ការអំពាវនាវសុំជំនួយ
កាលពីឆ្នាំ ២០១៦ មានគ្រោះថ្នាក់ក្នុងជណ្ដើរយន្ត នៅទីក្រុងញូយ៉ក បានបណ្តាលឲ្យមនុស្ស៥នាក់បាត់បង់ជីវិត និង៥១នាក់រងរបួស។ ក្រោយមក អាជ្ញាធរទីក្រុងញូយ៉កក៏បានបើកយុទ្ធនាការផ្សព្វផ្សាយ ដើម្បីអប់រំប្រជាជន អំពីរបៀបរក្សាភាពស្ងប់ស្ងាត់ ហើយស្វែងរកសុវត្ថិភាព។ ករណីដែលគ្រោះថ្នាក់បំផុត នៅក្នុងជណ្តើរយន្ត គឺនៅពេលដែលមនុស្សខំព្យាយាមជួយខ្លួនឯង នៅពេលដែលមានបញ្ហាកើតឡើង។ អាជ្ញាធរបានផ្តល់ការណែនាំថា ដំណោះស្រាយល្អបំផុត គឺគ្រាន់តែ “ចុកកណ្ដឹង រួចនៅឲ្យស្ងៀម ហើយរង់ចាំ”។ អាជ្ញាធរទទួលបន្ទុកផ្នែកសំណង់អគារ បានប្ដេជ្ញាថា នឹងធ្វើអន្តរាគមន៍ភ្លាមៗ ដើម្បីការពារប្រជាជន ឲ្យរួចផុតពីការរងរបួស ហើយស្រោចស្រង់ពួកគេ ពីស្ថានភាពគ្រោះថ្នាក់។ នៅក្នុងព្រះគម្ពីរកិច្ចការ សាវ័កពេត្រុសបានអធិប្បាយព្រះបន្ទូល អំពីកំហុសឆ្គងនៃការព្យាយាមជួយសង្រ្គោះខ្លួនឯង។ លោកលូកា ដែលជាអ្នកនិពន្ធកណ្ឌកិច្ចការ បានកត់ត្រាអំពីព្រឹតិ្តការណ៍ដ៏គួរឲ្យកត់សម្គាល់មួយចំនួន ដែលក្នុងនោះ ពួកអ្នកជឿ ព្រះយេស៊ូវគ្រីស្ទ ចាប់តាំងនិយាយជាភាសា ដែលពួកគេមិនចេះនិយាយ(កិច្ចការ ២:១-១២)។ នៅពេលនោះ សាវ័កពេត្រុសក៏ក្រោកឡើង ហើយពន្យល់ដល់ពួកបងប្អូនសាសន៍យូដាថា អ្វីដែលពួកគេកំពុងតែឃើញនេះ គឺបានសម្រេចបទទំនាយ ដែលមានតាំងពីសម័យបុរាណមក (យ៉ូអែល ២:២៨-៣២) ដែលនិយាយអំពីការចាក់បង្ហូរព្រះវិញ្ញាណ និងថ្ងៃនៃសេចក្តីសង្រ្គោះ។ នៅថ្ងៃនោះ មនុស្សអាចមើលឃើញ គេទទួលព្រះពរនៃព្រះវិញ្ញាណបរិសុទ្ធ គឺបានឃើញនៅក្នុងអ្នកដែលបានទទួលជឿព្រះនាមព្រះយេស៊ូវ ដើម្បីឲ្យបានសង្រ្គោះ…
Read articleផ្ទះនៅលើថ្មដា
បន្ទាប់ពីមិត្តភក្តិរបស់ខ្ញុំបានរស់នៅ ក្នុងផ្ទះរបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំ ពួកគេក៏បានរកឃើញថា បន្ទប់ទទួលភ្ញៀវបានស្រុត ដោយមានស្នាមប្រេះ នៅលើជញ្ជាំង ហើយបង្អួចក៏បើកលែងបានទៀត។ ក្រោយមក ពួកគេក៏បានដឹងថា កាលពីមុន គេបានសាងសង់បន្ទប់នោះបន្ថែម ដោយគ្មានគ្រឹះ។ ការកែលម្អសំណង់ដែលគេបានសង់ ដោយខ្វះការប្រុងប្រយ័ត្នដូចនេះ ត្រូវការពេលវេលារាប់ខែ ព្រោះជាងត្រូវចាក់គ្រឹះថ្មី។ ពួកគេក៏បានឲ្យជាងជួសជុលរួចរាល់ ហើយពេលខ្ញុំបានទៅលេងផ្ទះរបស់ពួកគេ ខ្ញុំមិនឃើញបន្ទប់នោះមានភាពខុសប្លែកអ្វីច្រើនទេ ទោះស្នាមប្រេះលែងឃើញមានទៀត ហើយបង្អួចក៏អាចបិទបើកឡើងវិញក្តី។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបានយល់ឃើញថា ការមានគ្រឹះរឹងមាំ គឺពិតជាសំខាន់ណាស់។ ជីវិតរបស់យើង ក៏មានលក្ខណៈដូចនេះផងដែរ។ ព្រះយេស៊ូវបានមានបន្ទូលជារឿងប្រៀបប្រដូច អំពីអ្នកសង់ផ្ទះដែលឈ្លាសវៃ និងអ្នកសង់ផ្ទះម្នាក់ទៀត ដែលមានភាពល្ងង់ខ្លៅ(លូកា ៦:៤៦-៤៩)។ អស់អ្នកណាដែលស្ដាប់ព្រះបន្ទូលទ្រង់ ហើយប្រព្រឹត្តតាម គឺធៀបដូចជាមនុស្សមានប្រាជ្ញា ដែលសង់ផ្ទះរបស់ខ្លួន នៅលើគ្រឹះរឹងមាំ គឺខុសពីអ្នកណាដែលស្ដាប់ព្រះបន្ទូលរបស់ទ្រង់ ហើយមិនស្តាប់បង្គាប់តាម។ សម្រាប់អ្នកដែលស្ដាប់ទ្រង់ ហើយប្រព្រឹត្តតាម ព្រះយេស៊ូវបានបញ្ជាក់យ៉ាងច្បាស់ថា កាលណាមានព្យុះភ្លៀងបោកបក់មក នោះផ្ទះរបស់ពួកគេនឹងជាប់រឹងមាំដដែល។ សេចក្តីជំនឿរបស់ពួកគេ នឹងមិនត្រូវរង្គើឡើយ។ យ៉ាងណាមិញ យើងក៏អាចរកបានសន្តិភាពក្នុងចិត្ត ដោយដឹងថា កាលណាយើងស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូវ ហើយប្រព្រឹត្តតាម ទ្រង់នឹងសង់គ្រឹះរឹងមាំសម្រាប់ជីវិតរបស់យើង។ យើងអាចពង្រឹងសេចក្តីស្រឡាញ់របស់យើង ចំពោះទ្រង់…
Read articleទ្រង់បានស្រឡាញ់ទូលបង្គំដែរទេ?
