ការបន្សល់ទុកនូវកេរដំណែល

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ និង​កូន​ប្រុស​របស់​ខ្ញុំ បាន​ចំណាយ​ពេល​មួយ​សប្តាហ៍ នៅ​ក្នុង​កសិដ្ឋាន​ដែល​គេ​បោះ​បង់​ចោល នៅ​ក្នុង​តំបន់​ដែល​មិន​សូវ​មាន​គេ​រស់​នៅ នៅ​តាម​បណ្តោយ​ដង​ទន្លេ​សែមិន ដែល​ជា “ទន្លេ​ដែល​ហូរ​មិន​ត្រឡប់​ថយក្រោយ” នៅ​រដ្ឋ​អីដាហូ។ ថ្ងៃ​មួយ ខ្ញុំ​បាន​ធ្វើ​ការ​រុក​រក​ក្នុង​កសិដ្ឋាន​នោះ យើង​ក៏​បាន​ឃើញ​ផ្នូរ​បុរាណ​មួយ ដែល​មាន​ផ្លាក​សញ្ញា​ធ្វើ​ពី​ឈើ។ ខ្ញុំ​មិនដឹង​ថា គេ​បាន​ឆ្លាក់​អក្សរ​អ្វី​ខ្លះ នៅ​លើ​ផ្លាក​នោះ​ទេ ព្រោះ​វា​រលប់​អស់​ហើយ។ មាន​មនុស្ស​ម្នាក់​បាន​រស់​នៅ ហើយ​ក៏​បាន​ស្លាប់។ គេ​បាន​យក​សព​គាត់​មក​បញ្ចុះ​នោះ​ទីនោះ ហើយ​ឥឡូវ​នេះ គ្មាន​នរណា​នឹក​ចាំ​ពី​គាត់​ទៀត​ទេ។ កន្លែង​កប់​សព​នោះ ហាក់​ដូច​ជា​គួរ​ឲ្យ​សង្វែក​ណាស់។ ពេល​យើង​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​ក៏​បាន​ចំណាយ​ពេល​បី​បួន​ម៉ោង ដើម្បី​អាន​អំពី​ប្រវត្តិ​របស់​កសិ​ដ្ឋាន​ដ៏​ចំណាស់ និង​អំពី​តំបន់​នោះ ប៉ុន្តែ មិន​អាច​រក​ឃើញ​ពត៌​មាន ដែល​ទាក់​ទង​នឹង​អ្នក​ដែល​គេ​បាន​កប់​នៅ​ក្នុង​ផ្នូរ​នោះ​ទេ។ គេ​ថា ក្នុង​ចំណោម​យើង​រាល់​គ្នា អ្នក​ដែល​ល្អ​ជាង​គេ ត្រូវ​បាន​គេ​នឹក​ចាំ បាន​ប្រហែល​១០០​ឆ្នាំ តែ​បុណ្នឹង​ឯង។ ក្រៅ​ពី​នោះ អ្នក​ផ្សេង​ទៀត នឹង​ត្រូវ​គេ​លែង​នឹក​ចាំ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ ការ​ចង​ចាំ​អំពី​មនុស្ស​ជំនាន់​មុន នឹង​ត្រូវ​សាប​រលាប ក្នុង​ពេល​ដ៏​ខ្លី គឺ​មិន​ខុស​ពី​ផ្លាក ដែល​គេ​បាន​ដាក់​នៅ​ពី​មុខ​ផ្នូ​រនោះ​ឡើយ។ ប៉ុន្តែ កេរ​ដំណែល​របស់​យើង នឹង​បាន​បន្ត​ទៅ​អ្នក​ជំនាន់​ក្រោយ នៅ​ក្នុង​មហារ​គ្រួសារ​នៃ​ព្រះ។ កេរ​ដំណែល​នៃ​សេចក្តី​ស្រឡាញ់ ដែល​យើង​មាន​ចំពោះ​ព្រះ និង​ចំពោះ​អ្នក​ដទៃ ក្នុង​កាល​ដែល​យើង​នៅ​រស់…

Read article
កម្លាំង នៅក្នុងការឈឺចាប់

ពេល​ដែល​យុវ​ជន សេមមី(Sammy) អាយុ​១៨​ឆ្នាំ បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ ជា​ព្រះ​សង្រ្គោះ ក្រុម​គ្រួសារ​គាត់​ក៏​បាន​កាត់​កាល់​គាត់​ចោល ដោយ​ប្រពៃណីយ​របស់​ពួក​គេ​បាន​ប្រកាន់​ខ្ជាប់​សាសនា​ផ្សេង។ ប៉ុន្តែ មាន​សហគមន៍​គ្រីស្ទ​បរិស័ទ​មួយ បាន​ទទួល​ស្វាគមន៍​គាត់ ដោយ​ផ្តល់​ឲ្យ​គាត់ នូវ​ការ​លើក​ទឹក​ចិត្ត និង​ធន​ធាន​ផ្នែក​ហរិញ្ញ​វត្ថុ សម្រាប់​ការ​អប់រំ​របស់​គាត់។ ក្រោយ​មក ពេល​ដែល​ទីបន្ទាល់​នៃ​សេចក្តី​ជំនឿ​របស់​គាត់ ត្រូវ​បាន​គេ​យក​មក​បោះពុម្ភ​ផ្សាយ នៅ​ក្នុង​ទស្សនា​វដ្តី​មួយ គាត់​ក៏​បាន​ជួប​ការ​បៀត​បៀន​កាន់​តែ​ខ្លាំង។ ប៉ុន្តែ សេមមី​មិន​បាន​ឈប់​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ​គាត់​ឡើយ។ គាត់​បាន​ទៅ​លេង​ពួក​គេ ពេល​ណា​គាត់​មានឱកាស ហើយ​ក៏​បាន​និយាយ​ជា​មួយ​ឪពុក​របស់​គាត់ ទោះ​បង​ប្អួន​បង្កើត​របស់​គាត់ បាន​ព្យាយាម​រារាំង​គាត់ មិន​ឲ្យ​ចូល​រួម​នៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គ្រួសារ​ក៏​ដោយ។ ពេល​ដែល​ឪពុក​របស់​គាត់​ធ្លាក់​ខ្លួន​ឈឺ សេមមី​ក៏​បាន​ទៅ​ជួយ​ថែរ​ជម្ងឺ​គាត់ ដោយ​មិន​ខ្វល់​ពី​ការ​ប្រមាថ​មើល​ងាយ​របស់​ក្រុម​គ្រួសារ​របស់​គាត់។ ក្រោយ​មក ទី​បន្ទាល់​នៃ​ការ​រស់​នៅ​ដោយ​ក្តីស្រឡាញ់​របស់​គាត់ ក៏​បាន​បន្ទន់​ឥរិយ៉ាបថ ដែល​ពួក​គេ​មាន​ចំពោះ​គាត់ ហើយ​អ្នក​ខ្លះ នៅ​ក្នុង​ក្រុម​គ្រួសារ​គាត់ ក៏​មាន​ចិត្ត​ចង់​ស្តាប់​គាត់​និយាយ​អំពី​ព្រះ​យេស៊ូវ។ ការ​សម្រេច​ចិត្ត​ដើរ​តាម​ព្រះ​គ្រីស្ទ អាច​នាំ​ឲ្យ​យើង​ជួប​ការ​លំបាក​ច្រើន។ សាវ័ក​ពេត្រុស​បាន​មាន​ប្រសាសន៍​ថា “ដ្បិត​បើ​អ្នក​ណា​ត្រូវ​ព្រួយ​លំបាក ទាំង​រង​ទុក្ខ​ឥត​ហេតុ ដើម្បី​ឲ្យ​បាន​បញ្ញា​ចិត្ត​ជ្រះថ្លា​នៅ​ចំពោះ​ព្រះ នោះ​គួរ​សរសើរ​ហើយ”(១ពេត្រុស ២:១៩)។ ពេល​យើង​ឆ្លង​កាត់​ការ​លំបាក ឬ​ទុក្ខ​វេទនា ដោយ​សារ​សេចក្តី​ជំនឿ​របស់​យើង គឺ​យើង​បាន​រងទុក្ខ​ ដោយ​សារ​ “ព្រះ​គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ជំនួស​យើង​ដែរ ទាំង​ទុក​ដំរាប់ ឲ្យ​យើង​រាល់​គ្នា​ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់”(ខ.២១)។ សូម្បី​តែ​នៅ​ពេល​ដែល​អ្នក​ដទៃ​បាន​ជេរ​ប្រមាថ​ព្រះយេស៊ូវ “នោះ​ទ្រង់​មិន​បាន​ជេរ​តប​វិញ​ទេ…

