វ័យទំពារ
កាលពីពេលថ្មីៗនេះ ភរិយាខ្ញុំបានឲ្យកូនឆ្កែមួយក្បាល មកខ្ញុំ។ វាជាពូជឆ្កែប្រម៉ាញ់ឡាប្រាឌរ។ យើងបានដាក់ឈ្មោះឲ្យវាថា ម៉ាក(Mark)។ ថ្ងៃមួយ ពេលដែលវាកំពុងតែចំណាយពេល នៅក្នុងបន្ទប់សិក្សារបស់ខ្ញុំ ខ្ញុំកំពុងតែផ្តោតអារម្មណ៍ទៅលើកិច្ចការនៅលើតុរបស់ខ្ញុំ ហើយក៏បានឮសម្លេងគេហែកក្រដាស់ ពីក្រោយខ្នងខ្ញុំ។ ខ្ញុំក៏បានងាកទៅក្រោយ ឃើញកូនឆ្កែមួយក្បាលនោះ កំពុងមានទឹកមុខដឹងថាខ្លួនខុស នៅពីមុខសៀវភៅដែលកំពុងបើក ហើយមានសន្លឹកសៀវភៅមួយសន្លឹកកំពុងតែយោលជាប់នឹងមាត់វា។ ពេទ្យសត្វបានប្រាប់យើងថា ម៉ាកកំពុងតែឆ្លងកាត់ “វ័យទំពារ”។ ពេលដែលកូនឆ្កែជ្រុះធ្មេញទឹកដោះរបស់វា ធ្មេញអចិន្ត្រៃរបស់វាក៏បានដុះឡើង ធ្វើឲ្យវាឈឺជើងធ្មេញ ។ វាក៏បានព្យាយាមបំបាត់ការឈឺចាប់ ដោយទំពាររបស់របរស្ទើរគ្រប់មុខ។ ដូចនេះ យើងត្រូវតែឃ្លាំមើលម៉ាក ដោយប្រុងប្រយ័ត្ន ដើម្បីកុំឲ្យវាទំពារអ្វី ដែលអាចគ្រោះថ្នាក់ដល់ខ្លួនវាបាន ហើយយើងក៏បាននាំវា ឲ្យទៅទំពាររបស់ដែលនាំឲ្យវាមានសុខភាពល្អវិញ។ ម៉ាកចេះតែចង់ទំពារនេះទំពារនោះជានិច្ច បានខ្ញុំត្រូវឧស្សាហ៍មើលវា។ ការនេះ បាននាំឲ្យខ្ញុំនឹកគិតថា តើសព្វថ្ងៃនេះ យើង “ទំពារ” អ្វីខ្លះ នៅក្នុងចិត្ត និងគំនិតរបស់យើង។ តើយើងមានការប្រុងប្រយ័ត្ន នៅក្នុងផ្តល់អាហារ ឲ្យវិញ្ញាណដ៏អស់កល្បដែរឬទេ ពេលដែលយើងអាន ឬបើកមើលអ៊ីនធើណែត ឬក៏មើលទូរទស្សន៍? ព្រះគម្ពីរបានលើកទឹកចិត្តយើង “ឲ្យសង្វាតរកទឹកដោះសុទ្ធ ខាងឯព្រលឹងវិញ្ញាណវិញ ដូចជាទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាបានចំរើនធំឡើង ដរាបដល់បានសង្គ្រោះ…
Read articleចូរឈប់បង្អង់សិន
មានពេលមួយ ខ្ញុំបានទៅអង្គុយលេងជាមួយមិត្តភក្តិរបស់ខ្ញុំម្នាក់ នៅមាត់សមុទ្រ ដែលមានភាពស៊ីសង្វាក់បែបធម្មជាតិឥតឈប់ឈរ។ ពេលដែលថ្ងៃលិច នៅឯនាយជើងមេឃ ទឹករលកបានបក់មកឆ្នេរ មួយហើយមួយទៀត ដោយចំកោងខ្លួនឡើងទៅលើ ហើយក៏រលាខ្លួនចុះមកក្រោមវិញ មករកម្រាមជើងរបស់យើង ដោយការផ្អាកតែបន្តិចប៉ុណ្ណោះ នៅចន្លោះរលកនីមួយៗ។ នាងក៏បាននិយាយទាំងញញឹមថា “ខ្ញុំស្រឡាញ់សមុទ្រណាស់។ វាមានចលនាឥតឈប់ឈរ ធ្វើឲ្យខ្ញុំអាចឈប់សម្រាក”។ មនុស្សជាច្រើនព្យាយាមឈប់សម្រាក ទំាងពិបាក។ យើងធ្វើនេះ ធ្វើនោះ ទៅនេះ ទៅនោះឥតឈប់ឈរ ដោយការភ័យខ្លាចថា យើងនឹងបាត់បង់អ្វីម្យ៉ាង បើសិនជាយើងបញ្ឈប់ការប្រឹងប្រែងរបស់យើង។ ពុំនោះទេ យើងខ្លាចមិនហ៊ានប្រឈមមុននឹងការពិត នៅពេលបច្ចុប្បន្ន ដែលយើងបានព្យាយាមធ្វើការគេចវេស ដោយការប្រឹងប្រែងរបស់យើង។ ក្នុងបទគម្ពីរទំនុកដំកើង ៤៦:៨-៩ ព្រះទ្រង់បានបង្ហាញអំណាចដ៏ខ្ពស់បំផុតរបស់ទ្រង់។ ដូចមានសេចក្តីចែងថា “ចូរមកពិចារណាមើលអស់ទាំងការនៃព្រះយេហូវ៉ា ជាការហិនវិនាស ដែលទ្រង់បានធ្វើនៅផែនដី ទ្រង់បណ្តាលឲ្យការសង្គ្រាមស្ងប់រំងាប់ រហូតដល់ចុងផែនដី ទ្រង់បំបាក់ធ្នូ ហើយកាច់លំពែង ក៏ដុតអស់ទាំងរទេះចំបាំងនៅក្នុងភ្លើង”។ ព្រះនៃយើងទ្រង់ជាព្រះដែលសកម្មជានិច្ច ដែលបានធ្វើការរបស់ទ្រង់ ដើម្បីបង្កើតភាពស្ងប់សុខ នៅក្នុងភាពវឹកវរ នៅក្នុងជីវិតយើង។ ហើយនៅក្នុង ខ.១០ ទ្រង់បានមានបន្ទូលថា “ចូរបង្អង់សិន ឲ្យបានដឹងថា អញជាព្រះ”។ ជាការពិតណាស់…
Read articleទំនាក់ទំនងដែលបានកាត់ផ្តាច់
សម្លេងស្រែកយំដ៏សង្វែក បានលាន់ឮខ្លាំង ពុះជ្រែកអាកាស នៅពេលរសៀល ដែលត្រូវបានគ្របដណ្តប់ ដោយភាពងងឹត។ ខ្ញុំក៏បានស្រមៃថា សម្លេងនោះបានលាន់ឮខ្លាំង ជាងសម្លេងមិត្តភក្តិ និងមនុស្សជាទីស្រឡាញ់របស់ព្រះយេស៊ូវ ដែលនៅជុំគ្នា ក្រោមព្រះបាទទ្រង់ពេលទ្រង់កំពុងជាប់លើឈើឆ្កាង។ សម្លេងនោះក៏ប្រាកដជាបានលប់លើសម្លេងទួញថ្ងូររបស់ចោរដែលជិតស្លាប់ នៅសង្ខាងព្រះយេស៊ូវហើយ។ ជាការពិតណាស់ សម្លេងនោះបានធ្វើឲ្យអ្នកដែលបានស្តាប់ឮ មានភាពតក់ស្លត់នៅថ្ងៃនោះ។ នៅពេលរសៀលថ្ងៃនោះ ព្រះយេស៊ូវបានស្រែកឡើងថា “អេលីៗល៉ាម៉ាសាបាច់ថានី?” ជាសម្លេងស្រែក ដោយការឈឺចាប់ជាទីបំផុត ខណៈពេលដែលទ្រង់កំពុងតែជាប់នៅលើឈើឆ្កាងនៃសេចក្តីអាម៉ាស់ នៅលើភ្នំកុលកូថា ឬភ្នំរលាក្បាល(ម៉ាថាយ ២៧:៤៥-៤៦)។ ទ្រង់ស្រែកថា “ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?” ខ្ញុំគិតថា គ្មានពាក្យសម្តីអ្វី ដែលធ្វើឲ្យអ្នកស្តាប់ស្លុតចិត្ត ជាងព្រះបន្ទូលនេះឡើយ។ ចាប់តាំងពីពេលអស់កល្បជានិច្ចរៀងមក ព្រះយេស៊ូវមានការប្រកបដ៏ល្អឥតខ្ចោះជាមួយព្រះវរបិតា។ ព្រះដ៏ជាព្រះត្រៃឯក បីអង្គរួមមកតែមួយ បានបង្កើតចក្រវាល ហើយក៏បានបង្កើតមនុស្សមក ឲ្យមានរូបភាពដូចទ្រង់ ហើយក៏មានផែនការជួយសង្រ្គោះពួកគេ បន្ទាប់ពីពួកគេបានធ្លាក់ចូលក្នុងអំពើបាប។ ក្នុងរយៈពេលដ៏វែងអស់កល្បជានិច្ច មុនពេលទ្រង់ជាប់ឆ្កាង គ្មានពេលណា ដែលព្រះវរបិតា និងព្រះរាជបុត្រា មិនបានមានការប្រកបដ៏ពេញលេញជាមួយគ្នានោះឡើយ។ តែនៅថ្ងៃនោះ ខណៈពេលដែលទារុណកម្ម នៅលើឈើឆ្កាង កំពុងតែបន្តធ្វើឲ្យព្រះយស៊ូវមានការឈឺចាប់ ទ្រង់ក៏បានដាច់ចេញពីព្រះវត្តមាននៃព្រះវរបិតា ជាលើកទីមួយ ទន្ទឹមនឹងពេលដែលទ្រង់កំពុងតែទទួលបន្ទុកនៃអំពើបាបទាំងអស់…
Read articleពេលដែលយើងប្រើពាក្យសម្តីខុស
កាលពីពេលកន្លងទៅ ខ្ញុំបានផ្ញើរសារមួយ ទៅខារី(Cari) ភរិយារបស់ខ្ញុំ ដោយប្រើសារសម្លេង ដែលទូរស័ព្ទប្រែវាទៅជាសារអក្សរ។ ខ្ញុំកំពុងតែដើរចេញទៅក្រៅ ដើម្បីទៅទទួលគាត់ ចេញពីធ្វើការ ហើយចង់ផ្ញើរសារប្រាប់គាត់ថា “តើអូនចង់ឲ្យបងទៅទទួលអូន នៅកន្លែងណា ស្រីចាស់?” ខារីមិនប្រកាន់ទេ ពេលដែលខ្ញុំហៅគាត់ “ស្រីចាស់” ព្រោះវាជាឈ្មោះសម្រាប់ហៅក្រៅ ដោយក្តីស្រឡាញ់ដែលយើងប្រើនៅក្នុងផ្ទះយើង។ ប៉ុន្តែ ទូរស័ព្ទខ្ញុំចាប់មិនបានពាក្យដែលខ្ញុំនិយាយ ហើយបែរជាផ្ញើរពាក្យ “គោចាស់” ទៅគាត់។ តែអរព្រះគុណព្រះអង្គ ខារីឆាប់យល់អំពីបញ្ហា ដែលទើបកើតឡើង ហើយក៏គិតថា វាជារឿងដែលគួរឲ្យអស់សំណើច។ ក្រោយមក គាត់ក៏បានបង្ហោះសារនោះ នៅក្នុងបណ្តាញសង្គម ហើយក៏សួរគេថា តើគាត់គួរតែអន់ចិត្តឬទេ? យើងក៏បានអស់សំណើចទាំងអស់គ្នា ដោយសាររឿងនេះ។ ការឆ្លើយតបរបស់ភរិយាខ្ញុំ ដោយសេចក្តីស្រឡាញ់ ចំពោះពាក្យដែលឆ្គាំឆ្គង