អំណោយនៃពេលវេលា

មាន​ពេល​មួយ ខ្ញុំ​បាន​ដើរ​ចូល​ទៅ​ក្នុង​ការិយាល័យ​ប្រៃសណីយ៍ យ៉ាង​ប្រញាប់​ប្រញាល់។ ខ្ញុំ​មាន​កិច្ចការ​ជា​ច្រើន​ ដែល​ត្រូវ​ធ្វើ ប៉ុន្តែ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​ដើរ​ចូល​ទៅ ខ្ញុំ​មាន​អារម្មណ៍​នឿយ​ណាយ​យ៉ាង​ខ្លំាង ដោយ​ឃើញ​​មាន​មនុស្ស​ឈរ​តម្រង់​ជួរ​រង់​ចាំ តកន្ទុយ​គ្នា​រហូត​ដល់​មាត់​ទ្វារ​ចូល។ ខ្ញុំ​មើល​នាឡិការ​បណ្ដើរ រអ៊ូរទាំ​បណ្ដើរ​ថា “ប្រញាប់​ឡើង  មិន​អី​ទេ ខ្ញុំ​រង់​ចាំ​បន្ដិច​សិន​ចុះ”។ ពេល​ដែល​ខ្ញុំ​កំពុង​ឈរ​បន្ត​ពីក្រោយ​គេ នៅ​មាត់​ទ្វារ​នៅ​ឡើយ ស្រាប់​តែ​មាន​បុរស​ចំណាស់​ម្នាក់​ ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់​ពី​មុន បាន​ដើរ​មក​រក​ខ្ញុំ។ គាត់​បាន​ចង្អុល​ទៅ​កាន់​ម៉ាស៊ីន​ថត​ចម្លង ដែល​នៅ​ពី​ក្រោយ​យើង រួច​មាន​ប្រាប់​ថា គាត់​មិន​ចេះ​ប្រើ​ម៉ាស៊ីន​ថត​ចម្លង​ឯកសារ​នោះ​ទេ។ គាត់​បាន​ដាក់​លុយ​ចូល​ក្នុង​ម៉ាស៊ីន​នោះ​ហើយ តែ​មិន​ដឹង​ថា ត្រូវ​ធ្វើ​ដូច​ម្តេច​ទៀត។ រំពេច​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ ឲ្យ​ខ្ញុំ ធ្វើ​ដូចម្ដេច។ ពេល​នោះ ខ្ញុំ​បាន​ដើរ​ចេញ​ពី​ជួរ​សិន ហើយ​ក៏​អាច​ដោះ​ស្រាយ​បញ្ហា​ឲ្យ​គាត់​រួច​រាល់ តែ​ក្នុង​រយៈ​ពេល​ដប់​នាទី​ប៉ុណ្ណោះ។ បុរស​នោះ​បាន​អរគុណ​ខ្ញុំ រួច​ក៏​បាន​ចាក​ចេញ​ទៅ។ ហើយ​ខណៈ​ពេល​ដែល​ខ្ញុំត្រឡប់​មក​តម្រង់​ជួរ​វិញ ស្រាប់​តែ​ឃើញ​គេ​ទៅ​អស់​រលីង។ ដូច្នេះ ខ្ញុំ​ក៏​ដើរ​ទៅ​ផ្ញើ​ឥវ៉ាន់ និង​បង់​ប្រាក់​តែ​ម្ដង ដោយ​មិន​បាច់​តម្រង់​ជួរ។ បទ​ពិសោធន៍​ដែល​ខ្ញុំ​ទទួល​បាន នៅ​ថ្ងៃ​នោះ​ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ ​ព្រះ​បន្ទូល​របស់​ព្រះយេស៊ូវ ដែល​បាន​មាន​បន្ទូល​ថា “ចូរ​ឲ្យ​ទៅ​គេ នោះ​នឹង​បាន​មក​អ្នក​ដែរ គេ​នឹង​វាល់​ឲ្យ​អ្នក​យ៉ាង​ល្អ ទាំង​ញាត់ ទាំង​រលាក់ ហើយ​ដាក់​ឲ្យ​ហៀរ…

