អំណាចនៃការប៉ះ
វេជ្ជបណ្ឌិត ប៉ុល ប្រ៊ែន(Paul Brand) គឺជាបេសកជនពេទ្យដំបូង ដែលបានទៅបំពេញបេសកកម្មនៅប្រទេសឥណ្ឌា នៅសតវត្សរ៍ទី២០។ គាត់បានឃើញស្លាកស្នាមនៃជម្ងឺឃ្លង់ ដោយផ្ទាល់ភ្នែក។ ក្នុងអំឡុងពេលនៃការណាត់ជួបអ្នកជម្ងឺ គាត់ក៏បានប៉ះអ្នកជម្ងឺ ដើម្បីពិនិត្យមើលលទ្ធភាពនៃការព្យាបាល។ បុរសដែលជាអ្នកជម្ងឺក៏បានចាប់ផ្តើមស្រក់ទឹកភ្នែក។ អ្នកជំនួយរបស់គាត់ ក៏បានពន្យល់វេជ្ជបណ្ឌិត ប្រ៊ែនថា “អ្នកបានប៉ះគាត់។មិនដែលមាននរណាប៉ះគាត់ អស់ជាច្រើនឆ្នាំហើយ។ ទឹកភ្នែកនោះ ជាទឹកភ្នែកនៃក្តីអំណរ”។ ក្នុងដំណាក់កាលដំបូងនៃព្រះរាជកិច្ចរបស់ព្រះយេស៊ូវ មានបុរសកើតឃ្លង់ម្នាក់បានចូលមកក្បែរទ្រង់ ដែលពីដើមគេប្រើពាក្យជម្ងឺឃ្លង់ សំដៅទៅលើប្រភេទជម្ងឺសើរស្បែក ដែលឆ្លង។ ដោយសារគាត់មានរោគឃ្លង់ នោះក្រឹត្យវិន័យនៃព្រះគម្ពីរសញ្ញាចាស់ បានតម្រូវឲ្យគាត់នៅក្រៅសហគមន៍របស់គាត់។ បើសិនជាអ្នកកើតឃ្លង់ ឃើញថា ខ្លួនឯងនៅជិតមនុស្សមានសុខភាពល្អ ដោយចៃដន្យ នោះគាត់ត្រូវស្រែកឡើងថា “ខ្ញុំស្មោកគ្រោកៗ” ដើម្បីឲ្យគេនៅឲ្យឆ្ងាយពីគាត់(លេវីវិន័យ ១៣:៤៥-៤៦)។ ហេតុនេះហើយ បុរសនោះប្រហែលជាបានរស់នៅជាច្រើនខែ ឬឆ្នាំ ដោយគ្មានការទំនាក់ទំនងជាមួយអ្នកដទៃ។ ព្រះយេស៊ូវមានពេញដោយព្រះទ័យអាណិតចំពោះគាត់ ហើយក៏បានលូកព្រះហស្តទៅពាល់គាត់។ ព្រះយេស៊ូវមានអំណាចចេស្តា ដែលអាចប្រោសជម្ងឺឲ្យគេជា ដោយគ្រាន់តែមានបន្ទូលមួយព្រះឱស(ម៉ាកុស ២:១១-១២)។ ប៉ុន្តែ ពេលដែលទ្រង់បានជួបបុរសម្នាក់នេះ ដែលមានភាពឯកកោ និងត្រូវគេបដិសេធន៍ ដោយសារជម្ងឺនៅលើរូបកាយគាត់ ទ្រង់ក៏បានប៉ះគាត់ ដើម្បីបញ្ជាក់ដល់គាត់ថា គាត់មិននៅតែម្នាក់ឯងទេ ហើយទ្រង់ក៏បានទទួលគាត់ផងដែរ។…
Read articleអរព្រះគុណ ដ្បិតព្រះអង្គជាព្រះ
ក្នុងចំណោមពាក្យមនោសញ្ចេតនារាប់ពាន់ពាក្យ ដែលគេបានបោះពុម្ភផ្សាយ នៅលើកាតប៉ូស្តាល់ ប្រហែលជាមានពាក្យមួយឃ្លា ស្ថិតក្នុងចំណោមពាក្យដែលធ្វើឲ្យប៉ះពាល់ចិត្តបំផុត។ វាជាពាក្យ ដែលគេសរសេរថា “សូមអរគុណ ដែលអ្នកគឺជាអ្នក”។ បើអ្នកបានទទួលកាតនោះ អ្នកដឹងថា មានគេយកចិត្តទុកដាក់ចំពោះអ្នក មិនមែនដោយសារអ្នកបានធ្វើអ្វីដែលពិសេសសម្រាប់គាត់នោះទេ តែគឺដោយសារតែអ្នកមានតម្លៃសម្រាប់គាត់។ ខ្ញុំក៏បានឆ្ងល់ថា តើពាក្យមនោសញ្ចេតប្រភេទនេះ អាចស្ថិតក្នុងចំណោមពាក្យល្អបំផុត សម្រាប់ឲ្យយើងនិយាយ “អរព្រះគុណ” ដល់ព្រះជាម្ចាស់ឬទេ? ជាការពិតណាស់ មានពេលដែលព្រះទ្រង់បានធ្វើការក្នុងជីវិតយើង តាមរបៀបដែលយើងអាចមើលឃើញ ហើយយើងក៏និយាយថា “ព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការអនុញ្ញាតឲ្យទូលបង្គំមានការងារនេះ”។ ប៉ុន្តែ ភាគច្រើនយើងអាចគ្រាន់តែនិយាយថា “ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលព្រះអង្គគឺជាព្រះ”។ ការអរព្រះគុណ ដូចនេះ គឺបានបង្កប់នៅពីក្រោយ បទគម្ពីរមួយចំនួន ដែលមានដូចជា ១របាក្សត្រ ១៦:៣៤ ជាដើម ដែលបានចែងថា “ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ ពីព្រោះសេចក្តីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច”។ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដ្បិតព្រះអង្គជាព្រះ ដែលល្អ និងមានសេចក្តីស្រឡាញ់។ ហើយបទគម្ពីរទំនុកដំកើង ៧:១៧ បានថ្លែងថា “ខ្ញុំនឹងសរសើរដល់ព្រះយេហូវ៉ា តាមសេចក្តីសុចរិតទ្រង់”។ ហើយ “ចូរយើងចូលទៅចំពោះទ្រង់ ដោយអរព្រះគុណ…
Read articleការរំខានដ៏គ្រោះថ្នាក់
វិចិត្រករឈ្មោះ ហ្គែតស៍(Goetze) បានធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ចក្រភពអង់គ្លេស នៅសម័យក្សត្រីវិចតូរីយ៉ា ដោយសារផ្ទាំងគំនូរមួយផ្ទាំង ដែលមានចំណងជើងថា “ត្រូវមនុស្សស្អប់ខ្ពើម និងបដិសេធន៍”។ ក្នុងរូបគំនូរនេះ គាត់បានបង្ហាញអំពីព្រះយេស៊ូវ ដែលកំពុងទុក្ខវេទនា និងត្រូវគេកាត់ទោស នៅជុំវិញមនុស្ស ដែលកំពុងរស់នៅក្នុងជំនាន់របស់លោកហ្គែតស៍។ ពួកគេមានការងប់ងល់ នឹងចំណង់ចំណូលចិត្តរបស់ពួកគេ ដែលមានដូចជា មុខជំនួញ ស្នេហា និងនយោបាយជាដើម បានជាពួកគេមិនខ្វល់អំពីការលះបង់របស់ព្រះអង្គសង្រ្គោះឡើយ។ ហ្វូងមនុស្សដែលនៅជុំវិញព្រះយេស៊ូវ ក្នុងផ្ទាំងគំនូរនោះ មិនយកចិត្តទុកដាក់ចំពោះទ្រង់ទេ គឺមិនខុសពីហ្វូងមនុស្សនៅសតវត្សរ៍ទីមួយ ដែលមកជុំគ្នានៅជុំវិញឈើឆ្កាងព្រះយេស៊ូវ ដោយមិនដឹងថា