ត្រូវបានដោះឲ្យរួច
កាលនៅពីក្មេង នៅក្នុងភូមិដែលខ្ញុំរស់នៅ ខ្ញុំបានរកឃើញថា សត្វមាន់មានចំណុច ដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំង។ ពេលណាខ្ញុំចាប់បានមាន់មួយក្បាល ខ្ញុំបានកាន់វាឲ្យក្រាបនៅលើដីពីរបីនាទី រួចខ្ញុំក៏បានព្រលែងវាថ្នមៗ។ ពេលនោះ សត្វមាន់នៅតែក្រាបនៅលើដី ដោយគិតស្មានថា ខ្ញុំកំពុងតែកាន់វាជាប់។ ទោះវាអាចស្ទុះរត់ចេញពីខ្ញុំ ដោយសេរីក៏ដោយ ក៏វានៅតែមានអារម្មណ៍ថាជាប់ទៅណាមិនរួចដដែល។ ពេលយើងទទួលជឿព្រះយេស៊ូវ ទ្រង់ក៏បានរំដោះយើងឲ្យរួចពីអំពើបាប និងរួចពីចំណងដែលអារក្សបានចងរឹតយើង។ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវការពេលវេលា ដើម្បីកែប្រែទម្លាប់ និងគំនិតដែលជាប់មានបាប ហេតុនេះហើយ បានជា សាតាំងអាចធ្វើឲ្យយើងមានអារម្មណ៍ថា យើងនៅជាប់ចំណងរបស់វា។ ប៉ុន្តែ ព្រះវិញ្ញាណរបស់ព្រះ បានរំដោះយើងឲ្យរួចហើយ។ ទ្រង់មិនបានធ្វើឲ្យយើងក្លាយជាទាសករឡើយ។ គឺដូចដែលសាវ័កប៉ុលបានប្រាប់ពួកជំនុំនៅទីក្រុងរ៉ូមថា “ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ។ ដ្បិតអំណាចរបស់ព្រះវិញ្ញាណនៃជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះបានប្រោសឲ្យខ្ញុំរួចពីអំណាចរបស់អំពើបាប និងសេចក្តីស្លាប់ហើយ”(រ៉ូម ៨:១-២)។ តាមរយៈការអានព្រះគម្ពីរ ការអធិស្ឋាន និងអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ព្រះទ្រង់ធ្វើការក្នុងយើង ដើម្បីលាងសម្អាតយើង ហើយជួយយើងឲ្យរស់នៅ ថ្វាយទ្រង់។ ព្រះគម្ពីរបានលើកទឹកចិត្តយើង ឲ្យដើរជាមួយព្រះយេស៊ូវ ដោយទំនុកចិត្ត ដោយឈប់មានអារម្មណ៍ថា យើងនៅជាប់ចំណងទៀត។ ព្រះយេស៊ូវបានមានបន្ទូលថា “ដូច្នេះ បើព្រះរាជបុត្រាប្រោសឲ្យអ្នករាល់គ្នាបានរួច…
Read articleការពោលពាក្យអរព្រះគុណ