Read article
ជំនួយពីស្ថានសួគ៌

និមិត្ត​សញ្ញា​សម្ងាត់ អេស អូ អេស (SOS) ត្រូវ​បាន​បង្កើត​ឡើង នៅ​ក្នុង​ឆ្នាំ ១៩០៥ នៅ​ពេល​ដែល​ក្រុម​នាវិក​​រិះ​រក​មធ្យោបាយ ដើម្បី​បង្ហាញ​ឲ្យ​គេ​ដឹង​ថា ខ្លួន​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​គ្រោះ​ថ្នាក់។ និមិត្ត​សញ្ញា​សម្ងាត់​នេះ​ ត្រូវ​បាន​គេ​ទទួល​ស្គាល់ នៅ​ក្នុង​ឆ្នាំ ១៩១០ នៅ​ពេល​ដែល​នាវា​ឈ្មោះ ស្ទីមស៊ីព ខិនថាក់គី កំពុង​តែ​លិច​ចូល​ទៅ​ក្នុង​ទឹក ហើយ​ក៏​បាន​ប្រើ និមិត្ត​សញ្ញា​នេះ ដែល​នាំ​ឲ្យ​គេ​មក​ជួយ​សង្រ្គោះ​មនុស្ស​៤៦​នាក់ នៅ​លើ​នាវា ទាន់​ពេល​វេលា។ ​និមិត្ត​សញ្ញា​ អេស អូ​ អេស ជា​និមិត្ត​សញ្ញា​ដែល​គេ​ទើប​តែ​ឆ្នៃ​បង្កើត ជាង​១០០​ឆ្នាំ​មុន ប៉ុន្តែ​ ការ​ស្រែក​រក​ជំនួយ ​គឺ​កើត​មាន​តាំង​តែ​ពី​ដើម​ដំបូង​នៃ​ប្រវត្តិ​សាស្រ្ត​ របស់​មនុស្ស​ជាតិ។ ជា​ញឹក​ញាប់ យើង​ច្រើន​តែ​ឃើញ​ការ​ស្រែក​រក​ជំនួយ នៅ​ក្នុង​ រឿង​របស់​លោក​យ៉ូស្វេ​ នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ នៅ​សម័យ​នោះ លោក​យ៉ូស្វេ ​ប្រឈម​មុខ​នឹង​ការ​ជំទាស់​ពី​ពួក​អ៊ីស្រាអែល​ (យ៉ូស្វេ ៩:១៨) និង​ការ​ឆ្លងកាត់​ទឹក​ដី​ដ៏​ពិបាក មុន​នឹង​ចូល​ទៅ​ដល់​ទឹក​ដី​សន្យា(៣:១៥-១៧) អស់​រយៈ​ពេល​ជាង​១៤​ឆ្នាំ។ ក្នុង​រយៈ​ពេល​នោះ ​ពួក​អ៊ីស្រាអែល​បាន​វាយ​ដណ្ដើម​យក​ឈ្នះ​ពួក​ខ្មាំង​សត្រូវ​ជា​បណ្ដើរ​ៗ​ ហើយ​ក៏​បាន​តាំង​ទី​លំ​នៅ លើ​ទឹក​ដី​ដែល​ព្រះ​ទ្រង់​បាន​សន្យា​ប្រទាន​ឲ្យ​ពួក​គេ។ ក្នុង​អំឡុង​ពេល​នៃ​ការ​តយុទ្ធ​នោះ “​ព្រះអម្ចាស់​ទ្រង់​បាន​គង់​នៅ​ជា​មួយ​នឹង​លោក​យ៉ូស្វេ”(៦:២៧)។ បទ​គម្ពីរ​យ៉ូស្វេ ជំពូក​១០…