ខ្លួនកំពុងមើលរំលងរឿងដ៏សំខាន់ ឬមើលរំលងព្រះមួយអង្គ ដែលកំពុងសុគតដើម្បីពួកគេ។ នៅសម័យបច្ចុប្បន្ន ក៏មានរឿងអញ្ចឹងដែរ។ អ្នកជឿព្រះ ក៏ដូចជាអ្នកមិនជឿ សុទ្ធតែអាចមានអ្វីមករំខាន មិនឲ្យគិតអំពីភាពអស់កល្បជានិច្ច។ តើធ្វើដូចម្តេច ឲ្យអ្នកដើរតាមព្រះយេស៊ូវ អាចចេញពីអព្ធនៃការរំខាននេះ ដោយសេចក្តីពិត នៃសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះ? គឺយើងអាចចេញពីការរំខាននោះ ដោយស្រឡាញ់គ្នា ទៅវិញទៅមក ក្នុងនាមជាបងប្អូនរួមជំនឿរបស់ព្រះ។ ព្រះយេស៊ូវមានបន្ទូលថា “គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក”(យ៉ូហាន ១៣:៣៥)។ ប៉ុន្តែ សេចក្តីស្រឡាញ់ដ៏ពិត មិនមែនមានតែប៉ុណ្ណេះទេ។…
Read articleចំណងនៃការលើកទឹកចិត្ត
ការប្រកួតរត់ប្រណាំង ស្ទីវិន ថុមស៊ុន មែម៉ូរាល សែនធីភីត គឺជាការរត់ប្រណាំជាក្រុម ដែលមានការចូលរួម ពីកីឡាករមកពីគ្រប់ទិសទី នៅសហរដ្ឋអាមេរិក។ ក្នុងការប្រកួតនេះ សមាជិកនីមួយៗ ក្នុងក្រុមដែលមានគ្នា៧នាក់ត្រូវរត់ជាក្រុម ដោយកាន់ខ្សែតែមួយ ក្នុងចម្ងាយ៣គីឡូម៉ែត្រដំបូង នៃចម្ងាយសរុបប្រហែល៥គីឡូម៉ែត្រ។ ពេលក្រុមនីមួយៗរត់ដល់គំនូស៣គីឡូម៉ែត្រហើយ ពួកគេក៏បានទម្លាក់ខ្សែចោល ហើយរត់ប្រណាំងជាលក្ខណៈបុគ្គល ឲ្យទៅដល់ទីរៀងៗខ្លួន។ ដូចនេះ ពេលវេលាសរុបដែលកីឡាករម្នាក់ៗ ចំណាយក្នុងការប្រកួតនេះ គឺជាការបូកផ្សំនៃរយៈពេលដែលពួកគេរត់ជាក្រុម ជាមួយនឹងរយៈពេលដែលពួកគេរត់ជាលក្ខណៈបុគ្គល។ ឆ្នាំនេះ ក្រុមរបស់កូនស្រីខ្ញុំបានប្រើយុទ្ធសាស្រ្តមួយ ដែលខ្ញុំមិនធ្លាប់ឃើញពីមុនមក។ ពួកគេបានដាក់អ្នករត់លឿនជាងគេ នៅខាងមុខ ហើយអ្នករត់យឺតជាងគេនៅពីក្រោយនាង។ នាងក៏បានពន្យល់ថា គោលដៅរបស់ពួកគេ គឺដើម្បីឲ្យអ្នកពូកែរត់ជាងគេស្ថិតនៅចម្ងាយជិតអ្នករត់យឺត ល្មមនឹងអាចនិយាយលើកទឹកចិត្តពួកគេ។ ផែនការរបស់ពួកគេ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទគម្ពីរមួយ នៅក្នុងព្រះគម្ពីរហេព្រើរ។ ព្រះគម្ពីរហេព្រើរ បានជំរុញយើង ឲ្យ “កាន់ខ្ជាប់ តាមសេចក្តីបន្ទាល់របស់សេចក្តីសង្ឃឹមនោះ”(ហេព្រើរ ១០:២៣) ហើយ “ពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង”(ខ.២៤)។ មានមធ្យោបាយជាច្រើន ដែលយើងអាចប្រើ ដើម្បីអនុវត្តតាមការបង្រៀននេះ ប៉ុន្តែ អ្នកនិពន្ធបាននិយាយសង្កត់ធ្ងន់ អំពីមធ្យោបាយមួយ គឺ“ឥតលែងប្រជុំគ្នា…
