ការលាក់បាំងការឈឺចាប់របស់យើង
មានពេលមួយ ខ្ញុំបានទៅអធិប្បាយព្រះបន្ទូលព្រះ នៅព្រះវិហារប្រចាំតំបន់មួយកន្លែង ហើយប្រធានបទរបស់ខ្ញុំ និយាយអំពីរឿងដ៏ស្មោះត្រង់មួយ ដែលបង្រៀនឲ្យយើងបើកបង្ហាញភាពប្រេះបែករបស់យើង នៅចំពោះព្រះជាម្ចាស់ ហើយទទួលការប្រោសឲ្យជា ដែលទ្រង់សព្វព្រះទ័យនឹងប្រទាន។ មុនពេលបិទភ្នែក អធិស្ឋាន លោកគ្រូគង្វាលក៏បានឈរនៅលើផ្លូវដើរនៅចន្លោះជួរកៅអី ក្នុងព្រះវិហារ ហើយក៏បានមើលមុខពួកជំនុំរបស់គាត់ ដែលកំពុងជួបជុំគ្នា នៅថ្ងៃនោះ ហើយក៏បានមានប្រសាសន៍ថា “ក្នុងនាមជាគ្រូគង្វាលរបស់អ្នកទាំងអស់គ្នា ខ្ញុំមានឯកសិទ្ធិ ដែលបានឃើញអ្នកទំាងអស់គ្នា មានវត្តមាននៅព្រះវិហារ នៅពេលពាក់កណ្តាលនៃសប្តាហ៍ ហើយបានស្តាប់ទីបន្ទាល់នៃភាពប្រេះបែករបស់អ្នកទាំងអស់គ្នា ដែលធ្វើឲ្យមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង។ បន្ទាប់មក នៅក្នុងកម្មវិធីថ្វាយបង្គំ នៅចុងសប្តាហ៍ ខ្ញុំមានចិត្តឈឺចាប់ ដែលបានឃើញអ្នករាល់គ្នាលាក់បាំងការឈឺចាប់របស់ខ្លួនឯង”។ ខ្ញុំឈឺចិត្ត ចំពោះការឈឺចាប់ដែលគេបានលាក់ទុក ខណៈពេលដែលព្រះទ្រង់សព្វព្រះទ័យនឹងយាងមកប្រោសឲ្យជា។ អ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរ បានពិពណ៌នាថា ព្រះបន្ទូលព្រះ ជាព្រះបន្ទូលដ៏រស់ និងសកម្ម។ មនុស្សជាច្រើនយល់ថា ព្រះបន្ទូលព្រះ គឺជាព្រះគម្ពីរប៊ីប ប៉ុន្តែ ព្រះបន្ទូលព្រះ គឺមិនគ្រាន់តែជាពាក្យដែលមានចែងក្នុងព្រះគម្ពីរទៀត។ ព្រះយេស៊ូវជាព្រះបន្ទូលដ៏រស់ របស់ព្រះ។ ទ្រង់ពិនិត្យមើលចិត្តគំនិត និងអាកប្បករិយ៉ារបស់យើង ហើយក៏ស្រឡាញ់យើងជានិច្ច។ ព្រះយេស៊ូវបានសុគត ដើម្បីបើកផ្លូវឲ្យយើងចូលទៅរកព្រះវត្តមានរបស់ព្រះជាម្ចាស់ បានគ្រប់ពេល។ យើងរាល់គ្នាសុទ្ធតែដឹងថា យើងមិនអាចប្រាប់អ្វីៗទាំងអស់ ដល់មនុស្សរាល់គ្នាបានទេ ប៉ុន្តែ…
Read articleទ្រង់ជ្រាបអំពីយើង
