បញ្ហាដ៏តូច
ចូរយើងទៅចាប់ចចក គឺជាកូនចចកទាំងប៉ុន្មាន ដែលបំផ្លាញចំការទំពាំងបាយជូរទៅ។ បទចម្រៀង ២:១៥ មានពេលមួយ អ្នកបើកយន្តហោះបានព្យាយាមដាក់ពែងតែ ចូលទៅក្នុងទម្រពែង ក្នុងបន្ទប់បើកយន្តហោះ តែដាក់មិនចូលសោះ ដូចនេះ គាត់ក៏បានដាក់វានៅលើតាបឡូគ្រប់គ្រងយន្តហោះ។ ពេលយន្តហោះរលាក់ ទឹកតែក៏បានកំពប់ពីលើតាបឡូគ្រប់គ្រងយន្តហោះ ធ្វើឲ្យម៉ាស៊ីនយន្តហោះរលត់។ គាត់ក៏បានផ្លាស់ប្តូរទិសដៅហោះហើរ ដើម្បីស្វែងរកកន្លែងចុះចតបន្ទាន់ ហើយក៏បានចុះចតដោយសុវត្ថិភាព។ ប៉ុន្តែ ពីរខែក្រោយមក ពេលដែលរឿងនេះបានកើតឡើងម្តងទៀត មកលើជំនួយការអ្នកបើកបរយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត ក្រុមហ៊ុនផលិតយន្តហោះនោះក៏បានទទួលស្គាល់បញ្ហានេះ។ យន្តហោះមានតម្លៃ៣០០លានដុល្លាអាមេរិក ប៉ុន្តែ ទម្រពែងមានទំហំតូចពេក។ ការមើលរំលងមកលើបញ្ហាដ៏តូចនេះ បាននាំឲ្យមានរឿងដែលគួរឲ្យភ័យខ្លាច។ ចំណុចលម្អិតតូចមួយ អាចបំផ្លាញផែនការធំបានយ៉ាងងាយ ហេតុនេះហើយ ក្នុងកណ្ឌគម្ពីរ បទចម្រៀងស្តេចសាឡូម៉ូន ទ្រង់បានជំរុញគូរស្នេហ៍ទ្រង់ ឲ្យចាប់ “កូនចចកទាំងប៉ុន្មាន ដែលបំផ្លាញចំការទំពាំងបាយជូរ” នៃសេចក្តីស្នេហារបស់ពួកគេ(២:១៥)។ ទ្រង់បានឃើញសត្វចចកឡើងតាមរបង ចូលទៅក្នុងចំការ ដែលបានកាយដី ដើម្បីស្វែងរកផ្លែទំពាំងបាយជូរ។ គេពិបាកចាប់ពួកវា ព្រោះពួកវាលួចចូលក្នុងចំការយ៉ាងលឿន ហើយក៏ចេញទៅវិញបាត់ នៅពេលយប់។ ប៉ុន្តែ គេមិនត្រូវព្រងើយកន្តើយចំពោះបញ្ហានេះដ៏តូចនេះឡើយ។ តើមានអ្វីគំរាមកំហែងមកលើទំនាក់ទំនងជិតស្និទ្ធបំផុតរបស់អ្នក? អ្នកប្រហែលមិនមានកំហុសធំៗ ដែលគំរាមកំហែងមកលើទំនាក់ទំនងនោះទេ តែប្រហែលជាមានបញ្ហាតូចៗ ដែលមានដូចជាពាក្យសម្តីលើសលួសបន្តិចបន្តួច ឬអាកប្បកិរិយាដ៏តូចមួយ ដែលកំពុងជីករំលើងឫសនៃក្តីស្រឡាញ់របស់អ្នក។…
Read articleព្រះអង្គកំពុងរៀបចំកន្លែងសម្រាប់យើង
បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ។ យ៉ូហាន ១៤:៣ មានពេលមួយ ក្រុមគ្រួសាររបស់មិត្តភក្តិខ្ញុំមានគម្រោងយកកូនកំព្រាម្នាក់មកចិញ្ចឹម ដូចនេះ ពួកគេក៏បានចំណាយពេលជាច្រើនខែ ក្នុងការស្រាវជ្រាវ អំពីរបៀបទទួលចិញ្ចឹមកូនមកពីប្រទេសផ្សេង។ ពួកគេក៏បានស្វែងយល់ អំពីរបៀបបង្រៀនគាត់ ឲ្យចេះញាំអាហាររបស់ពួកគេ និងរស់នៅក្នុងផ្ទះជាមួយពួកគេជាលើកដំបូង ព្រមទាំងបានស្វែងយល់អំពីចំណុចលម្អិតជាច្រើនទៀត។ ដូចនេះ ពួកគេក៏បានរៀបចំបន្ទប់ទំនេរមួយទុកឲ្យគាត់។ ខ្ញុំដឹងថា ការភ្ញាក់ផ្អើលនឹងកើតមាន ពេលដែលគ្រួសាររបស់ពួកគេមានសមាជិកថ្មី ដោយពួកគេបានធ្វើការរៀបចំ ដោយចិត្តរីករាយ និងភាពម៉ត់ចត់។ ការដែលពួកគេបានធ្វើការរៀបបន្ទប់ ដោយក្តីស្រឡាញ់ ដោយការទន្ទឹងរង់ចាំដូចនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះគ្រីស្ទសព្វព្រះទ័យនឹងគង់នៅជាមួយរាស្រ្តទ្រង់ ហើយសន្យាថា នឹងរៀបចំផ្ទះសម្រាប់ពួកគេ។ មុនពេលព្រះអង្គជិតដល់ពេលយាងត្រឡប់ទៅនគរស្ថានសួគ៌វិញ ព្រះអង្គបានលើកទឹកចិត្តសិស្សទ្រង់ឲ្យទុកចិត្តព្រះអង្គ ដោយមានបន្ទូលថា “អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ”(យ៉ូហាន ១៤:១)។ បន្ទាប់មក ព្រះអង្គបានសន្យាថា ព្រះអង្គនឹងទៅរៀបចំកន្លែង ឲ្យពួកគេ ដើម្បីឲ្យពួកគេបានទៅនៅជាមួយព្រះអង្គផងដែរ(ខ.៣)។ ពួកសិស្សនឹងជួបបញ្ហា ក្នុងពេលដ៏ខ្លីខាងមុខ។ ប៉ុន្តែ ព្រះយេស៊ូវសព្វព្រះទ័យឲ្យពួកគេដឹងថា ព្រះអង្គកំពុងតែធ្វើការរៀបចំទទួលពួកគេទៅនៅជាមួយព្រះអង្គ។ ក្រុមគ្រួសាររបស់មិត្តភក្តិខ្ញុំមានចិត្តរីករាយយ៉ាងខ្លាំង នៅក្នុងការរៀបចំកន្លែងសម្រាប់កូនចិញ្ចឹមរបស់ពួកគេ យ៉ាងប្រុងប្រយ័ត្ន។ ប៉ុន្តែ ខ្ញុំស្រមៃថា តើព្រះអង្គសង្រ្គោះនៃយើងមានព្រះទ័យរីករាយជាងអម្បាលម៉ាន នៅក្នុងការរៀបចំកន្លែង…
Read articleពេលដែលត្រូវបដិសេធជំនួយ
កុំឲ្យទឹមនឹមស្រៀក ជា១នឹងមនុស្សមិនជឿឡើយ។ ២កូរិនថូស ៦:១៤ សាលារៀនគ្រីស្ទបរិស័ទ សម្រាប់កុមារដែលមានជំងឺអូទីហ្សិម នៅប្រទេសឥណ្ឌា បានទទួលអំណោយធំ ពីក្រុមហ៊ុនមួយ។ បន្ទាប់ពីបានពិនិត្យមើលឃើញថា ក្រុមហ៊ុននោះមិនមានលក្ខខ័ណ្ឌអ្វីទេ ពួកគេក៏បានទទួលអំណោយនោះ។ ប៉ុន្តែ ក្រោយមក ក្រុមហ៊ុននោះក៏បានស្នើសាលានោះ ឲ្យខ្លួនមានតំណាង នៅក្នុងក្រុមប្រឹក្សារបស់សាលា។ នាយកសាលាក៏បានប្រគល់លុយជំនួយទៅក្រុមហ៊ុននោះវិញ។ នាងបានបដិសេធមិនឲ្យគេបន្ថែមបន្ថយតម្លៃរបស់សាលា។ នាងបាននិយាយថា “ការទទួលប្រាក់ជំនួយ មិនសំខាន់ជាងការធ្វើការងារបម្រើព្រះ តាមរបៀបរបស់ព្រះនោះឡើយ”។ មានហេតុផលជាច្រើន ដែលយើងអាចបដិសេធមិនទទួលជំនួយគេ ហើយនេះក៏ជាមូលហេតុមួយផងដែរ។ យើងឃើញថា រឿងដូចនេះក៏បានកើតឡើងក្នុងព្រះគម្ពីរផងដែរ។ ពេលដែលជនជាតិយូដាដែលបាននិរទេស វិលត្រឡប់មកទីក្រុងយេរូសាឡិមវិញ ស្តេចស៊ីរូសក៏បានអនុញ្ញាតឲ្យពួកគេសាងសង់ព្រះវិហារឡើងវិញ(អែសរ៉ា ៣)។ មានពេលមួយ ប្រទេសជិតខាងស្នើពួកគេថា “សូមឲ្យយើងរាល់គ្នាស្អាងជាមួយនឹងអ្នករាល់គ្នាផង ដ្បិតយើងក៏ស្វែងរកតាមព្រះ នៃអ្នករាល់គ្នា ដូចជាអ្នករាល់គ្នាដែរ”(អែសរ៉ា ៤:២)។ ពេលនោះពួកអ្នកដឹកនាំរបស់ពួកគេក៏បានបដិសេធ។ ពួកគេបានសន្និដ្ឋានថា ការទទួលយកជំនួយនោះ អាចនាំឲ្យមានផលប៉ះពាល់មកលើភាពត្រឹមត្រូវ នៃគម្រោងសាងសង់ព្រះវិហារ ហើយការថ្វាយបង្គំរូបព្រះ អាចជ្រៀតចូលមកក្នុងសហគមន៍របស់ពួកគេ ព្រោះជាតិសាសន៍ជិតខាងរបស់ពួកគេថ្វាយបង្គំរូបព្រះ។ ពួកអ៊ីស្រាអែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះ “ជាតិសាសន៍ជិតខាង”របស់ពួកគេ បានព្យាយាមអស់ពីលទ្ធភាព ដើម្បីរារាំងការសាងសង់នោះ។ ដោយមានជំនួយមកពីព្រះវិញ្ញាណបរិសុទ្ធ និងការប្រឹក្សាយោបល់ប្រកបដោយប្រាជ្ញា មកពីអ្នកជឿព្រះយេស៊ូវ…
Read articleសំខាន់ជាងការប្រើវិធីសាស្រ្ត
ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។ ម៉ាថាយ ៥:១៦ កាលជែន(Jen) នៅក្មេង គ្រូសាលារៀនថ្ងៃអាទិត្យរបស់នាង បានបង្រៀនសិស្សឲ្យចេះផ្សាយដំណឹងល្អ ដែលរាប់បញ្ចូលការទន្ទេញខគម្ពីរមួយចំនួន និងរូបមន្តសម្រាប់ផ្សាយដំណឹងល្អ។ គាត់មានបំណងល្អទេ។ នាង និងមិត្តភក្តិនាងក៏បានសាកល្បងផ្សាយដំណឹងល្អដល់មិត្តភក្តិម្នាក់ទៀត តាមវិធីសាស្រ្តនេះ ដោយខ្លាចភ្លេចខគម្ពីរ ឬជំហានដ៏សំខាន់ណាមួយ ក្នុងការផ្សាយដំណឹងល្អ។ ការផ្សាយដំណឹងល្អនៅពេលល្ងាចនោះ មិនបានបញ្ចប់ដោយមានការសន្ទនាគ្នានោះទេ។ វិធីសាស្រ្តតែម្យ៉ាងមិនគ្រប់គ្រាន់ទេ យើងត្រូវមានទីបន្ទាល់ល្អ ក្នុងការរស់នៅផងដែរ។ សព្វថ្ងៃនេះ ជាច្រើនឆ្នាំកន្លងមក ជែន