Read article
បុរសដែលកំពុងតែញញឹម

តាម​ធម្មតា ខ្ញុំ​មិន​សូវ​ចូល​ចិត្ត​ទៅ​ទិញ​ទំនិញ នៅ​ហាង​លក់​គ្រឿង​ទេស​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​វា​ជា​ផ្នែក​មួយ​ នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ ដែល​ខ្ញុំ​ចាំ​បាច់​ត្រូវ​ធ្វើ​ជា​ប្រចាំ។ ប៉ុន្តែ កិច្ច​ការ​នេះ មាន​ផ្នែក​មួយ ដែល​ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ដោយ​មិន​ដឹង​ខ្លួន។ នោះ​គឺ​ការ​ឈរ​ចាំ​គិត​លុយ នៅ​ឯ​បញ្ជរ​គិត​លុយ​របស់​លោក​ហ្វ្រេត(Fred)។ ជា​ញឹក​ញាប់ ហ្វ្រេតបាន​បង្វែរ​ការ​គិត​លុយ ទៅ​ជា​ការ​សម្តែង។ គាត់​ពិត​ជា​មាន​ការ​រហ័ស​រហួន ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ហើយ​ក៏​តែង​តែ​មាន​ទឹក​មុខ​ញញឹម​ស្រស់ ហើយ​ថែម​ទាំង​រាំ (ពេល​ខ្លះ គាត់​ច្រៀង​ទៀត) ខណៈ​ពេល​ដែល​គាត់​បោះ​ទំនិញ​(ដែល​មិន​ផុយ​ស្រួយ) ចូល​ទៅ​ក្នុង​ថង់​ផ្លា​ស្ទីក​។ ប្រាកដ​​ណាស់ លោក​ហ្វ្រេត​ពិត​ជា​ពេញ​ចិត្ត​នឹង​ការងារ​មួយ​នោះ ដែល​គេ​អាច​មើល​ឃើញ​ថា វា​ការងារ​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់​បំផុត។ ហើយ មិន​យូរ​ប៉ុន្មាន ភាព​ក្លៀវ​ក្លា​របស់​គាត់ បាន​ធ្វើ​ឲ្យ​មាន​ភាព​រីក​រាយ ដល់​មនុស្ស​ជា​ច្រើន នៅ​កន្លែង​គិត​លុយ ក្នុង​ហាង​ទំនិញ​នោះ។ របៀប​ដែល​លោក​ហ្វ្រេត​បំពេញ​ការងារ​របស់​គាត់ ធ្វើ​ឲ្យ​ខ្ញុំ​គោរព និង​ឲ្យ​តម្លៃ​ណាស់។ គាត់​មាន​អាកប្ប​កិរិយា​ដ៏​រីករាយ និង​មាន​ចិត្ត​ចង់​បម្រើ ហើយ​យក​ដាក់​ទុក​ដាក់ ចំពោះ​ភាព​លម្អិត គឺ​ត្រូវ​នឹង​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​ពិពណ៌នា នៅ​ក្នុង​ព្រះ​គម្ពីរ​កូល៉ុស ៣:២៣ អំពី​របៀប​ដែល​យើង​រាល់​គ្នា​ត្រូវ​បំពេញ​ការងារ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “ហើយ​ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ដល់​ព្រះអម្ចាស់”។ នៅ​ពេល​ដែល​យើង​មាន​ការ​ប្រកប​ទាក់​ទង​ជា​មួយ​ព្រះយេស៊ូវ ការងារ​អ្វីក៏​ដោយ​ដែល​យើង​ធ្វើ គឺ​សុទ្ធ​តែ​ផ្ដល់​ឱ​កាស​ឲ្យ​យើង​សម្តែង​ចេញ​ឲ្យ​អ្នក​ដទៃ​ឃើញ​ព្រះវត្ត​មាន​របស់​ទ្រង់ នៅ​ក្នុង​ជីវិត​របស់​យើង។ គ្មាន​កិច្ចការ​ណា…

