ពាក្យសម្ដីមិនប្រុងប្រយ័ត្ន
ពេលខ្ញុំកំពុងតែបើករថយន្តបានប្រហែលជិតកន្លះម៉ោង កូនស្រីរបស់ខ្ញុំស្រាប់តែស្រែកយំពីកៅអីខាងក្រោយ។ នៅពេលខ្ញុំសួរថា “តើកូនកើតអី?” នាងក៏បានឆ្លើយថា បងប្រុសរបស់នាងបានចាប់ទាញដៃរបស់នាងខ្លាំងពេក។ ពេលនោះបងប្រុសរបស់នាងក៏បានអះអាងថា គាត់ចាប់ទាញដៃនាង គឺព្រោះតែនាងក្ដិចគាត់។ នាងនិយាយថា នាងបានក្ដិចគាត់ ព្រោះព្រោះតែគាត់បាននិយាយពាក្យអាក្រក់ៗដាក់នាង។ គួរឲ្យសោកស្ដាយណាស់ ដែលគំរូមិនល្អមួយនេះ ដែលបានកើតឡើងជាធម្មតារវាងក្មេងៗ ក៏អាចកើតមានជាញឹកញាប់ ក្នុងទំនាក់ទំនងរបស់មនុស្សធំផងដែរ។ ពេលមនុស្សម្នាក់និយាយអ្វីមួយ ធ្វើឲ្យមនុស្សម្នាក់ទៀតឈឺចិត្ត អ្នកដែលឈឺចិត្តនោះ ក៏បានវាយបកទៅវិញដោយពាក្យសម្តី។ ចំណែកឯអ្នកដែលបង្កររឿង ក៏បានសងសឹកវិញ ដោយពាក្យប្រមាថបន្ថែមទៀត។ មិនយូរប៉ុន្មាន រឿងនេះក៏ផ្ទុះចេញជាកំហឹង និងពាក្យសម្ដីឃោរឃៅ ដែលធ្វើឲ្យខូចទំនាក់ទំនងតែម្ដង។ ព្រះគម្ពីរបានចែងថា “ពាក្យឥតបើគិត ដូចជាចាក់ដោយដាវ” ហើយ “ពាក្យគំរោះគំរើយ នោះបណ្ដាលឲ្យមានសេចក្ដីកំហឹង” ប៉ុន្តែ “ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្ដីក្រោធទៅ”(សុភាសិត ១២:១៨; ១៥:១)។ ហើយពេលខ្លះ ការនៅស្ងៀមមិនតបតសោះ ជាមធ្យោបាយល្អបំផុត ដើម្បីឆ្លើយតបចំពោះសម្តីអាក្រក់ និងគំរោះគំរើយ។ មុនពេលព្រះយេស៊ូវត្រូវគេឆ្កាង ពួកមេដឹកនាំសាសនាបានប្រើពាក្យសម្តីរបស់ខ្លួន ដើម្បីព្យាយាមនាំឲ្យទ្រង់ឈ្លោះជាមួយពួកគេ(ម៉ាថាយ ២៧:៤១-៤៣)។ ក៏ប៉ុន្តែ “កាលគេបានជេរប្រមាថដល់ទ្រង់ នោះទ្រង់មិនបានជេរតបវិញទេ . . . គឺបានប្រគល់ព្រះអង្គទ្រង់ទៅព្រះ…
Read articleមើលមិនច្បាស់
មិត្តភក្ដិរបស់ខ្ញុំឈ្មោះ មែហ្គិន(Meaghan) ជាកីឡាករជិះសេះដ៏ជោគជ័យម្នាក់ ហើយខ្ញុំបានរៀនពីនាង នូវចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយចំនួន របស់សត្វសេះ។ ឧទាហរណ៍ ថ្វីដ្បិតតែសត្វសេះមានភ្នែកធំ ជាងអស់ទាំងពពួកថានិកសត្វផ្សេងទៀតក្ដី ភ្នែករបស់ពួកវាខ្សោយទេ ហើយអាចមើលឃើញពណ៌តិចជាងមនុស្សផង។ ដោយព្រោះហេតុនេះហើយ ទើបពេលខ្លះពួកវាមិនអាចស្គាល់រត្ថុខ្លះនៅលើដីបានទេ។ នៅពេលពួកវាឃើញបង្គោលមួយដើមនៅខាងមុខ ពួកវាមិនស្គាល់ថានោះជាបង្គោលទេ អីចឹងហើយបានជាវាងាយនឹងដើរជាន់ពីលើបង្គោល ឬជាន់សត្វពស់ធំៗដែលអាចនឹងបង្កគ្រោះថ្នាក់ដល់ពួកវាក៏ថាបាន។ ដោយសារហេតុផលនេះ ទើបគេត្រូវបង្វឹកសត្វសេះឲ្យបានត្រឹមត្រូវ ពុំនោះសោត ពួកវាងាយនឹងមានការភិតភ័យ ហើយផ្អើលរត់បាត់។ យើងក៏ទំនងជាចង់រត់គេច ពីកាលៈទេសៈដែលគួរឲ្យភ័យខ្លាចផងដែរ។ យើងអាចមានអារម្មណ៍ដូចលោកយ៉ូប ដែលបានយល់ខុសអំពីបញ្ហាដ៏ធ្ងន់ធ្ងរនៃជីវិតរបស់គាត់ ហើយគិតថា បើខ្លួនមិនបានកើតមកសោះ នោះប្រសើរជាង។ ដោយសារតែគាត់មិនអាចមើលដឹងថា តាមពិតគឺជាសាតាំងទេ ដែលកំពុងតែប៉ុនប៉ងវាយបំបាក់គាត់នោះ បានជាគាត់សង្ស័យថា ព្រះអម្ចាស់ដែលគាត់បានជឿទុកចិត្ត ប្រហែលជាកំពុងតែព្យាយាមបំផ្លាញគាត់ទៅវិញ។ ពេលគាត់មានទុក្ខច្រើន ទ្រាំទ្រលែងរួច គាត់បានលាន់មាត់ថា “គឺព្រះដែលបានផ្ដួលខ្ញុំ ហើយបានព័ទ្ធខ្ញុំជុំវិញដោយមងរបស់ទ្រង់”(យ៉ូប ១៩:៦)។ ការយល់ដឹងរបស់យើងក៏មានដែនកំណត់ គឺមិនខុសពីលោកយ៉ូបឡើយ។ យើងចង់រត់គេចពីស្ថានការណ៍ដ៏លំបាកៗ ដែលធ្វើឲ្យយើងភ័យខ្លាច។ តែបើយើងគិត តាមទស្សនៈរបស់ព្រះវិញ នោះយើងនឹងដឹងថា យើងមិនមែននៅតែម្នាក់ឯងឡើយ ពេលយើងមានទុក្ខលំបាក។ ទ្រង់ជ្រាបថា មានអ្វីដែលធ្វើឲ្យយើងភាន់ច្រឡំ និងធ្វើឲ្យយើងភ័យខ្លាច។ ទ្រង់ជ្រាបថា យើងមានសុវត្ថិភាព…
Read articleលេងជាមួយភ្លើង
កាលនៅពីក្មេង ម្ដាយរបស់ខ្ញុំបានហាមមិនឲ្យខ្ញុំលេងភ្លើង។ ប៉ុន្តែ មានថ្ងៃមួយ ខ្ញុំចង់ដឹងថា តើនឹងមានអ្វីកើតឡើង ពេលខ្ញុំលេងភ្លើង។ ខ្ញុំក៏បានយកឈើគូសមួយប្រអប់ និងក្រដាសខ្លះ ហើយដើរចេញទៅឯទីធ្លាខាងក្រោយផ្ទះ ដើម្បីធ្វើការពិសោធន៍។ ខ្ញុំក៏បានលុតជង្គង់លើដីទាំងបេះដូងលោតដុកដាក់ៗ រួចគូសឈើគូស ហើយដុតក្រដាសឆេះជាអណ្ដាតភ្លើង។ រំពេចនោះ ខ្ញុំក៏បានឃើញម្ដាយខ្ញុំកំពុងរត់តម្រង់មករកខ្ញុំ។ ខ្ញុំមិនចង់ឲ្យគាត់ឃើញខ្ញុំលេងភ្លើងទេ បានជាខ្ញុំដាក់ជើងរបស់ខ្ញុំបាំងពីលើអណ្ដាតភ្លើង ដើម្បីលាក់ភ្លើងដែលខ្ញុំកំពុងលេង។ ប៉ុន្តែ ម្ដាយខ្ញុំស្រែកថា “ដែននី(Denny) ដកជើងចេញ! មានអណ្ដាតភ្លើងនៅពីក្រោមជើងកូន!” ខ្ញុំក៏បានដកជើងទាន់ ជើងខ្ញុំមិនរលាកភ្លើងទេ។ ដល់ពេលនោះ ទើបខ្ញុំបានដឹងច្បាស់ថា បំរាមរបស់ម្ដាយខ្ញុំដែលហាមមិនឲ្យខ្ញុំលេងភ្លើង គឺមិនមែនដើម្បីបំផ្លាញការសប្បាយរបស់ខ្ញុំទេ ប៉ុន្តែ នោះគឺដោយព្រោះតែក្ដីបារម្ភពីសុវត្ថិភាពរបស់ខ្ញុំប៉ុណ្ណោះ។ ជួនកាលយើងមិនយល់អំពីហេតុផល ដែលព្រះទ្រង់ចេញសេចក្ដីបញ្ញត្តិណាមួយ ឲ្យយើងប្រព្រឹត្ត ឬមិនប្រព្រឹត្តការអ្វីមួយឡើយ។ យើងថែមទាំងអាចគិតថា ទ្រង់គឺជាអ្នកបំផ្លាញការសប្បាយ ដោយបានដាក់ច្បាប់ និងក្រឹត្យវិន័យនានា ដើម្បីហាមឃាត់កុំឲ្យយើងមានការសប្បាយ ក្នុងជីវិត។ ប៉ុន្តែ ព្រះទ្រង់ចង់ឲ្យយើងស្ដាប់បង្គាប់ទ្រង់ ដើម្បីជាប្រយោជន៍ដល់យើងទេ។ នៅពេលដែលយើងស្ដាប់បង្គាប់ទ្រង់ នោះយើង “នឹងនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់” ហើយក៏នឹងមានអំណរដ៏ពោរពេញឡើង (យ៉ូហាន ១៥:១០-១១)។ ដូច្នេះ នៅពេលដែលព្រះហាមយើងកុំឲ្យធ្វើបាប គឺទ្រង់ហាម…
Read articleគ្រប់វិនាទីសុទ្ធតែមានតម្លៃ
ពេលដែលលោកបប់ ប៊តមែន(Bob Boardman) ដែលជាមិត្តភក្តិខ្ញុំ មានអាយុ៥៩ឆ្នាំ គាត់បានសរសេរថា “ប្រសិនបើរយៈពេល៧០ឆ្នាំ នៃអាយុរបស់មនុស្ស ត្រូវបានបង្រួមឲ្យមកនៅត្រឹមរយៈពេលមួយថ្ងៃ ដែលមាន២៤ម៉ោង គិតមកដល់ឆ្នាំនេះ គឺខ្ញុំកំពុងរស់នៅក្នុងម៉ោង៨:៣០ ល្ងាចនៃជីវិតរបស់ខ្ញុំ . . . ។ ពេលវេលាកន្លងផុតទៅលឿនណាស់”។ ដោយសារមនុស្សយើងពិបាក នៅក្នុងការទទួលស្គាល់ថា ពេលវេលានៃជីវិតយើងនៅលើផែនដីនេះមានកំណត់ គេក៏បានច្នៃបង្កើតនាឡិកាដៃ “ធិកគ័រ(Tikker)” ដែលអាចប្រាប់ម៉ោង និងរាប់ចំនួនអាយុរបស់អ្នក ហើយថែមទំាងរាប់ពេលវេលានៃជីវិតរបស់អ្នក ដែលនៅសល់។ នៅក្នុងការផ្សាយពាណិជ្ជកម្មរបស់នាឡិកានេះ គេបានហៅវាថា នាឡិការ“ដែលរាប់ថយក្រោយនូវពេលវេលានៃជីវិតអ្នក ដែលនៅសល់ ដើម្បីឲ្យអ្នកអាចប្រើប្រាស់ពេលគ្រប់វិនាទី ឲ្យមានតម្លៃ។” នៅក្នុងបទគម្ពីរទំនុកដំកើង ជំពូក៣៩ ស្ដេចដាវីឌបានជញ្ជឹងគិត អំពីភាពផុយស្រួយនៃព្រះជន្មរបស់ទ្រង់ ដោយបានមានបន្ទូលថា “ឱព្រះយេហូវ៉ាអើយ សូមឲ្យទូលបង្គំដឹងពីចុងបំផុតនៃទូលបង្គំ ហើយពីចំនួនថ្ងៃអាយុនៃទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានដឹងជាមានជីវិតស្រួយអម្បាលម៉ានទៅ”(ខ.