Read article
ការប្រកួតដោយយុត្តិធម៌

ពេល​ដែល​លោក​អាសលី លូ(Ashley Liew) ដែល​ជា​កីឡាករ​រត់​ប្រណាំង ជម្រើស​ជាតិ​ប្រទេស​សឹង្ហ​បូរី ឃើញ​ខ្លួន​គាត់​កំពុង​តែ​រត់​ប្រណាំង​នាំ​មុខ​គេ ដាច់​ឆ្ងាយ​ពីក្រុម​កីឡាករ​ទាំង​ឡាយ ក្នុង​ការ​រត់​ប្រណាំង​ម៉ារ៉ាតុន ក្នុងការ​ប្រកួត​ស៊ី​ហ្គេម គាត់​ក៏​បានដឹង​ថា ការ​ប្រកួត​នេះ កំពុង​តែ​មាន​រឿង​មិន​ស្រួល​ហើយ។ គាត់​ក៏​បាន​ដឹង​ភ្លាម​ថា កីឡាករ​រត់​ប្រណាំង​ដែល​នាំ​មុខ បាន​បត់​តាម​ផ្លូវ​ខុស ហើយ​ឥឡូវ​នេះកំពុង​តែ​រត់​នៅ​ក្រោយ​គាត់។ លោក​អាសលី​អាច​កេង​ចំណេញ ពី​កំហុស​របស់​ពួកគេ ប៉ុន្តែ ចិត្ត​ជា​កីឡា​ករ បាន​ធ្វើ​ឲ្យ​គាត់​ចង់​ទទួល​ជ័យ​ជម្នះ​ដោយ​យុត្តិ​ធម៌។ គាត់​ចង់​ឈ្នះ ដោយ​សារ​គាត់​រត់​បានលឿន​ជាង​គេ គឺ​មិន​មែន​ដោយ​សារ​កីឡាករ​ដទៃ​ទៀត​មាន​កំហុស នៅ​ក្នុង​ការ​ប្រកួត​នោះ​ឡើយ។ គាត់​ក៏​បាន​អនុវត្តតាម​បញ្ញា​ចិត្ត​របស់​គាត់ ដោយ​បន្ថយ​ល្បឿន ដើម្បី​ឲ្យ​ពួក​គេ​រត់​ទាន់​គាត់។ នៅ​ទី​បញ្ចប់ លោក​អាសលី​ក៏​បាន​ចាញ់​ការ​ប្រកួត ហើយ​ក៏​ខក​ខាន​មិន​បាន​ឈ្នះ​មេដាយ។ ប៉ុន្តែ គាត់​បាន​ឈ្នះ​ចិត្ត​ជន​រួម​ជាតិ​របស់​គាត់ និង​បាន​ទទួល​រង្វាន់​ជា​អន្តរ​ជាតិ សម្រាប់​ការ​ប្រកួត​ដោយ​យុត្តិ​ធម៌​របស់​គាត់។ ការ​នេះ​ក៏​បាន​បង្ហាញ​យ៉ាង​ច្បាស់ អំពី​ជំនឿ​របស់​គាត់ ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ ហើយ​ក៏​ប្រហែល​ជា​បាន​ជំរុញ​ឲ្យ​អ្នក​ខ្លះ​សួរ​ថា “តើ​មាន​អ្វីជំរុញ​ចិត្ត​គាត់ ឲ្យ​ធ្វើ​ដូច​នេះ?” រឿង​របស់​លោក​អាសលី​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ ឲ្យ​ចែក​ផ្សាយ​ជំនឿ​របស់​ខ្ញុំ តាម​រយៈ​សកម្មភាព​របស់​ខ្ញុំ។ ការ​ប្រព្រឹត្ត​ដ៏តូច ដោយ​ការ​ចេះ​គិត​ពី​អ្នក​ដទៃ ឬ​សេចក្តី​សប្បុរស ឬ​ក៏​ការ​អត់​ឱន​ទោស អាច​ថ្វាយ​សិរីល្អ​ដល់​ព្រះ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “ត្រូវ​ឲ្យ​អ្នក​សំដែង​ខ្លួន ទុក​ជា​គំរូ​ពី​ការ​ល្អ​គ្រប់​ជំពូក ទាំង​បង្រៀន​គេ កុំ​ឲ្យ​គេ​ប្រព្រឹត្ត​ខូច​អាក្រក់​ឡើយ តែ​ឲ្យ​មាន​ចិត្ត​នឹងធឹង​វិញ…

