ការឆ្លើយតប ចំពោះការរិះគន់
ខ្ញុំធ្វើការជាមួយក្រុមការងារ ដែលរៀបចំពិធីប្រចំាឆ្នាំរបស់សហគមន៍។ យើងបានចំណាយពេល១១ខែ ដើម្បីរៀបគម្រោងលម្អឹតជាច្រើន ដើម្បីធ្វើយ៉ាងណា ឲ្យមានជោគជ័យ នៅក្នុងការប្រារព្ធពិធី។ យើងបានជ្រើសរើសកាលបរិច្ឆេទ និងទីកន្លែងដ៏ល្អ។ យើងកំណត់តម្លៃសំបុត្រចូលរួម។ យើងបានជ្រើសរើសអ្វីៗគ្រប់យ៉ាង រាប់ចាប់ពីអ្នកលក់អាហារ ដល់អ្នកបច្ចេកទេសផ្នែកសម្លេង។ ខណៈពេលដែលពិធីកាន់តែជិតចូលមកដល់ យើងក៏បានឆ្លើយតប សំណួររបស់សាធារណៈជន ហើយក៏បានផ្តល់ឲ្យនូវការណែនាំ។ ក្រោយមក យើងក៏បានប្រមូលមតិរបស់អ្នកចូលរួម។ មតិខ្លះល្អ។ មតិខ្លះទៀត មិនពិរោះស្តាប់។ ក្រុមការងាររបស់យើងបានឮថា អ្នកចូលរួមមានចិត្តរំភើបរីករាយ ហើយក៏បានឮពាក្យរអ៊ូរទាំផងដែរ។ ការឆ្លើយតបអវិជ្ជមាន អាចធ្វើឲ្យយើងបាក់ទឹកចិត្ត ហើយជួនកាល ធ្វើឲ្យយើងចង់បោះបង់ចោលការងារយើង។ យ៉ាងណាមិញ លោកនេហេមា ក៏មានអ្នករិះគន់ផងដែរ ខណៈពេលដែលគាត់ដឹកនាំក្រុមការងារ សាងសង់កំផែងក្រុងយេរូសាឡិមឡើងវិញ។ គេពិតជាបានសើចចម្អកឲ្យលោកនេហេមា និងអ្នកដែលធ្វើការជាមួយគាត់ ដោយនិយាយថា “បើគ្រាន់តែមានចចកមួយឡើងទៅលើកំផែងថ្ម ដែលគេកំពុងតែធ្វើនោះឲ្យរលំទៅហើយ”(នេហេមា ៤:៣)។ ពេលដែលខ្ញុំបានរៀនសូត្រអំពីរបៀបដែលគាត់ឆ្លើយតប ចំពោះអ្នករិះគន់ ខ្ញុំក៏ចេះឆ្លើយតប ចំពោះអ្នករិះគន់របស់ខ្ញុំ។ គឺគាត់បានឆ្លើយតប ដោយងាកបែរទៅរកព្រះ ដើម្បីទទួលជំនួយពីទ្រង់ ជាជាងមានអារម្មណ៍ពិបាកចិត្ត ឬខំតបតចំពោះពាក្យសម្តីរបស់គេ។ គាត់មិនបានឆ្លើយតប ដោយត្រង់ៗតែម្តងទេ ផ្ទុយទៅវិញ គាត់បានទូលដល់ព្រះថា គេកំពុងតែប្រព្រឹត្តមកលើរាស្រ្តរបស់ទ្រង់ យ៉ាងដូចម្តេចខ្លះ(ខ.៤)។…
Read articleសេចក្តីស្រឡាញ់ ដែលមានការបន្ទាបខ្លួន
កាលលោកបេនយ៉ាមីន ហ្វ្រែងគ្លីន(Benjamin Franklin) នៅជាយុវជន គាត់បានកត់ត្រា អំពីគុណធម៌ទាំង១២ ដែលគាត់ចង់ ឲ្យកើតមាន ក្នុងជីវិតគាត់។ គាត់ក៏បានបង្ហាញការកត់ត្រានោះ ដល់មិត្តភក្តិគាត់ម្នាក់ ហើយមិត្តភក្តិនោះក៏បានឲ្យយោបលថា គាត់គួរតែបន្ថែម “ការបន្ទាបខ្លួន” នៅក្នុងចំណោមគុណធម៌ទាំងនោះផងដែរ។ លោកហ្វ្រែងគ្លីនពេញចិត្តនឹងយោបលនេះ។ បន្ទាប់មក គាត់ក៏បានធ្វើការណែនាំមួយចំនួន នៅក្នុងការកត់ត្រានោះ ដើម្បីជួយខ្លួនគាត់ សម្រេចឲ្យបានគុណធម៌នីមួយៗ ក្នុងជីវិតគាត់។ នៅក្នុងការគិតហ្វឹកហាត់ឲ្យបានការបន្ទាបខ្លួន លោកហ្វែ្រងគ្លីន ក៏បានលើកឡើងថា ព្រះយេស៊ូវជាគំរូដ៏ល្អ សម្រាប់ឲ្យគាត់យកតម្រាប់តាម។ ព្រះយេស៊ូវបានបង្ហាញដល់យើង នូវគំរូដ៏ល្អបំផុត នៃការបន្ទាបខ្លួន។ គឺដូចដែលមានសេចក្តីចែងថា “ត្រូវតែមានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ ដែលទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយ គង់តែមិនបានរាប់សេចក្តីស្មើនឹងព្រះនោះ ទុកជាសេចក្តីដែលគួរកាន់ខ្ជាប់ឡើយ គឺទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង”(ភីលីព ២:៥-៧)។ ព្រះយេស៊ូវបានបង្ហាញចេញ នូវការបន្ទាបខ្លួន ដែលល្អប្រសើរបំផុត។ ទោះទ្រង់បានគង់នៅជាមួយព្រះវរបិតាអស់កល្បជានិច្ចក៏ដោយ ក៏ទ្រង់នៅតែសម្រេចព្រះទ័យបន្ទាបខ្លួន នៅក្រោយឈើឆ្កាង ដោយសេចក្តីស្រឡាញ់ ដើម្បីឲ្យទ្រង់អាចលើកអ្នកដែលជឿទ្រង់ ឲ្យចូលទៅក្នុងក្តីអំណរនៃព្រះវត្តមានទ្រង់ តាមរយៈការសុគរបស់ទ្រង់។ យើងយកតម្រាប់តាមការបន្ទាបខ្លួនរបស់ព្រះយេស៊ូវ ពេលដែលយើងខិតខំបម្រើព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ ដោយបម្រើអ្នកដទៃ។ ព្រះទ័យសប្បុរសរបស់ព្រះយេស៊ូវ ជួយឲ្យយើងមើលឃើញសម្រស់…
Read articleហៅយើងចំឈ្មោះ
អ្នកផ្សាយពាណិជ្ជកម្មបានធ្វើការសន្និដ្ឋានថា ពាក្យសម្តីដែលទាក់ទាញអារម្មណ៍ទស្សនិកជនបំផុត គឺឈ្មោះរបស់ពួកគេ។ ហេតុនេះហើយ ប៉ុស្ទទូរទស្សន៍មួយ នៅចក្រភពអង់គ្លេស ក៏បានចាប់ផ្តើមការផ្សាយពាណិជ្ជកម្មមានលក្ខណៈផ្ទាល់ខ្លួន ជាលើកដំបូង តាមរយៈសេវ៉ាកម្មចាក់ផ្សាយតាមបណ្តាញអ៊ីនធើណិតរបស់ខ្លួន។ យើងប្រហែលជាសប្បាយចិត្ត ពេលបានឮឈ្មោះយើង នៅក្នុងការផ្សាយក្នុងទូរទស្សន៍ ប៉ុន្តែ វាមិនសូវមានន័យសម្រាប់យើងទេ បើសិនជាអ្នកដែលបានហៅឈ្មោះយើងនោះ មិនបានស្រឡាញ់យើងទេនោះ។ នាងម៉ារា