ធ្វើដូចម្តេចដើម្បីឲ្យបានល្អឥតខ្ចោះ
នៅសហរដ្ឋអាមេរិក រដូវកាលនៃបុណ្យណូអែល ជាពេលប្រចំាឆ្នាំ ដែលគ្រីស្ទបរិស័ទខ្លះ អាចទទួលរងសំពាធ ឲ្យរស់នៅឲ្យបានល្អឥតខ្ចោះ។ គេស្រម៉ៃថា គេនឹងប្រារព្ធធ្វើបុណ្យណូអែល ឲ្យបានល្អឥតខ្ចោះ ហើយបន្ទាប់មក គេក៏ប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីធ្វើឲ្យក្តីស្រមៃនេះក្លាយជាការពិត។ គេក៏ដើរទិញអំណោយឲ្យបានល្អឥតខ្ចោះ សម្រាប់មនុស្សជាទីស្រឡាញ់។ គេក៏បានធ្វើគម្រោងរៀបចំអាហារដ៏ល្អឥតខ្ចោះ សម្រាប់ថ្ងៃបុណ្យណូអែល។ គេជ្រើសរើសកាតប៉ូស្តាល់ដ៏ល្អឥតខ្ចោះ ឬសរសេរសំបុត្រដ៏ល្អឥតខ្ចោះផ្ញើរទៅក្រុមគ្រួសារ។ ប៉ុន្តែ ការខិតខំខ្លាំងពេក ធ្វើឲ្យយើងមានការបាក់ទឹកចិត្ត និងការខកចិត្ត ពេលដែលយើងស្រមៃចង់ឲ្យបានល្អឥតខ្ចោះ ហួសពីលទ្ធភាពដែលយើងអាចធ្វើ។ ឧទាហរណ៍ ជួនកាល អំណោយដែលបានជ្រើសរើសយ៉ាងសម្រិតសម្រាំង បានទទួលមកវិញនូវពាក្យអរគុណ មិនស្មោះអស់ពីចិត្ត។ អាហារចម្អិនមិនបានល្អនៅត្រង់ផ្នែកខ្លះ។ បន្ទាប់ពីបានផ្ញើកាតទៅហើយ យើងក៏បានដឹងថា យើងបានសរសេរខុសនៅត្រង់ចំណុចខ្លះ។ ក្មេងៗឈ្លោះគ្នាដណ្តើមប្រដាប់ក្មេងលេងដែលគេបានឲ្យជាអំណោយ។ មនុស្សធំក៏យករឿងចាស់មកឈ្លោះគ្នាទៀត។ ទោះជាយ៉ាងណាក៏ដោយ យើងមិនគួរមានការបាក់ទឹកចិត្តទេ ផ្ទុយទៅវិញ យើងគួរប្រើការខកចិត្ត ដើម្បីរំឭកខ្លួនឯង អំពីមូលហេតុដែលយើងបា្ររព្ធធ្វើពិធីបុណ្យណូអែលវិញ ព្រោះការនេះមានសារៈសំខាន់ណាស់។ យើងត្រូវការពិធីបុណ្យណូអែល ព្រោះគ្មាននរណាម្នាក់ អាចធ្វើអ្វីៗគ្រប់យ៉ាង ដែលខ្លួនប៉ងប្រាថ្នា ក្នុងរយៈពេលមួយខែ មួយសប្តាហ៍ ឬសូម្បីតែមួយថ្ងៃក៏ដោយ។ តើយើងនឹងអាចប្រារព្ធអបអរព្រះរាជកំណើតព្រះគ្រីស្ទ ឲ្យមានន័យប៉ុណ្ណា បើសិនជាយើងលះបង់ទ្រឹស្តីនៃការខំធ្វើអ្វីៗឲ្យល្អឥតខ្ចោះ ហើយងាកមកផ្តោតទៅលើភាពល្អឥតខ្ចោះនៃព្រះសង្រ្គោះវិញ ដែលនៅក្នុងទ្រង់ យើងបានរាប់ជាសុចរិត(រ៉ូម…
Read articleការស្រេកឃ្លានរកព្រះ
លោកអាប៉ូឡាពី (A-poe-la-pi) ជាសមាជិកពួកចាស់ទុំ នៃកុលសម្ព័ន្ធអាខា ដែលរស់នៅតំបន់ជួរភ្នំ នៃខេត្តយូណាន ប្រទេសចិន។ ពេលយើងបានទៅសួរសុខទុក្ខគាត់ ក្នុងដំណើរបេសកកម្មកាលពីពេលថ្មីៗនេះ គាត់បានប្រាប់យើងថា ពេលមានភ្លៀងធ្លាក់ខ្លាំង គាត់នឹកកាលយើងរៀនព្រះគម្ពីរប្រចាំសប្តាហ៍ជាមួយគ្នា។ ដូចនេះ គាត់ក៏បានសុំឲ្យយើង ចែកចាយព្រះបន្ទូលព្រះដល់គាត់ទៀត។ លោកអាប៉ូឡាពី មិនចេះអក្សរទេ ដូចនេះ ការជួបប្រជុំរៀនព្រះគម្ពីរប្រចាំសប្តាហ៍ មានសារៈសំខាន់ចំពោះគាត់ណាស់។ ពេលយើងអានព្រះគម្ពីរឲ្យគាត់ស្តាប់ គាត់បានស្តាប់ដោយយកចិត្តទុកដាក់។ ភាពឆេះឆួលរបស់គាត់ បានរំឭកខ្ញុំថា ពេលយើងស្តាប់រឿងក្នុងព្រះគម្ពីរដោយយកចិត្តទុកដាក់ គឺមានន័យថា យើងកំពុងថ្វាយការគោរពចំពោះទ្រង់។ ក្នុងបទគម្ពីរចោទិយកថា ជំពូក៤ លោកម៉ូសេបានជំរុញពួកអ៊ីស្រាអែល ឲ្យប្រុងត្រចៀកស្តាប់ យ៉ាងប្រុងប្រយ័ត្ន ចំពោះច្បាប់ និងបញ្ញត្តិ ដែលទ្រង់បានបង្រៀនពួកគេ(ខ.១)។ គាត់បានរំឭកពួកគេថា ប្រភព និងការបណ្តាលចិត្ត នៃការបង្រៀនក្នុងព្រះគម្ពីរ គឺសុទ្ធតែមកពីព្រះ ដែលបានមានបន្ទូលមកកាន់ពួកគេ ដោយ “ភ្លើង” នៅភ្នំស៊ីណៃ(ខ.១២)។ លោកម៉ូសេប្រាប់ពួកគេថា “ទ្រង់បានមានព្រះបន្ទូលប្រាប់ដល់ឯងរាល់គ្នាពីសេចក្តីសញ្ញារបស់ទ្រង់ ដែលទ្រង់បានបង្គាប់ឲ្យឯងរាល់គ្នាប្រព្រឹត្តតាម គឺជាក្រឹត្យទាំង១០ប្រការ ហើយទ្រង់ក៏ចារឹកកត់ក្រឹត្យទាំងនោះ ចុះទៅបន្ទះថ្ម២ផ្ទាំង”(ខ.១៣)។ សូមយើងទទួលការលើកទឹកចិត្ត ឲ្យមានចិត្តស្រេកឃ្លានចង់ស្តាប់ព្រះបន្ទូលព្រះ បន្ទាប់ពីយើងបានស្តាប់ទីបន្ទាល់របស់លោកអាប៉ូឡាពី។ គឺដូចដែលសាវ័កប៉ុលបានរំឭកយើង ក្នុងបទគម្ពីរ…
Read articleសត្វឆ្កែឆ័ត្រយោង
ខ្ញុំមានការភ្ញាក់ផ្អើល ពេលខ្ញុំបានអានរឿងឆ្កែឆ័ត្រយោងក្នុងសម័យសង្រ្គាមលោកលើកទី២។ ពេលពួកកងទ័ពសម្ព័ន្ធមិត្តកំពុងត្រៀមខ្លួន វាយលុកចូលរំដោះតំបន់អ៊ីរ៉ុបខាងលិច នៅថ្ងៃឌី-ដេយ(ថ្ងៃទី៦ មិថុនា ឆ្នាំ១៩៤៤) ពួកគេត្រូវការសមត្ថភាពហិតក្លិនដ៏ពូកែរបស់សត្វឆ្កែ ដើម្បីឆ្លងកាន់ចំការមីន ហើយដើម្បីដាត់តឿនកងទ័ពរបស់ខ្លួន អំពីគ្រោះថ្នាក់ដែលជិតចូលមកដល់។ ហើយវិធីតែមួយ ដើម្បីបញ្ជូនសត្វឆ្កែទាំងនោះ ឲ្យទៅកងទ័ពដែលនៅពីក្រោយខ្សែត្រៀមរបស់សត្រូវ គឺត្រូវទម្លាក់ពួកវាពីលើយន្តហោះ ដោយប្រើឆ័ត្រយោង។ តែសត្វឆ្កែមានសភាវគតិ ដែលខ្លាចការលោតហក់ពីកន្លែងខ្ពស់ៗ ប៉ុន្តែ មនុស្សយើងក៏ខ្លាចដូចពួកវាផងដែរ។ ប៉ុន្តែ បន្ទាប់ពីមានការបណ្តុះបណ្តាលអស់រយៈពេលជាច្រើនសប្តាហ៍សត្វឆ្កែទាំងនោះ ក៏បានរៀនទុកចិត្តម្ចាស់របស់វា នៅក្នុងការលោតពីលើយន្តហោះ តាមបញ្ជាររបស់ពួកគេ។ រឿងនេះ បានធ្វើឲ្យខ្ញុំឆ្ងល់ថា តើយើងមានទំនុកចិត្តចំពោះព្រះដ៏ជាម្ចាស់ នៃយើង ល្មមនឹងអាចធ្វើការពិបាកៗ ដែលតាមធម្មតា យើងមិនចង់ ឬមិនហ៊ានធ្វើឬទេ? តាមធម្មតា យើងប្រហែលជាពិបាកនឹងមានចិត្តសប្បុរស ឬអត់ទោស ឬមួយអត់ធ្មត់ ចំពោះអ្នកដែលធ្វើអាក្រក់មកលើយើងទេ។ តែព្រះយេស៊ូវបានបង្គាប់យើង ឲ្យទុកចិត្តទ្រង់ ល្មមនឹងអាចធ្វើកិច្ចការ ដែលពិបាក តែចម្រើនដល់នគរព្រះ។ យើងអាចថ្លែងឡើងថា “ទូលបង្គំទុកចិត្តនឹងទ្រង់ សូមឲ្យទូលបង្គំបានស្គាល់ផ្លូវដែលគួរដើរ ពីព្រោះទូលបង្គំបានលើកព្រលឹងទៅរកទ្រង់”(ទំនុកដំកើង ១៤៣:៨)។ សត្វឆ្កែឆ័ត្រយោងទាំងនោះ ច្រើនតែបានទទួលមេដាយ សម្រាប់ភាពក្លាហានរបស់ពួកវា។ ខ្ញុំជឿថា ថ្ងៃណាមួយ យើងក៏នឹងបានឮព្រះទ្រង់មានបន្ទូលថា “ល្អហើយ…
Read articleតាមរក និងជួយសង្រ្គោះ
អ្នកស្រីម៉ាការេណា វលដេស(Macarena Valdes) មានជំនាញធ្វើផែនទីអណ្តូងរែក្រោមដី ដែលបានជួយដល់ការសង្រ្គោះកម្មករអណ្តូងរ៉ែ៣៣នាក់ ដែលបានជាប់នៅក្នុងអណ្តូងរ៉ែ បន្ទាប់ពីមានបន្ទុះនៅទីនោះ ក្នុងខែតុលា ឆ្នាំ២០១០។ គាត់មានប្រសាសន៍ថា “ការខួងដី ឲ្យចំទីតាំងរបស់កម្មករ ដែលជាប់ក្រោមដី គឺមិនខុសពីការព្យាយាមបាញ់សត្វរុយមួយក្បាល ដែលស្ថិតនៅចម្ងាយ៧០០ម៉ែត្រឡើយ”។ ដោយសារគាត់មានជំនាញផ្នែកអណ្តូងរ៉ែ នោះគាត់អាចបញ្ជាឧបករណ៍ស្ទង់ ឲ្យខួងដីទៅដល់រូងដែលពួកកម្មករកំពុងជាប់នៅក្នុង ហើយជីវិតពួកគេក៏ត្រូវបានជួយសង្រ្គោះ។ នៅក្នុងកិច្ចប្រឹងប្រែងនៅក្នុងការជួយសង្រ្គោះខាងវិញ្ញាណ គេងាយនឹងមានការបាក់ទឹកចិត្ត។ ទោះសាវ័កប៉ុលបានជួបឧបស័គ្គដែលធំជាងនេះក៏ដោយ ក៏គាត់នៅតែមានប្រសាសន៍ថា “ដែលមានការងារនេះ នោះយើងខ្ញុំមិនណាយចិត្តឡើយ តាមខ្នាតនៃសេចក្តីមេត្តាករុណា ដែលយើងខ្ញុំទទួលមក”(២កូរិនថូស ៤:១)។ ទោះបីជា “ព្រះនៃលោកិយនេះ” បាន “ធ្វើឲ្យគំនិតរបស់អ្នកមិនជឿខ្វាក់ មើលឃើញពន្លឺនៃដំណឹងល្អ”ក៏ដោយ ក៏គាត់នៅតែបន្តប្រកាសដំណឹងល្អនៃសេចក្តីសង្រ្គោះ(ខ.