ធ្វើជាកូនរបស់ព្រះជារៀងរហូត
ក្នុងអំឡុងពេលនៃការថ្វាយបង្គំ ដែលខ្ញុំបានចូលរួម ជាមួយឪពុកម្តាយខ្ញុំ យើងបានកាន់ដៃគ្នា តាមទម្លាប់ជាធម្មតា ខណៈពេលដែលយើងសូត្រសេចក្តីអធិស្ឋាននៃព្រះអម្ចាស់ទាំងអស់គ្នា។ ពេលដែលខ្ញុំកំពុងតែឈរ ដោយដៃម្ខាងកាន់ដៃម្តាយរបស់ខ្ញុំ ហើយម្ខាងទៀតកាន់ដៃឪពុកខ្ញុំ ខ្ញុំក៏បាននឹកគិតថា ខ្ញុំនឹងធ្វើជាកូនស្រីរបស់ពួកគាត់ជារៀងរហូត។ ទោះបីជាខ្ញុំបានចូលដល់វ័យកណ្តាលហើយក្តី គេនៅតែអាចហៅខ្ញុំថា “កូនរបស់លោកលេអូ និងអ្នកស្រីហ្វ៊ីលីស”។ ខ្ញុំក៏បាននឹកចាំថា ខ្ញុំមិនគ្រាន់តែជាកូនស្រីរបស់ពួកគាត់ប៉ុណ្ណោះទេ តែក៏នឹងធ្វើជាកូនរបស់ព្រះជារៀងរហូតផងដែរ។ សាវ័កប៉ុលចង់ឲ្យពួកជំនុំ នៅទីក្រុងរ៉ូមដឹងថា ពួកគេមានអត្តសញ្ញាណជាកូន ដែលព្រះទ្រង់ទទួលចិញ្ចឹម ក្នុងមហាគ្រួសាររបស់ទ្រង់(រ៉ូម ៨:១៥)។ ដោយសារពួកគេបានកើតពីព្រះវិញ្ញាណ(ខ.១៤) នោះពួកគេមិនចាំបាច់ត្រូវរស់នៅជាទាសករនៃការអ្វីដែលគ្មានប្រយោជន៍ពិតប្រាកដនោះឡើយ។ ផ្ទុយទៅវិញ តាមរយៈអំណោយទាននៃព្រះវិញ្ញាណ ពួកគេបានធ្វើជា “អ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទ”(ខ.១៧)។ សម្រាប់អ្នកដែលដើរតាមព្រះគ្រីស្ទ តើការស្គាល់អត្តសញ្ញាណដ៏ពិតនេះ នាំឲ្យមានការផ្លាស់ប្តូរអ្វីខ្លះ? គឺនឹងនាំឲ្យផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង។ អត្តសញ្ញាណដែលយើងមាន ក្នុងនាមជាកូនរបស់ព្រះ ផ្តល់ឲ្យយើងនូវមូលដ្ឋានគ្រឹះ និងផ្លាស់ប្តូរទស្សនៈដែលយើងមានចំពោះខ្លួនឯង និងចំពោះព្រះជាម្ចាស់។ ឧទាហរណ៍ ពេលយើងដឹងថា យើងជាផ្នែកមួយនៃមហាគ្រួសាររបស់ព្រះ យើងនឹងស្ម័គ្រចិត្តបោះជំហានចេញពីភាពស្រណុកស្រួលរបស់យើង ខណៈពេលដែលយើងដើរតាមទ្រង់។ យើងក៏នឹងមានសេរីភាព រួចផុតពីការស្វែងរកការសរសើរពីអ្នកដទៃ។ នៅថ្ងៃនេះ សូមយើងជញ្ជឹងគិត អំពីអត្ថន័យនៃការធ្វើជាកូនព្រះចុះ។—AMY BOUCHER PYE
Read articleបទចម្រៀងរបស់ស្នាព្រះហស្តទ្រង់
