ការផ្លាស់ប្តូរទស្សនៈ
ស្រុកកំណើតរបស់ខ្ញុំ បានជួបប្រទះរដូវរងា ដែលមានសភាពធ្ងន់ធ្ងរបំផុត ក្នុងរយៈពេល៣០ឆ្នាំ។ ខ្ញុំបានចំណាយពេលជាច្រើនម៉ោង នៅក្នុងការជោគព្រឹល ដែលធ្លាក់មិនចេះឈប់ ជាហេតុធ្វើឲ្យសាច់ដុំខ្ញុំឈឺ។ ពេលនោះ ខ្ញុំក៏មានអារម្មណ៍ថា ការប្រឹងប្រែងរបស់ខ្ញុំ ដូចជាគ្មានផ្លែផ្កាអ្វីសោះ បានជាខ្ញុំបោះជំហានចូលក្នុងផ្ទះវិញ ទាំងគោះស្បែកជើងកវែងខ្លាំងៗ។ ប៉ុន្តែ ពេលចូលទៅដល់ខាងក្នុង ខ្ញុំក៏បានទទួលការស្វាគមន៍ពីកម្តៅភ្លើងក៏កក់ក្តៅ និងពីកូនៗរបស់ខ្ញុំ ដែលកំពុងជួបជុំគ្នា នៅជុំវិញភ្លើងនោះ។ ខណៈពេលដែលខ្ញុំសម្លឹងមើលទៅក្រៅផ្ទះ តាមមាត់បង្អួចផ្ទះខ្ញុំ ទស្សនៈដែលខ្ញុំមាន ចំពោះអាកាសធាតុក៏បានផ្លាស់ប្តូរទាំងស្រុង។ ខ្ញុំមិនបានគិតអំពីការងារ ដែលខ្ញុំត្រូវធ្វើជាបន្ថែមទៀតឡើយ ផ្ទុយទៅវិញ ខ្ញុំបានគយគន់សម្រស់នៃមែកឈើដែលបានកក និងមើលទៅព្រឹលដែលបានគ្របដណ្តប់ទេសភាពរដូវរងាដែលគ្មានពណ៌។ ពេលខ្ញុំអានទំនុកដំកើង ជំពូក៧៣ ខ្ញុំបានឃើញការពិពណ៌នារបស់លោកអេសាភ ដែលបានផ្លាស់ប្តូរពីការនិយាយអំពីការលំបាក ដែលធ្ងន់ធ្ងរជាងខ្ញុំ ទៅរកការនិយាយអំពីការល្អវិញ។ នៅដើមជំពូក គាត់បានពោលពាក្យដំងូរអំពីដំណើររបស់លោកិយ ដែលក្នុងនោះ មនុស្សអាក្រក់ហាក់ដូចជាបានទទួលរង្វាន់។ គាត់មានការសង្ស័យ អំពីតម្លៃនៃការរស់នៅ ខុសពីលោកិយ និងការរស់នៅដើម្បីប្រយោជន៍អ្នកដទៃ(ខ.១៣)។ ប៉ុន្តែ ពេលដែលគាត់បានចូលក្នុងទីបរិសុទ្ធរបស់ព្រះ ទស្សនៈគាត់ក៏បានផ្លាស់ប្តូរ(ខ.១៦-១៧) ដោយគាត់ចាំថា ព្រះទ្រង់នឹងជំនុះជម្រះលោកិយ នឹងជម្រះបញ្ហារបស់លោកិយ យ៉ាងឥតខ្ចោះ ហើយដែលសំខាន់ជាងនោះទៀត គឺគាត់ដឹងថា ការនៅជិតព្រះ គឺជាការដ៏គាប់ប្រសើរណាស់(ខ.២៨)។ ពេលដែលយើងមានការពិបាកចិត្ត…
Read articleការស្រេកឃ្លានរកព្រះ
