មូលហេតុដែលត្រូវច្រៀង
កាលខ្ញុំមានអាយុ១៣ឆ្នំា សាលារៀនរបស់ខ្ញុំ បានតម្រូវឲ្យសិស្សរៀនមុខវិជ្ជាបួន ដែលមានការរុករក ដូចជាសេដ្ឋកិច្ចក្នុងផ្ទះ សីល្បៈ ចម្រៀងជាក្រុម និងជាងឈើ។ នៅថ្ងៃដំបូង ដែលខ្ញុំរៀនមុខវិជ្ជាចម្រៀងជាក្រុម គ្រូបង្រៀនបានឲ្យសិស្ស ទៅច្រៀងជាមួយព្យាណូម្តងម្នាក់ៗ ដើម្បីស្តាប់សម្លេងច្រៀងរបស់ពួកគេ ហើយក៏បានដាក់ពួកគេនៅក្នុងបន្ទប់ តាមកំរិតនៃសម្លេងរបស់ពួកគេ។ ដល់វេណដែលខ្ញុំត្រូវច្រៀងជាមួយព្យាណូ ខ្ញុំក៏បានច្រៀងតាមណោត ដែលគាត់បានលេងជាច្រើនដង ប៉ុន្តែ ក្រោយមក គាត់មិនបាននាំខ្ញុំចូលក្នុងបន្ទប់នោះជាមួយគេទេ។ ផ្ទុយទៅវិញ បន្ទាប់ពីការព្យាយាមជាច្រើនលើក គាត់ក៏បានបញ្ជូនខ្ញុំឲ្យទៅការិយ៉ាល័យប្រឹក្សាយោបល ដើម្បីឲ្យខ្ញុំទៅរៀនមុខវិជ្ជាផ្សេងវិញ។ ចាប់តាំងពីពេលនោះមក ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនគួរច្រៀងសោះឡើយ ព្រោះសម្លេងខ្ញុំមិនសមនឹងបទចម្រៀងណាមួយទេ។ ខ្ញុំក៏បានបន្តមានគំនិតដូចនេះ ជាង១ទសវត្សរ៍ ទាល់តែខ្ញុំបានអានបទគម្ពីរ ទំនុកដំកើង ជំពូក ៩៨ ក្នុងនាមជាយុវជនដ៏ក្មេងវ័យម្នាក់។ អ្នកនិពន្ធទំនុកដំកើងមួយនេះ បានធ្វើការអញ្ជើញឲ្យយើង “ច្រៀងថ្វាយព្រះអម្ចាស់”(ទំនុកដំកើង ៩៨:១)។ គាត់មិនបានឲ្យយើងច្រៀង ដោយផ្អែកទៅលើគុណភាពនៃសម្លេងរបស់យើងឡើយ។ ព្រះទ្រង់អរសប្បាយ នឹងចម្រៀងអរព្រះគុណ និងសរសើរដំកើងទាំងអស់ របស់កូនទ្រង់ម្នាក់ៗ។ គាត់បានអញ្ជើញយើងឲ្យច្រៀង ដោយសារព្រះទ្រង់ “បានធ្វើការយ៉ាងអស្ចារ្យ”(ខ.១)។ អ្នកនិពន្ធទំនុកដំកើង បានលើកឡើង អំពីមូលហេតុដ៏អស្ចារ្យពីរ ដែលត្រូវសរសើរដំកើងព្រះដោយអរសប្បាយ ដោយបទចម្រៀង និងអាកប្បកិរិយ៉ារបស់យើង។…
Read articleចូលទៅក្នុងខ្យល់ព្យុះរបស់យើង
ខ្យល់ថ្ងួចថ្ងូរ ផ្លេកបន្ទោរព្រាកៗ ទឹករលកគ្រាំគ្រេង។ ខ្ញុំគិតថា ខ្ញុំមុខជាស្លាប់ហើយ។ ខ្ញុំបានទៅស្ទូចត្រីជាមួយយាយតាខ្ញុំ នៅក្នុងបឹងមួយ ប៉ុន្តែ យើងបាននៅទីនោះជ្រុលម៉ោងហើយ។ ពេលថ្ងៃលិច ខ្យល់កន្ត្រាក់បានបក់មកយ៉ាងលឿន មកលើទូកដ៏តូចរបស់យើង។ ជីតាខ្ញុំក៏បានប្រាប់ខ្ញុំ ឲ្យទៅអង្គុយនៅក្បាលទូក ដើម្បីកុំឲ្យវាក្រឡាប់។ ចិត្តខ្ញុំពេលនោះ មានពេញដោយការភ័យខ្លាច។ ប៉ុន្តែ ខ្ញុំក៏ចាប់ផ្តើមអធិស្ឋាន។ កាលនោះ ខ្ញុំមានអាយុ១៤ឆ្នាំទេ។ ខ្ញុំបានអធិស្ឋាន សូមព្រះទ្រង់ប្រទានការធានា និងការការពារសម្រាប់យើង។ ខ្យល់ព្យុះមិនព្រមថមថយកម្លាំងសោះ ប៉ុន្តែ យើងបានធ្វើដំណើរទៅដល់ច្រាំងដោយសុវត្ថិភាព។ រហូតមកដល់ថ្ងៃនេះ ខ្ញុំមិនដឹងថា មានពេលណា ដែលខ្ញុំបានពិសោធន៍នឹងព្រះវត្តមានព្រះ យ៉ាងច្បាស់លាស់ ដូចកាលយប់ ដែលយើងជួបខ្យល់ព្យុះនោះឡើយ។ ព្រះយេស៊ូវក៏ធ្លាប់ជួបខ្យល់ព្យុះផងដែរ។ ក្នុងបទគម្ពីរ ម៉ាកុស ៤:៣៥-៤១ ទ្រង់បានប្រាប់សិស្សទ្រង់ ឲ្យធ្វើដំណើរឆ្លងទឹកបឹង ទៅត្រើយម្ខាង ដែលមិនយូរប៉ុន្មាន ខ្យល់ក៏ចាប់ផ្តើមបក់មកខ្លាំង។ ខ្យល់ព្យុះនៅយប់នោះ បានល្បងលអ្នកនេសាទដ៏មាំទាំទាំងនោះ។ ពួកគេក៏បានគិតថា ពួកគេនឹងស្លាប់មិនខាន។ ប៉ុន្តែ ព្រះយេស៊ូវក៏បានធ្វើឲ្យខ្យល់ព្យុះស្ងប់ ហើយទឹករលកក៏លែងបក់បោកខ្លាំងទៀត ហើយបន្ទាប់មក ទ្រង់ក៏បាននាំពួកសិស្សទ្រង់ ឲ្យមានជំនឿកាន់តែខ្លាំង។ យ៉ាងណាមិញ ព្រះយេស៊ូវបានឲ្យយើងទុកចិត្តទ្រង់…
Read articleពេលមនុស្សម្នាក់ឈឺចាប់ ទាំងអស់គ្នាឈឺចាប់
ពេលដែលមិត្តរួមការងារម្នាក់បានទូរស័ព្ទមកសុំច្បាប់ ពេលគាត់មានជម្ងឺ ដោយសារការឈឺចាប់ជាពន់ពេក ម្នាក់ៗនៅការិយ៉ាល័យក៏មានការព្រួយបារម្ភពីគាត់។ បន្ទាប់ពីគាត់បានធ្វើដំណើរទៅមន្ទីរពេទ្យ ហើយសម្រាកនៅលើគ្រែបានមួយថ្ងៃ គាត់ក៏បានវិលត្រឡប់មកធ្វើការវិញ ហើយក៏បានបង្ហាញឲ្យយើងដឹងថា គ្រួសក្នុងតម្រងនោម គឺជាប្រភពនៃការឈឺចាប់របស់គាត់។ ពេលខ្ញុំឃើញរូបថតគ្រួសនោះ ខ្ញុំក៏បានជ្រួញចិញ្ចើម ដោយចិត្តអាណឹត ទាំងនឹកចាំអំពីគ្រួសក្នុងប្រម៉ាត់ ដែលខ្ញុំមានកាលពីប៉ុន្មានឆ្នាំមុន។ កាលនោះ ខ្ញុំក៏មានការឈឺចាប់ជាពន់ពេកផងដែរ។ តើវាគួរឲ្យចាប់អារម្មណ៍ឬទេ ដែលរបស់ដ៏តូចមួយ អាចធ្វើឲ្យរូបកាយទាំងមូលមានការឈឺចាប់យ៉ាងនេះ? ប៉ុន្តែ នេះជាការអ្វីដែលសាវ័កប៉ុលបានរៀបរាប់ក្នុងបទគម្ពីរ១កូរិនថូស ១២:២៦ ថា “បើអវយវៈ១ឈឺ នោះទាំងអស់នឹងឈឺជាមួយគ្នា”។ ក្នុងជំពូក១២ ទាំងមូល សាវ័កប៉ុលបានប្រើពាក្យប្រៀបប្រដូច អំពីរូបកាយមួយ ដើម្បីពិពណ៌នា អំពីគ្រីស្ទបរិស័ទ នៅទូទាំងពិភពលោក។ ពេលសាវ័កប៉ុលមានប្រសាសន៍ថា “ព្រះទ្រង់បានផ្សំរូបកាយ”(ខ.