ខ្ញុំចូលចិត្តការតែងនិពន្ធរបស់លោកជី ឃេ ឆេសធ័រធិន(G. K. Chesterton) ដែលជាអ្នកនិពន្ធជនជាតិអង់គ្លេស អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ការសរសេរបែបកំប្លែង និងទស្សនៈរបស់គាត់ ច្រើនតែធ្វើឲ្យខ្ញុំសើច ហើយបន្ទាប់មក ខ្ញុំក៏បានឈប់បង្អង់សិន ដើម្បីធ្វើការពិចារណា ឲ្យបានដឹតដល់ ចំពោះអ្វីដែលគាត់បានសរសេរ។ ឧទាហរណ៍ គាត់សរសេរថា “អ្នកអធិស្ឋានអរព្រះគុណព្រះ មុនពេលញាំអាហារ។ ជាការល្អណាស់។ ប៉ុន្តែ ខ្ញុំអរព្រះគុណព្រះអង្គ មុនពេលការសម្តែងល្ខោន និងចម្រៀង ខ្ញុំអរព្រះគុណព្រះអង្គមុនពេលការប្រគុំតន្រ្តី និងការសម្តែងល្ខោនសម្រាប់កុមារ ហើយខ្ញុំអរព្រះគុណព្រះអង្គ មុនពេលខ្ញុំបើកសៀវភៅ ហើយខ្ញុំអរព្រះគុណព្រះអង្គ មុនពេលគូររូប ផាត់ពណ៌ពីលើរូប ហែលទឹក ការប្រកួតគុណដាវ ការប្រកួតប្រដាល់ ការដើរ ការលេង ការរាំ ហើយខ្ញុំអរព្រះគុណព្រះអង្គ មុនពេលខ្ញុំជ្រលក់ស្លាបប៉ាកា ចូលទៅក្នុងទឹកខ្មៅ”។ វាជាការល្អ ដែលយើងអរព្រះគុណព្រះអម្ចាស់ មុនពេលញាំអាហារ ប៉ុន្តែ យើងមិនគួរមានការអរព្រះគុណ តែប៉ុណ្ណេះឡើយ។ សាវ័កប៉ុលបានមើលឃើញសកម្មភាព និងការប្រឹងប្រែងនីមួយៗ ជាអ្វីដែលយើងគួរតែអរព្រះគុណព្រះអង្គ ហើយត្រូវធ្វើ ដើម្បីថ្វាយសិរីល្អដល់ទ្រង់។ គឺដូចដែលគាត់បានបង្រៀនយើងថា “ក្នុងគ្រប់ទាំងអស់ ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើ ដោយពាក្យសំដី…
Read articleការកម្សាន្តចិត្តរបស់មិត្តភក្តិ
មានពេលមួយខ្ញុំបានអានអត្ថបទ ដែលនិយាយអំពីស្រ្តីជាម្តាយម្នាក់ ដែលមានការភ្ញាក់ផ្អើល ពេលបានឃើញកូនស្រីខ្លួនប្រឡាក់ភក់ចាប់ពីជើង ដល់ចង្កេះ ខណៈដែលនាងកំពុងដើរមកពីសាលារៀន ចូលតាមទ្វារផ្ទះ។ កូនស្រីគាត់ក៏បានពន្យល់គាត់ថា មិត្តភក្តិរបស់នាងបានរអិលជើងដួលទៅក្នុងថ្លុកភក់។ នាងក៏បានឃើញមិត្តរួមថ្នាក់របស់នាងម្នាក់ រត់ទៅហៅឲ្យគេជួយ។ ពេលនោះ ក្មេងស្រីតូចម្នាក់នេះក៏បានអាណឹតមិត្តភក្តិនាង ដែលកំពុងតែអង្គុយម្នាក់ឯង ដោយដៃខ្ទប់ពីលើជើងដែលកំពុងតែឈឺ។ ដូចនេះ នាងក៏បានទៅអង្គុយក្នុងផ្លុកភក់ជាមួយមិត្តភក្តិនាងដែរ ទាល់តែគ្រូមកដល់។ ពេលដែលលោកយ៉ូបបានជួបការបាត់បង់កូនរបស់គាត់ ដោយការឈឺចាប់យ៉ាងខ្លាំង ហើយក៏កើតដំបៅពេញខ្លួន