ពេលដែលត្រូវកែលម្អ

មាន​ពេល​មួយ ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​កែ​លម្អ​ផ្នែក​ខាង​ក្នុង​ផ្ទះ ឲ្យ​ថ្មី​ឡើង។ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​រៀប​ចំ​បន្ទប់​មួយ ដើម្បី​លាប​ថ្នាំ​ជញ្ជាំង រដ្ឋ​បាន​ប្រកាស​ថា នឹង​ផ្អាក​ការ​លក់​ដូរ​ទំនិញ​សម្រាប់​កែ​លម្អ​ផ្ទះ ដោយសារ​ការ​រាតត្បាត​នៃ​វីរុស​កូវីត​១៩។ គ្រាន់​តែ​បាន​ទទួល​ដំណឹង​ភ្លាម ខ្ញុំ​ក៏​បាន​ប្រញាប់​ទៅ​ហាង​លក់​ទំនិញ ហើយ​ក៏​បាន​ទិញ​សម្ភារៈ​ដែល​ចាំ​បាច់។ បើ​គ្មាន​សម្ភារៈ​ត្រឹម​ត្រូវ​ទេ នោះ​ខ្ញុំ​មិន​អាច​កែ​លម្អ​ផ្ទះ​របស់​ខ្ញុំ​បាន​ឡើយ។​ សាវ័ក​ប៉ុល​ក៏​បាន​គិត​អំពី​ការ​កែ​លម្អ​មួយ​បែប ពេល​ដែល​គាត់​សរសេរ​បទ​គម្ពីរ​អេភេសូរ ជំពូក​៤។ ប៉ុន្តែ ការ​ផ្លាស់​ប្តូរ​ដែល​គាត់​កំពុង​តែ​និយាយ​នោះ មិន​មែន​ជា​ការ​ផ្លាស់​ប្តូរ​សើ​ៗ​នោះ​ទេ។ ការ​ទទួល​ជឿ​ព្រះ​យេស៊ូវ​ជា​ព្រះ​អង្គ​សង្គ្រោះ ធ្វើ​ឲ្យ​យើង​កើត​ជា​ថ្មី តែ​នៅ​មាន​ព្រះ​រាជ​កិច្ច​មួយ​ចំនួន ដែល​ព្រះវិញ្ញាណ​ចាំ​បាច់​ត្រូវ​ធ្វើ ក្នុង​ជីវិត​យើង។ ព្រះ​អង្គ​ត្រូវ​ប្រើ​ពេល​វេលា និង​ធ្វើ​ការ​ទ្រង់ ដើម្បី​ឲ្យ​យើង​សម្រេច​នូវ “ភាព​សុចរិត និង​ភាព​បរិសុទ្ធ​ពិត​ប្រាកដ”(អេភេសូរ ៤:២៤)។ ព្រះ​វត្ត​មាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ដ៏​ចាំ​បាច់ ក្នុង​ជីវិត​យើង ដែល​អាច​ជួយ​ឲ្យ​គេ​មើល​ឃើញ​ព្រះ​យេស៊ូវ ក្នុង​ពាក្យ​សម្តី និង​ការ​ប្រព្រឹត្ត​របស់​យើង។ ព្រះ​អង្គ​ជួយ​យើង​ឲ្យ​ជំនួស​ការ​កុហក ដោយ​ការ​និយាយ “សេចក្តី​ពិត”(ខ.២៥)។ ព្រះ​អង្គ​ដឹក​នាំ​យើង ឲ្យ​ជៀស​វាង​អំពើ​បាប ដែល​កើត​ឡើង​ពី​កំហឹង​(ខ.២៦)។ ហើយ​ព្រះ​អង្គ​ដឹក​នាំ​យើង ឲ្យ​ប្រើ​ពាក្យ​ “ល្អ​ៗ​សម្រាប់​នឹង​ស្អាង​ចិត្ត”(ខ.២៩)។ ការ​ប្រព្រឹត្ត​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ដឹក​នាំ​នេះ ជា​ផ្នែក​មួយ​នៃ​ការ​ផ្លាស់​ប្រែ​នៅ​ខាង​ក្នុង ដែល​បង្ហាញ​ចេញ​មក ក្នុង​ភាព​សប្បុរស ការ​អាណិត និង​ការ​អត់​ឱន​ទោស(ខ.