ព្រះទ្រង់ជ្រាបអំពីអារម្មណ៍របស់យើង
ដោយមិនអាចស៊ូទ្រាំទៀតបាន អ្នកស្រីស៊ីអេរ៉ា(Sierra) បានទួញសោក ដោយសារកូនប្រុសរបស់គាត់ កំពុងតយុទ្ធនឹងការញៀនថ្នាំ។ គាត់និយាយថា “ខ្ញុំមានអារម្មណ៍មិនល្អទេ។ តើព្រះទ្រង់គិតថា ខ្ញុំគ្មានជំនឿ ដោយសារខ្ញុំតែងតែយំ រៀងរាល់ពេលអធិស្ឋានឬ?” ខ្ញុំក៏បាននិយាយថា “ខ្ញុំមិនដឹងថា ព្រះអង្គគិតយ៉ាងណាទេ”។ “ប៉ុន្តែ ខ្ញុំដឹងថា ព្រះអង្គអាចជួយឲ្យយើងមានអារម្មណ៍ល្អឡើងវិញ ។ គឺមិនមានន័យថា ព្រះអង្គមិនជ្រាបថា យើងកំពុងមានអារម្មណ៍យ៉ាងណានោះទេ”។ ខ្ញុំក៏បានអធិស្ឋាន ហើយយំជាមួយអ្នកស្រីស៊ីអេរ៉ា ខណៈពេលដែលយើងកំពុងតែទូលអង្វរ សូមព្រះអង្គជួយកូនប្រុសគាត់ ឲ្យមានសេរីភាពរួចផុតពីការញៀន។ ព្រះគម្ពីរបានចែង អំពីឧទាហរណ៍ជាច្រើន ដែលនិយាយ អំពីមនុស្សដែលកំពុងតយុទ្ធនឹងបញ្ហា។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ជំពូក៤២ បានបង្ហាញចេញនូវជម្រៅចិត្តគាត់ ដែលចង់ពិសោធន៍នឹងសន្តិភាព នៃព្រះវត្តមានដ៏ស្ថិតស្ថេរ និងមានអំណាចរបស់ព្រះ។ គាត់ក៏បានទទួលស្គាល់ទឹកភ្នែក និងការសោកសង្រេង ដែលគាត់មាន ដោយសារបញ្ហារបស់គាត់។ ភាពវឹកវរក្នុងចិត្តគាត់ បានបង្ហាញចេញមក ដោយការសរសើរដំកើង ដោយទំនុកចិត្ត ដោយគាត់បានរំឭកខ្លួនគាត់ អំពីសេចក្តីស្មោះត្រង់របស់ព្រះ។ វិញ្ញាណគាត់ក៏បានទទួលការលើកទឹកចិត្ត ហើយគាត់ក៏បានសរសេរថា “ចូរសង្ឃឹមដល់ព្រះចុះ ដ្បិតអញនឹងបានសរសើរដល់ទ្រង់ទៀត ដែលទ្រង់ជាសេចក្តីជំនួយ ហើយជាព្រះនៃអញ”(ខ.១១)។ គំនិតគាត់មានការប្រទាញប្រទង់រវាងការអ្វីដែលគាត់បានដឹងអំពីព្រះ និងការពិតមិនអាចបដិសេធបាន នៃភាពពិតនៃអារម្មណ៍ដែលគាត់មិនអាចស៊ូទ្រាំបាន។…
Read articleសេចក្តីណាក៏ដោយ
រៀងរាល់ពេលល្ងាចថ្ងៃសុក្រ ព័ត៌មានជាតិ ដែលក្រុមគ្រួសារខ្ញុំទស្សនា បានបញ្ចប់ការផ្សាយ ដោយនិយាយសង្កត់ធ្ងន់ អំពីរឿងដែលធ្វើឲ្យចិត្តរីករាយឡើង។ ខុសពីព័ត៌មានផ្សេងទៀត ព័ត៌មានចុងក្រោយនោះ តែងតែនាំមកនូវភាពស្រស់ស្រាយជានិច្ច។ កាលពីពេលថ្មីៗនេះ រឿងដ៏ល្អ សម្រាប់ថ្ងៃសុក្រ បានផ្តោតទៅលើអ្នកយកព័ត៌មានម្នាក់ ដែលបានកើតជម្ងឺកូវីត១៩ ហើយក៏បានជាសះស្បើយវិញ ហើយបន្ទាប់មក គាត់ក៏បានសម្រេចចិត្តបរិច្ចាគប្លាស្មារបស់គាត់ ដើម្បីជួយអ្នកដទៃ ប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ នៅពេលនោះ គណៈវិនិច្ឆ័យនៅតែមិនទាន់ដឹងថា អង្គការពារខ្លួនមានប្រសិទ្ធិភាពយ៉ាងណាទេ។ ប៉ុន្តែ នៅពេលដែលមនុស្សជាច្រើនមានអារម្មណ៍ថា អស់សង្ឃឹម ហើយការបរិច្ចាគប្លាស្មា(ដោយប្រើម្ជុលចាក់) មានការពិបាក នោះនាងមានអារម្មណ៍ថា “វាជាការលះបង់ដ៏តិចតួចរបស់នាង ដើម្បប្រយោជន៍ដល់មនុស្សជាច្រើន”។ បន្ទាប់ពីបានស្តាប់ការផ្សាយព័ត៌មានថ្ងៃសុក្រនោះហើយ ខ្ញុំ និងក្រុមគ្រួសារខ្ញុំមានការលើកទឹកចិត្ត គឺហ៊ាននិយាយថាយើងមានពេញដោយក្តីសង្ឃឹម។ នេះជាអំណាចនៃពាក្យ “សេចក្តីណាក៏ដោយ” ដែលសាវ័កប៉ុលបានប្រើ ក្នុងបទគម្ពីរភីលីព ជំពូក៤ ដែលបានចែងថា “ឯសេចក្តីណាដែលពិត សេចក្តីណាដែលគួររាប់អាន សេចក្តីណាដែលសុចរិត សេចក្តីណាដែលបរិសុទ្ធ សេចក្តីណាដែលគួរស្រឡាញ់ សេចក្តីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្តីសរសើរណា នោះចូរពិចារណាពីសេចក្តីទាំងនោះចុះ”(ខ.៨)។ តើសាវ័កប៉ុលបានគិតដល់ការបរិច្ចាគប្លាស្មាដែរឬទេ? ជាការពិតណាស់ គាត់មិនបានគិតដល់ទេ។ ប៉ុន្តែ តើគាត់បានគិតដល់ការប្រព្រឹត្តដោយការលះបង់ ដើម្បីអ្នកដទៃ…
Read articleលោតកញ្ឆេង ដោយសេរីភាព
លោកជីម(Jim) ជាកសិករជំនាន់ទី៣ ក្នុងត្រកូលកសិករ។ គាត់មានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលគាត់បានអានខគម្ពីរដែលបានចែងថា “ឯងរាល់គ្នាដែលកោតខ្លាចដល់ឈ្មោះអញ នោះឯងរាល់គ្នានឹងចេញទៅ លោតកព្ឆោងដូចជាកូនគោ ដែលលែងចេញពីក្រោល”(ម៉ាឡាគី ៤:២)។ ខគម្ពីរនេះក៏បានបណ្តាលចិត្តគាត់ឲ្យអធិស្ឋានទទួលជីវិតអស់កល្បជានិច្ច ដែលព្រះយេស៊ូវបានប្រទានមនុស្សគ្រប់រូប។ គាត់បាននឹកចាំយ៉ាងច្បាស់ អំពីពេលដែលកូនគោរបស់គាត់រត់ចេញពីក្រោលរបស់វាយ៉ាងលឿន ហើយលោតចុះឡើង យ៉ាងរំភើបរីករាយ ពេលគាត់បើកទ្វារឲ្យពួកវាចេញក្រៅ។ ទីបំផុត គាត់ក៏បានយល់អំពីការសន្យារបស់ព្រះ អំពីសេរីភាពដ៏ពិត។ កូនស្រីរបស់លោកជីមបាននិយាយរឿងនេះប្រាប់ខ្ញុំ ព្រោះយើងកំពុងជជែកគ្នា អំពីពាក្យប្រៀបប្រដូច ក្នុងបទគម្ពីរម៉ាឡាគី ជំពូក៤ ដែលក្នុងនោះ ហោរាម៉ាឡាគី បានញែកឲ្យដាច់ពីគ្នា រវាងអ្នកដែលកោតខ្លាចព្រះនាមព្រះ ឬនៅតែបន្តស្មោះត្រង់ចំពោះទ្រង់ និងអ្នកដែលទុកចិត្តតែលើខ្លួនឯង(៤:១-២)។ កាលនោះ លោកហោរាកំពុងលើកទឹកចិត្តពួកអ៊ីស្រាអែល ឲ្យដើរតាមព្រះ ពេលដែលមនុស្សជាច្រើន ដោយរាប់បញ្ចូលទាំងអ្នកដឹកនាំសាសនា មិនបានគោរពព្រះអង្គ និងស្តង់ដាដែលព្រះអង្គបានប្រទាន សម្រាប់ការរស់នៅដោយចិត្តស្មោះត្រង់(១:១២-១៤ ៣:៥-៩)។ លោកម៉ាឡាគីក៏បានអំពាវនាវពួកបណ្តាជនឲ្យរស់នៅ ដោយចិត្តស្មោះត្រង់ ព្រោះព្រះទ្រង់ជិតដល់ពេល ដែលត្រូវធ្វើការញែកឲ្យដាច់រវាងមនុស្សទាំងពីរក្រុមនេះ។ ក្នុងបរិបទនេះ លោកម៉ាឡាគីបានប្រើពាក្យប្រៀបប្រដូច អំពីកូនគោដែលលោតកញ្ឆេង ដើម្បីពិពណ៌នា អំពីក្តីអំណរដែលមិនអាចពិពណ៌នាបាន ដែលក្រុមមនុស្សស្មោះត្រង់ទទួលបាន ពេលដែល “ព្រះអាទិត្យ នៃសេចក្តីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសឲ្យជា…
Read articleគ្មានការយល់ច្រឡំ
អាឡិចក្សា(Alexa) ស៊ីរី(Siri) និងអ្នកជំនួយការដោយសម្លេងដទៃទៀត ដែលជាបញ្ញាសប្បនិមិត្ត មានបង្កប់ក្នុងឧបករណ៍ឆ្លាតវ័យមួយចំនួន ក្នុងផ្ទះរបស់ខ្ញុំ ជួនកាល ស្តាប់ច្រឡំអ្វីដែលដែលយើងកំពុងនិយាយ។ ក្មេងអាយុ៦ឆ្នាំម្នាក់ បាននិយាយទៅកាន់ឧបករណ៍ថ្មីនោះ អំពីនំឃុកឃី និងផ្ទះតុក្កតាតូចមួយ។ ក្រោយមក ម្តាយរបស់នាងក៏បានទទួលសារអេឡិចត្រូនិចមួយច្បាប់ ដែលក្នុងនោះបានសរសេរថា នំឃុកឃី៤គីឡូ និងផ្ទះតុក្កតាតម្លៃ១៧០ដុល្លា កំពុងតែត្រូវបានគេដឹកជញ្ជូនមកផ្ទះរបស់នាងហើយ។ នៅទីក្រុងឡុង សូម្បីតែសត្វសេកមួយក្បាល ដែលចេះនិយាយ ក៏បានបញ្ជាទិញអំណោយក្នុងប្រអប់ពណ៌មាស តាមរយៈឧបករណ៍នោះ ដោយម្ចាស់របស់វាមិនបានដឹងអី។ មនុស្សម្នាក់បានប្រាប់ឧបករណ៍ឆ្លាតវ័យរបស់គាត់ឲ្យបើកភ្លើង ក្នុងបន្ទប់ទទួលភ្ញៀវ ហើយវាក៏បានឆ្លើយថា នៅទីនេះមិនមានបន្ទប់ញាំកាហ្វេទេ។ ពេលណាយើងនិយាយទៅកាន់ព្រះ នោះព្រះអង្គមិនដែលយល់ច្រឡំ អំពីអ្វីដែលយើងទូលថ្វាយព្រះអង្គឡើយ។ ព្រះអង្គមិនដែលភ័ន្តច្រឡំ ព្រោះព្រះអង្គជ្រាបអំពីចិត្តយើង ច្បាស់ជាងយើងស្គាល់ចិត្តខ្លួនឯង។ ព្រះវិញ្ញាណពិនិត្យមើលចិត្តយើង ហើយយល់ព្រះទ័យព្រះវរបិតា។ សាវ័កប៉ុលបានប្រាប់ពួកជំនុំនៅទីក្រុងរ៉ូមថា ព្រះទ្រង់បានសន្យាថា ព្រះអង្គនឹងសម្រេចបំណងព្រះទ័យដ៏ល្អរបស់ព្រះអង្គ ដើម្បីឲ្យយើងបានពេញវ័យខាងវិញ្ញាណ និងធ្វើឲ្យយើងមានលក្ខណៈកាន់តែដូចព្រះរាជបុត្រាទ្រង់(រ៉ូម ៨:២៨)។ ដោយសារភាពកម្សោយរបស់យើង នោះយើងមិនទាំងដឹងថា យើងត្រូវការអ្វី ដើម្បីឲ្យអាចលូតលាស់ តែព្រះវិញ្ញាណបរិសុទ្ធបានអធិស្ឋានឲ្យយើង តាមបំណងព្រះទ័យព្រះ(ខ.២៦-២៧)។ តើអ្នកមានការពិបាកនៅក្នុងការបង្ហាញចេញនូវអ្វីក្នុងចិត្តអ្នក ដល់ព្រះអម្ចាស់ឬទេ? តើអ្នកមិនដឹងថា ត្រូវអធិស្ឋានពីអ្វី និងដោយរបៀបណាឬ? ចូរអធិស្ឋានទូលថ្វាយព្រះអង្គ នូវអ្វីដែលមានក្នុងចិត្តអ្នកចុះ។…
Read articleការពិត ការកុហក និងការចង់ជួយគេ
ក្នុងអំឡុងរដូវកាលនៃការប្រកួតកីឡាវាយកូនបាល់បេសប៊ល នៅឆ្នាំ២០១៨ គ្រូបង្វឹករបស់ក្រុមឈីកាហ្កូ ខាប់ ចង់ឲ្យកូនបាល់មួយ ទៅក្មេងប្រុសម្នាក់ ដែលអង្គុយនៅ លើកៅអីសម្រាប់កីឡាករ ក្នុងទីលានប្រកួត។ ប៉ុន្តែ ពេលដែលគ្រូបង្វឹកបោះកូនបាល់មួយ ឲ្យទៅគាត់ មានបុរសម្នាក់បានទៅរើសយកបាល់នោះ។ វីដេអូដែលថតបានហេតុការណ៍នោះ ក៏ត្រូវបានគេចែកចាយតាមបណ្តាញអ៊ីនធើណិតយ៉ាងឆាប់រហ័ស។ សារព័ត៌មានទាំងឡាយ និងបណ្តាញសង្គមបានលាបពណ៌ឲ្យគាត់ថា ជាមនុស្សដែលគ្មានវិចារណញ្ញាណ។ ប៉ុន្តែ ទស្សនិកជនមិនបានដឹងអំពីរឿងនេះទាំងមូលទេ។ តាមពិត មុននោះ បុរសនោះបានជួយក្មេងប្រុសនោះ រើសកូនបាល់មួយដែលកីឡាករបានបោះចោល ហើយពួកគេក៏បានព្រមព្រៀងគ្នាថា នឹងចែកកូនបាល់ ដែលគេបោះចោលនៅក្បែរពួកគេ។ គួរឲ្យសោកស្តាយណាស់ ដែលរឿងពិតនេះបានលេចចេញមក នៅពេល២៤ម៉ោងក្រោយមកទៀត។ ហ្វូងមនុស្សបានបង្កការខូចខាត មកលើគាត់រួចទៅហើយ ដោយធ្វើឲ្យគេជឿថា ជនស្លូតត្រង់ម្នាក់នេះជាជនកំណាច។ មានពេលជាញឹកញាប់ពេកហើយ ដែលយើងគិតថា យើងបានដឹងពីការពិតគ្រប់ជ្រុងជ្រោយ តែតាមពិត យើងដឹងតែមួយជ្រុងប៉ុណ្ណោះ។ ក្នុងវប្បធម៌សម័យទំនើប ដែលចូលចិត្តចាប់កំហុស