Read article
ការចែករំលែកនូវការកម្សាន្តចិត្ត

“ព្រះ​ទ្រង់​បាន​រៀប​ចំ ឲ្យ​អ្នក​មក​ជួប​ខ្ញុំ នៅ​យប់​នេះ!” នេះ​ជា​ពាក្យ​សម្តី​លា​គ្នា ដែល​ស្រ្តី​ម្នាក់​បាន​និយាយ​មក​កាន់​ខ្ញុំ ខណៈ​ពេល​ដែល​គាត់​កំពុង​ឈរ​នៅ​ពី​មុខ​ខ្ញុំ មុន​ពេល​យើង​ចេញ​ពី​យន្ត​ហោះ ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង​ឈីកាហ្គោ។ គាត់​អង្គុយ​នៅ​ជួរ​កៅ​អី នៅ​ម្ខាង​ខ្ញុំ ក្នុង​យន្ត​ហោះ ហើយ​ខ្ញុំ​ក៏​បាន​ដឹង​ថា គាត់​កំពុង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ បន្ទាប់​ពី​ គាត់​បាន​ធ្វើ​ដំណើរ​ពីរ​បី​ត្រឡប់ នៅ​ថ្ងៃ​នោះ។  ខ្ញុំ​ក៏​បាន​សួរ​គាត់ ពី​មូល​ហេតុ​ដែល​គាត់​ធ្វើ​ដំណើរ​ត្រឡប់​ចុះ​ឡើង លឿន​យ៉ាង​នេះ។ គាត់​ក៏​បាន​ឈ្ងោក​មុខ ហើយ​និយាយ​ថា គាត់​ទើប​តែ​បាន​នាំ​កូន​ស្រី​គាត់ ទៅ​មជ្ឈ​មណ្ឌល​កែ​ប្រែ​អ្នកញៀន​ថ្មាំ នៅ​ថ្ងៃ​នេះ។ នៅ​ពេល​បន្ទាប់​មក​ទៀត ខ្ញុំ​ក៏​បាន​ចែក​ចាយ​ដល់​គាត់ នូវ​ទី​បន្ទាល់​នៃ​ការ​ដែល​កូន​ប្រុស​ខ្ញុំ តយុទ្ធ​នឹង​ការ​ញៀន​ថ្មាំ​ហេរ៉ូអ៊ីន និង​អំពី​របៀប​ដែល​ព្រះ​យេស៊ូវ​បាន​ប្រោស​គាត់​ឲ្យ​រួច​ពីការ​ញៀន​ថ្នាំ។ ពេល​ដែល​គាត់​កំពុង​ស្តាប់​ខ្ញុំ​និយាយ គាត់​ក៏​បាន​ញញឹម​ទំាង​ទឹក​ភ្នែក។ បន្ទាប់​ពី​យន្ត​ហោះ​បាន​ចុះ​ដល់​ដី​ហើយ មុន​ពេល​យើង​បែក​ផ្លូវ​គ្នា យើង​ក៏​បាន​អធិស្ឋាន​ជា​មួយ​គ្នា សូម​ឲ្យ​ព្រះ​ទ្រង់​រំដោះ​កូន​ស្រី​គាត់ ឲ្យ​រួច​ពី​ចំណង​នៃ​ការ​ញៀន​ថ្នាំ។ នៅ​ពេល​ល្ងាច​ថ្ងៃ​នោះ ខ្ញុំ​ក៏​បាន​ជញ្ជឹង​គិត អំពី​បទ​គម្ពីរ ២កូរិនថូស ១:៣-៤ ដែល​ក្នុង​នោះ សាវ័ក​ប៉ុល​បាន​មានប្រសាសន៍​ថា “សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា គឺ​ជា​ព្រះវរបិតា​ដ៏​មាន​សេចក្តី​មេត្តាករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក។ ដែល​ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា ប្រយោជន៍​ឲ្យ​យើង​អាច​នឹង​កំសាន្ត​ចិត្ត​អ្នក​ឯ​ទៀត ក្នុង​អស់​ទាំង​សេចក្តី​វេទនា​របស់​គេ​បាន​ដែរ គឺ​ដោយសារ​សេចក្តី​ក្សាន្ត​នោះ​ឯង ដែល​ព្រះ​បាន​កំសាន្ត​ចិត្ត​យើង​ស្រេច​ហើយ”។ មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង សុទ្ធ​តែ​ជា​អ្នក​ដែល​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត…

