ការហ៊ាននិយាយអំពីព្រះនាមព្រះយេស៊ូវ
មានពួកជំនុំមួយកន្លែងបានអញ្ជើញគ្រូគង្វាលម្នាក់ ឲ្យមកអធិប្បាយព្រះបន្ទូល ក្នុងកម្មវិធីថ្វាយបង្គំព្រះរបស់ពួកគេ។ អ្នកដឹកនាំពួកជំនុំនោះបានប្រាប់គាត់ថា “សូមលោកគ្រូនិយាយតែអំពីព្រះបានហើយ តែកុំចេញព្រះនាមព្រះយេស៊ូវអី”។ បុរសនោះក៏បានសួរថា “ហេតុអ្វី?” អ្នកដឹកនាំរូបនោះក៏បានពន្យល់ថា “សមាជិកសំខាន់ៗខ្លះ ក្នុងពួកជំនុំយើងមានអារម្មណ៍មិនល្អទេ ពេលពួកគេឮព្រះនាមព្រះយេស៊ូវ។ ដូចនេះ សូមលោកគ្រូ គ្រាន់តែនិយាយអំពីព្រះទៅបានហើយ”។ លោកគ្រូគង្វាលរូបនេះមិនអាចធ្វើតាមការណែនាំនេះបានទេ បានជាបន្ទាប់មក គាត់ក៏បានមានប្រសាសន៍ថា “បើមិនឲ្យខ្ញុំនិយាយចេញព្រះនាមព្រះយេស៊ូវទេ នោះខ្ញុំក៏គ្មានអ្វីត្រូវអធិប្បាយដែរ”។ កាលពីសម័យពួកជំនុំដំបូង ពួកសាវ័ករបស់ព្រះយេស៊ូវ ក៏បានជួបនិងបញ្ហាស្រដៀងនឹងរឿងរបស់លោកគ្រូគង្វាលរូបនោះផងដែរ។ អ្នកដឹកនាំសាសនាក្នុងតំបន់បាននាំគ្នាព្រមានពួកសាវ័កមិនឲ្យនិយាយអំពីព្រះនាមព្រះយេស៊ូវឡើយ(កិច្ចការ ៤:១៧)។ តែពួកសាវ័កបានបដិសេធន៍ថា “យើងខ្ញុំនឹងលែងនិយាយពីការដែលយើងខ្ញុំបានឃើញ ហើយឮ ពុំបានទេ”(ខ.២០)។ ការអៈអាងថា ខ្លួនបានជឿព្រះ តែមិនបានជឿព្រះរាជបុត្រាទ្រង់ ព្រះនាមយេស៊ូវគ្រីស្ទ គឺជាការនិយាយកុហក់ខ្លួនឯងហើយ។ ក្នុងបទគម្ពីរ យ៉ូហាន ១០:៣០ ព្រះយេស៊ូវបានបកស្រាយយ៉ាងច្បាស់ អំពីទំនាក់ទំនងដ៏ពិសេសដែលទ្រង់មានជាមួយព្រះវរបិតាទ្រង់។ គឺដូចដែលទ្រង់មានបន្ទូលថា “ខ្ញុំហើយ និងព្រះវរបិតា គឺតែ១ព្រះអង្គទេ”។ បានសេចក្តីថា ទ្រង់បានប្រកាសថា ទ្រង់ជាព្រះ។ ហេតុនេះហើយបានជាទ្រង់អាចមានបន្ទូលថា “កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ”(យ៉ូហាន ១៤:១)។ សាវ័កប៉ុលដឹងថា ព្រះយេស៊ូវមានលក្ខណៈជាព្រះទាំងស្រុង និងស្មើនឹងព្រះវរបិតាផង ហើយទ្រង់និងព្រះវរបិតាគឺជាព្រះតែមួយ(ភីលីព…
Read articleទ្រង់បានបង្រៀនដៃខ្ញុំ
