ភាពផុសផុលកើតមាន
នោះបើរាស្ត្រអញ ដែលបានហៅ តាមឈ្មោះអញ … នោះអញនឹងស្តាប់ពីលើស្ថានសួគ៌។ ២របាក្សត្រ ៧:១៤ ក្រុងអារូគុនជាក្រុងតូចមួយ នៅតំបន់ខាងលិចនៃប្រទេសអូស្រ្តាលី ដែលមានជនជាតិដើមរស់នៅ ៧កុលសម្ព័ន្ធ។ ដំណឹងល្អបានមកដល់ក្រុងអារូគុនមួយសតវត្សរ៍ហើយ តែជួនកាល ប្រជាជននៅទីនោះ តែងមានការសងសឹកភ្នែកឲ្យធួននឹងភ្នែក។ កាលពីឆ្នាំ២០១៥ ភាពតានតឹងរវាងកុលសម្ព័ន្ធបានកើតមាន ហើយពេលដែលមានរឿងឃាតកម្មមួយកើតឡើង គ្រួសារជនរងគ្រោះក៏បានសងសឹក ដោយតម្រូវឲ្យមានការស្លាប់របស់នរណាម្នាក់ក្នុងគ្រួសាររបស់ឃាតករ។ តែរឿងដ៏គួរឲ្យកត់សំគាល់ក៏បានកើតឡើង នៅដើមឆ្នាំ២០១៦។ ប្រជាជនអារូគុនក៏បានចាប់ផ្តើមស្វែងរកបំណងព្រះទ័យព្រះ ដោយការអធិស្ឋាន។ ការប្រែចិត្តក៏បានកើតមាន បន្ទាប់មក មនុស្សជាច្រើនបានទទួលបុណ្យជ្រមុជទឹក ខណៈពេលដែលភាពផុសផុលបានកើតមានយ៉ាងឆាប់រហ័សក្នុងក្រុងនោះ។ ប្រជាជនមានអំណរយ៉ាងខ្លាំង បានជាពួកគេនាំគ្នារាំនៅតាមផ្លូវ ហើយគ្រួសាររបស់ជនរងគ្រោះមិនបានសងសឹកឡើយ តែផ្ទុយទៅវិញ ពួកគេក៏បានអត់ឱនទោសឲ្យគ្រួសាររបស់ឃាតករ។ មិនយូរប៉ុន្មាន មានមនុស្ស១ពាន់នាក់ បានចូលរួមថ្វាយបង្គំព្រះ ជារៀងរាល់សប្តាហ៍នៅព្រះវិហារ ក្នុងក្រុងដែលមានប្រជាជនរស់នៅតែ១៣០០នាក់ប៉ុណ្ណោះ។ យើងឃើញថា ភាពផុសផុលដូចនេះ កើតមានក្នុងព្រះគម្ពីរផងដែរ គឺដូចនៅសម័យស្តេចហេសេគា ពេលដែលហ្វូងមនុស្សងាកបែរមករកព្រះវិញ(២របាក្សត្រ ៣០) និងនៅថ្ងៃបុណ្យទី៥០ ពេលដែលមនុស្សរាប់ពាន់នាក់ បានប្រែចិត្តទទួលជឿព្រះ(កិច្ចការ ២:៣៨-៤៧)។ ភាពផុសផុលជាកិច្ចការដែលព្រះទ្រង់បានធ្វើ តាមពេលវេលាដែលព្រះអង្គបានកំណត់ តែមុននឹងមានភាពផុសផុលកើតឡើង រាស្រ្តរបស់ព្រះអង្គត្រូវតែអធិស្ឋាន។ គឺដូចដែលព្រះទ្រង់បានប្រាប់ស្តេចសាឡូម៉ូនថា “នោះបើរាស្ត្រអញ ដែលបានហៅ…
Read articleសំណូមពរអធិស្ឋាននៅលើកាតប៉ូស្តាល់