៤)។ ទ្រង់ក៏បានពិពណ៌នាថា ព្រះជន្មរបស់ទ្រង់ មិនវែងជាងមួយចំអាមផង គឺបានតែមួយភ្លែតនៅចំពោះព្រះ ហើយស្មើនឹងខ្យល់មួយដង្ហើមប៉ុណ្ណោះ(ខ.៥)។ រួចទ្រង់ក៏បានសន្និដ្ឋានថា “ឥឡូវនេះ ឱព្រះអម្ចាស់អើយ តើទូលបង្គំនៅរង់ចាំអ្វីទៀត ដ្បិតទូលបង្គំសង្ឃឹមដល់ទ្រង់តែ១ប៉ុណ្ណោះ” (ខ ៧)។…
Read articleភ្លៀងនៃការអស្ចារ្យ
ការរស់នៅមានការលំបាក សម្រាប់អ្នកភូមិទាំងឡាយ ដែលរស់នៅតំបន់ភ្នំ ក្នុងខេត្តយូណាននៃប្រទេសចិន។ ប្រភពអាហារជាចម្បងរបស់ពួកគេ គឺមានពោត និងស្រូវ។ ប៉ុន្តែ នៅខែ ឧសភាឆ្នាំ២០១២ មានគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរមួយបានវាយប្រហារតំបន់នោះ ហើយដំណាំទាំងឡាយត្រូវក្រៀមស្វិត។ មនុស្សគ្រប់គ្នាមានការខ្វល់ខ្វាយ ហើយគេក៏បានប្រារព្ធធ្វើពិធីផ្សេងៗ តាមអបីយជំនឿ ដើម្បីបញ្ឈប់គ្រោះរាំងស្ងួតនោះ។ ទោះពួកគេព្យាយាមបុណ្យស្រន់យ៉ាងណា ក៏មិនឃើញមានភ្លៀងធ្លាក់មក បានជាអ្នកភូមិក៏បានចាប់ផ្ដើមស្តីបន្ទោសឲ្យគ្រីស្ទបរិស័ទប្រាំនាក់ នៅក្នុងភូមិនោះថា ពួកគេបានធ្វើឲ្យវិញ្ញាណដូនតាខឹងសម្បារ។ គ្រីស្ទបរិស័ទទាំងប្រាំនាក់នោះបានជួបជុំគ្នាអធិស្ឋាន។ មិនយូរប៉ុន្មាន មេឃក៏ប្រែជាងងឹត ហើយផ្គរលាន់ក៏បន្លឺឡើង។ ភ្លៀងមួយមេធំបានបង្អុរធ្លាក់ចុះមក ចាប់តាំងពីថ្ងៃរសៀលរហូតដល់ពេញមួយយប់។ ដំណាំទាំងប៉ុន្មានក៏ត្រូវបានស្រោចស្រង់! ទោះបីជាអ្នកភូមិភាគច្រើនមិនជឿថា ព្រះទ្រង់បានបង្អុរភ្លៀងឲ្យធ្លាក់ចុះមកក្ដី ក៏មានអ្នកដទៃទៀតបានជឿថា ទ្រង់ពិតជាបានប្រទានទឹកភ្លៀងមែន ហើយក៏មានចិត្តចង់ស្វែងយល់បន្ថែមអំពីព្រះយេស៊ូវ។ នៅក្នុងព្រះគម្ពីរ ១ពង្សាវតាក្សត្រ ជំពូក១៧ និង១៨ យើងឃើញថា មានគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរមួយនៅក្នុងស្រុកអ៊ីស្រាអែល។ ប៉ុន្តែ ក្នុងករណីនោះ យើងដឹងថា គ្រោះរាំងស្ងួតនោះគឺជាការជំនុំជំរះរបស់ព្រះ មកលើរាស្រ្តរបស់ទ្រង់(១៧:១)។ កាលនោះ ពួកគេបានចាប់ផ្ដើមនាំគ្នាថ្វាយបង្គំព្រះបាល ដែលជាព្រះរបស់ពួកសាសន៍កាណាន ដោយមានជំនឿថា ព្រះមួយអង្គនេះអាចចាត់ឲ្យមានភ្លៀងស្រោចស្រប់ផលដំណាំរបស់ពួកគេ។ ក្រោយមក ព្រះទ្រង់ក៏បានប្រើលោកអេលីយ៉ាដែលជាហោរារបស់ទ្រង់ ឲ្យបង្ហាញឲ្យមនុស្សគ្រប់គ្នាបានដឹងច្បាស់ថា ព្រះអង្គគឺជាព្រះពិតតែ១អង្គគត់ ដែលអាចសម្រេច ថាតើភ្លៀងត្រូវធ្លាក់នៅពេលណា។…
Read articleប្រសើរជាងការភ្ញាក់ពីសុបិនអាក្រក់
តើអ្នកធ្លាប់មានអារម្មណ៍ថា ជីវិតរបស់អ្នកត្រូវបានបំផ្លាញ ដោយសារតែអ្នកបានធ្វើអ្វីមួយ ដែលគួរឲ្យខ្មាស់អៀន ឬគួរឲ្យអាម៉ាស់ ឬក៏ជាបទឧក្រិដ្ឋជាដើម ប៉ុន្តែ ដល់ពេលភ្ញាក់ឡើង ទើបដឹងខ្លួនថា នោះគ្រាន់តែជាការយល់សប្តសោះ? ក៏ប៉ុន្តែ ចុះប្រសិនបើរឿងនេះមិនគ្រាន់តែជាសុបិនអាក្រក់វិញនោះ? ចុះបើសិនជាស្ថានភាពនោះ គឺពិតជាបានកើតឡើងមែន ចំពោះខ្លួនអ្នក និងចំពោះមនុស្សដែលអ្នកស្រឡាញ់ តើអ្នកនឹងធ្វើយ៉ាងណា? នេះគឺជាស្ថានភាពដែលតួអង្គម្នាក់បានជួបប្រទះ នៅក្នុងរឿងប្រលោមលោក នៅសតវត្សរ៍ទី១៩ ដែលលោក ចច ម៉ាកដូណាល់(George MacDonald) បាននិពន្ធ មានចំណងជើងថា ការភ្ញាក់រឭករបស់គ្រូជំនួយ ។ រឿងនេះ និយាយអំពីដំណើរជីវិតរបស់អ្នកបម្រើព្រះម្នាក់ ប្រចាំតំបន់មួយ ដែលភ្ញាក់ដឹងខ្លួនថា គាត់បានចែកចាយព្រះបន្ទូលព្រះ ទាំងមិនដឹងថា ខ្លួនឯងជឿព្រះពិតមែនឬអត់។ ក្រោយមក គេបានអញ្ជើញគាត់ ឲ្យនៅកំដរយុវជនម្នាក់ ដែលកំពុងវង្វេងស្មារតី និងកំពុងឈឺធ្ងន់ហៀបនឹងស្លាប់ ទាំងមានការភ័យខ្លាច ចំពោះឃាតកម្មដែលគាត់បានប្រព្រឹត្តកន្លងមក។ ហេតុការណ៍នៅពេលនោះ ក៏បានកែប្រែចិត្តរបស់អ្នកបម្រើព្រះរូបនេះ ធ្វើឲ្យគាត់ភ្ញាក់ដឹងខ្លួនថា មានការមួយដែលយើងម្នាក់ៗចាំបាច់ត្រូវដឹង។ ភាពធូរស្បើយ ដោយសារតែការភ្ញាក់ដឹងខ្លួនពីសុបិនអាក្រក់ គឺមិនអាចប្រៀបផ្ទឹមនឹងការដែលភ្ញាក់ដឹងខ្លួន នៅក្នុងការអត់ទោសបាបរបស់ព្រះ ដែលពីដើមយើងធ្លាប់គិតថាជារឿង មិនគួរឲ្យជឿនោះ។ តើយើងនឹងរកបានសេចក្តីមេត្តាករុណា នៅទីណា? សេចក្តីមេត្តាករុណា…
Read article