Read article
ការយំសោកប្រកបដោយសេចក្តីសង្ឃឹម

ឧទ្យាន​បិតិក​ភណ្ឌ​ជាតិ ឃ្លីហ្វថិន ក្នុង​ទីក្រុង​ណាសាវ ប្រទេស​បាហាម៉ាស ក្នុង​តំបន់​ប្រជុំ​កោះ​ខារីប៊ីន គឺ​ជា​ឧទ្យាន​រំឭក​អំពី​សោកនាដ​កម្ម ក្នុង​ប្រវត្តិ​សាស្រ្ត​។ ត្រង់​ចំណុច​កំពង់​ទឹក មាន​ជណ្ដើរ​ថ្ម​ឡើង​ទៅ​លើ​ជ្រលង​ភ្នំ។ នៅ​សតវត្សរ៍​ទី​ដប់​ប្រាំ​បី នាវា​ដឹក​ទាសករ មក​ប្រទេស​បាហាម៉ាស ត្រូវ​ឈប់​សំចត​នៅ​ទីនោះ។ ពួក​ទាសករ​ដែល​មក​ដល់ ត្រូវ​ឡើង​តាម​កាំ​ជណ្ដើរ​ទាំង​នេះ ភាគ​ច្រើន​ត្រូវ​ព្រាត់​ប្រាស ពី​ក្រុម​គ្រួសារ​របស់​ពួក​គេ ហើយ​ចូល​ទៅ​ក្នុង​ជីវិត ដែល​អមនុស្ស​ធម៌។ នៅ​កំពូល​ភ្នំ​នោះ មាន​ស្តូប​ជាទី​រំឭក​អំពី​ទាសករ​ទាំង​នោះ។ គេ​បាន​យក​ដើម​តាត្រាវ​មក​ឆ្លាក់​ជា​រូប​មនុស្ស​ស្រី ដាក់​ឲ្យ​ឈរ​នៅ​មាត់​សមុទ្រ ហើយ​សម្លឹង​មើល​ទៅ​ស្រុក​កំណើត និង​ក្រុម​គ្រួសារ​ដែល​ពួក​គេ​បាន​បាត់​បង់។ រូប​ចម្លាក់​នីមួយ​ៗ​ សុទ្ធ​តែ​មាន​ស្នាម​សម្លាក ដែល​នាយ​សំពៅ​បាន​វាយ​នឹង​រំពាត់។ ​ រូប​ចម្លាក់​មនុស្ស​ស្រី​ទាំង​នោះ​ ដែល​កំពុង​សោក​សង្រេង ដោយ​សារ​ការ​បាត់​បង់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សារៈ​សំខាន់​នៃ​ការ​ទទួល​ស្គាល់​ថា ពិភព​លោក​នេះ ពិត​ជា​មាន​ប្រព័ន្ធ​អយុត្តិ​ធម៌ និង​បាក់​បែក ហើយ​យើង​សោក​សង្រេង ដោយ​សារ​បញ្ហា​នេះ។ យើង​សោក​សង្រេង តែ​មិន​មាន​ន័យ​ថា យើង​គ្មាន​សង្ឃឹម​នោះ​ទេ ប៉ុន្តែ ការ​យំ​សោក​គឺ​ជា​មធ្យោ​បាយ​មួយ ដើម្បី​បង្ហាញ​ភាព​ស្មោះ​ត្រង់ នៅ​ចំពោះ​ព្រះ​ជា​ម្ចាស់។ ប្រហែល​៤០​ភាគ​រយ នៃ​បទ​គម្ពីរ​ទំនុក​ដំកើង គឺ​ជា​បទ​ទំនួញ ហើយ​ក្នុង​ព្រះ​គម្ពីរ​បរិទេវ យើង​ឃើញ​ថា ​រាស្រ្ត​របស់​ព្រះ ស្រែក​រក​ទ្រង់ ក្រោយ​ពេល​ដែល​​ពួក​ខ្មាំ​ង​សត្រូវ​ បាន​ឈ្លាន​ពាន…

