អំណោយទានជាច្រើន គោលបំណងតែមួយ
ពោត គឺជាអាហារដ៏សំខាន់ នៅក្នុងប្រទេសមិចស៊ីកូ ដែលជាប្រទេសកំណើតរបស់ខ្ញុំ។ នៅទីនោះ មានពោតជាច្រើនប្រភេទ។ អ្នកអាចរកបានពោតពណ៌លឿង ពណ៌ត្នោត ពណ៌ក្រហម និងពណ៌ខ្មៅ ហើយថែមទាំងមានពោតពណ៌លក្ខណ៍ ដែលមានពណ៌ចម្រុះអុចៗដ៏ស្អាតអស្ចារ្យផងដែរ។ ប៉ុន្តែ តាមធម្មតា ប្រជាជននៅទីក្រុង មិនបរិភោគពោតដែលមានពណ៌ចម្រុះអុចៗឡើយ។ លោកអ័ម៉ាដូ រ៉ាមីរេស(Amado Ramirez) ដែលជាម្ចាស់ភោជ្ជនីយដ្ឋាន និងអ្នកស្រាវជ្រាវ បានពន្យល់ថា ប្រជាជននៅទីក្រុងជឿថា ពោតដែលមានពណ៌តែមួយ គឺជាតំណាងឲ្យភាពស្មើគ្នា។ ប៉ុន្តែ ពោតដែលមានពណ៌ចម្រុះអុចៗ មានរស់ជាតិល្អ ហើយគេអាចយកវា ទៅធ្វើនំប៉័ងបន្ទះដ៏ឈ្ហុយឆ្ងាញ់។ ពួកជំនុំព្រះគ្រីស្ទ គឺមានលក្ខណៈស្រដៀងនឹងពោតដែលមានពណ៌ចម្រុះ ជាងពោតដែលមានពណ៌តែមួយ។ សាវ័កប៉ុលបានប្រើរូបភាពនៃរូបកាយតែមួយ ដើម្បីពិពណ៌នាអំពីពួកជំនុំ ព្រោះយើងម្នាក់ៗជាអវយវៈនៃរូបកាយតែមួយ របស់ព្រះតែមួយ ដែលបានប្រទានយើងម្នាក់ៗ ឲ្យមានអំណោយទានខុសៗគ្នា។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា យើង “មានមុខងារផ្សេងៗ ពីគ្នា តែគឺជាព្រះអម្ចាស់ដដែលទេ។ ព្រមទាំងមានរបៀបធ្វើផ្សេងៗ ពីគ្នាទៀត តែគឺជាព្រះដដែលនោះឯង ដែលទ្រង់ធ្វើគ្រប់ទាំងអស់ ក្នុងមនុស្សទាំងអស់”(១កូរិនថូស ១២:៥-៦)។ កាលណាយើងជួយយកអសារគ្នា នៅក្នុងភាពចម្រុះគ្នា ដែលយើងមានក្នុងពួកជំនុំ នោះមានន័យថា យើងកំពុងបង្ហាញឲ្យគេស្គាល់សេចក្តីសប្បុរស…
Read articleការប្រកាស អំពីការពឹងផ្អែក
ម្តាយរបស់ឡរ៉ា(Laura) កំពុងតែប្រយុទ្ធនឹងជម្ងឺមហារីក។ នៅពេលព្រឹកថ្ងៃមួយ ឡរ៉ា និងមិត្តភក្តិរបស់នាង ក៏បានអធិស្ឋានឲ្យគាត់។ មិត្តភក្តិរបស់គាត់ ដែលក្លាយជាជនពិការអស់ជាច្រើនឆ្នាំ ដោយសារជម្ងឺពិការខួរក្បាល បានអធិស្ឋានថា “ព្រះអម្ចាស់អើយ ព្រះអង្គបានធ្វើអ្វីៗគ្រប់យ៉ាង សម្រាប់ទូលបង្គំ។ សូមព្រះអង្គធ្វើអ្វីៗគ្រប់យ៉ាង សម្រាប់ម្តាយរបស់ឡរ៉ាផងដែរ។” ឡរ៉ាមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលបានឃើញមិត្តភក្តិរបស់នាង “ប្រកាស់ អំពីការពឹងផ្អែក” ទៅលើព្រះអម្ចាស់ នៅពេលនោះ។ នាងក៏បានជញ្ជឹងគិត អំពីពេលនោះ ហើយក៏បាននិយាយថា “តើមានពេលប៉ុន្មានដងហើយ ដែលខ្ញុំបានទទួលស្គាល់ថា ខ្ញុំត្រូវការទ្រង់ ក្នុងគ្រប់ការទាំងអស់? ដូចនេះ ជារៀងរាល់ថ្ងៃ ខ្ញុំត្រូវទទួលស្គាល់ថា ខ្ញុំត្រូវការទ្រង់ ក្នុងគ្រប់ការទាំងអស់”។ ក្នុងអំឡុងពេល ដែលព្រះយេស៊ូវកំពុងបំពេញព្រះរាជកិច្ចទ្រង់ នៅលើផែនដីនេះ ទ្រង់បានបង្ហាញឲ្យយើងដឹងថា ទ្រង់បានពឹងផ្អែកទៅលើព្រះវរបិតាទ្រង់ ជាប់ជានិច្ច។ គេប្រហែលជាគិតថា ព្រះយេស៊ូវមានភាពគ្រប់គ្រាន់នៅក្នុងគ្រប់ការទាំងអស់ ព្រោះទ្រង់ជាព្រះ ដែលមានរូបកាយជាមនុស្ស។ ប៉ុន្តែ ពួកអ្នកដឹកនាំសាសនានៅសម័យនោះ បានសួរទ្រង់ អំពីមូលហេតុដែលទ្រង់ “ធ្វើការ” នៅថ្ងៃឈប់សម្រាកតាមក្រឹត្យវិន័យ ដោយប្រោសគេឲ្យជាពីជម្ងឺ នៅថ្ងៃឈប់សម្រាក។ ទ្រង់ក៏បានឆ្លើយថា “ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ព្រះរាជបុត្រាពុំអាចនឹងធ្វើការអ្វី…
Read articleសម្រស់ដែលបានលាក់កំបាំង
ខ្ញុំចាំបាច់ត្រូវធ្វើការបញ្ចុះបញ្ចូលបន្តិចបន្តួច ឲ្យកូនៗរបស់ខ្ញុំពាក់ឧបករណ៍លិបទឹក ដើម្បីទស្សនាទិដ្ឋភាពនៅក្រោមផ្ទៃទឹកសមុទ្រខារីប៊ីន នៅក្បែរឆ្នេរកោះតូបាហ្គោ។ ប៉ុន្តែ បន្ទាប់ពីពួកគេបានលិបទឹកហើយ ពួកគេក៏បានងើបពីទឹកវិញ ដោយចិត្តរីករាយ។ ពួកគេលាន់មាត់ថា “មានត្រីរាប់ពាន់ក្បាល តាមប្រភេទខុសៗគ្នា! ពិតជាស្រស់ស្អាតណាស់! កូនមិនដែលបានឃើញត្រីមានពណ៌ស្អាតចឹងទេ!” ដោយសារផ្ទៃទឹកសមុទ្រខារីប៊ីន មានលក្ខណៈស្រដៀងនឹងផ្ទៃបឹងទឹកសាប នៅក្បែរផ្ទះយើង នោះកូនៗរបស់ខ្ញុំអាចខកខានមិនបានគយគន់សម្រស់ ដែលបានបង្កប់ខ្លួន នៅក្រោមផ្ទៃទឹកសមុទ្រនោះ បើសិនជាពួកគេមិនបានចាប់អារម្មណ៍នឹងការលិបទឹកសមុទ្រ នៅថ្ងៃនោះទេ។ ពេលហោរាសាំយ៉ូអែល ទៅភូមិបេថ្លេហិម ដើម្បីចាក់ប្រេងតាំងកូនប្រុសរបស់លោកយ៉ូសេ ឲ្យធ្វើជាស្តេចបន្ទាប់ សម្រាប់នគរអ៊ីស្រាអែល លោកសាំយ៉ូអែលក៏បានឃើញលោកអេលាប ដែលជាកូនច្បងរបស់លោកអ៊ីសាយ ហើយក៏បានពេញចិត្តនឹងគាត់ ដោយមើលតែសម្បកក្រៅ ។ លោកហោរាគិតថា គាត់បានរកឃើញមនុស្សត្រូវហើយ ប៉ុន្តែ ព្រះអម្ចាស់បានបដិសេធន៍មិនព្រមរើសលោកអេលាប។ ព្រះទ្រង់ក៏បានរំឭកលោកសាំយ៉ូអែលថា ទ្រង់ “មិនទតចំពោះសេចក្តី ដែលមនុស្សលោកពិចារណាមើលទេ ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ”(១សាំយ៉ូអែល ១៦:៧)។ ដូចនេះ លោកសំាយ៉ូអែលក៏បានសួររកកូនប្រុសផ្សេងទៀត។ ដាវីឌ ដែលជាកូនប្រុសពៅ មិនមានវត្តមាននៅពេលនោះទេ ព្រោះគាត់កំពុងមើលថែរចៀមរបស់គ្រួសារគាត់។ គេក៏បានទៅហៅដាវីឌឲ្យមក ហើយព្រះអម្ចាស់ក៏បានបង្គាប់លោកសាំយ៉ូអែល ឲ្យចាក់ប្រេងតាំងឲ្យគាត់។ ជាញឹកញាប់ យើងច្រើនតែមើលមនុស្សតែសម្បកក្រៅ ហើយមិនបានចំណាយពេលពិនិត្យមើលចិត្តដែលនៅខាងក្នុងឡើយ…
Read articleស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះជាម្ចាស់
ក្នុងអំឡុងពេលដំណើរកម្សាន្តជាមួយចៅៗរបស់ខ្ញុំ យើងមានការសប្បាយរីករាយ នៅក្នុងការមើលការផ្សាយផ្ទាល់ តាមអ៊ីនធើណិត ដែលផ្តោតទៅលើសកម្មភាពរបស់សត្វឥន្ទ្រីមួយគ្រួសារ ក្នុងរដ្ឋផ្លូរីដា។ ជារៀងរាល់ថ្ងៃ យើងបានបើកមើលការផ្សាយនោះ ដើម្បីទស្សនាសត្វឥន្រ្ទីមួយសំបុកនោះ ដែលមានមេ បា និងកូនតូចរបស់ពួកវាមួយក្បាល ខណៈពេលដែលពួកវាកំពុងតែចេញចូលសំបុក្ររបស់ពួកវា ដែលខ្ពស់ឆ្ងាយពីដី ដើម្បីបំពេញកិច្ចការប្រចាំថ្ងៃរបស់ខ្លួន។ ជារៀងរាល់ថ្ងៃ មេឥន្រ្ទី និងឥន្រ្ទីឈ្មោល បានថែរទាំកូនឥន្រ្ទីនោះ ដោយនាំយកត្រី មកពីទន្លេនៅក្បែរនោះ ដើម្បីបំប៉នវា។ គ្រួសារដ៏តូចរបស់សត្វឥន្រ្ទីនេះ បានធ្វើឲ្យយើងនឹកចាំ អំពីការពិពណ៌នារបស់អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ដែលចែងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ (ទំនុកដំកើង ជំពូក ១០៤) ជាការពិពណ៌នាដ៏ក្បោះក្បាយ នូវរូបភាពនៃការបង្កើតរបស់ព្រះ ដោយព្រះហស្តដ៏ប៉ិនប្រសប់របស់ទ្រង់ ដែលមានដូចតទៅ : យើងបានមើលឃើញភាពអស្ចារ្យនៃស្នាព្រះហស្តរបស់ព្រះ ដែលជាប់ទាក់ទងនឹងចក្រវាល ដែលទ្រង់បានបង្កើត(ខ.