ដោយវីដេអូកាត់តបំភ្លើស និងការបង្ហោះសារបរិហាកេរ្តិ៍ យើងងាយនឹងថ្កោលទោសអ្នកដទៃ ដោយបានស្តាប់រឿងទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរបានហាមយើង មិនឲ្យ “យកដំណឹងមិនពិតទៅផ្សព្វផ្សាយ”នោះទេ(និក្ខមនំ ២៣:១)។ យើងត្រូវតែពិនិត្យមើលឲ្យអស់លទ្ធភាព ដើម្បីបញ្ជាក់ថា វាជាការពិតឬអត់ មុននឹងធ្វើការចោទប្រកាន់ ដោយប្រាកដថា…
Read articleភ្ញៀវមកស្នាក់នៅ ដែលគេមិននឹកស្មានដល់
លោកសាខេ គឺជាមនុស្សឯកោ។ ពេលដែលគាត់ដើរតាមផ្លូវទីក្រុង គាត់អាចមានអារម្មណ៍ដឹងថា គេកំពុងតែសម្លក់សម្លឹងគាត់ ដោយការស្អប់ខ្ពើម។ ប៉ុន្តែ ក្រោយមក ជីវិតគាត់មានការផ្លាស់ប្តូរ។ លោកខ្លេមិន នៃទីក្រុងអ័ឡេចក្សានឌ្រា(Clement of Alexandria) ស្ថិតក្នុងចំណោមអ្នកដឹកនាំពួកជំនុំដំបូង បានមានប្រសាសន៍ថា លោកសាខេបានក្លាយជាអ្នកដឹកនាំគ្រីស្ទបរិស័ទដែលលេចធ្លោខ្លាំង និងជាគ្រូគង្វាលនៃពួកជំនុំ នៅទីក្រុងសេសារា។ ជាការពិតណាស់ យើងកំពុងតែនិយាយ អំពីលោកសាខេ ដែលជាអ្នកយកពន្ធម្នាក់ ដែលបានឡើងដើមឈើដើម្បីមើលព្រះយេស៊ូវ(លូកា ១៩:១-១០)។ តើមានអ្វីជំរុញចិត្តគាត់ ឲ្យឡើងដើមឈើ នៅថ្ងៃនោះ? គេបានចាត់ទុកពួកអ្នកយកពន្ធជាជនក្បត់ជាតិ ព្រោះពួកគេបានយកពន្ធប្រជាជនខ្លួនឯង ច្រើនហួសហេតុ ដើម្បីបម្រើប្រយោជន៍ចក្រភពរ៉ូម៉ាំង។ តែគេបានឮល្បីថា ព្រះយេស៊ូវបានរាប់រកពួកគេ។ លោកសាខេប្រហែលជាឆ្ងល់ថា ព្រះយេស៊ូវនឹងរាប់រកគាត់ផងដែរឬយ៉ាងណាទេ។ ទោះជាយ៉ាងណាក៏ដោយ គាត់ជាមនុស្សមានកម្ពស់ទាប មិនអាចមើលព្រះយេស៊ូវឃើញ ក្នុងហ្វូងមនុស្សបានទេ(ខ.៣) បានជាគាត់ឡើងដើមឈើ ដើម្បីរកមើលព្រះអង្គ។ ហើយព្រះយេស៊ូវក៏បានស្វែងរកលោកសាខេផងដែរ។ ពេលដែលព្រះគ្រីស្ទបានយាងទៅដល់ដើមឈើ ដែលគាត់បានឡើងនោះ ទ្រង់ងើបព្រះនេត្រឡើងឃើញ ហើយមានព្រះបន្ទូលទៅគាត់ថា សាខេ ចូរអ្នកចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះអ្នក(លូកា ១៩:៥)។ ព្រះយេស៊ូវបានចាត់ទុកការស្នាក់នៅ ក្នុងផ្ទះរបស់មនុស្សដែលគេស្អប់ខ្ពើម ជារឿងដ៏ចាំបាច់។ សូមយើងស្រមៃអំពីព្រះអង្គសង្រ្គោះនៃពិភពលោក…
Read article