បញ្ចេញពន្លឺព្រិចៗ
បទចម្រៀងកុមារជាភាសាអង់គ្លេស ដែលមានចំណងជើងថា “ដួងផ្កាយដ៏តូច ដែលបញ្ចេញពន្លឺព្រិចៗ” ជាបទចម្រៀងដ៏ល្បីល្បាញដែលក្មេងៗចូលចិត្តច្រៀង។ ទំនុកច្រៀងរបស់បទនេះ មានប្រភពដើម នៅក្នុងបទកំណាព្យ ដែលអ្នកស្រីចេន ថេយល័រ(Jane Taylor)បាននិពន្ធ ដែលបានពិពណ៌នា អំពីភាពអស្ចារ្យនៃចក្រវាលដែលព្រះទ្រង់បានបង្កើត ដែលនៅក្នុងនោះ មានផ្កាយ “ដ៏ខ្ពស់ នៅពីលើផែនដី”។ បទកំណាព្យនេះ មានវគ្គមួយទៀត ដែលគេបានបោះពុម្ភផ្សាយ និងមិនងាយរកបាន ដែលបានរៀបរាប់ថា ផ្កាយនោះបានធ្វើជាអ្នកនាំផ្លូវអ្នកដំណើរក្នុងទីងងឹត ដោយបញ្ចេញពន្លឺដ៏តូចរបស់ខ្លួន។ ក្នុងបទគម្ពីរភីលីព សាវ័កប៉ុលបានលើកទឹកចិត្តអ្នកជឿព្រះ នៅទីក្រុងភីលីព ឲ្យស្តាប់បង្គាប់ព្រះជាម្ចាស់ ដើម្បីធ្វើជាកូនព្រះដែលរកបន្ទោសមិនបាន … ហើយភ្លឺនៅកណ្តាលគេ ដូចជាតួពន្លឺនៅក្នុងលោក ហើយផ្សាយដំណឹងល្អ ដល់មនុស្សដែលនៅក្បែរពួកគេ(២:១៥-១៦)។ យើងប្រហែលជាឆ្ងល់ថា តើធ្វើដូចម្តេច ឲ្យយើងអាចបញ្ចេញពន្លឺភ្លឺ ដូចផ្កាយនៅលើមេឃ។ ជាញឹកញាប់ យើងច្រើនតែមានអារម្មណ៍ថា យើងមានចំណុចខ្វះខាត និងការពិបាកជាច្រើន បានជាយើងគិតថា “ពន្លឺ”របស់យើងមិនអាចបញ្ចេញរស្មីភ្លឺល្មម នឹងនាំឲ្យមានការផ្លាស់ប្តូរឡើយ។ ប៉ុន្តែ ផ្កាយមិនដែលព្យាយាមដើរតួជាផ្កាយឡើយ។ ពួកវាគឺជាផ្កាយស្រាប់ហើយ។ ពន្លឺធ្វើឲ្យមានការផ្លាស់ប្តូរក្នុងពិភពលោក ហើយក៏បានធ្វើឲ្យយើងផ្លាស់ប្តូរ។ ព្រះទ្រង់ប្រទានពន្លឺដល់ពិភពលោក(លោកុប្បត្តិ ១:៣) ហើយតាមរយៈព្រះយេស៊ូវ ព្រះទ្រង់បានប្រទានពន្លឺខាងវិញ្ញាណ ចូលក្នុងជីវិតយើង(យ៉ូហាន…
Read articleល្អលើសពីពេលណាទាំងអស់
មានរឿងមួយដំណាលថា មានអ្នកនេសាទត្រីសាំម៉ុងមួយក្រុម បានជួបជុំគ្នា ក្នុងផ្ទះសំណាក់របស់ជនជាតិស្កត់ឡង់មួយកន្លែង បន្ទាប់ពីការនេសាទពេញមួយថ្ងៃ។ មានពួកគេម្នាក់បានរៀបរាប់ អំពីការនេសាទរបស់ខ្លួន ដល់មិត្តភក្តិទាំងឡាយ ដែលមានវត្តមាន នៅទីនោះ ដោយឆ្កាដៃឆ្កាជើង