កាលពីខ្ញុំនៅវ័យជំទង់នៅឡើយ ខ្ញុំធ្លាប់ឆ្លងកាត់ដំណាក់កាលនៃការរឹងចចេស ទាស់នឹងម្ដាយរបស់ខ្ញុំ។ ឪពុករបស់ខ្ញុំបានទទួលមរណភាព តាំងពីមុនពេលដែលខ្ញុំឈានចូលវ័យជំទង់ ដូចនេះ ម្តាយរបស់ខ្ញុំត្រូវទទួលបន្ទុកដឹកនាំនាវាគ្រួសារ ឆ្លងកាត់សាគរដែលមានព្យុះភ្លៀងតែម្នាក់ឯង ដោយគ្មានជំនួយពីឪពុកខ្ញុំ។។ ខ្ញុំនៅចាំថា កាលនោះ ខ្ញុំធ្លាប់គិតថា ម្តាយខ្ញុំមិនចង់ឲ្យខ្ញុំមានការសប្បាយ ហើយតាមមើលទៅ គាត់ប្រហែលជាមិនស្រឡាញ់ខ្ញុំទេ។ បានជាខ្ញុំគិតដូចនេះ ព្រោះគាត់ច្រើនតែហាមខ្ញុំ ជាញឹកញាប់ មិនឲ្យធ្វើនេះ ឬធ្វើនោះ។ ក្រោយមក ទើបខ្ញុំដឹងថា គាត់បានហាមឃាត់ ចំពោះតែសកម្មភាពណា ដែលមិនល្អសម្រាប់ខ្ញុំប៉ុណ្ណោះ ព្រោះ គាត់ស្រឡាញ់ខ្ញុំ។ ពួកកូនចៅអ៊ីស្រាអែលក៏ធ្លាប់បានចោទសួរថា ព្រះទ្រង់បានស្រឡាញ់ពួកគេឬអត់ គឺដោយសារកាលនោះ ពួកគេបានជាប់ក្នុងភាពជាឈ្លើយសឹក នៅក្នុងចក្រភពបាប៊ីឡូន។ ប៉ុន្តែ ព្រះទ្រង់បានឲ្យពួកគេធ្លាក់ចូលភាពជាឈ្លើយសឹកនោះ គឺដើម្បីកែតម្រង់ពួកគេ ដោយសារពួកគេបន្តបះបោរទាស់នឹងទ្រង់។ ដូចនេះ ព្រះទ្រង់ក៏បានចាត់ហោរាម៉ាឡាគី ឲ្យមកឯពួកគេ។ ទ្រង់ក៏បានចាប់ផ្តើមមានព្រះបន្ទូល ដោយប្រាប់ពួកគេថា ទ្រង់បានស្រឡាញ់ពួកគេរាល់គ្នា (ម៉ាឡាគី ១:២)។ ពួកអ៊ីស្រាអែលបានឆ្លើយតប ដោយចិត្តសង្ស័យ ចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ គឺហាក់ដូចជាចង់សួរថា “តើទ្រង់ពិតជាស្រឡាញ់ពួកគេមែនឬ?” ប៉ុន្តែ ព្រះទ្រង់បានរំឭកពួកគេ តាមរយៈហោរាម៉ាឡាគីថា ទ្រង់បានសំដែងចេញនូវសេចក្តីស្រឡាញ់របស់ទ្រង់ ដោយទ្រង់បានជ្រើសរើសពួកគេ ជាជាងជ្រើសរើសពួកសាសន៍អេដំម។…
Read articleការរៀនទុកចិត្ត
កាលខ្ញុំនៅវ័យជំទង់នៅឡើយ ពេលខ្លះ ខ្ញុំបានតមាត់ដាក់ម្ដាយរបស់ខ្ញុំ នៅពេលណាដែលគាត់ព្យាយាមលើកទឹកចិត្តខ្ញុំ ឲ្យមានសេចក្តីជំនឿ។ គាត់ប្រាប់ខ្ញុំថា “កូនត្រូវទុកចិត្តព្រះអង្គជានិច្ច។ ទ្រង់នឹងថែរក្សាកូនជានិច្ច”។ ហើយខ្ញុំក៏តបទៅគាត់វិញថា “វាមិនងាយស្រួលដូចម៉ាក់និយាយទេ! ព្រះអង្គជួយដល់តែអស់អ្នកណា ដែលចេះជួយដល់ខ្លួនឯងប៉ុណ្ណោះ!” ប៉ុន្តែ ក្នុងព្រះគម្ពីរទាំងមូល គ្មានខគម្ពីរណាដែលចែងថា “ព្រះទ្រង់ជួយតែអ្នកណា ដែលជួយខ្លួនឯង” នោះទេ។ ផ្ទុយទៅវិញ ព្រះបន្ទូលរបស់ទ្រង់បានបង្រៀនយើងឲ្យពឹងផ្អែកលើការផ្គត់ផ្គង់របស់ទ្រង់ ជាប្រចាំថ្ងៃ។ ព្រះយេស៊ូវមានបន្ទូលថា “ចូរពិចារណាពីសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលដាក់ក្នុងជង្រុកផង តែព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ឯអ្នករាល់គ្នា តើគ្មានដំឡៃលើសជាងសត្វទាំងនោះទេឬអី? ចុះនៅក្នុងពួកអ្នករាល់គ្នា តើមានអ្នកឯណាដែលអាចនឹងបន្ថែមកំពស់ខ្លួន១ហត្ថ ដោយសារសេចក្តីខ្វល់ខ្វាយបានឬទេ?” (ម៉ាថាយ ៦:២៦-២៧)។ អ្វីៗគ្រប់យ៉ាងដែលយើងមាន ដែលធ្វើឲ្យយើងអរសប្បាយ សូម្បីតែកម្លាំងដែលយើងមាន ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត និង “ជួយខ្លួនឯង” សុទ្ធតែជាអំណោយទាន ដែលមកពីព្រះវរបិតានៃយើងរាល់គ្នា ដែលគង់នៅស្ថានសួគ៌ ដែលបានស្រឡាញ់ និងឲ្យតម្លៃយើង លើសពីលទ្ធភាពដែលយើងអាចយល់ដឹង។ ខណៈពេលដែលម្តាយរបស់ខ្ញុំ ជិតដល់ដំណាក់កាលចុងក្រោយនៃជីវិតរបស់គាត់ គាត់កើតមានជំងឺភ្លេចភ្លាំង ដែលធ្វើឲ្យគាត់បាត់បង់គំនិតច្នៃប្រឌិត និងការចងចាំ ប៉ុន្តែ ទំនុកចិត្ត…
Read articleគោរពប្រតិបត្តិព្រះជាម្ចាស់ជានិច្ច
លោកបេនយ៉ាមីន ប៊្លូម៏(Benjamin Bloom) ដែលជាអ្នកចិត្តសាស្រ្ត វិស័យអប់រំ ដែលបានធ្វើការស្រាវជ្រាវ អំពីរបៀបជួយយុវជន ឲ្យអភិវឌ្ឍន៍អំណោយទានរបស់ខ្លួន។ គាត់បានធ្វើការសិក្សា អំពីកុមារភាព របស់អ្នកសម្តែងល្បីៗចំនួន១២០នាក់ ដែលរួមមាន អត្តពលិក សីល្បៈករ និងអ្នកប្រាជ្ញ ហើយជាលទ្ធផល គាត់បានរកឃើញថា អ្នកទាំងនោះមានចំណុចរួមមួយដែលដូចគ្នា គឺថា ពួកគេសុទ្ធតែបានចំណាយពេលវេលាយ៉ាងយូរៗ ដើម្បីធ្វើការហ្វឹកហាត់ យ៉ាងយកចិត្តទុកដាក់បំផុត។ តាមការស្រាវជ្រាវរបស់ លោកប៊្លូម បានឲ្យដឹងថា ដើម្បីរីកលូតលាស់ក្នុងផ្នែកណាមួយ នៃជីវីតរបស់យើង យើងចាំបាច់ត្រូវមានការលត់ដំ។ នៅក្នុងការធ្វើដំណើរនៃសេចក្តីជំនឿរបស់យើង ជាមួយព្រះជាម្ចាស់ យើងក៏ត្រូវមានការលត់ដំ ខាងវិញ្ញាណ ដោយចំណាយពេលប្រកប ឲ្យបានទៀងទាត់ជាមួយទ្រង់។ ការនេះនឹងជួយឲ្យយើងទុកចិត្តទ្រង់កាន់តែខ្លាំង។ លោកដានីយ៉ែល