ការដើរតាមផ្លូវរបស់ព្រះជាម្ចាស់
មានពេលមួយ ខ្ញុំបានធ្វើដំណើរជាមួយគ្រួសារខ្ញុំ ក្នុងចំណោមហ្វូងមនុស្សជាច្រើន។ ខ្ញុំក៏បានប៉ះស្មាកូនប្រុសខ្ញុំ ហើយប្រាប់គាត់ថា យើងត្រូវដើរតាមផ្លូវនេះ ទើបតាមទាន់ម្តាយ និងប្អូនស្រីគាត់ ដែលនៅខាងមុខយើង។ ខ្ញុំបានធ្វើដូចនេះកាន់តែញឹកញាប់ ខណៈពេលដែលពេលវេលាកាន់តែរំគិលទៅមុខ នៅក្នុងសួនកម្សាន្ត ដែលក្រុមគ្រួសារខ្ញុំកំពុងចូលទស្សនា។ គាត់ក៏បានចាប់ផ្ដើមធុញ ហើយកាន់តែងាយបែកអារម្មណ៍។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគាត់ មិនព្យាយាមដើរតាមពួកគេ? បន្ទាប់មក ខ្ញុំក៏បានសួរខ្លួនឯងវិញថាតើខ្ញុំបានធ្វើដូចគាត់ ប៉ុន្មានដងហើយ? តើមានពេលប៉ុន្មានដងហើយ ដែលខ្ញុំបានងាកបែរចេញពីការដើរតាម ហើយស្ដាប់បង្គាប់ព្រះ ដោយធ្លាក់ក្នុងការល្បួង ដែលនាំខ្ញុំឲ្យដេញតាម អ្វីដែលខ្ញុំចង់បាន ជាជាងស្វែងរកផ្លូវទ្រង់? សូមយើងគិតអំពីពាក្យរបស់ហោរាអេសាយ ដែលព្រះជាម្ចាស់ បានបង្គាប់ឲ្យថ្លែងប្រាប់ប្រជាជនអ៊ីស្រាអែលថា “ហើយកាលណាឯងរាល់គ្នាបែរទៅខាងស្តាំ ឬខាងឆ្វេង នោះត្រចៀកនឹងឮពាក្យពីក្រោយឯងថា គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ” (អេសាយ ៣០:២១)។ នៅដើមជំពូកនេះ ព្រះទ្រង់បានស្ដីបន្ទោសរាស្ដ្ររបស់ទ្រង់ ចំពោះការបះបោររបស់ពួកគេ។ ប៉ុន្តែ ព្រះអង្គបានសន្យាថា ប្រសិនបើពួកគេពឹងផ្អែកកម្លាំងរបស់ព្រះអង្គ ជាជាងទុកចិត្តលើផ្លូវរបស់ខ្លួនឯង(ខ.១៥) នោះទ្រង់នឹងបង្ហាញភាពទន់ភ្លន់ និងការអាណិតអាសូរ ដល់ពួកគេ(ខ.១៨)។ ព្រះទ្រង់បង្ហាញសេចក្ដីសប្បុរសរបស់ទ្រង់ដល់យើង តាមរយៈសេចក្តីសន្យាថា នឹងដឹកនាំយើង ដោយព្រះវិញ្ញាណរបស់ទ្រង់។ ការនោះអាចកើតឡើងបាន នៅពេលយើងទូលថ្វាយទ្រង់ ពីបំណងចិត្តរបស់យើង…
Read articleការស្តាប់ដំបូន្មានបងប្រុសរបស់អ្នក