២-៤)។ យើងបានពិសោធន៍នឹងស្នាព្រះហស្តនៅលើផែនដី ដែលមានដូចជាទឹក ភ្នំ ជ្រលងភ្នំ(ខ.៥-៩)។ យើងអរសប្បាយនឹងសិរីល្អនៃអំណោយដែលព្រះជាម្ចាស់ប្រទាន ដូចជាសត្វទាំងឡាយ និងសត្វបក្សី ព្រមទាំងរុក្ខជាតិផង(ខ.១០-១៨)។ យើងមានការស្ងើចសរសើរ ចំពោះការដែលព្រះទ្រង់បានបង្កើតឲ្យមានវដ្ដ ដែលជាដំណើរវិលទៅមក ដូចជា ពេលថ្ងៃ និងពេលយប់ ភាពងងឹត និងពន្លឺ ការធ្វើការ និងការសម្រាក(ខ.១៩-២៣)។…
Read articleពិភពលោកដ៏ល្អឥតខ្ចោះ
មានពេលមួយគ្រូបានដាក់កិច្ចការសាលាឲ្យខេធី(Katie)ធ្វើនៅផ្ទះ ដោយសរសេរតែងសេចក្តី ក្រោមចំណងជើងថា “ពិភពលោកដ៏ល្អឥតខ្ចោះរបស់ខ្ញុំ”។ នាងបានសរសេរថា “ក្នុងពិភពលោកដ៏ល្អឥតខ្ចោះរបស់ខ្ញុំ … ខ្ញុំអាចញាំការ៉េម ដោយឥតគិតថ្លៃ នៅទីណាក៏មានស្ករមូលៗដោតឈើ ហើយផ្ទៃមេឃមានពណ៌ខៀវគ្រប់ពេល មានពពកតែបន្តិចបន្តួច ដែលមានរូបរាង្គគួរឲ្យចាប់អារម្មណ៍”។ បន្ទាប់មក តែងសេចក្តីរបស់នាង ក៏បានចូលដល់ចំណុចដែលមានអត្ថន័យស៊ីជម្រៅ។ នាងបានបន្តសរសេរទៀតថា “ក្នុងពិភពលោកល្អឥតខ្ចោះ គ្មាននរណាម្នាក់នាំដំណឹងអាក្រក់ ចូលផ្ទះទេ។ និយាយរួម គ្មាននរណាម្នាក់នាំដំណឹងអាក្រក់ ទៅប្រាប់អ្នកដទៃឡើយ”។ គ្មាននរណាម្នាក់នាំដំណឹងអាក្រក់ចូលផ្ទះទេ។ តើវាមិនអស្ចារ្យទេឬ ដែលគ្មាននរណាម្នាក់នាំដំណឹងអាក្រក់ចូលផ្ទះ? រឿងនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីសង្ឃឹម ដែលយើងមានក្នុងព្រះយេស៊ូវ។ ដ្បិតទ្រង់នឹង “ធ្វើឲ្យអ្វីៗទាំងអស់ប្រែជាថ្មីឡើង” ដោយប្រោសឲ្យជា និងធ្វើឲ្យពិភពលោករបស់យើងបានផ្លាស់ប្រែឡើង(វិវរណៈ ២១:៥)។ ស្ថានសួគ៌ គឺជាកន្លែងដែល “គ្មាន” ការអាក្រក់ សេចក្តីស្លាប់ ការទួញយំ ការឈឺចាប់ និងទឹកភ្នែកទៀតឡើយ(ខ.៤)។ វាជាកន្លែងដែលយើងអាចមានការប្រកបដ៏ល្អឥតខ្ចោះ ជាមួយព្រះជាម្ចាស់ ដែលដោយសារសេចក្តីស្រឡាញ់ នោះទ្រង់បានប្រោសលោះ និងទទួលយកយើងជារាស្រ្តទ្រង់(ខ.៣)។ ក្តីអំណរដ៏អស្ចារ្យនេះ កំពុងតែរង់ចាំយើងហើយ។ យើងអាចអរសប្បាយចំពោះការពិតដ៏ល្អឥតខ្ចោះនេះ ចាប់ពេលនេះតទៅ។ ពេលដែលយើងមានការប្រកបស្និទ្ធស្នាលជាមួយព្រះអម្ចាស់ជារៀងរាល់ថ្ងៃ យើងនឹងបានពិសោធន៍នឹងក្តីអំណរ នៃព្រះវត្តមានទ្រង់(កូល៉ុស…
