ការស្តាប់តាមការដាស់តឿន

ពេល​ដែល​ចោរ​លូក​ហោប៉ៅ​បាន​ព្យាយាម​លួច​កាបូប​លុយ​របស់​ខ្ញុំ ខណៈ​ពេល​ដែល​​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​កម្សាន្ត​ក្រៅ​ប្រទេស ខ្ញុំ​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ទេ។ ខ្ញុំ​បាន​អាន​អំពី​ការ​ដាស់​តឿន អំពី​គ្រោះថ្នាក់​នៃ​ចោរ​ក្រោម​ដី ដូច​នេះ ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ការពារ​កាបូប​លុយ​របស់​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​មិន​ដែល​រំពឹង​ថា វា​នឹង​កើត​ឡើង​នោះ​ទេ។ តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ កាល​យុវជន​ដែល​បាន​លូក​យក​កាបូប​លុយ​របស់​ខ្ញុំ មាន​ដៃ​រអិល ធ្វើឲ្យ​កាបូប​លុយ​ខ្ញុំ​ធ្លាក់​ទៅ​លើ​ដី ហើយ​ខ្ញុំ​ក៏​បាន​រើស​មក​វិញ។ ប៉ុន្តែ​ រឿង​ហេតុ​នេះ​បាន​ក្រើន​រំឭក​ខ្ញុំ​ថា ខ្ញុំ​គួរ​តែ​ស្តាប់​តាម​ការ​ដាស់​តឿន អំពី​អំពើ​ចោរ​កម្ម។ យើង​មិន​ចូល​ចិត្ត​ផ្តោត​ចិត្ត​ទៅ​លើ​ការ​ដាស់​តឿន​គ្រប់​ពេល​វេលា​នោះ​ឡើយ ព្រោះ​យើង​គិត​ថា ការ​ប្រុង​ប្រយ័ត្ន និង​គិត​អំពី​គ្រោះ​ថ្នាក់​គ្រប់​ពេល ធ្វើ​ឲ្យ​យើង​មិន​អាច​អរ​សប្បាយ​នឹង​ជីវិត ប៉ុន្តែ ​ការ​ផ្តោត​ចិត្ត​ទៅ​លើ​ការ​ដាស់​តឿន ជា​ការ​ចាំ​បាច់។ ឧទាហរណ៍ ព្រះយេស៊ូវ​បាន​ប្រទាន​នូវ​ការ​ដាស់​តឿន​ដ៏​ច្បាស់​លាស់ ខណៈ​ពេល​ដែល​ព្រះ​អង្គ​ចាត់​ពួក​សិស្ស​ទ្រង់ ឲ្យ​ទៅ​ប្រកាស អំពី​នគរ​ព្រះ​(ម៉ាថាយ ១០:៧)។ ព្រះអង្គ​មាន​បន្ទូល​ថា “អស់​អ្នក​ណា​ដែល​ទទួល​ថ្លែង​ប្រាប់​ពី​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​ខ្ញុំ​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​អ្នក​នោះ នៅ​ចំពោះ​ព្រះវរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​ដែរ តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក​ទេ នោះ​ខ្ញុំ​ក៏​មិន​ព្រម​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​ព្រះវរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​ដែរ”(ខ.