បន្លាដែលចាក់ទំលុះ
មានពេលមួយចង្អុលដៃរបស់ខ្ញុំ បានមុតបន្លា ហើយឈាមក៏បានហូរចេញមក។ ខ្ញុំក៏បានស្រែកថ្ងូរ ហើយប្រញាប់ដកដៃចេញមកវិញ តាមសុភាវគតិរបស់ខ្ញុំ។ ប៉ុន្តែ ខ្ញុំមិនគួរមានការភ្ញាក់ផ្អើលទេ។ វាជារឿងធម្មតាទេ ដែលខ្ញុំមុតដៃ ដោយសារខ្ញុំលួសមែកគុម្ពោតព្រៃដែលមានបន្លាច្រើន ដោយមិនបានប្រើស្រោមដៃ។ ម្រាមដៃខ្ញុំក៏បានចុកខ្ទោកៗ ហើយឈាមក៏បានហូរចេញមក។ ពេលខ្ញុំស្វែងរកបង់រំរបួស ខ្ញុំក៏ស្រាប់តែនឹកគិត អំពីព្រះអង្គសង្រ្គោះរបស់ខ្ញុំ។ មុនពេលគេយកព្រះអង្គទៅឆ្កាង គេបានយកភួងបន្លាមកពាក់ពីលើព្រះកេសទ្រង់(យ៉ូហាន ១៩:១-៣)។ ខ្ញុំក៏បានគិតថា បើបន្លាតែមួយបានធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងយ៉ាងនេះហើយ ចុះទំរាំតែបន្លាជាច្រើន ដែលគេបានក្រងធ្វើមកុដពាក់ពីលើព្រះកេសព្រះយេស៊ូវ តើបានធ្វើឲ្យទ្រង់មានការឈឺចាប់ខ្លាំងប៉ុណ្ណា? នេះគ្រាន់តែជាការឈឺចាប់ខាងរូបកាយមួយផ្នែកតូចប៉ុណ្ណោះ ដែលទ្រង់បានទទួលរង មុនពេលទ្រង់សុគត។ គេបានវាយខ្នងទ្រង់ នឹងរំពាត់ខ្សែទៃ ហើយយកដែកគោលមកដំទំលុះកដៃ និងប្រអប់ជើងទ្រង់ទៀត។ សូម្បីតែពេលដែលទ្រង់បានសុគតហើយ ក៏គេនៅតែយកលំពែងមកចាក់ទំលុះចំហៀងទ្រង់ទៀត។ ប៉ុន្តែ ព្រះយេស៊ូវក៏បានទទួលរងការឈឺចាប់ខាងវិញ្ញាណផងដែរ។ បទគម្ពីរអេសាយ ជំពូក ៥៣ ខ.៥ បានប្រាប់យើងថា “ទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី”។ ត្រង់ចំណុចនេះ លោកអេសាយបាននិយាយអំពីមេត្រីភាព សំដៅទៅលើការអត់ទោសបាប។ ព្រះយេស៊ូវបានអនុញ្ញាតឲ្យគេចាក់ទំលុះព្រះកាយទ្រង់ ដោយបន្លា ដែកគោល និងលំពែង គឺដើម្បីជួយឲ្យយើងមានមេត្រីភាពខាងវិញ្ញាណជាមួយនឹងព្រះជាម្ចាស់។ ការលះបង់របស់ទ្រង់…
Read articleការអធិស្ឋាន និងរណាយន្ត
ខ្ញុំមានការគោរព ចំពោះភាពក្លាហានរបស់អ៊ំស្រី ក្លេឌី(Glady) ទីបីជាលក្ខណៈសម្បត្តិមួយនេះ បានធ្វើឲ្យខ្ញុំមានការព្រួយបារម្ភចំពោះគាត់ នៅពេលខ្លះក៏ដោយ។ ឧទារហណ៍ មានពេលមួយ ខ្ញុំមានការព្រួយបារម្ភ ពេលដែលគាត់បានចែកចាយប្រាប់ខ្ញុំ នៅក្នុងអ៊ីមែលរបស់គាត់ថា គាត់បានកាប់រំលំដើមវលណាត់ដ៏ធំមួយដើម កាលពីថ្ងៃម្សិលមិញ។ ខ្ញុំមានការព្រួយបារម្ភចំពោះគាត់ ព្រោះគាត់មានអាយុ៧៦ឆ្នាំហើយ។ គាត់ហ៊ានប្រើរណាយន្ត ឬត្រង់ស៊ីន័រ ដើម្បីកាប់រំលំដើមឈើនោះ ដែលបានដុះពីក្រោយបន្ទប់ដាក់ឡានរបស់គាត់។ ពេលដែលឫសរបស់ដើមឈើនោះ បានព្យាយាមផុសចេញមកតាមជញ្ជាំងស៊ីម៉ង់ គាត់ដឹងថា គាត់ត្រូវតែកាប់ដើមឈើនោះចោល។ ប៉ុន្តែ គាត់បានប្រាប់យើងថា គាត់តែងតែអធិស្ឋាន មុនពេលគាត់ចាប់ផ្តើមធ្វើកិច្ចការដ៏គ្រោះថ្នាក់ដូចនេះ។ ខណៈពេលដែលលោកនេហេមា កំពុងបម្រើការជាអ្នកថ្វាយពែងដល់ស្តេចនៃចក្រភពពើរស៊ី ក្នុងអំឡុងពេលដែលប្រជាជនអ៊ីស្រាអែល កំពុងរស់នៅជាឈ្លើយសឹក មានអ្នកខ្លះបានធ្វើដំណើរទៅទីក្រុងយេរូសាឡិមវិញ។ ពេលពួកគេវិលត្រឡប់មកវិញ គាត់ក៏បានទទួលដំណឹងថា “កំផែងនៃក្រុងយេរូសាឡិម ក៏បាក់បែក ហើយទ្វារបានឆេះអស់ផង”(នេហេមា ១:៣)។ ដោយសារកំផែងបាក់បែក នោះពួកខ្មាំងសត្រូវងាយនឹងលើកទ័ពមកវាយយកទីក្រុងយេរូសាឡិម។ លោកនេហេមាមានការអាណិតអាសូរ ចំពោះប្រជាជនរបស់គាត់ ហើយចង់ជួយពួកគេ។ ប៉ុន្តែ គាត់ត្រូវអធិស្ឋានជាមុនសិន ជាពិសេស ដោយសារស្តេចថ្មី បានសរសេរសំបុត្របង្គាប់ឲ្យគេបញ្ឈប់ការសាងសង់ នៅទីក្រុងយេរូសាឡិម(មើលអែសរ៉ា ៤)។ លោកនេហេមាក៏បានអធិស្ឋានឲ្យប្រជាជនគាត់(នេហេមា ១:៥-១០) ហើយបន្ទាប់មក គាត់ក៏បានទូលសូមជំនួយពីព្រះជាម្ចាស់ មុនពេលទូលសូមការអនុញ្ញាតិពីស្តេច…
Read articleការល្អ និងការអាក្រក់
ការភ័យខ្លាច អាចធ្វើឲ្យយើងរកធ្វើអ្វីមិនកើត។ យើងដឹង អំពីមូលហេតុដែល យើងមានការភ័យខ្លាច។ យើងខ្លាចអ្វីដែលធ្វើឲ្យយើងឈឺចាប់ កាលពីអតីតកាល និងអ្វីៗដែលងាយនឹងធ្វើឲ្យយើងឈឺចាប់ម្តងទៀត។ ដូចនេះ ជួនកាល យើងនៅជាប់គាំង មិនអាចត្រឡប់ថយក្រោយ ហើយក៏ភ័យខ្លាចពេក មិនអាចបោះជំហានទៅមុខបាន។ យើងក៏បាននិយាយម្នាក់ឯងថា “ខ្ញុំមិនអាចធ្វើវាបានទេ។ ខ្ញុំមិនមានភាពវ័យឆ្លាត មិនខ្លាំង ឬមិនមានភាពក្លាហានល្មមនឹងប្រឈមមុននឹងការឈឺចាប់នោះទៀត”។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការពិពណ៌នា របស់អ្នកនិពន្ធឈ្មោះ ហ្វ្រេតដឺរិគ បឺចន័រ(Frederick Buechner) អំពីព្រះគុណរបស់ព្រះ។ គាត់ថា ព្រះគុណព្រះ គឺដូចជាសម្លេងដ៏ស្រទន់ ដែលនិយាយថា “ក្នុងលោកិយនេះ ការអាក្រក់ និងការល្អនឹងកើតឡើង។ តែកុំខ្លាចឡើយ។ ខ្ញុំនៅជាមួយអ្នកជានិច្ច”។ ការអាក្រក់នឹងកើតឡើង។ ក្នុងលោកិយនេះ មនុស្សដែលទទួលរងការឈឺចាប់ ធ្វើឲ្យអ្នកដទៃឈឺចាប់ ដែលជាញឹកញាប់ ពួកគេបានប្រើការអាក្រក់។ យើងធ្លាប់ជួបរឿងអាក្រក់ ដែលក្នុងនោះ ការអាក្រក់បានហ៊ុមព័ទ្ធយើង ហើយអ្នកដទៃបានធ្វើឲ្យយើងមានរបួស គឺមិនខុសពីស្តេចដាវីឌឡើយ(ទំនុកដំកើង ៥៧:៤)។ ហើយយើងក៏បានសោកសង្រេង ហើយក៏បានអំពាវនាវរកព្រះជាម្ចាស់(ខ.១-២)។ ប៉ុន្តែ ដោយសារព្រះជាម្ចាស់បានគង់នៅជាមួយយើង នោះការល្អក៏អាចកើតឡើងផងដែរ។ ខណៈពេលដែលយើងរត់ទៅរកទ្រង់ ដោយការឈឺចាប់ និងការភ័យខ្លាច…
Read articleចូរទុកចិត្តទ្រង់ជាមុនសិន
កាលខ្ញុំនៅក្មេង ខ្ញុំខ្លាចទឹក ប៉ុន្តែ ប៉ារបស់ខ្ញុំចង់ឲ្យខ្ញុំរៀនហែលទឹក។ គាត់នាំខ្ញុំទៅកន្លែងជ្រៅលិចក្បាលខ្ញុំ នៅក្នុងអាងហែលទឹក ដែលមានតែគាត់ម្នាក់ដែលចាំជួយខ្ញុំ។ បន្ទាប់មក គាត់ក៏បានបង្រៀនខ្ញុំឲ្យសម្រួលអារម្មណ៍ ហើយបណ្តែតខ្លួននៅលើទឹក។ ពេលខ្ញុំមានការភ័យខ្លាច ខ្ញុំក៏បានប្រាប់គាត់ កុំឲ្យលែងខ្ញុំ។ ហើយគាត់ក៏បានសន្យាថា គាត់នឹងមិនទុកខ្ញុំចោលឡើយ គាត់បានកាន់ខ្ញុំជាប់ហើយ។ វាមិនគ្រាន់តែជាការរៀនហែលទឹកប៉ុណ្ណោះទេ តែជាការរៀនទុកចិត្តផងដែរ។ ខ្ញុំដឹងថា ប៉ាខ្ញុំស្រឡាញ់ខ្ញុំ ហើយនឹងមិនដែលមានបំណង ទុកឲ្យខ្ញុំមានគ្រោះថ្នាក់ឡើយ តែខ្ញុំនៅតែមានការភ័យខ្លាចខ្លាំង។ ខ្ញុំបានតោងកគាត់យ៉ាងណែន ទាល់តែគាត់ផ្តល់ការធានាថា អ្វីៗនឹងល្អប្រសើរឡើង។ ទីបំផុត ការអត់ធ្មត់ និងភាពសប្បុរសរបស់គាត់ ក៏បានទទួលជោគជ័យ ហើយខ្ញុំក៏បានចាប់ផ្តើមហែលទឹក។ ប៉ុន្តែ ខ្ញុំត្រូវតែទុកចិត្តគាត់ជាមុនសិន។ ពេលដែលខ្ញុំមានអារម្មណ៍ទាល់ច្រក មិនអាចចេញពីការលំបាកបាន ជួនកាល ខ្ញុំក៏បាននឹកគិតដល់ពេលនោះ។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះអម្ចាស់ បានធានាដល់រាស្រ្តទ្រង់ថា ទ្រង់នឹងទ្រទ្រង់ពួកគេ សូម្បីតែនៅពេលដែលពួកគេចាស់ជរា។ ទ្រង់បានបង្កើតពួកគេ ហើយទ្រង់នឹងបីពួកគេ(អេសាយ ៤៦:៤)។ យើងមិនតែងតែអាចមានអារម្មណ៍ថា ព្រះហស្តរបស់ព្រះជាម្ចាស់ កំពុងតែបីយើង តែទ្រង់បានសន្យាថា ទ្រង់នឹងមិនចាកចេញពីយើងឡើយ(ហេព្រើរ ១៣:៥)។ ទ្រង់ជួយឲ្យយើងរៀនទុកចិត្ត ចំពោះសេចក្តីស្មោះត្រង់របស់ទ្រង់ ខណៈពេលដែលយើងបានសម្រាក នៅក្នុងការថែរក្សា…
Read articleចូរសួរសត្វចុះ
មានពេលមួយ គេបានសង្រ្គោះសត្វឥន្រ្ទីក្បាលត្រងោលមួយក្បាល។ ចៅៗរបស់ខ្ញុំមានការជក់ចិត្ត នឹងការទស្សនាសត្វឥន្រ្ទីនេះ នៅទល់នឹងមុខ។ គេថែមទាំងបានអនុញ្ញាត ឲ្យពួកគេប៉ះវាផងដែរ។ អ្នកស្ម័គ្រចិត្តនៅសួនសត្វក៏បានពិពណ៌នាប្រាប់យើង អំពីបក្សីដ៏ខ្លាំងមួយក្បាលនេះ ដែលកំពុងទំនៅលើដៃគាត់ ហើយខ្ញុំក៏មានការភ្ញាក់ផ្អើល ពេលបានដឹងថា សត្វឥន្រ្ទីឈ្មោលមួយក្បាលនេះ មានស្លាបប្រវែង ជិត២ម៉ែត្រ តែដោយសារឆ្អឹងរបស់វាមានប្រហោងក្នុង នោះវាមានទម្ងន់ប្រហែល៤គីឡូក្រាមប៉ុណ្ណោះ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកឃើញសត្វឥន្រ្ទីដ៏មហិមាមួយក្បាល ដែលខ្ញុំធ្លាប់ឃើញហើរសំកាំងពីលើបឹងមួយ ដោយត្រៀមខ្លួនបោះពួយទម្លាក់ខ្លួនចុះមកចាប់ចំណីរបស់ខ្លួន នឹងក្រញាំជើង។ ហើយខ្ញុំក៏បាននឹកឃើញសត្វធំមួយក្បាលទៀត គឺសត្វក្រសារពណ៌ខៀវ មានជើងវែងៗ ដែលខ្ញុំបានលួចមើលឃើញវាកំពុងឈរស្ងៀម នៅមាត់ស្រះមួយ។ វាបានត្រៀមចឹកចំណីរបស់វានៅក្នុងទឹក ដោយចំពុះដ៏វែងរបស់វា។ សត្វទាំងពីរប្រភេទនេះ ស្ថិតនៅក្នុងចំណោមសត្វបក្សីជិត១ម៉ឺនប្រភេទទៀត ដែលអាចដឹកនាំគំនិតយើង ឲ្យគិតអំពីព្រះអាទិកររបស់យើង។ ក្នុងព្រះគម្ពីរយ៉ូប មិត្តភក្តិរបស់លោកយ៉ូបបានជជែកគ្នា អំពីមូលហេតុ ដែលគាត់កំពុងរងទុក្ខវេទនា ហើយក៏បានសួរគាត់ថា “តើអ្នកអាចគិតយល់អាថ៌កំបាំងទំាងអស់របស់ព្រះបានទេ?” (មើល ១១:៥-៩)។ លោកយ៉ូបក៏បានឆ្លើយតប ចំពោះពួកគេវិញ ដោយប្រកាសថា “ចូរអ្នកសួរសត្វតិរច្ឆានឥឡូវចុះ វានឹងបង្រៀនអ្នក ហើយសត្វស្លាប ដែលហើរលើអាកាសផង វានឹងប្រាប់ឲ្យអ្នកដឹង”(យ៉ូប ១២:៧)។ សត្វគឺជាភស្តុតាង ដែលបញ្ជាក់អំពីសេចក្តីពិតដែលថា ព្រះទ្រង់បានរចនា និងថែរក្សា ហើយគ្រប់គ្រងស្នាព្រះហស្តទ្រង់ “ដែលជីវិតនៃសត្វទាំងឡាយ…
