ទិដ្ឋភាពខាងក្នុង
លោក អារី វ៉ាន់ រីអេត (Arie van’t Riet) ជាអ្នកជំនាញផ្នែករូបវិទ្យាដែលបានចូលនិវត្ត។ គាត់បានបង្កើតស្នាដៃសីល្បៈតាមរបៀបមិនធម្មតា។ គាត់តម្រៀបរុក្ខជាតិ និងសាកសពសត្វផ្សេងៗចម្រុះចូលគ្នា ហើយក៏បានឆ្លុះមើលដោយកាំរស្មីអ៊ិច។ គាត់ក៏បានស្គែនរូបភាពដែលបានពីការថតកាំរស្មីអ៊ិចនោះ បញ្ចូលទៅក្នុងកុំព្យូទ័រ ហើយបន្ទាប់មក ក៏បន្ថែមពណ៌ពីលើផ្នែកពិសេសៗខ្លះ ក្នុងរូបភាពទាំងនោះ។ ការនេះបានក្លាយជាស្នាដៃសីល្បៈ ដែលបង្ហាញឲ្យឃើញរូបភាពដ៏សាំញ៉ាំនៅផែ្នកខាងក្នុងរបស់ផ្កា សត្វត្រី សត្វបក្សី សត្វល្មូន និងសត្វស្វា។ ទិដ្ឋភាពខាងក្នុងនៃរបស់អ្វីមួយ គឺច្រើនតែគួរឲ្យចាប់អារម្មណ៍ និងមានសារៈសំខាន់ជាងទិដ្ឋភាពខាងក្រៅ។ ពេលប្រជាជនអ៊ីស្រាអែលត្រូវការជ្រើសរើសមនុស្សឲ្យឡើងសោយរាជ្យ លោកសាំយ៉ូអែលមានការចាប់អារម្មណ៍ ចំពោះលោកអេលាប។ គ្រាន់តែបានសង្គេតមើលមួយភ្លែត លោកសាំយូអែលបានគិតថា លោកអេលាបមានលក្ខណៈសម្បត្តិ ដែលអាចធ្វើជាស្ដេចបន្ទាប់របស់ពួកអ៊ីស្រាអែល(១សាំយូអែល ១៦:៦)។ ប៉ុន្តែ ព្រះទ្រង់បានប្រាប់លោកសាំយូអែល កុំឲ្យមើលតែឫកពាខាងក្រៅឡើយ។ ព្រះអង្គបានប្រាប់លោកសាំយូអែលថា “មនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ” (ខ.៧)។ ព្រះអង្គក៏បានជ្រើសរើសលោកដាវីឌឲ្យធ្វើជាស្ដេចបន្ទាប់របស់អ៊ីស្រាអែលវិញ គឺមិនមែនលោកអេលាបទេ។ នៅពេលព្រះទ្រង់ទតមើលយើង ទ្រង់ផ្ដោតសំខាន់ទៅលើចិត្តរបស់យើង មិនមែនលើកម្ពស់របស់យើង ហើយផ្តោតជាសំខាន់លើស្ថានភាពខាងព្រលឹងវិញ្ញាណរបស់យើង ជាជាងផ្តោតទៅលើទម្រង់មុខមាត់របស់យើង។ ព្រះអង្គមិនទតឃើញយើងថាចាស់ពេក ក្មេងពេក តូចពេក ឬធំពេកនោះទេ។ ទ្រង់ផ្ដោតជាសំខាន់ ទៅលើការឆ្លើយតបរបស់យើងចំពោះសេចក្តីស្រឡាញ់របស់ទ្រង់…
Read articleការរង់ចាំចម្លើយ