ពេលដែលអ្នកវិទ្យាសាស្រ្តប្រើតារាសាស្ត្រតន្រ្តី ពួកគេអាចសង្កេតមើល និងស្តាប់សម្លេង និងចង្វាក់នៃអវកាស។ ពួកគេបានរកឃើញថា ផ្កាយមិនបានវិលជុំវិញ តាមគន្លង ដោយភាពស្ងាត់ស្ងៀម ក្នុងផ្ទៃមេឃដ៏អាថ៌កំបាំងនៅពេលរាត្រីនោះឡើយ តែផ្ទុយទៅវិញ ពួកវាបានបង្កើតឲ្យមានតន្រ្តី។ សម្លេងដ៏តូចឆ្មាដែលផ្កាយបញ្ចេញ មានរលកសម្លេង ឬប្រេកង់ ដែលត្រចៀករបស់មនុស្ស មិនអាចស្តាប់ឮបាន គឺមិនខុសពីសម្លេងដែលសត្វត្រីបាឡែនបូកខ្នងបញ្ចេញនោះឡើយ។ តែតន្រ្តីរបស់ផ្កាយ និងត្រីបាឡែន និងសត្វផ្សេងទៀតបានផ្សំគ្នា បង្កើតជាបទភ្លេង ដែលប្រកាស់អំពីភាពអស្ចារ្យនៃព្រះជាម្ចាស់។ ទំនុកដំកើង ១៩:១-៤ បានចែងថា “ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការ ដែលព្រះហស្តទ្រង់ធ្វើ ថ្ងៃ១ពោលប្រាប់តដល់ថ្ងៃ១ទៀត ហើយយប់១ក៏សំដែងចំណេះដល់យប់១ទៀតដែរ ឯពាក្យសំដី ឬភាសា នោះគ្មានឮឡើយ គ្មានអ្នកណាដែលឮសំឡេងនៃរបស់ទាំងនោះទេ ប៉ុន្តែ ដំណឹងដែលរបស់ទាំងនោះផ្សាយមក ក៏បានចេញទៅគ្រប់លើផែនដី ហើយសេចក្តីនោះបានឮទៅដល់ទីបំផុតលោកីយ៍”។ ក្នុងព្រះគម្ពីរសញ្ញាថ្មី សាវ័កប៉ុលបានបង្ហាញថា ព្រះយេស៊ូវបាន “បង្កើតគ្រប់ទាំងអស់ ទាំងរបស់នៅស្ថានសួគ៌ និងនៅផែនដី ទាំងរបស់ដែលមើលឃើញ ហើយដែលមើលមិនឃើញផង ទោះបើជារាជ្យ ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ នោះសុទ្ធតែកើតមកដោយសារទ្រង់ ហើយសំរាប់ទ្រង់ទាំងអស់ផង” (កូល៉ុស ១:១៦)។ ស្នាព្រះហស្តទ្រង់ទាំងអស់…
Read articleទិសដៅនៃជីវិត
តើមានអ្វីកំណត់ទិសដៅនៃជីវិតរបស់យើង? ខ្ញុំធ្លាប់ឮគេឆ្លើយសំណួរនេះ នៅកន្លែងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ គឺនៅកន្លែងបង្រៀនបើកបរម៉ូតូ។ ខ្ញុំនិងមិត្តភក្តិរបស់ខ្ញុំខ្លះ ចង់ជិះម៉ូតូ ដូចនេះ យើងក៏បានទៅរៀនបើកបរម៉ូតូ។ ការហ្វឹកហាត់របស់យើងមានផ្នែកមួយ ដែលបង្រៀនយើងឲ្យផ្តោតទៅលើគោលដៅ។ គ្រូបង្វឹករបស់យើងមានប្រសាសន៍ថា “នៅពេលណាមួយ អ្នកនឹងប្រឈមមុខនឹងឧបស័គ្គ ដែលមិនបានរំពឹងទុក។ បើអ្នកសម្លឹងមើលវាមិនដាក់ភ្នែក ហើយផ្តោតទៅលើវា នោះអ្នកនឹងកាច់ចង្កូតម៉ូតូ ទៅបុកវាមិនខាន។ ប៉ុន្តែ បើអ្នកងាកចេញពីវា ហើយបើកបង្ហួសវា ទៅរកគោលដៅ ដែលអ្នកត្រូវទៅឲ្យដល់ នោះតាមធម្មតា អ្នកអាចជៀសវារួច”។ បន្ទាប់មក គាត់ក៏បាននិយាយបន្ថែមថា “ទីកន្លែងដែលអ្នកសម្លឹងឆ្ពោះទៅរក