អត្ថន័យនៃទឹកមុខ
កាលសារ៉ាចៅស្រីរបស់ខ្ញុំ នៅតូច នាងបានពន្យល់ខ្ញុំថា មានរឿងអ្វីកើតឡើង ពេលដែលមនុស្សស្លាប់ទៅ។ នាងថា ពេលមនុស្សស្លាប់ទៅ មានតែមុខរបស់ពួកគេប៉ុណ្ណោះ ដែលនឹងទៅនៅនគរស្ថានសួគ៌ តែរូបកាយនឹងមិនបានឡើងនគរស្ថានសួគ៌ឡើយ ព្រោះពួកគេនឹងមានរូបកាយថ្មី ប៉ុន្តែ មុខនៅតែដូចដើម។ ជាការពិតណាស់ ទ្រឹស្តីរបស់សារ៉ា អំពីជីវិតអស់កល្បជានិច្ច គឺជាការយល់ដឹងតាមបែបក្មេងៗ ប៉ុន្តែ នាងពិតជាមានការយល់ដឹងខ្លះៗ អំពីសេចក្តីពិតដ៏សំខាន់។ តាមន័យធៀប មុខរបស់យើង គឺជាអ្វីដែលយើងអាចមើលឃើញ ដែលឆ្លុះបញ្ចាំងអំពីវិញ្ញាណដែលយើងមើលមិនឃើញ។ ម្តាយខ្ញុំធ្លាប់និយាយប្រាប់ខ្ញុំថា ទឹកមុខក្រមូវអាចនៅជាប់នៅលើផ្ទៃមុខខ្ញុំ នៅថ្ងៃណាមួយ។ គាត់និយាយត្រូវ។ ការព្រួយបារម្ភធ្វើឲ្យយើងរួញចិញ្ចើម ហើយកំហឹងក៏បាននៅជាប់នឹងមាត់យើង។ កែវភ្នែករបស់យើង អាចបង្ហាញឲ្យគេដឹង អំពីវិញ្ញាណដ៏វេទនារបស់យើង។ ម្យ៉ាងវិញទៀត កែវភ្នែកដែលសប្បុរស ស្នាមញញឹមដ៏សុភាព កក់ក្តៅ និងស្វាគមន៍ គឺជាសញ្ញាសំគាល់ អំពីការផ្លាស់ប្រែនៅខាងក្នុង ទោះមុខរបស់យើងមានស្នាមជ្រួញ ស្នាមអុចៗ ឬការបាត់បង់សម្រស់ដទៃទៀតក៏ដោយ។ យើងមិនអាចធ្វើអ្វីបានច្រើន សម្រាប់ផ្ទៃមុខ ដែលយើងមានពីកំណើតទេ ប៉ុន្តែ យើងអាចធ្វើអ្វីម្យ៉ាង ដើម្បីកែប្រែជីវិតយើង។ យើងអាចអធិស្ឋាន សូមការបន្ទាបខ្លួន ការអត់ធ្មត់ ភាពសប្បុរស ការទ្រំាទ្រ ការដឹងគុណ…
Read articleនៅជាប់ក្នុងសេចក្តីពិត
កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានចូលរួមពិធីមង្គលការមួយ ដែលក្នុងនោះ មនុស្សពីរនាក់ មកពីប្រទេសផ្សេងគ្នាបានរៀបការជាមួយគ្នា។ ការចម្រុះវប្បធម៌យ៉ាងដូចនេះ អាចជាការប្រសើរណាស់ ប៉ុន្តែ ពិធីមង្គលការនេះ បានបូកបញ្ចូលប្រពៃណីយ៍គ្រីស្ទបរិសទ ជាមួយនឹងប្រពៃណីនៃជំនឿដែលថ្វាយបង្គំព្រះក្លែងក្លាយជាច្រើនអង្គ។ លោកសេផានា ជាហោរាដែលបានថ្កោលទោស ដោយច្បាស់ៗ ចំពោះការបូកបញ្ចូលសាសនាដទៃ ជាមួយនឹងជំនឿលើព្រះដ៏ពិត។ ពូជអំបូរយូដាបានក្លាយជាក្រុមមនុស្សដែលថ្វាយបង្គំព្រះដ៏ពិត ប៉ុន្តែ ក៏បានពឹងផ្អែកទៅលើព្រះម៉ូឡុក(សេផានា ១:៥)។ លោកសេផានាបានរៀបរាប់ថា ពួកគេបានដាក់បញ្ចូលវប្បធម៌របស់សាសន៍ដទៃ(ខ.