៤-៥)។ សាវ័កប៉ុលបានទទួលការបណ្តាលចិត្តពីសេចក្តីស្រឡាញ់របស់ព្រះ ដែលមានបន្ទូលដោយក្តីស្រឡាញ់ និងបង្គាប់ពន្លឺឲ្យចែងចំាំងក្នុងភាពងងឹតរបស់គាត់(ខ.៦) បានជាគាត់ដឹងថា ការអ្វីដែលព្រះបានធ្វើសម្រាប់គាត់ នោះទ្រង់ក៏អាចធ្វើសម្រាប់អ្នកដទៃផងដែរ។ អ្នក និងខ្ញុំអាចមានរឿងដែលស្រដៀងនឹងពួកគេផងដែរ។ ពេលសេចក្តីស្រឡាញ់របស់ព្រះបណ្តាលចិត្តយើង នោះយើងក៏មានហេតុផល ដែលមិនត្រូវបាក់ទឹកចិត្តផងដែរ។ ដែលអ្នកស្រីម៉ាការេណា បានដឹកនាំការជួយសង្រ្គោះដល់កម្មករអណ្តូងរែ ដោយជោគជ័យជាយ៉ាងណា នោះព្រះវិញ្ញាណនៃព្រះអាចនាំពន្លឺនៃសេចក្តីស្រឡាញ់ និងពាក្យសម្តីរបស់យើង ចូលទៅក្នុងចិត្តអ្នកដែលត្រូវការព្រះសង្រ្គោះ ដែលពួកគេមិនទាន់យល់អំពីទ្រង់។-C.P.Hia
Read articleបានរួចពីទោសដែលសមនឹងទទួល
មានពេលមួយ មន្រ្តីប៉ូលីសម្នាក់បានបញ្ឈប់រថយន្តរបស់ស្រ្តីម្នាក់ ដោយសារកូនស្រីគាត់មិនបានអង្គុយក្នុងកៅអីសុវត្ថិភាពសម្រាប់ក្មេងតូច ដែលច្បាប់បានតម្រូវ។ ពេលនោះ គាត់អាចចេញបង្កាន់ដៃផាកពិន័យ សម្រាប់ការធ្វើខុសច្បាប់ចរាចរណ៍ តែផ្ទុយទៅវិញ គាត់បានសុំឲ្យអ្នកទាំងពីរទៅជួបគាត់ នៅហាងទំនិញនៅក្បែរនោះ។ គាត់ក៏បានទិញកៅអីសុវត្ថិភាពឲ្យពួកគេ។ ម្តាយក្មេងស្រីនោះកំពុងឆ្លងកាត់ពេលដ៏ពិបាក ហើយមិនមានលទ្ធភាពទិញកៅអីសុវត្ថិភាពឲ្យកូនស្រីគាត់ទេ។ ស្រី្តជាម្តាយគួរតែទទួលការផាកពិន័យ ដោយសារការធ្វើខុសច្បាប់ តែផ្ទុយទៅវិញ នាងបែរជាបានទទួលអំណោយពីមន្ត្រីប៉ូលីសចិត្តល្អ។ អ្នកដែលស្គាល់ព្រះគ្រីស្ទ ក៏បានពិសោធន៍នឹងរឿងដ៏ល្អដូចនេះផងដែរ។ យើងម្នាក់ៗសមនឹងទទួលទោស សម្រាប់ការបំពានក្រឹត្យវិន័យរបស់ព្រះ(សាស្តា ៧:២០)។ តែដោយសារព្រះយេស៊ូវ នោះយើងក៏បានទទួលព្រះគុណព្រះ ដែលយើងមិនសមនឹងទទួល។ ព្រះគុណព្រះ បានរំដោះយើង ឲ្យរួចពីលទ្ធផលនៃអំពើបាបរបស់យើង ដែលជាសេចក្តីស្លាប់ និងការដាច់ចេញពីព្រះអស់កល្បជានិច្ច(រ៉ូម ៦:២៣)។ “យើងបានសេចក្តីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្តីប្រោសឲ្យរួច ពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់”(អេភេសូរ ១:៧)។ អ្នកខ្លះបានឲ្យនិយមន័យថា ព្រះគុណព្រះ គឺជា “សេចក្តីស្រឡាញ់ដែលបង្ហាញចេញតាមការប្រព្រឹត្ត”។ ពេលដែលស្រ្តីជាម្តាយរូបនោះ បានជួបរឿងដ៏គួរឲ្យរំភើបនេះហើយ គាត់ក៏បាននិយាយប្រាប់មន្ត្រីប៉ូលីសនោះថា “ខ្ញុំនឹងអរព្រះគុណព្រះជានិច្ច! …ពេលណាខ្ញុំមានលុយល្មមនឹងទិញកៅអីសុវត្តិភាព ខ្ញុំនឹងយកលុយនោះទៅជួយអ្នកដទៃទៀត”។ ការឆ្លើយតប ដោយការដឹងគុណ និងដោយចិត្តទូលាយ ចំពោះអំណោយរបស់មន្ត្រីប៉ូលីសយ៉ាងដូចនេះ ជាឧទារហណ៍គំរូដែលលើកទឹកចិត្ត ដល់យើងរាល់គ្នា ដែលបានទទួលអំណោយនៃព្រះគុណព្រះ!-Jennifer Benson…
Read articleដង្វាយដ៏ឥតខ្ចោះ
ជារៀងរាល់ឆ្នាំ សួនច្បាររុក្ខសាស្រ្តប្រចាំតំបន់ដែលខ្ញុំរស់នៅ តែងតែធ្វើជាម្ចាស់កម្មវិធីបុណ្យណូអែល ជាអន្តរជាតិ។ ការតាំងពិពណ៌ដែលខ្ញុំចូលចិត្តជាងគេ គឺការតាំងបង្ហាញអំពីកំណើតព្រះយេស៊ូវ តាមប្រពៃណីជនជាតិបារាំង។ ក្នុងការតាំងពិពណ៌នោះ គេមិនបានដាក់រូបអ្នកគង្វាល និងអ្នកប្រាជ្ញដែលកាន់ដង្វាយ មាស កំញាន និងជ័រល្វីងទេស នៅជុំវិញស្នូកសត្វ តាមទំនៀមទម្លាប់នៃការតាំងបង្ហាញនោះទេ ផ្ទុយទៅវិញ គេបានដាក់រូបអ្នកភូមិជនជាតិបារាំង នាំយកដង្វាយមកថ្វាយព្រះឱរសយេស៊ូវវិញ។ ដង្វាយនោះមាន នំប៉័ង ស្រាទំពាំងបាយជូរ ប្រូម៉ា ផ្កា និងវត្ថុដទៃទៀត ដែលព្រះបានប្រទានឲ្យពួកគេមានលទ្ធភាពផលិត។ ការនេះបានរំឭកខ្ញុំ អំពីក្រឹត្យវិន័យគ្រាសញ្ញាចាស់ ដែលបង្គាប់ឲ្យនាំផលផ្លែដំបូង ចូលទៅក្នុងដំណាក់ព្រះអម្ចាស់(និក្ខមនំ ២៣:១៦-១៩)។ ការតាំងបង្ហាញមួយនេះ ជាការបកស្រាយឲ្យយើងដឹងថា អ្វីៗដែលយើងមានគឺសុទ្ធតែមកពីព្រះ ដូចនេះ យើងត្រូវថ្វាយដល់ព្រះ នូវរបស់អ្វីដែលទ្រង់បានប្រទានមកយើង។ ពេលសាវ័កប៉ុលបានបង្រៀនពួកជំនុំនៅក្រុងរ៉ូម ឲ្យថ្វាយខ្លួនជាដង្វាយដ៏រស់ដល់ព្រះ គឺគាត់កំពុងប្រាប់ពួកគេ ឲ្យថ្វាយដល់ព្រះ នូវអ្វីដែលទ្រង់បានប្រទានពួកគេ រួមទាំងរូបកាយរបស់ពួកគេ(រ៉ូម ១២:១)។ ការនេះគឺរាប់បញ្ចូលអំណោយ ដែលទ្រង់ប្រទានពួកគេ ក៏ដូចជាសមត្ថភាពដែលពួកគេមាន ក្នុងការចិញ្ចឹមជីវិត។ យើងដឹងថា ព្រះបានប្រទានពួកគេ ឲ្យមានសមត្ថភាពពិសេស។ អ្នកខ្លះមានអំណោយទានផ្នែកតន្រ្តី ដូចស្តេចដាវីឌ(១សាំយ៉ូអែល ១៦:១៨)។ អ្នកខ្លះមានជំនាញផ្នែកចម្លាក់ ដូចលោកបេតសាលាល…
Read article