មានសុវត្ថិភាព ក្នុងព្រះហស្តទ្រង់
អាកាសធាតុនៅខាងក្រៅ កំពុងការធ្វើការគំរាមកំហែង ហើយពត៌មានដែលបានបង្ហាញ ក្នុងទូរស័ព្ទចល័តរបស់ខ្ញុំ បានដាស់តឿនខ្ញុំ អំពីទឹកដែលអាចជន់ឡើងភ្លាមៗ។ នៅក្នុងតំបន់ដែលខ្ញុំរស់នៅ ខ្ញុំឃើញមានឡានជាច្រើន ដែលគេបានយកមកចត ខណៈពេលដែលឪពុកម្តាយទាំងឡាយ និងអ្នកដទៃទៀត បានជួបជុំគ្នា ដើម្បីចាំទទួលកូនរបស់ខ្លួន នៅកន្លែងចំណតឡានក្រុងរបស់សាលា។ នៅពេលដែលឡានក្រុងមកដល់ ភ្លៀងក៏ចាប់ផ្តើមធ្លាក់។ គឺនៅពេលនោះហើយ ដែលខ្ញុំបានសង្កេតឃើញស្រី្តម្នាក់ចេញពីឡាន ហើយក៏បានបើកគំរបគូតឡាន យកឆ័ត្រចេញមក។ គាត់បានដើរទៅរកក្មេងស្រីតូចម្នាក់ ហើយខំបាំងកុំឲ្យនាងត្រូវទឹកភ្លៀង ទាល់តែបានទៅដល់ឡាន។ នេះជារូបភាពដ៏ស្រស់ស្អាត នៃការថែរក្សា និងការការពាររបស់ឪពុកម្តាយ ដែលកើតមានពិត ដែលបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការថែរក្សារបស់ព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌។ ហោរាអេសាយបានធ្វើការថ្លែងទំនាយ អំពីការជំនុំជម្រះ ចំពោះការមិនស្តាប់បង្គាប់ ដែលបន្ទាប់មក ថ្ងៃដ៏ភ្លឺស្វាងក៏បានកើតមាន សម្រាប់រាស្រ្តរបស់ព្រះ(អេសាយ ៤០:១-៨)។ គាត់ថា អ្នកនាំដំណឹងល្អនឹងឡើងទៅប្រកាស នៅលើភ្នំ(ខ.៩) ដែលជាការធានាដល់ពួកអ៊ីស្រាអែលថា ព្រះអង្គនៅតែមានព្រះវត្តមានដ៏មានចេស្តា និងការថែរក្សាដ៏ស្រទន់ សម្រាប់ពួកគេ។ ដំណឹងល្អនៅសម័យនោះ ក៏ដូចជានៅសម័យបច្ចុប្បន្ន គឺបានប្រកាសថា ដោយសារព្រះចេស្តារបស់ព្រះជាម្ចាស់ និងអំណាចគ្រប់គ្រងរបស់ទ្រង់ នោះគេមិនចាំបាច់ត្រូវថប់បារម្ភ ឬភ័យខ្លាចឡើយ(ខ.៩-១០)។ នៅក្នុងការប្រកាសនោះ គឺមានដំណឹងអំពីការការពាររបស់ព្រះអម្ចាស់ ដែលជាប្រភេទនៃការការពារ ដែលពួកអ្នកគង្វាលចៀមបានផ្តល់ឲ្យ(ខ.១១)…
Read articleរឿងរបស់ព្រះយេស៊ូវ
