ការស្តាប់ដំបូន្មានបងប្រុសរបស់អ្នក

មាន​ពេល​មួយ អ្នក​ជិត​ខាង​របស់​ខ្ញុំ បាន​និយាយ​ទៅ​កាន់​ប្អូន​ប្រុស​គាត់​ថា “ប្អូន​ត្រូវ​តែ​ស្ដាប់​បង ពីព្រោះ​បង​ជា​បង​របស់​ឯង!” គាត់​បាន​ណែ​នាំ ដោយ​ការ​ព្រួយ​បារម្ភ​ចំពោះ​ប្អូន​ប្រុស​គាត់ ដែល​កំពុង​ផ្លាស់​ប្តូរ​ទី​លំ​នៅ​ឆ្ងាយ​ពី​គាត់ ធ្វើឲ្យ​គាត់​មាន​អារម្មណ៍​មិន​ល្អ។ ជា​ការ​ពិត​ណាស់ ក្នុង​រឿង​នេះ កូន​ច្បង​អាច​វិនិច្ឆយ​បាន​ថា អ្វី​ដែល​ល្អ​បំផុត សម្រាប់​ប្អូន​គាត់។

តើ​យើង​ធ្លាប់​ជំទាស់​នឹង​ឱវាទ​ល្អ​ៗ​របស់​បង​ប្រុស ឬ​បង​ស្រី​របស់​យើង​ទេ? ជា​ការ​ពិត​ណាស់ មិន​មែន​មាន​តែ​អ្នក​ទេ ដែល​បាន​ទទួល​ផល​វិបាក ពី​ការ​មិន​ស្ដាប់​ដំបូន្មាន​ល្អ​ៗ ពី​មនុស្ស​ដែល​មាន​ភាព​ចាស់​ទុំ​ជាង។

គ្រួសារ​ស្ថិត​ក្នុង​ចំណោម​ធន​ធាន​ដ៏​អស្ចារ្យ​បំផុត ដែល​យើង​អាច​មាន ​ក្នុង​នាម​ជា​អ្នក​ជឿ​ព្រះយេស៊ូវ។ ត្រង់​ចំណុច​នេះ គ្រួសារ​ខាង​វិញ្ញាណ កើត​ឡើង​ពី​បង​ប្អូន​រួម​ជំនឿ ដែល​មាន​ការ​ជាប់​ទាក់​ទង​គ្នា ខាង​ឯ​វិញ្ញាណ។ ក្រុម​គ្រួសារ​នេះ​រាប់​បញ្ចូល ទាំង​បុរស និង​ស្ត្រី ដែល​មាន​ភាព​ចាស់​ទុំ​ខាង​វិញ្ញាណ ដែល​ស្រឡាញ់​ព្រះ​ ព្រម​ទាំង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ជួន​កាល យើង​ក៏​ត្រូវ​ការ​ពាក្យ​ដាស់​តឿន​ឲ្យ​ប្រុង​ប្រយ័ត្ន  ឬ​កែ​តម្រង់ ឲ្យ​ត្រឡប់​មក​ផ្លូវ​ត្រូវ​វិញ គឺ​មិន​ខុស​គ្នា​ពី​ប្អូន​ប្រុស របស់​អ្នក​ជិត​ខាង​ខ្ញុំ​ឡើយ។ រឿង​នេះ​គឺ​ពិត​ណាស់ ជា​ពិសេស នៅ​ពេល​យើង​ធ្វើ​ខុស ចំពោះ​នរណា​ម្នាក់ ឬ​ក៏​មាន​នរណា​ម្នាក់ ធ្វើ​ខុស​មក​លើ​យើង។ ការ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ អាច​មាន​ការ​លំបាក។ ប៉ុន្ដែ ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ១៨:១៥-២០ បាន​បង្ហាញយើង ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ នៅ​ពេល​ដែល​យើង​ធ្វើ​ខុស​មក​លើ​គ្នា ក្នុង​ក្រុម​គ្រួសារ​ខាង​ឯវិញ្ញាណ​របស់​យើង។

តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ពីព្រោះ​ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថាន​សួគ៌ បាន​ដាក់​មនុស្ស ក្នុង​ជីវិត​របស់​យើង ដែល​ត្រៀម​ខ្លួន​ចាំ​ជួយ​យើង ឲ្យ​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ទ្រង់ និង​ផ្តល់​ការគោរព​ចំពោះ​អ្នក​ដទៃ។ ហើយ នៅ​ពេល​ដែល​យើង​ស្តាប់​ដំបូន្មាន​ដ៏​ល្អ នោះ​អ្វី​ៗ​ក៏​មាន​ដំណើរ​ការ កាន់​តែ​ប្រសើរ​ឡើង​នៅ​ក្នុង​គ្រួសារ (ខ.១៥)។-ARTHUR JACKSON

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles