អ្នកថ្វាយដោយចិត្តសប្បុរស
មានពេលមួយ ពួកជំនុំរបស់ខ្ញុំបានធ្វើការរំឭក អំពីការគ្រប់យ៉ាង ដែលព្រះទ្រង់បានធ្វើកន្លងមក ក្នុងប្រវត្តិនៃពួកជំនុំរបស់ យើង។ បន្ទាប់មក ក្រុមអ្នកដឹកនាំបានធ្វើបទបង្ហាញ ទៅកាន់សមាជិកពួកជំនុំទាំងមូល នូវសំណើរសុំ ឲ្យមានការសាងសង់ក្លឹបហាត់ប្រាណថ្មីមួយ ដើម្បីជួយឲ្យយើងអាចបម្រើដល់សហគមន៍ បានកាន់តែប្រសើរឡើង។ ក្រុមអ្នកដឹកនាំក៏បានប្រកាសថា ពួកគេនឹងធ្វើការសន្យាជាលាយលក្ខណ៍អក្សរមុនគេ ថានឹងដាក់ដង្វាយឧបត្ថម្ភ សម្រាប់ការសាងសង់នេះ។ ដំបូងឡើយ ខ្ញុំបានអធិស្ឋានទាំងចិត្តរារែក ដោយភាពអាត្មានិយម ព្រោះមិនចង់ថ្វាយប្រាក់ លើសពីចំនួនដែលយើងបានប្ដេជ្ញាចិត្តថ្វាយរួច ហើយ។ ប៉ុន្តែ ខ្ញុំនិងស្វាមីរបស់ខ្ញុំក៏បានព្រមចិត្តគ្នា អធិស្ឋានសម្រាប់ដំណើរការសាងសង់នោះ។ ខណៈពេលដែលយើងកំពុងគិត អំពីការទាំងអស់ ដែលព្រះនៅតែបន្តផ្គត់ផ្គង់ ដល់យើង ទីបំផុត យើងក៏បានសម្រេចចិត្ត បន្ថែមការថ្វាយដង្វាយ ប្រចាំខែ។ ជាលទ្ធផល ដង្វាយសរុបដែលបានមកពីគ្រប់ក្រុមគ្រួសារ នៃព្រះវិហាររបស់យើង មានចំនួនគ្រប់គ្រាន់ ដើម្បីចំណាយទៅលើការសាងសង់អគាររួចរាល់ទាំងស្រុង។ យើងក៏បានអរព្រះគុណដល់ព្រះជាម្ចាស់ សម្រាប់ការដែលទ្រង់បានប្រើប្រាស់ក្លឹបហាត់ប្រាណនោះ តាមមធ្យោបាយជាច្រើន ដើម្បីធ្វើពិធីសម្រាប់សហគមន៍ ចាប់តាំងពីពួកយើងបានសម្ភោធបើកឲ្យប្រើប្រាស់មក។ ការនេះបានធ្វើឲ្យខ្ញុំនឹកឃើញស្ដេចដាវីឌ ដែលជាអ្នកថ្វាយដ៏សទ្ធាម្នាក់ទៀត។ ទោះបីជាព្រះអម្ចាស់មិនបានជ្រើសរើសស្ដេចដាវីឌ ឲ្យស្អាងព្រះវិហារថ្វាយព្រះអង្គក៏ដោយ ក៏ទ្រង់នៅតែបានថ្វាយគ្រប់អស់ទាំងធនធានដែលទ្រង់មាន សម្រាប់គម្រោងសាងសង់នោះ(១របាក្សត្រ ២៩:១-៥)។ ពួកមន្រ្តីថ្នាក់ក្រោមរបស់ទ្រង់ ក៏បានថ្វាយដង្វាយ យ៉ាងសប្បុរសផងដែរ(ខ.៦-៩)។ ស្ដេចដាវីឌជ្រាបថា…
Read articleយើងនឹងឃើញព្រះយេស៊ូវ
ពេលដែលខ្ញុំមើលទៅអាសនា ពីកន្លែងខ្ញុំឈរអធិស្ឋាន ក្នុងពិធីបុណ្យសព ខ្ញុំក៏បានឃើញស្លាកធ្វើពីស្ពាន់ ដែលគេបានឆ្លាក់បទគម្ពីរ យ៉ូហាន ១២:២១ ពីលើថា “លោកម្ចាស់ យើងខ្ញុំចង់ឃើញព្រះយេស៊ូវ”។ ពេលនោះ ខ្ញុំនឹកគិតក្នុងចិត្តថា បទគម្ពីរនេះ គឺសក្កិសមនឹងឲ្យយើងពិចារណា អំពីការដែលយើងមើលឃើញព្រះយេស៊ូវ នៅក្នុងជីវិតរបស់ស្រ្តីម្នាក់ ដែលយើងកំពុងតែប្រារព្ធពិធីបុណ្យសពជូនគាត់ ដោយទឹកភ្នែក និងស្នាមញញឹម។ នាងជួបប្រទះនឹងបញ្ហា ដែលត្រូវប្រឈមមុខ ព្រមទាំងការខកចិត្តជាច្រើន កាលនាងនៅរស់ តែទោះជាយ៉ាងណាក៏ដោយ នាងនៅតែមិនបោះបង់សេចក្តីជំនឿ ដែលនាងមាន ចំពោះព្រះគ្រីស្ទឡើយ។ ហើយយើងអាចមើលឃើញព្រះយេស៊ូវ នៅក្នុងជីវិតគាត់ គឺដោយព្រោះតែព្រះវិញ្ញាណនៃព្រះ ដែលទ្រង់គង់នៅក្នុងនាង។ ព្រះគម្ពីរដំណឹងល្អ យ៉ូហាន បានរៀបរាប់ អំពីព្រឹត្តិការណ៍ បន្ទាប់ពីព្រះយេស៊ូវយាងចូលទីក្រុងយេរូសាឡិម ដោយគង់លើខ្នងសត្វលា (យ៉ូហាន ១២:១២-១៦)។ ពេលនោះមានសាសន៍ក្រេកខ្លះ បានមកឯភីលីព ដែលជាសាវ័កម្នាក់របស់ព្រះយេស៊ូវ សួរគាត់ថា “លោកម្ចាស់ . . . យើងខ្ញុំចង់ឃើញព្រះយេស៊ូវ” (ខ.២១)។ ពួកគេទំនងជាមានបំណងចង់ដឹង អំពីការប្រោសជំងឺ និងការអស្ចារ្យ ដែលព្រះយេស៊ូវបានធ្វើ ប៉ុន្តែ ពួកគេមិនមែនជាសាសន៍យូដា…
Read articleក្ដីអំណរដែលនៅជាប់ជានិច្ច
ជាញឹកញាប់ យើងច្រើនតែស្ដាប់ឮគេនិយាយថា សុភមង្គលកើតមកពីការធ្វើអ្វីមួយ តាមចិត្តរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ ទស្សនៈនេះមិនត្រឹមត្រូវទេ។ ទស្សនៈនេះនាំមកនូវ ភាពគ្មានន័យ ភាពថប់បារម្ភ និងការឈឺក្បាល។ កវីកំណាព្យឈ្មោះ ដាប់បិលយូ អេចហ៍ អូដិន (W. H. Auden) បានសង្កេតឃើញថា មនុស្សបានព្យាយាមរកវិធីគេចចេញពីបញ្ហា ដោយប្រើការសប្បាយ។ គាត់បានសរសេរ ក្នុងបទកំណាព្យរបស់គាត់ថា “អ្នកទាំងនោះ មិនខុសពីមនុស្សដែលវង្វេង នៅក្នុងព្រៃខ្មោចលង ក្មេងៗដែលខ្លាចងងឹតនៅពេលយប់ មនុស្សដែលមិនធ្លាប់មានអំណរ ឬមិនធ្លាប់ធ្វើជាមនុស្សល្អ”។ យ៉ាងណាមិញ ស្ដេចដាវីឌដែលជាអ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានថ្លែងអំពី ដំណោះស្រាយ សម្រាប់ការភ័យខ្លាច និងការខ្វះក្តីអំណរ ដែលយើងមានក្នុងជីវិត។ គឺដូចដែលមានសេចក្តីចែងថា “ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយទ្រង់ក៏ឆ្លើយតបមកខ្ញុំ ក៏ប្រោសឲ្យខ្ញុំ រួចពីអស់ទាំងសេចក្តីភិតភ័យរបស់ខ្ញុំ” (ទំនុកដំកើង ៣៤:៤)។ សុភមង្គល គឺបានមកពីការដែលបានប្រព្រឹត្ត តាមព្រះហឫទ័យ ឬផ្លូវរបស់ព្រះ។ នេះគឺជាការពិត ដែលយើងអាចសង្កេតមើលជារៀងរាល់ថ្ងៃ។ ស្ដេចដាវីឌបានថ្លែងទៀតថា “អ្នកណាដែលពឹងដល់ទ្រង់ នោះក៏មានសេចក្តីអំណរដ៏ព្រោងព្រាយ”(ខ.៥)។ ចូរសាកល្បងខ្លួនឯងចុះ នោះអ្នកនឹងបានដឹងការពិតមិនខាន។ គឺដូចដែលស្ដេចដាវីឌ បានមានបន្ទូលថា…
