ការជួយយិតយោងគ្នា
ហេតុអ្វីជារៀងរាល់ឆ្នាំ មានមនុស្ស៥លាននាក់ បានបង់លុយឲ្យគេ ដើម្បីឲ្យបានចូលរួមការរត់ប្រណាំង ជាច្រើន គីឡូម៉ែត្រ ដោយឆ្លងកាត់ឧបស័គ្គជាច្រើនដំណាក់ ដែលមានដូចជា ការឡើងជញ្ជាំងចោទៗ ការលុយភក់ និងឡើងតាមបំពង់បញ្ឈរដ៏ធំមួយ ដែលមានទឹកធ្លាក់មកលើពួកគេជាដើម? អ្នកខ្លះយល់ថា ការធ្វើដូចនេះ គឺជាការតស៊ូផ្ទាល់ខ្លួន ដើម្បីជំរុញខ្លួនឯងឲ្យមានការអត់ធន់កាន់តែខ្លាំង ឬដើម្បីជម្នះការភ័យខ្លាចរបស់ខ្លួនឯង។ អ្នកខ្លះទៀត ចាប់អារម្មណ៍នឹងការរួបរួមគ្នាជាក្រុម ដែលក្នុងនោះ អ្នកប្រកួតទាំងឡាយជួយ និងទ្រទ្រង់គ្នាទៅវិញទៅមក។ មានមនុស្សម្នាក់បានហៅការប្រកួតនោះថា “តំបន់ដែលគ្មានការកាត់ទោស” ដែលក្នុងនោះ មនុស្សដែលមិនធ្លាប់ស្គាល់គ្នា បានឈោងទៅជួយគ្នាទៅវិញទៅមក ដើម្បីរត់ទៅឲ្យដល់ទីទាំងអស់គ្នា(Stephanie Kanowitz, The Washington Post)។ ព្រះគម្ពីរបានជំរុញយើង ឲ្យខិតខំធ្វើការជាក្រុម ធ្វើជាគំរូនៃសេចក្តីជំនឿ ក្នុងព្រះយេស៊ូវ។ គឺដូចមានសេចក្តីចែងថា “ត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ”(ហេព្រើរ ១០:២៤-២៥)។ គោលដៅរបស់យើង គឺមិនមែនដើម្បី “ទៅដល់ទី” នៃសេចក្តីជំនឿឲ្យបានមុនគេនោះទេ ប៉ុន្តែ គឺត្រូវឈោងទៅរកគ្នា ដោយការលើកទឹកចិត្តទៅវិញទៅមក ធ្វើជាគំរូដ៏ល្អ ហើយផ្តល់ជំនួយដល់គ្នា…
Read articleសេចក្តីជំនឿដែលបង្ហាញចេញដោយពាក្យបីម៉ាត់
កាលពីមុន ដោយសារខ្ញុំងាយនឹងមានគំនិតអវិជ្ជមាន ខ្ញុំប្រញាប់ធ្វើការសន្និដ្ឋានថា ស្ថានភាពនៃជីវិតខ្ញុំ នឹងមានលទ្ធផលជាអវិជ្ជមាន។ បើសិនជាខ្ញុំទទួលបរាជ័យ នៅក្នុងការងារណាមួយ ខ្ញុំងាយនឹងជឿថា ការងារដទៃទៀត ក៏នឹងមិនមានជោគជ័យផងដែរ ទោះការងារទាំងនោះមិនជាប់ទាក់ទងគ្នាទាល់តែសោះក៏ដោយ។ ហើយមិនយូរប៉ុន្មាន ខ្ញុំក៏បាននិយាយថា “វេទនាហើយខ្ញុំ ខ្ញុំជាម្តាយមិនល្អ ធ្វើអ្វីក៏មិនកើត”។ ជាការពិតណាស់ ខ្ញុំមិនត្រូវបណ្តោយឲ្យបរាជ័យនៅក្នុងផ្នែកណាមួយ មានផលប៉ះពាល់មកលើអារម្មណ៍របស់ខ្ញុំ នៅក្នុងការធ្វើកិច្ចការជាច្រើនទៀតនោះឡើយ។ រឿងនេះបានធ្វើឲ្យខ្ញុំ នឹកចាំ អំពីរបៀបដែលហោរាហាបាគុកឆ្លើយតប ចំពោះការអ្វីដែលព្រះទ្រង់បានបើកបង្ហាញដល់គាត់។ គាត់មានហេតុនឹងអស់សង្ឃឹមយ៉ាងខ្លាំង បន្ទាប់ពីបានទទួលការបើកសម្តែងឲ្យឃើញ ការអាក្រក់ដែលនឹងកើតឡើងចំពោះរាស្រ្តរបស់ទ្រង់ នៅក្នុងរយៈពេលដ៏យូរ និងមានទុក្ខវេទនា នៅពេលខាងមុខ។ អ្វីៗពិតជាមានសភាពក្រៀមក្រោះណាស់ គឺគ្មានផ្លែគ្មានផ្ការ គ្មានសាច់បរិភោគ និងការអ្វីដែលធ្វើឲ្យកម្សាន្តចិត្តឡើយ។ ការគិតអំពីរឿងដ៏ក្រៀមក្រំនេះ បាននាំឲ្យខ្ញុំមានគំនិតអវិជ្ជមានភ្លាម ដោយការអស់សង្ឃឹម ប៉ុន្តែ ខ្ញុំក៏បានភ្ញាក់ដឹងខ្លួនឡើង ពេលដែលលោកហាបាគុកនិយាយ ដោយប្រើពាក្យ “គង់តែខ្ញុំ”។ គឺដូចដែលគាត់មានប្រសាសន៍ថា “គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ”(ហាបាគុក ៣:១៨)។ ទោះលោកហាបាគុកបានដឹងថា ទុក្ខវេទនាទាំងនោះនឹងកើតមានក៏ដោយ គង់តែគាត់នៅតែមានហេតុនឹងអរសប្បាយ ព្រោះគាត់ដឹងថា ព្រះទ្រង់ជានរណា។ ខណៈពេលដែលយើងងាយនឹងនិយាយបំភ្លើសថា បញ្ហារបស់យើងមានការពិបាកជ្រុលពេក យើងចាំបាច់ត្រូវគិតថា…
Read articleភក្តីភាពដែលគ្មានភាពអាម៉ាស់
អ្នកគាំទ្រទាំងឡាយ ចូលចិត្តសរសើរក្រុមកីឡាករដែលខ្លួនចូលចិត្ត។ ពួកគេពាក់ឡូហ្គោ និងបង្ហោះរូបភាព ឬសំណេរនៅក្នុងទំព័រហ្វេសប៊ុក អំពីក្រុមជាទីស្រឡាញ់របស់ពួកគេ ឬជជែកជាមួយមិត្តភក្តិ អំពីក្រុមនោះ ដោយបង្ហាញយ៉ាងច្បាស់ អំពីភក្តីភាព ដែលខ្លួនមានចំពោះក្រុមនោះ។ ពេលខ្ញុំពាក់មួក អាវយឺត ដែលមានឡូហ្គោរបស់ក្រុមដេត្រយ ថៃហ្គើ និងសន្ទនាគ្នាអំពីក្រុមមួយនេះ គឺខ្ញុំកំពុងតែបង្ហាញថា ខ្ញុំក៏កំពុងមានភក្តីភាពចំពោះក្រុមនោះ។ ភក្តីភាពដែលយើងមានចំពោះក្រុមកីឡាណាមួយ អាចរំឭកយើងថា យើងត្រូវមានភក្តីភាព ដែលពិតប្រាកដ និងប្រសើរបំផុត ចំពោះព្រះអម្ចាស់នៃយើង។ ភក្តីភាពដែលយើងមានចំពោះព្រះ គឺគ្មានភាពអាម៉ាស់ឡើយ។ ខ្ញុំគិតអំពីភក្តីភាពចំពោះព្រះ ពេលដែលខ្ញុំអានបទគម្ពីរ ទំនុកដំកើង ជំពូក ៣៤ ដែលក្នុងនោះ ស្តេចដាវីឌបានផ្តោតចិត្តទៅលើព្រះមួយអង្គ ដែលសំខាន់លើសអ្វីៗទាំងអស់ នៅលើលោកនេះ។ ពេលស្តេចដាវីឌមានបន្ទូលថា “ខ្ញុំនឹងលើកសរសើរដល់ព្រះយេហូវ៉ាគ្រប់ពេលវេលា”(ខ.