ពេលដែលត្រូវមានការលះបង់
កាលពីខែកុម្ភៈ ឆ្នាំ២០២០ ខណៈពេលដែល វិបត្តិកូវីត១៩ ទើបតែចាប់ផ្តើមរីករាលដាលខ្លាំង អ្នកសារព័ត៌មានម្នាក់បានបង្ហាញនូវការព្រួយបារម្ភ ដែលបានធ្វើឲ្យខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង។ នាងឆ្ងល់ថា តើយើងនឹងស្ម័គ្រចិត្តនៅដាច់ពីគេ និងផ្លាស់ប្តូរទម្លាប់នៃការធ្វើការងារ ការធ្វើដំណើរ និងទិញឥវ៉ាន់ ដើម្បីការពារខ្លួនយើង និងអ្នកដទៃ មិនឲ្យឆ្លងកូវីតឬទេ? នាងក៏បានសរសេរក្នុងទំព័រកាសែតទៀតថា “នេះមិនគ្រាន់តែជាការអនុវត្តតាមការណែនាំរបស់ពេទ្យប៉ុណ្ណោះទេ តែក៏ជាការស្ម័គ្រចិត្តធ្វើការលះបង់ផ្ទាល់ខ្លួន ដើម្បីអ្នកដទៃ”។ ភ្លាមៗនោះ ការនិយាយអំពីភាពចាំបាច់នៃគុណធម៌មួយនេះ ក៏បានក្លាយជាប្រធានបទ នៅលើទំព័រមុខ នៃសារពត៌មានទំាងឡាយ។ ការពិចារណាអំពីតម្រូវការរបស់អ្នកដទៃ អាចមានការពិបាក ខណៈពេលដែលយើងមានការថប់បារម្ភ អំពីតម្រូវការរបស់យើង។ តែយើងអរព្រះគុណព្រះអង្គ ដែលមិនគ្រាន់តែបានប្រទានយើងនូវចិត្ត សម្រាប់គិតប្រយោជន៍អ្នកដទៃប៉ុណ្ណោះទេ។ យើងអាចទូលសូមព្រះវិញ្ញាណបរិសុទ្ធ ឲ្យប្រទានយើងនូវក្តីស្រឡាញ់ ដើម្បីជំនួសការមិនអើពើ ក្តីអំណរ ជំនួសឲ្យទុក្ខព្រួយ មេត្រីភាព ជំនួសឲ្យជំលោះ ភាពអត់ធ្មត់ ជំនួសឲ្យភាពឆេវឆាវ ចិត្តសប្បុរស ដើម្បីយកចិត្តទុកដាក់ចំពោះអ្នកដទៃ សេចក្តីល្អ ដើម្បីបំពេញតម្រូវការរបស់ពួកគេ ភាពស្មោះត្រង់ ដើម្បីរក្សាពាក្យសន្យា ចិត្តសុភាព ជាជាងភាពច្រងេងច្រងាង និងការដឹងខ្នាត ដើម្បីលើកយើងឡើង ឲ្យរួចផុតពីភាពអាត្មានិយម(កាឡាទី ៥:២២-២៣)។ យើងមិនមានភាពល្អឥតខ្ចោះ នៅក្នុងការប្រើអំណោយទាននៃព្រះវិញ្ញាណ តែព្រះទ្រង់បានត្រាស់ហៅយើង…
Read articleពេលដែលត្រូវនិយាយ
ស្រ្តីអាមេរិកស្បែកខ្មៅម្នាក់ បានធ្វើការដោយចិត្តស្មោះត្រង់ ឲ្យអង្គការអន្តរជាតិធំមួយ។ ប៉ុន្តែ ពេលដែលនាងព្យាយាមជជែកជាមួយមិត្តរួមការងារ អំពីភាពអយុត្តិធម៌នៃការប្រកាន់ពូជសាសន៍ នាងមិនបានទទួលការឆ្លើយតបអ្វីឡើយ។ ទីបំផុត នៅក្នុងរដូវផ្ការីកឆ្នាំ២០២០ ខណៈពេលដែលការពិភាក្សាអំពីការប្រកាន់ពូជសាសន៍ បានរីករាលដាលពេញពិភពលោក មិត្តភក្តិដែលធ្វើការងារបម្រើព្រះជាមួយគ្នា ក៏បានចាប់ផ្តើមការពិភាក្សាដោយបើកចំហជាមួយនាង។ ដោយអារម្មណ៍លាយឡំ និងការឈឺចាប់ នាងក៏មានការអរព្រះគុណព្រះ ពេលដែលការពិភាក្សាបានចាប់ផ្តើម តែនាងឆ្ងល់ថា ហេតុអ្វីមិត្តរួមការងាររបស់នាង មានការស្ងាត់ស្ងៀមយូរយ៉ាងនេះ ទំរាំតែសម្រេចចិត្តពិភាក្សាជាមួយនាង។ ភាពស្ងាត់ស្ងៀមអាចជាគុណធម៌មួយ ក្នុងស្ថានភាពខ្លះ។ គឺដូចដែលស្តេចសាឡូម៉ូនបានសរសេរក្នុងបទគម្ពីរសាស្តាថា “មានពេលសំរាប់គ្រប់ទាំងអស់ គឺមានពេលសំរាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ… មានពេលសំរាប់ហែកចោល ហើយពេលសំរាប់ដេរភ្ជាប់ មានពេលដែលគួរនៅស្ងៀម ហើយពេលសំរាប់និយាយ”(សាស្តា ៣:១,៧)។ ទោះជាយ៉ាងណាក៏ដោយ ការរក្សាភាពស្ងាត់ស្ងៀម នៅចំពោះមុខនៃភាពអយុត្តិធម៌ គ្រាន់តែនាំឲ្យមានការឈឺចាប់ និងការខាតបង់ប៉ុណ្ណោះ។ លោកម៉ាធីន នេម៉ូល័រ(Martin Niemoeller) ជាគ្រូគង្វាលនៃនិកាយលូស័ររិន ត្រូវពួកណាហ្ស៊ីអាឡឺម៉ង់ចាប់ដាក់គុក ដោយសារគាត់បញ្ចេញមតិ។ គាត់បានសារភាព ក្នុងកំណាព្យដែលគាត់បានសរសេរ បន្ទាប់ពីសង្រ្គាមចប់ យ៉ាងដូចនេះថា “ពីដំបូង ពួកគេមកចាប់ខ្លួនពួកកម្មុយនីស តែខ្ញុំមិនបាននិយាយអ្វី ដោយសារខ្ញុំមិនមែនជាពួកកម្មុយនីស។ បន្ទាប់មក ពួកគេក៏បានមកចាប់ខ្លួនពួកសាសន៍យូដា ពួកកាតូលិក និងក្រុមដទៃទៀត…
Read articleការយល់ដឹង មកពីព្រះវិញ្ញាណបរិសុទ្ធ
ពេលដែលទាហានបារាំងម្នាក់បានជីកដីខ្សាច់ នៅវាលខ្សាច់ ដើម្បីធ្វើឲ្យបន្ទាយទ័ពរបស់ខ្លួនកាន់តែមានភាពរឹងមាំ គាត់មិនបានដឹងទេថា គាត់កំពុងធ្វើការរុករកឃើញដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។ ពេលដែលគាត់ជីកដីបានមួយប៉ែលទៀត គាត់ក៏បានឃើញថ្មមួយផ្ទាំង។ នោះមិនមែនជាថ្មធម្មតាឡើយ។ វាជាថ្មរ៉ូសេតា និងជាសិលាចារិក ដែលកត់ទុកនូវច្បាប់ និងការដឹកនាំរបស់ស្តេច ផ្តូឡូមី ទី៤ ដែលបានចារិកជាបីភាសា។ ផ្ទាំងថ្មនោះ(សព្វថ្ងៃ រក្សាទុកក្នុងសារៈមន្ទីរអង់គ្លេស) ស្ថិតក្នុងចំណោមការរុករកឃើញ ដ៏សំខាន់បំផុត ក្នុងវិស័យបុរាណវត្ថុវិទ្យា នៃសតវត្សរ៍ទី១៩ ដោយគេសង្ឃឹមថា នឹងបានយល់អាថ៌កំបាំង នៃអក្សរបុរាណរបស់ជនជាតិអេស៊ីព្ទ។ ព្រះគម្ពីរប៊ីបក៏បានបង្កប់នូវអាថ៌កំបាំងជាច្រើនផងដែរ។ ប៉ុន្តែ នៅពេលយប់ មុនពេលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង ព្រះអង្គបានសន្យាពួកសិស្សថា ព្រះអង្គនឹងចាត់ព្រះវិញ្ញាណបរិសុទ្ធឲ្យយាងចុះមក។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្តីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្តីពិត ដ្បិតទ្រង់នឹងមានព្រះបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានព្រះបន្ទូល ចំពោះតែសេចក្តីណាដែលទ្រង់ឮ ហើយនិងសំដែង ឲ្យអ្នករាល់គ្នាដឹងការដែលត្រូវមក”(យ៉ូហាន ១៦:១៣)។ ព្រះវិញ្ញាណបរិសុទ្ធជួយឲ្យយើងយល់សេចក្តីពិត ដែលរាប់បញ្ចូលទាំងការអាថ៌កំបាំងក្នុងព្រះគម្ពីរប៊ីបផងដែរ។ ព្រះអង្គមិនបានសន្យាថា យើងនឹងយល់អំពីអ្វីៗទាំងអស់ ដែលមានចែងក្នុងព្រះគម្ពីរនោះទេ តែយើងអាចទុកចិត្តថា ដោយពឹងអាងព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចយល់អំពីសេចក្តីអ្វីដែលចាំបាច់ ដើម្បីឲ្យយើងអាចដើរតាមព្រះយេស៊ូវ។ ព្រះអង្គនឹងដឹកនាំយើង ចូលទៅក្នុងសេចក្តីពិតដ៏សំខាន់នេះ។—Bill Crowder
Read articleរស់នៅបានល្អ
នៅប្រទេសកូរ៉េខាងត្បូង គេបានបង្កើតកម្មវិធីបុណ្យសពសម្រាប់មនុស្សរស់ ដោយឥតគិតថ្លៃ។ ចាប់តាំងពីពេលដែលគេបានបើកកម្មវិធីនេះ នៅឆ្នាំ២០១២មក មានមនុស្សជាង២ម៉ឺន៥ពាន់នាក់ រាប់ចាប់តាំងពីក្មេងជំទង់ ដល់អ្នកដែលស្ថិតក្នុងវ័យចូលនិវត្តន៍បានរួមក្នុងពិធីបុណ្យសពសម្រាប់មនុស្សរស់ជាច្រើននាក់ ពួកគេបានចូលដេកក្នុងក្តារមឈូស ក្នុងពេលតែមួយ ដោយសង្ឃឹមថា នឹងធ្វើឲ្យជីវិតពួកគេមានភាពល្អប្រសើរឡើង តាមរយៈការពិចារណា អំពីការស្លាប់របស់ខ្លួន។ បុគ្គលិកដែលធ្វើការក្នុងកម្មវិធីនេះ និយាយថា “ពិធីបុណ្យសពក្លែងក្លាយនេះ ត្រូវបានគេប្រារព្ធឡើង ដើម្បីជួយអ្នកចូលរួម ឲ្យគិតអំពីភាពពិតនៃជីវិតរបស់ខ្លួន និងបណ្តាលចិត្តពួកគេឲ្យមានការដឹងគុណ ហើយជួយឲ្យមានការអត់ឱនទោស និងការផ្សះផ្សា ជាមួយសាច់ញាតិ និងមិត្តភក្តិរបស់ខ្លួន”។ ពាក្យសម្តីនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីពាក្យនៃប្រាជ្ញា