Read articleព្រះទ្រង់ថែរក្សាយើងរាល់គ្នា
ចៅប្រុសរបស់ខ្ញុំ នៅតូចនៅឡើយ។ ពួកគេចូលចិត្តស្លៀកពាក់ខោអាវ ដោយខ្លួនឯងណាស់។ តែពេលខ្លះ ពួកគេនៅតែពាក់អាវបញ្ច្រាសពីមុខទៅក្រោយ ហើយជាញឹកញាប់ ចៅដែលតូចជាងគេពាក់ស្បែកជើងខាងខុស។ តាមធម្មតា ខ្ញុំមិនដាច់ចិត្តប្រាប់ពួកគេសោះ ព្រោះខ្ញុំគិតថា ពួកគេគួរឲ្យស្រឡាញ់ណាស់ ពេលដែលពួកគេមិនទាន់ដឹងអីបែបនេះ។ ខ្ញុំចូលចិត្តមើលឃើញពិភពលោកនេះ តាមក្រសែភ្នែករបស់ពួកគេ។ សម្រាប់ពួកគេ គ្រប់យ៉ាងគឺជាការផ្សងព្រេង ក្នុងនោះរួមមាន ការដើរពីលើដើមឈើដែលបានរលំ ការលបមើលសត្វអណ្ដើកសំដិលខ្លួននឹងកម្តៅថ្ងៃ នៅលើកំណាត់ឈើ ឬការតាមមើលរថយន្តពន្លត់អគ្គីភ័យ ដែលបន្លឺសម្លែងស៊ីរ៉ែនខ្លាំងៗជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំដឹងថា ចៅប្រុសដ៏តូចល្អិតរបស់ខ្ញុំ មិនមែនជាក្មេង ដែលទាន់មិនដឹងអីសោះនោះឡើយ។ ពួកគេអាចប្រើហេតុផលបួនដប់យ៉ាង ដើម្បីនិយាយដោះសារ គេចមិនព្រមចូលគេង នៅពេលយប់ ហើយពួកគេថែមទាំងកញ្ឆក់ដណ្ដើមរបស់លេង ដែលពួកគេចង់បាន ពីក្មេងដទៃផងដែរ។ ប៉ុន្តែ ខ្ញុំនៅតែស្រឡាញ់ពួកគេដដែល។ ពេលខ្ញុំគិតអំពីចៅៗរបស់ខ្ញុំ ខ្ញុំក៏បាននឹកចាំ អំពីអ័ដាម និងនាងអេវ៉ា ជាមនុស្សដែលព្រះទ្រង់បានបង្កើតមុនបង្អស់។ គ្រប់យ៉ាងដែលពួកគេបានឃើញ ក្នុងសួនច្បារអេដែន ប្រាកដជាមានភាពអស្ចារ្យណាស់ ខណៈពេលដែលពួកគេកំពុងដើរជាមួយព្រះអម្ចាស់។ ប៉ុន្តែ មានថ្ងៃមួយ ពួកគេបានសម្រេចចិត្តមិនស្ដាប់បង្គាប់ព្រះ ដោយចេតនា។ ពួកគេបានបរិភោគផ្លែ ពីដើមដែលព្រះទ្រង់បានហាម (លោកុប្បត្តិ ២:១៥-១៧;…
Read articleសេចក្ដីអធិស្ឋាន ដែលបង្ហាញឲ្យយើងមើលឃើញផ្ទះ
កាលពីក្មេង ខ្ញុំបានរៀនអធិស្ឋានជាលើកដំបូងថា “ពេលនេះ ទូលបង្គំចូលគេង សូមព្រះអម្ចាស់ថែរក្សាព្រលឹងរបស់ទូលបង្គំ . . .”។ ឪពុកម្តាយខ្ញុំបានបង្រៀនខ្ញុំ ឲ្យចេះអធិស្ឋានដូចនេះ ហើយក្រោយមក ខ្ញុំក៏បានបង្រៀនកូនៗរបស់ខ្ញុំ តាំងពីពួកគេនៅតូចផងដែរ។ កាលខ្ញុំនៅក្មេង ខ្ញុំពិតជាបានទទួល នូវការកម្សាន្តចិត្តខ្លាំងណាស់ នៅពេលដែលខ្ញុំបានថ្វាយខ្លួន ទៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ដោយការអធិស្ឋានយ៉ាងដូចនេះ មុនពេលចូលដំណេក។ ការអធិស្ឋានរបស់ខ្ញុំ មានលក្ខណៈស្រដៀង នឹងការអធិស្ឋាន