ទោះទៅទីណាក៏ដោយ
ពេលដែលខ្ញុំកំពុងបើកទំព័រអាល់ប៊ុមរូបថតអាពាហ៍ពិពាហ៍របស់ខ្ញុំ ម្រាមដៃរបស់ខ្ញុំក៏បានឈប់បើក នៅត្រង់រូបថតខ្ញុំថតជាមួយស្វាមីរបស់ខ្ញុំ ដែលកាលនោះ យើងទើបតែបានទទួលការប្រកាសជាប្តីនិងប្រពន្ធ។ កាលនោះ ខ្ញុំបានបង្ហាញចេញនូវការប្តេជ្ញាចិត្តរបស់ខ្ញុំ យ៉ាងច្បាស់លាស់ចំពោះគាត់។ ខ្ញុំព្រមទៅជាមួយគាត់ ទោះគាត់នាំខ្ញុំទៅទីណាក៏ដោយ ។ ជិត៤ទសវត្សរ៍ក្រោយមក ទំនាក់ទំនងប្តីប្រពន្ធយើង ក៏បានចងភ្ជាប់គ្នាយ៉ាងជាប់ ដោយចំណងនៃសេចក្តីស្រឡាញ់ និងការប្តេជ្ញាចិត្ត ដែលបានចម្លងយើង ឲ្យឆ្លងកាត់ពេលដែលយើងជួបរឿងអាក្រក់ និងពេលដែលយើងជួបរឿងល្អ។ ពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំបានធ្វើការប្តេជ្ញាចិត្តជាថ្មីថា ខ្ញុំព្រមទៅជាមួយគាត់ ទោះគាត់នាំខ្ញុំទៅទីណាក៏ដោយ ។ ក្នុងបទគម្ពីរយេរេមា ២:២ ព្រះទ្រង់បាននឹកចាំ អំពីរាស្រ្តអ៊ីស្រាអែល ជាទីស្រឡាញ់របស់ទ្រង់ ដែលបានដើរផ្លូវខុស។ គឺដូចដែលទ្រង់មានបន្ទូលថា “គឺអញនឹកចាំពីឯងកាលនៅក្មេង ដែលឯងមានចិត្តកួចចំពោះអញ ហើយពីសេចក្តីស្រឡាញ់របស់ឯង កាលទើបនឹងបានគ្នា គឺដែលឯងបានដើរតាមអញ នៅក្នុងទីរហោស្ថាន”។ ចំពោះពាក្យ ចិត្តគួច ព្រះគម្ពីរដើមជាភាសាហេព្រើរ បានប្រើពាក្យដែលសំដៅទៅលើ ភាពស្មោះត្រង់ និងការប្តេជ្ញាចិត្ត ក្នុងកំរិតខ្ពស់បំផុត ដែលអាចធ្វើទៅបាន។ ពីដំបូង ពួកអ៊ីស្រាអែលបានបង្ហាញចេញនូវការប្តូរផ្តាច់ឥតងាករេ ចំពោះព្រះ ប៉ុន្តែ ក្រោយមក ពួកគេក៏បានងាកបែរចេញពីទ្រង់បន្តិចម្តងៗ។ ពួកគេមានការប្តូរផ្តាច់ដ៏មុតមាំ នៅគ្រាដំបូង ប៉ុន្តែ ការសប្បាយភ្លេចខ្លួន…
Read articleសីល្បៈនៃការអត់ឱនទោស
កាលពីពេលរសៀលថ្ងៃមួយ ខ្ញុំបានចំណាយពេល២ម៉ោង នៅពិធីតាំងពិពណ៌សិល្បៈ ក្រោមចំណងជើងថា ឪពុក និងកូនប្រុសទាំងពីររបស់គាត់ : សិល្បៈនៃការអត់ឱនទោស ។ នៅទីនោះ ស្នាដៃសីល្បៈនីមួយៗផ្តោតទៅលើ រឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវ អំពីកូនពៅវង្វេង (មើលលូកា ១៥:១១-៣១)។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះផ្ទាំងគំនូររបស់លោកអេវើត រ៉ូចាស(Edward Rojas) ស្តីអំពីកូនពៅវង្វេង។ ខ្ញុំឃើញផ្ទាំងគំនូរនេះមានអត្ថន័យដ៏មានអំណាច។ ផ្ទាំងគំនូរនេះ ពិពណ៌នា អំពីកូនប្រុសដែលបានដើរផ្លូវខុស វិលត្រឡប់មកផ្ទះវិញ ដោយសម្លៀកបំពាក់កណ្តាច ហើយដើរឈ្ងោកមុខ។ គាត់បានចាកចេញពីទឹកដីនៃសេចក្តីស្លាប់ ហើយបោះជំហានចូលទៅក្នុងផ្លូវមួយ ដែលឪពុករបស់គាត់កំពុងរត់មករកគាត់។ នៅផ្នែកខាងក្រោមនៃផ្ទាំងគំនូរនោះ មានសរសេរព្រះបន្ទូលព្រះយេស៊ូវថា “លុះឪពុកឃើញពីចំងាយហើយ ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបវា”(ខ.២០)។ គ្រាន់តែបានឃើញផ្ទាំងគំនូរនោះ ខ្ញុំក៏មានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ដោយនឹកចាំជាថ្មីម្តងទៀត អំពីរបៀបដែលសេចក្តីស្រឡាញ់ដែលមិនចេះប្រែប្រួលរបស់ព្រះ បានកែរប្រែជីវិតខ្ញុំ។ ពេលខ្ញុំដើរចេញពីទ្រង់ ទ្រង់មិនបានបែរខ្នងដាក់ខ្ញុំវិញទេ ប៉ុន្តែ នៅតែតាមមើល និងរង់ចាំខ្ញុំវិលត្រឡប់មករកទ្រង់វិញ។ ខ្ញុំមិនសក្តិសមនឹងទទួលសេចក្តីស្រឡាញ់របស់ទ្រង់ទេ តែសេចក្តីស្រឡាញ់ទ្រង់មិនចេះប្រែប្រួល។ ខ្ញុំច្រើនតែមិនអើពើរ ចំពោះក្តីស្រឡាញ់ទ្រង់ តែទ្រង់មិនដែលដកសេចក្តីស្រឡាញ់ទ្រង់ចេញពីខ្ញុំឡើយ។ យើងរាល់គ្នាសុទ្ធតែមានបាប តែព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ បានឈោងព្រះហស្តមកទទួលស្វាគមន៍យើង គឺមិនខុសពីឪពុក នៅក្នុងរឿងកូនពៅវង្វេង…
Read articleកុំទាន់ប្រញាប់
លោកគ្រូដាឡាស វីឡាត(Dallas Willard)ធ្លាប់មានប្រសាសន៍ នៅក្នុងសេចក្តីបង្រៀនរបស់គាត់ថា “អ្នកត្រូវតែកំចាត់ភាពប្រញាប់ប្រញាល់ ដោយមិនបន្ធូរដៃ”។ ពេលដែលមិត្តភក្តិរបស់ខ្ញុំពីរនាក់ បានដកស្រង់សម្តីនេះ មកប្រាប់ខ្ញុំ ម្តងហើយម្តងទៀត ខ្ញុំក៏បានដឹងថា ខ្ញុំចាំបាច់ត្រូវយកវាមកពិចារណា។ តើខ្ញុំកំពុងតែខ្ជះខ្ជាយពេលវេលា និងកម្លាំង