ព្រមទាំងប្រើសេចក្តីអធិស្ឋាន និងសេចក្តីទូលអង្វរគ្រប់យ៉ាង ដើម្បីអធិស្ឋានដោយព្រះវិញ្ញាណរាល់ពេលរាល់វេលា។ អេភេសូរ ៦:១៨ ក្នុងអំឡុងពេលនៃសិក្ខាសាលាអ្នកនិពន្ធ ថេមី(Tamy) បានឲ្យកាតប៉ូស្តាល់មកខ្ញុំ។ នៅខ្នងកាតប៉ូស្តាល់ មានសំណេរអំពីសំណូមពរអធិស្ឋាន។ នាងបានពន្យល់ថា នាងបានអានជីវប្រវត្តិរបស់សមាជិកក្រុមរបស់ខ្ញុំ ហើយក៏បានសរសេរសំណូមពរអធិស្ឋាន នៅលើកាតប៉ូស្តាល់នីមួយៗ ហើយក៏បានអធិស្ឋាន ពេលដែលនាងបានឲ្យកាតប៉ូស្តាល់ទាំងនោះមកយើង។ ខ្ញុំមានចិត្តស្ញប់ស្ញែង ចំពោះការសរសេររៀបរាប់ជាលម្អិត នៅលើកាតដែលនាងបានផ្ញើមកនោះ។ ហេតុនេះហើយខ្ញុំក៏បានអរព្រះគុណព្រះអង្គ សម្រាប់ការលើកទឹកចិត្តខ្ញុំ តាមរយៈនាង។ បន្ទាប់មក ខ្ញុំក៏បានអធិស្ឋានឲ្យនាងវិញ។ ពេលណាខ្ញុំកំពុងតយុទ្ធនឹងការឈឺចាប់ និងការហត់នឿយ ក្នុងអំឡុងពេលសិក្ខាសាលានោះ ខ្ញុំក៏បានទាញកាតនោះចេញមកមើល។ ព្រះទ្រង់បានធ្វើឲ្យវិញ្ញាណខ្ញុំមានភាពស្រស់ថ្លាឡើង តាមរយៈការលើកទឹកចិត្តក្នុងកាតប៉ូស្តាល់របស់នាង។ សាវ័កប៉ុលបានទទួលស្គាល់ ឥទ្ធិពលរបស់ការអធិស្ឋានឲ្យអ្នកដទៃ ដែលនាំឲ្យមានការលើកទឹកចិត្ត។ គាត់បានជំរុញអ្នកជឿទាំងឡាយឲ្យត្រៀមខ្លួនតយុទ្ធនឹង “នឹងអំណាចអាក្រក់ខាងវិញ្ញាណ”(អេភេសូរ ៦:១២)។ គាត់បានលើកទឹកចិត្តឲ្យមានការអធិស្ឋានដ៏ជាប់លាប់ និងជាក់លាក់ ខណៈពេលដែលយើងសង្កត់ធ្ងន់ ទៅលើភាពចាំបាច់នៃការអធិស្ឋាន និងទូលអង្វរឲ្យគ្នាទៅវិញទៅមក។ សាវ័កប៉ុលក៏បានសុំឲ្យគេអធិស្ឋានឲ្យគាត់ផងដែរ ប្រយោជន៍ឲ្យព្រះបានប្រទានពាក្យសម្តីមកគាត់ ឲ្យគាត់បានបើកមាត់ដោយក្លាហាន នឹងសម្ដែងពីសេចក្តីអាថ៌កំបាំងនៃដំណឹងល្អ ដែលគាត់ជាទូតជាប់ច្រវាក់ ដោយព្រោះដំណឹងល្អ (ខ.១៩-២០)។ ខណៈពេលដែលយើងអធិស្ឋានឲ្យគ្នាទៅវិញទៅមក ព្រះវិញ្ញាណបរិសុទ្ធកម្សាន្តចិត្តយើង ហើយជួយឲ្យការប្តេជ្ញាចិត្តយើងកាន់តែមានភាពរឹងមាំ។ គាត់បានបញ្ជាក់ថា យើងត្រូវការព្រះអង្គ និងត្រូវការគ្នាទៅវិញទៅមក ដោយធានាយើងថា…
Read articleបានស្អាតទាំងស្រុង
