ឈ្មោះរបស់អ្នកសំខាន់ទេ?
មានមតិមួយបានពោលថា យើងឆ្លងកាត់ដំណើរជីវិតរបស់យើង ដោយប្រើឈ្មោះបី គឺឈ្មោះដែលឪពុកម្តាយដាក់ឲ្យយើង ឈ្មោះដែលអ្នកដទៃដាក់ឲ្យយើង(គឺកេរ្តិ៍ឈ្មោះរបស់យើង) និងឈ្មោះដែលយើងដាក់ឲ្យខ្លួនឯង(ចរិយាសម្បត្តិរបស់យើង)។ ឈ្មោះដែលអ្នកដទៃបានដាក់ឲ្យយើង សំខាន់ ព្រោះ “នាមឈ្មោះល្អ នោះគួររើសយក ជាជាងទ្រព្យសម្បត្តិយ៉ាងច្រើន ហើយចិត្តដែលប្រកបដោយគុណនោះវិសេសជាងប្រាក់នឹងមាសផង”(សុភាសិត ២២:១)។ កេរ្តិ៍ឈ្មោះរបស់យើងសំខាន់ តែចរិយាសម្បត្តិរបស់យើងសំខាន់ជាង។ មានឈ្មោះមួយទៀត ដែលកាន់តែសំខាន់ជាងនេះទៀត។ ព្រះយេស៊ូវបានប្រាប់គ្រីស្ទបរិស័ទ នៅក្រុងពើកាម៉ុសថា ទោះកេរ្តិ៍ឈ្មោះរបស់ពួកគេបានខូច ព្រះអង្គបានត្រៀមទុកឈ្មោះថ្មីមួយ នៅនគរស្ថានសួគ៌ សម្រាប់អ្នកដែលតយុទ្ធ និងឈ្នះការល្បួង។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យបរិភោគនំម៉ាណាដ៏លាក់កំបាំង ហើយនិងឲ្យគ្រួសស១ដល់អ្នកនោះ នៅគ្រួសនោះមានឆ្លាក់ជាឈ្មោះថ្មី ដែលគ្មានអ្នកណាស្គាល់ឡើយ ស្គាល់បានតែអ្នកដែលទទួលប៉ុណ្ណោះ”(វិវរណៈ ២:១៧)។ យើងមិនដឹងថា ហេតុអ្វីព្រះយេស៊ូវបានសន្យាប្រទានគ្រួសនោះដល់ពួកគេទេ។ តើនោះជារង្វាន់សម្រាប់ការឈ្នះសេចក្តីល្បួង ឬជាប័ណ្ណអនុញ្ញាត សម្រាប់ចូលរួមពិធីជប់លៀងរបស់ព្រះមែស៊ី? គ្រួសនោះប្រហែលស្រដៀងគ្រួស ដែលអ្នកកាត់ក្តីធ្លាប់ប្រើនៅសម័យដើម ដើម្បីបោះឆ្នោត ឲ្យជនជាប់ចោទណាម្នាក់រួចទោស។ យើងគ្រាន់តែមិនដឹងថា គ្រួសនោះជាអ្វី។ តែទោះគ្រួសនោះជាអ្វីក៏ដោយ ព្រះទ្រង់បានសន្យាថា ឈ្មោះថ្មីរបស់យើង នឹងលប់ភាពអាម៉ាស់របស់យើង(មើលអេសាយ ៦២:១-៥)។ កេរ្តិ៍ឈ្មោះយើងអាចខូច ហើយចរិយាសម្បត្តិរបស់យើង ក៏ហាក់ដូចជាមិនអាចជួសជុលបាន។ ប៉ុន្តែ ឈ្មោះទាំងពីរប្រភេទនេះ មិនអាចកំណត់ថា…
Read articleអ្វីទាំងអស់ដែលអ្នកត្រូវការ