គឺជាទិសដៅ ដែលអ្នកកំពុងតែទៅ”។ នេះជាគោលការណ៍ដ៏សាមញ្ញ តែសំខាន់ ដែលយើងត្រូវប្រើ ក្នុងជីវិតខាងវិញ្ញាណផងដែរ។ ពេលណាយើង “ផ្តោតទៅលើឧបសគ្គ” ដែលជាបញ្ហា ឬជាទុក្ខលំបាករបស់យើង នោះការរស់នៅរបស់យើង ក៏នៅតែក្រវែលជុំវិញឧបស័គ្គនោះ។ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរបានលើកទឹកចិត្តយើង ឲ្យមើលរំលងបញ្ហារបស់យើង ហើយផ្តោតទៅរកព្រះជាម្ចាស់ ដែលទ្រង់អាចជួយដោះស្រាយបញ្ហាទាំងនោះ។ បទគម្ពីរទំនុកដំកើង ១២១:១ បានចែងថា “ខ្ញុំនឹងងើបភ្នែកមើលទៅឯភ្នំ តែសេចក្តីជំនួយជួយដល់ខ្ញុំមកពីណា?” អ្នកនិពន្ធទំនុកដំកើងនេះ ក៏បានឆ្លើយថា “សេចក្តីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី…
Read articleសម្រស់នៃសេចក្តីស្រឡាញ់
របាំយ៉ារ៉ាបេ តាប៉ាទីយ៉ូ គឺជារបាំមួករបស់ប្រជាជនមិចស៊ីកូ ដែលអបអរសាទរសេចក្តីស្នេហាររបស់គូរស្នេហ៍។ ក្នុងអំឡុងពេលនៃការរាំដ៏រស់រវើក មនុស្សប្រុសបានដាក់មួករបស់ខ្លួនដែលមានហាមធំ នៅលើដី។ នៅចុងបញ្ចប់នៃការរាំ ស្រ្តីដែលជាដៃគូរាំក៏បានរើសមួកនោះឡើង ហើយអ្នកទាំងពីរក៏បានលាក់មុខនៅពីក្រោយមួកនោះ ដើម្បីបញ្ជាក់សេចក្តីស្នេហារបស់ពួកគេ ដោយការថើប។ របាំនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសារៈសំខាន់នៃភាពស្មោះត្រង់ នៅក្នុងទំនាក់ទំនងប្តីប្រពន្ធ។ បទគម្ពីរសុភាសិត ជំពូក៥ បានចែងអំពីផលវិបាកដ៏ធ្ងន់ធ្ងរ នៃអំពើអសីលធម៌ ជាពិសេសនៅក្នុងទំនាក់ទំនងប្តីប្រពន្ធ។ ខ.១៥ បានចែងថា “ចូរផឹកទឹកពីពាងរបស់ខ្លួនឯង ព្រមទាំងទឹកដែលហូរចេញពីអណ្តូងរបស់ខ្លួនចុះ”។ បទគម្ពីរនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីអ្នករាំរបាំយ៉ារ៉ាបេ នៅលើវេទិកា។ ទោះអ្នករាំមានគ្នា១០គូក៏ដោយ ក៏អ្នករាំម្នាក់ៗបានផ្តោតចិត្ត ទៅលើដៃគូរបស់ខ្លួនតែប៉ុណ្ណោះ។ បានសេចក្តីថា អ្នកដែលមានប្តី ឬប្រពន្ធ អាចអរសប្បាយ នៅក្នុងការប្តូរផ្តាច់ដ៏ជ្រាលជ្រៅ និងមិនអាចបំបែកបាន ចំពោះប្តីប្រពន្ធរបស់ខ្លួន(ខ.១៨)។ អ្នកដទៃកំពុងតែសង្កេតមើលទំនាក់ទំនងស្នេហារបស់ប្តីនិងប្រពន្ធ។ គឺមិនខុសពីអ្នករាំរបាំនោះ ដែលដឹងថា អ្នកដទៃកំពុងតែមើលមកពួកគេ ខណៈពេលដែលពួកគេកំពុងតែរីករាយ ក្នុងការរាំជាមួយដៃគូរបស់ខ្លួន។ ខ.