សេចក្តីស្រឡាញ់របស់ម្តាយ
ពេលដែលឪពុកម្តាយរបស់អ្នកស្រីស៊ូ(Sue)លែងលះគ្នា កាលគាត់នៅតូច ជម្លោះផ្លូវច្បាប់ទាក់ទងនឹងសិទ្ធិអាណាព្យាបាល និងបញ្ហារបស់គាត់ជាច្រើនទៀត ក៏បានកើតឡើង ហើយគេក៏បានសម្រេចឲ្យគាត់ទៅរស់នៅ ក្នុងមណ្ឌលកុមារកំព្រាមួយរយៈ។ នៅទីនោះ គាត់ត្រូវក្មេងធំជាងធ្វើបាប ធ្វើឲ្យគាត់មានអារម្មណ៍ថា ឯកោ ដូចត្រូវគេបោះបង់ចោល។ ម្តាយរបស់គាត់បានមកមើលគាត់តែមួយខែម្តងប៉ុណ្ណោះ ហើយនាងស្ទើរតែមិនដែលបានឃើញមុខប៉ារបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្មានឆ្នាំក្រោយមក ម្តាយរបស់គាត់ក៏បានប្រាប់គាត់ថា បទបញ្ជារបស់ផ្ទះនោះបានរារាំងមិនឲ្យគាត់ មកលេងគាត់ឲ្យបានញឹកញាប់ តែគាត់បានមកឈរនៅក្បែររបងផ្ទះនោះជារៀងរាល់ថ្ងៃ ដោយសង្ឃឹមថា នឹងបានឃើញកូនស្រីគាត់ តែបន្តិចក៏អស់ចិត្ត។ គាត់និយាយថា ជួនកាល គាត់គ្រាន់តែចង់ឃើញកូនស្រីគាត់លេងនៅក្នុងសួនច្បារ ហើយចង់ដឹងថា នាងសុខសប្បាយឬទេ។ ពេលដែលអ្នកស្រីស៊ូចែកចាយអំពីរឿងនេះដល់ខ្ញុំ ខ្ញុំក៏បាននឹកចាំអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ ជួនកាល យើងប្រហែលជាមានអារម្មណ៍ថា ត្រូវគេបោះបង់ចោល និងឯកោ នៅក្នុងពេលដែលមានទុក្ខលំបាក។ យើងមានការកម្សាន្តចិត្តណាស់ ដែលបានដឹងថា តាមពិត ព្រះជាម្ចាស់កំពុងតែថែរក្សាយើងគ្រប់ពេលវេលា(ទំនុកដំកើង ៣៣:១៨)។ ទោះយើងមិនអាចមើលទ្រង់ឃើញក៏ដោយ ក៏ទ្រង់នៅតែគង់ក្បែរយើងជានិច្ច។ ព្រះនេត្រ និងព្រះទ័យរបស់ទ្រង់ តែងតែនៅជាប់នឹងយើងជានិច្ច ទោះយើងទៅទីណាក៏ដោយ គឺមិនខុសពីឪពុកម្តាយដែលស្រឡាញ់កូននោះទេ។ តែដោយសារទ្រង់ជាព្រះ នោះទ្រង់អាចជួយយើងបានគ្រប់ពេល ។ បទគម្ពីរទំនុកដំកើង ជំពូក៩១ បានពិពណ៌នា អំពីការដែលព្រះទ្រង់រំដោះ ការពារ…
Read articleអ្វីដែលយើងមាន
ថ្ងៃមួយ មិត្តភក្តិខ្ញុំមានចិត្តអន្ទះសាចង់មានការជួបជុំគ្រួសារ និងមិត្តភក្តិ នៅផ្ទះគាត់ នៅថ្ងៃបុណ្យដ៏សប្បាយរីករាយ។ ភ្ញៀវម្នាក់ៗបានទន្ទឹងរង់ចាំ ការជួបជុំគ្នា នៅជុំវិញតុ ហើយចង់ជួយកាត់បន្ថយចំណាយ ទៅលើម្ហូបសម្រាប់មនុស្សជាច្រើនយ៉ាងនេះ។ អ្នកខ្លះក៏បានយកនំប៉័ងមក