ដ្បិតយើងខ្ញុំទាំងអស់គ្នាបានត្រឡប់ទៅដូចជាមនុស្សដែលមិនស្អាត ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំ ក៏ដូចជាអាវកខ្វក់ហើយ។ អេសាយ ៦៤:៦ ថ្មីៗនេះ ខ្ញុំ និងភរិយារបស់ខ្ញុំ កំពុងសម្អាតផ្ទះរបស់យើង មុនពេលភ្ញៀវមកដល់។ ខ្ញុំសង្កេតឃើញឥដ្ឋការ៉ូ នៅក្នុងផ្ទះបាយរបស់យើង មានស្នាមប្រឡាក់ជាប់ខ្លាំង បានជាខ្ញុំត្រូវលត់ជង្គង់ដុះជូតវាឲ្យជ្រះស្អាត។ តែមិនយូរប៉ុន្មាន ខ្ញុំក៏បានដឹងថា ពេលណាខ្ញុំដុះជូតកាន់តែច្រើន នោះខ្ញុំក៏បានកត់សំគាល់ឃើញស្នាមប្រឡាក់កាន់តែច្រើន នៅកន្លែងផ្សេងទៀត។ ស្នាមប្រឡាក់នីមួយៗដែលខ្ញុំបានលប់បំបាត់ គឺគ្រាន់តែបានធ្វើឲ្យស្នាមប្រឡាក់ដទៃទៀត លេចឡើងកាន់តែច្បាស់។ ភ្លាមនោះ រនាបនៅផ្ទះបាយយើងហាក់ដូចជាប្រឡាក់ ដល់ថ្នាក់មិនអាចដុះឲ្យជ្រះស្អាតបាន។ ហើយខ្ញុំក៏បានដឹងថា ទោះខ្ញុំខំប្រឹងយ៉ាងណាក៏ដោយ ខ្ញុំមិនអាចធ្វើឲ្យកម្រាលឥដ្ឋស្អាតទាំងស្រុងបានឡើយ។ ព្រះគម្ពីរបានចែង អំពីរឿងស្រដៀងនេះផងដែរ អំពីការលាងសម្អាតខ្លួនឯង ដែលក្នុងនោះ ទោះយើងខំប្រឹងលាងសម្អាតខ្លួនឯងប៉ុណ្ណាក៏ដោយ ក៏យើងនៅតែមិនអាចជ្រះស្អាតដដែល។ ពេលដែលពួកអ៊ីស្រាអែល ជារាស្រ្តរបស់ព្រះ កំពុងស្ថិតក្នុងភាពអស់សង្ឃឹម(អេសាយ ៦៤:៥) ហោរាអេសាយក៏បានសរសេរថា “យើងខ្ញុំទាំងអស់គ្នាបានត្រឡប់ទៅដូចជាមនុស្សដែលមិនស្អាត ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំ ក៏ដូចជាអាវកខ្វក់ហើយ”(ខ.៦)។ ប៉ុន្តែ ហោរាអេសាយក៏បានដឹងផងដែរថា ពួកគេនៅតែអាចមានក្តីសង្ឃឹម តាមរយៈសេចក្តីល្អរបស់ព្រះ។ ហេតុនេះហើយ គាត់ក៏បានអធិស្ឋានថា “ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះវរបិតានៃយើងខ្ញុំ យើងខ្ញុំរាល់គ្នាជាដីឥដ្ឋ ហើយទ្រង់ជាជាងស្មូន”(ខ.៨)។ គាត់ដឹងថា មានតែព្រះទេ ដែលអាចសម្អាតស្នាមប្រឡាក់ដែលជ្រៅបំផុត…
Read articleបញ្ចាំងពន្លឺព្រះអង្គ