កាលកូនស្រីរបស់ខ្ញុំមានអាយុ១៥ឆ្នាំ នាងបានរត់ចេញពីផ្ទះ។ នាងបាត់ខ្លួន អស់រយៈពេលជាង៣សប្តាហ៍។ រយៈពេល៣សប្តាហ៍នោះ ជារយៈពេលដែលមានការពិបាកយូរបំផុតនៅក្នុងជីវិតគ្រួសារខ្ញុំ។ យើងខំស្វែងរកនាងគ្រប់ទីកន្លែង ហើយក៏បានស្វែងរកជំនួយ ពីអាជ្ញាធរ និងមិត្តភក្ដិផង។ ក្នុងអំឡុងពេលដ៏អស់សង្ឃឹមនោះ ខ្ញុំនិងប្រពន្ធរបស់ខ្ញុំ បានរៀនអំពីសារៈសំខាន់នៃការរង់ចាំព្រះ ក្នុងការអធិស្ឋាន។ ពួកយើងបានប្រើកម្លាំង និងធនធានអស់ពីសមត្ថភាពហើយ។ យើងមានតែត្រូវពឹងផ្អែកលើព្រះប៉ុណ្ណោះ។ ក្នុងឱកាសទិវានៃលោកឪពុក យើងក៏បានរកឃើញនាង។ កាលនោះ យើងនៅកន្លែងចំណតរថយន្តរបស់ភោជនីយដ្ឋានមួយ កំពុងរៀបចំខ្លួនទៅទទួលទានអាហារពេលល្ងាច ហើយយើងក៏បានឮទូរស័ព្ទរោទិ៍ឡើង។ អ្នករត់តុម្នាក់ ក្នុងភោជនីយដ្ឋានផ្សេងទៀត បានប្រទះឃើញនាង។ កូនស្រីរបស់យើងកំពុងនៅចម្ងាយ ពីរបីផ្លូវពីពួកយើងប៉ុណ្ណោះ។ មិនយូរប៉ុន្មាន យើងក៏បាននាំនាងមកដល់ផ្ទះវិញ ដោយសុវត្ថិភាព។ យើងត្រូវតែរង់ចាំព្រះឆ្លើយតប នៅពេលដែលយើងអធិស្ឋាន។ យើងប្រហែលមិនដឹងថា ព្រះអង្គនឹងឆ្លើយតប ដោយរបៀបណា និងនៅពេលណាទេ ប៉ុន្តែ យើងអាចដាក់ចិត្តរង់ចាំទ្រង់ជានិច្ច។ ពេលខ្លះ យើងមិនបានទទួលចម្លើយ ចំពេលដែលយើងចង់បាននោះទេ។ បញ្ហាអាចប្រែជាធ្ងន់ទៅៗក៏មាន។ ប៉ុន្តែ យើងត្រូវតែបន្តអត់ធ្មត់ទ្រាំទ្រ ហើយបន្តមានជំនឿ ព្រមទាំងបន្តទូលអង្វរជានិច្ច។ ការរង់ចាំមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែ លទ្ធផលចុងក្រោយ គឺសក្តិសមនឹងឲ្យយើងរង់ចាំ ទោះលទ្ធផលនោះមានលក្ខណៈដូចម្តេចក៏ដោយ។ ស្ដេចដាវីឌមានបន្ទូលយ៉ាងដូច្នេះថា “ឯអស់អ្នកដែលស្គាល់ព្រះនាមទ្រង់ គេនឹងទុកចិត្តដល់ទ្រង់…
Read articleឈើឆ្កាង និងមកុដ
ព្រះវិហារវែសមិនស្ទ័រ អាបេយ នៅទីក្រុងឡុងដ៍ មានប្រវត្តិសាស្រ្តដ៏សម្បូរបែប។ នៅសតវត្សរ៍ទី១០ ពួកសង្ឃបេនេឌីកធីន បានចាប់ផ្ដើមទំនៀមទម្លាប់នៃការថ្វាយបង្គំព្រះប្រចាំថ្ងៃ នៅទីនោះ ដែលគេនៅតែបន្តរហូតមកដល់ពេលសព្វថ្ងៃ។ ព្រះវិហារអាបេយ ក៏ជាទីកន្លែងបញ្ចុះសពនៃមនុស្សល្បីៗជាច្រើនផងដែរ ហើយស្តេចនៃប្រទេសអង់គ្លេស សុទ្ធតែបានទទួលពិធីអភិសេកបំពាក់ម្កុដគ្រងរាជ្យ នៅព្រះវិហារអាបេយនេះគ្រប់អង្គ ចាប់តាំងពីឆ្នាំ ១០៦៦។ តាមពិត ក្នុងចំណោមក្សត្រទាំងអស់នោះ មានក្សត្រចំនួន១៧អង្គក៏ត្រូវបានបញ្ចុះសពនៅទីនោះផងដែរ មានន័យថា ព្រះរាជកិច្ចរបស់ពួកទ្រង់ ត្រូវបានបញ្ចប់ នៅត្រង់កន្លែងដែលខ្លួនបានចាប់ផ្ដើមនោះដែរ។ ទោះការបញ្ចុះសពរបស់ស្តេចទំាងនោះ មានភាពធំសម្បើមហួសហេតុយ៉ាងណាក៏ដោយ ក៏មេដឹកនាំក្នុងពិភពលោក មានពេលឡើងកាន់អំណាច និងមានពេលដែលត្រូវចុះចេញ។ ពួកគេបានរស់នៅ ហើយក៏បានស្លាប់ទៅវិញ ជារឿងធម្មតា។ ប៉ុន្តែ មានព្រះមហាក្សត្រមួយអង្គ ព្រះនាម យេស៊ូវបានសុគតតែម្ដង តែព្រះសពរបស់ទ្រង់មិននៅក្នុងផ្នូរទៀតទេ។ នៅពេលដែលទ្រង់បានយាងមកផែនដីជាលើកទីមួយ គេបំពាក់ផួងបន្លាឲ្យទ្រង់ ធ្វើជាមកុដ រួចត្រូវគេធ្វើគុតនៅលើឈើឆ្កាង ក្នុងនាមជា “ស្ដេចសាសន៍យូដា”(យ៉ូហាន ១៩:៣,១៩)។ ដោយព្រោះព្រះយេស៊ូវមានព្រះជន្មរស់ពីសុគតឡើងវិញ ដោយជ័យជម្នះ នោះយើងរាល់គ្នាដែលជាអ្នកជឿព្រះអង្គ ក៏មានសេចក្តីសង្ឃឹមថា នឹងមិនស្លាប់ជារៀងរហូតឡើយ ហើយក៏មានការធានាច្បាស់ថា យើងនឹងបានរស់ឡើងវិញជាមួយទ្រង់ជារៀងរហូត។ ព្រះយេស៊ូវមានព្រះបន្ទូលថា “ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ…
Read articleផ្លូវដ៏រលាក់
មិត្តសំឡាញ់របស់ខ្ញុំម្នាក់ដែលចូលចិត្តទៅស្ទូចត្រីជាមួយខ្ញុំ បានប្រាប់ខ្ញុំថា មានបឹងមួយដែលមានដើមស្រល់ដុះជុំវិញ មានទីតាំងនៅជើងភ្នំខាងជើង របស់ភ្នំចាក់ហ៊ែនឌល រដ្ឋអ៊ីដាហូ។ មានពាក្យចចាមអារ៉ាមថា មានត្រីត្រោតធំៗណាស់ កំពុងពួនសំងំ ក្នុងបឹងនោះ។ គាត់ក៏បានយកខ្មៅដៃ និងកូនកន្សែងមួយសន្លឹក មកគូរផែនទីមួយឲ្យខ្ញុំ។ បីបួនសប្តាហ៍ក្រោយមក ខ្ញុំក៏បានចាក់សាំងឡានរបស់ខ្ញុំ ហើយចេញដំណើរទៅតាមទិសដៅ ដែលមិត្តភក្តិខ្ញុំបានគូសបង្ហាញក្នុងផែនទីនោះ។ ផែនទីរបស់គាត់បាននាំខ្ញុំធ្វើដំណើរ តាមផ្លូវអាក្រក់បំផុត ដែលខ្ញុំមិនដែលបើកបរពីមុនមក! វាជាផ្លូវចាស់មួយ ដែលគេបានឈូសឆាយកាត់ព្រៃសម្រាប់ឲ្យឡានធំៗដឹកឈើ ចេញពីព្រៃ ហើយក៏មិនដែលកែលម្អម្ដងណាឡើយ។ ផ្លូវនោះមានគ្រលុកទឹកច្រោះ ដើមឈើរលំកាត់ផ្លូវ ស្នាមខូងជ្រៅៗ និងមានថ្មធំៗដែលធ្វើឲ្យព្រឺឆ្អឹងខ្នង ហើយកល់បាតក្រោមឡានរបស់ខ្ញុំ។ ខ្ញុំចំណាយពេលអស់កន្លះព្រឹក ទំរាំទៅដល់គោលដៅរបស់ខ្ញុំ ហើយនៅពេលខ្ញុំបានទៅដល់ ខ្ញុំក៏បានសួរខ្លួនឯងថា “ហេតុអ្វីមិត្តភក្តិខ្ញុំ ឲ្យខ្ញុំធ្វើដំណើរតាមផ្លូវលំបាកដូច្នេះទៅវិញ?” ប៉ុន្តែ បឹងនោះពិតជាអស្ចារ្យមែន។ ខ្ញុំក៏បានឃើញមានត្រីធំៗមែន! តាមពិត មិត្ដភក្ដិរបស់ខ្ញុំបានប្រាប់ឲ្យខ្ញុំធ្វើដំណើរតាមផ្លូវត្រូវហើយ គឺជាផ្លូវដែលខ្ញុំខ្លួនឯងក៏អាចជ្រើសរើសដែរ ហើយអាចនឹងអត់ធ្មត់ទ្រាំទ្របាន បើសិនជាខ្ញុំបានដឹងពីដំបូងថា មានអ្វីកំពុងរង់ចាំខ្ញុំ នៅចុងបញ្ចប់។ បទពិសោធន៍ថ្ងៃនោះ បានធ្វើឲ្យខ្ញុំនឹកចាំបទគម្ពីរដែលបានចែងថា “អស់ទាំងផ្លូវនៃព្រះយេហូវ៉ា សុទ្ធតែប្រកបដោយសេចក្ដីសប្បុរស នឹងសេចក្ដីពិត ចំពោះអស់អ្នកដែលកាន់តាមសេចក្ដីសញ្ញា នឹងសេចក្ដីបន្ទាល់របស់ទ្រង់” (ទំនុកដំកើង ២៥:១០)។…
Read articleទ្រព្យសម្បត្តិនៅស្ថានសួគ៌
ការតប្រព័ន្ធខ្សែភ្លើងអន់ពេក បានបណ្ដាលឲ្យមានអគ្គីភ័យឆេះផ្ទះខ្ញុំ ដែលទើបតែសង់ថ្មីអស់រលីង។ អណ្ដាតភ្លើងបានលេបត្របាក់ផ្ទះរបស់ខ្ញុំអស់ ក្នុងរយៈពេលប្រមាណជាមួយម៉ោងប៉ុណ្ណោះ ដោយគ្មានបន្សល់ទុកអ្វីសោះ ក្រៅពីកំទេចបាក់បែក។ មានពេលមួយទៀត ពេលក្រុមគ្រួសារខ្ញុំបានធ្វើដំណើរពីព្រះវិហារ ត្រឡប់មកផ្ទះវិញ នៅថ្ងៃអាទិត្យ ស្រាប់តែឃើញផ្ទះរបស់យើង ត្រូវចោរគាស់ចូល ហើយក៏បានលួចយកទ្រព្យសម្បត្តិយើងអស់មួយចំនួន។ នៅក្នុងពិភពលោកដែលមិនល្អឥតខ្ចោះនេះ ការបាត់បង់ទ្រព្យសម្បត្តិខាងសាច់ឈាម បានកើតមានឡើងជាធម្មតាទៅហើយ ឧទាហរណ៍ យានយន្តត្រូវគេលួច ឬខូចខាត, កប៉ាល់បានលិច, អគារដួលរំលំ, ផ្ទះសម្បែងត្រូវទឹកជំនន់លិច និងរបស់ទ្រព្យផ្ទាល់ខ្លួនត្រូវចោរលួចប្លន់ជាដើម។ ហេតុនេះហើយបានជា ព្រះយេស៊ូវបានទូន្មានកុំឲ្យយើងទុកចិត្តលើទ្រព្យសម្បត្តិនៅផែនដី(ម៉ាថាយ ៦:១៩)។ ព្រះយេស៊ូវបានមានបន្ទូល អំពីរឿងប្រៀបប្រដូចថា មានបុរសម្នាក់បានគណនាឃើញថា ខ្លួនមានទ្រព្យសម្បត្តិជាបរិបូរ រួចក៏បានសម្រេចចិត្តបង្គរទុករបស់ទ្រព្យទាំងប៉ុន្មាន សម្រាប់ខ្លួនឯងដេកស៊ីសប្បាយ(លូកា ១២:១៦-២១)។ អ្នកនោះបានប្រាប់ខ្លួនឯងថា “ចូរសម្រាកឲ្យបានស្រួល ហើយស៊ីផឹកសប្បាយចុះ” (ខ.១៩)។ ប៉ុន្តែ នៅយប់នោះឯង គាត់បានបាត់បង់គ្រប់យ៉ាង រួមទាំងជីវិតរបស់គាត់ដែរ។ សរុបសេចក្តីមក ព្រះយេស៊ូវក៏មានបន្ទូលថា “អ្នកណាដែលប្រមូលទ្រព្យសម្បត្តិ ទុកបំរុងតែខ្លួនឯង តែឥតមានខាងឯព្រះសោះ នោះក៏ដូច្នោះដែរ” (ខ.