កាលពីក្មេង ខ្ញុំចូលចិត្តទៅមើលសៀវភៅ នៅបណ្ណាគារតូចមួយ ប្រចាំតំបន់ដែលខ្ញុំរស់នៅ។ ថ្ងៃមួយ ខ្ញុំក៏បានមើលទៅធ្នើរសៀវភៅ ដែលគេបានតម្រៀមសៀវភៅសម្រាប់មនុស្សពេញវ័យ ហើយខ្ញុំក៏បានលើកហេតុផលថា ខ្ញុំអាចអានសៀវភៅមួយណាក៏បាន។ ដោយសារខ្ញុំមានចិត្តក្លៀវក្លាខ្លាំង ខ្ញុំក៏បានភ្លេចការពិតដ៏សំខាន់មួយ។ តាមពិត គេបានបន្ថែមសៀវភៅថ្មីៗ នៅក្នុងធ្នើរទាំងនោះ ជាទៀងទាត់។ ទោះបីជាខ្ញុំមានការប្រឹងប្រែងអានសៀវភៅទំាងនោះក៏ដោយ ក៏ខ្ញុំនៅតែអានមិនទាន់ ព្រោះសៀវភៅថ្មីៗច្រើនពេក។ សៀវភៅថ្មីៗបានបន្តបំពេញធ្នើរសៀវភៅកាន់តែច្រើនឡើងៗ។ បើសាវ័កយ៉ូហានរស់នៅ ក្នុងសម័យបច្ចុប្បន្ន គាត់ទំនងជាមានការស្ញើច ចំពោះសៀវភៅជាច្រើន ដែលគេអាចរកបាន នៅសម័យនេះ ព្រោះកាលគាត់និពន្ធកណ្ឌគម្ពីរដំណឹងល្អយ៉ូហាន កណ្ឌយ៉ូហានខ្សែទី១ ទី២ និងទី៣ ព្រមទាំងកណ្ឌគម្ពីរវិវរណៈ គាត់បានសរសេរដោយដៃ នៅលើក្រាំង។ លោកយ៉ូហានបាននិពន្ធកណ្ឌទាំងនោះ ដោយសារព្រះវិញ្ញាណបានបណ្តាលចិត្តគាត់ ឲ្យធ្វើជាស្នរបន្ទាល់ ឲ្យគេបានដឹងអំពីកំណត់ហេតុនៃដំណើរព្រះជន្ម និងព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ដែលគាត់បានដឹង និងឃើញផ្ទាល់ភ្នែក(១យ៉ូហាន ១:១-៤)។ ប៉ុន្តែ សំណេររបស់សាវ័កយ៉ូហានបាននិយាយ តែមួយផ្នែកតូច នៃការទាំងអស់ ដែលព្រះយេស៊ូវបានធ្វើ និងបង្រៀន ក្នុងអំឡុងពេលទ្រង់បំពេញព្រះរាជកិច្ចនៅផែនដី។ តាមពិត គាត់បានមានប្រសាសន៍ថា បើសិនជាគេត្រូវសរសេរ អំពីការទំាងអស់ដែលព្រះយេស៊ូវបានធ្វើ “នោះលោកីយ៍ទាំងមូលក៏មិនល្មមគ្រាន់ ដើម្បីនឹងដាក់អស់ទាំងសៀវភៅ ដែលត្រូវសរសេរនោះផង”(យ៉ូហាន ២១:២៥)។…
Read articleការច្រៀង ឲ្យពេជ្ឈឃាតស្តាប់
បុរសពីរនាក់ត្រូវបានគេកាត់ទោស ពីបទជួញដូរគ្រឿងញៀន ហើយបានរង់ចាំទោសប្រហារជីវិត អស់រយៈពេល១ទសវត្សរ៍ហើយ។ ខណៈពេលដែលពួកគេកំពុងនៅក្នុងគុក ពួកគេបានស្គាល់សេចក្តីស្រឡាញ់ ដែលព្រះទ្រង់បានបង្ហាញឲ្យពួកគេស្គាល់ នៅក្នុងអង្គព្រះយេស៊ូវ ហើយជីវិតពួកគេក៏បានផ្លាស់ប្រែ។ ពេលដែលពួកគេដល់ពេលដែលត្រូវទទួលទោសប្រហារជីវិត ដោយបាញ់នឹងកំាភ្លើង ពួកគេក៏បានឈរនៅចំពោះមុខពេជ្ឈឃាត ដោយសូត្រសេចក្តីអធិស្ឋានព្រះអម្ចាស់ ហើយច្រៀងបទ “ព្រះគុណអស្ចារ្យ”។ ដោយសារពួកគេមានជំនឿលើព្រះ នោះតាមរយៈអំណាចនៃព្រះវិញ្ញាណនៃព្រះ ពួកគេអាចប្រឈមមុខដាក់សេចក្តីស្លាប់ ដោយសេចក្តីក្លាហានដ៏អស្ចារ្យ។ ពួកគេបានដើរតាមគំរូនៃសេចក្តីជំនឿ ដែលព្រះយេស៊ូវបានទុកឲ្យ។ ពេលដែលព្រះយេស៊ូវជ្រាបថា ពេលដែលទ្រង់សុគតត្រូវមកដល់ ទ្រង់ក៏បានចំណាយពេលច្រៀងសរសើរដំកើងព្រះ ជាមួយមិត្តសំឡាញ់ទ្រង់ នៅពេលល្ងាចនោះ។ ពិតជាគួរឲ្យកត់សំគាល់ណាស់ ដែលទ្រង់អាចច្រៀង ក្នុងកាលៈទេសៈដូចនេះ ប៉ុន្តែ អ្វីដែលកាន់តែគួរឲ្យកត់សំគាល់ថែមទៀតនោះ គឺបទដែលទ្រង់ច្រៀង។ នៅពេលយប់នោះ ព្រះយេស៊ូវ និងមិត្តសំឡាញ់ទ្រង់ បានបរិភោគអាហារបុណ្យរំលង ដែលតែងតែបញ្ចប់ ដោយការច្រៀងបទទំនុកដំកើង ដែលមានបទជាបន្តបន្ទាប់ ដែលគេបានហៅថា ហាលែល (ទំនុកដំកើង ជំពូក ១១៣-១១៨)។ នៅពេលយប់នោះ ព្រះយេស៊ូវបានប្រឈមមុខដាក់សេចក្តីស្លាប់ ដោយការច្រៀង អំពីចំណងនៃសេចក្តីស្លាប់(ទំនុកដំកើង ១១៦:៣)។ តែទ្រង់បានសរសើរដំកើងសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះជាម្ចាស់(១១៧:២) ហើយបានអរព្រះគុណព្រះអង្គ សម្រាប់សេចក្តីសង្រ្គោះ(១១៨:១៤)។ ជាការពិតណាស់ បទទំនុកដំកើងទាំងនេះ បានកម្សាន្តចិត្តព្រះយេស៊ូវ…
Read articleលើសពីពាក្យសម្តី
មានពេលមួយ គេបានធ្វើពិធីអរព្រះគុណព្រះអង្គ សម្រាប់ការបកប្រែព្រះគម្ពីរ ទៅជាភាសាក្នុងតំបន់នៅទ្វីបអាហ្វ្រិក។ នៅពេលនោះ គេក៏បានយកព្រះគម្ពីរនោះមកបង្ហាញ ហើយក៏បានជូនព្រះគម្ពីរមួយក្បាល ដល់មេភូមិប្រចាំតំបន់នោះ។ គាត់ក៏បានអរព្រះគុណព្រះអង្គ ដោយលើកព្រះគម្ពីរឡើងទៅលើ ហើយប្រកាសថា “ពេលនេះ យើងដឹងថា ព្រះជាម្ចាស់ក៏ចេះភាសារបស់យើងដែរ! យើងអាចអានព្រះគម្ពីរ ជាភាសាកំណើតរបស់យើងហើយ”។ ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ចេះគ្រប់ភាសាទាំងអស់ ទោះភាសារបស់យើងជាភាសាអ្វីក៏ដោយ។ ប៉ុន្តែ ជាញឹកញាប់ យើងមានអារម្មណ៍ថា យើងមិនអាចបង្ហាញចេញនូវការស្រេកឃ្លានរកទ្រង់ ដែលមានក្នុងជម្រៅដ៏ជ្រៅបំផុតនៃចិត្តយើងទេ។ សាវ័កប៉ុលបានលើកទឹកចិត្តយើង ឲ្យអធិស្ឋាន ទោះយើងមានអារម្មណ៍យ៉ាងណាក៏ដោយ។ គាត់បាននិយាយអំពីលោកិយ ដែលមានពេញដោយទុក្ខវេទនា និងអំពីទុក្ខលំបាករបស់យើង