ថ្ងៃមួយ កូនស្រីខ្ញុំបានមកលេងចៅប្រុសខ្ញុំ ដែលមានអាយុ១ឆ្នាំ។ ខ្ញុំកំពុងតែរៀបចំខ្លួនចេញពីផ្ទះ ដើម្បីធ្វើកិច្ចការខ្លះ ប៉ុន្តែ គ្រាន់តែខ្ញុំដើរចេញពីបន្ទប់បានបន្តិច ចៅប្រុសខ្ញុំក៏បានចាប់ផ្តើមយំ។ វាក៏បានយំដូចនេះពីរដង ហើយជារៀងរាល់ពេលវាយំម្តងៗ ខ្ញុំត្រូវត្រឡប់មកវិញ ហើយចំណាយពេលជាមួយវាមួយភ្លែត។ ពេលខ្ញុំដើរចេញតាមទ្វារជាលើកទីបី បបូរមាត់ដ៏តូចរបស់វាក៏បានពេបចង់យំទៀត។ នៅពេលនោះ កូនស្រីខ្ញុំក៏បានប្រាប់ខ្ញុំថា “ប៉ា ហេតុអ្វីប៉ាមិនយកវា ទៅជាមួយផង?” អ្នកដែលមានចៅបង្កើត គឺសុទ្ធតែអាចនិយាយប្រាប់អ្នកថា នឹងមានអ្វីកើតឡើងបន្ទាប់។ ចៅរបស់ខ្ញុំក៏បានឡើងជិះឡានទៅជាមួយខ្ញុំ គឺព្រោះតែវាដឹងថាខ្ញុំស្រឡាញ់វា។ យ៉ាងណាមិញ ចិត្តរបស់យើង ដែលស្រេកឃ្លានរកព្រះ ក៏បានទទួលការឆ្លើយតប ដោយសេចក្តីស្រឡាញ់ផងដែរ។ ព្រះគម្ពីរបានធានាដល់យើងថា យើងអាច “ស្គាល់ និងពឹងផ្អែកលើសេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានចំពោះយើង”(១យ៉ូហាន ៤:១៦)។ ព្រះទ្រង់មិនបានស្រឡាញ់យើង ដោយសារការអ្វីដែលយើងបានធ្វើ ឬមិនបានធ្វើនោះឡើយ។ សេចក្តីស្រឡាញ់របស់ទ្រង់ មិនពឹងផ្អែកលើភាពសក្តិសមរបស់យើងសោះឡើយ ប៉ុន្តែ ពឹងផ្អែកទៅលើសេចក្តីល្អ និងសេចក្តីស្មោះត្រង់របស់ទ្រង់។ ពេលដែលលោកិយដែលនៅជុំវិញយើង មិនមានសេចក្តីស្រឡាញ់ និងមិនសប្បុរស យើងអាចពឹងផ្អែកលើសេចក្តីស្រឡាញ់ដែលមិនចេះប្រែប្រួលរបស់ព្រះ ជាប្រភពនៃក្តីសង្ឃឹម និងសន្តិភាពរបស់យើង។ ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ បានបង្ហាញព្រះទ័យរបស់ទ្រង់ ដល់យើង តាមរយៈការប្រទានព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ធ្វើជាអំណោយដល់យើង។…
Read articleការរង់ចាំ ដោយការរំពឹង
ជារៀងរាល់ថ្ងៃទី១ខែឧសភា នៅទីក្រុងអុកស្វឺត ប្រទេសអង់គ្លេស ហ្វូងមនុស្សតែងតែមកជួបជុំនៅពេលព្រឹកព្រលឹម ដើម្បីទទួលស្វាគមន៍រដូវផ្ការីក។ នៅវេលាម៉ោង ៦ព្រឹក ក្រុមចម្រៀងមហាវិទ្យាល័យម៉ាកដាលេន បានបន្លឺសម្លេងច្រៀង ពីលើប៉មម៉ាក់ដាលេន។ មនុស្សរាប់ពាន់អ្នកបានរង់ចាំ ដោយការរំពឹងថា ស្បៃរាត្រីនឹងត្រូវលើកចេញ បន្ទាប់ពីបទចម្រៀង និងសម្លេងជួងបានបន្លឺឡើង។ ជាញឹកញាប់ ខ្ញុំក៏មានការរង់ចាំផងដែរ គឺមិនខុសពីហ្វូងមនុស្សទាំងនោះឡើយ។ ខ្ញុំរង់ចាំ ចម្លើយសម្រាប់ការអធិស្ឋានរបស់ខ្ញុំ ឬរង់ចាំការដឹកនាំមកពីព្រះអម្ចាស់ជាដើម។ ទោះបីជាខ្ញុំមិនដឹងថា