មានពេលមួយលោកដាវីឌ វូឌ(David Wood) ដែលជាអតីតកីឡាករអិនប៊ីអេ បានទៅប្រកួតឲ្យក្រុមទួរក្រេស ដឺ បាស់កូនា ក្នុងវគ្គផ្តាច់ព្រ័ត្តនៃការប្រកួតកីឡាបាល់បោះពានរង្វាន់របស់ប្រទេសអេស្ប៉ាញ។ កាលនោះខ្ញុំមានឱកាសនៅក្បែរគាត់។ មុនពេលការប្រកួតចាប់ផ្តើម គាត់បានអានខគម្ពីរទំនុកដំកើង ១៤៤:១ ដូច្នេះថា “សូមឲ្យព្រះយេហូវ៉ា ជាថ្មដានៃទូលបង្គំ បានប្រកបដោយព្រះពរ ជាព្រះដែលបង្ហាត់បង្វឹកដៃទូលបង្គំឲ្យចេះច្បាំង ហើយម្រាមដៃរបស់ទូលបង្គំឲ្យធ្វើសង្រ្គាម”។ គាត់ក៏បានងាកមកខ្ញុំ ហើយនិយាយថា “អ្នកឃើញទេ? ព្រះទ្រង់ហាក់ដូចជាបានសរសេរខគម្ពីរនេះ សម្រាប់ខ្ញុំចឹង! ទ្រង់បានបង្រៀនដៃខ្ញុំ ឲ្យចេះចាប់បាល់ដែលបានលោតចុះឡើង ហើយបង្រៀនម្រាមដៃខ្ញុំឲ្យចេះបាញ់បាល់ចូលក្នុងកន្ត្រក!” លោកដាវីឌដឹងថា ព្រះបានត្រាសហៅគាត់ឲ្យលេងកីឡាបាល់បោះ ហើយគាត់ក៏បានដឹងថា ព្រះទ្រង់បានទទួលយកយើង ទោះយើងមានសណ្ឋានបែបណាក៏ដោយ ហើយក៏បានប្រទានលទ្ធភាពឲ្យយើងធ្វើការអ្វីដែលទ្រង់បានត្រាសហៅឲ្យយើងធ្វើ។ យើងងាយនឹងគិតថា ខ្លួនឯងមិនសូវមានតម្លៃសម្រាប់ព្រះ គឺនៅពេលដែលយើងមានអារម្មណ៍ថាយើងមិនមានអ្វីសម្រាប់ថ្វាយទ្រង់។ ពេលព្រះទ្រង់បង្ហាញព្រះអង្គទ្រង់ដល់លោកម៉ូសេ ហើយបានចាត់តាំងគាត់ ឲ្យមានភារៈកិច្ចប្រាប់ជនជាតិអ៊ីស្រាអែលថា ទ្រង់នឹងរំដោះពួកគេឲ្យរួចពីការគៀបសង្កត់របស់ជនជាតិអេស៊ីព្ទ(និក្ខមនំ ៣:១៦-១៧) លោកម៉ូសេមានអារម្មណ៍ថា គាត់មិនមានសមត្ថភាពគ្រប់គ្រាន់ទេ។ គាត់ទូលព្រះអម្ចាស់ថា “ទូលបង្គំជាអ្នកមិនសូវមានវោហារទេ … ដ្បិតទូលបង្គំមានមាត់រឹង ហើយអណ្តាតក៏ដំឡាន់ផង”(៤:១០)។ លោកម៉ូសេប្រហែលជាមិនអាចនិយាយច្បាស់ ឬគ្រាន់តែមានការភ័យខ្លាច តែព្រះទ្រង់បានជម្នះភាពខ្វះចន្លោះរបស់គាត់ ដោយភាពគ្រប់គ្រាន់របស់ទ្រង់។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ដូច្នេះចូរឯងទៅឥឡូវចុះ អញនឹងនៅជាមួយនឹងមាត់ឯង ព្រមទាំងបង្រៀនសេចក្តីដែលឯងត្រូវនិយាយផង”(ខ.១២)។…
Read articleការអធិស្ឋានទាំងកំហឹង
មានពេលមួយ អ្នកជិតខាងខ្ញុំប្រហែលជាមិនយល់អំពីអ្វីដែលខ្ញុំកំពុងធ្វើទេ ខណៈពេលដែលពួកគេកំពុងមើលមកខ្ញុំ តាមមាត់បង្អួច នៅថ្ងៃដែលត្រជាក់ខ្លាំង។ ខ្ញុំកំពុងតែឈរនៅលើផ្លូវចូលផ្ទះ ដោយកាន់ប៉ែលយ៉ាងណែន នៅក្នុងដៃ គ្រវែងគ្រវ៉ាតទំាងកំហឹង ទៅលើដុំទឹកកក ដែលបានបន្ទោកខ្លួនជាប់នៅក្រោមបាតជ្រុងដំបូងផ្ទះ។ រៀងរាល់ពេលដែលខ្ញុំវាយទៅលើទឹកកកនោះ ខ្ញុំក៏បានបន្លឺសម្លេងចេញនូវពាក្យអធិស្ឋានខុសៗគ្នា ដោយខ្លឹមសាររួមមួយថា “ខ្ញុំមិនអាចធ្វើកិច្ចការនេះបានទេ។ ខ្ញុំគ្មានកម្លាំងធ្វើកិច្ចការនេះទេ។ ក្នុងនាមជាអ្នកថែរទាំអ្នកជម្ងឺ ខ្ញុំមានការទទួលខុសត្រូវជាច្រើន។ ឥឡូវនេះ ខ្ញុំត្រូវសម្អាតទឹកកកនេះទៀត។ ខ្ញុំពិបាកគ្រប់គ្រាន់ហើយ!” កំហឹងរបស់ខ្ញុំត្រូវបានហ៊ុមព័ទដោយការកុហក់ជាច្រើន ដែលនិយាយថា “ខ្ញុំសក្តិសមនឹងទទួលកិច្ចការល្អជាងនេះ” “ព្រះទ្រង់មិនមានភាពគ្រប់គ្រាន់សម្រាប់ខ្ញុំទេ” “គ្មាននរណាខ្វល់ពីខ្ញុំទេ”។ តែ នៅពេលដែលយើងមិនព្រមលះបង់សេចក្តីកំហឹងរបស់យើង នោះយើងក៏បានជាប់នៅក្នុងអន្ទាក់នៃភាពល្វីងជូរចត់ មិនអាចទៅមុខរួច។ ហើយមានតែសេចក្តីពិតប៉ុណ្ណោះ ដែលអាចព្យាបាលសេចក្តីកំហឹង។ គឺសេចក្តីពិតដែលចែងថា ព្រះទ្រង់មិនបានប្រទាននូវអ្វីដែលយើងសមនឹងទទួលទេ តែទ្រង់បានប្រទានសេចក្តីមេត្តាជាជំនួសវិញ។ គឺដូចមានសេចក្តីចែងថា “ដ្បិតឱព្រះអម្ចាស់អើយ ទ្រង់ល្អ ទ្រង់បំរុងតែនឹងអត់ទោស ក៏មានសេចក្តីសប្បុរសជាបរិបូរ ចំពោះអស់អ្នកណាដែលអំពាវនាវដល់ទ្រង់”(ទំនុកដំកើង ៨៦:៥)។ សេចក្តីពិតក៏ចែងផងដែរថា ព្រះទ្រង់លើសពីភាពគ្រប់គ្រាន់ ទោះយើងមើលឃើញទ្រង់យ៉ាងដូចម្តេចក៏ដោយ។ កម្លាំងរបស់ទ្រង់ តែងតែមានភាពគ្រប់គ្រាន់សម្រាប់យើងជានិច្ច(២កូរិនថូស ១២:៩)។ ដូចនេះ យើងត្រូវឈប់ពឹងផ្អែកលើកម្លាំងខ្លួនឯង ហើយតោងព្រះហស្តព្រះយេស៊ូវ ដែលបានប្រទានឲ្យយើងនូវសេចក្តីមេត្តា និងព្រះគុណ។ ព្រះទ្រង់ធំល្មមនឹងស្តាប់ឮយើង ពេលយើងមានសេចក្តីកំហឹង…
Read articleព្រះទ្រង់មានព្រះទ័យប្រចណ្ឌ
កាលពីឆ្នាំ២០១៤ មានអ្នកស្រាវជ្រាវម្នាក់ មកពីសកលវិទ្យាល័យកាលីហ្វូញ៉ា បានប្រើតុក្កតាឆ្កែមួយក្បាល ដែលមានរូបរាង្គដូចសត្វឆ្កែពិតៗ ដើម្បីបង្ហាញថា សត្វក៏ចេះប្រចណ្ឌផងដែរ។ សាស្រ្តាចារ្យ គ្រីស្ទីន ហារីស(Christine Harris) បានឲ្យម្ចាស់ឆ្កែជាច្រើននាក់មកជួបជុំគ្នា ដោយនាំយកឆ្កែរបស់ខ្លួនមកជាមួយ។ គាត់បានសុំឲ្យម្ចាស់ឆ្កែទាំងនោះបង្ហាញសេចក្តីស្រឡាញ់ដល់តុក្កតាឆ្កែ នៅចំពោះមុខសត្វឆ្កែចិញ្ចឹមរបស់ខ្លួន។ គាត់ក៏បានរកឃើញថា ៧៥ភាគរយនៃសត្វឆ្កែទាំងអស់នោះ បានឆ្លើយតប ដោយការប្រចណ្ឌ ដែលគេងាយនឹងមើលដឹង។ សត្វឆ្កែខ្លះបានព្យាយាមធ្វើឲ្យម្ចាស់វា ងាកមកចាប់អារម្មណ៍នឹងខ្លួនវិញ ដោយទៅប៉ះ ឬយកខ្លួនទៅត្រដុសនឹងម្ចាស់វាថ្នមៗ។ ឆ្កែផ្សេងទៀតបានព្យាយាមទៅជ្រែកចំកណ្តាលម្ចាស់វា និងតុក្កតាឆ្កែនោះ។ មានឆ្កែពីរបីក្បាល បានធ្វើជ្រុលហួសហេតុ ដោយត្របាក់គួរប្រជែងរបស់ខ្លួន ដែលតុក្កតាឆ្កែ។ ការប្រចណ្ឌរបស់សត្វឆ្កែ ហាក់ដូចជាអាចធ្វើឲ្យម្ចាស់វាមានអារម្មណ៍កក់ក្តៅណាស់។ តែការប្រចណ្ឌរបស់មនុស្ស អាចនាំឲ្យមានលទ្ធផល ដែលមិនល្អដូចសត្វឆ្កែទេ។ តែលោកម៉ូសេ និងសាវ័កប៉ុលបានរំឭកយើងថា មានការប្រចណ្ឌមួយប្រភេទទៀត ដែលឆ្លុះបញ្ចាំង ឲ្យយើងឃើញព្រះទ័យដ៏ល្អរបស់ព្រះ។ ពេលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅក្រុងកូរិនថូស គាត់បានមានប្រសាសន៍ថា “ខ្ញុំប្រចណ្ឌ ចំពោះអ្នករាល់គ្នា ដោយសេចក្តីប្រចណ្ឌនៃព្រះ”(២កូរិនថូស ១១:២)។ ត្រង់ចំណុចនេះ គាត់មិនចង់ឲ្យពួកគេ “ត្រូវបង្ខូចចេញពីសេចក្តីទៀងត្រង់ខាងឯព្រះគ្រីស្ទ”(ខ.៣)។ ការប្រចណ្ឌដូចនេះ បានឆ្លុះបញ្ចាំងអំពីបំណងព្រះទ័យព្រះ ដែលបានប្រាប់លោកម៉ូសេ ក្នុងក្រឹត្យវិន័យដប់ប្រការថា ទ្រង់ជាព្រះរបស់គាត់ ទ្រង់មានព្រះទ័យប្រចណ្ឌ(និក្ខមនំ…
Read articleកិច្ចការដែលធ្វើដដែលៗ
សាលាវិទ្យាល័យ ដែលខ្ញុំបានទៅរៀនកាលពីមុន តម្រូវឲ្យសិស្សសិក្សាភាសាឡាតាំង៤ឆ្នាំ។ សព្វថ្ងៃនេះ ខ្ញុំបានយល់ពីតម្លៃនៃការរៀនភាសាមួយនេះ តែកាលពីមុន វាជាការសិក្សាដ៏គួរឲ្យធុញទ្រាន់។ កាលនោះ គ្រូរបស់ខ្ញុំជឿថា ការអនុវត្តន៍ និងការទន្ទេញច្រើនលើកច្រើនសារ មានប្រយោជន៍ណាស់។ បានជាគាត់តែងតែនិយាយឮៗ មកកាន់យើង ជាភាសាឡាតាំង មួយថ្ងៃបីដងថា “ការទន្ទេញ ជាមាតានៃការរៀនសូត្រ”។ យើងក៏បាននិយាយតែក្នុងចិត្តថា “ការទន្ទេញគឺជារឿងដែលគួរឲ្យធុញទ្រាន់”។ ការទន្ទេញជាការថាដដែលៗញយៗ ឲ្យចាំមាត់ ជាសកម្មភាពច្រំដែល ដែលអាចធ្វើឲ្យយើងមានការនឿយណាយ។ តែសព្វថ្ងៃនេះ ខ្ញុំដឹងថា ភាគច្រើននៃជីវិតយើង គឺគ្រាន់តែជាការធ្វើច្រំដែល នូវការអ្វីដែលគួរឲ្យធុញទ្រាន់ គ្មានការបណ្តាលចិត្ត និងគ្មានភាពក្លៀវក្លា ដែលយើងត្រូវធ្វើម្តងហើយម្តងទៀត។ ទស្សនវិទូដាណឺម៉ាក ឈ្មោះ សូរេន ខឺខេហ្កាត(Søren