Read article
អ្វីដែលយើងចង់ឮ

ក្នុង​នាម​ជា​មនុស្ស យើង​ចេះ​តែ​ស្វែង​រក​ពត៌​មាន ដែល​ស្រប​នឹង​ទស្សនៈ​របស់​យើង។ អ្នក​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា យើង​ច្រើន​តែ​ស្វែង​រក​ពត៌​មាន ដែល​គាំ​ទ្រ​គំនិត​របស់​យើង គឺស្វែង​រក​ជា​ញឹក​ញាប់​ទ្វេរ​ដង។ ពេល​ដែល​យើង​មាន​ការ​ប្តូរ​ផ្តាច់​ចំពោះ​គំនិត​របស់​យើង យើង​ច្រើន​តែ​មិន​ចង់​ឲ្យ​គំនិត​អ្នក​ដទៃ មក​ប្រឆាំង​នឹង​គំនិត​របស់​យើង​ឡើយ។ ការ​នេះ គឺ​មិន​ខុស​ពី​រឿង​ស្តេច​អ័ហាប់ ដែល​ដឹក​នាំ​ទឹក​ដី​អ៊ីស្រាអែល ពី​សម័យ​ដើម​ឡើយ។ ពេល​ទ្រង់ និង​ស្តេច​យ៉ូ សា​ផាត ដែល​ជា​ស្តេច​របស់​នគរ​យូដា ពិភាក្សា​គ្នា​ថា តើ​ពួក​គេ​គួរ​តែ​ទៅ​ធ្វើ​សង្រ្គាម​ទាស់​នឹង ​ក្រុង​រ៉ាម៉ូត-កាឡាត​ឬអត់ ស្តេច​អ័ហាប់​ក៏​បាន​ប្រមូល​ពួកហោរា​៤០០​នាក់ ដែល​ទ្រង់​បាន​ជ្រើស​រើស​ដោយ​ខ្លួន​ឯង ដើម្បី​ឲ្យ​ថ្លែង​តែ​អ្វី ដែល​ទ្រង់​ចង់​ឮ ដើម្បី​ឲ្យ​ទ្រង់ និង​ស្តេច​យ៉ូសាផាត​ធ្វើ​ការ​សម្រេច​ព្រះ​ទ័យ។ ពួក​ហោរា​ទាំង​នោះ សុទ្ធ​តែ​ទូល​ថា “ទ្រង់​គួរ​តែ​លើក​ទ័ព​ទៅ​ច្បាំង ដ្បិត ព្រះ​ទ្រង់​នឹង​ប្រគល់​គេ​មក ក្នុង​កណ្តាប់​ព្រះហស្ត​នៃ​ព្រះករុណា​ហើយ”(២របាក្សត្រ ១៨:៥)។ តែ​យ៉ូសាផាត​សួរ​ថា នៅ​ទី​នេះ​តើ​គ្មាន​ហោរា​ណា​ម្នាក់​របស់​ព្រះយេហូវ៉ា ល្មម​ឲ្យ​យើង​សួរ​ពី​គាត់​ដែរ​ទេ​ឬ​អី? ស្តេចអ័ហាប់ក៏​បាន​ឆ្លើយ​តប ដោយ​ស្ទាក់​ស្ទើរ  ព្រោះ​លោក​មីកាយ៉ា​ ដែល​ជា​ហោរា​របស់​ព្រះ “មិន​ដែល​ថ្លែង​ទំនាយ​ល្អ​ពី​ទ្រង់​សោះ គឺ​ចេះ​តែ​ទាយ​អាក្រក់​ពី​ទ្រង់​ប៉ុណ្ណោះ”(ខ.៧)។ ជា​ការ​ពិត​ណាស់ លោក​មីកាយ៉ា​ក៏​បាន​ទូល​ស្តេច​ទាំង​ពីរ​អង្គ​ថា ពួក​ទ្រង់​នឹង​មិន​ទទួល​បាន​ជ័យ​ជម្នះ​ឡើយ ហើយ​ប្រជាជន​អ៊ីស្រាអែល​នឹង​ខ្ចាត់​ខ្ចាយ នៅ​លើ​ភ្នំ(ខ.១៦)។ ពេល​ខ្ញុំ​អាន​រឿង​របស់​ពួក​គេ ខ្ញុំ​ក៏​ដឹង​ផង​ដែរ​ថា ខ្ញុំ​ក៏​ចេះ​តែ​ជៀស​វាង​យោបល​ដែល​ខ្ញុំ​មិន​ចង់​ស្តាប់ ទោះ​យោបល​នោះប្រកប​ដោយ​ប្រាជ្ញា​ក៏​ដោយ។ ក្នុង​រឿង​របស់​ស្តេច​អ័ហាប់ លទ្ធ​ផល​នៃ​ការ​ស្តាប់​តាម “ពួក​ហៃ​អើៗ”ទាំង​៤០០​នាក់របស់​ទ្រង់…

