ការភ័យខ្លាចគេទៅចោលយើង
នៅពេលដែលកូនប្រុសខ្ញុំចាប់ផ្តើមចូលរៀនសាលាមេត្តេយ្យ នៅថ្ងៃដំបូង គាត់បានស្រែកយំថា “ខ្ញុំមិនចូលចិត្តសាលារៀនទេ”។ ខ្ញុំ និងស្វាមីរបស់ខ្ញុំ ក៏បានលើកទឹកចិត្តគាត់ថា “ថ្វីដ្បិតតែប៉ា និងម៉ាក់មិនបាននៅសាលារៀនជាមួយកូនមែន តែប៉ា និងម៉ាក់អធិស្ឋានឲ្យកូន។ ម្យ៉ាងទៀត ព្រះយេស៊ូវទ្រង់គង់នៅជាមួយកូនជានិច្ច”។ តែកូនប្រុសខ្ញុំក៏បានលើកហេតុផលថា “តែកូនមិនដែលឃើញទ្រង់ទេ!” ពេលនោះ ស្វាមីខ្ញុំក៏បានឱបវា ហើយនិយាយថា “ព្រះអង្គគង់នៅក្នុងកូនជានិច្ច។ ទ្រង់មិនដែលចាកចេញពីកូនឡើយ”។ កូនប្រុសខ្ញុំក៏មានការប៉ះពាល់ចិត្ត ហើយក៏បាននិយាយថា “បាទ ទ្រង់គង់នៅក្នុងកូនមែន”។ មិនមែនមានតែក្មេងៗទេ ដែលភ័យខ្លាចគេទៅចោល។ នៅគ្រប់ដំណាក់កាលទាំងអស់នៃជីវិត យើងជួបពេលដែលយើងត្រូវឃ្លាតចេញពីមនុស្សដែលយើងស្រឡាញ់ ជួនកាល ដោយសារយើងត្រូវរស់នៅក្នុងទីតាំងភូមិសាស្រ្តខុសគ្នា ហើយជួនកាល ដោយសារសេចក្តីស្លាប់ធ្វើឲ្យយើងបែកគ្នា។ ទោះជាយ៉ាងណាក៏ដោយ យើងចាំបាច់ត្រូវចាំថា ទោះបីជាយើងមានអារម្មណ៍ថា គេបានបោះបង់យើងចោលក៏ដោយ ក៏ព្រះទ្រង់មិនដែលបោះបង់យើងចោលឡើយ។ ទ្រង់បានសន្យាថា នឹងគង់នៅជាមួយយើងជានិច្ច។ ព្រះទ្រង់បានចាត់ព្រះវិញ្ញាណនៃសេចក្តីពិត ដែលជាព្រះដ៏កម្សាន្តចិត្ត និងព្រះដ៏ជាជំនួយ ឲ្យយាងមកគង់នៅជាមួយយើង និងនៅក្នុងយើងជារៀងរហូត(យ៉ូហាន ១៤:១៥-១៨)។ យើងជាកូនស្ងួនភ្ញាររបស់ទ្រង់។ កូនប្រុសរបស់ខ្ញុំបានរៀនទុកចិត្តលើព្រះ ហើយខ្ញុំក៏រៀនទុកចិត្តទ្រង់ផងដែរ។ ខ្ញុំមិនអាចមើលឃើញព្រះវិញ្ញាណបរិសុទ្ធ គឺមិនខុសពីកូនប្រុសខ្ញុំឡើយ តែខ្ញុំបានពិសោធន៍នឹងអំណាចចេស្តាទ្រង់ ពេលដែលទ្រង់បានលើកទឹកចិត្ត និងដឹកនាំខ្ញុំ ពេលដែលខ្ញុំបានអានព្រះបន្ទូលទ្រង់។ ចូរយើងអរព្រះគុណព្រះ…
Read articleលើសពីការខកចិត្ត