៣២-៣៣)។ យើង​មាន​ជម្រើស។ ព្រះ​ទ្រង់​បាន​ប្រទាន​ព្រះ​អង្គ​សង្រ្គោះ​មួយ​អង្គ ដោយ​ក្តី​ស្រឡាញ់ ហើយ​មាន​ផែនការ សម្រាប់​ឲ្យ​យើង​បាន​នៅ​ក្នុង​ព្រះ​វត្ត​មាន​ទ្រង់​អស់​កល្ប​ជានិច្ច។ ប៉ុន្តែ បើ​យើង​ងាក​បែរ​ចេញ​ពី​ព្រះ យើង​សម្រេច​ចិត្ត​បដិសេធ​ព្រះ​បន្ទូល អំពី​សេចក្តី​សង្រ្គោះ…

Read article
មូលហេតុដ៏ល្អដែលត្រូវថែរក្សា

មាន​ស្រ្តី​ពីរ​នាក់​អង្គុយ​នៅ​កៅអី​សង្ខាង​ផ្លូវ​ដើរ​ក្នុង​យន្ត​ហោះ។ ការ​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​នេះ មាន​រយៈ​ពេល​២​ម៉ោង ដូច​នេះ ទោះ​ចង់​ឬ​មិន​ចង់ ខ្ញុំ​ក៏​បាន​ឃើញ​ការ​ទំនាក់​ទំនង​រវាង​អ្នក​ទាំង​ពីរ។ ខ្ញុំ​អាច​មើល​ឃើញ​ច្បាស់​ថា ពួក​គេ​ស្គាល់​គ្នា ហើយ​អាច​ជា​សាច់​ញាតិ​នឹង​គ្នា។ អ្នក​ដែល​ក្មេង​ជាង​គេ ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​(ប្រហែល​មាន​អាយុ​៦០​ឆ្នាំ​ប្លាយ) ចេះ​តែ​លូកដៃ​ចូល​ទៅ​ក្នុង​ថង់ យក​ចំណិត​ផ្លែ​ប៉ោម ចែក​ឲ្យ​ស្រ្តី​ដែល​មាន​វ័យ​ចាស់​ជាង​(ប្រហែល​៩០​ឆ្នាំ​ប្លាយ) បន្ទាប់​មក ក៏​បាន​ហុច​នំ​សាំង​វិច​តូច​ៗ រួច​ក៏​បាន​ឲ្យ​ក្រដាស​សើម​សម្រាប់​ជូត​សម្អាត ហើយ​ទី​បំផុត ក៏​បាន​ចែក​កាសែត​ញូយ៉ក​ថែម ឲ្យ​មើល​ទៀត។​ ការ​ហុច​ឲ្យ​មួយ​លើក​ៗ ត្រូវ​បាន​ធ្វើ​ឡើង យ៉ាង​ទន់​ភ្លន់ ដោយ​ភាព​ថ្លៃ​ថ្នូរ​យ៉ាង​ខ្លាំង។ ខណៈ​ពេល​ដែល​យើង​ក្រោក​ឡើង ដើម្បី​ចាក​ចេញ​ពី​យន្ត​ហោះ ខ្ញុំ​ក៏​បាន​ប្រាប់​ស្រ្តី​ដែល​មាន​វ័យ​ក្មេង​ជាង​ថា “ខ្ញុំ​បាន​កត់​សំគាល់​ឃើញ ​អ្នក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់។ អ្នក​ពិត​ជា​ចិត្ត​ល្អ​ណាស់”។ នាង​ក៏​បាន​ឆ្លើយ​តប​ថា “គាត់​ជា​មិត្ត​ល្អ​បំផុត​របស់​ខ្ញុំ។ គាត់​ជា​ម្តាយ​ខ្ញុំ”។​ តើ​វា​អស្ចារ្យ​ប៉ុណ្ណា បើ​សិន​ជា​យើង​សុទ្ធ​តែ​អាច​និយាយ​ដូច​គាត់? ឪពុក​ម្តាយ​ខ្លះ ប្រៀប​ដូច​ជា​មិត្ត​ល្អ​បំផុត​របស់​យើង។ តែ​ឪពុក​ម្តាយ​ខ្លះ​មិន​ដូច្នោះ​ទេ។ តាម​ពិត ទំនាក់​ទំនង​ទាំង​នោះ ច្រើន​តែ​មាន​ភាព​ស្មុគ​ស្មាញ។ សំបុត្រ​ដែល​សាវ័ក​ប៉ុល​សរសេរ​ផ្ញើ​ទៅ​លោក​ធីម៉ូថេ មិន​បាន​មិន​អើពើ ចំពោះ​ភាព​ស្មុគស្មាញ​នេះ​ឡើយ តែ​បាន​បង្រៀន​យើង ឲ្យ​ថែរក្សា​ឪពុក​ម្តាយ និង​ជីដូន​ជីតា ឬ​សាច់​ញាតិ​របស់​យើង និយាយ​រួម​គឺ​ក្រុម​គ្រួសារ​យើង​(១ធីម៉ូថេ ៥:៤,៨)។ មាន​ពេល​ជា​ញឹក​ញាប់​ពេក​ហើយ ដែល​យើង​ធ្វើការ​ថែរក្សា​ដូច​នេះ បើ​សិន​ជា​សមាជិក​គ្រួសារ​យើង​ធ្វើ​ល្អ​ចំពោះ​យើង។ ឬ​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា យើង​ធ្វើ​ដូច​នេះ…

Read article
ការផ្គត់ផ្គង់របស់ព្រះ

យើង​បាន​ដើរ​ចូល​ក្នុង​ព្រៃ​កាន់​តែ​ជ្រៅ​ទៅ​ៗ​ ចេញ​ទៅ​កាន់​តែ​ឆ្ងាយ​ ពី​ភូមិ​មួយ នៅ​ខេត្ត​យូណាន ប្រទេស​ចិន។ ប្រហែល​១​ម៉ោង​ក្រោយ​មក យើង​ក៏​បាន​ឮ​សម្លេង​ទឹក​ធ្លាក់​ដ៏​ទ្រហឹង​។ យើង​ក៏​បាន​បោះ​ជំហាន​កាន់​តែ​ញាប់​ជាង​មុន ហើយ​មិន​យូរ​ប៉ុន្មាន​ក៏​បាន​ទៅ​ដល់​ទីតាំង​ដ៏​ស្រឡះ​មួយ ក្នុង​ព្រៃ ដោយ​ទទួល​បាន​នូវ​ការ​ស្វាគមន៍ ពី​ទេសភាព​ដ៏​ស្រស់​ស្អាត នៃ​ទឹក​ធ្លាក់​ដូច​វាំង​នន លើ​ថ្ម​ពណ៌​ប្រផេះ។ ពិត​ជា​គួរ​ឲ្យ​ចង់​ទស្សនា​ណាស់! អ្នក​រួម​ដំណើរ​ជា​មួយ​យើង ដែល​រស់​នៅ​ក្នុង​ភូមិ​ដែល​យើង​បាន​ចាក​ចេញ​ប្រហែល​១​ម៉ោង​មុន ក៏​បាន​សម្រេច​ចិត្ត​ថា យើង​គួរ​តែ​ញាំ​អាហារ ជា​លក្ខណៈ​ពិចនិច​នៅ​កន្លែង​នោះ។ នេះ​ជា​គំនិត​ល្អ​ណាស់ ប៉ុន្តែ តើ​អាហារ​របស់​យើង​នៅ​ឯណា? យើង​មិន​បាន​យក​អាហារ​មក​ជា​មួយ​ទេ។ មិត្ត​ភក្តិ​ទាំង​នោះ​ក៏​បាន​ចូល​ទៅ​ក្នុង​ព្រៃ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង ហើយ​ក៏​បាន​ត្រឡប់​មក​វិញ ដោយ​នាំ​យក​ផ្លែ​ឈើ និង​បន្លែ​ជា​ច្រើន​ប្រភេទ ហើយ​ថែម​ទាំង​មាន​ត្រី​ទៀត។ ផ្លែ​ស៊ូស៊ាំងខាយ មាន​រូប​រាង​ចម្លែក និង​មាន​ផ្កា​តូច​ៗ​ពណ៌​ស្វាយ តែ​មាន​រស់​ជាតិ​ឆ្ងាញ់ ដូច​ផ្លែ​ឈើ​មក​ពី​ស្ថានសួគ៌! ខ្ញុំ​ក៏​បាន​នឹក​ចាំ​ថា ស្នា​ព្រះ​ហស្ត​របស់​ព្រះ​បាន​ប្រកាស