និងស្វាមីរបស់នាងកំពុងតែធ្វើជាគំរូនៃការស្រឡាញ់ព្រះ និងចែកចាយជំនឿ សម្រាប់កូនៗរបស់ពួកគេ តាមរបៀបដែលងាយទទួលយកជាង។ ពួកគេបានយល់អំពីសារៈសំខាន់នៃការបង្រៀនកូនអំពីព្រះ ព្រះគម្ពីរ និងទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះយេស៊ូវ តែពួកគេបង្រៀនកូនឲ្យស្គាល់ព្រះ តាមរយៈទីបន្ទាល់នៃការរស់នៅ ដែលស្រឡាញ់ព្រះ និងព្រះបន្ទូលទ្រង់ផងដែរ។ ពួកគេកំពុងបង្ហាញអត្ថន័យនៃការរស់នៅ ជា “ពន្លឺនៃលោកិយ”(ម៉ាថាយ ៥:១៤) ហើយឈោងទៅរកអ្នកដទៃ តាមរយៈសេចក្តីសប្បុរស និងពាក្យគួរសម។ អ្នកស្រីជែនបាននិយាយថា “យើងមិនអាចចែកចាយព្រះបន្ទូលនៃជីវិត ដល់អ្នកដទៃបានទេ បើយើងមិនបានរស់នៅ តាមព្រះបន្ទូលនៃជីវិត”។ តាមរយៈការបង្ហាញសេចក្តីសប្បុរស នៅក្នុងការរស់នៅ នាង…
Read articleសេរីភាពពិតប្រាកដ ក្នុងយុត្តិធម៌របស់ព្រះគ្រីស្ទ
តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្តេច បើមិនមែនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្តីសប្បុរស ហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួន ដោយសុភាពរាបទាបប៉ុណ្ណោះ។ មីកា ៦:៨ ស្តេចសេសារ អូគូស្ទ(ឆ្នាំ ៦៣ មុនគ.ស ដល់ ១៤នៃគ.ស) ជាអធិរាជទី១ នៃចក្រភពរ៉ូម៉ាំង បានសព្វព្រះទ័យឲ្យគេទទួលស្គាល់ថា ទ្រង់ជាអ្នកគ្រប់គ្រងប្រទេសដែលមានច្បាប់ និងរបៀបរៀបរយ។ ទ្រង់បានកសាងចក្រភពទ្រង់ ដោយប្រើញើសឈាមរបស់ទាសករ ការលើកទ័ពឈ្លានពានទឹកដីជិតខាង និងការស៊ីសំណូក តែទ្រង់បានបង្កើតប្រព័ន្ធច្បាប់ដែលការពារសិទ្ធិរបស់ពលរដ្ឋទ្រង់ ហើយឲ្យគេសង់រូបចម្លាក់ តំណាងឲ្យភាពយុត្តិធម៌។ ទ្រង់ក៏បានឲ្យគេធ្វើជំរឿន ជាហេតុដែលនាំឲ្យនាងម៉ារា និងលោកយ៉ូសែប ត្រូវធ្វើដំណើរទៅភូមិបេថ្លេហិម ជាកន្លែងកំណើតរបស់ក្សត្រ ដែលគេបានរង់ចាំជាយូរមកហើយ ដែលមានភាពធំប្រសើរ រហូតដល់ចុងបំផុតនៃផែនដី(មីកា ៥:២-៤)។ ស្តេចអូគូស្ទ និងពិភពលោកមិនបាននឹកស្មានថា មានក្សត្រមួយអង្គដែលធំប្រសើរជាងទ្រង់ ដែលនឹងមានព្រះជន្ម និងសុគត ដើម្បីបង្ហាញថា យុត្តិធម៌ពិតប្រាកដមានលក្ខណៈដូចម្តេច។ កាលប៉ុន្មានសតវត្សរ៍មុន នៅសម័យហោរាមីកា រាស្រ្តរបស់ព្រះ បានធ្លាក់ចូលម្តងទៀត ទៅក្នុងវប្បធម៌នៃការភូតកុហក ហិង្សា និង “ទ្រព្យសម្បត្តិទុច្ចរិត”(៦:១០-១២)។ រាស្រ្តជាទីស្រឡាញ់របស់ព្រះអង្គឈប់មើលទៅព្រះអង្គ។ ព្រះអង្គសព្វព្រះទ័យឲ្យពួកគេប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្តីសប្បុរស ហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួន ដោយសុភាពរាបទាប(ខ.៨)។ ពិភពលោកត្រូវការព្រះ…
Read articleទោះមានចំណុចខ្វះខាតយ៉ាងណាក៏ដោយ
ចូរអត់ទោសឲ្យគេចុះ ដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរ។ កូល៉ុស ៣:១៣ គេបានទទួលស្គាល់លោកអូលីវ័រ ក្រមវែល(Oliver Cromwell) ថាជា “អ្នកការពារចក្រភពអង់គ្លេស”។ គាត់ជាមេបញ្ជាការកងទ័ព នៅសតវត្សរ៍ទី១៧។ នៅសម័យនោះ វាជារឿងធម្មតាទេ ដែលបុគ្គលមានមុខនាទីសំខាន់ បានឲ្យគេគូរូបឲ្យខ្លួន។ ហើយវាក៏មិនមែនជារឿងចម្លែកដែរ ដែលវិចិត្រករបានព្យាយាមគូរតែចំណុចដែលទាក់ទាញនៅលើមុខរបស់បុគ្គលនោះ។ ទោះជាយ៉ាងណាក៏ដោយ លោកក្រមវែល មិនចង់ឲ្យគេគូររូបគាត់ជាលក្ខណៈបញ្ជោរនោះទេ។ គាត់ក៏បានណែនាំវិចិត្រករថា “អ្នកត្រូវតែគូរូប ឲ្យដូចលក្ខណៈពិតរបស់ខ្ញុំ គឺគូរទាំងប្រជ្រុយ និងស្លាកស្នាមទាំងអស់ ពុំនោះទេ ខ្ញុំនឹងមិនបង់លុយឲ្យអ្នកឡើយ”។ គេជឿថា វិចិត្រករនោះក៏បានធ្វើតាមការណែនាំរបស់គាត់។ រូបគំនូររបស់លោកក្រមវែលដែលគេបានគូរហើយ បានបង្ហាញឲ្យគេឃើញប្រជ្រុយមួយចំនួន គឺខុសពីមនុស្សជាច្រើននៅសម័យសព្វថ្ងៃ ដែលចូលចិត្តកែរូបខ្លួនឯងឲ្យស្អាត មិនឲ្យឃើញស្នាមជ្រួញ ឬប្រជ្រុយ មុននឹងបង្ហោះរូបនោះ នៅតាមបណ្តាញសង្គម។ មនុស្សគួរតែទទួលគ្នាទៅវិញទៅមក ទោះពួកគេមានកំហុស អាកប្បកិរិយា ឬបញ្ហាដែលគួរឲ្យរំខានក៏ដោយ។ ក្នុងករណីខ្លះ យើងយល់ឃើញថា រឿងនេះពិតជាពិបាកធ្វើណាស់។ តែពេលណាយើងខំពិនិត្យមើលខាងក្នុងខ្លួនយើងឲ្យច្បាស់ យើងនឹងរកឃើញចារិកលក្ខណៈមួយចំនួន ដែលមិនគួរឲ្យចូលចិត្ត។ យើងអរព្រះគុណព្រះ ដែលមិនបានប្រកាន់ចំណុចខ្វះខាតរបស់យើង។ ហើយបទគម្ពីរ កូល៉ុស ជំពូក៣ បានបង្រៀនយើងឲ្យចេះអត់ទោសឲ្យអ្នកដទៃ។ សាវ័កប៉ុលបានលើកទឹកចិត្តយើងឲ្យមានចិត្តអត់ធ្មត់ សប្បុរស…
Read article