Read articleព្រះទ្រង់ទតមើលជានិច្ច
កាលហ្សេវីយើរ(Xavier) មានអាយុពីរឆ្នាំ គាត់បានរត់យ៉ាងលឿន នៅតាមផ្លូវមួយ ហើយចូលផ្លូវមួយទៀត ដែលនៅចន្លោះធ្នើរដាក់អីវ៉ាន់ នៅក្នុងហាងលក់ស្បែកជើងតូចមួយ។ គាត់ក៏បានលាក់ខ្លួននៅពីក្រោយប្រអប់ដាក់ស្បែកជើង ហើយគាត់ក៏បានសើចក្អឹកៗ ពេលដែលអ័ឡិន(Alan)ស្វាមីខ្ញុំនិយាយថា “ប៉ាឃើញកូនហើយ”។ មួយសន្ទុះក្រោយមក ខ្ញុំក៏បានឃើញស្វាមីខ្ញុំស្ទុះរត់ពីផ្លូវមួយ ទៅផ្លូវមួយទៀត ដែលនៅចន្លោះធ្នើដាក់ឥវ៉ាន់ ដោយស្រែកហៅឈ្មោះ ហ្សេវីយើរ។ យើងក៏បានប្រញាប់រត់ទៅខាងមុខហាង។ កូនរបស់យើងនៅតែសើចក្អឹកៗ ហើយរត់ទៅកាន់ទ្វារដែលបើកចំហរ ទៅរកផ្លូវដ៏មមាញឹក នៅខាងក្រៅហាង។ ភ្លាមៗនោះ ស្វាមីខ្ញុំក៏បានចាប់គាត់ពរ។ យើងក៏បានឱបគ្នា ខណៈពេលដែលយើងអរព្រះគុណព្រះជាម្ចាស់ ទាំងយំខ្សឹបខ្សួល ហើយក៏បានថើបថ្ពាល់ដ៏ធាត់របស់កូនប្រុសយើង។ រយៈពេលមួយឆ្នាំ មុនពេលខ្ញុំមានផ្ទៃពោះកំណើតហ្សេវីយើរ ខ្ញុំបានបាត់បង់កូនដំបូងរបស់យើង ក្នុងអំឡុងពេលមានផ្ទៃពោះ។ ពេលព្រះទ្រង់ប្រទានពរយើង ឲ្យមានកូនប្រុសម្នាក់នេះ ខ្ញុំក៏បានក្លាយជាម្តាយដែលមានការភ័យខ្លាច។ បទពិសោធន៍ដែលយើងបានជួប នៅហាងលក់ស្បែកជើង បានបង្ហាញឲ្យខ្ញុំដឹងថា ខ្ញុំមិនតែងតែអាចមើលថែរ ឬការពារកូនរបស់យើងជានិច្ចឡើយ។ ប៉ុន្តែ ខ្ញុំបានរកឃើញសន្តិភាព ខណៈពេលដែលខ្ញុំរៀនងាកទៅរក ព្រះជាម្ចាស់ ដែលជាជំនួយតែមួយរបស់យើង ពេលដែលខ្ញុំមានការតយុទ្ធនឹងការព្រួយបារម្ភ និងការភ័យខ្លាច។ ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ មិនដែលបែរព្រះនេត្រទ្រង់ ចេញពីកូនរបស់ទ្រង់ឡើយ(ទំនុកដំកើង ១២១:១-៤)។ យើងមិនអាចបង្ការមិនឲ្យមានទុក្ខលំបាក ការឈឺចិត្ត ឬការបាត់បង់បានឡើយ ប៉ុន្តែយើងអាចរស់នៅ…
Read article