ខ្លះយកសាឡាត់ ឬម្ហូបបន្លែមកផ្ទះគាត់។ ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមនោះ មានភ្ញៀវម្នាក់កំពុងជួបការខ្វះខាតខុសពីគេ។ នាងចង់ចំណាយពេលជាមួយអ្នកដែលខ្លួនស្រឡាញ់ តែទោះជាយ៉ាងណាក៏ដោយ នាងមិនមានលទ្ធភាពទិញអាហារអ្វីឡើយ។ ដូចនេះ នាងក៏បានសុំជួយសម្អាតផ្ទះ ដើម្បីធ្វើជាអំណោយដល់ម្ចាស់ផ្ទះ។ គេនៅតែស្វាគមន៍នាង ឲ្យចូលមកអង្គុយនៅតុជាមួយពួកគេ ទោះនាងមកដោយដៃទទេក៏ដោយ។ តែនាងនៅតែមើលឃើញអ្វីដែលនាងពិតជាអាចផ្តល់ឲ្យបាន គឺពេលវេលា និងជំនាញរបស់នាង យកមកកន្លែងជួបជុំគ្នា នៅពេលល្ងាចនោះ ដោយអស់ពីចិត្ត។ រឿងនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីអត្ថន័យនៃការបង្រៀនរបស់សាវ័កប៉ុល នៅក្នុងបទគម្ពីរ ២កូរិនថូស ៨។ អ្នកទទួលសំបុត្ររបស់គាត់ មានចិត្តអន្ទះសាចង់ជួយគ្រីស្ទបរិស័ទមួយចំនួន ហើយគាត់ក៏បានជំរុញពួកគេ ឲ្យជួយអ្នកទាំងនោះ តាមដែលអាចធ្វើទៅបាន។ គាត់បានសរសើរទឹកចិត្ត និងការស្ម័គ្រចិត្តរបស់ពួកគេ ដោយមានប្រសាសន៍ថា ព្រះទ្រង់សព្វព្រះទ័យនឹងអំណាយទាំងតូចធំរបស់ពួកគេ គឺដោយសារតែទឹកចិត្តដែលពួកគេមាន នៅក្នុងការឲ្យ(ខ.១២)។ ជាញឹកញាប់ យើងច្រើនតែប្រញាប់ប្រៀបធៀបអំណោយរបស់យើង ជាមួយនឹងអំណោយរបស់អ្នកដទៃ ជាពិសេស នៅពេលដែលធនធានរបស់យើង មិនល្មមនឹងផ្តល់ឲ្យគេ ឲ្យបានច្រើនដូចចិត្ត។…
Read articleកិច្ចការនៅទីលាក់កំបាំង
កាលពីមុន ខ្ញុំមានកិច្ចការសាលាដ៏ធំមួយ ដែលត្រូវធ្វើ។ ពេលនោះ ខ្ញុំមានការព្រួយបារម្ភខ្លាចមិនអាចបញ្ចប់វា ឲ្យទាន់ពេលកំណត់។ ស្ថិតក្នុងពេលដ៏ថប់បារម្ភនោះ ខ្ញុំក៏បានទទួលក្រដាសលើកទឹកចិត្តបីសន្លឹក ពីមិត្តភក្តិខ្ញុំមួយចំនួន។ ពួកគេម្នាក់ៗសុទ្ធតែនិយាយថា “ព្រះអង្គបានធ្វើឲ្យខ្ញុំនឹកចាំអំពីអ្នក ពេលដែលខ្ញុំអធិស្ឋាននៅថ្ងៃនេះ”។ ខ្ញុំមានការលើកទឹកចិត្តណាស់ ពេលដែលមិត្តភិក្តទាំងនោះបានទំនាក់ទំនងមកខ្ញុំ ដោយមិនដឹងថា ខ្ញុំកំពុងតែជួបរឿងអ្វី ហើយខ្ញុំជឿថា ព្រះជាម្ចាស់បានប្រើពួកគេ ជាអ្នកនាំសារនៃសេចក្តីស្រឡាញ់របស់ទ្រង់។ សាវ័កប៉ុលបានស្គាល់អំណាចនៃការអធិស្ឋាន ពេលដែលគាត់សរសេរសំបុត្រ ផ្ញើទៅពួកជំនុំនៅទីក្រុងកូរិនថូស។ គាត់មានប្រសាសន៍ថា គាត់ជឿថា ព្រះទ្រង់នឹងបន្តរំដោះពួកគេ ឲ្យរួចពីទុក្ខលំបាក ដោយសារពួកគេបានជួយអធិស្ឋានឲ្យគាត់(២កូរិនថូស ១:១០-១១)។ ហើយនៅពេលដែលព្រះទ្រង់ឆ្លើយតប ការអធិស្ឋានរបស់ពួកគេ សិរីល្អរបស់ទ្រង់នឹងបានដំកើងឡើង ខណៈពេលដែលរាស្រ្តរបស់ទ្រង់អរព្រះគុណទ្រង់ សម្រាប់ “ការឆ្លើយតប ចំពោះការអធិស្ឋានរបស់មនុស្សជាច្រើន”(ខ.១១)។ មិត្តភក្តិរបស់ខ្ញុំ និងពួកជំនុំដែលជួយអធិស្ឋានឲ្យសាវ័កប៉ុល កំពុងតែចូលរួម នៅក្នុងការងារទូលអង្វរ ដែលលោកអូសវល ឆេមប័រ(Oswald Chambers) បានហៅថា “កិច្ចការនៅទីកំបាំង ដែលនាំមកនូវផលផ្លែ ដែលថ្វាយសិរីល្អដល់ព្រះវរបិតា”។ ខណៈពេលដែលយើងផ្តោតគំនិត និងចិត្តរបស់យើង ទៅលើព្រះយេស៊ូវ យើងបានដឹងថា ទ្រង់កំពុងតែកែច្នៃយើង ដោយរាប់បញ្ចូលរបៀបនៃការអធិស្ឋានរបស់យើងផងដែរ។ ទ្រង់ជួយឲ្យយើងអាចឲ្យអំណោយនៃការទូលអង្វរដ៏ពិត សម្រាប់មិត្តសំឡាញ់ សមាជិកគ្រួសារ…
Read articleនៅកន្លែងខុស
មានពេលមួយ ស្ពានសម្រាប់ឆ្លងទៅទីក្រុងតេឈិម៉ាន ប្រទេសហ្កាណា ក៏ត្រូវបានទឹកជំនន់កួចនាំយកទៅបាត់ ធ្វើឲ្យប្រជាជននៅតំបន់ក្រូបូថ្មី ដែលនៅត្រើយម្ខាងទៀត នៃទន្លេតាណូ មិនអាចទៅណារួច។ ការថ្វាយបង្គំព្រះនៅព្រះវិហាររបស់លោកគ្រូគង្វាល សាំយ៉ូអែល អាភីយ៉ា(Samuel Appiah) ក៏ជួបបញ្ហាផងដែរ ព្រោះសមាជិកពួកជំនុំជាច្រើនរបស់គាត់ កំពុងតែរស់នៅ ក្នុងតំបន់ក្រូបូថ្មី ដែលស្ថិតនៅត្រើយម្ខាងទន្លេ ពោលគឺពួកគេកំពុងនៅកន្លែងខុស។ ស្ថិតក្នុងពេលដែលមានវិបត្តិនោះ លោកគ្រូសាំយ៉ូអែលក៏បានព្យាយាម ពង្រីកកន្លែងស្នាក់នៅរបស់កុមារ ដើម្បីមើលថែក្មេងកំព្រាបន្ថែមទៀត។ គាត់ក៏បានអធិស្ឋាន។ បន្ទាប់មក ពួកជំនុំរបស់គាត់ក៏បានដាក់ដង្វាយ ដើម្បីបង្កើតកន្លែងថ្វាយបង្គំនៅក្រៅព្រះវិហារ នៅត្រើយម្ខាយទន្លេ ក្នុងតំបន់ក្រូបូថ្មីនោះ។ មិនយូរប៉ុន្មាន ពួកគេក៏បានធ្វើបុណ្យជ្រមុជឲ្យអ្នកជឿថ្មី ក្នុងព្រះនាមព្រះយេស៊ូវ។ ព្រះវិហារថ្មីមួយកន្លែងក៏បានចាក់ឫសនៅទីនោះ។ មិនតែប៉ុណ្ណោះ នៅតំបន់ក្រូបូថ្មី