៣២)។ ព្រះ​វិញ្ញាណ​ធ្វើ​ការ ក្នុង​យើង ដើម្បី​ជួយ​យើង​ឲ្យ​យក​តម្រាប់​តាម​ព្រះ​យេស៊ូវ និង​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​ស្គាល់​បំណង​ព្រះ​ទ័យ​នៃ​ព្រះ​វរបិតា…

Read article
ការចែកចាយអំពីព្រះយេស៊ូវ

បន្ទាប់ពី​លោក​ដ្វាយ ម៉ូឌី(Dwight Moody ឆ្នាំ ១៨៣៧-៩៩) បាន​ទទួល​ជឿ​ព្រះ​គ្រីស្ទ មិន​ទាន់​បាន​យូរ​ប៉ុន្មាន​ផង អ្នក​ផ្សាយ​ដំណឹង​ល្អ​រូប​នេះ​ក៏​បាន​ប្តេជ្ញា​ថា គាត់​នឹង​មិន​ឲ្យ​ថ្ងៃ​នីមួយ​ៗ​កន្លង​ផុត​ទៅ ដោយ​មិន​បាន​ផ្សាយ​ដំណឹង​ល្អ យ៉ាង​ហោច​ណាស់ ឲ្យ​បាន​មនុស្ស​ម្នាក់​ ក្នុង​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​ដ៏​មមាញឹក ពេល​ខ្លះ គាត់​បាន​ភ្លេច​ការ​ប្តេជ្ញា​ចិត្ត​របស់​គាត់ រហូត​ដល់​ពេល​ថ្ងៃ​បាន​កន្លង​ផុត​ទៅ។ នៅ​​យប់​មួយ​នោះ គាត់​ក៏​បាន​នឹក​ឃើញ ពេល​គាត់​កំពុង​គេង។ ពេល​គាត់​បោះ​ជំហាន​ចេញ​ក្រៅ គាត់​ក៏​បាន​គិត​ថា គ្មាន​នរណា​ម្នាក់​នៅ​ខាង​ក្រៅ ពេល​ភ្លៀង​កំពុង​តែ​ធ្លាក់​ខ្លាំង​យ៉ាង​នេះ​ទេ។  បន្ទាប់​មក គាត់​ក៏​បាន​ឃើញ​បុរស​ម្នាក់​ដើរ​តាម​ផ្លូវ។ លោក​មូឌី​ក៏​បាន​ស្ទុះ​ទៅ​រក​បុរស​នោះ ហើយ​សុំ​ឲ្យ​បុរស​នោះ​ជ្រក​ក្រោម​ឆ័ត្រ​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​ត្រូវ​ទឹក​ភ្លៀង។ ពេល​គាត់​មាន​ឱកាស គាត់​ក៏​បាន​សួរ​បុរស​នោះ​ថា “តើ​អ្នក​មាន​កន្លែង​ជ្រក នៅ​ពេល​មាន​ព្យុះ​ភ្លៀង​ឬ​ទេ? តើ​ខ្ញុំ​អាច​និយាយ​អំពី​ព្រះ​យេស៊ូវ ប្រាប់​អ្នក​បាន​ទេ?” លោក​មូឌី​មាន​ការ​ប្រុង​ប្រៀប​ខ្លួន ដើម្បី​ផ្សាយ​អំពី​របៀប​ដែល​ព្រះ​ទ្រង់​ជួយ​សង្រ្គោះ​យើង ឲ្យ​រួច​ពី​ផល​វិបាក​នៃ​អំពើ​បាប​របស់​យើង។ គាត់​បាន​អនុវត្ត​តាម​បង្គាប់​របស់​ព្រះ ឲ្យ​ពួក​អ៊ីស្រាអែល​ប្រកាស​ព្រះ​នាម​ព្រះ​អង្គ និង​សរសើរ​ពី​កិច្ចការ​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ នៅ​កណ្តាល​ប្រជាជាតិ​ទាំងឡាយ(អេសាយ ១២:៤)។ ព្រះ​ទ្រង់​មិន​គ្រាន់​តែ​បាន​ត្រាស់​ហៅ​រាស្រ្ត​ទ្រង់ ឲ្យ “ប្រកាស​ថា ព្រះ​នាម​ទ្រង់​ខ្ពស់​វិសេស”ប៉ុណ្ណោះ​ទេ(ខ.