ហើយដៃគាត់ក៏បានគ្រវាសពីលើតុចំកែវមួយ ប៉ើងទៅបុកនឹងជញ្ជាំង បែកខ្ទេច ហើយក៏បានធ្វើឲ្យប្រឡាក់ជញ្ជាំងពណ៌ស។ បុរសនោះ ក៏បានសុំទោសម្ចាស់ផ្ទះសំណាក់ ហើយក៏ព្រមសងថ្លៃខូចខាត ប៉ុន្តែ គាត់មិនអាចធ្វើអ្វីបានឡើយ នៅពេលនោះ ព្រោះជញ្ចាំងបានខូចទៅហើយ។ មានបុរសម្នាក់ដែលអង្គុយនៅក្បែរនោះ ក៏បាននិយាយថា “កុំបារម្ភអី”។ បុរសនោះក៏បានក្រោកឈរឡើង ដកឧបករណ៍សម្រាប់គូរគំនូរចេញពីហោប៉ៅខោគាត់ ហើយក៏បានចាប់ផ្តើមគួររូបជុំវិញកន្លែងប្រឡាក់ដ៏អាក្រក់នោះ។ រូបគំនូរក្បាលសត្វរមាំងដ៏អស្ចារ្យក៏បានលេចឡើង បន្តិចម្តងៗ នៅលើជញ្ជាំងនោះ។ បុរសនោះ គឺជាលោកម្ចាស់ អ៊ី អេឆ លែនសៀ(E. H. Landseer) ដែលវិចិត្រកររូបសត្វដែលឈានមុខគេ របស់ប្រទេសស្កត់ឡង់។ ស្តេចដាវីឌ ជាស្តេចដ៏ល្បីល្បាញរបស់ជនជាតិអ៊ីស្រាអែល ដែលបាននិពន្ធបទគម្ពីរទំនុកដំកើង ជំពូក៥១។ ទ្រង់បាននាំសេចក្តីអាម៉ាស់ មកលើខ្លួនឯង និងមកលើប្រទេសជាតិរបស់ទ្រង់ ដោយសារអំពើបាបរបស់ទ្រង់។ ទ្រង់បានប្រព្រឹត្តិអំពើផឹតក្បត់ជាមួយភរិយារបស់មិត្តភក្តិរបស់ទ្រង់ ហើយក៏បានបង្កើតគម្រោងសម្លាប់គាត់ ដែលទង្វើរទាំងពីរនេះ គឺសុទ្ធតែសមនឹងឲ្យទ្រង់ទទួលទោសស្លាប់ដូចគ្នា។ ពេលនោះ ជីវិតទ្រង់ហាក់ដូចជាត្រូវបានបំផ្លាញអស់ហើយ។ ប៉ុន្តែ…
Read articleការឈរដោយចិត្តក្លាហាន
កាលអ្នកស្រីថេរីសា ប្រេគេរ៉ូវ៉ា(Teresa Prekerowa) នៅក្នុងវ័យជំទង់ ពួកកងទ័ពណាហ្ស៊ី បានលើកទ័ពពីប្រទេសអាឡឺម៉ង់ ចូលឈ្លានពានប្រទេសប៉ូឡូញ ដែលជាប្រទេសកំណើតរបស់គាត់ នៅដើមដំបូងនៃសង្គ្រាមលោកលើកទី២។ ពេលនោះជាពេលចាប់ផ្តើមនៃអំពើប្រល័យពូជសាសន៍ នៅពេលដែលអ្នកជិតខាងរបស់គាត់ ដែលជាជនជាតិយូដា(ឬជ្វីប) បានចាប់ផ្តើមបាត់ខ្លួន ដោយពួកណាហ្ស៊ីបានចាប់ខ្លួន។ ដូចនេះ អ្នកស្រីថេរីសា និងជនរួមជាតិប៉ូឡូញរបស់គាត់ បានប្រថុយជីវិត ដើម្បីជួយសង្រ្គោះអ្នកជិតខាងទាំងនោះ ឲ្យរួចពីតំបន់ដែលមានការរើសអើង ក្នុងទីក្រុងវ៉រសរ និងការសម្លាប់រង្គាលរបស់ពួកណាហ្ស៊ី។ អ្នកស្រីថេរីសាក៏បានក្លាយជាអ្នកប្រវត្តិសាស្រ្តសង្គ្រាម និងប្រល័យពូជសាសន៍ ដ៏ឈានមុខ ប៉ុន្តែ គឺដោយសារតែគាត់មានចិត្តក្លាហាន នៅក្នុងការតតាំងនឹងជំនន់នៃការអាក្រក់ នោះគេក៏បានរាប់បញ្ចូលឈ្មោះគាត់ ទៅក្នុងបញ្ជីឈ្មោះមនុស្សសុចរិតក្នុងចំណោមប្រជាជាតិ នៅឯសារៈមន្ទីរប្រល័យពូជសាសន៍យ៉ាត យ៉ាសេម ក្នុងទីក្រុងយេរូសាឡិម។ យើងចាំបាច់ត្រូវមានសេចក្តីក្លាហាន ដើម្បីឈរតតាំងនឹងការអាក្រក់។ សាវ័កប៉ុលបានប្រាប់ពួកជំនុំ នៅទីក្រុងអេភេសូរថា “ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនឹងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ”(អេភេសូរ ៦:១២)។ ជាការពិតណាស់ ការអាក្រក់ទាំងអស់នេះ គឺលើសពីលទ្ធភាព ដែលយើងអាចតតាំងម្នាក់ឯង ហេតុនេះហើយបានជាព្រះជាម្ចាស់ប្រទានឲ្យយើង នូវធនធានខាងវិញ្ញាណដ៏ចាំបាច់(គឺគ្រឿងសឹកទាំងមូលរបស់ព្រះ) ដើម្បីឲ្យយើងអាច “ឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស”(ខ.១១)។ តើការឈរតតាំង ដោយចិត្តក្លាហាន អាចរាប់បញ្ចូលការអ្វីខ្លះ? គឺអាចរាប់បញ្ចូល…
Read articleការសុំជំនួយ
មានពេលមួយមិត្តភក្តិរបស់ខ្ញុំបានផ្ញើអ៊ីមែលមកខ្ញុំ នៅពេលយប់ជ្រៅ។ តាមពិត ថ្ងៃនោះ ខ្ញុំកំពុងតែធ្វើការថែមម៉ោង ដើម្បីជួយសមាជិកគ្រួសារម្នាក់ ដែលកំពុងមានឈឺធ្ងន់។ ដូចនេះ ខ្ញុំមិនមានពេល សម្រាប់ការរំខានក្នុងបណ្តាញសង្គមនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលព្រឹកបន្ទាប់ ខ្ញុំក៏បានបើកមើលសាររបស់មិត្តភក្តិខ្ញុំ ហើយក៏បានឃើញសំណួររបស់គាត់។ គាត់បានសួរខ្ញុំថា តើខ្ញុំមានអ្វី ដែលអាចឲ្យគាត់ជួយដែរឬទេ? ខ្ញុំក៏មានអារម្មណ៍ខ្មាសអៀន ហើយចង់ឆ្លើយប្រាប់គាត់ថា ខ្ញុំមិនមានអ្វី ឲ្យគាត់ជួយទេ ពេលនេះ។ បន្ទាប់មក ខ្ញុំក៏បានដកដង្ហើមធំ ហើយក៏បានកត់សំគាល់ឃើញថា ខ្ញុំដូចជាធ្លាប់ឮសំណួរដូចនេះ កាលពីមុនមក។ ព្រះយេស៊ូវក៏ធ្លាប់សួរសំណួរនេះ កាលទ្រង់កំពុងបំពេញព្រះរាជកិច្ចនៅលើផែនដី។ កាលទ្រង់កំពុងយាងតាមផ្លូវ ទៅកុ្រងយេរីខូ ទ្រង់ក៏បានឮបុរសពិការភ្នែកម្នាក់ ឈ្មោះបារទីមេ ស្រែកហៅឲ្យទ្រង់ជួយ។ ទ្រង់ក៏បានឈប់ ហើយសួរគាត់ នូវសំណួរស្រដៀងនឹងសំណួររបស់មិត្តភក្តិខ្ញុំថា “តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?” (ម៉ាកុស ១០:៥១)។ សំណួរនេះ គឺគួរឲ្យរំភើបចិត្តណាស់។ សំណួរនេះបានបង្ហាញថា ព្រះយេស៊ូវ ដ៏ជាព្រះដ៏ប្រោសឲ្យជា សព្វព្រះទ័យនឹងជួយយើង។ ប៉ុន្តែ ជំហានដំបូង យើងត្រូវទទួលស្គាល់ថា យើងត្រូវការទ្រង់ ដែលនេះជាការបន្ទាបខ្លួន ដើម្បីទទួលជំនួយពីទ្រង់។ លោកបារទីមេ រស់ដោយសារការសុំទាន។ គាត់ទាល់ក្រឯកកោ…
Read articleកន្ទុយឱស ដែលទ្រង់បានកញ្ឆក់ចេញពីភ្លើង
ខណៈពេលដែលផ្ទះកំពុងតែត្រូវភ្លើងឆាបឆេះ ស្រ្តីដែលជាអ្នកបម្រើក្នុងផ្ទះ ក៏បានប្រញាប់រត់ចេញមកក្រៅ ទាំងភ័យស្លន់ស្លោ។ នាងបានរត់ ដោយស្រែកហៅឈ្មោះជែកគី(Jacky) ដែលជាក្មេងអាយុ៤ឆ្នាំ។ ប៉ុន្តែ ជែកគីមិនបានរត់តាមគាត់ទេ។ មនុស្សម្នាក់ដែលបានឈរមើលហេតុការណ៍នេះ នៅក្រៅផ្ទះ ក៏មានប្រតិកម្មឆ្លើយតបភ្លាមៗ ដោយឡើងឈរពីលើស្មារបស់មិត្តភក្តិរបស់គាត់។ គាត់ក៏បានឈោងទៅរកបង្អួច នៅជាន់លើ ហើយក៏បានទាញជែកគីចុះមកក្រោម ដោយសុវត្ថិភាព។ គ្រាន់តែបានជួយសង្រ្គោះជែកគីភ្លាម ដំបូលផ្ទះក៏បានបាក់ចុះមកក្រោម។ ម្តាយរបស់ក្មេងតូចជែកគី ក៏បាននិយាយថា ជែកគី គឺជា “កន្ទុយឧស ដែលបានកញ្ឆក់យកចេញពីភ្លើង”។ តើអ្នកដឹងទេថា ក្មេងតូចដែលជាកន្ទុយឧសនោះ គឺជាលោកចន វេសលី(ឆ្នាំ១៧០៣-១៧៩១) ដែលជាបេសកជន ដ៏ល្បីល្បាញ។ ត្រង់ចំណុចនេះ អ្នកស្រីស៊ូសានណា វេសលី(Susanna Wesly) ដែលជាម្តាយរបស់គាត់ កំពុងតែដកស្រង់ពាក្យសម្តីរបស់លោកសាការី ជាហោរា ដែលបានផ្តល់ឲ្យនូវការបកស្រាយដ៏មានតម្លៃ អំពីចរិតលក្ខណៈរបស់ព្រះជាម្ចាស់។ ហោរាសាការីបានបកស្រាយ អំពីការបើកសម្តែងដែលខ្លួនបានទទួល យ៉ាងដូចនេះថា អារក្សសាតាំងបានឈរនៅខាងស្តាំលោកយេស៊ួ ដែលជាសម្តេចសង្ឃ ដើម្បីចោទប្រកាន់លោក(៣:១)។ នោះព្រះអម្ចាស់ក៏បានស្តីបន្ទោសសាតាំងថា តើលោកយេសួរមិនមែនជាកន្ទុយឧស ដែលបានកញ្ឆក់យកចេញពីភ្លើងទេឬ?(ខ.២)។ ព្រះអម្ចាស់ក៏បានប្រាប់លោកយេសួរថា “អញបានលើកចោលអំពើទុច្ចរិតពីឯងចេញហើយ អញនឹងប្រដាប់ខ្លួនឯង ដោយសំលៀកបំពាក់ដ៏រុងរឿងវិញ” (ខ.៤)។ បន្ទាប់មក…