នៅក្នុងទ្រង់មានជីវិត ហើយជីវិតនោះជាពន្លឺនៃមនុស្សលោក។ យ៉ូហាន ១:៤ ដើម្បីឲ្យផ្ទាំងគំនូរពណ៌ប្រេង រូបទេសភាពមានសម្រស់ស្អាត នៅត្រង់ចំណុចភ្លឺ បែបចំណាំងផ្លាត វិចិត្រករ ឈ្មោះអ័មែន ខាប្រេរ៉ា(Armand Cabrera) បានអនុវត្តតាមគោលការណ៍ជាគន្លឹះ ដែលទទួលស្គាល់ថា “ពន្លឺចំណាំងផ្លាតមិនដែលភ្លឺខ្លាំង ដូចប្រភពពន្លឺឡើយ”។ គាត់បានធ្វើការសង្កេតឃើញថា អ្នកដែលទើបតែក្លាយជាវិចិត្រករ ច្រើនតែដាក់ពណ៌ឲ្យភ្លឺពេក នៅត្រង់ចំណុចភ្លឺ។ គាត់ថា “ពន្លឺចំណាំងផ្លាតមានការគួបផ្សំជាមួយចំណុចស្រមោល ហេតុនេះហើយ វាត្រូវតែធ្វើជាជំនួយ គឺមិនមែនប្រជែងនឹងផ្នែកដែលភ្លឺ ក្នុងផ្ទាំងគំនូររបស់វិចិត្រករនោះឡើយ”។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនក្នុងព្រះគម្ពីរ អំពីព្រះយេស៊ូវ ដែលជាពន្លឺនៃមនុស្សជាតិ (យ៉ូហាន ១:៤)។ លោកយ៉ូហាន បាទីស្ទ “បានមកសំរាប់ជាទីបន្ទាល់ ដើម្បីនឹងធ្វើបន្ទាល់ពីពន្លឺ ប្រយោជន៍ឲ្យមនុស្សទាំងអស់បានជឿ ដោយសារគាត់”(ខ.៧)។ កណ្ឌគម្ពីរដំណឹងល្អបានប្រាប់យើងថា “គាត់មិនមែនជាពន្លឺនោះទេ គឺមកគ្រាន់តែនឹងធ្វើបន្ទាល់ពីពន្លឺតែប៉ុណ្ណោះ”(ខ.៨)។ ក្នុងនាមយើងជាគ្រីស្ទបរិស័ទ យើងមិនខុសពីលោកយ៉ូហាន បាទីស្ទឡើយ។ ព្រះទ្រង់បានជ្រើសរើសយើង ឲ្យធ្វើបន្ទាល់ពីពន្លឺរបស់ព្រះគ្រីស្ទ ដល់អ្នកដែលកំពុងរស់នៅ ក្នុងភាពងងឹតនៃលោកិយដែលមិនជឿព្រះ។ នេះជាតួនាទីដ៏សំខាន់របស់យើង ព្រោះអ្នកមិនជឿអាចពិបាកទទួលពន្លឺនៃសិរីល្អដោយផ្ទាល់ពីព្រះអង្គ។ លោកខាប្រេរ៉ាបានបង្រៀនសិស្សរបស់គាត់ថា “ចំណុចអ្វីដែលទទួលពន្លឺដោយផ្ទាល់ពីប្រភពពន្លឺ ក្នុងរូបគំនូរណាមួយ ក្លាយជាទីបញ្ចេញពន្លឺផងដែរ”។ ស្រដៀងគ្នានេះដែរ…
Read articleកុំតាមពួកមានគ្នាច្រើន
កុំឲ្យតាមពួកមានគ្នាច្រើន ដើម្បីប្រព្រឹត្តសេចក្តីអាក្រក់។ និក្ខមនំ ២៣:២ ក្នុងខ្សែភាពយន្តឆ្នាំ១៩៥៧មានចំណងជើងថា “បុរសចងកំហឹង១២នាក់” តួអង្គជាចៅក្រមបាននិយាយថា “មនុស្សម្នាក់បានស្លាប់ ហើយម្នាក់ទៀតរបួសធ្ងន់ មិនដឹងថា ឆ្លងផុតពីសេចក្តីស្លាប់ឬអត់”។ ក្នុងរឿងនេះ គេហាក់ដូចជាមានភស្តុតាងច្រើនលើសលប់ ក្នុងការចោទប្រកាន់យុវជនម្នាក់ ជាជនសង្ស័យ។ តែក្នុងអំឡុងពេលកាត់ក្តី គេក៏បានរកឃើញថា ក្រុមប្រឹក្សាវិនិច្ឆ័យមានកំហុស។ ក្រុមប្រឹក្សាវិនិច្ឆ័យម្នាក់ ក្នុងចំណោមក្រុមប្រឹក្សាវិនិច្ឆ័យទាំង១០នាក់ បានបោះឆ្នោតឲ្យយុវជននោះរួចទោស។ ការជជែកដេញដោលដ៏ក្តៅគគុកក៏បានកើតមាន ដែលក្នុងនោះ គេក៏បានចំអកឲ្យក្រុមប្រឹក្សាវិនិច្ឆ័យរូបនោះ ពេលដែលគាត់បានលើកឡើងអំពីភាពមិនប្រក្រតី នៃចម្លើយរបស់សាក្សី។ ពួកគេក៏បានបញ្ចេញកំហឹងកាន់តែខ្លាំង ហើយគេក៏បានមើលដឹងថា ក្រុមប្រឹក្សាវិនិច្ឆ័យចិត្តអាក្រក់ទាំងនោះ កំពុងតែបង្ហាញចេញនូវចេតនាដែលចង់ឲ្យយុវជននោះស្លាប់ ទោះគាត់គ្មានកំហុសក៏ដោយ។ ទីបំផុត ក្រុមប្រឹក្សាចិត្តអាក្រក់ទាំងនោះក៏បានបោះឆ្នោតម្តងម្នាក់ៗ ឲ្យគាត់រួចទោស។ កាលព្រះទ្រង់ប្រទានព្រះរាជបញ្ជា ដល់រាស្រ្តអ៊ីស្រាអែល ព្រះអង្គបានបង្គាប់ឲ្យពួកគេបង្ហាញចេញនូវចិត្តក្លាហាន ដោយចិត្តស្មោះត្រង់។ គឺដូចដែលព្រះអង្គបានមានបន្ទូលទៅពួកគេថា “កុំឲ្យធ្វើជាទីបន្ទាល់ដល់ពួកក្តីខាងអ្នកណាដែលមានគ្នាច្រើន ដើម្បីនឹងបង្វែរសេចក្តីយុត្តិធម៌ចេញនោះឡើយ”(និក្ខមនំ ២៣:២)។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ តុលាការមិនត្រូវ “យល់មុខខាងឯអ្នកក្រក្នុងការក្តីគេដែរ”(ខ.៣) ហើយក៏មិនត្រូវ “បង្វែរសេចក្តីយុត្តិធម៌ ក្នុងរឿងក្តីរបស់អ្នកក្រឲ្យសោះ”(ខ.៦)។ ព្រះជាចៅក្រមដ៏សុចរិត ដែលសព្វព្រះទ័យឲ្យយើងមានភាពស្មោះត្រង់ នៅក្នុងការប្រព្រឹត្តរបស់យើង។ នៅក្នុងរឿងបុរសចងកំហឹងទាំង១២ ក្រុមប្រឹក្សាវិនិច្ឆ័យទី៨ដែលបានបោះឆ្នោតឲ្យយុវជននោះរួចទោស បាននិយាយថា “គាត់ម្នាក់ឯង…
Read articleសេចក្តីស្រឡាញ់ដែលអរសប្បាយ