ពួកគេថែមទាំងមានកន្លែងសម្រាប់ក្មេងកំព្រា ដែលកំពុងរង់ចាំកន្លែងស្នាក់នៅ។ ដូចនេះ តាមរយៈពួកជំនុំនេះ ព្រះទ្រង់ក៏បានធ្វើព្រះរាជកិច្ចស្រោចស្រង់ នៅក្នុងពេលដែលមានវិបត្តិ។ ពេលដែលសាវ័កប៉ុលបានធ្លាក់ខ្លួនជាប់ច្រវ៉ាក់ គាត់មិនបានត្អូញត្អែរអំពីស្ថានភាពរបស់គាត់ទេ។ ក្នុងសំបុត្រដ៏មានអំណាច ដែលគាត់បានសរសើរផ្ញើពួកជំនុំ នៅក្រុងភីលីព គាត់បានសរសេរថា “បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ការទាំងប៉ុន្មានដែលកើតឡើងដល់ខ្ញុំ នោះបានប្រែទៅជាចំរើនដល់ដំណឹងល្អវិញ”(ភីលីព ១:១២)។ កាលនោះ សាវ័កប៉ុលបានកត់សំគាល់ឃើញថា ការជាប់ច្រវ៉ាក់របស់គាត់ គឺជាឱកាសនាំ…
Read articleការសន្ទនាដ៏ពិបាក
ថ្ងៃមួយ ខ្ញុំបានបើកឡាន ចម្ងាយប្រហែល៨០គីឡ៉ូម៉ែត្រ ដើម្បីទៅជួបបុគ្គលិកដែលធ្វើការពីចម្ងាយ របស់ក្រុមហ៊ុនរបស់ខ្ញុំ។ ពេលនោះ យើងមានការសន្ទនាដ៏ពិបាក ជាមួយគាត់ ហើយខ្ញុំក៏បានទទួលដំណឹងពីបុគ្គលិកម្នាក់ទៀតថា គាត់បានធ្វើខុសនឹងគោលការណ៍របស់ក្រុមហ៊ុនយើង ហើយខ្ញុំមានការបារម្ភខ្លាចខូចឈ្មោះក្រុមហ៊ុន ដោយសារគាត់។ ខ្ញុំក៏មានអារម្មណ៍ថា ចង់ផ្តល់យោបល់មួយ ដើម្បីឲ្យគាត់ផ្លាស់ប្តូរគំនិត។ ក្នុងបទគម្ពីរ ១សាំយ៉ូអែល ២៥ មានមនុស្សមិនសមទំនងម្នាក់ បានហ៊ានប្រថុយនឹងគ្រោះថ្នាក់ ដើម្បីទៅជួបអនាគតស្តេចរបស់អ៊ីស្រាអែល ដែលហៀបនឹងធ្វើការសម្រេចចិត្ត ដែលនឹងនាំមកនូវភាពហិនវិនាស។ នាងអ័ប៊ីកែលបានរៀបការជាមួយណាបាល ដែលមានអត្តចរិតមិនល្អ សមនឹងអត្ថន័យរបស់ឈ្មោះខ្លួន (ដែលមានន័យថា “មនុស្សឡប់”) (ខ.៣,២៥)។ ណាបាលបានបដិសេធមិនព្រមបង់ថ្លៃឈ្នួលឲ្យដាវីឌ និងកងទ័ពរបស់គាត់ តាមប្រពៃណី សម្រាប់ការការពារហ្វូងសត្វរបស់ខ្លួន(ខ.១០-១១)។ នាងអ័ប៊ីកែលក៏បានដឹងថា ដាវីឌមានផែនការសងសឹង មកលើគាត់ ហើយនាងក៏ដឹងផងដែរថា ប្តីដ៏ល្ងីល្ងើរបស់នាងមិនព្រមស្តាប់នាងឡើង។ នាងក៏បានត្រៀមខ្លួនដើម្បីធ្វើការផ្សះផ្សា ដោយធ្វើដំណើរទៅជួបដាវីឌ ហើយបញ្ចុះបញ្ចូលគាត់ ឲ្យផ្លាស់ប្តូរគំនិត(ខ.