Read articleចៀមល្ងង់ និងអ្នកគង្វាលល្អ
មិត្តភក្តិរបស់ខ្ញុំម្នាក់ ឈ្មោះឆាដ(Chad) បានធ្វើជាអ្នកគង្វាលចៀម អស់រយៈពេល១ឆ្នាំ ក្នុងរដ្ឋវាយអូមីង។ គាត់ប្រាប់ខ្ញុំថា “សត្វចៀមល្ងង់ខ្លាំងណាស់ ពួកវាស៊ីតែចំណីដែលនៅពីមុខវាប៉ុណ្ណោះ។ ពេលពួកវាបានស៊ីស្មៅដែលនៅពីមុខវាអស់ហើយ ពួកវាមិនបែរទៅរកស្មៅថ្មីៗ នៅកន្លែងផ្សេងទេ ហើយបែរជាស៊ីដី ដែលនៅមុខពួកវាទៅវិញ!” យើងក៏បានអស់សំណើច ហើយខ្ញុំក៏បានគិតដល់ការបង្រៀនក្នុងព្រះគម្ពីរ ដែលបានប្រៀបធៀបមនុស្ស ជាមួយសត្វចៀមជាញឹកញាប់។ ហេតុនេះហើយបានជាយើងរាល់គ្នាត្រូវការអ្នកគង្វាលម្នាក់! ប៉ុន្តែ ដោយសារសត្វចៀមល្ងង់ខ្លាំង នោះមិនមែនអ្នកគង្វាលទាំងអស់សុទ្ធតែអាចថែទាំពួកវាបានឡើយ។ សត្វចៀមត្រូវការអ្នកគង្វាលម្នាក់ ដែលយកចិត្តទុកដាក់ចំពោះពួកវា។ ពេលដែលហោរាអេសេគាលសរសេរសំបុត្រផ្ញើទៅរាស្រ្តរបស់ព្រះ ដែលកំពុងស្ថិតក្នុងការនិរទេស ជាឈ្លើយសង្រ្គាម ក្នុងចក្រភពបាប៊ីឡូន គាត់បានប្រៀបប្រដូចពួកគេ ទៅនឹងសត្វចៀម ដែលពួកអ្នកគង្វាលអាក្រក់បានដឹកនាំ។ អ្នកដឹកនាំរបស់ប្រជាជនអ៊ីស្រាអែលមិនបានថែទាំហ្វូងចៀមទេ ផ្ទុយទៅវិញ បែរជាគេងប្រវ័ញ្ច យកផលចំណេញពីពួកគេ(ខ.៣) ហើយបន្ទាប់មក ក៏បានទុកពួកគេចោល ឲ្យសត្វព្រៃមកហែកស៊ីជាអាហារ(ខ.៥)។ ប៉ុន្តែ ពួកគេមិនមែនគ្មានសង្ឃឹមនោះឡើយ។ ព្រះដែលជាអ្នកគង្វាលល្អ បានសន្យាថា នឹងរំដោះពួកគេ ឲ្យរួចពីអ្នកដឹកនាំដែលគេងប្រវ័ញ្ចពួកគេ។ ព្រះអង្គបានសន្យាថា នឹងនាំពួកគេត្រឡប់ទៅស្រុកកំណើតវិញ នៅកន្លែងមានវាលស្មៅខៀវខ្ចី ហើយឲ្យពួកគេបានសម្រាក។ ព្រះអង្គនឹងប្រោសរបួសរបស់ពួកគេឲ្យជា ហើយតាមរកចៀមដែលបាត់បង់(ខ.១១-១៦)។ ទ្រង់នឹងដេញសត្វព្រៃចេញ ដើម្បីឲ្យហ្វូងចៀមទ្រង់មានភាពសុខសាន្ត(ខ.២៨)។ សមាជិកនៃហ្វូងចៀមរបស់ព្រះជាម្ចាស់ ត្រូវការការថែទាំ និងការដឹកនាំដ៏ស្រទន់។ យើងពិតជាមានពរណាស់…
Read articleតើនរណាកំពុងបើកបរ?