១) តើយើងឆ្ងល់ដែរឬទេថា ការរស់នៅរបស់យើងមានចន្លោះប្រហោងច្រើនប៉ុណ្ណា ខណៈពេលដែលយើងបានរស់នៅ តាមបែបដដែល ហាក់ដូចជាគិតថា ព្រះទ្រង់មិនមែនជាប្រភពនៃសេចក្តីពិត ពន្លឺ និងសេចក្តីសង្រ្គោះរបស់យើងនោះ? ពេលស្តេចដាវីឌមានបន្ទូលទៀតថា “សេចក្តីសរសើរពីទ្រង់នឹងនៅក្នុងមាត់ខ្ញុំជានិច្ច”(ខ.១) តើយើងបានគិតដែរឬទេថា មានពេលប៉ុន្មានដងហើយ ដែលយើងបានសរសើរអ្វីៗក្នុងលោកិយនេះ ច្រើនជាងសរសើរដំកើងព្រះអម្ចាស់? ហើយពេលដែលទ្រង់មានបន្ទូលថា “ព្រលឹងរបស់ខ្ញុំនឹងអួតតែពីព្រះយេហូវ៉ា”(ខ.២) តើយើងដឹងដែរឬទេថា យើងបានអួតអំពីជោគជ័យដ៏តូចរបស់យើង…
Read articleសូមនាំទូលបង្គំទៅរកថ្មដា
ពេលខ្ញុំកំពុងដើរក្នុងហាងទំនិញ រកមើលម៉ាស៊ីនចំហាយទឹក ខ្ញុំបានកត់សំគាល់ឃើញស្រ្តីម្នាក់មានវ័យចំណាស់ជាងខ្ញុំ កំពុងដើរចុះឡើងៗ តាមច្រកដើរ នៅចន្លោះធ្នើរដាក់ទំនិញ។ ខ្ញុំឆ្ងល់ថា គាត់កំពុងតែរកមើលម៉ាស៊ីនចំហាយទឹក ដូចខ្ញុំដែរទេដឹង។ ខ្ញុំក៏ជៀសទៅម្ខាង ទុកផ្លូវឲ្យគាត់ដើរក្បែរខ្ញុំ។ មិនយូរប៉ុន្មាន យើងក៏បានជជែកគ្នា អំពីមេរោគផ្តាសាយធំមួយប្រភេទ ដែលកំពុងរាតត្បាត ក្នុងតំបន់ដែលយើងរស់នៅ ដែលបានបណ្តាលឲ្យគាត់មានអាការៈក្អក និងឈឺក្បាលមិនព្រមបាត់សោះ។ ពីរបីនាទីក្រោយមក គាត់ក៏បាននិយាយទាំងកំហឹង ដោយធ្វើការសន្និដ្ឋាន អំពីប្រភពនៃមេរោគនោះ។ ខ្ញុំក៏ស្តាប់គាត់និយាយ ដោយមិនដឹងថា ត្រូវធ្វើដូចម្តេច។ បន្តិចក្រោយមក គាត់ក៏បានចាកចេញពីហាងទំនិញ ដោយមិនទាន់បាត់ខឹង និងនៅមានអារម្មណ៍នឿយណាយនៅឡើយ។ ទោះបីជាគាត់បានបង្ហាញពីអារម្មណ៍នឿយណាយរបស់គាត់ក៏ដោយ ក៏ខ្ញុំមិនដឹងថា ត្រូវធ្វើអ្វីដើម្បីដកយកការឈឺចាប់ចេញពីខ្លួនគាត់បានទេ។ ស្តេចដាវីឌ ជាស្តេចទីពីររបស់នគរអ៊ីស្រាអែល