២១ បានចែងថា “អស់ទាំងផ្លូវរបស់មនុស្សសុទ្ធតែច្បាស់ នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ទ្រង់ក៏ស្ទង់មើលអស់ទាំងផ្លូវច្រករបស់គេដែរ”(ខ.២១)។ ព្រះជាម្ចាស់សព្វព្រះទ័យនឹងការពារទំនាក់ទំនងប្តីប្រពន្ធ ហេតុនេះហើយទ្រង់តែងតែទតមើលប្តីប្រពន្ធរាល់គូ។ សូមឲ្យប្តីប្រពន្ធម្នាក់ៗ ធ្វើឲ្យព្រះទ្រង់គាប់ព្រះទ័យ តាមរយៈភាពស្មោះត្រង់ ដែលពួកគេបានបង្ហាញចំពោះគ្នាទៅវិញទៅមក។…
Read articleការថ្វាយបង្គំ ដោយទូលសួរ
វាមិនមែនជារឿងចម្លែកទេ ដែលក្នុងអំឡុងពេលនៃការធ្វើដំណើរ មានអ្នកដំណើរណាម្នាក់ ចោទសួរថា “តើយើងទៅដល់ហើយឬនៅ?” ឬសួរថា “តើនៅយូរប៉ុណ្ណាទៀត ទើបទៅដល់?” តើនរណា ដែលមិនធ្លាប់ឮសំណួរដ៏សាមញ្ញនេះ ចេញពីបបូរមាត់ក្មេង ឬមនុស្សធំ ដែលអន្ទះសារចង់ឲ្យឆាប់ទៅដល់គោលដៅ? ប៉ុន្តែ មនុស្សគ្រប់វ័យសុទ្ធតែងាយនឹងសួរសំណួរដូចនេះដែរ ពេលដែលពួកគេជួបប្រទះបញ្ហា ដែលហាក់ដូចជាមិនចេះចប់មិនចេះហើយ។ ជាក់ស្តែងក្នុងបទគម្ពីរទំនុកដំកើង ជំពូក ១៣ យើងឃើញថា ស្តេចដាវីឌ បានចោទនូវសំណួរដូចនេះ។ ក្នុងខគម្ពីរពីរខដំបូង ស្តេចដាវីឌមានអារម្មណ៍ថា ហាក់ដូចជាត្រូវបានគេបំភ្លេចចោល បោះបង់ចោល និងមានអារម្មណ៍ថា បរាជ័យ បានជាទ្រង់ពោលពាក្យទំនួញបួនដងថា “តើដល់កាលណាទៀត?” ក្នុងខ.២ ទ្រង់សួរថា “តើត្រូវឲ្យទូលបង្គំពិគ្រោះនៅតែក្នុងខ្លួនដល់កាលណា?” បទគម្ពីរទំនុកដំកើង ដែលមានពោលទំនួញយ៉ាងដូចនេះ គឺបានប្រាប់យើងថា យើងអាចចូលទៅចំពោះព្រះអម្ចាស់ ដើម្បីថ្វាយបង្គំទ្រង់ ដោយទូលសួរទ្រង់ផងដែរ។ សរុបមក ក្នុងអំឡុងពេលដែលមានទុក្ខលំបាក និងការនឿយព្រួយដែលបានអូសបន្លាយពេលដ៏យូរ ព្រះជាម្ចាស់ជាបុគ្គលដ៏ល្អបំផុត ដែលយើងត្រូវថ្លែងប្រាប់គ្រប់រឿង ដែលយើងបានជួបប្រទះ។ យើងអាចទូលថ្វាយទ្រង់ អំពីទុក្ខលំបាក ដោយសារជម្ងឺ ការកាន់ទុក្ខ និងមនុស្សជាទីស្រឡាញ់ដែលបានដើរខុសគន្លង ហើយផ្ទេរបន្ទុកទាំងអស់នេះ ដាច់ដល់ទ្រង់។ ការថ្វាយបង្គំមិនត្រូវអាក់ខាន ដោយសារយើងមានសំណួរ…
Read articleអ្វីដែលអ្នកមិនអាចបោះបង់ចោល?
