ការអធិស្ឋានសូមការអត់ទោស

កាល​ពី​ឆ្នាំ​១៩៦០ កុមារ រូប៊ី ប្រ៊ីជ(Ruby Bridges) អាយុ​៦​ឆ្នាំ បាន​ក្លាយ​ជា​ក្មេង​អាមេរិក​ស្បែក​ខ្មៅ​ទី​មួយ ដែល​ត្រូវ​បាន​គេ​ដាក់​បញ្ចូល នៅ​ក្នុង​សាលា​បឋម​សិក្សា​របស់​រដ្ឋ ដែល​គេ​បាន​បើក​សម្រាប់​តែ​សាសន៍​ស្បែក​សរ នៅ​ភាគ​ខាង​ត្បូង​នៃ​សហរដ្ឋ​អាមេរិក។ ជា​រៀង​រាល់​ថ្ងៃ អស់​រយៈ​ពេល​ជា​ច្រើន​ខែ មន្ត្រី​ប៉ូលីស​ជូន​រូប៊ី​ទៅ​សាលា ដោយ​ដើរ​កាត់​ឪពុក​ម្តាយ​របស់​សិស្ស​ស្បែក​សរ ដែល​កំពុង​តែ​ផ្តុំ​គ្នា​ទាំង​កំហឹង ទាំង​ស្រែក​ជេរ​ប្រទិច គំរាម​កំហែង និង​ប្រមាថ​មើល​ងាយ​នាង​។ នាង​ក៏​បាន​ចូល​អង្គុយ​ដោយ​សុវត្ថិ​ភាព នៅ​ក្នុង​ថ្នាក់ ដែល​បង្រៀន​ដោយ​អ្នក​គ្រូ​បាបារ៉ា ហេនរី(Barbara Henry)​ដែល​បាន​ស្ម័គ្រ​ចិត្ត​បង្រៀន​នាង ខណៈ​ពេល​ដែល​ឪពុក​ម្តាយ​ទាំង​ឡាយ​បាន​រារាំង​មិន​ឲ្យ​កូន​ខ្លួន ទៅ​រៀន​ជា​មួយ​រូប៊ី។ លោក​រ៉ូបឺត ខូល(Robert Coles) ដែល​ជា​អ្នក​ចិត្ត​សាស្រ្ត​កុមារ​ដ៏​ល្បី បាន​ជួប​ជា​មួយ​រូប៊ី​អស់​រយៈ​ពេល​ជា​ច្រើន​ខែ ដើម្បី​ជួយ​នាង ឲ្យ​ជម្នះ​ការ​ភ័យ​ខ្លាច និង​ភាព​តប់​ប្រមល់ ដែល​នាង​បាន​ជួប​ប្រទះ ដោយ​សារ​ការ​រើស​អើង​នោះ។ គាត់​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា ខណៈ​ដែល​នាង​ដើរ​ទៅ​សាលា និង​ត្រឡប់​មក​ផ្ទះ​វិញ នាង​តែង​តែ​អធិស្ឋាន​ថា “ឱ​ព្រះអង្គ​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ”(លូកា ២៣:៣៤)។ ការ​អធិស្ឋាន​របស់​នាង បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ អំពីព្រះ​បន្ទូល ដែល​ព្រះយេស៊ូវ​បាន​បន្លឺ​ឡើង នៅ​លើ​ឈើ​ឆ្កាង ដែល​ខ្លាំង​ជាង​សេចក្តី​កំហឹង និង​ការ​ជេរ​ប្រមាថ ដែល​គេ​បាន​ជះ​មក​លើ​ទ្រង់។ នៅ​ក្នុង​ពេល​ដែល​ឈឺ​ចាប់​បំផុត ក្នុង​ព្រះ​ជន្ម​ទ្រង់…