ត្រង់ចំណុចណាខ្លះ? ដែលសំខាន់ជាងនេះទៀតនោះ តើខ្ញុំកំពុងតែប្រញាប់ប្រញាល់ទៅណា ដោយមិនបានស្វែងរកការដឹកនាំ និងជំនួយមកពីព្រះ? ជាច្រើនសប្តាហ៍ ជាច្រើនខែក្រោយមក ខ្ញុំក៏បាននឹកចាំ អំពីពាក្យសម្តីទាំងនោះ ហើយក៏បានរៀបចំខ្លួន ឲ្យងាកបែរមករកព្រះអម្ចាស់ និងប្រាជ្ញារបស់ទ្រង់វិញ។ ខ្ញុំក៏បានរំឭកខ្លួនឯង ឲ្យទុកចិត្តទ្រង់ ជាជាងពឹងផ្អែកទៅលើគំនិតខ្លួនឯង។ សរុបមក ការប្រញាប់ប្រញាល់ យ៉ាងវឹកវរ ហាក់ដូចជា ផ្ទុយនឹង “សេចក្តីសុខ ឬសន្តិភាពដ៏ពេញខ្នាត” ដែលហោរាអេសាយ បានមានប្រសាសន៍។ ព្រះអម្ចាស់ប្រទានអំណោយនៃសេចក្តីសុខសាន្តដ៏ពេញខ្នាត ដល់ “អ្នកដែលមានគំនិតជាប់តាមទ្រង់” ព្រោះពួកគេបានទុកចិត្តទ្រង់ (ខ.៣)។ ហើយទ្រង់សក្តិសមនឹងឲ្យយើងទុកចិត្ត នៅថ្ងៃនេះ ថ្ងៃស្អែក និងជារៀងរហូត “ដ្បិតព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាថ្មដាដ៏នៅអស់កល្បជានិច្ច”(ខ.៤)។ ការទុកចិត្តព្រះ ដោយមានគំនិតជាប់តាមទ្រង់ គឺជាថ្នាំព្យាបាលជីវិតដែលមានភាពប្រញាប់ប្រញាល់។ ចុះចំណែកយើងវិញ? តើយើងមានអារម្មណ៍ថា យើងមានភាពប្រញាប់ប្រញាល់ ឬតក់ក្រហល់ឬទេ?…
Read articleបញ្ហានៃដើមកំណើត
ក្នុងវប្បធម៌អឺរ៉ុប តាមធម្មតា គេសួរគ្នាថា “តើអ្នកមកពីណា?” យើងច្រើនតែប្រើសំណួរនេះ ដើម្បីឲ្យបានស្គាល់នរណាម្នាក់ ជាបន្ថែមទៀត។ ប៉ុន្តែ មនុស្សជាច្រើន មានការពិបាក នៅក្នុងការឆ្លើយសំណួរនេះ។ ជួនកាល យើងមិនចង់ផ្តល់ពត៌មានលម្អឹតអំពីខ្លួនយើងទេ។ ក្នុងកណ្ឌគម្ពីរពួកចៅហ្វាយ លោកយែបថា ប្រហែលជាមិនចង់ឆ្លើយសំណួរនេះ ទាល់តែសោះ។ បងប្អួនចុងរបស់គាត់ បានបណ្តេញគាត់ចេញពីស្រុកកំណើតរបស់គាត់ នៅស្រុកកាឡាត ដោយសារគាត់មានដើមកំណើតដ៏គួរឲ្យសង្ស័យ។ ពួកគេបានស្រែកដាក់គាត់ថា “ឯងជាកូនខាងក្រៅ”(ពួកចៅហ្វាយ ១១:២)។ ជាក់ស្តែង បទគម្ពីរបានចែងយ៉ាងច្បាស់ថា ម្តាយរបស់គាត់ គឺជាស្រ្តីរកស៊ីផ្លូវភេទ(ខ.