គឺដូចដែលគាត់បានពិពណ៌នាថា “ដ្បិតយើងដឹងថា ជីវិតទាំងឡាយក៏ថ្ងូរ ហើយឈឺចាប់ជាមួយគ្នា ដរាបដល់គ្រាឥឡូវនេះ”(រ៉ូម ៨:២២) ហើយគាត់បានប្រៀបធៀបការនេះ ទៅនឹងកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើជំនួសយើង។ គឺដូចដែលមានសេចក្តីចែងថា “ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្តីកំសោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ”(ខ.២៦)។ ព្រះវិញ្ញាណរបស់ព្រះ ស្គាល់យើងដល់ជម្រៅដែលជ្រៅបំផុតរបស់ចិត្តយើង។ ទ្រង់ជ្រាបអំពីការស្រេកឃ្លាន និងភាសានៃចិត្តរបស់យើង ក៏ដូចជាពាក្យដែលយើងមិននិយាយចេញមក ហើយទ្រង់ជួយយើង ពេលយើងទំនាក់ទំនងជាមួយព្រះវរបិតា។ ព្រះវិញ្ញាណបរិសុទ្ធដឹកនាំយើង ឲ្យមានការផ្លាស់ប្រែ ឲ្យមានរូបភាពដូចព្រះរាជបុត្រារបស់ព្រះ(ខ.២៩)។ ព្រះវរបិតានៃយើងស្គាល់ភាសារបស់យើង ហើយមានបន្ទូលមកកាន់យើង…
Read articleឪពុកដែលច្រៀងបំពេរកូន
មុនពេលខ្ញុំ និងភរិយារបស់ខ្ញុំមានកូន គ្មាននរណាប្រាប់យើងថា ការច្រៀងចម្រៀងឲ្យក្មេងៗស្តាប់ មានសារៈសំខាន់ប៉ុណ្ណាទេ។ សព្វថ្ងៃនេះ កូនទីមួយមានអាយុ១០ឆ្នាំ កូនទីពីរមានអាយុ៨ឆ្នាំ ហើយកូនទី៣ អាយុ៦ឆ្នាំ។ ប៉ុន្តែ ពួកគេទាំងបី សុទ្ធតែពិបាកចូលគេង ពីព្រលប់។ រៀងរាល់យប់ ខ្ញុំនិងភរិយាខ្ញុំ បានដាក់វេណគ្នា បំពេរពួកគេ។ ពួកគេកាន់តែឆាប់គេងលក់ កាន់តែល្អ។ តាំងពីដើមមក ខ្ញុំបានចំណាយពេលជាសរុប រាប់រយម៉ោង ច្រៀងរហឹមៗ ឲ្យពួកគេឆាប់គេងលក់។ ប៉ុន្តែ ពេលដែលខ្ញុំច្រៀងឲ្យកូនៗយើងគេង ជារៀងរាល់យប់ អ្វីដែលអស្ចារ្យនោះ គឺការច្រៀងបំពេរនេះ បានជួយឲ្យខ្ញុំមានចំណងនៃសេចក្តីស្រឡាញ់កាន់តែជ្រាលជ្រៅ ចំពោះពួកគេ លើសក្តីស្រមៃរបស់ខ្ញុំ។ តើអ្នកដឹងទេថា ព្រះគម្ពីរបានពិពណ៌នាថា ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ក៏កំពុងតែច្រៀងបំពេរកូនៗរបស់ទ្រង់ផងដែរ? ពេលដែលខ្ញុំគិតអំពីការដែលខ្ញុំច្រៀងឲ្យកូនខ្ញុំស្តាប់ ខ្ញុំក៏បាននឹកចាំ អំពីការដែល ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ បានបញ្ចេញព្រះសូរសៀងច្រៀង