Read article
សហគមន៍ថ្មី

ម៉ៃចា(Maija)កូន​ស្រី​របស់​លោក​ខារី(Carries) ដែល​ជា​មិត្ត​ភក្តិ​របស់​ខ្ញុំ មាន​អាយុ​៥​ឆ្នាំ មាន​របៀប​លេង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ នៅ​ពេល​លេង​កម្សាន្ត។ នាង​ចូល​ចិត្ត​យក​តុក្កតា​ប្រភេទ​ខុស​ៗ​គ្នា​មក​ដាក់​ចម្រុះ​គ្នា ដើម្បី​បង្កើត​ជា​សហគមន៍​ថ្មី​មួយ។ នៅ​ក្នុង​ពិភព​នៃ​ក្តី​ស្រមៃ​របស់​នាង អ្វី​ៗ​ស្ថិត​នៅ​រួម​គ្នា ក្នុង​ក្រុម​តែ​មួយ។ តុក្កតា​របស់​នាង គឺ​ជា​ប្រជា​ជន​របស់​នាង។​ នាង​ជឿ​ថា​ ពួក​គេ​មាន​ភាព​សប្បាយ​រីក​រាយ​បំផុត ពេល​ដែល​ពួក​គេ​នៅ​ជា​មួយ​គ្នា ទោះ​ពួក​គេ​មាន​ទំហំ និង​រូប​រាង្គ​ខុស​គ្នា​ក៏​ដោយ។ ភាព​ប៉ិន​ប្រសប់​របស់​នាង បាន​រំឭក​ខ្ញុំ អំពី​បំណង​ព្រះ​ទ័យ ដែល​ព្រះ​ទ្រង់​មាន សម្រាប់​ពួក​ជំនុំ​ទ្រង់។ នៅ​ថ្ងៃ​បុណ្យ​ទី៥០ “​នៅ​ក្រុង​យេរូសាឡិម មាន​ពួក​សាសន៍​យូដា ជា​អ្នក​កោត​ខ្លាច​ដល់​ព្រះ ដែល​មក​ពី​គ្រប់​នគរ​នៅ​ក្រោម​មេឃ”(កិច្ចការ ២:៥)។ ទោះ​ពួក​គេ​មក​ពី​កន្លែង​ដែល​មាន​វប្ប​ធម៌ និង​ភាសា​ផ្សេង​គ្នា​ក៏​ដោយ ក៏​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​យាង​ចុះមក ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​សហគមន៍​ថ្មី​មួយ ដែល​ជា​ពួក​ជំនុំ។ ចាប់​តាំង​ពី​ពេល​នោះ​មក ពួក​គេ​ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​រូប​កាយ​តែ​មួយ ដែល​បាន​បង្រួប​បង្រួម ដោយ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ។ អ្នក​ដឹក​នាំ​នៃ​រូប​កាយ​ថ្មី​នេះ គឺ​ជា​បុរស​មួយ​ក្រុម ដែល​ព្រះ​យេស៊ូវ​បាន​ប្រមូល​ឲ្យ​ដើរ​តាម​ទ្រង់​ជា​មួយ​គ្នា ក្នុង​អំឡុង​ពេល​ទ្រង់​បំពេញ​បេសក​កម្ម​នៅ​លើ​ផែន​ដី។ ពួក​គេ​ជា​សាវ័ក​របស់​ទ្រង់។ ហើយ​នៅ​ថ្ងៃ​បុណ្យ​ទី​៥០ មាន​មនុស្ស​កាន់​តែ​ច្រើន​ថែម​ទៀត គឺ​ប្រហែល ៣​ពាន់​នាក់(២:៤១) បាន​ក្លាយ​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ។ ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ក្រុម​មនុស្ស​ដែល​មិន​ធ្លាប់​រួប​រួម​គ្នា ក៏​បាន​នៅ​ជា​មួយ​គ្នា ហើយ “មាន​របស់​ទាំង​អស់​នៅ​មូល​ព្រម​គ្នា”(ខ.៤៤)។ ពួកគេ​ស្ម័គ្រ​ចិត្ត​ចែក​រំលែក អ្វី​ដែល​ពួក​គេ​មាន…