ដែលប្តីថ្មោងថ្មីមានចិត្តរីករាយចំពោះប្រពន្ធយ៉ាងណា នោះព្រះនៃឯងនឹងមានសេចក្តីរីករាយចំពោះឯងយ៉ាងនោះដែរ។ អេសាយ ៦២:៥ ប្រេនឌិន(Brendan) និងខេធី(Katie) បានមើលមុខគ្នា ដោយទឹកមុខញញឹមស្រស់។ ពេលឃើញក្តីអំណរដ៏បរិសុទ្ធបានលេចឡើងនៅលើផ្ទៃមុខពួកគេ អ្នកប្រហែលមិននឹកស្មានថា ពួកគេបានជួបការពិបាកប៉ុណ្ណា ពេលដែលផែនការរៀបអាពាហ៍ពិពាហ៍របស់ពួកគេ មានការផ្លាស់ប្តូរជាញឹកញាប់ ដោយសាររដ្ឋបានដាក់បំរាមក្នុងពេលរីករាលដាលនៃជំងឺកូវីត១៩។ ទោះពិធីមង្គលការរបស់ពួកគេ មានសមាជិកគ្រួសារទាំងសង្ខាងតែ២៤នាក់ចូលរួមក៏ដោយ ក៏ក្តីអំណរ និងសន្តិភាព បានបង្ហាញចេញមក តាមរយៈអ្នកទាំងពីរ ខណៈពេលដែលអ្នកទាំងពីរកំពុងសន្យាចំពោះគ្នាទៅវិញទៅមក ដោយសេចក្តីស្រឡាញ់ និងបង្ហាញការដឹងគុណដល់សេចក្តីស្រឡាញ់របស់ព្រះ ដែលបានទ្រទ្រង់ពួកគេ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការពិពណ៌នារបស់ហោរាអេសាយ ជាលក្ខណៈប្រៀបប្រដូចអំពីក្តីអំណរដែលគូស្វាមីភរិយាថ្មីមានចំពោះគ្នា ដើម្បីឆ្លុះបញ្ចាំងអំពីក្តីអំណរ និងសេចក្តីស្រឡាញ់ដែលព្រះទ្រង់មានចំពោះរាស្រ្តព្រះអង្គ។ ក្នុងការពិពណ៌នាបែបកំណាព្យដ៏ពីរោះ អំពីការប្រោសលោះ ដែលព្រះទ្រង់បានសន្យាថា នឹងប្រទានរាស្រ្តព្រះអង្គ ហោរាអេសាយ បានរំឭកពួកគេថា សេចក្តីសង្រ្គោះដែលព្រះទ្រង់បានប្រទានពួកគេបានឆ្លុះបញ្ចាំង អំពីធាតុពិតនៃការរស់នៅ ក្នុងពិភពលោកដែលប្រេះបែក បានជាព្រះអង្គនឹងប្រទានការកម្សាន្តចិត្តដល់អ្នកដែលមានចិត្តខ្ទេចខ្ទាំ និងក្តីអំណរដល់អ្នកដែលទួញយំ ព្រមទាំងការផ្គត់ផ្គង់សម្រាប់ការខ្វះខាតរបស់រាស្រ្តព្រះអង្គ(អេសាយ ៦១:១-៣)។ ព្រះទ្រង់បានប្រទានជំនួយដល់រាស្រ្តព្រះអង្គ ព្រោះព្រះអង្គនឹងមានសេចក្តីរីករាយចំពោះយើង(៦២:៥)។ ព្រះទ្រង់មានព្រះទ័យរីករាយចំពោះយើង ហើយសព្វព្រះទ័យនឹងមានទំនាក់ទំនងជាមួយយើង។ នេះជាសេចក្តីពិតដែលគួរឲ្យកត់សំគាល់។ សូម្បីតែនៅពេលដែលយើងជួបការលំបាក ដោយសារយើងកំពុងរស់នៅក្នុងលោកិយដែលប្រេះបែក យើងមានព្រះដែលស្រឡាញ់យើង មិនមែនដោយបង្ខំ តែដោយក្តីអំណរ និងសេចក្តីស្រឡាញ់ដែលស្ថិតស្ថេរអស់កល្ប(ទំនុកដំកើង ១៣៦:១)។—LISA M.…
Read article