មានពេលមួយ អ្នកជិតខាងរបស់ខ្ញុំ បាននិយាយទៅកាន់ប្អូនប្រុសគាត់ថា “ប្អូនត្រូវតែស្ដាប់បង ពីព្រោះបងជាបងរបស់ឯង!” គាត់បានណែនាំ ដោយការព្រួយបារម្ភចំពោះប្អូនប្រុសគាត់ ដែលកំពុងផ្លាស់ប្តូរទីលំនៅឆ្ងាយពីគាត់ ធ្វើឲ្យគាត់មានអារម្មណ៍មិនល្អ។ ជាការពិតណាស់ ក្នុងរឿងនេះ កូនច្បងអាចវិនិច្ឆយបានថា អ្វីដែលល្អបំផុត សម្រាប់ប្អូនគាត់។ តើយើងធ្លាប់ជំទាស់នឹងឱវាទល្អៗរបស់បងប្រុស ឬបងស្រីរបស់យើងទេ? ជាការពិតណាស់ មិនមែនមានតែអ្នកទេ ដែលបានទទួលផលវិបាក ពីការមិនស្ដាប់ដំបូន្មានល្អៗ ពីមនុស្សដែលមានភាពចាស់ទុំជាង។ គ្រួសារស្ថិតក្នុងចំណោមធនធានដ៏អស្ចារ្យបំផុត ដែលយើងអាចមាន ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ។ ត្រង់ចំណុចនេះ គ្រួសារខាងវិញ្ញាណ កើតឡើងពីបងប្អូនរួមជំនឿ ដែលមានការជាប់ទាក់ទងគ្នា ខាងឯវិញ្ញាណ។ ក្រុមគ្រួសារនេះរាប់បញ្ចូល ទាំងបុរស និងស្ត្រី ដែលមានភាពចាស់ទុំខាងវិញ្ញាណ ដែលស្រឡាញ់ព្រះ ព្រមទាំងស្រឡាញ់គ្នាទៅវិញទៅមក។ ជួនកាល យើងក៏ត្រូវការពាក្យដាស់តឿនឲ្យប្រុងប្រយ័ត្ន ឬកែតម្រង់ ឲ្យត្រឡប់មកផ្លូវត្រូវវិញ គឺមិនខុសគ្នាពីប្អូនប្រុស របស់អ្នកជិតខាងខ្ញុំឡើយ។ រឿងនេះគឺពិតណាស់ ជាពិសេស នៅពេលយើងធ្វើខុស ចំពោះនរណាម្នាក់ ឬក៏មាននរណាម្នាក់ ធ្វើខុសមកលើយើង។ ការធ្វើអ្វីដែលត្រឹមត្រូវ អាចមានការលំបាក។ ប៉ុន្ដែ ព្រះបន្ទូលរបស់ព្រះយេស៊ូវ នៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ១៨:១៥-២០ បានបង្ហាញយើង…
Read articleព្រះពរ តាមរយៈអ្នកលើកទឹកចិត្ត
ខ្សែភាពយន្ត នៅឆ្នាំ២០១០ ដែលមានចំណងជើងថា “សុន្ទរកថារបស់ព្រះមហាក្សត្រ” បាននិយាយអំពីរឿងរ៉ាវ នៃស្តេចអង់គ្លេស ព្រះនាម ចច ទី៦ (George VI) ដែលបានឡើងស្នងរាជសម្បត្តិ ដោយមិនបានរំពឹងទុក នៅពេលព្រះជេដ្ឋារបស់ទ្រង់បោះបង់ចោលរាជបល្ល័ង្ក។ ដោយសារប្រទេសជិតធ្លាក់ចូល ទៅក្នុងសង្គ្រាមលោកលើកទី២ ពួកមន្ដ្រីរដ្ឋាភិបាលចង់បានមេដឹកនាំ ដែលប៉ិនប្រសប់ក្នុងការនិយាយកំឡាចិត្តប្រជាជនតាមវិទ្យុ ព្រោះនៅសម័យនោះ តួនាទីរបស់វិទ្យុ កំពុងតែមានឥទ្ធិពលកាន់តែខ្លាំងឡើង