១)។ ប៉ុន្តែ លោកយែបថា មានលក្ខណៈជាអ្នកដឹកនាំពីកំណើត ហើយនៅពេលដែលពួកសាសន៍ដទៃបានលើកគ្នាមកវាយស្រុកកាឡាត ពួកអ្នកដែលបានឲ្យគាត់វេចបង្វេច ចង់ឲ្យគាត់វិលត្រឡប់មកវិញភ្លាម។ ពួកគេប្រាប់គាត់ថា “សូមមកធ្វើជាមេទ័ព លើយើងរាល់គ្នា”(ខ.៦)។ លោកយែបថា ក៏បានសួរគេថា “តើអ្នករាល់គ្នាមិនបានស្អប់ខ្ញុំ ហើយបណ្តេញចេញពីផ្ទះឪពុកខ្ញុំទេឬអី?”(ខ.៧)។ បន្ទាប់ពីគាត់បានទទួលការធានាថា ពួកគេនឹងមិនប្រព្រឹត្តចំពោះគាត់ដូចមុនទៀតទេ គាត់ក៏បានយល់ព្រមដឹកនាំពួកគេ។ ព្រះគម្ពីរបានចែងថា “ព្រះវិញ្ញាណនៃព្រះយេហូវ៉ា ទ្រង់ក៏មកសណ្ឋិតលើយែបថា”(ខ.២៩)។ គាត់ក៏បានដឹកនាំពួកគេ ដោយសេចក្តីជំនឿ ឆ្ពោះទៅរកជ័យជម្នះដ៏អស្ចារ្យ។ ព្រះគម្ពីរសញ្ញាថ្មីក៏បានលើកឡើងអំពីគាត់ នៅក្នុងបញ្ជីឈ្មោះវីរៈបុរសនៃសេចក្តីជំនឿផងដែរ(ហេព្រើ ១១:៣២)។ ជាញឹកញាប់ ព្រះទ្រង់បានជ្រើសរើសមនុស្សដែលមិនសមទំនង…
Read articleការរៀនស្គាល់ព្រះ
ខ្ញុំនៅចាំថា កាលពីមុន ខ្ញុំចង់ក្លាយជាម្តាយម្នាក់។ ខ្ញុំបានស្រមៃថា ខ្ញុំនឹងរៀបការ ហើយមានកូនពរនៅក្នុងដៃជាលើកទីមួយ។ ទីបំផុត ពេលខ្ញុំបានរៀបការ ស្វាមីខ្ញុំ ហើយនិងខ្ញុំ មិនដែលគិតថា យើងនឹងរង់ចាំពង្រីកគ្រួសារយើង នៅពេលក្រោយឡើយ។ ប៉ុន្តែ រៀងរាល់លើកដែលខ្ញុំបានធ្វើតេស ដើម្បីឲ្យដឹងថា ខ្ញុំមានផ្ទៃពោះឬអត់ យើងក៏បានទទួលលទ្ធផលអវិជ្ជមាន បានជាយើងដឹងថា យើងកំពុងតែមានបញ្ហាអត់កូន។ អស់រយៈពេលជាច្រើនខែ ដែលយើងបានទៅជួបវេជ្ជបណ្ឌិត រួចក៏បានធ្វើតេស ហើយយើងទទួលបានតែទឹកភ្នែក។ យើងកំពុងស្ថិតនៅក្នុងកណ្តាលខ្យល់ព្យុះ។ ការអត់កូនគឺប្រៀបបាននឹងគ្រាប់ថ្នាំដ៏សែនល្វីង ដែលយើងត្រូវលេប ហើយក៏បានធ្វើឲ្យខ្ញុំឆ្ងល់ អំពីសេចក្តីល្អ និងសេចក្តីស្មោះត្រង់របស់ព្រះ។ ពេលខ្ញុំនិយាយអំពីដំណើរជីវិតដ៏ពិបាកកាលនោះ ខ្ញុំក៏បាននឹកចាំ អំពីរឿងពួកសិស្សរបស់ព្រះយេស៊ូវ ដែលបានជាប់នៅក្នុងខ្យល់ព្យុះ នៅក្នុងសមុទ្រ ក្នុងបទគម្ពីរ យ៉ូហាន ជំពូក ៦។ ខណៈពេលដែលពួកគេជួបទុក្ខធំ ដោយសារទឹករលកធំៗ និងភាពងងឹត នៅក្នុងខ្យល់ព្យុះ ព្រះយេស៊ូវក៏បានយាងមករកពួកគេ ដោយដើរនៅលើទឹករលកដែលកំពុងបក់បោកខ្លាំង ដោយសារខ្យល់ព្យុះ។ ទ្រង់ក៏បានជួយឲ្យពួកគេមានចិត្តស្ងប់ ដោយព្រះវត្តមានទ្រង់ ព្រមទាំងមានបន្ទូលថា “កុំភ័យអី គឺខ្ញុំទេតើ”(ខ.