២៤) គឺគាត់កំពុងនិយាយសំដៅរូបកាយទាំងមូលនៃព្រះគ្រីស្ទ ដែលរាប់បញ្ចូលគ្រីស្ទបរិស័ទទាំងអស់។ យើងរាល់គ្នាមានអំណោយទាន និងតួនាទីខុសៗគ្នា។ ប៉ុន្តែ ដោយសារយើងរាល់គ្នាសុទ្ធតែជាផ្នែកមួយនៃរូបកាយតែមួយ បើមនុស្សម្នាក់ឈឺចាប់ គឺយើងឈឺចាប់ទាំងអស់គ្នា។ ពេលដែលបងប្អូនរួមជំនឿម្នាក់ទទួលរងការបៀតបៀន មានទុក្ខសោក ឬទុក្ខលំបាក យើងក៏មានអារម្មណ៍ឈឺចាប់ គឺហាក់ដូចជាកំពុងតែឆ្លងកាត់ទុក្ខលំបាកនោះដោយផ្ទាល់ដែរ។ ការឈឺចាប់របស់មិត្តរួមការងាររបស់ខ្ញុំ បាននាំឲ្យគាត់ទទួលជំនួយ ដែលរូបកាយគាត់ត្រូវការ។ ក្នុងរូបកាយនៃព្រះគ្រីស្ទ ការឈឺចាប់របស់នរណាម្នាក់ បញ្ឈះយើងឲ្យមានចិត្តអាណិត ហើយធ្វើអ្វីមួយសម្រាប់គាត់។…
Read articleសេចក្តីជំនឿ ក្តីស្រឡាញ់ និងក្តីសង្ឃឹម
អ៊ំស្រី ខាធី(Kathy) បានមើលថែរឪពុករបស់គាត់(ដែលជាជីតារបស់ខ្ញុំ) នៅផ្ទះរបស់គាត់ អស់រយៈពេល១០ឆ្នាំ។ គាត់បានធ្វើម្ហូប និងបោសសម្អាត ឲ្យជីតាខ្ញុំជាប្រចាំ ពេលដែលជីតាខ្ញុំនៅមានកម្លាំង ហើយពេលសុខភាពជីតារបស់ខ្ញុំ មានភាពអន់ខ្សោយ គាត់ក៏បានជួយថែរទាំសុខភាពគាត់។ ការបម្រើដែលគាត់មានចំពោះឪពុកគាត់ គឺជាគំរូ ដែលសាវ័កប៉ុលបានរៀបរាប់ ក្នុងសំបុត្រដែលគាត់សរសេរផ្ញើទៅកាន់ពួកជំនុំនៅក្រុងថែស្សាឡូនិចថា គាត់បានអរព្រះគុណព្រះ សម្រាប់ការដែលពួកគេធ្វើ ដោយសេចក្តីជំនឿ និងពីការនឿយហត់ ដែលធ្វើដោយសេចក្តីស្រឡាញ់ ហើយដែលពួកគេមានសេចក្តីសង្ឃឹមយ៉ាងមាំមួន ដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា (១ថែស្សាឡូនិច ១:៣)។ អ៊ំស្រីរបស់ខ្ញុំបានធ្វើការបម្រើ ដោយជំនឿ និងសេចក្តីស្រឡាញ់។ ការថែរទាំដែលគាត់បានធ្វើជាប្រចាំថ្ងៃ ជាប់ជានិច្ច គឺដោយសារគាត់បានជឿថា ព្រះបានត្រាសហៅគាត់ ឲ្យធ្វើកិច្ចការដ៏សំខាន់នេះ។ កិច្ចការដែលគាត់បានធ្វើ គឺបានកើតចេញពីសេចក្តីស្រឡាញ់ចំពោះព្រះ និងចំពោះឪពុករបស់គាត់។ គាត់ក៏បានអត់ទ្រាំ ដោយក្តីសង្ឃឹម។ ជីតារបស់ខ្ញុំជាមនុស្សដែលមានចិត្តសប្បុរសណាស់ ប៉ុន្តែ អ៊ំស្រីខ្ញុំមិនចង់ឃើញគាត់មានការអន់ថយសុខភាពឡើយ។ គាត់បានលះបង់ពេលវេលា ដែលគាត់ធ្លាប់មានជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ហើយក៏បានកាត់បន្ថយការធ្វើដំណើរ ដើម្បីថែរទាំសុខភាពគាត់។ គាត់អាចអត់ទ្រាំបាន ដោយសារគាត់មានសេចក្តីសង្ឃឹមថា ព្រះទ្រង់នឹងចម្រើនកម្លាំងគាត់ ជារៀងរាល់ថ្ងៃ ហើយគាត់ក៏មានសង្ឃឹមផងដែរថា នគរស្ថានសួគ៌កំពុងរង់ចំជីតារបស់គាត់។ ទោះយើងកំពុងថែទាំសាច់ញាតិ កំពុងតែជួយអ្នកជិតខាង…
Read articleតើយូរប៉ុណ្ណា?
ក្នុងរឿងនិទានរបស់លោកលូវីស ខារ៉ូល(Lewis Carroll) ដែលមានចំណងជើងថា អាលីស នៅក្នុងទឹកដីអស្ចារ្យ តួរអង្គអាលីសបានសួរថា “តើជារៀងរហូត ជារយៈពេលដែលយូរប៉ុណ្ណា?” សត្វទន្សាយពណ៌សក៏បានឆ្លើយថា “ជួនកាល វាមានរយៈពេលតែ១វិនាទីប៉ុណ្ណោះ”។ ខ្ញុំមានអារម្មណ៍ថា ពេលវេលាមានរយៈពេលយូរយ៉ាងដូចនេះឯង ពេលដែលដាវីឌ ប្អូនប្រុសខ្ញុំបានបាត់បង់ជីវិតក្នុងរយៈពេលដ៏ខ្លី។ ពីធីបុណ្យរំឭកនៃមរណៈភាពរបស់គាត់កំពុងតែខិតចូលមក យើងមានអារម្មណ៍សោកសៅកាន់តែខ្លាំងឡើង ដោយសារការបាត់បង់គាត់។ រយៈពេលមួយវិនាទី ហាក់ដូចជាវែងណាស់។ យ៉ាងណាមិញ ស្តេចដាវីឌបានរៀបរាប់អំពីអារម្មណ៍ដ៏ពិបាកដូចនេះដែរ ដោយបន្លឺសម្លេងច្រៀងថា “ឱព្រះយេហូវ៉ាអើយ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត តើដល់អស់កល្បឬអី តើនឹងលាក់ព្រះភក្ត្រទ្រង់ ពីទូលបង្គំដល់កាលណា? តើត្រូវឲ្យទូលបង្គំពិគ្រោះនៅតែក្នុងខ្លួនដល់កាលណា ដោយមានចិត្តព្រួយវាល់ព្រឹកវាល់ល្ងាចដូច្នេះ ខ្មាំងសត្រូវនឹងលើកខ្លួនឡើង ទាស់នឹងទូលបង្គំដល់កាលណាទៅ? (ទំនុកដំកើង ១៣:១-២)។ ទ្រង់បានសួរនូវពាក្យដដែលបួនដងថា “ដល់កាលណាទៀត? ក្នុងខគម្ពីរទាំងពីរនេះ។ ជួនកាល ការឈឺចាប់ក្នុងជីវិត ហាក់ដូចជាមិនចេះចប់មិនចេះហើយ។ ពេលយើងមានការឈឺចាប់ក្នុងចិត្ត ចូលយើងចូលទៅក្នុងព្រះវត្តមាន និងការថែរក្សារបស់ព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ ដូចស្តេចដាវីឌដែរ ដោយដឹងថា ទ្រង់នឹងមិនដែលចាកចេញពីយើង ឬបោះបង់យើងចោលឡើយ(ហេព្រើ ១៣:៥)។ ស្តេចដាវីឌដែលជាអ្នកនិពន្ធបទទំនុកដំកើងនេះ ក៏បានដឹងផងដែរថា ព្រះនឹងមិនបោះបង់ទ្រង់ចោល បានជាទ្រង់ពោលទំនួញរបស់ទ្រង់នៅដើមឃ្លាដំបូង ហើយបន្ទាប់មក…