ការរង់ចាំរបស់ខ្ញុំ នឹងបញ្ចប់នៅពេលណាពិតប្រាកដក៏ដោយ ក៏ខ្ញុំកំពុងតែរៀនរង់ចំា ដោយការរំពឹង។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក ១៣០ អ្នកនិពន្ធទំនុកដំកើង បានសរសេរអំពីការមានទុក្ខជាទម្ងន់ ដោយសារគាត់កំពុងប្រឈមមុខនឹងបញ្ហា ដែលហាក់ដូចជាពេលយប់ដែលងងឹតបំផុត។ ក្នុងពេលដែលមានទុក្ខនោះ គាត់ក៏បានសម្រេចចិត្តទុកចិត្តព្រះ ហើយប្រុងចិត្ត ដូចជាអ្នកយាម កំពុងមាននាទីជាអ្នករង់ចាំប្រកាសថា ថ្ងៃភ្លឺហើយ។ គឺដូចដែលគាត់បានពោលថា “ព្រលឹងនៃទូលបង្គំរង់ចាំព្រះអម្ចាស់ ជាជាងពួកយាមល្បាតរង់ចាំភ្លឺឡើង អើ ជាជាងពួកយាមល្បាតរង់ចាំភ្លឺឡើងទៅទៀត”(ខ.៦)។ អ្នកនិពន្ធទំនុកដំកើងបានរំពឹងរង់ចាំព្រះអម្ចាស់ រំដោះគាត់ចេញពីភាពងងឹតនៃបញ្ហាគាត់ ដោយជឿជាក់លើភាពស្មោះត្រង់របស់ទ្រង់ បានជាគាត់មានសេចក្តីសង្ឃឹមថា នឹងអាចអត់ទ្រាំ សូម្បីតែនៅក្នុងពេលដែលគាត់មានទុក្ខក៏ដោយ។ ដោយផ្អែកទៅលើព្រះបន្ទូលសន្យារបស់ព្រះ នៅក្នុងព្រះគម្ពីរទាំងមូល សេចក្តីសង្ឃឹមនោះអនុញ្ញាតឲ្យគាត់ បន្តរង់ចាំ ទោះបីជាគាត់មិនទាន់បានឃើញពន្លឺលេចឡើងក៏ដោយ។…
Read articleការកាត់ផ្តាច់ច្រវ៉ាក់
មានពេលមួយ ខ្ញុំបានទៅទស្សនាព្រះវិហារធំមួយ ដែលមានឈ្មោះថា ព្រះវិហារព្រះគ្រីស្ទ នៅក្រុងស្តូនថោន ក្នុងតំបន់ហ្សានហ្ស៊ីបា ហើយខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលខ្ញុំដឹងថា ព្រះវិហារនេះមានទីតាំងនៅលើកន្លែង ដែលជាអតីតផ្សាទាសករដ៏ធំបំផុត នៅតំបន់អាហ្រ្វិកខាងកើត។ អ្នកគូរប្លង់រចនាព្រះវិហារធំនេះបានប្រើនិមិត្តសញ្ញាមួយ ដើម្បីបង្ហាញអំពីរបៀបដែលដំណឹងល្អ បានវាយបំបាក់ច្រវ៉ាក់នៃរបបទាសភាព។ កន្លែងនោះមិនមែនជាកន្លែងនៃការអាក្រក់ និងភាពសាហាវព្រៃផ្សៃទៀតឡើយ ប៉ុន្តែ ជាកន្លែងដែលគ្របដណ្តប់ទៅដោយព្រះគុណព្រះ។ អ្នកសាងសង់ព្រះវិហារធំនោះ ចង់បង្ហាញអំពីដំណើរនៃការសុគតរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាង ដែលបានរំដោះយើងឲ្យរួចពីបាប គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ នៅក្នុងសំបុត្រ ដែលគាត់បានសរសេរផ្ញើទៅពួកជំនុំក្រុងអេភេសូរថា “យើងបានសេចក្តីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់”(អេភេសូរ ១:៧)។ ត្រង់ចំណុចនេះ គាត់បានប្រើពាក្យ ប្រោសលោះ ដែលគេនិយមប្រើ នៅក្នុងផ្សា នៅគ្រាសញ្ញាចាស់ ដែលមានការបង់ប្រាក់លោះមនុស្ស ឬវត្ថុណាមួយ។ ព្រះយេស៊ូវបានបង់ថ្លៃលោះ យើងម្នាក់ៗ ឲ្យរួចពីជីវិតជាទាសករ នៃអំពើបាប និងការប្រព្រឹត្តខុស។ ក្នុងដើមដំបូងនៃសំបុត្ររបស់សាវ័កប៉ុល(ខ.៣-១៤) គាត់បង្ហាញពីក្តីអំណរដ៏ពោរពេញ ដែលបានមកពីការគិត អំពីសេរីភាព ក្នុងព្រះគ្រីស្ទ។ គាត់បានចង្អុលបង្ហាញ អំពីព្រះរាជកិច្ចនៃព្រះគុណព្រះ ដែលបានប្រទានមកយើង តាមរយៈការសុគតរបស់ព្រះយេស៊ូវ ដែលបានរំដោះយើងឲ្យរួចពីចំណងនៃអំពើបាប។ យើងមិនចាំបាច់ត្រូវធ្វើជាទាសករនៃអំពើបាបទៀតទេ ដ្បិតទ្រង់បានរំដោះយើងឲ្យមានសេរីភាព ដើម្បីរស់នៅថ្វាយព្រះ និងថ្វាយសិរីល្អទ្រង់។—AMY…
Read articleចូរមើលទៅព្រះយេស៊ូវម្តងហើយម្តងទៀត
លោកគ្រូប្រាដឺ ចាស់ស្ទីស(Brother Justice) ជាមនុស្សស្មោះត្រង់។ គាត់មានការប្តូរផ្តាច់ចំពោះទំនាក់ទំនងប្តីប្រពន្ធរបស់គាត់ និងមានការប្តេជ្ញាចិត្ត ចំពោះការងារជាបុគ្គលិកប្រៃសណីយ៍ ហើយជារៀងរាល់ថ្ងៃអាទិត្យ គាត់បានឈរបម្រើព្រះ ក្នុងនាមជាអ្នកដឹកនាំពួកជំនុំ ក្នុងតំបន់។ កាលពីពេលថ្មីៗនេះ ខ្ញុំបានទៅលេងព្រះវិហារ ដែលខ្ញុំបានទៅថ្វាយបង្គំកាលពីក្មេង ហើយនៅលើព្យាណូនៅក្នុងព្រះវិហារនោះ មានជួងមួយ ដែលលោកគ្រូប្រាដឺ ចាស់ស្ទីស បានវាយកាលពីមុន ជាសញ្ញាឲ្យយើងដឹងថា ម៉ោងរៀនព្រះគម្ពីរ ជិតចប់ហើយ។ ជួងនោះ បានធន់នៅអស់កាលជាច្រើនឆ្នាំ។ ហើយទោះបីជាលោកប្រាដឺបានទៅនៅជាមួយព្រះអម្ចាស់ អស់រយៈពេលជាច្រើនឆ្នំាហើយក្តី កេរដំណែលនៃភាពស្មោះត្រង់របស់គាត់ បានស្ថិតស្ថេរនៅរហូតមកដល់សព្វថ្ងៃ។ បទគម្ពីរហេព្រើ ជំពូក ៣ បាននាំចិត្តអ្នកអាន ឲ្យពិចារណាអំពីអ្នកបម្រើ និងព្រះរាជបុត្រាដ៏ស្មោះត្រង់។ ក្នុងនាមជា “អ្នកបម្រើ” ព្រះ លោកម៉ូសេមានភាពស្មោះត្រង់ យ៉ាងពិតប្រាកដមិនអាចប្រកែកបាន ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរបានបង្រៀនអ្នកជឿគ្រប់រូបឲ្យផ្តោតចិត្ត ទៅលើព្រះយេស៊ូវ។ “ដូច្នេះ បងប្អូនបរិសុទ្ធ ដែលមានចំណែកក្នុងការងារស្ថានសួគ៌អើយ ចូរពិចារណាពីព្រះយេស៊ូវចុះ”(ខ.១)។ នេះជាការលើកទឹកចិត្ត សម្រាប់អស់អ្នកដែលជួបការល្បួង(២:១៨)។ កេរដំណែលដ៏ល្អរបស់ពួកគេ អាចកើតមាន ដោយសារតែពួកគេបានដើរតាមព្រះយេស៊ូវ តែប៉ុណ្ណោះ ដែលទ្រង់ជាអង្គ ដ៏ស្មោះត្រង់។…
Read articleនៅក្នុងការហ្វឹកហាត់ការងារ
មានពេលមួយគ្រូរបស់កូនប្រុសខ្ញុំ បានសុំឲ្យខ្ញុំ ទៅបម្រើការជាអ្នកមើលការខុសត្រូវសិស្ស នៅក្នុងការបោះជំរុំសម្រាប់មុខវិជ្ជាវិទ្យាសាស្រ្ត។ ពេលនោះ ខ្ញុំក៏មានការស្ទាក់ស្ទើរ។ តើខ្ញុំអាចធ្វើជាគំរូសម្រាប់ពួកគេយ៉ាងដូចម្តេច បើខ្ញុំធ្លាប់មានកំហុសជាច្រើនកាលពីអតីតកាល ហើយខ្ញុំនៅមានការតយុទ្ធយ៉ាងពិបាក ព្រមទាំងជំពប់ដួល និងរអិលដួលចូលទៅក្នុងទម្លាប់ចាស់ទៀតនោះ? ព្រះទ្រង់បានជួយឲ្យខ្ញុំស្រឡាញ់ និងចិញ្ចឹមកូនប្រុសខ្ញុំ ប៉ុន្តែ ខ្ញុំច្រើនតែមានការសង្ស័យ ថាតើទ្រង់អាចប្រើខ្ញុំ នៅក្នុងការបម្រើអ្នកដទៃឬអត់។ មានតែព្រះទេ ជាអង្គដែលល្អឥតខ្ចោះ ដែលអាចកែប្រែចិត្ត និងជីវិតរបស់មនុស្ស។ ប៉ុន្តែ ជួនកាល ខ្ញុំនៅតែមិនអាចទទួលស្គាល់ថា ព្រះទ្រង់អាចធ្វើឲ្យជីវិតយើងផ្លាស់ប្រែ។ ក្រោយមក ព្រះវិញ្ញាណបរិសុទ្ធក៏បានរំឭកខ្ញុំ អំពីការដែលសាវ័កប៉ុលបានលើកទឹកចិត្តលោកធីម៉ូថេ ឲ្យឱបក្រសោបយកការហ្វឹកហាត់ក្នុងការងារបម្រើព្រះ និងអត់ទ្រាំ ក្នុងជំនឿ ហើយប្រើអំណោយទាន ដែលព្រះទ្រង់បានប្រទានគាត់(២ធីម៉ូថេ ១:៦)។ លោកធីម៉ូថេ អាចមានចិត្តក្លាហាន ដោយសារព្រះទ្រង់ជាប្រភពនៃកម្លាំងគាត់ ទ្រង់ជួយគាត់ ឲ្យមានសេចក្តីស្រឡាញ់ ហើយមានការលុតដំ នៅពេលដែលគាត់បន្តលូតលាស់ និងបម្រើអ្នកដែលគាត់អាចទៅដល់(ខ.៧)។ ព្រះគ្រីស្ទបានសង្រ្គោះ និងប្រទានកម្លាំងយើង ឲ្យថ្វាយព្រះកិត្តិនាមដល់ទ្រង់ ដោយប្រើជីវិតយើង មិនមែនដោយសារ យើងមានសមត្ថភាពពិសេសនោះទេ តែដោយសារយើងម្នាក់ៗ ជាសមាជិកដ៏មានតម្លៃក្នុងមហាគ្រួសារទ្រង់(ខ.៩)។ យើងអាចអត់ទ្រាំ ដោយទំនុកចិត្ត ពេលដែលយើងដឹងថា តួនាទីរបស់យើង គឺត្រូវស្រឡាញ់ព្រះ…
Read article