មានវីដេអូមួយ ដែលនិយាយអំពីក្មេងប្រុសតូចម្នាក់ ដែលដឹងថា វាជិតមានប្អូនស្រីម្នាក់ទៀត។ ពេលនោះ វាមិនសប្បាយចិត្តទេ បានជាវារអ៊ូថា “ខ្ញុំមានប្អូនស្រីម្នាក់ទៀតហើយ សុទ្ធតែស្រីរហូត!” រឿងនេះ បានឆ្លុះបញ្ចាំអំពីការរំពឹងចង់បានរបស់មនុស្ស ដែលប្រែជាការខកចិត្ត។ បញ្ហានេះបានកើតមានជាធម្មតា ក្នុងពិភពលោក។ យ៉ាងណាមិញ ព្រះគម្ពីរក៏បានចែងអំពីរឿងមួយ ដែលនិយាយអំពីការខកចិត្តដ៏ខ្លាំងមួយផងដែរ។ លោកយ៉ាកុបបានយល់ព្រមធ្វើការ៧ឆ្នាំ ឲ្យឪពុកក្មេកគាត់ ដើម្បីឲ្យបានសិទ្ធិរៀបការជាមួយនាងរ៉ាជែល។ ប៉ុន្តែ បន្ទាប់ពីបានបំពេញកិច្ចសន្យារបស់គាត់ ហើយលោកយ៉ាកុបក៏បានជួបរឿងដ៏គួរឲ្យភ្ញាក់ផ្អើល នៅពេលយប់ថ្ងៃរៀបការ។ នៅពេលព្រឹកឡើង គាត់ក៏បានដឹងថា ស្រ្តីដែលគាត់បានរៀបការជាមួយមិនមែនជានាងរ៉ាជែលទេ តែជានាងលេអា ដែលជាបងប្អូនភ្លោះរបស់នាង។ ពេលយើងអានរឿងនេះ យើងប្រហែលជាផ្តោតទៅលើការខកចិត្តរបស់លោកយ៉ាកុប ប៉ុន្តែ ចូរយើងស្រម៉ៃថា តើនាងលេអាមានអារម្មណ៍យ៉ាងណាដែរនៅពេលនោះ? ក្តីសង្ឃឹម និងក្តីស្រមៃរបស់នាងបានចាប់ផ្តើមរលាយអស់ នៅថ្ងៃនោះ ពេលដែលគេបានបង្ខំនាងឲ្យរៀបការជាមួយបុរសម្នាក់ ដែលមិនបានស្រឡាញ់នាង ឬមិនចង់បាននាងធ្វើជាភរិយា? បទគម្ពីរទំនុកដំកើង ជំពូក ៣៧:៤ បានចែងថា “ចូរយកព្រះយេហូវ៉ាជាសេចក្តីអំណររបស់អ្នក នោះទ្រង់នឹងប្រទានឲ្យអ្នកបានដូចបំណងចិត្ត”។ តើយើងត្រូវជឿថា អ្នកដែលកោតខ្លាចព្រះ មិនដែលមានការខកចិត្តទេឬ? ទេ បទទំនុកដំកើងនេះបានបង្ហាញយ៉ាងច្បាស់ថា អ្នកនិពន្ធទំនុកនេះបានមើលឃើញភាពអយុត្តិធម៌ នៅគ្រប់ទិសទី។ តែគាត់មានទស្សនៈវែងឆ្ងាយ ដោយគាត់បានមានប្រសាសន៍ថា…
Read articleសម្លេងនៃភាពស្ងាត់ស្ងៀម
មិត្តភក្តិខ្ញុំម្នាក់ដែលខ្ញុំចូលចិត្តទៅស្ទូចត្រីជាមួយ បានសង្កេតឃើញថា “កន្លែងទឹករាក់ មានសម្លេងទឹកហូរខ្លាំង។ តែនៅកន្លែងទឹកជ្រៅ សម្លេងទឹកហូរមានសភាពស្ងប់ស្ងាត់”។ គាត់ចង់មានន័យប្រៀបធៀបថា មនុស្សដែលចូលចិត្តនិយាយច្រើន ហើយឮៗជាងគេ ច្រើនតែមានពាក្យសម្តីដែលមានន័យតិចតួចណាស់ សម្រាប់និយាយ ហើយក៏មិនពូកែស្តាប់គេឯងនិយាយផង។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទចម្រៀងចាស់ពីដើមរបស់លោកសាយមុន(Simon) និងហ្គាហ្វ៊ុងគែល(Garfunkel) មានចំណងជើងថា សម្លេងនៃភាពស្ងប់ស្ងាត់ ដែលនិយាយអំពីមនុស្សដែលបានស្តាប់ តែមិនដឹងថាគេនិយាយពីអ្វី។ ពួកគេបានស្តាប់ឮពាក្យដែលគេនិយាយ តែមិនព្រមឈប់គិតអំពីអ្វីផ្សេង