តើព្រះទ្រង់ជ្រាប អំពីការធ្វើដំណើររបស់ខ្ញុំទេ ពេលដែលខ្ញុំកំពុងតែបើកបរ នៅពេលយប់ ក្នុងចម្ងាយផ្លូវ១៦០គីឡូម៉ែត្រ ទៅកាន់ភូមិរបស់ខ្ញុំ? ស្ថានភាពរបស់ខ្ញុំនៅពេលនោះ ធ្វើឲ្យខ្ញុំមិនអាចឆ្លើយសំណួរនេះ តាមធម្មតាបានឡើយ។ ខ្ញុំបានក្តៅខ្លួនកាន់តែខ្លាំង ហើយឈឺក្បាលទៀត។ ខ្ញុំក៏បានអធិស្ឋានថា “ឱព្រះអម្ចាស់ ទូលបង្គំដឹងថា ទ្រង់កំពុងតែគង់នៅជាមួយទូលបង្គំ តែទូលបង្គំកំពុងតែមិនស្រួលខ្លួន!” ដោយសារការអស់កម្លាំង ហើយខ្សោយ ខ្ញុំក៏បានចតឡាន នៅលើចិញ្ចើមថ្នល់ នៅក្បែរភូមិតូចមួយ។ ១០នាទីក្រោយមក ខ្ញុំក៏បានឮសម្លេងគេស្រែកសួរខ្ញុំថា “សួរស្តី តើអ្នកត្រូវការឲ្យខ្ញុំជួយទេ?” វាជាសម្លេងរបស់បុរសម្នាក់ ដែលបានមកជាមួយគ្នាគាត់ ពីក្នុងសហគមន៍ក្នុងភូមិនោះ។ វត្តមានរបស់ពួកគេ បានធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អជាងមុន។ ពេលដែលពួកគេប្រាប់ខ្ញុំថា ភូមិរបស់ពួកគេមានឈ្មោះ ណា មី នយ៉ាឡា(Naa mi n’yala គឺមានន័យថា “ព្រះដ៏ជាស្តេច ទ្រង់ជ្រាបអំពីខ្ញុំ!”) ខ្ញុំក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ខ្ញុំបានធ្វើដំណើរកាត់សហគមន៍មួយនេះ រាប់សិបដងហើយ មិនដែលបានឈប់ នៅទីនោះទេ។ ពេលនេះ ព្រះអម្ចាស់បានប្រើឈ្មោះភូមិនេះ ដើម្បីរំឭកខ្ញុំថា ជាការពិតណាស់ ទ្រង់ជាមហាក្សត្រ ដែលបានគង់នៅជាមួយខ្ញុំ ខណៈពេលដែលខ្ញុំកំពុងធ្វើដំណើរម្នាក់ឯង តាមផ្លូវនេះ ទាំងមានជម្ងឺ។ ដោយមានការលើកទឹកចិត្ត…
Read articleយុថ្កា សម្រាប់ពេលយើងភ័យខ្លាច
តើអ្នកជាមនុស្សដែលមានការព្រួយបារម្ភច្រើនឬ? ខ្ញុំជាមនុស្សដែលមានការព្រួយបារម្ភ។ ខ្ញុំតយុទ្ធនឹងការថប់បារម្ភ ស្ទើររៀងរាល់ថ្ងៃ។ ខ្ញុំព្រួយបារម្ភអំពីរឿងធំ។ ខ្ញុំព្រួយបារម្ភអំពីរឿងតូចៗ។ ជួនកាល ខ្ញុំហាក់ដូចជាមានការព្រួយបារម្ភគ្រប់រឿង។ កាលខ្ញុំនៅក្នុងវ័យជំទង់ ខ្ញុំបានទូរស័ព្ទទៅរកប៉ូលីស ពេលដែលខ្ញុំបាត់មិនឃើញឪពុកម្តាយខ្ញុំ ត្រឡប់មកផ្ទះ ប្រហែលបួនម៉ោង។ ព្រះគម្ពីរបានប្រាប់យើងម្តងហើយម្តងទៀត កុំឲ្យមានការភ័យខ្លាច។ ដោយសារសេចក្តីល្អ និងអំណាចចេស្តារបស់ព្រះ ហើយដោយសារទ្រង់បានចាត់ព្រះយេស៊ូវ ឲ្យមកសុគតជួសយើង ហើយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់បានដឹកនាំយើង នោះយើងមិនត្រូវឲ្យការភ័យខ្លាចគ្រប់គ្រងជីវិតយើងឡើយ។ យើងអាចជួបការពិបាកជាច្រើន ប៉ុន្តែ ព្រះទ្រង់បានសន្យាថា