Kierkegaard) បានមានប្រសាសន៍ថា “ការធ្វើច្រំដែល ជាអ្វីដែលយើងធ្វើជាធម្មតា ហើយមានការចាំបាច់ ដូចជាការញាំនំប៉័ងដែរ”។ តែគាត់ក៏បាននិយាយបន្ថែមទៀតថា “ការធ្វើច្រំដែលអាចជានំប៉័ងដែលធ្វើឲ្យយើងឆ្អែត ដោយព្រះពរ”។ បើសិនជាយើងធ្វើកិច្ចការដដែលៗ ថ្វាយព្រះអស់រយៈពេលជាច្រើនឆ្នាំ នោះចូរយើងបន្តធ្វើកិច្ចការនីមួយៗ កុំឲ្យណាយចិត្ត ទោះកិច្ចការទាំងនោះ មានភាពសាមញ្ញ តូចទៀប ឬហាក់ដូចជាមិនសូវមានតម្លៃក៏ដោយ ហើយត្រូវទូលសូមឲ្យព្រះទ្រង់ប្រទានពរដល់កិច្ចការទាំងនោះ និងសូមឲ្យទ្រង់ជួយឲ្យយើងធ្វើត្រូវតាមគោលបំណងទ្រង់។…
Read articleពាក្យសម្តីរបស់មនុស្សមានប្រាជ្ញា
កាលពីពេលថ្មីៗនេះ ស្វាមីរបស់ក្មួយស្រីខ្ញុំ បានសរសេរពាក្យមួយឃ្លា បង្ហោះនៅតាមបណ្តាញសង្គមថា “ខ្ញុំប្រហែលជាសរសេរច្រើនជាងនេះទៀត បើសិនជាសម្លេងដ៏តូចមួយនេះ មិនបានជំរុញមិនឲ្យខ្ញុំនិយាយច្រើនទេនោះ។ តាមពិតសម្លេងដ៏តូចនោះ ជាសម្លេងរបស់ហាយឌី(Heidi)ប្រពន្ធខ្ញុំទេ”។ ការផ្តល់ប្រឹក្សា ឬយោបលរបស់មិត្តសំឡាញ់ អាចជាប្រាជ្ញាដែលមកពីព្រះ។ បទគម្ពីរសាស្តា ជំពូក៩ បានចែងថា “ការដែលស្តាប់ពាក្យរបស់មនុស្សមានប្រាជ្ញានៅក្នុងទីស្ងាត់ នោះវិសេសជាងសំរែករបស់អ្នកណាដែល គ្រប់គ្រងលើពួកមនុស្សល្ងីល្ងើ”(ខ.១៧)។ ព្រះគម្ពីរបានដាស់តឿនយើង កុំឲ្យគិតថាខ្លួនមានប្រាជ្ញា ឬមានអំណួត(សុភាសិត ៣:៧ អេសាយ ៥:២១ រ៉ូម ១២:១៦)។ អាចនិយាយបានម្យ៉ាងទៀតថា យើងមិនត្រូវគិតថា យើងអាចឆ្លើយតបចំពោះសំណួរ ឬបញ្ហាគ្រប់យ៉ាងឡើយ។ បទគម្ពីរសុភាសិត ១៩:២០ បានចែងថា “ចូរស្តាប់សេចក្តីដំបូន្មាន ហើយទទួលសេចក្តីប្រៀនប្រដៅចុះ ដើម្បីឲ្យមានប្រាជ្ញាទៅខាងមុខ”។ ព្រះទ្រង់អាចប្រើអ្នកដទៃ ឲ្យបង្រៀនយើង អំពីប្រាជ្ញារបស់ទ្រង់ឲ្យកាន់តែច្រើន។ បានសេចក្តីថា ទ្រង់អាចប្រើមិត្តសំឡាញ់ ប្តីប្រពន្ធ គ្រូគង្វាល មិត្តរួមការងាររបស់យើងជាដើម។ គឺដូចដែលបទគម្ពីរសុភាសិតបានចែងថា “មានប្រាជ្ញាស្ថិតនៅក្នុងចិត្តរបស់មនុស្សដែលមានយោបល់”(១៤:៣៣)។ ជួនកាលយើងអាចទទួលប្រាជ្ញាពីព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការស្តាប់ និងរៀនសូត្រពីគ្នាទៅវិញទៅមក។-Cindy Hess Kasper
Read article