គាត់មានសេចក្តីទុក្ខជាពន់ពេក។ ព្រះគម្ពីរបានចែងថា មិត្តភក្តិរបស់គាត់បីនាក់ បានទៅលើកទឹកចិត្តគាត់។ ពេលពួកគេឃើញគាត់ “កាលគេងើបភ្នែកមើលពីចំងាយទៅឃើញ តែមិនបានស្គាល់លោក នោះក៏ឡើងសំឡេងយំ ហើយហែកអាវខ្លួនគ្រប់គ្នា ព្រមទាំងបាចធូលីដីទៅលើអាកាស ពីលើក្បាលរបស់ខ្លួនដែរ។ រួចគេអង្គុយនៅដី ជាមួយនឹងលោកអស់៧យប់៧ថ្ងៃ ឥតមានអ្នកណានិយាយទៅលោក១ម៉ាត់សោះ ដោយឃើញថា លោកមានសេចក្តីទុក្ខជាទំងន់ណាស់”(យ៉ូប ២:១២-១៣)។ ពីដំបូង មិត្តភក្តិលោកយ៉ូបបានបង្ហាញនូវការយល់ចិត្តគាត់ តាមរបៀបដ៏គួរឲ្យកត់សំគាល់។ ពួកគេដឹងថា ពេលនោះ លោកយ៉ូបគ្រាន់តែត្រូវការនរណាម្នាក់ អង្គុយកាន់ទុក្ខជាមួយគាត់ប៉ុណ្ណោះ។ នៅក្នុងពីរបីជំពូកបន្ទាប់ យើងឃើញថា ពួកគេក៏បានចាប់ផ្តើមនិយាយ។ អ្វីដែលខុសទំនងនោះ គឺពេលដែលមិត្តភក្តិគាត់និយាយកម្សាន្តចិត្តគាត់ ពួកគេបានផ្តល់យោបលឲ្យគាត់ មិនបានល្អឡើយ(១៦:១-៤)។ ជាញឹកញាប់ ការល្អបំផុត ដែលយើងអាចធ្វើ…
Read articleខ្ញុំជាកម្មសិទ្ធិរបស់ព្រះអង្គ
កាលខ្ញុំទើបតែមានអាយុ២០ឆ្នាំ ខ្ញុំបានរត់គេចចេញពីព្រះ កាន់តែឆ្ងាយទៅៗ។ ខ្ញុំបានដើរលេងដល់យប់ជ្រៅនៅពេលយប់មួយ ដូចរៀងរាល់ពេលយប់ថ្ងៃសៅរ៍។ ប៉ុន្តែ ភ្លាមៗនោះ វាដូចជាចម្លែក ព្រោះខ្ញុំស្រាប់តែមានអារម្មណ៍ថា មានអ្វីជម្រុញចិត្តឲ្យចង់ទៅចូលរួមកម្មវិធីថ្វាយបង្គំព្រះ នៅព្រះវិហារដែលលោកឪពុករបស់ខ្ញុំ បានធ្វើការជាគ្រូគង្វាល។ ខ្ញុំក៏បានស្លៀកខោខៅប៊យ ដែលស្លេកពណ៌ និងអាវយឺតកញ្ចាស់ ហើយក៏បានចំហរលេវអាវលើគេ ហើយក៏បានបើកឡានកាត់ក្រុង។ សព្វថ្ងៃនេះ ខ្ញុំមិនបានចាំថា ប៉ារបស់ខ្ញុំបានអធិប្បាយព្រះបន្ទូលអំពីអ្វីទេ នៅថ្ងៃនោះ ប៉ុន្តែ ខ្ញុំនៅតែចាំថា គាត់មានក្តីអំណរប៉ុណ្ណា ពេលដែលបានឃើញខ្ញុំមកព្រះវិហារ។ គាត់ក៏បានដាក់ដៃពីលើស្មាខ្ញុំ ហើយក៏បានណែនាំខ្ញុំ ឲ្យគេឯងបានស្គាល់ គឺដល់អ្នកណាក៏ដោយដែលគាត់បានជួបនៅថ្ងៃនោះ។ គាត់ក៏បាននិយាយដោយមោទនៈភាពថា “នេះជាកូនប្រុសខ្ញុំ!” ក្តីអំណររបស់គាត់នៅថ្ងៃនោះ បានឆ្លុះបញ្ចាំងឲ្យខ្ញុំឃើញសេចក្តីស្រឡាញ់របស់ព្រះ ដែលបានប៉ះពាល់ចិត្តខ្ញុំ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ ព្រះទ្រង់បានបង្ហាញរូបភាពរបស់ទ្រង់ ជាព្រះវរបិតាដែលមានក្តីស្រឡាញ់ គឺដូចដែលមានចែង នៅពេញក្នុងព្រះគម្ពីរ។ ក្នុងបទគម្ពីរអេសាយ ជំពូក៤៤ ទន្ទឹមនឹងការថ្លែងព្រះបន្ទូលព្រមានដល់ពួកអ៊ីស្រាអែល ហោរាអេសាយ ក៏បាននាំព្រះរាជសារនៃសេចក្តីស្រឡាញ់ជាគ្រួសារ ដល់ពួកគេផងដែរ។ គឺដូចដែលគាត់បានថ្លែងថា “ឱពួកយ៉ាកុប ជាអ្នកបំរើអញ ហើយឯងដែរ យេស៊ូរុនដែលអញបានរើសអើយកុំឲ្យខ្លាចឡើយ។ ដ្បិតអញនឹងចាក់ទឹកទៅលើអ្នកណាដែលកំពុងស្រេក ព្រមទាំងបង្ហូរទឹកទៅលើដីហួតហែងផង អញនឹងចាក់វិញ្ញាណអញទៅលើពូជពង្សរបស់ឯង ហើយពររបស់អញ ទៅលើកូនចៅរបស់ឯង”(ខ.២-៣)។…
Read articleការប្រកបជាមួយព្រះយេស៊ូវ
ខ្ញុំមិនដែលភ្លេចពេលដែលខ្ញុំមានឯកសិទ្ធិ នៅក្នុងការអង្គុយនៅក្បែរលោកប៊ីលី ក្រាហាំ នៅពេលញាំអាហារពេលល្ងាចជាមួយគាត់។ ខ្ញុំមានកិត្តិយសណាស់ ដែលបានញាំអាហារពេលល្ងាចជាមួយគាត់ ប៉ុន្តែ ខ្ញុំហាក់ដូចជាមានការស្ទាក់ស្ទើរ មិនដឹងថា ត្រូវនិយាយអ្វីឲ្យបានសមរម្យ។ ខ្ញុំគិតថា ខ្ញុំគួរតែចាប់ផ្តើមការសន្ទនា ដោយសួរគាត់ អំពីការអ្វីខ្លះ ដែលគាត់ស្រឡាញ់បំផុត នៅក្នុងការងារ ដែលគាត់បានធ្វើបម្រើព្រះ ជាច្រើនឆ្នាំមកនេះ។ បន្ទាប់មក ខ្ញុំក៏បានសួរគាត់ ជាលក្ខណៈសំរាយថា តើអ្វីដែលគាត់ស្រឡាញ់បំផុតនោះ គឺជាការស្គាល់ប្រធានាធិបតី ស្តេច និងក្សត្រី? ឬក៏ជាការផ្សាយដំណឹងល្អ ដល់មនុស្សរាប់លាននាក់ នៅទូទាំងពិភពលោក? មុនពេលខ្ញុំបញ្ចប់សំណួរជាលក្ខណៈសម្រាយ លោកគ្រូគង្វាល ក្រាហាំ ក៏បានកាត់ខ្ញុំ ដោយគ្មានការស្ទាក់ស្ទើរថា “អ្វីដែលខ្ញុំស្រឡាញ់បំផុត គឺការប្រកបដែលខ្ញុំមានជាមួយព្រះយេស៊ូវ។ គឺខ្ញុំបានស្គាល់ព្រះវត្តមានទ្រង់ បានរៀនសូត្រអំពីប្រាជ្ញារបស់ទ្រង់ បានអនុញ្ញាតឲ្យទ្រង់នាំផ្លូវ និងដឹកនាំខ្ញុំ នេះជាក្តីអំណរដ៏ខ្លាំងបំផុតរបស់ខ្ញុំ”។ ភ្លាមៗនោះ ខ្ញុំទទួលការប៉ះពាល់ចិត្ត និងការបណ្តាលចិត្ត។ ខ្ញុំមានការប៉ះពាល់ចិត្ត ព្រោះខ្ញុំមិនដឹងច្បាស់ថា ខ្ញុំនឹងអាចឆ្លើយដូចគាត់ឬទេ ហើយក៏បានទទួលការបណ្តាលចិត្ត ដោយខ្ញុំចង់ឲ្យខ្លួនខ្ញុំអាចឆ្លើយដូចគាត់ដែរ។ យ៉ាងណាមិញ សាវ័កប៉ុលក៏បានគិតអំពីចំណុចនេះផងដែរ ពេលដែលគាត់បានរាប់ថា ជោគជ័យដ៏ធំបំផុតរបស់គាត់ មិនមានតម្លៃអ្វី ស្មើនឹង “ការស្គាល់ព្រះគ្រីស្ទ…
Read articleការលៃយកឱកាស
នៅក្នុងសៀវភៅដែលលោកអូស ហ្គីនណេស(Os Guniness) បាននិពន្ធ មានចំណងជើងថា មនុស្សដែលមិនអាចធ្វើបាន គាត់បានដកស្រង់សុភាសិតអាហ្រ្វិក ដែលចែងថា “ពួកបច្ចិមប្រទេសមាននាឡិការ។ ជនជាតិអាហ្វ្រិកមានពេលវេលា”។ សុភាសិតនេះបានធ្វើឲ្យខ្ញុំពិចារណា អំពីពេលជាច្រើនដង ដែលខ្ញុំបានឆ្លើយតប ទៅកាន់ការស្នើរសុំរបស់អ្នកដទៃ ដោយពាក្យថា “ខ្ញុំគ្មានពេលទេ”។ ខ្ញុំក៏បានគិតអំពីការបន្ទាន់ជាច្រើន ដែលមិនអាចជៀសរួច និងអំពីកាលវិភាគ និងការកំណត់ពេល ដែលបានគ្រប់គ្រងជីវិតខ្ញុំ។ យ៉ាងណាមិញ លោកម៉ូសេបានអធិស្ឋាន ក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក ៩០ ថា “ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុ នៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា”(ខ.១២)។ ហើយសាវ័កប៉ុលក៏បានបង្រៀនផងដែរថា “ត្រូវប្រយ័ត្នដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា …ទាំងលៃយកឱកាសឲ្យទាន់ពេលផង ពីព្រោះសម័យនេះអាក្រក់ណាស់”(អេភេសូរ ៥:១៥-១៦)។ សាវ័កប៉ុល និងលោកម៉ូសេប្រាកដជាជឿថា ការប្រើពេលវេលាឲ្យបានឆ្លាតវ័យ គឺមិនអាស្រ័យទៅលើការមើលនាឡិការតែម្យ៉ាងនោះឡើយ។ ស្ថានភាពរបស់យើង ប្រហែលជាតម្រូវឲ្យយើងធ្វើកាលវិភាគដ៏មមាញឹក ឬជំរុញឲ្យយើងផ្តល់ឲ្យនូវអំណោយនៃពេលវេលារបស់យើងជាបន្ថែម ដល់នរណាម្នាក់។ យើងមានពេលខ្លីណាស់ ដើម្បីនាំឲ្យមានការផ្លាស់ប្តូរថ្វាយព្រះគ្រីស្ទ ក្នុងជីវិតយើង ហើយយើងចាំបាច់ត្រូវឆក់ឱកាសឲ្យបានជាអតិបរមា។ ការនេះអាចមានន័យថា យើងចាំបាច់ត្រូវឈប់ខ្វល់អំពី នាឡិការ និងផែនការយើងមួយរយៈសិន…
Read article