ពេលខ្ញុំកំពុងអង្គុយ នៅតុអាហារ ខ្ញុំក៏បានមើលទៅភាពច្របូកច្របល់ដ៏រីករាយ នៅជុំវិញខ្លួនខ្ញុំ។ ពូមីង បងប្អូនជីដូនមួយ ក្មួយស្រី និងក្មួយប្រុសរបស់ខ្ញុំ កំពុងតែអរសប្បាយនឹងម្ហូបអាហារ និងការចំណាយពេលជាមួយគ្នា នៅក្នុងការជួបជុំក្រុមគ្រួសាររបស់យើង។ ខ្ញុំក៏អរសប្បាយជាមួយពួកគេផងដែរ។ ប៉ុន្តែ មានគំនិតមួយ ដែលបានចាក់ទំលុះចិត្តរបស់ខ្ញុំ ដោយប្រាប់ខ្លួនឯងថា មានតែខ្ញុំទេដែលជាស្រ្តីគ្មានកូន គ្មានគ្រួសារផ្ទាល់ខ្លួន។ ស្រ្តីនៅលីវជាច្រើន ក៏មានបទពិសោធន៍ស្រដៀងខ្ញុំផងដែរ។ ក្នុងវប្បធម៌របស់ខ្ញុំ ដែលជាជនជាតិអាស៊ី គេឲ្យតម្លៃខ្ពស់មកលើជីវិតអាពាហ៍ពិពាហ៍ និងការមានកូន ដូចនេះ ការមិនមានគ្រួសារផ្ទាល់ខ្លួន អាចនាំឲ្យគេគិតថា យើងអសមត្ថភាព។ បញ្ហានេះអាចធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកខ្វះអ្វីមួយ ដែលបញ្ជាក់ថា អ្នកជានរណា ហើយធ្វើឲ្យអ្នកមានភាពពេញលេញ។ ហេតុនេះហើយខ្ញុំមានការកម្សាន្តចិត្តយ៉ាងខ្លាំង ពេលដែលសេចក្តីពិតរបស់ព្រះបានចែងថា ព្រះទ្រង់ជាទីពឹងនៃចិត្ត(ទំនុកដំកើង ៧៣:២៦)។ ពេលដែលពូជអំបូរទាំងឡាយ នៃសាសន៍អ៊ីស្រាអែលបានទទួលចំណែកដី ពូជអំបូរលេវី ដែលជាពួកសង្ឃ មិនបានទទួលចំណែកនឹងគេទេ។ ផ្ទុយទៅវិញ ព្រះទ្រង់បានសន្យាថា ព្រះអង្គនឹងធ្វើជាមរដករបស់ពួកគេ(ចោទិយកថា ១០:៩)។ ពួកគេអាចរកឃើញភាពស្កប់ចិត្តក្នុងព្រះអង្គ ហើយទុកចិត្តថា ព្រះអង្គនឹងបំពេញតម្រូវការគ្រប់យ៉ាងរបស់ពួកគេ។ សម្រាប់អ្នកខ្លះ ការមានអារម្មណ៍ថាខ្វះអ្វីមួយ គឺមិនមានអ្វីទាក់ទងនឹងគ្រួសារទេ។ ជួនកាល យើងស្រេកឃ្លានចង់បានការងារល្អជាងមុន ឬចង់រៀនឲ្យបានខ្ពស់ជាងមុន។…
Read articleការរៀនសូត្រដោយអំណរ
ក្នុងទីក្រុងមីសូ ប្រទេសឥណ្ឌា មានអគារសាលារៀនមួយខ្នង សង់ឡើងពីទូរថភ្លើងពីរ ដែលគេបានជួសជុលតភ្ជាប់គ្នា។ គ្រូបង្រៀនក្នុងតំបន់បានរួបរួមគ្នា ជាមួយក្រុមហ៊ុនអយស្ម័យយាននិរតី ដើម្បីទិញ និងកែលម្អទូរថភ្លើងដែលគេបានឈប់ប្រើប្រាស់នោះ។ ទូរថភ្លើងនោះប្រៀបដូចជាប្រអប់ដែកធំៗ ដែលគេមិនអាចប្រើប្រាស់បាន ទាល់តែពួកជាងបានដំឡើងជណ្តើរ កង្ហារ អំពូលភ្លើង និងតុហើយសិន។ ពួកជាងក៏បានលាបពណ៌ជញ្ជាំង និងបន្ថែមរូបគំនូរ នៅលើជញ្ជាំងខាងក្រៅ និងខាងក្នុង។ សព្វថ្ងៃនេះ មានសិស្ស៦០នាក់បានចូលរៀន ក្នុងថ្នាក់រៀននោះ ដោយសារតែការកែប្រែដ៏អស្ចារ្យ ដែលបានកើតឡើង។ មានរឿងអស្ចារ្យជាងនេះទៀត កើតឡើង ពេលដែលយើងអនុវត្តតាមការបង្គាប់របស់សាវ័កប៉ុល ឲ្យ “ផ្លាស់ប្រែ ដោយគំនិតបានកែជាថ្មីឡើង”(រ៉ូម ១២:២)។ ខណៈពេលដែលយើងអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធកាត់ផ្តាច់យើងចេញពីលោកិយ និងផ្លូវរបស់វា គំនិត និងអាកប្បកិរិយារបស់យើងក៏ចាប់ផ្តើមផ្លាស់ប្តូរ។ យើងផ្លាស់ប្រែ ទៅជាមនុស្សដែលមានក្តីស្រឡាញ់ ក្តីសង្ឃឹម និងសន្តិភាពក្នុងចិត្តកាន់តែខ្លាំង(៨:៦)។ រឿងផ្សេងទៀតក៏កើតឡើងផងដែរ។ ដំណើរការនៃការផ្លាស់ប្រែនេះនៅតែបន្តទៅមុខទៀត ហើយជាញឹកញាប់ មានការឈប់ និងចាប់ផ្តើមឡើងវិញជាញឹកញាប់ជាងការជិះរថភ្លើងទៀត តែទោះជាយ៉ាងណាក៏ដោយ ដំណើរការនេះ នឹងជួយយើងឲ្យយល់អំពីការអ្វីដែលព្រះទ្រង់សព្វព្រះទ័យ សម្រាប់ជីវិតយើង។ ការផ្លាស់ប្រែនោះនាំយើងទៅកន្លែង ដែលយើង “នឹងរៀនស្គាល់បំណងព្រះទ័យព្រះ” (១២:២)។ ការរៀនស្គាល់បំណងព្រះទ័យព្រះ តែងតែរាប់បញ្ចូលការតម្រង់ខ្លួនយើង ឲ្យស្របនឹងចរិយាសម្បត្តិ…
Read articleសិរីល្អបានវិលត្រឡប់មកវិញ
ក្នុងសៀវភៅរឿង ទីលំហដ៏ងោកងុយ ដែលលោកវ៉ាស៊ីនតុន អាយវីង(Washington Irving)បាននិពន្ធ បានដំណាលអំពីតួអង្គឈ្មោះ អ៊ីកាបូឌ ក្រេន(Ichabod Crane) ជាគ្រូបង្រៀនម្នាក់ ដែលព្យាយាមចែចង់ស្រ្តីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ឈ្មោះ កាទ្រីណា(Katrina) ដើម្បីរៀបការជាមួយនាង។ សាច់រឿងជាគន្លឹះក្នុងរឿងនេះ និយាយអំពីខ្មោចកំបុតក្បាលជិះសេះ ដែលបានលងបន្លាចមនុស្ស នៅទីជនបទ នៅសម័យអាណានិគម ក្នុងទឹកដីអាមេរិក។ នៅយប់មួយ លោកអ៊ីកាបូឌក៏ជួបខ្មោចកំបុតក្បាលជិះសេះនោះ ហើយក៏បានរត់ចោលស្រុក ដោយភាពតក់ស្លត់។ ចុងបញ្ចប់អ្នកនិពន្ធក៏បានបង្ហាញដល់ប្រិយមិត្តអ្នកអានឲ្យបានដឹងច្បាស់ថា តាមពិត “ខ្មោចជិះសេះនោះ” គឺជាគូប្រជែងរបស់លោកអ៊ីកាបូឌ នៅក្នុងការចែចង់កញ្ញាកាទ្រីណា ហើយបន្ទាប់មកក៏បានរៀបការជាមួយនាង។ អ៊ីកាបូឌ គឺជាឈ្មោះ ដែលគេបានឃើញមាន ដំបូងបំផុត ក្នុងព្រះគម្ពីរប៊ីប ហើយក៏មានប្រវត្តិដ៏ងងឹតផងដែរ។ ពេលដែលពួកអ៊ីស្រាអែលកំពុងមានសង្រ្គាមជាមួយសាសន៍ភីលីស្ទីន