៨) ហើយក៏បានព្រមានពួកគេថា ដោយសារតែរឿងនេះ ព្រះទ្រង់នឹងបណ្តេញប្រជាជនយូដា ចេញពីស្រុកកំណើតរបស់ខ្លួនមិនខាន។ ប៉ុន្តែ ព្រះទ្រង់មិនដែលឈប់ស្រឡាញ់រាស្រ្តទ្រង់ឡើយ។ ទ្រង់បានជំនុំជម្រះពួកគេ ដើម្បីបង្ហាញពួកគេឲ្យដឹងខ្លួនថា ពួកគេចាំបាច់ត្រូវងាកបែរទៅរកទ្រង់វិញ។ ដូចនេះ លោកសេផានាក៏បានលើកទឹកចិត្តប្រជាជនយូដា ឲ្យ “ស្វែងរកសេចក្តីសុចរិត និងសេចក្តីសុភាព(ឬការបន្ទាបខ្លួន)”(២:៣)។ បន្ទាប់មក ព្រះអម្ចាស់ ក៏បានប្រទានពួកគេនូវព្រះបន្ទូលដ៏ស្រទន់ ដោយសន្យាថា នឹងស្អាងពួកគេឡើងវិញ នៅពេលអនាគត។ គឺដូចដែលទ្រង់មានបន្ទូលថា ទ្រង់នឹងប្រមូលពួកគេឲ្យមូលមករកទ្រង់វិញ ហើយនៅពេលនោះ ទ្រង់នឹងនាំពួកគេឲ្យត្រឡប់មកស្រុកកំណើតវិញ(៣:២០)។ គេងាយនឹងថ្កោលទោស ចំពោះការបូកបញ្ចូលជំនឿគ្រីស្ទបរិស័ទ ជាមួយជំនឿសាសនាដទៃ ដូចនៅក្នុងពិធីមង្គលការ ដែលខ្ញុំបានចូលរួម។ ប៉ុន្តែ តាមពិត យើងរាល់គ្នាសុទ្ធតែងាយនឹងច្របល់សេចក្តីពិតរបស់ព្រះ ជាមួយវប្បធម៌របស់យើង។…
Read articleធ្វើការទន្ទឹមគ្នា
នៅសម័យបុរាណ ទីក្រុងដែលមានកំផែងបាក់បែក ធ្វើឲ្យគេដឹងថា ប្រជាជនដែលនៅក្នុងក្រុង ជាមនុស្សបរាជ័យ ដែលងាយនឹងជួបគ្រោះថ្នាក់ និងភាពអាម៉ាស់។ ហេតុនេះហើយ ពួកសាសន៍យ៉ូដាក៏បានសាងសង់ទីក្រុងយេរូសាឡិមឡើងវិញ។ តើសង់ដោយរបៀបណា? គឺដោយធ្វើការប្រកៀកស្មាគ្នា ដូចដែលបានពិពណ៌នាយ៉ាងក្បោះក្បាយ នៅក្នុងបទគម្ពីរនេហេមា ជំពូក៣។ មើលពីដំបូង ជំពូក៣ ហាក់ដូចជាការពិពណ៌នាដ៏គួរឲ្យធុញទ្រាន់ អំពីមនុស្សដែលធ្វើកិច្ចការផ្សេងៗ នៅក្នុងការសាងសង់កំផែងក្រុង។ ទោះជាយ៉ាងណាក៏ដោយ បើយើងមើលឲ្យជិត យើងនឹងបានដឹងថា បទគម្ពីរនេះកំពុងតែនិយាយសង្កត់ធ្ងន់ជាពិសេស