នឹងគង់នៅជាមួយយើង ក្នុងគ្រប់ការទាំងអស់។ ពេលដែលខ្ញុំស្ថិតក្នុងពេលដែលមានការភ័យខ្លាច ខ្ញុំបានរកឃើញជំនួយដ៏អស្ចារ្យ នៅក្នុងបទគម្ពីរ អេសាយ ៥១:១២-១៦។ ក្នុងបទគម្ពីរនេះ ព្រះទ្រង់បានរំឭករាស្រ្តរបស់ទ្រង់ ដែលបានជួបទុក្ខវេទនាដ៏ធ្ងន់ធ្ងរថា ទ្រង់នៅតែគង់នៅជាមួយពួកគេ ហើយព្រះវត្តមានទ្រង់ ក៏កម្សាន្តចិត្តពួកគេជានិច្ច។ ទោះអ្វីៗហាក់ដូចជាអាក្រក់យ៉ាងណាក៏ដោយ ទ្រង់ ជាអ្នកដែលកម្សាន្តចិត្តយើងរាល់គ្នា គឺដូចដែលទ្រង់បានមានបន្ទូលតាមរយៈហោរាអេសាយស្រាប់(ខ.១២)។ ខ្ញុំស្រឡាញ់ ព្រះបន្ទូលសន្យាមួយនេះ។ ព្រះបន្ទូលសន្យាទ្រង់បានធ្វើជាយុថ្កាជួយឲ្យព្រលឹងខ្ញុំមានភាពនឹងនរ។ ខ្ញុំបានតោងព្រះបន្ទូលសន្យាមួយនេះ ម្តងហើយម្តងទៀត ពេលដែលខ្ញុំមានអារម្មណ៍ថា មិនអាចទ្រាំទ្ររួច និងនៅពេលដែលខ្ញុំមានអារម្មណ៍ថា “កំហុសច្រំដែល”របស់ខ្ញុំ បានសង្កត់មកលើខ្ញុំ (ខ.១៣)។ តាមរយៈបទគម្ពីរនេះ ព្រះទ្រង់បានក្រើនរំឭកខ្ញុំ ឲ្យងាកចេញពីការភ័យខ្លាចរបស់ខ្ញុំ…
Read articleអ្នកស្រុកក្រៅស្វាគមន៍អ្នកស្រុកក្រៅ
កាលខ្ញុំ និងស្វាមីរបស់ខ្ញុំផ្លាស់ប្តូរទីលំនៅ ទៅទីក្រុងស៊ីអេធល(Seattle) ដើម្បីឲ្យបានរស់នៅក្បែរប្អូនស្រីគាត់ យើងមិនដឹងថា យើងនឹងទៅរស់នៅក្នុងផ្ទះមួយណា ឬធ្វើការនៅទីណាទេ។ ព្រះវិហារប្រចាំតំបន់នោះ ក៏បានជួយយើង រកបានផ្ទះជួលមួយកន្លែង មានបន្ទប់គេងជាច្រើនបន្ទប់។ យើងអាចប្រើបន្ទប់គេងមួយ ហើយជួលបន្ទប់ទាំងប៉ុន្មាន ដែលនៅសល់ ឲ្យសិស្សមកពីក្រៅប្រទេស។ ក្នុងអំឡុងពេលបីឆ្នាំក្រោយមកទៀត យើងបានក្លាយជាអ្នកស្រុកក្រៅ ដែលបានទទួលស្វាគមន៍អ្នកស្រុកក្រៅ ដោយចែករំលែកផ្ទះ និងអាហាររបស់យើងជាមួយមនុស្ស ដែលមកពីតំបន់ខុសៗគ្នា ក្នុងពិភពលោក។ យើង និងអ្នកបម្រើក្នុងផ្ទះយើង ក៏បានស្វាគមន៍សិស្សមកពីប្រទេសក្រៅរាប់សិបនាក់ ឲ្យចូលរៀនព្រះគម្ពីរជុំគ្នា នៅក្នុងផ្ទះយើង រៀងរាល់ពេលល្ងាចថ្ងៃសុក្រ។ កាលពីសម័យដើម រាស្រ្តរបស់ព្រះ ក៏បានដឹងផងដែរថា ការរស់នៅជាអ្នកស្រុកក្រៅ មានន័យយ៉ាងដូចម្តេច។ អស់រយៈពេលរាប់រយឆ្នាំ ពួកអ៊ីស្រាអែលបានរស់នៅជាអ្នកស្រុកក្រៅ និងជាទាសករ នៅក្នុងនគរអេស៊ីព្ទ។ ក្នុងបទគម្ពីរ លេវីវិន័យ ជំពូក ១៩ ព្រះទ្រង់បានបង្គាប់ពួកគេឲ្យ “គោរពកោតខ្លាចឪពុកម្តាយ” ហើយ “កុំឲ្យលួចរបស់ទ្រព្យអ្នកដទៃ”(ខ.