ក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ប៉ុន្ដែ ស្ដេចចច ទី៦ មានបញ្ហានិយាយត្រដិត។ ខ្ញុំមានការចាប់អារម្មណ៍ជាពិសេស ចំពោះរបៀបដែលខ្សែភាពយន្តនេះ បង្ហាញតួអង្គមហេសីរបស់ទ្រង់ គឺព្រះនាង អេលីសាបិត។ រៀងរាល់ពេលដែលទ្រង់ជួបការលំបាក នៅក្នុងការថ្លែងសុន្ទរកថា មហេសីរបស់ទ្រង់ តែងតែធ្វើជាប្រភពលើកទឹកចិត្តដ៏ខ្ជាប់ខ្ជួនរបស់គាត់។ ការស្ម័គ្រស្មោះដែលមិនប្រែប្រួលរបស់ព្រះនាង បានផ្ដល់នូវការគាំទ្រដែលទ្រង់ត្រូវការជាចាំបាច់ ដើម្បីយកឈ្នះលើឧបសគ្គរបស់ទ្រង់ ហើយបានគ្រប់គ្រងប្រទេសបានល្អប្រសើរ ក្នុងអំឡុងពេលសង្គ្រាម។ ព្រះគម្ពីរបានចែងអំពីរឿងរបស់អ្នកលើកទឹកចិត្ដជាច្រើន ដែលបានផ្ដល់ជំនួយដ៏មានអំណាច ក្នុងកាលៈទេសៈដ៏លំបាក។ ឧទាហរណ៍ លោកម៉ូសេមានលោកអើរ៉ុន និងលោកហ៊ើ ជាអ្នកជួយជ្រោមជ្រែង ក្នុងអំឡុងពេលអ៊ីស្រាអែលធ្វើសង្រ្គាម(និក្ខមនំ ១៧:៨-១៦)។ នាងអេលីសាបិតបានលើកទឹកចិត្តនាងម៉ារា ជាសាច់ញាតិ ដែលមានផ្ទៃពោះ(លូកា ១:៤២-៤៥)។ បន្ទាប់ពីលោកប៉ុលបានប្រែចិត្តទទួលជឿព្រះ គាត់ត្រូវការការជួយជ្រោមជ្រែងពីលោកបាណាបាស…
Read articleតាមរបៀបដែលមិននឹកស្មានដល់
កាលពីឆ្នាំ១៩៨៦ កុមារ លេវ៉ាន មើរីត (Levan Merritt) អាយុ៥ឆ្នាំ បានធ្លាក់ចូលទៅក្នុងបរិវេណចិញ្ចឹមសត្វស្វាឪហ្គូរីឡា ដែលមានរបាំងជុំវិញ ជម្រៅ៦ម៉ែត្រ ក្នុងសួនសត្វជើស៊ី ប្រទេសអង់គ្លេស។ ខណៈពេលដែលឪពុកម្តាយ និងអ្នកឈរមើល ស្រែកឲ្យគេជួយ នោះស្រាប់តែមានស្វាឈ្មោលធំមួយក្បាល ឈ្មោះ ចាំបូ(Jambo) បានមកឈរនៅបាំងក្មេងប្រុសដែលដេកស្ដូកស្ដឹង ធ្វើឲ្យសត្វស្វាហ្គូរីឡាដទៃទៀតមិនអាចចូលមកក្បែរគាត់បាន។ បន្ទាប់មក វាក៏ចាប់ផ្តើមអង្អែលខ្នងក្មេងនោះថ្មមៗ។ នៅពេលដែលលេវ៉ាន ចាប់ផ្តើមស្រែកយំ ចាំបូក៏បាននាំស្វាហ្គូរីឡាដទៃទៀត ចេញទៅទ្រុងរបស់ពួកគេ ខណៈពេលដែលអ្នកយាមសួនសត្វ និងអ្នកបើកបររថយន្តសង្គ្រោះ បានចុះមកជួយសង្គ្រោះ។ ជាង៣០ឆ្នាំក្រោយមក លេវ៉ាននៅតែនិយាយ អំពីចាំបូ ដែលជាសត្វមានមាឌធំដ៏សប្បុរស ដែលប្រៀបបាននឹងទេវតាដែលបានការពារគាត់ ដែលបានប្រព្រឹត្តចំពោះគាត់ តាមរបៀបដែលមិននឹកស្មានដល់ និងគួរឲ្យភ្ញាក់ផ្អើល ដោយធ្វើឲ្យគាត់មានការផ្លាស់ប្តូរផ្នត់គំនិត ចំពោះសត្វស្តាហ្គូរីឡាជារៀងរហូត។ ហោរាអេលីយ៉ា ប្រហែលជាបានរំពឹងថា ព្រះជាម្ចាស់នឹងធ្វើការរបស់ទ្រង់ តាមរបៀបដ៏ជាក់លាក់ណាមួយ ប៉ុន្ដែ ព្រះលើអស់ទាំងព្រះ បានប្រើខ្យល់ព្យុះ ការរញ្ជួយផែនដីដ៏ខ្លាំង និងភ្លើងឆេះដ៏សន្ធោសន្ធៅ ដើម្បីបង្ហាញហោរារបស់ទ្រង់ ពីរបៀប ដែលគាត់មិនត្រូវគិតអំពីទ្រង់។ បន្ទាប់មក ទ្រង់ក៏បានប្រើសំឡេងតូចរហៀងៗ ដើម្បីបង្ហាញពីព្រះហប្ញទ័យ និងព្រះវត្តមានរបស់ទ្រង់(១ពង្សាវតាក្សត្រ…
Read articleកន្លែងដែលយើងអាចរកបានសេចក្តីសង្ឃឹម
អេលីសាបិត បានខំប្រឹងតយុទ្ធ នឹងការញៀនថ្នាំ អស់រយៈពេលយ៉ាងយូរ ហើយពេលដែលនាងបានជាសះស្បើយ នាងចង់ជួយអ្នកឯទៀត។ ដូចនេះ នាងក៏បានចាប់ផ្តើមសរសេរនៅលើសន្លឹកក្រដាស ដោយមិនបញ្ចេញឈ្មោះ យកទៅបិទផ្សាយទូទាំងទីក្រុងរបស់នាង។ អេលីសាបិតបានយកក្រដាសដែលនាងបានសរសេរ ទៅដាក់គៀបពីក្រោមផ្លឹតបក់កញ្ចក់ឡាន នៅតាមចំណត ហើយក៏បានយកវាទៅ ដាក់នៅលើបង្គោល ក្នុងសួនច្បារនានា។ កាលពីមុន នាងធ្លាប់ព្យាយាមស្វែងរកទីសំគាល់នៃក្តីសង្ឃឹម តែឥឡូវនេះ នាងបានព្យាយាមជួយអ្នកដទៃ ឲ្យរកឃើញក្តីសង្ឃឹមនោះ។ ក្នុងចំណោមក្រដាស់ដែលនាងបានសរសេរ មានក្រដាស់មួយសន្លឹក បានបញ្ចប់ ដោយពាក្យថា “ខ្ញុំសូមផ្ញើក្តីសង្ឃឹម ឲ្យអ្នក ដោយសេចក្តីស្រឡាញ់ជាច្រើន”។ ព្រះយេស៊ូវបានប្រទានយើងរាល់គ្នា នូវក្តីសង្ឃឹម ដោយសេចក្ដីស្រឡាញ់។ ទ្រង់ប្រទានក្តីស្រឡាញ់ ដល់យើង រៀងរាល់ថ្ងៃ ហើយក៏ពង្រឹងយើង ដោយក្ដីសង្ឃឹម។ ទ្រង់មិនបានប្រទានសេចក្ដីស្រឡាញ់របស់ទ្រង់ ម្តងមួយដំណក់ៗឡើយ ប៉ុន្តែ បានបង្ហូរចេញពីដួងព្រះទ័យរបស់ទ្រង់មក ហើយក៏ចាក់បង្ហូរចូលមក ក្នុងចិត្តរបស់យើង យ៉ាងហូរហៀរ។ “ពីព្រោះសេចក្តីស្រឡាញ់របស់ព្រះ បានផ្សាយមកសព្វក្នុងចិត្តយើងរាល់គ្នា ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើងហើយ” (រ៉ូម ៥:៥)។ ព្រះទ្រង់សព្វព្រះទ័យនឹងប្រើពេលលំបាក ដើម្បីបង្កើតឲ្យមានការអត់ធ្មត់ និងចរិតលក្ខណៈល្អៗ ហើយនាំយើងឲ្យមានជីវិត ដែលមានការស្កប់ចិត្ត និងក្តីសង្ឃឹម(ខ.