មិនអាចកាច់បំបាក់បាន ក្នុងព្រះយេស៊ូវ
យន្តហោះយោធារបស់លោកល្វីស ហ្សេមភ័រីនី(Louis Zamperini) បានធ្លាក់ក្នុងសមុទ្រ ក្នុងអំឡុងសម័យសង្រ្គាម បណ្តាលឲ្យមនុស្ស៨នាក់ ក្នុងចំណោម១១នាក់បានបាត់បង់ជីវិតក្នុងយន្តហោះនោះ។ លោក“ល្វី” និងមនុស្សពីរនាក់ទៀតបានឡើងជិះទូកសុវត្ថិភាព។ ពួកគេបានរសាត់អណ្តែតនៅលើសមុទ្រអស់រយៈពេល២ខែ ដោយខំការពារខ្លួនឲ្យរួចពីត្រីឆ្លាម ឆ្លងកាត់ខ្យល់ព្យុះ គេចគ្រាប់កាំភ្លើង ដែលសត្រូវបានបាញ់ពីយន្តហោះ ហើយចាប់ត្រី និងសត្វស្លាប់បរិភោគទាំងឆៅ។ ទីបំផុតពួកគេក៏បានរសាត់អណ្តែតទៅដល់កោះមួយ ហើយក៏ត្រូវគេចាប់ខ្លួនបានភ្លាមៗ។ អស់រយៈពេល២ឆ្នាំ លោកល្វីត្រូវគេវាយដុំ ធ្វើទារុណកម្ម និងធ្វើការដោយគ្មានក្តីមេត្តា ក្នុងនាមជាអ្នកទោសសង្រ្គាម។ រឿងដ៏គួរឲ្យកត់សំគាល់របស់គាត់ ក៏ត្រូវបានគេលើកមកពិពណ៌នា នៅក្នុងសៀវភៅដែលមានចំណងជើងថា មិនអាចកាច់បំបាក់បាន ។ លោកយេរេមា ស្ថិតក្នុងចំណោមតួអង្គក្នុងព្រះគម្ពីរប៊ីប ដែលគេមិនអាចកាច់បំបាក់បាន។ គាត់បានស៊ូទ្រាំ ពេលដែលសត្រូវរៀបគម្រោងធ្វើទុក្ខ (យេរេមា ១១:១៨) គេបានវាយដំគាត់ ហើយយកទៅដាក់គុកក្នុងកំផែង(២០:២) រួចយកគាត់ដាក់គុកងងឹត(៣៧:១៥-១៦) ហើយយកខ្សែពួរមកចងសម្រូតគាត់ចុះទៅក្នុងគុកងងឹត ដែលមានសុទ្ធតែភក់(៣៨:៦)។ គាត់បានរួចជីវិត គឺដោយសារព្រះទ្រង់បានសន្យាថា នឹងគង់នៅជាមួយគាត់ ហើយរំដោះគាត់(១:៨)។ ព្រះអង្គក៏បានសន្យាស្រដៀងនេះ មកកាន់យើងផងដែរថា ព្រះអង្គនឹងមិនចាកចេញពីយើង ឬបោះបង់យើងចោលឡើយ(ហេព្រើរ ១៣:៥)។ ព្រះទ្រង់មិនបានសន្យាថា យើងនឹងមិនឲ្យជួបបញ្ហានោះទេ តែព្រះអង្គបានសន្យាថា នឹងបីយើងឆ្លងកាត់ បញ្ហាទាំងឡាយ។ លោកល្វីបានទទួលស្គាល់ការការពាររបស់ព្រះ…
Read articleក្លិនដ៏ក្រអូបនៃព្រះគ្រីស្ទ
ខ្ញុំស្គាល់ម្ចាស់កសិដ្ឋានម្នាក់ ដែលកំពុងរស់នៅក្បែរក្រុងឡូមេតា រដ្ឋតិចសាស់។ ចៅប្រុសទាំងពីរនាក់របស់គាត់ ជាមិត្តល្អបំផុតរបស់ខ្ញុំ។ យើងបានចូលទៅក្នុងក្រុងជាមួយគាត់ ហើយក៏បានដើរតាមគាត់ ពេលដែលគាត់ទៅទិញឥវ៉ាន់ និងជជែកជាមួយមនុស្សដែលគាត់ស្គាល់។ គាត់ស្គាល់ឈ្មោះរបស់ពួកគេម្នាក់ៗ ហើយក៏បានដឹង អំពីរឿងរបស់ពួកគេ។ គាត់ក៏បានដើរឈប់ៗជាញឹកញាប់ ដើម្បីសួរគេ អំពីកូនដែលមានជំងឺ ឬទំនាក់ទំនងប្តីប្រពន្ធដែលជួបការលំបាក ហើយគាត់ក៏បានផ្តល់ឲ្យនូវពាក្យលើកទឹកចិត្តពីរបីម៉ាត់ ដល់គេ។ គាត់ក៏បានចែកចាយខគម្ពីរ ហើយក៏បានអធិស្ឋានឲ្យគេ ពេលគាត់មានឱកាសល្អ។ ខ្ញុំនឹងមិនភ្លេចបុរសម្នាក់នេះទេ។ គាត់មានលក្ខណៈពិសេសខុសគេ។ គាត់មិនបានបង្ខំឲ្យនរណាម្នាក់ទទួលយកជំនឿរបស់គាត់ តែជានិច្ចជាកាល គាត់ហាក់ដូចជានាំមកនូវការផ្លាស់ប្តូរ ក្នុងជីវិតអ្នកទាំងនោះ។ កសិករវ័យចំណាស់នោះមានលក្ខណៈសម្បត្តិម្យ៉ាង ដែលសាវ័កប៉ុលបានហៅថា “ក្លិនក្រអូបនៃព្រះគ្រីស្ទ”(២កូរិនថូស ២:១៥)។ ព្រះបានប្រើគាត់ ឲ្យ “ចែកផ្សាយក្លិនក្រអូប នៃការស្គាល់ព្រះគ្រីស្ទ”(ខ.១៤)។ សព្វថ្ងៃនេះ គាត់បានទៅនៅជាមួយព្រះហើយ ប៉ុន្តែ ក្លិនដ៏ក្រអូបនៃព្រះគ្រីស្ទ ដែលគាត់បានផ្សាយដល់គេ នៅបន្តមានក្នុងក្រុងឡូមេតា។ លោកស៊ី អេស លូអ៊ីស(C. S. Lewis) បានសរសេរថា “ពិភពលោកនេះ គ្មានមនុស្សសាមញ្ញឡើយ។ មនុស្សដែលអ្នកនិយាយទៅកាន់ មិនមែនមានជីវិតតែប៉ុណ្ណេះឡើយ”។ អាចនិយាយបានម្យ៉ាងទៀតថា ការទំនាក់ទំនងនីមួយៗ ជាមួយអ្នកដទៃអាចនាំមកនូវលទ្ធផលអស់កល្បជានិច្ច។ ជារៀងរាល់ថ្ងៃ…
Read articleរើរបងរបស់អ្នកចេញ
អ្នកដឹកនាំព្រះវិហារម្នាក់គេងមិនលក់។ ខណៈពេលដែលសង្រ្គាមលោកលើកទី២កំពុងតែរាលដាលកាន់តែខ្លាំង គាត់ក៏បានប្រាប់ទាហានអាមេរិកមួយក្រុមតូចថា ពួកគេមិនអាចយកសពមិត្តរួមអាវុធរបស់ពួកគេ នៅបញ្ចុះក្នុងរបងទីបញ្ចុះសពរបស់ព្រះវិហារបស់គាត់បានទេ។ ទីបញ្ចុះសពនោះសម្រាប់តែសមាជិកព្រះវិហារប៉ុណ្ណោះ។ ដូចនេះ ទាហានទាំងនោះក៏បានបញ្ចុះសពរបស់មិត្តសំឡាញ់ខ្លួន នៅក្រៅរបងព្រះវិហារ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹកឡើង ទាហានទាំងនោះមិនអាចរកឃើញផ្នូនោះ។ ទាហានម្នាក់ក៏បានទៅសួរលោកគ្រូគង្វាលថា “លោកគ្រូ តើមានរឿងអ្វីកើតឡើង? ផ្នូរនោះបាត់ហើយ”។ គាត់ប្រាប់ទាហាននោះថា “អូហ៍ ផ្នូរនោះនៅកន្លែងដដែលទេ”។ ទាហាននោះក៏មានការភ័ន្តភាំង ប៉ុន្តែ គាត់ក៏បានពន្យល់ថា “កាលពីយប់មិញ ខ្ញុំបានក្រោកឡើង ហើយក៏បានរើរបងព្រះវិហារចេញ”។ ព្រះទ្រង់ក៏អាចផ្តល់ឲ្យយើងនូវទស្សនៈថ្មីៗ សម្រាប់បញ្ហាប្រឈមក្នុងជីវិតរបស់យើងផងដែរ បើសិនជាយើងស្វែងរកប្រាជ្ញាពីព្រះអង្គ។ នេះក៏ជាអ្វីដែលហោរាអេសាយ បាននិយាយទៅកាន់រាស្រ្តអ៊ីស្រាអែល ដែលកំពុងទទួលរងការសង្កត់សង្កិន។ ពួកគេមិនត្រូវងាកទៅរកអតីតកាល ផ្ទុយទៅវិញ ត្រូវបែរមករកព្រះ មើលព្រះអង្គធ្វើការអស្ចារ្យថ្មីៗ និងនាំពួកគេដើរតាមផ្លូវថ្មី។ ព្រះអង្គបានជំរុញពួកគេថា “កុំឲ្យឯងរាល់គ្នានឹងចាំពីការទាំងប៉ុន្មានដែលកន្លងទៅហើយ …មើល អញនឹងធ្វើការ១ថ្មីវិញ”(អេសាយ ៤៣:១៨-១៩)។ ព្រះអង្គជាប្រភពនៃក្តីសង្ឃឹម ក្នុងអំឡុងពេលដែលយើងមានការសង្ស័យ និងសង្រ្គាម។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “អញឲ្យមានទឹកនៅក្នុងទីរហោស្ថាន និងទន្លេនៅសមុទ្រខ្សាច់ ដើម្បីឲ្យរាស្ត្រអញ គឺជាពួកជ្រើសរើសនោះបានទឹកផឹក”(ខ.២០)។ កាលណាយើងមានទស្សនៈថ្មីពីព្រះ នោះយើងក៏អាចមើលឃើញទិសដៅថ្មីមកពីព្រះអង្គ ក្នុងជីវិតយើង។ ចូរយើងប្រើភ្នែកថ្មីរបស់យើង មើលផ្លូវថ្មីរបស់ព្រះអង្គ។ បន្ទាប់មក…
Read articleកែប្រែភាពរញេរញៃនៃជីវិត
លោកឌែរល(Darryl) ជាកីឡាករវាយកូនបាល់បេសប៊លដ៏ល្បីល្បាញ ដែលស្ទើរតែបានបំផ្លាញជីវិតខ្លួនឯង ដោយសារថ្នាំញៀន។ ប៉ុន្តែ ព្រះយេស៊ូវបានរំដោះគាត់ឲ្យមានសេរីភាព ហើយគាត់ក៏បានជ្រះស្អាតអស់ជាច្រើនឆ្នាំមកហើយ។ សព្វថ្ងៃនេះ គាត់កំពុងជួយអ្នកដទៃ ដែលកំពុងមានបញ្ហាញៀនថ្នាំ ហើយនាំពួកគេឲ្យស្គាល់ព្រះយេស៊ូវ។ ពេលគាត់ក្រឡេកមើលពេលអតីតកាល គាត់បានបញ្ជាក់ថា ព្រះទ្រង់បានកែប្រែភាពរញ៉េរញ៉ៃរបស់គាត់ ឲ្យក្លាយជាឧបករណ៍នាំព្រះរាជសាររបស់ព្រះអង្គ ដល់អ្នកដទៃ។ គ្មានការអ្វីដែលពិបាកពេក សម្រាប់ព្រះនោះឡើយ។ កាលព្រះយេស៊ូវយាងឡើងច្រាំង នៅក្បែរកន្លែងបញ្ចុះសពមួយ បន្ទាប់ពីព្រះអង្គ និងពួកសិស្សបានជួបខ្យល់ព្យុះ នៅសមុទ្រកាលីឡេ នោះមានបុរសម្នាក់ដែលអារក្សចូល បានស្ទុះមករកព្រះអង្គ។ ព្រះយេស៊ូវក៏បានមានបន្ទូលទៅកាន់ពួកអារក្សដែលនៅក្នុងគាត់ ហើយក៏បានបណ្តេញវិញ្ញាណអាក្រក់ទាំងនោះចេញ ហើយក៏បានរំដោះគាត់ឲ្យមានសេរីភាព។ កាលទ្រង់បានយាងចុះទូក នោះអ្នកដែលអារក្សចូលពីដើម គាត់ក៏សូមទៅជាមួយនឹងទ្រង់ តែទ្រង់មិនអនុញ្ញាតទេ ដោយព្រះបន្ទូលថា “ចូរទៅផ្ទះទៅ ហើយប្រាប់បងប្អូនឯងពីការធំទាំងម៉្លេះ ដែលព្រះអម្ចាស់បានមេត្តាប្រោសដល់ឯងវិញ”(ម៉ាកុស ៥:១៩)។ ព្រះគម្ពីរក៏មិនបាននិយាយអំពីគាត់ទៀតទេ តែបានបង្ហាញនូវរឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយ។ ប្រជាជននៅតំបន់នោះ បានអង្វរព្រះយេស៊ូវ ដោយការភ័យខ្លាច ឲ្យព្រះអង្គចាកចេញពីភូមិពួកគេ(ខ.