៣,១១) ហើយទន្ទឹមនឹងនោះ ទ្រង់ក៏បានរំឭករាស្រ្តទ្រង់ ឲ្យយកអសារអ្នកស្រុកក្រៅផងដែរ ព្រោះពួកគេដឹងថា ការរស់នៅជាអ្នកស្រុកក្រៅ និងមានការភ័យខ្លាច មានលក្ខណៈយ៉ាងដូចម្តេច(ខ.៣៣-៣៤)។ យើងរាល់គ្នា ដែលជាអ្នកដើរតាមព្រះ មិនសុទ្ធតែធ្លាប់បានដកពិសោធន៍នឹងជីវិតជាជនដែលត្រូវគេនិរទេសទេ…
Read articleព្រះនៃទីជម្រៅ
លោកវ៉ត អាផេលធិន(Ward Appeltans) ដែលជាជីវវិទូឯកទេសផ្នែកជីវិតសត្វនៅក្នុងទឹក បានមានប្រសាសន៍ថា “ពេលដែលអ្នកមុជចុះទៅក្នុងទឹកសមុទ្រ ដែលមានជម្រៅជ្រៅ រៀងរាល់ពេលដែលអ្នកយកគំរូណាមួយ ចេញពីទឹកសមុទ្រមក អ្នកនឹងរកឃើញពូជសត្វថ្មីៗជានិច្ច”។ កាលពីឆ្នាំមុន អ្នកវិទ្យាសាស្រ្តបានរកឃើញជីវិតសត្វក្នុងសមុទ្រ ១៤២១ប្រភេទទៀត។ ជាការពិតណាស់ យើងនៅមិនទាន់ស្គាល់ ជីវិតសត្វពាក់កណ្តាលទៀត នៅក្នុងជម្រៅទឹកសមុទ្រដែលនៅខាងក្រោម។ ក្នុងបទគម្ពីរយ៉ូប ៣៨-៤០ ព្រះទ្រង់បានពិពណ៌នាអំពីស្នាព្រះហស្តដែលទ្រង់បានបង្កើត ដើម្បីជាប្រយោជន៍ដល់លោកយ៉ូប។ នៅក្នុងជំពូកទាំងបីដែលមានលក្ខណៈកំណាព្យនេះ ព្រះទ្រង់បានមានបន្ទូលសង្កត់ធ្ងន់ អំពីភាពអស្ចារ្យនៃអាកាសធាតុ ភាពធំទូលាយ នៃចក្រវាល និងសត្វជាច្រើនប្រភេទ នៅក្នុងជម្រករបស់ពួកវា។ មានរបស់ជាច្រើន ដែលយើងអាចសង្កេតមើល។ បន្ទាប់មក ព្រះទ្រង់ក៏បានមានបន្ទូល អំពីក្រពើរមួយប្រភេទ ដែលជាសត្វធំសំបើម អាថ៌កំបាំង ក្នុងមួយជំពូកទាំងមូល។ សត្វចម្លែកនោះ ខុសពីសត្វដទៃទៀត វាមានស្រការដែលរឹងមាំដូចអាវក្រោះ មិនអាចឲ្យគេចាក់នឹងស្នបានឡើយ(យ៉ូប ៤១:៧,១៣) វាមានកម្លាំងខ្លាំង(ខ.១២) ហើយក៏មាន “ធ្មេញគួរឲ្យខ្លាច”(ខ.១៤)។ “អណ្តាតភ្លើងបានចេញពីមាត់វាមក … ហើយផ្សែងក៏ហុចចេញពីរន្ធច្រមុះវា”(ខ.១៩-២០)។ “នៅលើផែនដី គ្មានសត្វណាខ្លាំងដូចវាឡើយ”(ខ.៣៣)។ ដូចនេះ ព្រះទ្រង់បានមានបន្ទូល អំពីសត្វដ៏ធំសម្បើម ដែលយើងមិនដែលបានឃើញ។ តើនេះជាចំណុចសំខាន់ នៃបទគម្ពីរយ៉ូប…
Read articleចូរស្ងៀមនៅ ឲ្យព្រលឹងខ្ញុំអើយ!
