ដៃដែលចាំជួយជ្រោង
កូនៗរបស់ខ្ញុំអរសប្បាយ នឹងការជិះស្គីលើទឹកកក ដ៏រំភើបរីករាយ នៅក្រោយផ្ទះ ក្នុងអំឡុងពេលរដូវរងា នៅរដ្ឋអីដាហូ។ កាលពួកគេនៅក្មេង ការរៀនជិះស្គីមានឧបស័គ្គជាច្រើន បានជាខ្ញុំពិបាកនឹងលើកទឹកចិត្តពួកគេ ឲ្យបោះជំហាន ទៅលើផ្ទៃខាងលើនៃទឹកកក ព្រោះពួកគេដឹងថា ការដួលនៅលើទឹកកក អាចធ្វើឲ្យពួកគេឈឺ។ ពេលណាពួកគេរអិលជើង ខ្ញុំ ឬស្វាមីរបស់ខ្ញុំ តែងតែឈោងទៅចាប់ពួកគេ ឲ្យឈរឲ្យត្រង់ខ្លួនឡើងវិញ។ ការមាននរណាម្នាក់ នៅចាំជួយយើង ពេលយើងដួលចុះ គឺជារង្វាន់ ឬអំណោយនៃការជួយ ដូចដែលបានពិពណ៌នា នៅក្នុងបទគម្ពីរសាស្តា។ ការមានគ្នា សម្រាប់ធ្វើការជាមួយ ធ្វើឲ្យការងាររបស់យើងកាន់តែមានភាពរលូន និងមានប្រសិទ្ធិភាព(៤:៩) ហើយមិត្តសំឡាញ់នាំមកនូវភាពកក់ក្តៅ សម្រាប់ជីវិតយើង។ ពេលណាយើងជួបឧបស័គ្គ ការមាននរណាម្នាក់ មកនៅក្បែរយើង ដើម្បីផ្តល់ជំនួយជាក់ស្តែង និងជំនួយផ្លូវចិត្ត គឺពិតជាមានប្រយោជន៍ណាស់។ ទំនាក់ទំនងដូចនេះ អាចផ្តល់ឲ្យយើង នូវកម្លាំង គោលបំណង និងការកម្សាន្តចិត្ត។ ពេលដែលយើងដួលចុះ នៅលើទឹកកកដ៏ត្រជាក់នៃជីវិត ដែលមានទុក្ខលំបាក តើយើងមាននរណាម្នាក់ នៅចាំជួយយើងទេ? ព្រះជាម្ចាស់ គឺជាអ្នកដែលនៅចាំជួយយើង។ ពុំនោះទេ ពេលដែលនរណាម្នាក់ ត្រូវការមិត្តភក្តិជួយ តើយើងអាចជួយជ្រោងពួកគេឡើង ដើម្បីធ្វើជាការឆ្លើយតបរបស់ព្រះជាម្ចាស់ឬទេ?…
Read articleសំណួរនៅថ្ងៃបុណ្យណូអែល
មុនពេលប្រតិទិនឈានចូលដល់ខែធ្នូ ការអបអរបុណ្យណូអែលក៏បានចាប់ផ្តើម នៅក្នុងក្រុងខាងជើង ដែលជាក្រុងរបស់ខ្ញុំ។ ខ្ញុំបានឃើញការិយ៉ាល័យសុខាភិបាលមួយកន្លែង មានការតុបតែងដើមណូអែល ដោយយកភ្លើងពណ៌មកចងលម្អ ឲ្យមានពណ៌ចម្រុះ សម្រាប់បញ្ចេញពន្លឺដ៏គួរឲ្យគយគន់នៅពេលយប់។ ហើយខ្ញុំក៏បានឃើញក្រុមហ៊ុនមួយ មានការតុបតែងអគាររបស់ខ្លួន ឲ្យមានរូបរាងដូចកញ្ចប់កាដូបុណ្យណូអែលដ៏ធំសម្បើមមួយ ដែលគេបានវេចខ្ចប់យ៉ាងឆើតឆាយ។ នៅតំបន់នោះ គេឃើញភស្តុតាងនៃការប្រារព្ធពិធីបុណ្យណូអែលស្ទើរគ្រប់ទីកន្លែង ឬយ៉ាងហោចណាស់ ពេលនោះ ជារដូវកាលនៃការផ្សាយពាណិជ្ជកម្ម សម្រាប់ពិធីបុណ្យណូអែល។ អ្នកខ្លះចូលចិត្តការដាក់បង្ហាញដ៏ឆើតឆាយទាំងនោះ។ អ្នកខ្លះទៀតក៏បានគិតថា ការតុងតែងទាំងនោះ គឺត្រូវបានធ្វើឡើង ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទេ។ ប៉ុន្តែ ដែលសំខាន់នោះ គឺយើងមិនត្រូវចោទសួរ អំពីរបៀបនៃការប្រារព្ធពិធីបុណ្យណូអែលនោះឡើយ។ ផ្ទុយទៅវិញ យើងម្នាក់ៗចាំបាច់ត្រូវពិចារណាថា តើការប្រារព្ធបុណ្យណូអែល មានន័យយ៉ាងណាចំពោះយើង។ រយៈពេលជាង៣០ឆ្នាំ បន្ទាប់ពីព្រះយេស៊ូវបានប្រសូត្រ ទ្រង់បានចោទសួរសិស្សទ្រង់ថា “តើមនុស្សទាំងឡាយ គេថាកូនមនុស្សជាអ្នកណា?”(ម៉ាថាយ ១៦:១៣)។ ពួកគេក៏បានឆ្លើយថា អ្នកខ្លះថា ទ្រង់ជាលោកយ៉ូហានបាទីស្ទ ខ្លះថា ទ្រង់ជាលោកអេលីយ៉ា ឬប្រហែលជាហោរាម្នាក់ទៀត។ បន្ទាប់មក ព្រះយេស៊ូវក៏បានសួរពួកគេផ្ទាល់ខ្លួនម្នាក់ៗថា តើពួកគេគិតថា ទ្រង់ជានរណា?(ខ.១៥)។ លោកពេត្រុស ក៏បានឆ្លើយថា “ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់”(ខ.១៦)។ នៅឆ្នាំនេះ មនុស្សជាច្រើននឹងប្រារព្ធពិធីបុណ្យណូអែល ដោយមិនបានគិតថា…
Read articleសូមអរគុណ ដែលអ្នកជាមនុស្សល្អ
កាលខ្ញុំកំពុងថែទាំម្តាយខ្ញុំ នៅមជ្ឈមណ្ឌលព្យាបាលជម្ងឺមហារីក ខ្ញុំក៏បានស្គាល់អ្នកស្រីឡូរី(Lori) ដែលជាអ្នកមើលថែស្វាមីរបស់គាត់ឈ្មោះ ហ្វ្រែង(Frank) ដែលជាអ្នកជម្ងឺមហារីកម្នាក់ទៀត នៅបន្ទប់ផ្សេង ក្នុងអគារតែមួយ។ ខ្ញុំបានជជែកគ្នាលេង សើចសប្បាយ និងចែកចាយពីអារម្មណ៍ ហើយអធិស្ឋានជាមួយអ្នកស្រីឡូរី ក្នុងអគារដែលយើងស្នាក់នៅជាមួយគ្នា។ យើងអរសប្បាយនៅក្នុងការយកអសារគ្នា ទៅវិញទៅមក ក្នុងអំឡុងពេលដែលយើងកំពុងតែមើលថែមនុស្សជាទីស្រឡាញ់របស់យើង។ ថ្ងៃមួយ ខ្ញុំខកមិនបានឡើងជិះឡានក្រុងឲ្យទាន់ពេលវេលា ដែលឡានក្រុងនោះ តែងតែដឹកអ្នកដែលរស់នៅក្នុងកន្លែងនោះ ដោយឥតគិតថ្លៃ ទៅកន្លែងលក់គ្រឿងទេស។ អ្នកស្រីឡូរីក៏ហៅខ្ញុំ ឲ្យឡើងជិះឡានគាត់ ទៅហាងទំនិញ នៅពេលល្ងាចថ្ងៃនោះ។ ខ្ញុំក៏បានឡើងជិះឡានគាត់ ទាំងស្រក់ទឹកភ្នែក ដោយការដឹងគុណ។ ខ្ញុំក៏បានប្រាប់គាត់ថា “ខ្ញុំអរគុណ ដែលអ្នកគឺជាមនុស្សល្អ”។ ខ្ញុំពិតជាអរគុណគាត់ ដោយសារគាត់ជាមនុស្សល្អ គឺមិនគ្រាន់តែដោយសារការអ្វីដែលគាត់បានធ្វើសម្រាប់ខ្ញុំ ក្នុងនាមជាមិត្តភក្តិនោះឡើយ។ បទគម្ពីរទំនុកដំកើង ជំពូក១០០ បានបង្ហាញចេញនូវការអរព្រះគុណព្រះជាម្ចាស់ ដោយសារទ្រង់គឺជាព្រះ គឺមិនគ្រាន់តែដោយសារការអ្វី ដែលទ្រង់បានធ្វើប៉ុណ្ណោះឡើយ។ ក្នុងបទគម្ពីរនេះ អ្នកនិពន្ធបានអញ្ជើញ “មនុស្សទាំងអស់នៅលើផែនដី”(ខ.១) ឲ្យ “ថ្វាយបង្គំព្រះអម្ចាស់ ដោយអរសប្បាយ”(ខ.២) ហើយដឹងច្បាស់ថា “ព្រះអម្ចាស់ គឺជាព្រះ”(ខ.៣)។ ព្រះអាទិករនៃយើង បានអញ្ជើញយើង ឲ្យចូលទៅក្នុងព្រះវត្តមានទ្រង់ ឲ្យ…
Read articleកន្លែងដែលមានសុវត្ថិភាព
ខ្ញុំ និងបងប្រុសរបស់ខ្ញុំ បានចម្រើនវ័យធំឡើង នៅក្នុងតំបន់ជើងភ្នំ ដែលមានមានព្រៃដុះច្រើន ក្នុងរដ្ឋវើជីនាខាងលិច ដែលបានផ្តល់ឲ្យនូវទេសភាពដ៏សម្បូរបែប សម្រាប់ឲ្យយើងធ្វើអ្វី តាមការស្រមើស្រមៃរបស់យើង។ កាលនៅក្មេង យើងបានធ្វើតាមសាច់រឿង ដែលយើងឃើញមានក្នុងរឿងដែលយើងបានអាន និងក្នុងខ្សែភាពយន្តដែលយើងបានទស្សនា ដោយតោងវល្លិធំៗ យោលខ្លួនចុះឡើង ដូចតួអង្គតាហ្សង់ ឬសង់ផ្ទះនៅលើដើមឈើ ដូចក្រុមគ្រួសាររ៉ូប៊ីនសិន ដែលជាជនជាតិស្វីសជាដើម។ ការសាងសង់បន្ទាយទ័ព ក៏ជាអ្វីដែលយើងចូលចិត្តលេងជាងគេផងដែរ ដោយយើងបានកុហក់ខ្លួនឯងថា យើងមានសុវត្ថិភាព រួចពីការវាយប្រហារផ្សេងៗ។ ជាច្រើនឆ្នាំក្រោយមក កូនៗរបស់ខ្ញុំក៏បាននាំគ្នាលេងសង់បន្ទាយទ័ព ដោយប្រើភួយ កម្រាលពួក និងខ្នើយកើយ ដើម្បីសាងសង់ “កន្លែងដ៏មានសុវត្ថិភាព” ផ្ទាល់ខ្លួន ប្រឆាំងនឹងសត្រូវក្នុងការស្រមៃរបស់ពួកគេ។ យើងហាក់ដូចជាមានសុភាវគិត ដែលចង់បានកន្លែងលាក់ខ្លួន ដែលយើងអាចមានអារម្មណ៍ថា មានសុវត្ថិភាព