ដែលជាអ្នកស្រុកម៉ាក់ដាឡា បានទៅមើលផ្នូរដែលគេបានបញ្ចុះព្រះសពព្រះយេស៊ូវ បន្ទាប់ពីទ្រង់បានសុគតនៅលើឈើឆ្កាង។ ពេលនោះ នាងមានអំណរយ៉ាងខ្លាំង ដោយបានឮទ្រង់មានបន្ទូលហៅឈ្មោះនាង (យ៉ូហាន ២០:១៦)។ គ្រាន់តែបានឮឈ្មោះនាង នាងក៏បានងាកទៅរកគ្រូ ដែលនាងបានស្រឡាញ់ និងដើរតាម។ ពេលនោះ នាងប្រាកដជាមានការភ្ញាក់ផ្អើល ហើយមានអំណរជាខ្លាំងណាស់។ ការដែលទ្រង់បានហៅឈ្មោះនាង ដោយភាពស្និទ្ធស្នាលដូចនេះ គឺបានផ្តល់ឲ្យនូវការបញ្ជាក់ ដល់នាងថា ព្រះដែលបានស្គាល់នាង គ្មានកន្លែងចន្លោះ ទ្រង់នៅមានព្រះជន្មរស់ ហើយសុគតទៀតទេ។ នាងម៉ារាបានឃើញ និងបានឮព្រះយេស៊ូវមានបន្ទូលដោយផ្ទាល់ ក្នុងពេលដ៏ពិសេសនោះ ប៉ុន្តែ ព្រះទ្រង់ក៏បានស្រឡាញ់យើងផ្ទាល់ៗខ្លួនផងដែរ។ ព្រះយេស៊ូវបានប្រាប់នាងម៉ារាថា ទ្រង់នឹងយាងឡើងទៅព្រះវរបិតាទ្រង់វិញ(ខ.១៧) ប៉ុន្តែ ទ្រង់បានប្រាប់ពួកសិស្សទ្រង់ផងដែរថា ទ្រង់នឹងមិនទុកឲ្យពួកគេឯកកោឡើយ(យ៉ូហាន ១៤:១៥-១៨)។ ព្រះទ្រង់នឹងចាត់ព្រះវិញ្ញាណបរិសុទ្ធ ឲ្យគង់នៅ ក្នុងចិត្តកូនរបស់ទ្រង់(កិច្ចការ ២:១-១៣)។…
Read articleការប្រឹក្សា ពីលោកឪពុករបស់ខ្ញុំ
បន្ទាប់ពីខ្ញុំបានបាត់បង់ការងារជាអ្នកកែសម្រួលអត្ថបទ ខ្ញុំក៏បានអធិស្ឋាន សូមព្រះទ្រង់ជួយខ្ញុំ ឲ្យរកបានការងារថ្មី។ ប៉ុន្តែ ជាច្រើនសប្តាហ៍បានកន្លងផុតទៅ ហើយខ្ញុំក៏មិនបានព្យាយាមស្វែងរកបណ្តាញ និងបំពេញពាក្យសុំការងារឡើយ។ ពេលនោះខ្ញុំក៏បានចាប់ផ្តើមរអ៊ូរទាំ។ ខ្ញុំក៏បានឱបដៃ ដោយការមិនសប្បាយចិត្ត ចំពោះការអធិស្ឋាន ដែលមិនបានទទួលការឆ្លើយតប ហើយក៏បានទូលសួរព្រះអង្គថា “តើព្រះអង្គជ្រាបទេ ថាការងារ មានសារៈសំខាន់ប៉ុណ្ណាចំពោះទូលបង្គំ?” លោកឪពុករបស់ខ្ញុំ ច្រើនតែបានរំឭកខ្ញុំ ឲ្យទុកចិត្តព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ អំពីស្ថានភាពនៃការងាររបស់ខ្ញុំ។ ពេលដែលខ្ញុំបានជជែកគ្នាជាមួយគាត់ គាត់ក៏បានប្រាប់ខ្ញុំថា “ប៉ាចង់ឲ្យកូនឈានទៅដល់ចំណុច ដែលកូនទុកចិត្តអ្វីដែលព្រះអង្គបានមានបន្ទូល”។ ពាក្យណែនាំរបស់ឪពុកខ្ញុំ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទគម្ពីរសុភាសិត ជំពូក៣ ដែលបានចែងអំពីការប្រឹក្សាប្រកបដោយប្រាជ្ញា ពីឪពុកម្តាយ ទៅកាន់កូនជាទីស្រឡាញ់របស់ខ្លួន។ ជាពិសេស បទគម្ពីរនេះត្រូវនឹងស្ថានភាពរបស់ខ្ញុំ។ គឺដូចមានសេចក្តីចែងថា “ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង”(សុភាសិត ៣:៥-៦)។ ព្រះទ្រង់នឹងតម្រង់អស់ទាំងផ្លូវរបស់យើង គឺមានន័យថា ព្រះទ្រង់នឹងនាំផ្លូវយើង ឆ្ពោះទៅរកគោលដៅរបស់ទ្រង់ ដើម្បីការលូតលាស់របស់យើង។ គោលដៅសំខាន់បំផុតរបស់ទ្រង់ គឺដើម្បីឲ្យខ្ញុំបានផ្លាស់ប្រែ កាន់តែមានលក្ខណៈដូចទ្រង់។ ការនេះមិនមានន័យថា ផ្លូវដែលទ្រង់បានជ្រើសរើសឲ្យយើង នឹងមានភាពងាយស្រួលសម្រាប់យើងនោះទេ។ ប៉ុន្តែ ខ្ញុំអាចទុកចិត្តថា ការដឹកនាំ និងការរៀបចំពេលវេលារបស់ទ្រង់…
Read articleការស្វាគមន៍ដ៏កក់ក្តៅ
តើបាននរណាឱបគេរាល់គ្នាទៀត?” នេះជាសំណួរមួយ ក្នុងចំណោមសំណួរដែលមិត្តភក្តិរបស់យើងម្នាក់ បានសួរយើង បន្ទាប់ពីគាត់បានទទួលដំណឹងថា គាត់មានជម្ងឺមហារីក ហើយគាត់ដឹងថា គាត់នឹងនៅឆ្ងាយពីពួកជំនុំរបស់យើងមួយរយៈ។ លោកស្ទីវបានធ្វើឲ្យគេរាល់គ្នា មានអារម្មណ៍ថា បានទទួលការស្វាគមន៍ដ៏កក់ក្តៅ ដោយភាពចៅរ៉ៅ ការចាប់ដៃដ៏កក់ក្តៅ ហើយថែមទាំង “ការឱប ដ៏បរិសុទ្ធ” សម្រាប់អ្នកខ្លះ ដើម្បីអនុវត្តតាមបទគម្ពីរ រ៉ូម ១៦:១៦ ដែលបានប្រាប់ “ឲ្យជំរាបសួរគ្នាទៅវិញទៅមក ដោយការថើបយ៉ាងបរិសុទ្ធ”។ ហើយសព្វថ្ងៃនេះ ពេលយើងបានអធិស្ឋានឲ្យលោកស្ទីវ សូមឲ្យព្រះទ្រង់ប្រោសជម្ងឺគាត់ គាត់មានការបារម្ភថា យើងនឹងនឹកការស្វាគមន៍ ដ៏កក់ក្តៅរបស់គាត់ ខណៈពេលដែលគាត់ត្រូវឆ្លងកាត់ការវះកាត់ និងការព្យាបាល ហើយត្រូវនៅឆ្ងាយពីពួកជំនុំរបស់យើង មួយរយៈ ។ យើងរាល់គ្នា ប្រហែលជាមិនសុទ្ធតែបាត់បង់ឱកាសស្វាគម៍គ្នាទៅវិញទៅមក ដូចលោកស្ទីវឡើយ ប៉ុន្តែ ការដែលគាត់បានយកចិត្តទុកដាក់ចំពោះអ្នកដទៃ បានធ្វើជាគំរូដ៏ល្អ ដែលបានជួយក្រើនរំឭកយើង។ ចូរកត់សំគាល់ការបង្រៀនរបស់សាវ័កពេត្រុស ដែលបានប្រាប់យើងឲ្យ “ប្រព្រឹត្តនឹងគ្នាដោយសេចក្តីចៅរ៉ៅ ឥតមានត្អូញត្អែរ” ឬប្រព្រឹត្ត ដោយផ្តោតទៅលើសេចក្តីស្រឡាញ់(១ពេត្រុស ៤:៩ មើល ភីលីព ២:១៤)។ បដិសណ្ឋារកិច្ចរបស់ពួកជំនុំ នៅសតវត្សរ៍ទី១ បានរាប់បញ្ចូលការផ្តល់កន្លែងស្នាក់អាស្រ័យ ដល់អ្នកដំណើរ…