គឺជាគំរូដ៏ល្អមួយ សម្រាប់អ្នកដែលចង់ដាក់អាទិភាព ទៅលើការដើរជាមួយព្រះ ដោយការលត់ដំ។ កាលនៅក្នុងវ័យយុវជន លោកដានីយ៉ែលបានចាប់ផ្ដើមធ្វើការសម្រេចចិត្តយ៉ាងប្រុងប្រយ័ត្ន និងប្រកបដោយប្រាជ្ញា(១:៨)។ លោកបានប្ដេជ្ញាចិត្ត ចំពោះការអធិស្ឋានយ៉ាងទៀងទាត់ ដើម្បី “អរព្រះគុណដល់ព្រះ” (៦:១០)។ លោកដានីយ៉ែលបានស្វែងរកបំណងព្រះទ័យព្រះជាញឹកញាប់ នៅក្នុងការរស់នៅ បានជាមនុស្សនៅជុំវិញគាត់ ងាយនឹងសម្គាល់ថា ជីវិតរបស់គាត់មានពេញដោយសេចក្ដីជំនឿ។ តាមការពិត ស្ដេចដារីយុសបានហៅលោកដានីយ៉ែលថា…
Read articleមិនឲ្យជាប់នៅក្នុងអតីតកាល
នៅឯកិច្ចពិភាក្សាតុមូលមួយ ស្ដីពីការផ្សះផ្សា មានអ្នកចូលរួមម្នាក់បានថ្លែងយ៉ាងឈ្លាសវៃថា “ចូរកុំធ្វើឲ្យមនុស្ស ជាប់នៅក្នុងពេលអតីតកាលឡើយ”។ គាត់បានសង្កេតឃើញថា ជាទូទៅ មនុស្សយើងច្រើនតែនឹកចាំអំពីកំហុសរបស់គេ ហើយមិនចង់ផ្ដល់ឱកាស ឲ្យគេកែប្រែទេ។ មានពេលជាច្រើនដង នៅក្នុងដំណើរជីវិតរបស់សាវ័កពេត្រុស ព្រះទ្រង់អាច “បង្កក” គាត់ ឲ្យជាប់ក្នុងកំហុស នៅពេលអតីតកាល។ ប៉ុន្តែ ទ្រង់មិនដែលបង្កកគាត់ម្ដងណាឡើយ។ មានពេលមួយ លោកពេត្រុស ដែលជាសាវ័កដ៏ឆេះឆួល ធ្លាប់បាន ប្រាប់ព្រះយេស៊ូវឲ្យធ្វើខុសនឹងព្រះបន្ទូលទ្រង់ ហើយក៏ត្រូវទ្រង់ស្ដីបន្ទោសឲ្យ(ម៉ាថាយ ១៦:២១-២៣)។ ក្រោយមក លោកពេត្រុសក៏បានបដិសេធថា មិនស្គាល់ព្រះគ្រីស្ទ(យ៉ូហាន ១៨:១៥-២៧) រួចព្រះអម្ចាស់ក៏បានស្អាងគាត់ឡើងវិញ(២១:១៥-១៩)។ ហើយគាត់ក៏ធ្លាប់បាន រួមចំណែកនៅក្នុងការបែងចែកជាតិសាសន៍ ក្នុងពួកជំនុំផងដែរ។ បញ្ហានេះបានកើតមានឡើង នៅពេលដែលលោកពេត្រុស (ឬហៅថា កេផាស) បានដកខ្លួនចេញពីពួកសាសន៍ដទៃ (កាឡាទី ២:១១-១២)។ មុននោះបន្តិច គាត់មានទំនាក់ទំនងជាមួយពួកសាសន៍ដទៃ ជាធម្មតា។ ប៉ុន្តែ ពួកសាសន៍យូដាខ្លះបានមកទទូច ឲ្យមានការកាត់ស្បែកជាចាំបាច់ សម្រាប់ពួកអ្នកជឿដល់ព្រះគ្រីស្ទ។ ហេតុនេះហើយ លោកពេត្រុសក៏បានគេចចេញពីពួកសាសន៍ដទៃ ដែលមិនបានកាត់ស្បែក។ ទង្វើនេះបានបង្ហាញឲ្យឃើញការវិលត្រឡប់ដ៏គ្រោះថ្នាក់ ទៅរកក្រឹត្យវិន័យរបស់លោកម៉ូសេ។ សាវ័កប៉ុលក៏បានហៅអាកប្បកិរិយារបស់ពេត្រុសថា “ទង្វើមានពុត”…
Read article