Read article
បើសិនជាមិនបាន

ជួន​កាល ជីវិត​យើង​ទទួល​រង​ការ​វាយ​ប្រហារ​ដ៏​ធ្ងន់​ធ្ងរ។ នៅ​ពេល​ខ្លះ​ទៀត ការ​អស្ចារ្យ​បាន​កើត​ឡើង ក្នុង​ជីវិត​យើង។ យុវជន​បី​នាក់ ដែល​ជា​ឈ្លើយ​សឹក នៅ​ទីក្រុង​បាប៊ីឡូន បាន​ឈរ​នៅ​ពី​មុខ​ស្តេច​ដែល​គួរ​ឲ្យ​ខ្លាច នៃ​ទឹក​ដី​នោះ ហើយ​ក៏​បាន​ប្រកាស់​ដោយ​ក្លាហាន​ថា ទោះ​ជា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ក៏​ពួក​គេ​មិន​ព្រម​ថ្វាយ​បង្គំ​រូប​ព្រះ​ដែល​ធំ​ដូច​យក្ស ដែល​ធ្វើ​ពី​មាស នៅ​ពី​លើ​ពួក​គេ​ឡើយ។ ពួក​គេ​ក៏​បាន​ប្រកាស់​ព្រម​គ្នា​ថា “បើ​ជា​យ៉ាង​នោះ​មែន នោះ​ព្រះ​នៃ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​ប្រតិបត្តិ​តាម ទ្រង់​អាច​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន​ហើយ បពិត្រ​ព្រះករុណា ព្រះអង្គ​នោះ​ក៏​នឹង​ជួយ​ឲ្យ​យើង​រួច​ពី​ព្រះហស្ត​ទ្រង់​ដែរ តែ​បើ​មិន​ជួយ​ទេ នោះ​សូម​ទ្រង់​ព្រះករុណា​ជ្រាប​ថា យើង​ខ្ញុំ​មិន​ព្រម​គោរព​តាម​ព្រះ​របស់​ទ្រង់​ឡើយ ក៏​មិន​ព្រម​ថ្វាយបង្គំ​ដល់​រូប​មាស ដែល​ទ្រង់​បាន​តាំង​ឡើង​នោះ​ដែរ”(ដានីយ៉ែល ៣:១៦-១៨)។ បុរស​ទាំង​បី​នាក់​នេះ ដែល​មាន​សាដ្រាក់ មៃសាក់ និង​អ័បេឌ-នេកោ ក៏​ត្រូវ​គេ​បោះ​ចូល​ទៅ​ក្នុង​គុក​ភ្លើង ហើយ​ព្រះ​ទ្រង់​ក៏​បាន​រំដោះ​ពួក​គេ ដោយ​ការ​អស្ចារ្យ បាន​ជា​សក់​ពួក​គេ​មិន​បាន​ឆេះ​សូម្បី​តែ​មួយ​សរសៃ ហើយ​សំលៀក​បំពាក់​ពួក​គេ​ក៏​មិន​ហុយ​ផ្សែង​ដែរ(ខ.១៩-២៧)។ ពួក​គេ​បាន​ត្រៀម​ខ្លួន​ស្លាប់​ហើយ ប៉ុន្តែ ​បើ​សិន​ជា​ទ្រង់​មិន​ជួយ​សង្រ្គោះ​ពួក​គេ​ទេ ជំនឿ​ដែល​ពួក​គេ​មាន​ចំពោះ​ទ្រង់ ក៏​នៅ​តែ​មិន​រេរា​ដដែល។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​នៅ​តែ​តោង​ទ្រង់​ឲ្យ​ជាប់ បើ​សិន​ជា​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​មិន​បាន​ជា​ពី​ជម្ងឺ ឬយើង​បាត់​បង់​ការ​ងារ ឬ​មួយ​យើង​ត្រូវ​គេ​ធ្វើ​ទុក្ខ​បៀត​បៀន​ក៏​ដោយ។ ជួន​កាល ព្រះ​ទ្រង់​សង្រ្គោះ​យើង ឲ្យ​រួច​ពី​គ្រោះថ្នាក់​ក្នុង​ជីវិត​នេះ ហើយ​ជួន​កាល ទ្រង់​មិន​ជួយ​យើង។ ប៉ុន្តែ យើង​អាច​ប្រកាន់​ខ្ជាប់​នូវ​សេចក្តី​ពិត គឺ​ថា…