សម្រាប់រាស្រ្តទ្រង់។ នៅចុងបញ្ចប់នៃកណ្ឌគម្ពីរសេផានា មានសេចក្តីចែងថា ទ្រង់នឹងមានសេចក្តីរីករាយអរសប្បាយចំពោះឯង ទ្រង់នឹងសំរាកក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ ក៏នឹងអរសប្បាយនឹងឯង ដោយសំឡេងច្រៀង(៣:១៧)។ កណ្ឌគម្ពីរនៃបទទំនាយ របស់ហោរាសេផានា ច្រើនតែដាស់តឿន អំពីការជំនុំជម្រះរបស់ព្រះជាម្ចាស់ ដែលនឹងធ្លាក់មកលើអ្នកដែលបដិសេធទ្រង់។ ប៉ុន្តែ…
Read articleការស្វាគមន៍ដ៏កក់ក្តៅសម្រាប់មនុស្សគ្រប់គ្នា
ក្នុងអំឡុងពេលវិស្សមកាល កាលពីពេលថ្មីៗនេះ ខ្ញុំ និងភរិយាខ្ញុំ បានទៅទស្សនាកន្លែងហ្វឹកហាត់របស់ពួកអត្តពលិក។ ទីកន្លែងនោះបានបើកចំហរទ្វារធំៗ ហើយមើលទៅ គេហាក់ដូចជាទទួលស្វាគមន៍ ឲ្យយើងចូលមើលកន្លែងរបស់គេ។ យើងក៏បានដើរទស្សនាទីលានទាំងឡាយ ដោយការស្ញើចសរសើរវាលស្មៅ ដែលបានកាត់តម្រឹមបានល្អ។ ពេលដែលយើងហៀបនឹងចាកចេញទៅ មានមនុស្សម្នាក់បានមកឃាត់ដំណើរយើង ហើយក៏បាននិយាយដោយខ្វះការគួរសម ចំពោះយើងថា យើងមិនគួរចូលមកក្នុងកន្លែងនោះឡើយ។ ភ្លាមៗនោះ យើងក៏បាននឹកចាំថា យើងគ្រាន់តែជាអ្នកខាងក្រៅ ហើយរឿងនេះបានធ្វើឲ្យយើងមានអារម្មណ៍មិនល្អ។ ក្នុងពេលវិស្សមកាលលើកនោះ យើងក៏បានទៅទស្សនាព្រះវិហារមួយកន្លែង។ នៅទីនោះ ក៏មានទ្វារបើកចំហរដែរ ដូចនេះយើងក៏បានដើរចូល។ ទីនោះពិតជាមានការខុសប្លែកណាស់។ មានមនុស្សជាច្រើន បានចេញមកស្វាគមន៍យើង យ៉ាងកក់ក្តៅ ហើយធ្វើឲ្យយើងមានអារម្មណ៍ថា ទីនោះដូចផ្ទះយើងអញ្ចឹង។ យើងក៏បានដើរចេញ ពីកម្មវិធីថ្វាយបង្គំនៅព្រះវិហារនោះ ដោយដឹងថា គេបានទទួលយក និងស្វាគមន៍យើងយ៉ាងកក់ក្តៅ។ គួរឲ្យស្តាយណាស់ វាមិនមែនជារឿងចម្លែកទេ ដែលអ្នកខាងក្រៅមានអារម្មណ៍ថា គេមិនបានទទួលស្វាគមន៍ខ្លួន នៅក្នុងព្រះវិហារណាមួយ។ ប៉ុន្តែ ព្រះទ្រង់បានប្រាប់យើង ឲ្យមានភាពរួសរាយរាក់ទាក់ ចំពោះមនុស្សទាំងអស់។ ព្រះយេស៊ូវមានបន្ទូលថា យើងត្រូវស្រឡាញ់អ្នកជិតខាងយើង ដូចខ្លួនឯង ដែលមានន័យថា យើងត្រូវស្វាគមន៍ពួកគេ ចូលទៅក្នុងជីវិត និងព្រះវិហារយើង(ម៉ាថាយ ២២:៣៩)។ យ៉ាងណាមិញ…
Read article