នៅថ្ងៃនោះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះ ដែលទ្រង់ជ្រាបអំពីសេចក្តីកម្សោយរបស់យើង ដោយសេចក្តីស្រឡាញ់ ពេលដែលយើងអធិស្ឋានទៅរកទ្រង់។ យើងប្រហែលជាមិនដឹងថា ត្រូវនិយាយអ្វីទេ ពេលដែលយើងអធិស្ឋាន ឬមិនដឹងថា ត្រូវទូលសូមអ្វីផង ប៉ុន្តែ ពេលដែលយើងក្លាយជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទហើយ ព្រះវិញ្ញាណដែលគង់នៅក្នុងយើង “ទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ”(រ៉ូម ៨:២៦)…
Read articleមើលទៅឯនាយជើងមេឃ
ពេលដែលសាឡាងហៀបនឹងចេញដំណើរទៅមុខ កូនស្រីដ៏តូចល្អិតរបស់ខ្ញុំ បាននិយាយថា នាងមានអារម្មណ៍មិនស្រួលខ្លួន។ នាងបានចាប់ផ្តើមពុលរលកហើយ។ មិនយូរប៉ុន្មាន ខ្ញុំក៏មានអារម្មណ៍ថា ចង់ក្អួតផងដែរ។ ខ្ញុំក៏បានរំឭកខ្លួនឯង “ឲ្យមើលទៅឯនាយជើងមេឃ”។ អ្នកធ្វើការនៅលើកប៉ាល់ បាននិយាយថា ការធ្វើដូចនេះ អាចជួយឲ្យយើងមានអារម្មណ៍ធូរស្បើយឡើងវិញ។ ព្រះដែលបានបង្កើតជើងមេឃ(យ៉ូប ២៦:១០) ជ្រាបថា ជួនកាល ក្នុងជីវិតយើង យើងអាចមានការភ័យខ្លាច និងនឿយហត់។ យើងអាចមានអារម្មណ៍ធូរស្បើយឡើងវិញ ដោយផ្តោតទៅលើអ្វីមួយ ដែលនៅឆ្ងាយ តែស្ថិតស្ថេរ ដែលជាកន្លែងចុងក្រោយ ដែលយើងនឹងទៅដល់ នៅចុងបញ្ចប់នៃជីវិតយើង នៅលើផែនដី។ អ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរ បានយល់អំពីបញ្ហានេះ។ គាត់ដឹងថា អ្នកអានសំបុត្ររបស់គាត់កំពុងតែមានការបាក់ទឹកចិត្ត។ ការបៀតបៀនបានធ្វើឲ្យពួកគេជាច្រើននាក់ ភាសខ្លួនចេញពីទីលំនៅ។ ដូចនេះ គាត់ក៏បានរំឭកពួកគេថា មនុស្សនៃសេចក្តីជំនឿដទៃទៀត ក៏បានអត់ទ្រាំនឹងទុកលំបាកក្រៃលែង ហើយក៏បាត់បង់ទីលំនៅផងដែរ។ ពួកគេបានអត់ទ្រាំនឹងការលំបាកគ្រប់យ៉ាង ព្រោះពួកគេកំពុងតែទន្ទឹងរង់ចាំ ការអ្វីដែលល្អប្រសើរជាងនោះ។ ក្នុងនាមជាជនភាសខ្លួន អ្នកអានសំបុត្ររបស់គាត់ អាចសម្លឹងមើលទៅទីក្រុង ដែលព្រះទ្រង់ជាអ្នកសង់ គឺទីក្រុងនៃនគរស្ថានសួគ៌ ដែលព្រះទ្រង់បានត្រៀមទុកសម្រាប់ពួកគេ(ហេព្រើរ ១១:១០,១៤,១៦)។ ដូចនេះ ជាចុងក្រោយ អ្នកនិពន្ធក៏បានលើកទឹកចិត្តអ្នកអានកណ្ឌសំបុត្រហេព្រើរ ឲ្យផ្តោតចិត្តទៅលើព្រះបន្ទូលសន្យារបស់ព្រះ។ គឺដូចដែលគាត់មានប្រសាសន៍ថា…