Read article
ហូរហៀរ

មាន​ពេល​មួយ​ បង្គន់​ផ្ទះ​ខ្ញុំ​បាន​ស្ទះ។ ដំណោះ​ស្រាយ​របស់​ខ្ញុំ គឺ​កាច់​ទឹក​បន្ថែម​ទៀត ដើម្បី​ឲ្យ​បាត់​ស្ទះ តែ​បែរ​ជា​ទទួលលិទ្ធ​ផល​ផ្ទុយ​ទៅ​ការ​រំពឹង​ទុក។ ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ធ្វើ​ខុស នៅ​វិនាទី​ដែល​ខ្ញុំ​បាន​កាច់​ទឹក​បង្គន់។ ខ្ញុំ​ក៏​ស្រែក​ឡើង​ថា “ទេ!ទេ!ទេ!”។ វា​គ្មាន​ប្រយោជន៍​ទេ។ គឺ​គ្មាន​ប្រយោជន៍​សូម្បី​តែ​បន្តិច។ ខ្ញុំ​ក៏​បាន​ឈរ​មើល​ទឹក​ហូរ​ហៀរ ដោយ​មិន​ដឹង​ថា ត្រូវ​ធ្វើ​យ៉ាង​ណា។ តើ​មាន​ពេល​ប៉ុន្មាន​ដង ដែល​ក្មេង​ៗ​ព្យាយាម​ចាក់​ទឹក​លេង ដោយ​ការ​ស្មាន​ខុស ធ្វើ​ឲ្យ​ទឹក​ហូរ​ហៀរ។ ពុំ​នោះ​ទេ យើងប្រហែល​ជា​ធ្លាប់​ភ្លេច​ចាក់​សាំង​ម៉ូតូ ហើយ​ម៉ូតូ​យើង​ក៏​អស់​សាំង​ពាក់​កណ្តាល​ផ្លូវ។ ការ​ហៀរ ឬ​កំពប់​ទឹក​ច្រើន​តែ​ជា​រឿង​មិន​ល្អ ស្ទើរ​តែ​រាល់​ពេល។ ប៉ុន្តែ មាន​ករណី​លើក​លែង​មួយ។ សាវ័ក​ប៉ុល​បាន​ប្រើន័យ​ធៀប អំពីការ​ហូរ​ហៀរ ដោយ​រៀប​រាប់​អំពី​មនុស្ស ដែល​ពេល​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​ពេញ​យ៉ាង​ខ្លាំង​បាន​ជាសេចក្តី​សង្ឃឹម ក៏​បាន​ហៀរ​ចេញ​ពី​ពួក​គេ(រ៉ូម ១៥:១៣)។ ខ្ញុំ​ចូល​ចិត្ត​គិត​អំពី​រូប​ភាព​នៃ​ការ​ពេញ​ហៀរ នូវ​ក្តី​អំណរ ​សន្តិ​ភាព និង​សេចក្តី​ជំនឿ ដោយ​សារ​ព្រះ​វត្ត​មាន​ដ៏​មាន​អំណាច​របស់​ទ្រង់ ក្នុង​ជីវិត​យើង។ ជា​ការ​ពិត​ណាស់ ពេល​ដែល​យើង​មាន​ភាព​ពេញ​ហៀរ​បែប​នេះ ហើយ​មិន​អាច​ឃាត់​ខ្លួន​ឯង មិន​ឲ្យ​បង្ហាញ​ចេញ​នូវ​ទំនុក​ចិត្ត​ដឺ​រឹង​មាំ ចំពោះ​ព្រះ​វរ​បិតា ដែល​គង់​នៅ​ស្ថាន​សួគ៌​បាន​ឡើយ។​ ពេល​នោះ ​អាច​ជា​រដូវ​កាល​ដ៏​ស្រស់​ស្អាត ដែល​មាន​ពន្លឺ​ចែង​ចាំង ក្នុង​ជីវិត​យើង។ ពុំ​នោះ​ទេ ពែង​នៃ​ជីវិត​យើង​ដែល​ពេញ​ស្រាប់ ក៏​ត្រូវ​រង្គើរ ហើយ​ហៀរ​ចេញ​មក​នូវ​សេចក្តី​សង្ឃឹម​ដែល​មក​ពី​ព្រះ…

Read article
ការសរសើរដំកើងសេចក្តីល្អរបស់ព្រះ

មាន​គ្នា​យើង​ម្នាក់ នៅ​ក្នុង​ក្រុម​សិក្សា​ព្រះ​គម្ពីរ បាន​ឲ្យ​យោបល​ថា យើង​គួរ​តែ​នាំ​គ្នា​និពន្ធ​បទ​ច្រៀង​ទំនុក​ដំកើង ដោយ​ខ្លួន​ឯង។ ពី​ដំបូង គ្នា​យើង​ខ្លះបាន​ប្រកែក​ថា ពួក​គេ​មិន​មាន​អំណោយ​ទាន​និពន្ធ​បទ​ចម្រៀង​ទេ ប៉ុន្តែ បន្ទាប់​ពី​មាន​ការ​លើក​ទឹក​ចិត្ត ម្នាក់​ៗ​ក៏​បាន​និពន្ធ​បទ​ចម្រៀង​បែប​កំណាព្យ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត ដែល​និយាយ​អំពី​របៀប​ដែល​ព្រះទ្រង់​កំពុង​ធ្វើ​ការ​ក្នុង​ជីវិត​ពួក​គេ។ យើង​បាន​ធ្វើ​ការ​និពន្ធ ចេញ​ពី​ទុក្ខ​លំបាក ការ​ការពារ និង​ផ្គត់​ផ្គង់​របស់​ព្រះ ព្រមទាំង​ការ​ឈឺ​ចាប់ និង​ទឹក​ភ្នែក ធ្វើ​ឲ្យ​បទ​ចម្រៀង​ទំនុក​ដំកើង​របស់​យើង មាន​ខ្លឹម​សារ​ដ៏​គួរ​ឲ្យ​ចាប់​ចិត្ត។ បទ​ចម្រៀងទំនុក​ដំកើង​របស់​យើង បាន​បង្ហាញ​សេចក្តី​ពិត គឺ​ថា សេចក្តី​ស្រឡាញ់​របស់​ព្រះ​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប គឺ​មិន​ខុស​ពី​បទ​គម្ពីរ​ទំនុក​ដំកើង ១៣៦​ឡើយ។ យើង​រាល់​គ្នា សុទ្ធ​តែ​មាន​រឿង ដើម្បី​រៀប​រាប់​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ មិន​ថា​តែ​យើង​ពិពណ៌​នា​ តាម​រយៈ​ការ​និពន្ធ ឬ​ច្រៀង​បទ​ទំនុក​ដំកើង ឬ​ក៏​និយាយ​ប្រាប់​គេ​ក៏​ដោយ។ សម្រាប់​អ្នក​ខ្លះ បទ​ពិសោធន៍​របស់​ពួក​គេ​មាន​លក្ខណៈ​រំភើប​រីក​រាយ ឬ​មាន​ភាព​ធ្ងន់​ធ្ងរ ដូច​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១៣៦ ដែល​បាន​និយាយ​រំឭក​អំពី​ការ​ដែល​ព្រះ​ទ្រង់​បាន​រំដោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​ការ​ជាប់​ចំណង ហើយ​បង្រ្កាប​ខ្មាំង​សត្រូវ​របស់​ទ្រង់(ខ.១០-១៥)។ អ្នក​ខ្លះប្រហែល​ជា​គ្រាន់​តែ​ពិពណ៌នា អំពី​ស្នា​ព្រះហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ យ៉ាង​ដូច​នេះ​ថា “គឺ​ដល់​ទ្រង់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ដោយ​ប្រាជ្ញា … ​ដែល​បាន​ក្រាល​ផែនដី​នៅ​លើ​ទឹក … ​ដែល​បាន​បង្កើត​តួ​ពន្លឺ​យ៉ាង​ធំ​ទាំង​ប៉ុន្មាន … គឺ​ព្រះអាទិត្យ សំរាប់​បំភ្លឺ​នៅ​ពេល​ថ្ងៃ … និង​ព្រះចន្ទ…

Read article
ការដើរតាម ដែលនាំឲ្យមានសេរីភាព

កាល​រៀន​នៅ​វិទ្យា​ល័យ គ្រូ​បង្វឹក​កីឡា​ថ្នាក់​ជាតិ​របស់​ខ្ញុំ ធ្លាប់​បាន​ឲ្យ​យោបល​ខ្ញុំ មុន​ពេល​ការ​ប្រកួត​រត់​ប្រណាំង​ថា “កុំព្យាយាម​រត់​នាំ​មុខ​គេ។ អ្នក​រត់​នាំ​មុខ​គេ​ឆាប់​អស់​កម្លាំង ស្ទើរ​តែ​គ្រប់​ពេល”។ ផ្ទុយ​ទៅ​វិញ គាត់​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ ឲ្យរត់​ប្រគិត​ពី​ក្រោយ​អ្នក​ដែល​រត់​លឿន​ជាង​គេ។ កាល​ណា​ខ្ញុំ​ឲ្យ​អ្នក​នោះ នាំ​មុខ​ខ្ញុំ ខ្ញុំ​អាច​សន្សំ​កម្លាំង​កាយ និង​ចិត្ត សម្រាប់​រត់​ឲ្យ​ដល់​ទីមុន​គេ ពេល​ជិត​ដល់​ទី។ ការ​នាំ​មុខ​អាច​មាន​ការ​នឿយ​ហត់ ហើយ​ការ​តាម​ពី​ក្រោយ​គេ អាច​មាន​សេរីភាព​ច្រើន​ជាង។ ការ​យល់​អំពី​ទ្រឹស្តី​នេះ ជួយ​ឲ្យ​ការ​រត់​ប្រណាំ​របស់​ខ្ញុំ មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន។ ប៉ុន្តែ ការ​បង្កើត​សិស្ស តាម​ទ្រឹស្តី​នេះ មាន​ការ​ពិបាក​ជាងការ​រត់​ប្រណាំង។ ក្នុង​ជីវិត​របស់​ខ្ញុំ ខ្ញុំ​ងាយ​នឹង​គិត​ថា ការ​ធ្វើ​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ គឺ​មាន​ន័យ​ថា ខ្ញុំ​ត្រូវ​ប្រឹង​ប្រែងឲ្យ​បាន​ខ្លាំង​មែន​ទែន ។ ប៉ុន្តែ ការ​ដេញ​តាម​ការ​រំពឹង​គិត​បែប​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​បាត់​ឱកាស​ពិសោធន៍​នឹង​ក្តី​អំណរ និង​សេរី​ភាព ដែល​ខ្ញុំ​អាច​រក​បាន នៅ​ក្នុង​ការ​ដើរ​តាម​ទ្រង់(យ៉ូហាន ៨:៣២,៣៦)។ ប៉ុន្តែ ព្រះ​យេស៊ូវ​មិន​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ដឹក​នាំ​ជីវិត​ខ្លួន​ឯង​ឡើយ ហើយ​ទ្រង់​ក៏​មិន​បាន​បង្កើត​កម្ម​វិធី​សម្រាប់​ឲ្យ​យើងជួយ​ខ្លួន​ឯង​ឲ្យ​មាន​ការ​រីក​ចម្រើន​ឡើយ​។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​សន្យា​ថា​ ពេល​យើង​ស្វែង​រក​ទ្រង់ យើង​នឹង​រក​ឃើញ​ការ​សម្រាក ដែល​យើង​ចង់​បាន(ម៉ាថាយ ១១:២៥-២៨)។ គ្រូ​បង្រៀន​ជា​ច្រើន របស់​សាសនា​ដទៃ បាន​សង្កត់​ធ្ងន់​ទៅ​លើការ​សិក្សា​គម្ពីរ​សាសនា​ឲ្យ​បាន​តឹង​រ៉ឹង ឬ​ខំ​កាន់​តាម​វិន័យ​សាសនា​ណា​មួយ ប៉ុន្តែ ព្រះ​យេស៊ូវ​មិន​ដូច្នោះ​ទេ។ ទ្រង់​បាន​បង្រៀន​ថា…

Read article