ដែលគ្រូបង្រៀនម្នាក់ បានចែងក្នុងកណ្ឌគម្ពីរសាស្តាថា “ដ្បិតមរណភាពជាចុងបំផុតរបស់មនុស្សទាំងឡាយ ហើយមនុស្សដែលនៅរស់ នឹងយកចិត្តទុកដាក់ចំពោះសេចក្តីនោះ”(សាស្តា ៧:២)។ សេចក្តីស្លាប់បានរំឭកយើង អំពីភាពរួញខ្លីនៃជីវិតយើង ហើយរំឭកយើងថា ពេលវេលារបស់យើងមានកំណត់ សម្រាប់រស់នៅ និងស្រឡាញ់ឲ្យបានល្អ។ ការគិតអំពីសេចក្តីស្លាប់ ធ្វើឲ្យយើងបន្ធូរបន្ថយការក្តោបទុកនូវអំណោយល្អៗមកពីព្រះ ដែលមានដូចជា លុយកាក់ ទំនាក់ទំនង និងការសប្បាយ ហើយរំដោះយើងឲ្យមានអំណរ ក្នុងពេលបច្ចុប្បន្ន ខណៈពេលដែលយើង “ប្រមូលទ្រព្យសម្បត្តិ ទុកសំរាប់ខ្លួន នៅឯស្ថានសួគ៌វិញ ដែលជាកន្លែងគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញឡើយ ក៏គ្មានចោរទំលុះ ឬប្លន់ផង”(ម៉ាថាយ…
Read articleផែនការដែលព្រះទ្រង់មានសម្រាប់អ្នក
អ្នកស្រីអេកនេស(Agnes) បានចំណាយពេល៦ឆ្នាំ ក្នុងការព្យាយាមធ្វើខ្លួន ឲ្យក្លាយជាភរិយាដ៏ល្អរបស់គ្រូគង្វាល ដោយយកគំរូតាមម្តាយក្មេកជាទីស្រឡាញ់របស់គាត់(ដែលជាភរិយារបស់គ្រូគង្វាលផងដែរ)។ នាងគិតថា ដើម្បីបំពេញតួនាទីនេះឲ្យបានល្អ នាងមិនអាចធ្វើជាអ្នកនិពន្ធផង និងជាងគំនូរផងបានទេ ប៉ុន្តែ នៅក្នុងការកប់ភាពប៉ិនប្រសព្វរបស់ខ្លួនចោល នាងក៏មានជំងឺធ្លាក់ទឹកចិត្ត ហើយក៏បានសញ្ជឹងគិត អំពីការធ្វើអត្តឃាត។ ពេលនោះគ្រូគង្វាលម្នាក់ ដែលជាអ្នកជិតខាង ក៏បានជួយនាំនាងចេញពីភាពងងឹតនោះ ដោយអធិស្ឋានជាមួយនាង ហើយបានឲ្យនាងចំណាយពេលតែងនិពន្ធ ឲ្យបានពីរម៉ោង រៀងរាល់ពេលព្រឹក។ ការនេះក៏បានជួយនាងឲ្យភ្ញាក់រឭក ហើយក៏បានស្គាល់ការត្រាស់ហៅ ដែលព្រះទ្រង់បានបើកបង្ហាញ តាមពេលដែលទ្រង់បានកំណត់។ នាងក៏បានសរសេរថា “ចំពោះខ្លួនខ្ញុំផ្ទាល់ ដើម្បីឲ្យខ្ញុំស្គាល់ខ្លួនឯងច្បាស់ ខ្ញុំក៏ត្រូវរៀនស្គាល់ និងប្រើអំណោយទាន ដែលព្រះទ្រង់បានប្រទាន”។ ក្រោយមក នាងក៏បានបង្ហាញថា នាងរកឃើញការត្រាស់ហៅ តាមរយៈបទចម្រៀងរបស់ស្តេចដាវីឌ ដែលបានចែងថា “ចូរយកព្រះយេហូវ៉ាជាសេចក្តីអំណររបស់អ្នក នោះទ្រង់នឹងប្រទានឲ្យអ្នកបានដូចបំណងចិត្ត”(ទំនុកដំកើង ៣៧:៤)។ ខណៈពេលដែលនាងចុះចូលនឹងការដឹកនាំរបស់ព្រះ ដោយទុកចិត្តទ្រង់(ខ.៥) ព្រះអង្គក៏បានរៀបចំផ្លូវសម្រាប់នាង មិនគ្រាន់តែសម្រាប់ការនិពន្ធសៀវភៅ និងការគូរគំនូរប៉ុណ្ណោះទេ តែក៏ដើម្បីជួយអ្នកដទៃ ឲ្យមានទំនាក់ទំនងកាន់តែល្អជាមួយទ្រង់។ ព្រះទ្រង់មានការត្រាស់ហៅ សម្រាប់យើងម្នាក់ៗ មិនគ្រាន់តែដើម្បីឲ្យយើងដឹងថា យើងជាកូនស្ងួនភ្ងារបស់ទ្រង់ប៉ុណ្ណោះទេ តែក៏ដើម្បីឲ្យយើងស្គាល់របៀបដ៏វិសេស ដែលយើងអាចបម្រើទ្រង់ តាមរយៈអំណោយទាន និងចិត្តឆេះឆួលរបស់យើង។ ព្រះអង្គនឹងដឹកនាំយើង…
Read articleរបៀបចាប់ផ្តើមជីវិតថ្មី
បន្ទាប់ពីម្តាយរបស់ខ្ញុំបានបាត់បង់ជីវិតភ្លាមៗ ខ្ញុំក៏មានចិត្តចង់ចែកចាយអត្ថបទប្លុកតាមអ៊ីនធឺណិត។ ខ្ញុំចង់សរសេរអត្ថបទ ដែលលើកទឹកចិត្តអ្នកអាន ឲ្យប្រើប្រាស់ពេលវេលា ដែលខ្លួននៅសល់ នៅលើផែនដីនេះ ដើម្បីធ្វើរឿងសំខាន់ៗ ក្នុងជីវិត។ ដូចនេះ ខ្ញុំក៏បានបើកមើលមេរៀនណែនាំ អំពីរបៀបចាប់ផ្តើមសរសេរអត្ថបទបង្ហោះប្លុកតាមអ៊ីនធឺណិត។ ខ្ញុំក៏បានរៀនអំពីប្រភេទវិបសាយដែលត្រូវប្រើ របៀបជ្រើសរើសចំណងជើង និងរបៀបសរសេរអត្ថបទដែលជំរុញចិត្ត។ ហើយនៅឆ្នាំ២០១៦ អត្ថបទប្លុកទីមួយរបស់ខ្ញុំ ក៏បានចាប់កំណើត។ រឿងនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការណែនាំរបស់សាវ័កប៉ុល ដើម្បីទទួលបានជីវិតអស់កល្ប។ ក្នុងបទគម្ពីរ រ៉ូម ៦:១៦-១៨ គាត់បាននិយាយអំពីការពិតដែលថា យើងបានបះបោរទាស់នឹងព្រះ តាំងពីកំណើត(ជាមនុស្សមានបាប) ហើយក៏បានប្រៀបធៀបការពិតនេះ នឹងការពិតដែលថា ព្រះយេស៊ូវអាច “ជួយរំដោះយើងឲ្យរួចពីបាប”(ខ.១៨)។ សាវ័កប៉ុលបានពិពណ៌នា អំពីភាពខុសគ្នា រវាងការរស់នៅជាទាសករនៃអំពើបាប និងការរស់នៅជាបាវបម្រើរបស់ព្រះ និងផ្លូវរបស់ទ្រង់ ដែលនាំទៅរកជីវិត(ខ.១៩-២០)។ គាត់ក៏បាននិយាយទៀតថា “ឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច”(ខ.២៣)។ ត្រង់ចំណុចនេះ សេចក្តីស្លាប់គឺមានន័យថា យើងដាច់ចេញពីព្រះជារៀងរហូត។ នេះជាលទ្ធផលនៃសេចក្តីហិនវិនាស ដែលយើងនឹងជួប ពេលយើងបដិសេធព្រះគ្រីស្ទ។ ប៉ុន្តែ ព្រះទ្រង់ប្រទានអំណោយមួយ ក្នុងព្រះយេស៊ូវ គឺជីវិតថ្មី។ គឺជីវិតដែលចាប់ផ្តើមមាននៅលើផែនដី ហើយបន្តជារៀងរហូត…
Read article