បានជាមិនដឹងថា គេនិយាយពីអ្វី។ បើសិនជាយើងរាល់គ្នារៀនរក្សាភាពស្ងប់ស្ងាត់ ហើយនៅស្ងៀម ដើម្បីស្តាប់គេនិយាយឲ្យបានច្រើន មិនដឹងជាប្រសើរយ៉ាងណាទេ។ មានពេលដែល “ត្រូវនៅស្ងាត់ស្ងៀម និងមានពេលដែលត្រូវនិយាយ”(សាស្តា ៣:៧)។ ការនៅស្ងាត់ស្ងៀមដែលល្អ គឺជាការនៅស្ងាត់ស្ងៀម ដោយត្រចៀកស្តាប់គេនិយាយ ឬនៅស្ងាត់ស្ងៀមដោយមានការបន្ទាបខ្លួន។ ការនៅស្ងាត់ស្ងៀមដូចនេះ នាំឲ្យយើងស្តាប់បានត្រឹមត្រូវ មានការយល់ដឹងត្រឹមត្រូវ និងនិយាយបានត្រឹមត្រូវ។ គឺដូចបទគម្ពីរសុភាសិតបានចែងថា “សេចក្តីដំបូន្មាននៅក្នុងចិត្តមនុស្ស នោះធៀបដូចជាអណ្តូងដ៏ជ្រៅ តែមនុស្សដែលមានយោបល់ គេនឹងដងឡើងបាន”(សុភាសិត ២០:៥)។ យើងត្រូវស្តាប់ ដោយយកចិត្តទុកដាក់ ដើម្បីឲ្យយល់ស៊ីជម្រៅ ដល់បាតនៃសេចក្តី។ ហើយពេលយើងស្តាប់អ្នកដទៃនិយាយ យើងក៏គួរតែស្តាប់ព្រះមានបន្ទូលអ្វីខ្លះ តាមរយៈអ្នកដែលយើងកំពុងស្តាប់នោះ។ ការនេះបានធ្វើឲ្យខ្ញុំនឹកចំា អំពីព្រះយេស៊ូវ…
Read articleព្រឹត្តិការណ៍សំខាន់
ខណៈពេលដែលខ្ញុំកំពុងទស្សនា ការបាញ់កាំជ្រួចធំៗ ក្នុងអំឡុងពេលនៃការអបអរពិធីបុណ្យមួយ ក្នុងទីក្រុងខ្ញុំ ខ្ញុំក៏បានជួបការរំខាន។ នៅខាងស្តាំ និងខាងឆ្វេងនៃកន្លែងប្រារព្ធពិធីបុណ្យ មានការបាញ់កាំជ្រួចតូចៗទៅលើមេឃ យូរៗម្តង។ កាំជ្រួចតូចៗទាំងនោះ ក៏ល្អមើលផងដែរ តែបើខ្ញុំមើលពួកវាច្រើនពេក ខ្ញុំអាចភ្លេចមើលផ្ទាំងទស្សនីយភាព ដែលគួរឲ្យចង់ទស្សនាជាង កំពុងបញ្ចេញសម្រស់នៅខាងលើស្រាប់។ ជួនកាល រឿងដែលល្អធ្វើឲ្យយើងងាកចេញពីរឿងដែលល្អជាង។ ការនេះបានកើតឡើង ក្នុងដំណើរជីវិតរបស់នាងម៉ាថា ដូចដែលបានកត់ទុកក្នុងបទគម្ពីរលូកា ១០:៣៨-៤២។ ពេលព្រះយេស៊ូវ និងពួកសាវ័កបានធ្វើដំណើរមកដល់ភូមិបេថានី នាងម៉ាថាក៏បានទទួលស្វាគមន៍ពួកគេឲ្យចូលផ្ទះនាងយ៉ាងកក់ក្តៅ។ ដើម្បីធ្វើជាម្ចាស់ផ្ទះល្អ ត្រូវមាននរណាម្នាក់រៀបចំម្ហូបអាហារ សម្រាប់ភ្ញៀវបរិភោគ។ ពេលនាងម៉ាថាត្អូញត្អែថា នាងម៉ារា ដែលជាប្អូនស្រី មិនជួយកិច្ចការនាង ព្រះយេស៊ូវក៏បានមានបន្ទូលថា ការដែលនាងម៉ារាសម្រេចចិត្តអង្គុយនៅទៀបព្រះបាទទ្រង់ ដើម្បីស្តាប់ព្រះបន្ទូល ជាទង្វើរដ៏ត្រឹមត្រូវ។ តែត្រង់ចំណុចនេះ ព្រះអម្ចាស់មិនបានមានបន្ទូលថា នាងម៉ារាមានជំនឿខ្លាំងជាងនាងម៉ាថាឡើយ។ នៅពេលខ្លះ នាងម៉ាថាហាក់ដូចជាបង្ហាញចេញនូវជំនឿចំពោះព្រះយេស៊ូវ បានច្រើនជាងនាងម៉ារា(យ៉ូហាន ១១:១៩-២០)។ ហើយទ្រង់ក៏មិនបានស្តីបន្ទោសនាងម៉ាថា ដែលកំពុងខ្នះខ្នែងនៅក្នុងការបំពេញសេចក្តីត្រូវការខាងសាច់ឈាមរបស់គេគ្រប់គ្នា ក្នុងផ្ទះនោះឡើយ។ ផ្ទុយទៅវិញ ព្រះអម្ចាស់សព្វព្រះទ័យឲ្យនាងម៉ាថាដឹងថា ពេលយើងកំពុងជាប់រវល់ក្នុងការងារបម្រើព្រះ ការស្តាប់ព្រះបន្ទូលទ្រង់ គឺជាផ្នែកដែលសំខាន់ជាងគេ។-Anne Cetas
Read articleការឈ្នះរង្វាន់ធំ
តាមធម្មតា នៅក្នុងការប្រឹងប្រែងសម្រេចគោលដៅ ក្នុងវិស័យនីមួយៗ គេចង់បានរង្វាន់ ព្រោះគេបានចាត់ទុកវា ជាតំណាងឲ្យ ជោគជ័យ និងការទទួលស្គាល់ពីអ្នកដទៃ។ មេដាយមាស ក្នុងការប្រកួតកីឡាអូឡាំពិក ពាន់រង្វាន់ក្រេមី និងអាខេដេមី ក្នុងវិស័យខ្សែភាពយន្ត ឬពានរង្វាន់ណូបែល សុទ្ធតែស្ថិតក្នុងចំណោម “រង្វាន់ធំៗ” ដែលមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលបាននោះឡើយ។ តែមានរង្វាន់មួយដែលអស្ចារ្យជាងនេះទៀត ដែលនរណាក៏អាចទទួលបាន។ សាវ័កប៉ុលមានការយល់ដឹងច្បាស់ អំពីការប្រកួតកីឡាអត្តពលកម្ម នៅសតវត្សរ៍ទី១ ដែលក្នុងនោះ កីឡាករទាំងឡាយបានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីឲ្យបានពានរង្វាន់។ គាត់បានគិតអំពីរឿងនេះ ពេលដែលគាត់សរសេរសំបុត្រផ្ញើទៅអ្នកដើរតាមព្រះគ្រីស្ទ នៅក្រុងភីលីពថា “សេចក្តីអ្វីដែលមានប្រយោជន៍ដល់ខ្ញុំពីមុន នោះខ្ញុំបានរាប់ជាខាតវិញ ដោយព្រោះព្រះគ្រីស្ទ”(ភីលីព ៣:៧)។ តើហេតុអ្វី? ព្រោះចិត្តគាត់បានដក់ជាប់នឹងគោលដៅថ្មីមួយ គឺ “ដើម្បីឲ្យគាត់បានស្គាល់ទ្រង់ និងព្រះចេស្តានៃដំណើរដែលទ្រង់រស់ឡើងវិញ ហើយនិងសេចក្តីប្រកបក្នុងការរងទុក្ខរបស់ទ្រង់”(ខ.១០)។ បានជាគាត់មានប្រសាសន៍ថា “តែខ្ញុំកំពុងតែដេញតាម សង្វាតនឹងចាប់ឲ្យបានសេចក្តី ដែលព្រះគ្រីស្ទយេស៊ូវបានចាប់ខ្ញុំឲ្យបាននោះដែរ”(ខ.