Read articleមានតែការអធិស្ឋានប៉ុណ្ណោះ
មិត្តភក្តិរបស់ខ្ញុំម្នាក់បានទូរស័ព្ទមកខ្ញុំ នៅពេលយប់ជ្រៅ ក្នុងអំឡុងពេលដែលនាងទទួលការព្យាបាលជម្ងឺមហារីក។ នាងបាននិយាយទាំងខ្សឹបខ្សួល ដោយមិនអាចគ្រប់គ្រងខ្លួនឯងបាន ធ្វើឲ្យខ្ញុំមានចិត្តសង្រេង ហើយមិនយូរប៉ុន្មាន ខ្ញុំក៏បានស្រក់ទឹកភ្នែក ដោយការអធិស្ឋាន យ៉ាងស្ងៀមស្ងាត់។ ឱព្រះអម្ចាស់ តើទូលបង្គំគួរតែធ្វើដូចម្តេច? ការទួញយំរបស់នាង បានធ្វើឲ្យខ្ញុំឈឺចិត្តណាស់។ ខ្ញុំមិនអាចបញ្ឈប់ការឈឺចាប់របស់នាង ឬដោះស្រាយបញ្ហារបស់នាង ឬក៏រកឃើញពាក្យដ៏ឆ្លាតវ័យ ដើម្បីលើកទឹកចិត្តនាងទេ។ ប៉ុន្តែ ខ្ញុំដឹងថា នរណាអាចជួយនាងបាន។ ខណៈពេលដែលខ្ញុំកំពុងតែយំជាមួយមិត្តសំឡាញ់ម្នាក់នេះ ខ្ញុំក៏បានឈ្លៀតអធិស្ឋាន ខ្សិបៗថា “ព្រះយេស៊ូវ ព្រះយេស៊ូវ ព្រះយេស៊ូវ”។ សម្លេងយំរបស់នាងក៏បានអន់ថយ ទៅជាសម្លេងខ្សឹបខ្សួល ទាល់តែដង្ហើមរបស់នាងបានប្រែជាយឺត។ ខ្ញុំក៏មានការភ្ញាក់ផ្អើល ពេលដែលសម្លេងស្វាមីរបស់នាងក៏បានបន្លឺឡើងថា “គាត់គេងលក់ហើយ។ ចាំថ្ងៃស្អែក ពួកខ្ញុំនឹងទូរស័ព្ទទៀត”។ ខ្ញុំក៏បានដាក់ទូរស័ព្ទចុះ ហើយក្រាបពីលើខ្នើយកើយ ដោយការអធិស្ឋានទាំងខ្សឹបខ្សួល។ កណ្ឌគម្ពីរម៉ាកុសបាននិយាយអំពីរឿងរបស់មនុស្សម្នាក់ ដែលចង់ជួយមនុស្សជាទីស្រឡាញ់របស់ខ្លួន។ បុរសជាឪពុកដែលកំពុងមានទុក្ខធំ បាននាំកូនប្រុសដែលកំពុងឈឺចាប់ មករកព្រះយេស៊ូវ(ម៉ាកុស ៩:១៧)។ ការទូលអង្វររបស់គាត់ ដិតដាមទៅដោយការសង្ស័យ ខណៈពេលដែលគាត់រៀបរាប់អំពីស្ថានភាពដ៏អស់សង្ឃឹមរបស់ខ្លួន(ខ.២០-២២) ហើយគាត់ក៏បានទទួលស្គាល់ថា ខ្លួនត្រូវការព្រះយេស៊ូវ ដើម្បីជួយពង្រឹងជំនឿរបស់គាត់(ខ.២៤)។ ឪពុកនិងកូនទាំងពីរនាក់ ក៏បានពិសោធន៍នឹងសេរីភាព ក្តីសង្ឃឹម និងសន្តិភាព ពេលដែលព្រះយេស៊ូវបោះជំហានចូល…
Read article