៤) តែ​ពួក​គេ​ក៏​ត្រូវ​ចែក​ចាយ​ថា ទ្រង់​ជា​សេចក្តី​សង្រ្គោះ​របស់​ពួក​គេ​ផង​ដែរ​(ខ.២)។ ជា​ច្រើន​សតវត្សរ៍​ក្រោយ​មក ព្រះ​អង្គ​នៅ​តែ​ត្រាស់​ហៅ​យើង ឲ្យ​ប្រាប់​គេ អំពី​ការ​អស្ចារ្យ នៃ​ការ​ដែល​ព្រះ​យេស៊ូវ​បាន​យក​កំណើត​ជា​មនុស្ស សុគត​នៅ​លើ​ឈើ​ឆ្កាង…

Read article
សេចក្តីមេត្តា និងព្រះគុណ

មាន​ដើម​ផ្កា​ឈូករតន៍​ដ៏​គួរ​ភ្ញាក់ផ្អើល​មួយ​ដើម បាន​ឈរ​ដោយ​ខ្លួន​ឯង នៅ​ចំ​កណ្តាល​ផ្លូវជាតិ​ដ៏​ឯកោ​មួយ ដែល​មាន​ចម្ងាយ​ប្រហែល​១​ម៉ែត្រ ពី​ចំណែក​ផ្លូវ​សម្រាប់​បើក​លឿន។ ពេល​ខ្ញុំ​បើក​កាត់​តាម​នោះ អស់​ជា​ច្រើន​គីឡូ​ម៉ែត្រ មិន​ឃើញ​មាន​ដើម​ផ្កា​ឈូករតន៍​ដទៃ​ទៀត​សោះ ដូច​នេះ ខ្ញុំ​ឆ្ងល់​ថា តើ​វា​បាន​លូត​លាស់​តែ​ឯង​យ៉ាង​ដូច​ម្តេច? មាន​តែ​ព្រះ​ទេ​ដែល​អាច​បង្កើត​រុក្ខ​ជាតិ ដ៏​រឹង​មាំ​យ៉ាង​នេះ ដែល​អាច​លូត​លាស់ ក្នុង​ថ្ម​ប្រផេះ​នៅ​កណ្តាល​ថ្នល់ ជិត​ចំណែក​ផ្លូវ​ដែល​មាន​ចរាចរណ៍​ទៅ​មក។ នៅ​ទីនោះ​វា​បាន​លូត​លាស់​បាន​ល្អ ដោយ​យោល​ខ្លួន​តិច​ៗ តាម​ចរន្ត​ខ្យល់​បក់ ហើយ​បាន​ស្វាគមន៍​អ្នក​ដំណើរ​យ៉ាង​រីក​រាយ ខណៈ​ពេល​ដែល​ពួក​គេ​បើក​កាត់​តាម​នោះ។ កណ្ឌ​គម្ពីរ​សញ្ញាចាស់​បាន​ចែង​អំពី​ប្រវត្តិ​របស់​ស្តេច​យូដា ដ៏​ស្មោះ​ត្រង់​មួយ​អង្គ ដែល​បាន​ធ្វើ​នូវ​រឿង​ដែល​គេ​មិន​នឹក​ស្មាន​ដល់។ ព្រះ​បិតា និង​ឰយុកោ​ទ្រង់​បាន​បម្រើ​ព្រះ​ដទៃ ដោយ​ចិត្ត​ក្លៀវក្លា តែ បន្ទាប់​ពី​ស្តេច​យ៉ូសៀស​បាន​សោយ​រាជ​បាន​៨​ឆ្នាំ “កាល​ទ្រង់​នៅ​ក្មេង​នៅ​ឡើយ នោះ​ទ្រង់​ចាប់​តាំង​ស្វែង​រក​តាម​ព្រះ​នៃ​ដាវីឌ ជា​ឰយុកោ​ទ្រង់”(១របាក្សត្រ ៣៤:៣)។ ទ្រង់​បាន​ចាត់​ពួក​ជាង​ឲ្យ​ទៅ “ជួស​ជុល​ព្រះ​វិហារ​ព្រះ​អម្ចាស់”(ខ.៨) ហើយ​គេ​ក៏​បាន​រក​ឃើញ​គម្ពីរ​ក្រឹត្យ​វិន័យ​(កណ្ឌ​៥​ដំបូង​នៃ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ខ.១៤)។ បន្ទាប់​មក ព្រះ​ទ្រង់​ក៏​បាន​បណ្តាល​ចិត្ត​ស្តេច​យ៉ូសៀស ឲ្យ​ដឹកនាំ​នគរ​យូដា​ទំាង​មូល ឲ្យ​វិល​ត្រឡប់​មក​រក​ជំនឿ នៃ​បុព្វបុរស​របស់​ពួក​គេ​វិញ ហើយ​ពួក​គេ​ក៏​បាន​បម្រើ​ព្រះ​អម្ចាស់ “ដរាប​ណា​ស្តេច​យ៉ូសៀស​នៅ​មាន​ព្រះ​ជន្ម”(ខ.៣៣)។ ព្រះ​នៃ​យើង​ជាម្ចាស់​នៃ​សេចក្តី​មេត្តា​ករុណា ដែល​មនុស្ស​មិន​នឹក​ស្មាន​ដល់។ ព្រះ​អង្គ​អាច​នាំ​ឲ្យ​ការ​ល្អ​ដ៏​អស្ចារ្យ កើត​មាន ​ដែល​គេ​មិន​នឹក​ស្មាន​ដល់ ចេញ​ពី​ថ្ម​ដ៏​រឹង​នៃ​កាលៈទេសៈ​នៃ​ជីវិត ដែល​មិន​អំណោយ​ផល។ ចូរ​យើង​មើល​ទៅ​ព្រះអង្គ​ឲ្យ​បាន​ច្បាស់។ ព្រះ​អង្គ​អាច​ធ្វើ​ឲ្យ​ការ​នេះ​កើត​ឡើង​ម្តង​ទៀត នៅ​ថ្ងៃ​នេះ។​—James Banks

Read article
អំណាចនៃដំណឹងល្អ

ចក្រភព​រ៉ូម៉ាំង​នៅ​សម័យ​បុរាណ មាន​ដំណឹង​ល្អ​មួយ​បែប តាម​ប្រពៃណី​សាសនា​របស់​ខ្លួន។ លោក​វើជីល(Virgil) ដែល​ជា​កវី​កំណាព្យ បាន​ពិពណ៌នា​ថា ព្រះ​ហ្ស៊ូស ដែល​ជា​ស្តេច​របស់​ពួក​ព្រះ​នៃ​ជន​ជាតិ​ក្រិក បាន​ចេញ​ព្រះ​រាជ​ក្រឹត្យ ឲ្យ​ជន​ជាតិ​រ៉ូម៉ាំង​មាន​នគរ​មួយ ដែល​គ្មាន​ទី​បញ្ចប់ ឬ​គ្មាន​ព្រំដែន។ ទ្រង់​ក៏​បាន​ជ្រើស​រើស​ស្តេច​អ៊ូគូស្ទូស(Augustus) ឲ្យ​ធ្វើ​ជា​បុត្រា​របស់​ព្រះ និង​ជា​អ្នក​សង្រ្គោះ​ពិភព​លោក ដោយ​នាំ​មក​នូវ​យុគសម័យ​មាស ដែល​មាន​សន្តិភាព និង​ភាព​សម្បូរ​សប្បាយ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិន​មែន​មនុស្ស​ទំាង​អស់​សុទ្ធ​តែ​ចាត់​ទុក​គំនិត​នេះ ជា​ដំណឹង​ល្អ​នោះ​ទេ។ សម្រាប់​មនុស្ស​ជា​ច្រើន វា​ជា​រឿង​ពិត​ដែល​គេ​មិន​ចង់​ឲ្យ​កើត​ឡើង តែ​បាន​កើត​ឡើង ដោយសារ​កណ្តាប់​ដៃ​ដែក របស់​កង​ទ័ព និង​ពេជ្ឈឃាត​របស់​ព្រះចៅ​អធិរាជ​អង្គ​នោះ។ ភាព​រុង​រឿង​នៃ​ចក្រ​ភព​រ៉ូម៉ាំង​បាន​សង់​ឡើង នៅ​លើ​ខ្នង​នៃ​ទាសករ ដែល​បម្រើ ដោយ​គ្មាន​សិទ្ធិ​ជា​មនុស្ស ឬ​មាន​ទ្រព្យ​សម្បត្តិ ដើម្បី​បំពេញ​ចិត្ត​ពួក​ម្ចាស់​ទាសករ ដែល​គ្រប់​គ្រង​ពួក​គេ។​ គឺ​ក្នុង​ពិភព​លោក​ប្រភេទ​នេះ​ហើយ ដែល​សាវ័ក​ប៉ុល​បាន​ណែនាំ​ឲ្យ​គេ​ស្គាល់​គាត់​ថា ជា​អ្នក​បម្រើ​ព្រះ​គ្រីស្ទ​(រ៉ូម ១:១)។ កាល​ពី​មុន សាវ័ក​ប៉ុល​បាន​ស្អប់​ព្រះ​នាម​ព្រះ​យេស៊ូវ​ណាស់។ ហើយ​ព្រះ​យេស៊ូវ​ផ្ទាល់​ក៏​បាន​រង​ទុក្ខ ដោយសារ​ព្រះ​អង្គ​បាន​ទទួល​ស្គាល់​ថា ព្រះ​អង្គ​ជា​ស្តេច​នៃ​សាសន៍​យូដា និង​ជា​​ព្រះ​អង្គ​សង្រ្គោះ​នៃ​ពិភព​លោក។​ នេះ​ជា​ដំណឹង​ល្អ ដែល​សាវ័ក​ប៉ុល​បាន​ពន្យល់​ប្រាប់​គេ ក្នុង​សំបុត្រ​ទាំង​មូល ដែល​គាត់​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម។ គាត់​ថា ដំណឹង​ល្អ​នេះ​ជា “ព្រះ​ចេស្តា​នៃ​ព្រះ សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​ជឿ”(ខ.១៦)។ អ្នក​ដែល​កំពុង​រង​ទុក្ខ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ស្តេច​សេសា ពិត​ជា​ត្រូវ​ការ​ដំណឹង​ល្អ​នេះ​ណាស់។ គឺ​ដំណឹង​ល្អ​នៃ​ព្រះអង្គ​សង្រ្គោះ​ដែល​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង…

Read article
ចុងបញ្ចប់ដ៏អស្ចារ្យ

ស្វាមី​ខ្ញុំ និង​កូន​ប្រុស​ខ្ញុំ​បាន​បើក​ទូរទស្សន៍ ចេញ​ពី​ប៉ុស្តិ៍​មួយ​ចូល​ប៉ុស្តិ៍​មួយ​ទៀត ដើម្បី​រក​មើល​ខ្សែ​ភាព​យន្ត​មួយ ហើយ​ក៏​បាន​ឃើញ​គេ​កំពុង​តែ​ចាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​ដែល​ពួក​គេ​ចូល​ចិត្ត។ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​អរសប្បាយ​នឹង​ការ​ទស្សនា​ឈុត​ចុង​ក្រោយ ការ​ស្វែង​រក​ខ្សែ​ភាព​យន្ត​ក៏​បាន​ក្លាយ​ជា​ល្បែង​កម្សាន្ត។ ពួក​គេ​ក៏​រក​បាន​ខ្សែ​ភាព​យន្ត​៨​រឿង ដែល​ពួកគេ​ចូល​ចិត្ត។ ដោយ​មាន​ការ​នឿយ​ណាយ ខ្ញុំ​ក៏​បាន​សួរ​ពួក​គេ​ថា ហេតុ​អ្វី​ពួក​គេ​មិន​សម្រេច​ចិត្ត​មើល​ខ្សែ​ភាព​យន្ត​ពី​ដើម​ដល់​ចប់។ ស្វាមី​ខ្ញុំ​ក៏​បាន​និយាយ​ទាំង​អស់​សំណើច​ថា “តើ​នរណា​មិន​ចូល​ចិត្ត​ចុង​បញ្ចប់​ដ៏​អស្ចារ្យ”។​ ខ្ញុំ​ត្រូវ​តែ​ទទួល​ស្គាល់​ថា ខ្ញុំ​ក៏​ទន្ទឹង​រង់​ចាំ​មើល​ចុង​បញ្ចប់​នៃ​សៀវភៅ ឬ​ខ្សែ​ភាព​យន្ត​ដែល​ខ្ញុំ​ចូល​ចិត្ត​ផង​ដែរ។ ខ្ញុំ​បាន​បើក​មើល​ព្រះ​គម្ពីរ​ប៊ីប​ត្រួស​ៗ ហើយ​ផ្តោត​ទៅ​លើ​តែ​ផ្នែក ឬ​រឿង​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ ដែល​ហាក់​ដូច​ជា​ងាយ​ទទួល និង​ងាយ​យល់​ជាង​គេ។ ប៉ុន្តែ ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ប្រើ​ព្រះ​បន្ទូល​ទំាង​អស់​របស់​ព្រះ ដែល​អាច​ពឹង​ផ្អែក និង​អនុវត្ត​តាម​បាន ដើម្បី​កែ​ប្រែ​យើង ហើយ​បញ្ជាក់​ថា រឿង​របស់​ព្រះ​អង្គ​នឹង​បញ្ចប់​បាន​ល្អ សម្រាប់​អ្នក​ជឿ​ព្រះ​យេស៊ូវ។ ព្រះ​គ្រីស្ទ​បាន​ប្រកាស​ថា ព្រះ​អង្គ​ជា “អាល់ហ្វា និង​អូមេហ្គា ជា​ដើម និង​ជា​ចុង”(វិវរណៈ ២២:១៣)។ ព្រះ​អង្គ​ប្រកាស​ថា រាស្រ្ត​ព្រះ​អង្គ និង​ទទួល​ជីវិត​អស់​កល្ប​ជា​មរតក​(ខ.១៤) ហើយ​បាន​ព្រមាន​អ្នក​ដែល​ហ៊ាន​បន្ថែម ឬ​បន្ថយ​សេចក្តី​ទំនាយ ក្នុង​ព្រះ​គម្ពីរ(ខ.១៨-១៩)។ យើង​ប្រហែល​មិន​ស្គាល់ ឬ​យល់​អ្វី​ៗ​ទំាង​អស់ ក្នុង​ព្រះ​គម្ពីរ​ប៊ីប​ឡើយ តែ​យើង​ពិត​ជា​ដឹង​ថា ព្រះ​យេស៊ូវ​នឹង​យាង​ត្រឡប់​មក​វិញ​ម្តង​ទៀត។ ព្រះ​អង្គ​នឹង​ធ្វើ​តាម​ព្រះ​បន្ទូល​ព្រះ​អង្គ។ ព្រះ​អង្គ​នឹង​បំផ្លាញ​បាប ធ្វើ​ឲ្យ​អ្វី​ៗ​ប្រែ​ជា​ត្រឹម​ត្រូវ និង​ថ្មី​ឡើង​វិញ ហើយ​គ្រង​រាជ្យ​ជា​ក្សត្រ​ដែល​មាន​ក្តី​ស្រឡាញ់​អស់​កល្ប​ជា​និច្ច។ នេះ​ជា​ចុង​បញ្ចប់​ដ៏​អស្ចារ្យ ដែល​នាំ​ទៅ​រក​ការ​ចាប់​ផ្តើម​ជា​ថ្មី​របស់​យើង!—Xochitl…

Read article
ព្រះអង្គជាគ្រូពេទ្យល្អបំផុត

ពេល​ដែល​ការ​ព្យាបាល​របស់​ពេទ្យ បាន​ចាប់​ផ្តើម​ផ្តល់​ឲ្យ​នូវ​ភាព​ធូរ​ស្រាល សម្រាប់​សមាជិក​ក្រុម​គ្រួសារ​ម្នាក់ ដែល​មាន​បញ្ហា​ប្រតិកម្ម​ម្ហូប​អាហារ​ធ្ងន់ធ្ងរ ខ្ញុំ​មាន​ចិត្ត​រំភើប​រីក​រាយ​ណាស់ បាន​ជា​ខ្ញុំ​ជជែក​អំពី​រឿង​នេះ​ជានិច្ច។ ខ្ញុំ​បាន​រៀប​រាប់ អំពី​ដំណើរ​នៃ​ការ​ព្យាបាល​ដ៏​ល្អិត​ល្អន់ ហើយ​សរសើរ​វេជ្ជបណ្ឌិត ដែល​បាន​បង្កើត​កម្ម​វិធី​នេះ។ ទី​បំផុត