អំពីរបៀបដែលមនុស្សធ្វើការរួមគ្នា។ ពួកសង្ឃកំពុងតែធ្វើការនៅទន្ទឹមនឹងអ្នកគ្រប់គ្រង។ អ្នកផលិតទឹកអប់ និងជាងមាសក៏រួមចំណែកក្នុងការងារផងដែរ។ មានអ្នកខ្លះកំពុងតែរស់នៅក្នុងក្រុងជិតខាង ក៏បានមកជួយទៀត។ អ្នកដទៃទៀតក៏បានធ្វើការជួសជុលកំផែង ដែលនៅពីមុខផ្ទះពួកគេ។ នៅក្នុងចំណោមអ្នកទាំងនោះ លោកសាលូម និងពួកកូនស្រីរបស់គាត់ ក៏បានធ្វើការជាមួយនឹងពួកប្រុសៗ នៅក្នុងការជួសជុលផងដែរ(៣:១២) អ្នកខ្លះក៏បានជួសជុលកំផែងពីផ្ទាំង ដែលមានដូចជាពួកត្កូអាជាដើម(ខ.៥,២៧)។ បទគម្ពីរមួយជំពូកនេះ មានចំណុចសំខាន់ពីរយ៉ាង ដែលគួរឲ្យកត់សំគាល់។ ទីមួយ ពួកគេទាំងអស់គ្នា បានធ្វើការរួមគ្នា ដើម្បីសម្រេចគោលដៅតែមួយ។ ទីពីរ ពួកគេរាល់គ្នាសុទ្ធតែបានទទួលការសរសើរ ដោយសារការរួមចំណែកនៅក្នុងការងារនោះ គឺមិនមែនដោយសារបរិម៉ាណនៃការងារ ដែលពួកគេបានធ្វើតិចឬច្រើន ដោយប្រៀបធៀបជាមួយអ្នកដទៃនោះទេ។ សព្វថ្ងៃនេះ យើងសង្កេតឃើញមានក្រុមគ្រួសារ និងសង្គមជាច្រើន ដែលមានការបាក់បែក។…
Read articleការអង្វររបស់បុរសពិការភ្នែក
កាលពីប៉ុន្មានឆ្នាំមុន អ្នករួមដំណើរម្នាក់ បានកត់សំគាល់ឃើញថា ខ្ញុំកំពុងតែមានការពិបាក នៅក្នុងការមើលវត្ថុ ដែលនៅឆ្ងាយ។ ការអ្វីដែលគាត់ធ្វើបន្ទាប់ គឺសាមញ្ញទេ ប៉ុន្តែ បាននាំឲ្យមានការផ្លាស់ប្តូរក្នុងជីវិតខ្ញុំ។ គាត់បានដោះវែនតារបស់គាត់ចេញ ហើយប្រាប់ខ្ញុំ ឲ្យលវែនតារបស់គាត់។ ពេលខ្ញុំពាក់វែនតារបស់គាត់ ភ្លាមៗនោះ ខ្ញុំក៏លែងព្រិលភ្នែកទៀត។ ទីបំផុត ខ្ញុំក៏បានទៅជួបអ្នកឯកទេសភ្នែក ហើយគាត់ក៏បានឲ្យខ្ញុំកាត់វែនតា ដើម្បីជួយកែសម្រួលបញ្ហាភ្នែករបស់ខ្ញុំ។ បទគម្ពីរលូកា ជំពូក១៨ បានចែងអំពីបុរសម្នាក់ ដែលពិការភ្នែក មិនអាចមើលឃើញអ្វីបាន ហើយកំពុងរស់នៅ ក្នុងភាពងងឹត បានជាគាត់ត្រូវបង្ខំចិត្តសុំទានគេ ដើម្បីចិញ្ចឹមជីវិត។ ពេលគាត់បានទទួលដំណឹង អំពីព្រះយេស៊ូវ ដែលគេឮល្បីថា ទ្រង់ជាគ្រូបង្រៀន និងអ្នកធ្វើការអស្ចារ្យដ៏ល្បីល្បាញ។ ដូចនេះ ពេលដែលព្រះយេស៊ូវកំពុងតែយាងកាត់ពីមុខអ្នកសុំទានពិការភ្នែករូបនេះ ដែលកំពុងតែអង្គុយសុំទាន គាត់ក៏មានសង្ឃឹមឡើង។ គាត់ក៏បានស្រែកឡើងថា “ឱព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង”(ខ.