១៨-៣១)។ តើនាងអ័ប៊ីកែលបានសម្រេចការនេះដោយរបៀបណា? បន្ទាប់ពីនាងបានឲ្យគេដឹកអាហារនឹងសត្វលា យកទៅឲ្យដាវីឌ និងពួកប្រុសៗរបស់គាត់ ហើយដោះស្រាយរឿងបំណុលនោះហើយ នាងក៏បានប្រាប់ការពិត ដល់ដាវីឌ។ នាងបានធ្វើការរំឭកប្រកបដោយប្រាជ្ញា ដល់ដាវីឌ ដើម្បីឲ្យគាត់នឹកចាំថា ព្រះទ្រង់បានត្រាស់ហៅគាត់។ បើគាត់នៅតែចចេសចង់សងសឹក នោះពេលដែលព្រះជាម្ចាស់ឲ្យគាត់ឡើងធ្វើស្តេច…
Read articleមិនបញ្ឈប់ការសាងសង់
ពេលដែលលោកសាយម៉ុនមានឱកាសទទួលមុខនាទីថ្មី នៅកន្លែងធ្វើការ គាត់ជឿថា វាជាឱកាស ដែលព្រះទ្រង់ប្រទាន។ បន្ទាប់ពីគាត់បានអធិស្ឋាន សូមព្រះទ្រង់ជួយគាត់ ក្នុងការសម្រេចចិត្ត និងការដឹកនាំ គាត់ក៏បានដឹងថា ព្រះអង្គកំពុងតែប្រទានឲ្យគាត់មានឱកាស ដើម្បីមានការទទួលខុសត្រូវកាន់តែធំជាងមុន។ អ្វីៗក៏មានភាពរលូន ហើយចៅហ្វាយរបស់គាត់ ក៏បានគាំទ្រការសម្រេចចិត្តរបស់គាត់។ ប៉ុន្តែ បន្ទាប់មក អ្វីៗក៏បានចាប់ផ្តើមមានបញ្ហា។ មិត្តរួមការងាររបស់គាត់ខ្លះ មិនពេញចិត្តនឹងការឡើងតំណែងរបស់គាត់ ហើយក៏បានបដិសេធន៍មិនព្រមសហការណ៍ជាមួយគាត់។ គាត់ក៏ចាប់ផ្តើមឆ្ងល់ថា តើគាត់គួរតែបោះបង់ចោលឬអត់? ពេលដែលពួកអ៊ីស្រាអែលវិលត្រឡប់មកទីក្រុងយេរូសាឡិម ដើម្បីកសាងដំណាក់របស់ព្រះឡើងវិញ ពួកខ្មាំងសត្រូវក៏បានព្យាយាមធ្វើឲ្យពួកគេមានការភ័យខ្លាច និងការបាក់ទឹកចិត្ត(អែសរ៉ា ៤:៤)។ ពួកអ៊ីស្រាអែលក៏បានផ្អាកការសាងសង់ ប៉ុន្តែ ពួកគេក៏បានធ្វើបន្តទៀត ពេលដែលព្រះទ្រង់លើកទឹកចិត្តពួកគេ តាមរយៈហោរាហាកាយ និងហោរាសាការី(៤:២៤-៥:២)។ ពួកខ្មាំងសត្រូវក៏បានមករករឿងពួកគេជាថ្មីម្តងទៀត។ ប៉ុន្តែ លើកនេះ ពួកគេបានអត់ទ្រាំ ដោយដឹងថា “ព្រះនេត្រនៃព្រះរបស់ពួកគេ បានទតមើលពួកគេ”(៥:៥)។ ពួកគេក៏បានប្រកាន់ខ្ជាប់ តាមការណែនាំរបស់ព្រះជាម្ចាស់ ហើយក៏បានទុកចិត្តថា ទ្រង់នឹងចម្លងពួកគេ ឲ្យឆ្លងកាត់ការប្រឆាំង ដែលពួកគេកំពុងជួបប្រទះ។ ជាការពិតណាស់ ព្រះទ្រង់ក៏បានប៉ះពាល់ព្រះទ័យរបស់ស្តេចពើរស៊ី ឲ្យគាំទ្រការសាងសង់ព្រះវិហារ ដល់ចប់សព្វគ្រប់(ខ.១៣-១៤)។ យ៉ាងណាមិញ លោកសាយមុនក៏បានស្វែងរកប្រាជ្ញាពីព្រះជាម្ចាស់ ក្នុងសម្រេចចិត្តថា តើគាត់គួរតែបន្តការងាររបស់គាត់…
Read article