Read articleទ្រង់ទទួលបន្ទុករបស់យើង
មានពេលមួយ លោកខេរិន ហៀលី(Kieran Healy) បានមើលវិក្កិយប័ត្រទឹក ឃើញថា នៅខែមុនគាត់បានប្រើទឹក ក្នុងបរិមាណដ៏គួរឲ្យភ្ញាក់ផ្អើល។ នេះមិនមែនជារឿងធម្មតាទេ ដែលពលរដ្ឋនៅរដ្ឋឃែរ៉ូឡាយណា ខាងជើងរូបនេះ ឃើញគេជូនដំណឹងថា គាត់បានជំពាក់រដ្ឋាករទឹក ១០០លានដុល្លា សម្រាប់ការប្រើប្រាស់ទឹកខែមុន។ រឿងនេះ អាចធ្វើឲ្យអ្នកខ្លះគាំងបេះដូងបាន។ តែគាត់មានទំនុកចិត្តថា គាត់មិនបានប្រើទឹកអស់ច្រើនយ៉ាងនេះទេ។ គាត់ក៏បានសួរគេ បែបកំប្លែងលេងថា តើគាត់អាចបង់រំលួសបានអត់។ ការជំពាក់លុយ១០០លានដុល្លា ជាបន្ទុកដែលធ្ងន់ហួសពីលទ្ធភាពដែលយើងអាចទទួល ប៉ុន្តែ បន្ទុកនេះមិនធ្ងន់ទេ បើធៀបនឹងបន្ទុកដែលមិនអាចវាស់បាន ដែលអំពើបាបបានដាក់ឲ្យយើងទទួល។ ការព្យាយាមសែងបន្ទុក និងជៀសវាងលទ្ធផលនៃអំពើបាបរបស់យើង នឹងនាំឲ្យយើងមានអារម្មណ៍ហត់នឿយ ហើយពេញដោយការប្រកាន់ទោសខ្លួនឯង និងភាពខ្មាស់អៀន។ ជាការពិតណាស់ យើងមិនមានលទ្ធភាពសែងបន្ទុកនេះបានឡើយ។ ហើយព្រះទ្រង់ក៏មិនបានបង្កើតយើងមក សម្រាប់ឲ្យសែងបន្ទុកនៃអំពើបាបដែរ។ គឺដូចដែលសាវ័កពេត្រុសបានរំឭកអ្នកជឿទាំងឡាយថា មានតែព្រះយេស៊ូវទេ ដែលជាព្រះរាជបុត្រានៃព្រះដែលគ្មានបាប ដែលអាចសែងបន្ទុកនៃអំពើបាបរបស់យើង ហើយទទួលទម្ងន់នៃលទ្ធផលនៃអំពើបាបនោះបាន(១ពេត្រុស ២:២៤)។ កាលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង ទ្រង់បានទទួលអំពីបាបទាំងអស់របស់យើង មកលើព្រះអង្គទ្រង់ ហើយក៏បានប្រទានការអត់ទោសបាប ដល់យើងរាល់គ្នា។ ដោយសារទ្រង់បានសែងបន្ទុកយើងហើយ នោះយើងមិនចំាបាច់ត្រូវទទួលរងការជំនុំជម្រះ ដែលយើងសមនឹងទទួលនោះឡើយ។ យើងមិនត្រូវរស់នៅ ក្នុងការភ័យខ្លាច ឬកំហុស ឬ“កិរិយាឥតប្រយោជន៍…
Read article