ចូរយើងនឹកស្រមៃអំពីឪពុកឬម្តាយម្នាក់ ដែលឈ្ងោកមករកកូនរបស់ខ្លួន ដោយប្រើម្រាមដៃដាក់ថ្មមៗ ពីមុខច្រមុះ និងបបូរមាត់ខ្លួន ហើយនិយាយប្រាប់កូនឲ្យរំងាប់អារម្មណ៍។ ឥរិយ៉ាបថ និងពាក្យសម្តីដ៏សាមញ្ញនេះ គឺដើម្បីកម្សាន្តចិត្ត និងរំងាប់អារម្មណ៍របស់ក្មេងតូច ដែលកំពុងតែស្ថិតនៅក្នុងសភាពខកចិត្ត ការមិនសប្បាយចិត្ត ឬការឈឺចាប់។ ទិដ្ឋភាពដូចនេះ បានកើតមាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ហើយមនុស្សភាគច្រើនបានធ្វើ ឬបានទទួលនូវការបង្ហាញចេញនូវសេចក្តីស្រឡាញ់យ៉ាងដូចនេះ។ ពេលដែលខ្ញុំជញ្ជឹងគិត អំពីបទគម្ពីរ ទំនុកដំកើង ១៣១:២ ខ្ញុំក៏បាននឹកឃើញរឿងនេះ។ ភាសា និងភាពស៊ីសង្វាក់ ក្នុងបទគម្ពីរទំនុកដំកើងនេះ បានបង្ហាញថា ស្តេចដាវីដែលជាអ្នកនិពន្ធទំនុកមួយនេះ បានពិសោធន៍នឹងការអ្វីមួយ ដែលនាំឲ្យគាត់មានការជញ្ជឹងគិតព្រះបន្ទូលព្រះ។ តើអ្នកធ្លាប់ពិសោធន៍នឹងការខកចិត្ត ឬបរាជ័យ ដែលនាំឲ្យអ្នកមានការអធិស្ឋាន ដោយការជញ្ជឹងគិតព្រះបន្ទូលព្រះដែរឬទេ? តើអ្នកធ្វើដូចម្តេច ពេលដែលអ្នកបានដួលចុះ ដោយសារកាលៈទេសៈនៃជីវិត? ពេលដែលអ្នកបានធ្លាក់ការប្រឡង ឬបាត់បង់ការងារ ឬទំនាក់ទំនងរបស់អ្នកបានបញ្ចប់? សម្រាប់ស្តេចដាវីឌវិញ ទ្រង់បានបើកចំហរចិត្ត ថ្វាយព្រះអម្ចាស់ ហើយក៏បានឆែកពិនិត្យ និងរៀបចំចិត្តខ្លួនឯងឡើងវិញ ដោយភាពស្មោះត្រង់(ទំនុកដំកើង ១៣១:១)។ ទ្រង់ក៏ទទួលបានសន្តិភាពនៅក្នុងស្ថានភាពដ៏ពិបាករបស់ទ្រង់ ដោយរកបានការស្កប់ចិត្ត ដូចក្មេងតូចដែលស្កប់ចិត្ត ពេលដែលបាននៅជាមួយម្តាយខ្លួន(ខ.២)។ កាលៈទេសៈនៃជីវិតមានការផ្លាស់ប្តូរ ហើយជួនកាល យើងត្រូវដួលចុះ។ តែយើងនៅតែអាចមានក្តីសង្ឃឹម…
Read article