ពួកគេក៏បានដឹកហឹបសញ្ញាចូលក្នុងសមរភូមិ។ នេះជាជម្រើសដ៏អាក្រក់។ កងទ័ពអ៊ីស្រាអែលក៏បានរត់គេចពីសត្រូវ ហើយពួកភីលីស្ទីនក៏ដណ្តើមបានហឹបសញ្ញាពីពួកគេ។ លោកហុបនី និងលោកភីនេហាស ជាកូនរបស់សម្តេចសង្ឃអេលី ក៏ត្រូវគេសម្លាប់(១សាំយ៉ូអែល ៤:១៧)។ បន្ទាប់ពីបានទទួលដំណឹងនេះ លោកអេលីក៏បានធ្លាក់ចុះពីជើងម៉ាស្លាប់ភ្លាមៗផងដែរ (ខ.១៨)។ ពេលដែលប្រពន្ធរបស់លោកភីនេហាស ដែលជាស្រ្តីមានផ្ទៃពោះ បានទទួលដំណឹងនេះ “នោះស្រាប់តែនាងចាប់ឈឺពោះ ហើយឱនខ្លួនសំរាលកូនមកភ្លាម”(ខ.១៩)។ មុននាងផុតដង្ហើម នាងក៏បានដាក់ឈ្មោះឲ្យកូនប្រុសនោះថា…
Read articleសមត្ថភាពគ្មានដែនកំណត់
មានពេលមួយ ខ្ញុំកំពុងអង្គុយក្នុងកន្លែងញាំអាហារ ក្នុងផ្សាទំនើប ដោយភាពតានតឹងក្នុងរូបកាយ និងភ័យបុកពោះ ដោយសារការងារ ដែលធ្វើមិនទាន់ហើយ មុនពេលកំណត់។ ខណៈពេលដែលខ្ញុំបើកកញ្ចប់ហ៊ែមបឺហ្គ័ររបស់ខ្ញុំញាំ មនុស្សនៅជុំវិញខ្ញុំ សុទ្ធតែមានការព្រួយបារម្ភ អំពីកិច្ចការផ្ទាល់ខ្លួន។ ខ្ញុំក៏បានគិតម្នាក់ឯងថា ពេលវេលា កម្លាំង និងសមត្ថភាពរបស់យើងសុទ្ធតែមានដែនកំណត់។ ខ្ញុំក៏បានគិតចង់ធ្វើបញ្ជីកិច្ចការដែលត្រូវធ្វើថ្មីមួយ ហើយយកកិច្ចការបន្ទាន់ជាអាទិភាព ប៉ុន្តែ ពេលដែលខ្ញុំដកប៊ិចចេញមក មានគំនិតមួយបានលេចឡើងមក ដោយខ្ញុំក៏បានគិតដល់ព្រះមួយអង្គ ដែលគ្មានដែនកំណត់ ដែលសម្រេចកិច្ចការទាំងអស់យ៉ាងងាយស្រួល តាមបំណងព្រះទ័យទ្រង់។ ហោរាអេសាយមានប្រសាសន៍ថា ព្រះអង្គ ជាព្រះដែលវាល់ទឹកទាំងប៉ុន្មាន នៅក្នុងទូកដៃហើយវាស់ផ្ទៃមេឃដោយចំអាមដែរ ព្រមទាំងដាក់ធូលីដីទាំងអស់ចុះក្នុងរង្វាល់(អេសាយ ៤០:១២)។ ព្រះអង្គបានដាក់ឈ្មោះឲ្យផ្កាយទាំងអស់នៅលើមេឃ ហើយបានដាក់គន្លងឲ្យពួកវាដើរ(ខ.២៦) ក៏ស្គាល់អ្នកដឹកនាំទាំងអស់ នៅលើពិភពលោក ហើយក៏បានគ្រប់គ្រងពីលើការងាររបស់ពួកគេ(ខ.២៣) ហើយព្រះអង្គក៏បានចាត់ទុកកោះទាំងឡាយ គ្រាន់តែជាល្អងធូលី ហើយប្រជាជាតិទាំងឡាយជាដំណក់ទឹក នៅក្នុងសមុទ្រ(ខ.១៥)។ ព្រះអង្គក៏បានសួរគេថា តើគេចង់ប្រៀបផ្ទឹមព្រះអង្គទៅនឹងនរណា?(ខ.