១៧) ប៉ុន្តែ ពេលព្រះអង្គយាងត្រឡប់មកភូមិនោះម្តងទៀត ពួកបណ្តាជនមួយហ្វូងធំបានជួបជុំគ្នា(៨:១)។ តើមនុស្សមកជួបជុំគ្នាច្រើនយ៉ាងនេះ ដើម្បីមកស្តាប់ព្រះអង្គ គឺដោយសារព្រះអង្គបានចាត់បុរសនោះឲ្យទៅប្រាប់ពួកគេឬ? តើដោយសារគាត់ដែលធ្លាប់អារក្សចូល បានក្លាយជាបេសកជន ដែលនាំដំណឹងនៃសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ ទៅប្រាប់គេយ៉ាងមានប្រសិទ្ធិភាពឬ? យើងមិនដឹងថា រឿងនេះបានកើតឡើងយ៉ាងដូចម្តេចទេ។…
Read articleឧបករណ៍ដែលព្រះទ្រង់បានឆ្នៃ
វីដេអូហ្គេមរបស់ក្រុមហ៊ុនណាញធែនដូ ដែលមានចំណងជើងថា រឿងព្រេងរបស់ហ្សេលដា: សម្លេងខ្លុយអូការីណាឆ្លងសម័យ បានលក់ដាច់អស់ជាង៧លានឌីស នៅទូទាំងពិភពលោក។ វីដេអូហ្គេមនេះ ក៏បាននាំឲ្យគេមានការពេញនិយម ខ្លុយអូការីណា ជាខ្លុយបុរាណតូចមួយ ធ្វើពីដីឥដ្ឋ ដែលមានរាងមូលសំប៉ែត ដូចដំឡូងបារាំង។ ខ្លុយអូការីណាមិនមានរូបរាង្គ ដូចឧបករណ៍តន្រ្តីទេ។ ទោះជាយ៉ាងណាក៏ដោយ ពេលណាគេផ្លុំវាចូលតាមមាត់របស់វា ហើយបិទបើករន្ធ នៅជុំវិញតួខ្លួនរាងមូលរបស់វា វាក៏បានបង្កើតសម្លេងដ៏ពីរោះគួរឲ្យចាប់អារម្មណ៍ ដែលនាំឲ្យមានអារម្មណ៍ថា មានសង្ឃឹម។ អ្នកផលិតខ្លុយអូការីណា បានយកដីឥដ្ឋមួយដុំមក សូនចេញជារូបរាងខ្លុយ ហើយក៏បានដុតវាក្នុងឡ ដោយធ្វើឲ្យវាក្លាយជាឧបករណ៍តន្រ្តីដ៏អស្ចារ្យ។ រឿងនេះក៏បានឆ្លុះបញ្ចាំង អំពីព្រះ និងយើងផងដែរ។ បទគម្ពីរអេសាយ ៦៤:៦,៨-៩ បានប្រាប់យើងថា “ដ្បិតយើងខ្ញុំទាំងអស់គ្នាបានត្រឡប់ទៅដូចជាមនុស្សដែលមិនស្អាត… ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះវរបិតានៃយើងខ្ញុំ យើងខ្ញុំរាល់គ្នាជាដីឥដ្ឋ ហើយទ្រង់ជាជាងស្មូន…សូមទ្រង់កុំក្រោធជាខ្លាំងឡើយ”។ ត្រង់ចំណុចនេះ លោកហោរាកំពុងតែនិយាយថា ព្រះអម្ចាស់ ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់។ យើងរាល់គ្នាសុទ្ធតែមានបាប។ សូមព្រះអង្គសូនទូលបង្គំ ឲ្យក្លាយជាឧបករណ៍ដ៏ស្រស់ស្អាត សម្រាប់អង្គទ្រង់។ នេះជាអ្វីដែលព្រះអង្គបានធ្វើសម្រាប់យើង។ ដោយសេចក្តីមេត្តា ព្រះអង្គបានចាត់ព្រះរាជបុត្រាព្រះអង្គ ព្រះនាមយេស៊ូវ ឲ្យមកសុគត ដើម្បីលោះបាបយើង ហើយព្រះអង្គកំពុងតែសូន និងកែប្រែយើង ខណៈពេលដែលយើងដើរតាមការដឹកនាំរបស់ព្រះវិញ្ញាណជារៀងរាល់ថ្ងៃ។…
Read articleនៅក្រៅទីដំឡើងត្រសាល
ថ្ងៃសុក្រ ជាថ្ងៃដើរផ្សា នៅក្នុងក្រុងដាច់ស្រយ៉ាលមួយ ក្នុងប្រទេសហ្កាណា ជាកន្លែងដែលខ្ញុំបានចម្រើនវ័យធំឡើង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខ្ញុំនៅតែនឹកចាំអ្នកលក់ដូរតាមចិញ្ចើមផ្លូវម្នាក់។ ម្រាមដៃ និងម្រាមជើងគាត់ត្រូវមេរោគហង្សិន(ជំងឺឃ្លង់) ស៊ី បានជាគាត់តែងលត់ជង្គង់នៅលើកន្ទេល ហើយក៏បានដួសបន្លែផ្លែឈើរបស់គាត់នឹងវែកធ្វើពីផ្លែឃ្លោក រួចហុចឲ្យអ្នកទិញ។ អ្នកខ្លះបានដើរជៀសគាត់។ ម្តាយរបស់ខ្ញុំបានតាំងចិត្តថា នឹងទិញពីគាត់ឲ្យបានទៀងទាត់។ ខ្ញុំឃើញគាត់តែនៅថ្ងៃសុក្រប៉ុណ្ណោះ។ បន្ទាប់មក គាត់ក៏បានចេញទៅក្រៅក្រុងបាត់។ ក្នុងទឹកដីអ៊ីស្រាអែល នៅសម័យបុរាណ អ្នកកើតឃ្លង់ត្រូវរស់នៅក្រៅទីដំឡើងត្រសាល។ បានសេចក្តីថា ពួកគេក៏បានជួបភាពឯកោយ៉ាងកម្សត់ ។ ក្រឹត្យវិន័យរបស់ពួកអ៊ីស្រាអែលបានចែងថា “ពួកគេត្រូវរស់នៅម្នាក់ឯង”(លេវីវិន័យ ១៣:៤៦)។ នៅក្រៅទីដំឡើងត្រសាល ក៏ជាកន្លែងដែលគេយកតួខ្លួនគោសម្រាប់ថ្វាយយញ្ញបូជា មកដុតផងដែរ(៤:១២)។ នៅក្រៅទីដំឡើងត្រសាល មិនមែនជាកន្លែងដែលអ្នកចង់រស់នៅឡើយ។ ការពិតដ៏កំសត់នេះ បានជួយឲ្យយើងយល់អត្ថន័យ នៃបទគម្ពីរហេព្រើរ ជំពូក១៣ ដែលបានចែងអំពីព្រះយេស៊ូវថា “ហេតុនោះបានជាត្រូវឲ្យយើងរាល់គ្នាចេញទៅឯទ្រង់ នៅខាងក្រៅទីដំឡើងត្រសាលដែរ ទាំងផ្ទុកសេចក្តីដំនៀលរបស់ទ្រង់ចុះ”(ខ.១៣)។ ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង នៅក្រៅទីក្រុងយេរូសាឡិម ជាចំណុចដ៏សំខាន់ នៅពេលដែលយើងសិក្សា អំពីប្រព័ន្ធនៃការថ្វាយយញ្ញបូជារបស់សាសន៍ហេព្រើរ។ យើងចង់មានប្រជាប្រិយភាព ចង់បានការគោរព ចង់រស់នៅក្នុងជីវិតដែលស្រណុកស្រួល។ ប៉ុន្តែ ព្រះទ្រង់ត្រាស់ហៅយើង ឲ្យចេញទៅខាងក្រៅទីដំឡើងត្រសាល ជាកន្លែងនៃភាពអាប់ឱន។ ជាកន្លែងដែលអ្នកនឹងជួបអ្នកលក់ដូរតាមចិញ្ចើមថ្នល់ ដូចអ្នកជំងឺហង្សិន…
Read article