និងសុខសាន្ត។ ពេលដែលស្តេចដាវីឌ ដែលជាអ្នកចម្រៀង និងកវីកំណាព្យនៃជនជាតិអ៊ីស្រាអែល ស្វែងរកកន្លែងដែលមានសុវត្ថិភាព ទ្រង់បានស្វែងរកកន្លែងជ្រកកោននោះ នៅក្នុងព្រះជាម្ចាស់ គឺមិនបានទៅរកនៅកន្លែងផ្សេងឡើយ។ គឺដូចដែលមានចែងនៅក្នុងបទគម្ពីរ ទំនុកដំកើង ៤៦:១-២ ថា “ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកំឡាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន ហេតុនោះ យើងខ្ញុំនឹងមិនខ្លាចឡើយ”។ ពេលដែលអ្នកពិចារណា…
Read articleព្រះទ្រង់ស្តាប់ឮ
នៅក្នុងក្រុមដែលអ្នកស្រីដាយអ៊ែន(Diane) បានចូលរួម នាងបានស្តាប់អ្នកដទៃសំណូមពរអធិស្ឋាន ឲ្យសមាជិកគ្រួសារ និងមិត្តភក្តិរបស់ពួកគេ ដែលកំពុងតែប្រឈមមុខ នឹងការពិបាក ឬជម្ងឺ។ នាងមានសមាជិកគ្រួសារម្នាក់ ដែលបានតយុទ្ធនឹងការញៀនថ្នាំ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែ នាងមិនបានសុំឲ្យគេជួយអធិស្ឋានឲ្យឡើយ។ នាងដឹងថាពេលនាងសំណួមពរអធិស្ឋានអំពីរឿងនោះ នាងនឹងឃើញអ្នកដទៃផ្លាស់ប្តូរទឹកមុខ ឬឮសំណួរ ឬក៏ការផ្តល់ការប្រឹក្សាយោបលពីពួកគេ ដែលធ្វើឲ្យនាងពិបាកចិត្ត មិនអាចទ្រាំបាន។ នាងមានអារម្មណ៍ថា យកល្អ នាងមិនគួរសំណូមពរឲ្យគេអធិស្ឋានឲ្យនាង អំពីរឿងនេះឡើយ។ អ្នកដទៃទៀតមិនយល់ ពីមូលហេតុដែលមនុស្សជាទីស្រឡញ់របស់នាង នៅតែអាចជឿព្រះយេស៊ូវ ខណៈពេលដែលពួកគេកំពុងជួបការលំបាកជារៀងរាល់ថ្ងៃ។ ទោះបីជាអ្នកស្រីដាយអាន មិនបានសុំឲ្យក្រុមរបស់នាងជួយអធិស្ឋានឲ្យក៏ដោយ ក៏នាងនៅតែមានមិត្តភក្តិពីរបីនាក់ ដែលនាងទុកចិត្ត ហើយបានសុំឲ្យអធិស្ឋានជាមួយនាង។ ពួកគេបានអធិស្ឋានជាមួយគ្នា សូមឲ្យព្រះទ្រង់រំដោះមនុស្សជាទីស្រឡាញ់របស់នាង ឲ្យរួចពីចំណងនៃការញៀនថ្នាំ ហើយបានពិសោធន៍នឹងសេរីភាព ក្នុងព្រះគ្រីស្ទ ហើយសូមឲ្យព្រះទ្រង់ប្រទានអ្នកស្រីដាយអាន នូវសន្តិភាព និងការអត់ធ្មត់ ដែលនាងត្រូវការ។ ពេលដែលនាងអធិស្ឋាន នាងក៏ទទួលបានការកម្សាន្តចិត្ត និងកម្លាំង