ដែលបានកត់ទុក នៅក្នុង “កណ្ឌនៃការអធិស្ឋាន” ក្នុងព្រះគម្ពីរបរិសុទ្ធ គឺកណ្ឌគម្ពីរទំនុកដំកើង។ អ្នកប្រាជ្ញផ្នែកព្រះគម្ពីរខ្លះ បានលើកឡើងថា ឃ្លាដែលថ្លែងថា «ទូលបង្គំប្រគល់ព្រលឹងវិញ្ញាណនៅក្នុងព្រះហស្តទ្រង់» គឺជាការអធិស្ឋាន ពេលចូលដំណេក សម្រាប់ក្មេងៗ ដែលគេបានបង្រៀននៅជំនាន់ព្រះយេស៊ូវ។ អ្នកប្រហែលនៅចាំការអធិស្ឋានចុងក្រោយរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាង។ ប៉ុន្តែ ព្រះយេស៊ូវបានបន្ថែមពាក្យ “ព្រះវរបិតា” (លូកា ២៣:៤៦) នៅក្នុងការអធិស្ឋាននេះ។ កាលដែលព្រះយេស៊ូវបានអធិស្ឋាន ជាពាក្យទាំងនោះ មុនពេលដែលទ្រង់សុគត គឺទ្រង់បានបង្ហាញនូវទំនាក់ទំនងដ៏ជិតស្និទ្ធ ជាមួយព្រះវរបិតា ហើយក៏បានបញ្ជាក់ដល់ពួកអ្នកជឿទ្រង់ថា ពួកគេនឹងបានទៅឯដំណាក់នៃព្រះវរបិតា ជាមួយនឹងទ្រង់ដែរ (យ៉ូហាន ១៤:៣)។ ព្រះយេស៊ូវបានសុគត…
Read articleកំពុងដំណើរការ ឬចប់សព្វគ្រប់?
ការបញ្ចប់ការងារ គឺជារឿងដែលគួរឲ្យស្កប់ចិត្ត។ ឧទាហរណ៍ ជារៀងរាល់ខែនីមួយៗ ការទទួលខុសត្រូវនៃការងាររបស់ខ្ញុំ ត្រូវផ្លាស់ប្ដូរចេញពីផ្នែកមួយ ទៅកាន់ផ្នែកមួយទៀត គឺផ្លាស់ប្តូរពី “ផ្នែកកំពុងដំណើរការទៅមុខ” ទៅកាន់ “ផ្នែកចប់សព្វគ្រប់”។ ខ្ញុំចូលចិត្ត ចុចប៊ូតុង “ភាពចប់សព្វគ្រប់”។ ប៉ុន្តែ នៅខែមុន នៅពេលដែលខ្ញុំបានចុចវា ខ្ញុំក៏បាននឹកគិតថា ឱបើខ្ញុំអាចជម្នះភាពកម្សោយ នៅក្នុងសេចក្តីជំនឿរបស់ខ្ញុំ យ៉ាងងាយស្រួល ដូចការចុចប៊ូតុងនេះ នោះមិនដឹងជាល្អយ៉ាងណាទេ! តាមមើលទៅ ជីវិតគ្រីស្ទបរិស័ទ ហាក់ដូចជាអាចមានលក្ខណៈ ដែលហាក់ដូចជាកំពុងដំណើរការទៅមុខ ជានិច្ច គឺមិនដែលចប់សព្វគ្រប់សោះ។ បន្ទាប់មក ខ្ញុំក៏បាននឹកចាំ បទគម្ពីរហេព្រើរ ១០:១៤។ បទគម្ពីរនេះចែងអំពី ដង្វាយយញ្ញបូជារបស់ព្រះគ្រីស្ទដែលបានប្រោសលោះយើងរាល់គ្នាទាំងស្រុង។ ដូច្នេះ អ្វីដែលសំខាន់បំផុតនោះ គឺការនេះ ប្រៀបបីដូចជា ព្រះទ្រង់បានចុច “ប៊ូតុង ភាពចប់សព្វគ្រប់” ជំនួសយើងរួចស្រេចហើយ។ ការសុគតរបស់ព្រះយេស៊ូវ បានជួយយើង នូវអ្វីដែលយើងមិនអាចជួយខ្លួនឯងបាន ដោយទ្រង់បានកែប្រែយើង ឲ្យបានត្រឡប់ជាឥតសៅហ្មង នៅចំពោះព្រះនេត្រទ្រង់ នៅពេលដែលយើងទទួលជឿទ្រង់។ ទ្រង់បានធ្វើការនោះម្ដងជាសម្រេច គឺដូចដែលទ្រង់បានប្រកាសថា ការស្រេចហើយ! (យ៉ូហាន ១៩:៣០)។…
Read article