៣៨)។ ទោះគាត់ខ្វាក់ខាងរូបកាយមែន គាត់មានការយល់ដឹងខាងវិញ្ញាណ ដោយស្គាល់អត្តសញ្ញាណពិតរបស់ទ្រង់ ហើយក៏មានជំនឿថា ទ្រង់នឹងបំពេញសេចក្តីត្រូវការរបស់គាត់។ ដោយមានការជំរុញពីសេចក្តីជំនឿ គាត់ក៏ស្រែករឹតតែខ្លាំងឡើងថា “ឱព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង”(ខ.៣៩)។ ជាលទ្ធផល ព្រះយេស៊ូវក៏បានបណ្តេញភាពខ្វាក់របស់គាត់ចេញ ហើយគាត់ក៏បានចាកចេញពីការសុំទានគេ ហើយងាកមកសរសើរដំកើងព្រះ…
Read articleសូមបើកភ្នែកទូលបង្គំ
កាលខ្ញុំបានទៅទស្សនាព្រះវិហារឆូរ៉ាដ៏ស្រស់ស្អាត ក្នុងទីក្រុងអ៊ីស្តានប៊ូល ជាលើកដំបូង ខ្ញុំបានមើលផ្ទាំងគំនូរលើជញ្ជាំង និងផ្ទាំងគំនូរការ៉ូបិទរបស់ចក្រភពប៊ីហ្សានធីន នៅលើពិដាន ហើយក៏អាចស្វែងយល់អំពីសាច់រឿងមួយចំនួន ក្នុងព្រះគម្ពីរ តាមរូបគំនូរទំាងនោះ។ ប៉ុន្តែ មានចំណុចជាច្រើន ដែលខ្ញុំបានមើលរំលង។ ទោះជាយ៉ាងណាក៏ដោយ នៅលើកទីពីរ ខ្ញុំមានអ្នកនាំដើរទស្សនាម្នាក់ ទៅជាមួយ។ គាត់បានចង្អុលបង្ហាញ អំពីភាពលម្អិតទាំងអស់ ដែលខ្ញុំបានមើលរំលង កាលពីមុន ហើយភ្លាមៗនោះ ខ្ញុំក៏បានយល់ច្បាស់អំពីសាច់រឿង នៅលើផ្ទាំងគំនូរ។ ឧទាហរណ៍ ផ្ទាំងគំនូរទីមួយ បានពិពណ៌នា អំពីដំណើរជីវិតរបស់ព្រះយេស៊ូវ ដូចដែលមានចែងក្នុងព្រះគម្ពីរដំណឹងល្អលូកា។ ជួនកាល ពេលយើងអានព្រះគម្ពីរ យើងមានការយល់ដឹង អំពីរឿងដែលជាមូលដ្ឋានគ្រឹះ ប៉ុន្តែ តើយើងយល់អំពីទំនាក់ទំនង ដែលជាភាពលម្អិតនៅក្នុងសាច់រឿង ដែលបានចាក់ស្រេស បង្កើតជាសាច់រឿងទាំងមូលឬទេ? យើងអាចស្វែងយល់អំពីចំណុចលម្អិតទាំងនោះ ដោយប្រើសៀវភៅដែលពន្យល់បទគម្ពីរ និងឧបករណ៍សម្រាប់សិក្សាព្រះគម្ពីរដទៃទៀត ប៉ុន្តែ យើងក៏ត្រូវការអ្នកនាំផ្លូវ ដែលបើកភ្នែកយើង ហើយជួយឲ្យយើងមើលឃើញភាពអស្ចារ្យនៃការបើកសម្តែងរបស់ព្រះ ដែលមានចែងនៅក្នុងព្រះគម្ពីរ។ អ្នកនាំផ្លូវរបស់យើង គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលបង្រៀនយើង “នូវគ្រប់សេចក្តីទាំងអស់”(យ៉ូហាន ១៤:២៦)។ សាវ័កប៉ុលបានមានប្រសាសន៍ផងដែរថា ព្រះវិញ្ញាណក៏ “ផ្ទឹមពន្យល់សេចក្តីខាងវិញ្ញាណ ដោយសារសេចក្តីខាងឯវិញ្ញាណ”(១កូរិនថូស ២:១៣)។…
Read articleនាឡិការ និងប្រតិទិន
លោកឪពុកខ្ញុំបានលាចាកលោក នៅវ័យ៥៨ឆ្នាំ។ ចាប់តាំងពីពេលនោះមក ជារៀងរាល់ឆ្នាំ ពេលដែលខួបនៃមរណៈភាពរបស់គាត់មកដល់ ខ្ញុំបាននៅស្ងៀមមួយរយៈពេល ដើម្បីនឹកចាំអំពីគាត់ និងអំពីឥទ្ធិពលដែលគាត់មានមកលើជីវិតខ្ញុំ។ ពេលដែលខ្ញុំដឹងថា ខ្ញុំបានរស់នៅដោយគ្មានឪពុកខ្ញុំ ច្រើនជាងរស់នៅដោយមានគាត់ ខ្ញុំក៏បានចាប់ផ្តើមជញ្ជឹងគិត អំពីភាពរួញខ្លីនៃជីវិតខ្ញុំ។ យើងអាចមានការពិបាក ដោយសារហេតុការណ៍ ដែលកើតឡើងនៅពេលណាមួយ ក៏ដូចជាពិបាក ដោយសារអារម្មណ៍ ដែលទទួលបានពីហេតុការណ៍នោះ។ យើង វាស់ស្ទង់ ពេលវេលា ដោយប្រើនាឡិការ និងប្រតិទិន ប៉ុន្តែ យើង ចងចាំ អំពីពេលវេលា ដោយសារតែហេតុការណ៍ដែលបានកើតឡើង។ ក្នុងកាលៈទេសៈនៃជីវិតយើង ដែលបានបណ្តាលឲ្យយើងមានអារម្មណ៍ដ៏ជ្រាលជ្រៅបំផុត យើងអាចពិសោធន៍នឹងក្តីអំណរ ការបាត់បង់ ព្រះពរ ការឈឺចាប់ ជោគជ័យ និងបរាជ័យ។ ព្រះគម្ពីរបានលើកទឹកចិត្តយើងថា “ជនទាំងឡាយអើយ ចូរទុកចិត្តនឹងទ្រង់ជានិច្ច ចូរអ្នករាល់គ្នាប្លុងចិត្តនៅចំពោះទ្រង់ ព្រះទ្រង់ជាទីពឹងជ្រកសំរាប់យើងខ្ញុំ”(ទំនុកដំកើង ៦២:៨)។ ស្តេចដាវីឌមិនបានពោលពាក្យដ៏មានទំនុកចិត្តនេះ នៅពេលសុខស្រួលនោះឡើយ។ កាលនោះ ទ្រង់កំពុងតែត្រូវពួកខ្មាំងសត្រូវឡោមព័ទ្ធ(ខ.៣-៤)។ ប៉ុន្តែ ទ្រង់នៅតែចង់ចាំ ដោយស្ងាត់ស្ងៀម នៅចំពោះព្រះ(ខ.១,៥) ដោយរំឭកយើងថា សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះ (ខ.១២) ធំជាងពេលដែលយើងមានការពិបាក។…
Read article