២៥)។ លោកអេសាយក៏បានឆ្លើយតបថា “ព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុត ទ្រង់មិនដែលល្វើយឡើយ ក៏មិនដែលអស់កំឡាំងផង”(ខ.២៨)។ ភាពតានតឹង និងការព្រួយបារម្ភមិនដែលមានប្រយោជន៍សម្រាប់យើងនោះទេ ប៉ុន្តែ ថ្ងៃនេះ យើងអាចទទួលបាននូវមេរៀនដ៏មានអំណាច ពីពួកវា។ ព្រះដែលគ្មានដែនកំណត់…
Read articleសម្រាកឲ្យបានល្អ
ខ្ញុំមើលនាឡិកា ឃើញម៉ោង ១:៥៥ រំលងអាធ្រាត។ ខ្ញុំកំពុងមានបន្ទុកក្នុងចិត្ត ដោយសារការឆ្លើយឆ្លងសារនៅពេលយប់ជ្រៅ ធ្វើឲ្យខ្ញុំគេងមិនលក់។ ខ្ញុំក៏បានរលាកម្រាលដែលរមូល ហើយក៏បានគ្របពីលើសាឡុង យ៉ាងស្ងាត់ស្ងៀម។ ខ្ញុំក៏បានបើករកមើលវិធីឆាប់គេងលក់ ក្នុងgoogle តែផ្ទុយទៅវិញ ខ្ញុំក៏បានរកឃើញ ការណែនាំ អំពីការអ្វីដែលយើងមិនត្រូវធ្វើ ដែលមានដូចជា មិនត្រូវគេងថ្ងៃ ឬផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ឬហាត់ប្រាណនៅពេលរសៀលជាដើម។ ខ្ញុំក៏បានអានអត្ថបទបន្ថែមទៀត ក្នុងឧបករណ៍ធែប្លែតរបស់ខ្ញុំ ឃើញគេឲ្យយោបល់ថា ខ្ញុំមិនគួរមើលឧបករណ៍មានអេក្រង់នៅពេលយប់ជ្រៅទេ។ ការផ្ញើសារនៅពេលយប់ជ្រៅ មិនមែនជាទម្លាប់ល្អទេ។ ដើម្បីឲ្យអាចសម្រាកបានល្អ មានការជាច្រើនដែលយើងមិនត្រូវធ្វើ។ នៅគ្រាសញ្ញាចាស់ ព្រះទ្រង់បានប្រទានក្រឹត្យវិន័យ អំពីការអ្វី ដែលពួកអ៊ីស្រាអែលមិនត្រូវធ្វើ នៅថ្ងៃឈប់សម្រាក ដើម្បីឲ្យពួកគេបានសម្រាក។ នៅគ្រាសញ្ញាថ្មី ព្រះយេស៊ូវបានប្រទានផ្លូវថ្មីមួយ សម្រាប់ការសម្រាក។ ព្រះអង្គមិនបានមានបន្ទូលសង្កត់ធ្ងន់ទៅលើក្រឹត្យវិន័យនោះទេ តែព្រះអង្គបានត្រាស់ហៅពួកសាវ័ក ឲ្យប្រកបស្និទ្ធស្នាលនឹងព្រះអង្គ ដោយមានបន្ទូលថា “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក”(ម៉ាថាយ ១១:២៨)។ ក្នុងខមុន ព្រះយេស៊ូវបានចង្អុលបង្ហាញទំនាក់ទំនងដ៏អស់កល្បជានិច្ច ក្នុងនាមជាព្រះតែមួយ ដែលទ្រង់មានជាមួយព្រះវរបិតា គឺព្រះដែលទ្រង់បានបើកសម្តែងដល់យើង។ ព្រះយេស៊ូវបានទទួលជំនួយពីព្រះវរបិតាជានិច្ច បានជាយើងក៏អាចទទួលជំនួយពីព្រះអង្គផងដែរ។ ការជៀសវាងការគិតអំពីពេលអតីតកាល ដែលអាចរំខានដំណេករបស់យើង…
Read article