ពីទំនាក់ទំនងដែលនាងមានជាមួយទ្រង់។ មនុស្សជាច្រើនមានការតស៊ូ នៅក្នុងការអធិស្ឋានអស់ពីចិត្ត តែពួកគេហាក់ដូចជាមិនបានទទួលការឆ្លើយតប។ ប៉ុន្តែ យើងអាចដឹងច្បាស់ថា ព្រះទ្រង់ពិតជាយកព្រះទ័យទុកដាក់ ហើយស្តាប់ឮពាក្យដែលយើងគ្រប់គ្នាទូលសូម។ ទ្រង់បានជំរុញយើង ឲ្យបន្តដើរជាមួយទ្រង់ ដោយភាពស្និទ្ធស្នាល …
Read articleការថ្វាយការគោរពដល់ព្រះ ដោយការអរព្រះគុណ
គ្រូពេទ្យមិនបានចងចញ្ចើមទេ ពេលដែលគាត់កំពុងតែនិយាយជាមួយស្វាមីខ្ញុំ អំពីការពិនិត្យមើលជម្ងឺមហារីករបស់គាត់។ គាត់បានញញឹម ហើយលើកទឹកចិត្តយើង ឲ្យចាប់ផ្តើមថ្ងៃថ្មីនីមួយៗ ដោយការអរព្រះគុណព្រះ។ គាត់ថា យ៉ាងហោចណាស់ យើងគួរតែអរព្រះគុណព្រះអង្គ សម្រាប់ការបីយ៉ាង។ ស្វាមីខ្ញុំក៏បានយល់ស្របនឹងយោបល់របស់គាត់ ដោយដឹងថា ការដឹងគុណព្រះ ជួយឲ្យចិត្តយើងបើកចំហរ ដើម្បីស្វែងរកការកម្សាន្តចិត្ត នៅក្នុងសេចក្តីល្អរបស់ព្រះ។ ដូចនេះ ស្វាមីរបស់ខ្ញុំក៏បានចាប់ផ្តើមថ្ងៃនីមួយៗ ដោយការសរសើរដំកើងព្រះជាម្ចាស់ថា ព្រះអង្គអើយ សូមអរព្រះគុណ សម្រាប់ការគេងលក់ស្រួល កាលពីយប់មិញ។ សូមអរព្រះគុណ សម្រាប់គ្រែគេងដែលសម្អាតបានស្អាត។ សូមអរព្រះគុណ សម្រាប់ថ្ងៃរះ។ សូមអរព្រះគុណ សម្រាប់អាហារពេលព្រឹកនៅលើតុ។ សូមអរព្រះគុណ សម្រាប់ស្នាមញញឹមនៅលើបបូរមាត់ទូលបង្គំ។ ពាក្យនីមួយៗ គឺបាននិយាយចេញពីចិត្ត។ ប៉ុន្តែ តើពាក្យទាំងនោះ អាចក្លាយជាអសារឥតការដែរទេ? តើការសរសើរដំកើង សម្រាប់រឿងលម្អិតដ៏តូច សំខាន់ចំពោះព្រះជាម្ចាស់ ដែលមានគ្រប់ចេស្តាឬទេ? ក្នុងបទគម្ពីរទំនុកដំកើងជំពូក៥០ លោក អេសាភដែលជាអ្នកដឹកនាំក្រុមភ្លេងរបស់ស្តេចដាវីឌ បានផ្តល់ឲ្យនូវចម្លើយដ៏ច្បាស់លាស់មួយ សម្រាប់សំណួរនេះ។ គាត់ថា ព្រះជាម្ចាស់ “អញមិនយកគោឈ្មោលពីផ្ទះឯង ឬពពែឈ្មោលពីក្រោលឯងឡើយ”(ខ.៩)។ កាលពីសម័យមុន គោឈ្មោល និងពពែឈ្មោល គឺជាដង្វាយអរព្រះគុណ ដែលពួកអ៊ីស្រាអែលបានថ្វាយដល់ព្រះជាម្ចាស់។…
Read article