១២)។ រង្វាន់ដែលគាត់នឹងទទួលបានក្នុងការរត់ប្រណាំងខាងវិញ្ញាណ គឺជា “មកុដនៃសេចក្តីសុចរិត”(២ធីម៉ូថេ ៤:៨)។ យើងម្នាក់ៗក៏អាចមមុលទៅរករង្វាន់ដូចនេះផងដែរ ដោយដឹងថា យើងត្រូវថ្វាយព្រះកិត្តិនាមដល់ព្រះអម្ចាស់ ពេលយើងដេញតាមរង្វាន់នោះ។ ជារៀងរាល់ថ្ងៃ ពេលយើងកំពុងបំពេញកិច្ចការដ៏សាមញ្ញរបស់យើង គឺយើងកំពុងតែធ្វើដំណើរឆ្ពោះទៅរក “រង្វាន់ដ៏ធំ” ដែលជា…
Read articleអ្វីដែលយើងត្រូវខ្វល់
ការទទួលសំពាធពីមនុស្សនៅជុំវិញខ្លួនយើង ជាផ្នែកមួយនៃការរស់នៅប្រចំាថ្ងៃ។ ជួនកាល យើងធ្វើការសម្រេចចិត្ត ដោយផ្អែកទៅលើគំនិត ឬពាក្យសម្តីរបស់អ្នកដទៃ ជាជាងពឹងផ្អែកទៅលើសម្បជញ្ញៈ និងបំណងព្រះទ័យព្រះ។ យើងបារម្ភថា គេនឹងកាត់ទោស ឬចម្អកឲ្យយើង។ យ៉ាងណាមិញ សាវ័កប៉ុលក៏ធ្លាប់ទទួលរងសំពាធពីមនុស្សនៅជុំវិញខ្លួនគាត់ផងដែរ។ នៅសម័យនោះ មានគ្រីស្ទបរិស័ទដែលជាជនជាតិយូដាមួយចំនួន បានជឿថា សាសន៍ដទៃគួរតែកាត់ស្បែក ដើម្បីឲ្យបានទទួលសេចក្តីសង្រ្គោះដ៏ពិតប្រាកដ(កាឡាទី ១:៧ ៦:១២-១៥)។ ទោះជាយ៉ាងណាក៏ដោយ សាវ័កប៉ុលបានប្រកាន់ខ្ជាប់នូវគោលជំហររបស់ខ្លួន។ គាត់នៅតែបន្តផ្សាយព្រះបន្ទូលថា សេចក្តីសង្រ្គោះគឺបានមកពីព្រះគុណព្រះ ដោយសារសេចក្តីជំនឿតែមួយមុខគត់ គឺមិនបានតម្រូវឲ្យយើងធ្វើកិច្ចការអ្វីមួយបន្ថែម ដើម្បីឲ្យបានសង្រ្គោះទេ។ ហើយគេក៏បានចោទប្រកាន់ថា គាត់បានតាំងខ្លួនជាសាវ័ករបស់ព្រះគ្រីស្ទ។ ហើយពួកគេថែមទាំងបានលើកឡើងថា ដំណឹងល្អដែលគាត់បានផ្សាយ មិនដែលបានទទួលការយល់ព្រមពីពួកសាវ័កឡើយ(២:១-១០)។ ទោះជាមានសំពាធយ៉ាងណាក៏ដោយ សាវ័កប៉ុលនៅតែដឹងច្បាស់ថា គាត់កំពុងបម្រើនរណា។ គាត់កំពុងបម្រើព្រះគ្រីស្ទ។ ដូចនេះ ការយល់ព្រមរបស់ព្រះ សំខាន់ជាងការយល់ព្រមរបស់មនុស្ស។ គាត់បានកំណត់គោលដៅថា គាត់នឹងមិនព្យាយាមស្វែងរកការយល់ព្រម ពីមនុស្សឡើយ។ គាត់នឹងបំពេញព្រះទ័យព្រះតែមួយអង្គប៉ុណ្ណោះ(១:១០)។ យើងក៏ជាអ្នកបម្រើព្រះគ្រីស្ទ មិនខុសពីសាវ័កប៉ុលឡើយ។ យើងនៅតែបម្រើព្រះ ទោះគេគោរពយើង ឬស្អប់ខ្ពើមយើង និយាយបង្ខូច ឬសរសើរយើងក៏ដោយ។ ថ្ងៃមួយ “យើងទាំងអស់គ្នានឹងត្រូវរាប់រៀបទូលថ្វាយព្រះ ពីដំណើររបស់ខ្លួនយើងជាមិនខាន”(រ៉ូម ១៤:១២)។ មានន័យថា…
Read article