Read article
ឪពុកដ៏ល្អ

កាល​សាវីយើ(Xavier) កូន​ប្រុស​របស់​ខ្ញុំ នៅ​ពី​ក្មេង ស្វាមី​របស់​ខ្ញុំ​បាន​ធ្វើ​ដំណើរ ប្រកប​មុខ​ជំនួញ នៅ​ឆ្ងាយ​ពី​ផ្ទះ​ជា​ញឹក​ញាប់។ ទោះ​បី​ជា​ប៉ា​របស់​គាត់​បាន​ទូរស័ព្ទ​មក​គាត់ ជា​ញឹក​ញាប់​ក៏​ដោយ​ ក៏​នៅ​ពេល​យប់​ខ្លះ យើង​នៅ​តែ​មាន​ការ​ពិបាក ដោយសារ​ការ​និយាយ​តាម​ទូរស័ព្ទ នៅ​តែ​មិន​អាច​លួង​គាត់​ឲ្យ​គេង​ដដែល។ ដូច្នេះ​ហើយ ខ្ញុំ​ក៏​បាន​ទាញ​យក​អាល់ប៊ុម​រូបថត​របស់​យើង មក​ឲ្យ​កូន​ប្រុស​របស់​យើង​មើល នៅ​ពេល​ដែល​គាត់​រៀប​នឹង​ចូល​គេង។ ខ្ញុំ​ក៏​បាន​ចង្អុល​ចំ​រូប​ថត ដែល​យើង​បាន​ថត​ជា​មួយ​គ្នា ហើយ​សួរ​គាត់​ថា “តើ​កូន​នៅ​ចាំ​ពេល​ហ្នឹង​ទេ”? ការ​រំឭក​អំពី​អនុស្សាវរីយ៍ ជា​បន្ត​បន្ទាប់ បាន​ជួយ​លើក​ទឹក​ចិត្ត ដល់​កូន​ប្រុស​របស់​យើង ដែល​ច្រើន​តែ​និយាយ​ថា “ខ្ញុំ​មាន​ប៉ា​ដ៏​ល្អ​ម្នាក់”។ ខ្ញុំ​យល់​ច្បាស់ អំពី​តម្រូវ​ការ​របស់​សាវីយើ។ គាត់​ត្រូវ​ការ​ឲ្យ​យើង​រំឭក​គាត់ អំពី​សេចក្តី​ស្រឡាញ់​របស់​ឪពុក​គាត់ នៅ​ពេល​ដែល​ឪពុក​គាត់​មិន​នៅ​ក្បែរ។ គ្រប់​ពេល​ដែល​ខ្ញុំ​ឆ្លង​កាត់​ការ​លំបាក ឬ​ភាព​ឯកកោ ខ្ញុំ​ក៏​ចង់​ដឹង​ផង​ដែរ​ថា មាន​នរណា​ម្នាក់​ស្រឡាញ់​ខ្ញុំ។ ជា​ពិសេស គឺ​ចង់​ដឹង​ថា ព្រះ​វបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ ទ្រង់​ស្រឡាញ់​ខ្ញុំ។ ស្តេច​ដាវីឌ​បាន​ស្រែក​រក​ព្រះ​ជាម្ចាស់ នៅ​ពេល​ដែល​ទ្រង់​កំពុង​លាក់​ខ្លួន ពី​ពួក​ខ្មាំង​សត្រូវ​ នៅ​ឯ​ទី​រហោ​ស្ថាន​(ទំនុកដំកើង ៦៣:១)។ ទ្រង់​ក៏​បាន​នឹក​ចាំ អំពី​ព្រះ​ចេស្ដា​ដែល​គ្មាន​ដែន​កំណត់ និង​សេចក្តី​ស្រឡាញ់​ដ៏​ជួយ​ឲ្យ​ស្កប់​ចិត្ត ដែល​មក​ពី​ព្រះ​ជា​ម្ចាស់ បាន​ជា​ទ្រង់​ពោល​ពាក្យ​សរសើរ​ដំកើង(ខ.២-៥)។ ទោះ​បី​ស្ថិត​ក្នុង​រាត្រី​ដ៏​លំបាក​បំផុត​ក្ដី ក៏ស្ដេច​ដាវីឌ​ នៅតែ​អាច​អរសប្បាយ ចំពោះ​ការ​ថែរ​រក្សា​របស់​ព្រះ​វរបិតា ដោយ​ស្តេចដាវីឌ​អាច​ពឹង​ផ្អែក​បាន គឺ​ការ​មើលថែរ​…