មិត្ត​ភក្តិ​មួយ​ចំនួន​ក៏​បាន​និយាយ​ថា “យើង​គិត​ថា យើង​គួរ​តែ​ថ្វាយ​ការ​សរសើរ​ដល់​ព្រះ សម្រាប់​ការ​ប្រោស​ឲ្យ​ជា”។ ពាក្យ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​ទ្រឹង​មួយ​កន្លែង។ តើ​ខ្ញុំ​បាន​ភ្លេច​ព្រះ​ដែល​ជា​គ្រូ​ពេទ្យ​​ល្អ​បំផុត ហើយ​បែរ​ជា​ថ្វាយ​បង្គំ​​ការ​ប្រោស​ឲ្យ​ជា ដូច​​រូប​ព្រះ​ឬ? ប្រជាជន​អ៊ីស្រាអែល​ក៏​ធ្លាប់​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​ស្រដៀង​នេះ​ផង​ដែរ ខណៈ​ពេល​ដែល​ពួក​គេ​ចាប់​ផ្តើម​ដុត​កំញាន​ថ្វាយ​រូប​ពស់​លង្ហិន ដែល​ព្រះ​ទ្រង់​ធ្លាប់​បាន​ប្រើ ដើម្បី​ប្រោស​ពួក​គេ​ឲ្យ​ជា។ ពួកគេ​បាន​អនុវត្ត​នូវ​ការ​ថ្វាយ​បង្គំ​នេះ ទាល់​តែ​ស្តេច​ហេសេគា​បាន​ចាត់​ទុក​ការ​នេះ​ជា​ការ​ថ្វាយ​បង្គំ​រូប​ព្រះ ហើយ​ក៏​បាន​បំផ្លាញ​រូប​ពស់​ដែល​លោកម៉ូ​សេ​បាន​បង្កើត​នោះ​(២ពង្សាវតាក្សត្រ ១៨:៤)។ កាល​ប៉ុន្មាន​សតវត្សរ៍​មុន សត្វ​ពស់​មួយ​ហ្វូង​បាន​ចូល​កន្លែង​បោះ​ជំរុំ​របស់​ពួក​អ៊ីស្រាអែល។ សត្វ​ពស់​ក៏​បាន​ចឹក​ពួក​គេ ហើយ​មនុស្ស​ជាច្រើន​បាន​ស្លាប់(ជនគណនា ២១:៦)។ ទោះ​ការ​បះ​បោរ​ខាង​វិញ្ញាណ បាន​បណ្តាល​ឲ្យ​មាន​បញ្ហា ពួក​បណ្តាជន​ក៏​បាន​ស្រែក​សូម​ឲ្យ​ព្រះ​ជួយ។ ព្រះ​អង្គ​ក៏​បាន​បង្ហាញ​សេចក្តី​មេត្តា ដោយ​បង្គាប់​លោក​ម៉ូសេ​ឲ្យ​ឆ្លាក់​រូប​ពស់​ពី​លង្ហិន ចង​ជាប់​នឹង​បង្គោល លើក​ឲ្យ​ខ្ពស់ ដើម្បី​ឲ្យ​គេ​រាល់​គ្នា​អាច​មើល​ឃើញ។ ពេល​ដែល​ពួក​បណ្តា​ជន​មើល​ទៅ​រូប​ពស់​នោះ ពួក​គេ​ក៏​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា​(ខ.៤-៩)។ ចូរ​គិត​អំពី​អំណោយ​ដែល​ព្រះ​ប្រទាន​អ្នក។ តើ​អ្នក​បាន​សរសើរ​អំណោយ​ណា​មួយ ជា​ជាង​នឹក​ចាំ​អំពី​ភស្តុតាង​នៃ​សេចក្តី​មេត្តា និង​ព្រះ​គុណ​របស់​ព្រះ​ឬ​ទេ? មាន​តែ​ព្រះ​ដ៏​បរិសុទ្ធ​របស់​យើង ដែល​ជា​ប្រភព​នៃ​អំណោយ​ល្អ​ៗ​(យ៉ាកុប ១:១៧) ដែល​សក្តិ​សម​នឹង​ឲ្យ​យើង​ថ្វាយ​បង្គំ​។​—Jennifer Benson Schuldt

Read article