២០)។ ខ្ញុំ និងស្វាមីខ្ញុំមិនដឹងថា មានអ្វីកំពុងតែមករកយើង នៅក្នុងពេលដែលយើងជួបខ្យល់ព្យុះនៃជីវិតឡើយ…
Read articleគ្រាន់តែ១វិនាទីប៉ុណ្ណោះ
អ្នកវិទ្យាសាស្រ្តមិនសូវជាមានការស្កប់ចិត្តចំពោះពេលវេលាឡើយ។ នៅចុងឆ្នាំ២០១៦ អ្នកវិទ្យាសាស្រ្ត នៅមជ្ឈមណ្ឌលអាវកាសហ្គោដាត នៅរដ្ឋមារីលែន បានរាប់បន្ថែមពេល១វិនាទី ពីលើរយៈពេលសរុបក្នុងមួយឆ្នាំ។ ដូចនេះ បើអ្នកមានអាម្មណ៍ថា ឆ្នាំនោះមានរយៈពេលយូរជាងមុនបន្តិច នោះអ្នកគិតត្រូវហើយ។ ហេតុអ្វីបានជាពួកគេរាប់បន្ថែមរយៈពេល១វិនាទីយ៉ាងដូចនេះ? ដោយសារផែនដីបានវិលយឺតជាងមុនបន្តិច នោះរយៈពេលមួយឆ្នាំក៏បានប្រែជាយូរជាងមុនបន្តិច។ ពេលអ្នកវិទ្យាសាស្រ្តតាមដានវត្ថុដែលមនុស្សបង្កើត បាញ់ឡើងទៅក្នុងអវកាស ពួកគេត្រូវតែផ្ទៀងពេលវេលាឲ្យត្រូវ។ ការធ្វើដូចនេះ គឺដើម្បីឲ្យកម្មវិធីបញ្ជៀសការបុកគ្នា មានភាពត្រឹមត្រូវ នោះបើយោងតាមអ្នកវិទ្យាសាស្រ្ត។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់មនុស្សភាគច្រើន ការកើនឡើង ឬការបាត់បង់រយៈពេលមួយវិនាទី គឺមិនមានអ្វីខុសប្លែកទេ។ តែតាមព្រះគម្ពីរ ពេលវេលារបស់យើង និងរបៀបដែលយើងប្រើពេលវេលា គឺសំខាន់ណាស់។ ឧទាហរណ៍ សាវ័កប៉ុលបានរំឭកយើង ក្នុងបទគម្ពីរ ១កូរិនថូស ៧:២៩ ថា “ពេលវេលាខ្លីណាស់”។ ពេលវេលាសម្រាប់ឲ្យយើងធ្វើការបម្រើព្រះ គឺមានកំណត់ ដូចនេះ យើងត្រូវប្រើវា ដោយភាពឆ្លាតវ័យ។ គាត់បានជំរុញយើង ឲ្យ “លៃយកឱកាសឲ្យទាន់ពេលផង ពីព្រោះសម័យនេះអាក្រក់ណាស់”(អេភេសូរ ៥:១៦)។ ការនេះមិនមានន័យថា យើងត្រូវតែរាប់វិនាទីនីមួយៗ ដូចអ្នកវិទ្យាសាស្រ្តឡើយ តែពេលដែលយើងពិចារណា អំពីភាពរួញខ្លីនៃជីវិត(ទំនុកដំកើង ៣៩:៤) យើងអាចនឹកចាំ អំពីសារៈសំខាន់នៃការប្រើប្រាស់ពេលវេលា…
Read article