Read articleស្រឡាញ់លើសខ្លួនឯង
នៅក្នុងរឿងប្រលោមលោក ដែលអ្នកស្រីអេមីលី ប្រុនតេ(Emily Bronte) បាននិពន្ធ លោកវូធើរីង ហាយ(Wuthering Heights) ជាបុរសម្នាក់ ដែលបានដកស្រង់ខគម្ពីរជាញឹកញាប់ ដើម្បីរិះគន់អ្នកដទៃ ហើយគេក៏បានហៅគាត់ថា “ពួកផារិស៊ីដ៏គួរឲ្យធុញទ្រាន់ ដែលតាំងខ្លួនជាអ្នកសុចរិត ដែលប្រើព្រះគម្ពីរក្នុងផ្លូវខុស ដើម្បីកោសយកព្រះបន្ទូលសន្យាសម្រាប់តែខ្លួនឯង ហើយថ្លែងនូវពាក្យបណ្តាសារដាក់អ្នកជិតខាងរបស់ខ្លួន”។ រឿងនេះអាចនាំឲ្យយើងនឹកចាំ អំពីមនុស្សម្នាក់ដែលយើងស្គាល់។ ប៉ុន្តែ តើយើងរាល់គ្នា មានលក្ខណៈដូចគាត់ដែរឬទេ? តើយើងងាយនឹងរិះគន់អ្នកដទៃ ចំពោះបរាជ័យរបស់ពួកគេ តែដល់ពេលដែលខ្លួនឯងបរាជ័យ យើងក៏បានធ្វើការដោះសារឬ? ក្នុងព្រះគម្ពីរបរិសុទ្ធ មានអ្នកខ្លះបានធ្វើផ្ទុយពីនេះ។ ពួកគេសុខចិត្តលះបង់ការសន្យា ដែលព្រះទ្រង់មានចំពោះពួកគេ ហើយថែមទាំងសុខចិត្តត្រូវបណ្តាសារ ឲ្យតែអ្នកដទៃបានទទួលសេចក្តីសង្រ្គោះ។ សូមយើងពិចារណាអំពីលោកម៉ូសេចុះ។ គាត់បានទូលដល់ព្រះជាម្ចាស់ថា គាត់សុខចិត្តឲ្យព្រះទ្រង់លុបឈ្មោះគាត់ ចេញពីបញ្ជីរបស់ទ្រង់ ឲ្យតែទ្រង់អត់ទោសឲ្យពួកអ៊ីស្រាអែល(និក្ខមនំ ៣២:៣២)។ ពុំនោះទេ យើងអាចមើលគំរូរបស់សាវ័កប៉ុល ដែលសុខចិត្ត ឲ្យ “ខ្លួនគាត់ដាច់ចេញពីព្រះគ្រីស្ទ” ឲ្យតែរាស្រ្តរបស់ទ្រង់ ទទួលជឿទ្រង់(រ៉ូម ៩:៣)។ ការតាំងខ្លួនជាមនុស្សសុចរិត គឺជារឿងដែលតែងតែកើតមានជាធម្មតា ប៉ុន្តែ ព្រះគម្ពីរបានចែងអំពីអ្នក ដែលបានស្រឡាញ់អ្នកដទៃ លើសខ្លួនឯង។ ព្រះយេស៊ូវបានធ្វើជាគំរូនៃសេចក្តីស្រឡាញ់ប្រភេទនេះ។ ទ្រង់បានបង្រៀនថា “គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ…
Read article