ថ្ងៃមួយ ពិធីករវិទ្យុបានចោទជាសំណួរថា “តើមានរបស់អ្វីមួយ ដែលអ្នកមិនអាចលះបង់?” ប្រិយមិត្តអ្នកស្តាប់ទាំងឡាយ ក៏បានទូរស័ព្ទចូលមក ដោយនាំមកនូវចម្លើយដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួន។ អ្នកខ្លះនិយាយថា ពួកគេមិនអាចលះបង់គ្រួសារ ហើយក្នុងចំណោមនោះ មានបុរសជាស្វាមីម្នាក់បានចែករំលែក អំពីបទពិសោធន៍នៃការបាត់បង់ភរិយារបស់ខ្លួន ដែលបានលាចាកលោកទៅ។ អ្នកខ្លះទៀតបានចែករំលែកថា ពួកគេមិនអាចលះបង់ក្តីស្រមៃរបស់ខ្លួន ដែលមានដូចជា ការស្រមៃចង់មានអាជីពជាតន្ត្រីករ ឬក្លាយជាម្តាយគេជាដើម។ យើងរាល់គ្នាសុទ្ធតែមានអ្វីមួយ ដែលយើងឲ្យតម្លៃយ៉ាងខ្លាំង ដែលមានដូចជា មនុស្ស សេចក្តីប្រាថ្នា ឬរបស់ទ្រព្យអ្វីមួយ ដែលសុទ្ធតែជាអ្វីដែលយើងមិនអាចលះបង់។ ក្នុងកណ្ឌគម្ពីរហូសេ ព្រះជាម្ចាស់បានប្រាប់យើងថា ទ្រង់នឹងមិនបោះបង់ប្រជាជនអ៊ីស្រាអែល ដែលជារាស្រ្តជ្រើសតាំង និងទ្រព្យដ៏មានតម្លៃរបស់ទ្រង់នោះឡើយ។ ក្នុងនាមទ្រង់ជាស្វាមីដែលមានក្តីស្រឡាញ់របស់រាស្រ្តអ៊ីស្រាអែល ទ្រង់បានប្រទានពួកគេ នូវអ្វីៗដែលពួកគេត្រូវការ ដែលមានដូចជា ទឹកដី អាហារ ទឹក សំលៀកបំពាក់ និងសេចក្តីសុខសាន្តជាដើម។ តែរាស្រ្តអ៊ីស្រាអែលចេះតែបដិសេធទ្រង់ ហើយស្វែងរកសុភមង្គល និងសេចក្តីសុខរបស់ខ្លួន ជាមួយព្រះដទៃ ដូចជាប្រពន្ធដែលផឹតក្បត់។ ពេលដែលព្រះអម្ចាស់តាមរកពួកគេកាន់តែខ្លាំង នោះពួកគេក៏បានរសាត់ទៅកាន់តែឆ្ងាយពីទ្រង់(ហូសេ ១១:២)។ ទោះជាយ៉ាងណាក៏ដោយ ទ្រង់នៅតែមិនបោះបង់ពួកគេចោល ទោះពួកគេបានធ្វើឲ្យព្រះទ័យទ្រង់ឈឺចាប់យ៉ាងណាក៏ដោយ(ខ.៨)។ ទ្រង់នឹងបន្តវាយផ្ចាល់រាស្រ្តអ៊ីស្រាអែល ដើម្បីប្រោសលោះពួកគេ ដ្បិតទ្រង់នៅតែមានព្រះទ័យចង់ផ្សះផ្សាទំនាក់ទំនងជាមួយពួកគេឡើងវិញ(ខ.១១)។ សព្វថ្ងៃនេះ កូនរបស់ព្រះ…
Read article