អំពី​ការ​ផ្គត់​ផ្គង់​ដ៏​ហូរ​ហៀរ​របស់​ព្រះ។ យើង​អាច​មើល​ឃើញ​ភស្តុតាង​នៃ​សេចក្តី​សប្បុរស​របស់​ព្រះ ​នៅ​ក្នុង “​រុក្ខជាតិ​មាន​ផ្លែ​តាម​ពូជ​ដែរ ហើយ​មាន​គ្រាប់​នៅ​ក្នុង​ផ្លែ”(លោកុប្បត្តិ ១:១២)។ ព្រះ​ទ្រង់​បាន​បង្កើត និង​ប្រទាន​យើង​នូវ​អាហារ ពី​រុក្ខជាតិ​ដែល​មាន​គ្រាប់ និង​ពី​ដើម​ឈើ​ដែល​មាន​ផ្លែ ហើយ​មាន​គ្រាប់​ក្នុង​ផ្លែ(ខ.២៩)។ តើ​ពេល​ខ្លះ អ្នក​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ទុក​ចិត្ត​លើ​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​ឬ​ទេ? សូម​អ្នក​ដើរ​ចូល​ទៅ​ក្នុង​ធម្មជាតិ។ តាម​រយៈ​អ្វី​ដែល​អ្នក​បាន​ឃើញ ក្នុង​ធម្មជាតិ ចូរ​នឹក​ចាំ​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ ដែល​បាន​ធានា​ថា…

Read article
ការស្រឡាញ់មនុស្សដែលអ្នកស្អប់

ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​បន្ទប់​មួយ​យ៉ាង​ស្ងាត់​ស្ងៀម មុន​ពេល​នាង​ឃើញ​ខ្ញុំ។ ខ្ញុំ​មាន​អារម្មណ៍​ខ្មាស​អៀន ក្នុង​ការ​លាក់​ខ្លួន ប៉ុន្តែ ខ្ញុំ​មិន​ចង់​កែ​តម្រង់​នាង​តែ​ម្តង​ទេ។ ខ្ញុំ​ចង់​និយាយ​ប្រាប់​នាង​ភ្លាម​ៗ ដើម្បី​ឲ្យ​នាង​មាន​ការ​ខ្មាស​អៀន។ ខ្ញុំ​ធ្លាប់​មាន​ការ​ធុញ​ទ្រាន់ ចំពោះ​អាកប្ប​កិរិយា​របស់​នាង​កាល​ពី​មុន ប៉ុន្តែ ខ្ញុំ​ទំនង​ជា​បាន​ធ្វើ​ឲ្យ​នាង​ធុញ​ទ្រាន់​ជាង​ហ្នឹង​ទៀត។ ជន​ជាតិ​យូដា និង​ជន​ជាតិ​សាម៉ារី ក៏​ធ្លាប់​មាន​ការ​ធុញ​ទ្រាន់​ទៅ​វិញ​ទៅ​មក​ផង​ដែរ។ ជន​ជាតិ​សាម៉ារី​មាន​ដើម​កំណើត​ជា​ជន​ជាតិ​យូដា កាត់​សាសន៍​ដទៃ ហើយ​ថ្វាយ​បង្គំ​ព្រះ​របស់​ខ្លួន ដូច​នេះ ជន​ជាតិ​យូដា​យល់​ឃើញ​ថា ជន​ជាតិ​សាម៉ារី បាន​ធ្វើ​ឲ្យ​ខូច​ខ្សែ​លោហិត និង​ជំនឿ​របស់​សាសន៍​យូដា ដោយ​បង្កើត​សាសនា​នៅ​លើ​ភ្នំ​កេរ៉ាស៊ីន ប្រឆាំង​នឹង​សាសនា​យូដា​(យ៉ូហាន ៤:២០)។ តាម​ពិត ជន​ជាតិ​យូដា​ស្អប់​ខ្ពើម​ជន​ជាតិ​សាម៉ារី​ណាស់ បាន​ជា​ពួក​គេ​សុខ​ចិត្ត​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង ជា​ជាង​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ភូមិ​របស់​ពួក​គេ។ ព្រះយេស៊ូវ​បាន​បើក​សម្តែង ឲ្យ​ពួក​គេ​ស្គាល់​ផ្លូវ​ដែល​ល្អ​ជាង​នេះ ព្រះ​អង្គ​បាន​នាំ​សេចក្តី​សង្រ្គោះ​ដល់​មនុស្ស​ទាំង​អស់ ដោយ​រាប់​បញ្ចូល​ទាំង​ពួក​សាសន៍​សាម៉ារី​ផង​ដែរ។ ដូច​នេះ ទ្រង់​ក៏​បាន​ធ្វើ​ដំណើរ​ចូល​ដល់​ចំណុច​កណ្តាល​នៃ​ស្រុក​សាម៉ារី ដើម្បី​ប្រទាន​ទឹក​រស់ ដល់​ស្រ្តី​មាន​បាប​ម្នាក់ ព្រម​ទាំង​ក្រុង​របស់​នាង​ទាំង​មូល​ផង(ខ.៤-៤២)។ ព្រះ​បន្ទូល​ចុង​ក្រោយ​របស់​ព្រះ​អង្គ គឺ​បាន​បង្គាប់​ឲ្យ​ពួក​សិស្ស​ទ្រង់​យក​តម្រាប់​តាម​ព្រះ​អង្គ។ ពួក​គេ​ត្រូវ​ផ្សាយ​ដំណឹង​ល្អ ដល់​មនុស្ស​ទំាង​អស់ ចាប់​តាំង​ពី​ទីក្រុង​យេរូសាឡិម ហើយ​កាត់​តាម​ស្រុក​សាម៉ារី រហូត​ដល់​ចុង​បំផុត​នៃ​ផែនដី​(កិច្ចការ ១:៨)។ ស្រុក​សាម៉ារី​មិន​គ្រាន់​តែ​ជា​តំបន់​ដែល​ត្រូវ​ឈោង​ចាប់​បន្ទាប់​ពី​ទីក្រុង​យេរូសាឡិម​ប៉ុណ្ណោះ​ទេ តែ​ជា​ផ្នែក​ដ៏​ឈឺ​ចាប់​បំផុត​នៃ​បេសកកម្ម​នេះ។ ពួក​សាវ័ក​ត្រូវ​តែ​ជម្នះ​ការ​រើសអើង​ដែល​មាន​តាំង​ពី​យូរ​មក​ហើយ ដើម្បី​ស្រឡាញ់​មនុស្ស​ដែល​ពួក​គេ​ធ្លាប់​តែ​មិន​ចូល​ចិត្ត។​ តើ​ព្រះ​យេស៊ូវ​សំខាន់​ចំពោះ​យើង លើស​បំណង​ចិត្ត​របស់​យើង​ឬ​ទេ​? ដើម្បី​ឲ្យ​យើង​ដឹង​ច្បាស់​ថា ព្រះ​អង្គ​សំខាន់​ជាង…

Read article
មិនស្វែងរកការសងសឹក

កសិករ​ម្នាក់​បាន​ឡើង​ទៅ​លើ​ឡាន​របស់​គាត់ ហើយ​ក៏​បាន​ចាប់​ផ្តើម​ពិនិត្យ​មើល​ដំណាំ​របស់​គាត់។ ពេល​គាត់​ទៅ​ដល់​ចុង​ម្ខាង កំហឹង​របស់​គាត់​ក៏​បាន​ឆួល​ឡើង។ គេ​បាន​ប្រើ​ដី​ក្នុង​កសិដ្ឋាន​របស់​គាត់ ដើម្បី​ចាក់​សំរាម ដោយ​ខុស​ច្បាប់ ម្តង​ទៀត​ហើយ។ គាត់​ក៏​បាន​ប្រមូល​សំរាម​ដាក់​នៅ​លើ​ឡាន​គាត់ ដែល​មាន​ថង់​ច្រក​កំទេច​អាហារ​ជា​ច្រើន ហើយ​គាត់​ក៏​បាន​រក​ឃើញ​ស្រោម​សំបុត្រ​មួយ ក្នុង​សំរាម​នោះ។ នៅ​លើ​ស្រោម​សំបុត្រ​នោះ មាន​អាស័យ​ដ្ឋាន​របស់​ជន​ល្មើស​នោះ។ គាត់​មិន​អាច​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ​កន្លង​ផុត​ទៅ​ឡើយ។ នៅ​យប់​នោះ គាត់​ក៏​បាន​បើក​ឡាន​ដឹក​សំរាម​ទៅ​ផ្ទះ​របស់​ជន​ល្មើស​នោះ ហើយ​ក៏​បាន​បំពេញ​ទីធ្លា​ផ្ទះ​នោះ ដោយ​សំរាម​របស់​ជន​នោះ ព្រម​ទាំង​សំរាម​របស់​គាត់​ផង​ដែរ។ អ្នក​ខ្លះ​ប្រហែល​ជា​ចង់​និយាយ​ថា គាត់​ពិត​ជា​សង​សឹក​បាន​ល្អ​ណាស់ តើ​មែន​ទេ? ក្នុង​បទ​គម្ពីរ ១សាំយ៉ូអែល ជំពូក​២៤ ស្តេច​ដាវីឌ និង​ពួក​ទ័ព​របស់​ទ្រង់ កំពុង​លាក់​ខ្លួន​ក្នុង​រូង​ភ្នំ​មួយ ដើម្បី​គេច​ពី​ការ​តាម​សម្លាប់​របស់​ស្តេច​សូល។ ពេល​ដែល​ស្តេច​សូល​បាន​វង្វេង​ចូល​ទៅ​ក្នុង​រូង​ភ្នំ​នោះ ដើម្បី​សម្រាក ពួក​ទ័ព​របស់​ស្តេច​ដាវីឌ​ក៏​បាន​មើល​ឃើញ​ឱកាស​ល្អ ដើម្បី​សង​សឹក ដែល​មិន​អាច​មើល​រំលង​(ខ.៣-៤)។ ប៉ុន្តែ ស្តេច​ដាវីឌ​បាន​ប្រឆាំង​នឹង​បំណង​ចិត្ត​ខ្លួន​ឯង ដែល​ចង់​សង​សឹក។ ទ្រង់​ក៏​បាន​មាន​បន្ទូល​ថា “សូម​ព្រះយេហូវ៉ា​ទ្រង់​ឃាត់ កុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ដូច្នេះ ដល់​ចៅហ្វាយ​របស់​ខ្ញុំ”(ខ.៦)។ ពេល​ស្តេច​សូល​បាន​ដឹង​ថា ​ដាវីឌ​បាន​ទុក​ជីវិត​ឲ្យ​ទ្រង់ ទ្រង់​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ទ្រង់​ក៏​បាន​លាន់​មាត់​ថា “ឯង​សុចរិត​ជាង​អញ”(ខ.១៧-១៨)។ ពេល​ណា​យើង ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ជួប​រឿង​អយុត្តិធម៌ ឱកាស​សង​សឹក​អាច​មក​ដល់ នៅ​ពេល​ណា​មួយ។ តើ​យើង​នឹង​ធ្វើ​តាម​បំណង​របស់​យើង ដូច​កសិករ​នោះ ឬ​ប្រឆាំង​នឹង​បំណង​ខ្លួន​ឯង តាម​គំរូ​ស្តេច​ដាវីឌ?…

Read article
ចម្លងយើងកាត់ខ្យល់ព្យុះ

ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​ដំណើរ​លើក​ទី​មួយ របស់​បេសកជន​ស្កត់ឡង់ ឈ្មោះ អាឡេស៊ែនឌ័រ ដាហ្វ(Alexander Duff) ទៅ​កាន់​ប្រទាន​ឥណ្ឌា នៅ​ឆ្នាំ​១៨៣០ សំពៅ​គាត់​បាន​លិច ពេល​មាន​ខ្យល់​ព្យុះ​នៅ​ក្បែរ​តំបន់​ឆ្នេរ​នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ គាត់ និង​អ្នក​រួម​ដំណើរ​ជា​មួយ​គាត់​បាន​ទៅ​ដល់​កោះ​តូច​មួយ ដែល​នៅ​ដាច់​ស្រយាល ហើយ​បន្តិច​ក្រោយ​មក ក្នុង​ចំណោម​ពួក​នាវិក មាន​ម្នាក់​បាន​រក​ឃើញ​ព្រះ​គម្ពីរ​ប៊ីប​របស់​លោក​ដាហ្វ ដែល​បាន​អណ្តែត​មក​ទើរ​លើ​ឆ្នេរ។ ពេល​ព្រះ​គម្ពីរ​នោះ​ស្ងួត លោក​ដាហ្វ​ក៏​បាន​អាន​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១០៧ ទៅ​កាន់​អ្នក​ដែល​បាន​រួច​ជីវិត​ជា​មួយ​គាត់ ហើយ​ពួក​គេ​ក៏​មាន​ចិត្ត​ក្លាហាន​ឡើង។ ទី​បំផុត បន្ទាប់​ពី​គេ​បាន​ជួយ​សង្រ្គោះ ហើយ​លោក​ដាហ្វ​បាន​លិច​សំពៅ​ម្តង​ទៀត គាត់​ក៏​បាន​មក​ដល់​ប្រទេស​ឥណ្ឌា​ដោយ​សុវត្ថិភាព។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១០៧ បាន​ចែង​អំពី​វិធី​ដែល​ព្រះ​ទ្រង់​ជួយ​រំដោះ​ប្រជាជន​អ៊ីស្រាអែល។ បទ​គម្ពីរ​នេះ​ពិត​ជា​ត្រូវ​នឹង​រឿង​របស់​លោក​ដាហ្វ និង​មិត្ត​រួម​នាវា​របស់​គាត់​បាន​ជួប​ប្រទះ បាន​ជា​ពួក​គេ​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​សារ​សេចក្តី​ដែល​បាន​ចែង​ថា “ទ្រង់​ធ្វើ​ឲ្យ​ព្យុះ​សង្ឃរា​បាន​ស្ងាត់​ឈឹង​ទៅ​វិញ ហើយ​ឲ្យ​រលក​ស្ងប់ស្ងៀម​ដែរ នោះ​គេ​មាន​សេចក្តី​អំណរ​ដោយ​ព្រោះ​ស្ងប់​ច្រៀប​ហើយ ទ្រង់​ក៏​នាំ​គេ​ទៅ​ដល់​ទ្វារ​សមុទ្រ ដែល​គេ​ប្រាថ្នា​ចង់​ទៅ”(ខ.២៩-៣០)។ ហើយ​ពួក​គេ​ក៏​បាន អរ​ព្រះគុណ​ព្រះ​អម្ចាស់ ដូច​ពួក​អ៊ីស្រាអែល “សម្រាប់​សេចក្តី​ស្រឡាញ់​ដែល​មិន​ប្រែ​ប្រួល​របស់​ព្រះ និង​ការ​ដ៏​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ប្រោស​ដល់​មនុស្ស​ជាតិ”(ខ.៣១)។ សេចក្តី​ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ១០៧:២៨-៣០ ក៏​ស្រប​នឹង​សេចក្តី​ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ​សញ្ញាថ្មី​ផង​ដែរ​(ម៉ាថាយ ៨:២៣-២៧ ម៉ាកុស ៤:៣៥-៤១)។ ខ្យល់​ព្យុះ​បាន​ចាប់​ផ្តើម​បក់​បោក​មក ពេល​ដែល​ព្រះ​យេស៊ូវ និង​ពួក​សាវ័ក​របស់​ព្រះ​អង្គ​កំពុង​គង់​នៅ​ក្នុង​ទូក។ ពួក​សិស្ស​ព្រះអង្គ​ក៏​បាន​ស្រែក​ឡើង ដោយ​ការ​ភ័យ​ខ្លាច ហើយ​ព្រះ​យេស៊ូវ…

Read article