ព្រះអម្ចាស់នៃពេលវេលា
កាលពីពេលកន្លងទៅ ខ្ញុំបានធ្វើការងារសំណង់ នៅផ្ទះរបស់កូនប្រុសខ្ញុំ ដែលត្រូវធ្វើដំណើរពីផ្ទះខ្ញុំទៅ ដោយចំណាយពេល៣ម៉ោង។ កិច្ចការនោះបានចំណាយពេលអស់ជាច្រើនថ្ងៃ លើសពីការរំពឹងទុក ហើយជារៀងរាល់ពេលព្រឹក ខ្ញុំបានអធិស្ឋានសូមឲ្យព្រះទ្រង់ប្រទានពរឲ្យយើងបញ្ចប់កិច្ចការ នៅពេលថ្ងៃលិច។ ប៉ុន្តែ រៀងរាល់ពេលល្ងាច យើងចេះតែមានការងារកាន់តែច្រើន ដែលត្រូវធ្វើ។ ខ្ញុំក៏បានឆ្ងល់ថា ហេតុអ្វីបានជាខ្ញុំត្រូវចំណាយពេលច្រើនយ៉ាងនេះ? តើអាចមានមូលហេតុអ្វី ដែលបណ្តាលឲ្យមានការពន្យាពេល? ខ្ញុំក៏បានទទួលចម្លើយ នៅពេលព្រឹកបន្ទាប់។ ពេលខ្ញុំកំពុងរើសឧបករណ៍ជាងមួយឡើង ទូរស័ព្ទក៏បានរោទ៍ឡើង ហើយមានសម្លេងមនុស្សដែលខ្ញុំមិនស្គាល់បានបន្លឺឡើង ដោយភាពបន្ទាន់ថា “កូនស្រីរបស់អ្នកបានជួបគ្រោះថ្នាក់ ហើយក៏ត្រូវរបួស។ សូមមកទីនេះជាបន្ទាន់”។ កូនស្រីខ្ញុំ រស់នៅក្បែរកូនប្រុសខ្ញុំ ដូចនេះ ខ្ញុំត្រូវធ្វើដំណើរទៅរកគាត់ ដោយចំណាយពេលតែ១៤នាទីប៉ុណ្ណោះ។ បើសិនជាខ្ញុំនៅផ្ទះរបស់ខ្ញុំវិញ ខ្ញុំត្រូវចំណាយពេល៣ម៉ោង ក្នុងការធ្វើដំណើរទៅផ្ទះគាត់។ ខ្ញុំក៏បានបើកឡាន តាមពីក្រោយរថយន្តសង្រ្គោះបន្ទាន់ ហើយក៏បានកម្សាន្តចិត្តគាត់ មុនពេលគាត់ចូលវះកាត់។ ពេលខ្ញុំកំពុងអង្គុយកាន់ដៃគាត់ ខ្ញុំក៏បានដឹងថា បើសិនជាការងារសាងសង់របស់ខ្ញុំ មិនបានពន្យាពេលទេ នោះខ្ញុំមុខជាមិនបានទៅមើលកូនស្រីខ្ញុំទាន់ពេលឡើយ។ ពេលវេលារបស់យើងជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់។ ខ្ញុំសូមលើកយករឿងរបស់ស្រ្តីម្នាក់ ដែលព្រះទ្រង់បានប្រោសកូនប្រុសនាងឲ្យរស់ឡើងវិញ តាមរយៈហោរាអេលីសេ(២ពង្សាវតាក្សត្រ ៤:១៨-៣៧)។ នាងបានចេញពីស្រុកកំណើត ដោយសារគ្រោះអត់ឃ្លាន ហើយប៉ុន្មានឆ្នាំក្រោយមក នាងក៏បានវិលត្រឡប់មកវិញ ដើម្បីទូលអង្វរស្តេច ឲ្យប្រទានដីមកនាងវិញ។…
Read articleគ្រឹះដ៏រឹងមាំ