Read articleការគោរព សម្រាប់អ្នកដែលបានធ្វើការដ៏ល្អប្រពៃ
បន្ទាប់ពីលោកចេមស៍(James) បានធ្វើការបម្រើប្រទេសជាតិគាត់ អស់រយៈពេលពីរទសវត្សរ៍ ក្នុងនាមជាអ្នកបើកបរឧទ្ធម្ភាគចក្រយោធា គាត់ក៏បានវិលត្រឡប់មកផ្ទះវិញ ដើម្បីធ្វើការជាគ្រូបង្រៀនបម្រើដល់សហគមន៍របស់គាត់។ ប៉ុន្តែ ដោយសារគាត់នឹកឧទ្ធម្ភាគចក្រពេក គាត់ក៏បានទៅទទួលការងារ ជាអ្នកបើកបរឧទ្ធម្ភាគចក្រសង្រ្គោះបន្ទាន់ ឲ្យមន្ទីរពេទ្យក្នុងតំបន់ដែលគាត់រស់នៅ។ គាត់ក៏បានបើកបរឧទ្ធម្ភាគចក្រ រហូតដល់ពេលគាត់មានវ័យចាស់។ ឥឡូវនេះ យើងដល់ពេលដែលត្រូវនិយាយលាគាត់។ ខណៈពេលដែលមិត្តភក្តិ ក្រុមគ្រួសារ និងមិត្តរួមការងារដែលមានឯកសណ្ឋាន កំពុងតែឈរតម្រៀបគ្នា នៅទីបញ្ចុះសព មិត្តរួមការងាររបស់គាត់ម្នាក់ ក៏បានប្រើវិទ្យុទាក់ទង ដើម្បីឲ្យគេបំពេញបេសកកម្មឧទ្ធម្ភាកចក្រជាលើកចុងក្រោយ សម្រាប់លោកចេមន៍។ មិនយូរប៉ុន្មាន យើងក៏បានឮសម្លេងស្លាបចក្រឧទ្ធម្ភាគចក្រ ដែលកំពុងតែវិលជក់ខ្យល់ ងាយឲ្យយើងចំណាំបានពីចម្ងាយ។ យើងក៏បានឃើញឧទ្ធម្ភាគចក្រមួយគ្រឿង កំពុងតែហោះឆ្វែលជុំវិញសួនបញ្ចុះសព ហើយក៏បានសំកាំងមួយសន្ទុះ នៅលើអាកាស ដើម្បីធ្វើការគោរព ចំពោះសពរបស់លោកចេមស៍ ហើយក៏បានបើកត្រឡប់ទៅមន្ទីរពេទ្យវិញ។ នៅពេលនោះ សូម្បីតែមន្ត្រីទាហានដែលមានវត្តមាននៅទីនោះ ក៏មិនអាចទប់ទឹកភ្នែកបានដែរ។ ពេលដែលស្តេចសូល និងបុត្រាទ្រង់ ព្រះនាមយ៉ូណាថាន បានបាត់បង់ព្រះជន្មនៅក្នុងសង្រ្គាម ដាវីឌក៏បាននិពន្ធបទទំនួញ ដែលមានចំណងជើងថា “ទំនួញនៃធ្នូ” (២សាំយ៉ូអែល ១:១៧)។ គឺដូចដែលទ្រង់បានថ្លែងឡើងថា “ឱសាសន៍អ៊ីស្រាអែលអើយ អ្នកដ៏ជាសិរីល្អនៃឯង បានត្រូវគេសំឡាប់នៅលើទីខ្ពស់របស់ឯង ឱះឱពួកខ្លាំងពូកែបានដួលស្លាប់ហើយ”(ខ.១៩)។ យ៉ូណាថាន គឺជាមិត្តជិតសិ្នទ្ធបំផុត របស់ដាវីឌ…
Read article