៣-៤)។…
Read articleតាមពេលវេលាដ៏សមស្របមួយ
កាលពីម្សិលមិញ ខ្ញុំបានទិញសំបុត្រយន្តហោះ ឲ្យកូនច្បងរបស់ខ្ញុំ ទៅរៀននៅមហាវិទ្យាល័យ។ ខ្ញុំមានការភ្ញាក់ផ្អើល ដែលឃីប៊តនៅលើកុំព្យូទ័ររបស់ខ្ញុំ នៅតែដំណើរការ ព្រោះនៅក្នុងអំឡុងពេលដែលខ្ញុំបញ្ជាទិញសំបុត្រយន្តហោះនោះ ខ្ញុំបានហូរទឹកភ្នែកជោគលើឃីប៊តនោះ។ ខ្ញុំធ្លាប់មានភាពរីករាយ នឹងជីវិតប្រចាំថ្ងៃ ជាមួយនឹងកូនស្រីរបស់ខ្ញុំ រយៈពេល១៨ឆ្នាំហើយ បានជាខ្ញុំមានចិត្តសោកសៅ ចំពោះការចាកចេញរបស់នាង។ ប៉ុន្តែ ខ្ញុំមិនចង់ធ្វើឲ្យកូនរបស់ខ្ញុំ បាត់បង់ឱកាស នៅពេលអនាគត ដោយសារតែខ្ញុំមិនចង់ឲ្យនាងបែកចេញពីខ្ញុំនោះឡើយ។ នាងបានដើរដល់ផ្លូវបំបែក នៅក្នុងជីវិតរបស់នាង គឺសក្តិសម នឹងឲ្យនាងចាប់ផ្តើមធ្វើដំណើរ លើផ្លូវថ្មីមួយ ក្នុងការស្វែងយល់ពីភាពពេញវ័យ ព្រមទាំងស្គាល់ផ្នែកផ្សេងទៀតនៃប្រទេស។ ខណៈពេលដែលរដូវកាលនៃភាពជាឪពុកម្ដាយ ជិតដល់ទីបញ្ចប់ រដូវកាលថ្មីមួយទៀតក៏បានចាប់ផ្តើម។ វាប្រាកដជានាំមកនូវឧបសគ្គ និងការលំបាក ក៏ដូចជាភាពសប្បាយរីករាយថ្មីៗ។ ស្តេចសាឡូម៉ូនដែលជាស្ដេចទីបី នៃសាសន៍អ៊ីស្រាអែល បានមានបន្ទូលថា ព្រះជាម្ចាស់តាំងឲ្យ “មានពេលសំរាប់គ្រប់ទាំងអស់ គឺមានពេលសំរាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ” (សាស្ដា ៣:១)។ យើងជាមនុស្សមានការគ្រប់គ្រង តិចតួចណាស់ មកលើព្រឹត្ដិការណ៍ក្នុងជីវិតរបស់យើង ទោះយើងយល់ថា ព្រឹត្ដិការណ៍ទាំងនោះមានលក្ខណៈអំណោយផល ឬអត់ក៏ដោយ។ តែព្រះដែលមានគ្រប់អំណាចចេស្តា ទ្រង់បានបង្កើត “របស់សព្វសារពើឲ្យល្អ តាមរដូវកាល” (ខ.១១)។ នៅក្នុងរដូវនៃការឈឺចាប់ យើងអាចជឿទុកចិត្តព្រះថា…
Read article