កាលពីរដូវក្តៅឆ្នាំមុន ខ្ញុំ និងស្វាមីរបស់ខ្ញុំ បានទៅកម្សាន្តនៅផ្ទះទឹកធ្លាក់ ហ្វលលីង វតធ័រ ជាផ្ទះនៅទីជនបទ នៅរដ្ឋភែនស៊ីវែនា ដែលត្រូវបានរចនា ដោយស្ថាបត្យករឈ្មោះ ហ្វ្រែង លយ រ៉ាយ(Frank Lloyd Wright) ក្នុងឆ្នាំ ១៩៣៥។ ខ្ញុំមិនដែលឃើញផ្ទះដែលស្អាតប្លែកដូចនេះ ពីមុនមកទេ។ លោករ៉ាយចង់សង់ផ្ទះមួយខ្នង ដែលដុះចេញពីទេសភាពធម្មជាតិ ដូចជារុក្ខជាតិ ហើយគាត់ក៏បានសម្រេចគោលដៅរបស់គាត់។ គាត់បានសង់ផ្ទះនោះ នៅជាប់ទឹកធ្លាក់ដែលមានស្រាប់ ហើយរចនាបថរបស់វា ស៊ីនឹងរូបរាង្គរបស់ផ្ទាំងថ្ម ដែលលយចេញ នៅក្បែរនោះ។ មុគ្គុទេសកររបស់យើងក៏បានពន្យល់ថា សំណង់ផ្ទះនេះមានសុវត្ថិភាព ដោយសារស្នូលកណ្តាលរបស់វា បានសង់នៅលើផ្ទាំងថ្មធំៗ។ ពេលខ្ញុំបានឮគាត់និយាយដូចនេះ ខ្ញុំក៏បាននឹកចាំព្រះបន្ទូល ដែលព្រះយេស៊ូវថ្លែងទៅកាន់ពួកសិស្សរបស់ទ្រង់។ ក្នុងសេចក្តីអធិប្បាយនៅលើភ្នំ ព្រះយេស៊ូវបានប្រាប់ពួកគេថា អ្វីដែលទ្រង់កំពុងបង្រៀនពួកគេ គឺជាគ្រឹះដ៏រឹងមាំនៃជីវិតរបស់ពួកគេ។ បើសិនជាពួកគេបានស្តាប់ព្រះបន្ទូលទ្រង់ ហើយអនុវត្តតាម ពួកគេនឹងអាចឈរមាំ នៅក្នុងខ្យល់ព្យុះទាំងអស់។ ផ្ទុយទៅវិញ អ្នកដែលបានឮ ហើយមិនស្តាប់បង្គាប់ នឹងទទួលលទ្ធផល ដូចផ្ទះដែលសង់នៅលើដីខ្សាច់(ម៉ាថាយ ៧:២៤-២៧)។ ក្រោយមក សាវ័កប៉ុលក៏បានបង្រៀនផងដែរថា ព្រះគ្រីស្ទគឺជាគ្រឹះរបស់យើង ហើយអ្វីដែលយើងសង់នៅក្នុងទ្រង់ នឹងស្ថិតស្ថេរនៅ(១កូរិនថូស…
Read articleការអត់ទោសដែលមិននឹកស្មានដល់
កាលខ្ញុំនៅរៀននៅមហាវិទ្យាល័យ ខ្ញុំបានទៅធ្វើការ ក្នុងកសិដ្ឋានមួយ ក្នុងរដ្ឋខូឡូរ៉ាដូ ក្នុងពេលវិស្សមកាល នៅរដូវក្តៅ។ នៅពេលល្ងាចថ្ងៃមួយ ខ្ញុំមានការអស់កម្លាំង និងឃ្លាន បន្ទាប់ពីកាត់ស្មៅពេញមួយថ្ងៃ។ ខ្ញុំក៏បានបើកត្រាក់ទ័រចូលទៅក្នុងទីធ្លាកសិដ្ឋាន។ ខ្ញុំក៏បានបត់ចង្កួតទៅខាងឆ្វេង មួយទំហឹងដៃ ជាន់ហ្វ្រាំងខាងឆ្វេង ធ្វើឲ្យត្រាក់ទ័របត់ក្បាលបើកជាវង្វង់មូល។ ផាលរបស់វាក៏បានធ្លាក់ចុះ ប៉ះជើងទម្រស៊ីទែនសាំងចំណុះ២ពាន់លីត្រ ធ្វើឲ្យសាំងកំពុបចេញមកក្រៅ។ ម្ចាស់កសិដ្ឋានក៏បានឈរពិនិត្យមើលហេតុការណ៍នោះ។ ខ្ញុំក៏បានចុះពីលើត្រាក់ទ័រ រួចសុំទោសគាត់។ ពេលនោះ អ្វីដែលខ្ញុំនឹកឃើញមុនគេ គឺសុំធ្វើការឲ្យគាត់ រហូតដល់ចប់រដូវក្តៅ ដោយមិនយក់ថ្លៃឈ្នួល។ កសិករវ័យចំណាស់នោះក៏បានឈរសម្លឹងសំណល់បាក់បែកមួយសន្ទុះ ហើយក៏បានដើរទៅផ្ទះគាត់។ គាត់ក៏និយាយមួយៗថា “តោះយើង ទៅញាំអាហារពេលល្ងាច”។ ខ្ញុំក៏បាននឹកចាំអំពីរឿង ដែលព្រះយេស៊ូវបានមានបន្ទូល អំពីយុវជនវ័យក្មេងម្នាក់ ដែលបានធ្វើខុសចំពោះឪពុករបស់គាត់។ គាត់ក៏បាននិយាយប្រាប់ឪពុកគាត់ថា “លោកឪពុក ខ្ញុំបានធ្វើបាបនឹងព្រះ ហើយនឹងលោកឪពុកមែន។ ខ្ញុំនេះមិនគួរឲ្យគេហៅជាកូនលោកឪពុកទៀតទេ សូមទទួលខ្ញុំ ទុកដូចជាជើងឈ្នួលលោកឪពុកវិញចុះ”។ ប៉ុន្តែ មុនពេលគាត់និយាយអស់ពាក្យ ឪពុកគាត់ក៏បានហៅគាត់ទៅញាំអាហារពេលល្ងាច(លូកា ១៥:១៧-២៤)។ នេះជាព្រះគុណដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។—DAVID H. ROPER
Read articleព្រះជាម្ចាស់គង់នៅទីនេះ
នៅផ្ទះខ្ញុំ មានផ្លាកមួយ ដែលយើងបានសរសេរពាក្យស្លោកពីលើថា “ទោះយើងដឹង ឬមិនដឹងក្តី ព្រះទ្រង់តែងតែគង់នៅជាមួយជានិច្ច”។ លោកហូសេ គឺជាហោរានៅគ្រាសញ្ញាចាស់ ដែលបានរស់នៅ ក្នុងចុងសតវត្សរ៍ទី៨ មុនគ្រីស្ទសករាជ(ឆ្នាំ៧៥៥ ដល់ ៧១៥ មុនគ្រីស្ទសករាជ)។ គាត់បានសរសេរពាក្យ ដែលស្រដៀងនឹងពាក្យស្លោកនេះ ទៅកាន់សាសន៍ហេព្រើរ ដោយលើកទឹកចិត្តពួកគេឲ្យ “ខំទទួលស្គាល់ទ្រង់”(ហូសេ ៦:៣) ព្រោះពួកគេបានបំភ្លេចទ្រង់(៤:១)។ ខណៈពេលដែលពួកគេភ្លេចព្រះវត្តមានរបស់ព្រះជាម្ចាស់ ពួកគេក៏បានចាប់ផ្តើមងាកចេញពីទ្រង់(ខ.១២) ហើយមិនយូរប៉ុន្មាន ពួកគេក៏លែងមានព្រះអង្គ នៅក្នុងគំនិតរបស់ខ្លួនទៀត(ទំនុកដំកើង ១០:៤)។ ក្នុងរឿងនេះ លោកហូសេបាននាំមកនូវ ការដាស់តឿនដ៏សាមញ្ញ តែសំខាន់ ឲ្យយើងទទួលស្គាល់ព្រះជាម្ចាស់ ដោយនឹកចាំ ថា ទ្រង់គង់នៅក្បែរយើង ហើយកំពុងធ្វើការក្នុងជីវិតយើង ទាំងក្នុងពេលមានអំណរ ក៏ដូចជាពេលមានទុក្ខ។ ការទទួលស្គាល់ព្រះជាម្ចាស់ អាចមានន័យថា ពេលដែលយើងបានឡើងតំណែង នៅកន្លែងធ្វើការ យើងត្រូវទទួលស្គាល់ថា ព្រះទ្រង់ជាអ្នកប្រទានពរ ឲ្យយើងមានប្រាជ្ញា ឲ្យសម្រេចកិច្ចការ ទាន់ពេលវេលា តាមថវិការដែលបានកំណត់ជាដើម។ ម្យ៉ាងទៀត បើសិនជាយើងធ្វើការស្នើសុំអ្វីមួយ ហើយត្រូវគេបដិសេធន៍ នោះយើងអាចទទួលស្គាល់ថាព្រះអង្គ នៅតែគង់នៅជាមួយយើងជានិច្ច ដើម្បីជួយទ្រទ្រង់យើង ខណៈពេលដែលយើងទុកចិត្តថា…
Read articleការធ្វើបន្ទាល់ដោយភាពស្ងាត់ស្ងៀម
អេមី(Amy) រស់នៅក្នុងប្រទេស ដែលហាមមិនឲ្យផ្សាយដំណឹងល្អ។ គាត់បានទទួលការបណ្តុះបណ្តាល ជាគិលានុបដ្ឋាយិការ។ គាត់កំពុងធ្វើការក្នុងមន្ទីរពេទ្យធំមួយ ដោយមាននាទីជាអ្នកថែទាំទារកដែលទើបកើត។ គាត់មានការប្តូរផ្តាច់នៅក្នុងអាជីពរបស់គាត់ណាស់ បានជាការងារគាត់មានភាពលេចធ្លោ ហើយស្រ្តីជាច្រើនមានការងឿងឆ្ងល់ចំពោះគាត់។ ពួកគេក៏បានទទួលការប៉ះពាល់ចិត្ត ឲ្យទៅសួរគាត់ ជាលក្ខណៈឯកជន។ ចាប់តាំងពីពេលនោះមក អេមីក៏បានចែកចាយអំពីព្រះសង្រ្គោះរបស់គាត់ ដោយបើកចំហរ។ ដោយសារគាត់ធ្វើការងារបានល្អ មិត្តរួមការងារខ្លះ មានការច្រណែននឹងគាត់ ហើយក៏បានចោទគាត់ថា បានលួចថ្នាំពេទ្យ។ ថ្នាក់លើរបស់គាត់មិនជឿពួកគេទេ ហើយទីបំផុត អាជ្ញាធរក៏បានរកឃើញអ្នកបង្ករឿង។ រឿងនេះក៏បាននាំឲ្យពេទ្យដទៃទៀតដែលធ្វើការជាមួយគាត់ ចោទសួរ អំពីសេចក្តីជំនឿរបស់គាត់។ គំរូរបស់គាត់ បានធ្វើឲ្យខ្ញុំ នឹកចាំអំពីពាក្យរបស់សាវ័កពេត្រុស ដែលបានចែងថា “ឱពួកស្ងួនភ្ងាអើយ … ចូរឲ្យអ្នករាល់គ្នាចៀសពីសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ដែលតយុទ្ធនឹងព្រលឹងវិញ្ញាណចេញ ទាំងប្រព្រឹត្តដោយទៀងត្រង់ នៅក្នុងពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណា ដែលគេនិយាយដើម ពីអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះឲ្យគេបានសរសើរដល់ព្រះ នៅថ្ងៃដែលទ្រង់យាងមកប្រោស ដោយគេឃើញការល្អរបស់អ្នករាល់គ្នាវិញ”(១ពេត្រុស ២:១១-១២)។ ទីបន្ទាល់នៃការរស់នៅរបស់យើង នៅផ្ទះ នៅកន្លែងធ្វើការ ឬនៅសាលារៀន អាចជះឥទ្ធិពលមកលើអ្នកដទៃ ពេលដែលយើងអនុញ្ញាតឲ្យព្រះទ្រង់ធ្វើការក្នុងយើង។ នៅជុំវិញខ្លួនយើង គឺមានមនុស្ស ដែលកំពុងតែមើលការនិយាយស្តី និងប្រព្រឹត្តរបស់យើង។…