ដែលបាននិពន្ធទំនុកដំកើង ដើម្បីបង្ហាញចេញនូវកំហឹង និងអារម្មណ៍នឿយណាយរបស់ទ្រង់ ដល់ព្រះ។ ប៉ុន្តែ ស្តេចដាវីឌបានជ្រាបថា ព្រះទ្រង់មិនគ្រាន់តែស្តាប់ទ្រង់ប៉ុណ្ណោះឡើយ តែព្រះអង្គថែមទាំងអាចធ្វើអ្វីម្យ៉ាង ដើម្បីដកការឈឺចាប់ចេញពីទ្រង់។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៦១ ស្តេចដាវីឌបានមានបន្ទូលថា “កាលណាចិត្តទូលបង្គំត្រូវបង្គ្រប នោះទូលបង្គំនឹងអំពាវនាវដល់ទ្រង់ពីចុងផែនដីផង សូមនាំទូលបង្គំទៅឯថ្មដាដែលខ្ពស់ជាងទូលបង្គំ”(ខ.២)។ ព្រះទ្រង់ជា “ទីជ្រកកោន”របស់ស្តេចដាវីឌ (ខ.៣) ជា “ថ្មដា” ដែលទ្រង់រត់ទៅរក។…
Read articleការបង្គាប់ដោយផ្ទាល់
កូនទីពីររបស់ខ្ញុំចេះតែចង់ទៅគេង ក្នុងគ្រែសម្រាប់ក្មេងធំ ក្នុងបន្ទប់គេងរបស់បងស្រីនាង។ ជារៀងរាល់យប់ ខ្ញុំបានយកភួយដណ្តប់ឲ្យព្រីតា(Britta) ដោយផ្តល់ការណែនាំ ដល់នាងដោយផ្ទាល់ កុំឲ្យចេញពីគ្រែរបស់នាង ពុំនោះទេ ខ្ញុំនឹងយកនាង ទៅដាក់ក្នុងគ្រែសម្រាប់កូនង៉ែតវិញ។ ជារៀងរាល់យប់ ខ្ញុំបានឃើញនាងដើរចេញក្រៅបន្ទប់គេង ហើយខ្ញុំត្រូវនាំកូនជាទីស្រឡាញ់ ដែលកំពុងអន់ចិត្ត ឲ្យត្រឡប់ទៅគ្រែសម្រាប់កូនងាវិញ។ ក្រោយមក ខ្ញុំក៏បានដឹងថា បងស្រីរបស់នាង ដែលមានភាពផ្អែមល្ហែម មិនសប្បាយចិត្តនឹងឲ្យនរណាម្នាក់ គេងក្នុងបន្ទប់រួមជាមួយនាងទេ ហើយក៏បានប្រាប់ព្រីតា ម្តងហើយម្តងទៀតថា នាងបានឮខ្ញុំហៅព្រីតាឲ្យត្រឡប់ទៅបន្ទប់គេងវិញ។ ព្រីតាក៏បានស្តាប់តាមពាក្យសម្តីរបស់បងស្រីនាង។ នាងបានរកមើលខ្ញុំ ហើយក៏បានឡើងគេងនៅលើគ្រែរបស់នាងវិញ។ ការស្តាប់តាមសម្លេងខុស អាចនាំឲ្យយើងម្នាក់ៗទទួលផលវិបាក។ ពេលព្រះអម្ចាស់ចាត់បុរសម្នាក់ ឲ្យទៅស្រុកបេតអែល ធ្វើជាតំណាងឲ្យទ្រង់ ទ្រង់បានប្រទាននូវការបង្គាប់ដ៏ច្បាស់លាស់ កុំឲ្យគាត់បរិភោគអាហារ ឬគ្រឿងទឹក នៅទីនោះឡើយ ហើយក៏មិនត្រូវវិលត្រឡប់មកវិញ តាមផ្លូវដដែលដែរ(១ពង្សាវតាក្សត្រ ១៣:៩)។ ពេលស្តាបយេរ៉ូបោមអញ្ជើញគាត់ ឲ្យបរិភោគអាហារជាមួយទ្រង់ ហោរារូបនេះក៏បានបដិសេធ ដើម្បីស្តាប់បង្គាប់ព្រះរាជបញ្ជារបស់ព្រះ។ ពេលដែលហោរាដែលមានវ័យចាស់ជាងគេ អញ្ជើញគាត់ឲ្យនៅញាំអាហារ ពីដំបូង គាត់បានបដិសេធ ប៉ុន្តែ ក្រោយមក គាត់ក៏ព្រមនៅញាំអាហារ ពេលដែលហោរានោះបានបោកបញ្ឆោតគាត់ថា ទេវតានៃព្រះអម្ចាស់ បានប្រាប់ថា គាត់អាចញាំអាហារនោះបាន។…
Read articleប្រាជ្ញាចាស់បុរាណ
កាលពីឆ្នាំ ២០១០ មានកាសែតក្នុងស្រុកមួយ នៅប្រទេសសឹង្ហបូរី បានចុះផ្សាយអំពីរបាយការណ៍ពិសេស ដែលនិយាយអំពីមេរៀនជីវិត ដែលចែកចាយដោយពលរដ្ឋវ័យចំណាស់ប្រាំបីនាក់។ របាយការណ៍នោះបានចាប់ផ្តើមដោយពាក្យថា “ការមានវ័យកាន់តែចាស់ នាំឲ្យមានការពុះពារ នៅក្នុងគំនិត និងរូបកាយ តែទន្ទឹមនឹងនោះ វាក៏នាំឲ្យមានការចម្រើនឡើង នៅក្នុងផ្នែកដទៃទៀតផងដែរ។ គឺការចម្រើនឡើងនៃចំណេះដឹងផ្នែកអារម្មណ៍ និងសង្គម ដែលជាលក្ខណៈសម្បត្តិ ដែលអ្នកវិទ្យាសាស្រ្តកំពុងតែចាប់ផ្តើម ឲ្យនិយមន័យថា វាជាប្រាជ្ញា … គឺប្រាជ្ញារបស់មនុស្សចាស់”។ ជាការពិតណាស់ មនុស្សចាស់ដែលមានប្រាជ្ញា មានការជាច្រើនដែលអាចបង្រៀនយើង អំពីជីវិត។ ប៉ុន្តែ ព្រះគម្ពីរបានចែងអំពីស្តេចមួយអង្គដែលទើបឡើងសោយរាជ ដែលមិនបានទទួលស្គាល់ប្រាជ្ញារបស់មនុស្សចាស់។ ស្តេចសាឡូម៉ូនទើបតែសុគត ហើយបទគម្ពីរ១ពង្សាវតាក្សត្រ ១២:៣ បានចែងថា “ពួកជំនុំអ៊ីស្រាអែលទាំងអស់ ក៏បានមកគាល់ស្តេចរេហូបោម” ដោយថ្វាយញ្ញតិមួយដល់ទ្រង់។ ពួកគេបានសូមឲ្យស្តេចថ្មីមួយអង្គនេះ ឲ្យសម្រាលបន្ទុកនៃការងារ និងពន្តអាករដ៏ធ្ងន់ ដែលស្តេចសាឡូម៉ូន ដែលជាបិតាទ្រង់ បានតម្រូវដល់ពួកគេ។ ហើយពួកគេនឹងតបស្នងស្តេចរេហូបោមវិញ ដោយបម្រើទ្រង់ ដោយភក្តីភាព។ ពីដំបូងស្តេចដ៏ក្មេងវ័យអង្គនេះ បានស្វែងរកការប្រឹក្សាពីពួកចាស់ទុំ(ខ.៦)។ ប៉ុន្តែ ទ្រង់ក៏បានបដិសេធការប្រឹក្សារបស់ពួកគេ ហើយបែរជាទទួលការប្រឹក្សាដ៏ល្ងង់ខ្លៅ ពីពួកយុវជន ដែលបានធំធាត់ជាមួយទ្រង់វិញ(ខ.៨)។ ទ្រង់បានដាក់បន្ទុកទៅលើប្រជារាស្រ្តកាន់តែធ្ងន់ជាងមុន។ ភាពតុកក្រហល់របស់ទ្រង់…
Read article