លោកធីម(Tim) គឺជាអ្នកជិតខាងរបស់ខ្ញុំ។ គាត់មានរូបតុក្កតាតូចមួយ នៅពីលើតាបឡូឡានរបស់គាត់។ វាជារូបតុក្កតា “សត្វចម្លែក” ដែលជាតួអង្គក្នុងសៀវភៅរឿងសម្រាប់កុមារ ដែលមានចំណងជើងថា កន្លែងរបស់សត្វចម្លែក។ កាលពីពេលកន្លងទៅ លោកធីមបានបើកឡានតាមពីក្រោយខ្ញុំ ក្នុងចរាចរណ៍ដ៏មមាញឹក ហើយក៏បានបើកឡានស្ទុះទៅមុខយ៉ាងលឿន ដើម្បីឲ្យទាន់ខ្ញុំ។ ពេលយើងទៅដល់ ខ្ញុំក៏បានសួរគាត់ថា “តើមុននេះ អ្នកបានឲ្យសត្វចម្លែកនោះបើកឡានរបស់អ្នកឬ?” នៅថ្ងៃអាទិត្យបន្ទាប់ ខ្ញុំក៏បានភ្លេចយកក្រដាសអធិប្បាយព្រះបន្ទូលមកព្រះវិហារ។ ខ្ញុំក៏បានប្រញាប់បើកឡានលឿនដូចហោះ ចេញពីព្រះវិហារ ដើម្បីទៅយកក្រដាសនោះ ហើយក៏បានជ្រួសគ្នាជាមួយនឹងលោកធីម ដែលកំពុងតែបើកបរតាមផ្លូវនោះដែរ។ ក្រោយមក ពេលយើងជួបគ្នា គាត់ក៏បាននិយាយលេងថា “តើអ្នកបានឲ្យសត្វចម្លែកនោះ បើកឡានរបស់អ្នកឬ?” យើងក៏បានអស់សំណើច ប៉ុន្តែ គាត់បាននិយាយប៉ះពាល់ចិត្តខ្ញុំ។ តាមពិត ខ្ញុំគួរតែមានការប្រុងប្រយ័ត្ន នៅក្នុងការបើកបរឲ្យត្រូវល្បឿនកំណត់។ ពេលដែលព្រះគម្ពីរពិពណ៌នា អំពីអត្ថន័យនៃការរស់នៅ ដោយមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ គឺព្រះគម្ពីរបានលើកទឹកចិត្តយើង ឲ្យ “ថ្វាយផ្នែកទាំងអស់នៃខ្លួនយើង” ដល់ទ្រង់(រ៉ូម ៦:១៣)។ ខ្ញុំក៏បានចាត់ទុកការឆ្លើយតបរបស់លោកធីមនៅថ្ងៃនោះ ជាការរំឭកដ៏ស្រទន់ មកពីព្រះជាម្ចាស់ ឲ្យថ្វាយ “ជើងរបស់ខ្ញុំដែលជាន់ឈ្នាន់ល្បឿនរបស់ឡាន” ដល់ទ្រង់ ព្រោះខ្ញុំត្រូវថ្វាយគ្រប់ទាំងអស់ ដល់ទ្រង់ ដោយសេចក្តីស្រឡាញ់។ មនុស្សគ្រប់គ្នាសុទ្ធតែអាចសួរខ្លួនឯងថា “តើនរណាជាអ្នកបើកបរ?”…
Read article