Read articleជំនួយគ្រប់ពេលវេលា
បន្ទាប់ពីម៉ាធី(Marty) ក្លាយជាជនពិការ ដោយសាររបួសឆ្អឹងកងខ្នង គាត់ក៏បានសម្រេចចិត្តវិលត្រឡប់ទៅបន្តការសិក្សាវិញ ដើម្បីរៀនឲ្យបានសញ្ញាប័ត្រMBA។ អ្នកស្រីយូឌី(Judy) ដែលជាម្តាយរបស់គាត់ បានជួយឲ្យគាត់សម្រេចគោលដៅ។ គាត់បានអង្គុយជាមួយម៉ាធី ក្នុងម៉ោងរៀន និងម៉ោងពិភាក្សាជាក្រុម ដោយជួយកត់ត្រា និងផ្តល់ជំនួយផ្នែកបច្ចេកវិទ្យា។ ម្តាយរបស់គាត់ ថែមទាំងបានជួយនាំគាត់ឡើងវេទិការ ពេលគាត់ទទួលសញ្ញាបត្រផងដែរ។ គាត់ក៏បានទទួលនូវអ្វីដែលគេគិតថា គាត់មិនអាចទទួលបាន ដោយសារជំនួយជាក់ស្តែង និងទៀងទាត់ ដែលគាត់បានទទួលពីម្តាយគាត់។ ព្រះយេស៊ូវជ្រាបថា អ្នកដើរតាមទ្រង់ ក៏ត្រូវការជំនួយស្រដៀងនេះផងដែរ ពេលដែលទ្រង់យាងឡើងនគរស្ថានសួគ៌វិញ។ ពេលដែលទ្រង់ប្រាប់ពួកគេ អំពីការយាងត្រឡប់ទៅនគរស្ថានសួគ៌វិញ ទ្រង់មានបន្ទូលថា ពួកគេនឹងមានការប្រកបទាក់ទងថ្មីមួយទៀតជាមួយព្រះ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ ព្រះវិញ្ញាណបរិសុទ្ធគឺជាអ្នកជំនួយគ្រប់ពេលវេលា ជាគ្រូបង្រៀន និងអ្នកនាំផ្លូវ ដែលមិនគ្រាន់តែគង់នៅជាមួយពួកគេប៉ុណ្ណោះទេ តែថែមទាំងគង់ក្នុងពួកគេផងដែរ(យ៉ូហាន ១៤:១៧,២៦)។ ព្រះវិញ្ញាណបរិសុទ្ធនាំឲ្យសិស្សរបស់ព្រះយេស៊ូវ ទទួលជំនួយមកពីព្រះ ដែលជួយឲ្យពួកគេអាចអត់ទ្រាំនឹងការអ្វី ដែលពួកគេមិនអាចអត់ទ្រាំ ដោយខ្លួនឯងបាន ខណៈពេលដែលពួកគេចេញទៅប្រកាសដំណឹងល្អ។ នៅពេលដែលមានទុក្ខលំបាក ព្រះវិញ្ញាណបរិសុទ្ធក៏បានរំឭកពួកគេ អំពីព្រះបន្ទូលព្រះយេស៊ូវ ដែលធ្លាប់បានប្រាប់ពួកគេ (ខ.២៦) កុំឲ្យមានការថប់បារម្ភឡើយ…. ចូរស្រឡាញ់គ្នាទៅវិញទៅមក ….ព្រះអង្គគឺជាសេចក្តីរស់ឡើងវិញ និងជាជីវិត។ តើអ្នកកំពុងតែជួបប្រទះបញ្ហា ដែលពិបាកលើសកម្លាំង និងសមត្ថភាពរបស់អ្នកឬទេ? អ្នកអាចពឹងផ្អែកលើជំនួយដ៏ស្ថិតស្ថេររបស់ព្រះវិញ្ញាណបរិសុទ្ធ។…
Read article