Read article
ជំនួយនៅមុខផ្ទះ

នៅ​ថ្ងៃ​មួយ ដែល​មាន​អាកាស​ធាតុ​ក្តៅ ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ ឈ្មោះ ខាមិន មែកឌែនញល(Carmine McDaniel) ចង់​ឲ្យ​អ្នក​រត់​សំបុត្រ ក្នុង​តំបន់​ដែល​វា​រស់​នៅ មាន​ភាព​ត្រជាក់​ស្រួល និង​មិន​ខ្វះ​ជាតិ​ទឹក។ ដូច​នេះ វា​ក៏​បាន​យក​ដប​ទឹក​ដាក់​ភេសជ្ជៈ​កីឡា និង​ដប​ទឹក​ពីរបី​ដប នៅ​លើ​កាំ​ជណ្តើរ​ខាង​មុខ។ កាំមីរ៉ា​សុវត្ថិភាព​របស់​គ្រួសារ​នេះ ក៏​ថត​បាន​សកម្ម​ភាព​របស់​អ្នក​រត់​សំបុត្រ ដែល​បាន​ឆ្លើយ​តប ដោយ​ពាក្យ​ថា “អូហ៍ ពិត​ជា​ប្រសើរ​ណាស់ មាន​ទឹក ហើយ​មាន​ភេសជ្ជៈ​កាតូរ៉ាដ​ទៀត សូម​អរ​ព្រះ​គុណ​ព្រះ​ និង​សូម​អរ​គុណ​អ្នក​ដែល​បាន​ដាក់​ឲ្យ!” ម្តាយ​របស់​ខា​មិន​ក៏​បាន​និយាយ​ថា “ខាមិន​យល់​ថា កិច្ច​ការ​របស់​វា គឺ​ត្រូវ​ផ្តល់​ឲ្យ​នូវ​ភេសជ្ជៈ​ត្រជាក់​ៗ ដល់​អ្នក​រត់​សំបុត្រ ទោះ​ឪពុក​ម្តាយ​របស់​វា មិន​នៅ​ផ្ទះ​ក៏​ដោយ”។ រឿង​នេះ​ស្តាប់​ទៅ ធ្វើ​ឲ្យ​ចិត្ត​យើង​រីក​រាយ ប៉ុន្តែ វា​ក៏​បាន​រំឭក​យើង​ថា មាន​ព្រះ​មួយ​អង្គ ដែល “បំពេញ​តម្រូវ​ការ​របស់​យើង” គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​យើង​ស្រាប់។ ទោះ​សាវ័ក​ប៉ុល​កំពុង​ជាប់​ក្នុង​គុក ហើយ​មិន​ដឹង​ច្បាស់​ថា អនាគត​របស់​គាត់​នឹង​ទៅ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​បាន​បង្ហាញ​ចេញនូវ​ក្តី​អំណរ ចំពោះ​គ្រីស្ទ​បរិស័ទ​នៅ​ក្រុង​ភីលីព ដ្បិត​ព្រះ​ទ្រង់​បាន​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​គាត់​ តាម​រយៈ​ការ​ឧបត្ថម្ភ​របស់​ពួក​គេ។ ពួក​ជំនុំ​នៅ​ក្រុង​ភីលីព​មិន​សំបូរ​អ្នក​មាន​ទ្រព្យ​ច្រើនទេ ប៉ុន្តែ ពួក​គេ​មាន​ចិត្ត​សប្បុរស ដោយ​ជួយ​ផ្គត់​ផ្គង់​សា​វ័ក​ប៉ុល និង​អ្នក​ដទៃ​ទៀត ដែល​មាន​ការ​ខ្វះ​ខាត​(២កូរិនថូស ៨:១-៤)។ ដែល​ពួក​ជំនុំ​ក្រុង​ភីលីព​បាន​បំពេញ​សេចក្តី​ត្រូវការ​របស់​សាវ័ក​ប៉ុល​ជា​យ៉ាង​ណា…

Read article