Read articleឪពុកដែលល្អដ៏ឥតខ្ចោះ
មានពេលមួយ ខ្ញុំបានឈរនៅក្នុងផ្លូវដើរ នៅចន្លោះធ្នើដាក់ទំនិញ ក្នុងហាងទំនិញ។ ខ្ញុំមានការពិបាក នៅក្នុងការស្វែងរកកាតប៉ូស្តាល់ដ៏ល្អឥតខ្ចោះ សម្រាប់ទិវាលោកឪពុក។ ទោះបីជាខ្ញុំ និងឪពុកខ្ញុំបានផ្សះផ្សាគ្នា បន្ទាប់ពីយើងមានទំនាក់ទំនងដ៏ពិបាកជាច្រើនឆ្នាំហើយក៏ដោយ ក៏ខ្ញុំនៅតែមិនមានអារម្មណ៍ថា មានភាពស្និទ្ធស្នាលជាមួយប៉ារបស់ខ្ញុំទេ។ នៅថ្ងៃនោះ ស្រ្តីម្នាក់ដែលឈរនៅក្បែរខ្ញុំបានបញ្ចេញសម្លេងរអ៊ូ ខណៈពេលដែលនាងកំពុងតែដាក់កាតប៉ូស្តាល់ដែលនាងបានអានហើយ ចូលទៅក្នុងកន្លែងដាក់តាំងវិញ។ នាងក៏បានរអ៊ូថា “ហេតុអ្វីបានជាគេ មិនផលិតកាតប៉ូស្តាល់ សម្រាប់អ្នកដែលមិនមានទំនាក់ទំនងល្អ ជាមួយឪពុករបស់ខ្លួន ប៉ុន្តែ កំពុងតែព្យាយាមធ្វើនូវកិច្ចការដ៏ត្រឹមត្រូវ សម្រាប់គាត់?” នាងក៏បានប្រញាប់ចេញទៅក្រៅបាត់។ ខ្ញុំរកឆ្លើយប្រាប់នាងមិនទាន់ ដូចនេះ ខ្ញុំក៏បានអធិស្ឋានឲ្យនាង។ ខ្ញុំក៏បានអរព្រះគុណព្រះជាម្ចាស់ ដ្បិតមានតែទ្រង់ទេ ដែលអាចធ្វើជាឪពុកដែលល្អឥតខ្ចោះ ហើយខ្ញុំក៏បានទូលសូមទ្រង់ពង្រឹងទំនាក់ទំនង ដែលខ្ញុំមានជាមួយឪពុកខ្ញុំ។ ខ្ញុំក៏ស្រេកឃ្លានចង់បានទំនាក់ទំនងកាន់តែស្និទ្ធស្នាលជាមួយព្រះវរបិតារបស់ខ្ញុំ ដែលគង់នៅស្ថានសួគ៌ផងដែរ។ ខ្ញុំចង់មានទំនុកចិត្ត ចំពោះព្រះវត្តមាន អំណាចចេស្តា និងការការពាររបស់ទ្រង់ ដូចស្តេចដាវីឌដែរ(ទំនុកដំកើង ២៧:១-៦)។ ពេលស្តេចដាវីឌស្រែករកជំនួយ ទ្រង់រំពឹងថា ព្រះទ្រង់នឹងឆ្លើយតប(ខ.៧-៩)។ ទោះឪពុកម្តាយនៅផែនដីអាចបដិសេធន៍ បោះបង់ចោល ឬមិនអើពើរចំពោះកូនខ្លួនក៏ដោយ ក៏ស្តេចដាវីឌនៅតែប្រកាសថា ព្រះទ្រង់នឹងទទួលយកយើង ដោយគ្មានលក្ខខ័ណ្ឌ(ខ.១០)។ ទ្រង់បានរស់នៅ ដោយមានការជឿជាក់លើ សេចក្តីល្អរបស់ព្រះ(ខ.១១-១៣)។ ជួនកាល ស្តេចដាវីឌមានការពិបាក…
Read article