Read article
ការផ្តល់ឲ្យនូវសេចក្តីស្រឡាញ់

លោក​ណា​ប៊ីល គូរេស៊ី (Nabeel Qureshi) បាន​ប្រែ​ចិត្ត​ទទួល​ជឿ​ព្រះយេស៊ូវ ហើយ​ក្រោយ​មក គាត់​ក៏​បាន​និពន្ធ​សៀវភៅ​ជា​ច្រើន​ ដើម្បី​ជួយ​ឲ្យ​អ្នក​អាន​យល់​ដឹង អំពី​មនុស្ស នៅ​ក្នុង​សាសនា ដែល​គាត់​ធ្លាប់​បាន​ជឿ​កាល​ពី​មុន។ សំណេរ​របស់​គាត់​មាន​ពេញ​ដោយ​ការ​គោរព ហើយ​លោក គូរេស៊ី តែង​តែ​បង្ហាញ​ចេញ​នូវ​ចិត្ត​ដែល​ពោរ​ពេញ​ដោយ​ក្តី​ស្រឡាញ់​ ចំពោះ​ ជន​រួម​ជាតិ​របស់​គាត់។ នៅ​ទំព័រ​ដើម ក្នុង​សៀវភៅ ដែល​លោក គូរេស៊ី​បាន​និពន្ធ គាត់​បាន​សរសេរ​ថ្លែង​ជូន​ចំពោះ ប្អូន​ស្រី​របស់​គាត់ ដែល​មិន​ទាន់​បាន​បើក​ចិត្ត​ទទួល​ជឿ​ព្រះ​យេ​ស៊ូវ​នៅ​ឡើយ​។ ក្នុងទំព័រ​​នៃ​ការ​ថ្លែង​ជូន​ចំពោះ​នោះ សំណេរ​របស់​គាត់​ខ្លី​ទេ តែ​មាន​ពេញ​ដោយ​ព្រះ​ចេស្តា​របស់​ព្រះ​ជា​ម្ចាស់។ គាត់​បាន​ថ្លែង​យ៉ាង​ខ្លី​ថា “ខ្ញុំ​ ទូល​អង្វរ សូម​ព្រះ​ជាម្ចាស់ ប្រទាន​ពរ​ឲ្យ យើង មាន​ពេល​ថ្វាយ​បង្គំ​ព្រះ​អង្គ​ទាំង​អស់​គ្នា នៅ​ថ្ងៃ​ណា​មួយ”។ យើង​អាច​យល់​អំពី​ប្រភេទ​នៃ​សេចក្តី​ស្រឡាញ់​នេះ​ នៅ​ពេលដែល​យើង​អាន​សំបុត្រ​របស់​សាវ័ក​ប៉ុល ដែល​បាន​ផ្ញើ​ទៅ​កាន់​ពួកជំនុំ​នៅ​ទី​ក្រុង​រ៉ូម។ លោក​បាន​ថ្លែង​ថា “ខ្ញុំ​មាន​សេចក្តី​ទុក្ខ​សោក​ជា​ខ្លាំង​ និង​សេចក្តី​ព្រួយ​លំបាក​ជា​និច្ច។​​ខ្ញុំ​ស្ទើរ​តែ​នឹង​សូម​ឲ្យ​ព្រះគ្រីស្ទ ដាក់​បណ្តាសា​ខ្ញុំ​វិញ ជំនួស​បង​ប្អូន​ជា​ញាត្តិ​សន្តាន​ខ្ញុំ ខាង​ឯ​សាច់​ឈាម”(រ៉ូម ៩:២-៣)។ សាវ័ក​ប៉ុល​មាន​សេចក្តី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​សាសន៍​យូដា ដែល​ជា​ជន​រួម​ជាតិ​របស់​គាត់​ បាន​ជា​គាត់​ស្ទើរ​តែ​នឹង​សូម​ព្រះ​ជាម្ចាស់ ឲ្យ​ដាក់​បណ្តាសា​គាត់ ជំនួស​ពួក​គេ​រាល់​គ្នា ឲ្យ​តែ​ពួក​គេ​ទទួល​ជឿ​ទ្រង់។ គាត់​ដឹង​ថា ការ​ដែល​សាសន៍​យូដា​បដិសេធ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ស្មើ​នឹង​បដិសេធ​ព្រះ​ដ៏​ពិត។…

Read article