២១)។ ទ្រព្យសម្បត្តិនៅលោកិយនេះ គឺសម្រាប់ឲ្យមនុស្សប្រើជាបណ្តោះអាសន្នប៉ុណ្ណោះ។ គ្មានអ្វីដែលនៅស្ថិតស្ថេរជារហូតនោះឡើយ គឺមានតែកិច្ចការអ្វីដែលព្រះទ្រង់ឲ្យយើងធ្វើសម្រាប់អ្នកដទៃប៉ុណ្ណោះ ដែលនឹងនាំមកនូវលទ្ធផលដ៏ស្ថិតស្ថេរអស់កល្បជានិច្ច។ យើងអាចសន្សំទ្រព្យសម្បត្តិទុកនៅនគរស្ថានសួគ៌…
Read articleព្រះតម្រង់ផ្លូវឲ្យយើង
កាលពីមួយសតវត្សរ៍មុន បុរសម្នាក់់ អាយុ៤១ឆ្នាំ ឈ្មោះ អូសវល ឆេមបឺ(Oswald Chambers) បានធ្វើដំណើរមកដល់ប្រទេសអេស៊ីព្ទ ដើម្បីបម្រើការជាគ្រូបង្រៀនព្រះបន្ទូលរបស់អង្គការ YMCA សម្រាប់កងទ័ពចក្រភពអង់គ្លេស ក្នុងអំឡុងសង្រ្គាមលោកលើកទី១។ គេបានរៀបចំឲ្យគាត់ទៅធ្វើការក្នុងជំរំមួយ នៅតំបន់ហ្សេទួន ដែលនៅភាគខាងជើងទីក្រុងខៃរ៉ូ ចម្ងាយប្រហែល ៨គីឡូម៉ែត្រ។ នៅពេលយប់ដំបូងដែលគាត់បាននៅទីនោះ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ១៩១៥ លោកឆេមបឺ បានសរសេរ នៅក្នុងសៀវភៅកំណត់ហេតុរបស់គាត់ថា “តំបន់នេះពិតជាទីរហោស្ថាន នៅក្នុងចិត្តរបស់កងទ័ព ហើយក៏ជាឱកាសដ៏ត្រចះត្រចង់សម្រាប់មនុស្សទាំងឡាយផង។ ខ្ញុំមិនដែលធ្លាប់ជួបប្រទះអ្វីៗ ដែលមាននៅទីនេះពីមុនមកទេ ហើយខ្ញុំកំពុងតែរង់ចាំមើល ដោយយកចិត្តទុកដាក់ ចំពោះការថ្មីៗដែលព្រះទ្រង់នឹងធ្វើ ហើយរៀបចំ។” លោកឆេមបឺរបានជឿ ហើយក៏បានអនុវត្តតាមព្រះបន្ទូល ដែលមានចែងក្នុង សុភាសិត ៣:៥-៦ ថា “ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង”។ បទគម្ពីរនេះមានការកម្សាន្តចិត្ត ហើយក៏មានការដាស់តឿនផងដែរ។ យើងមានសន្តិភាពក្នុងចិត្ត ពេលដឹងថាព្រះអម្ចាស់នឹងដឹកនាំផ្លូវយើង ពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែ យើងមិនត្រូវងប់ងល់នឹងផែនការរបស់យើងខ្លាំងពេក ដល់ថ្នាក់យើងប្រឆាំងនឹងការនាំផ្លូវ ឬការរៀបចំពេលវេលារបស់ព្រះនោះឡើយ។ លោកឆេមបឺរបានមានប្រសាសន៍ថា “យើងគ្មានសិទ្ធិសម្រេចថា ព្រះទ្រង់គួរដាក់យើងឲ្យនៅកន្លែងណាមួយឡើយ…
Read article