យើងមានផ្លែឈើ!
ស្រ្ដីជាម្ដាយវ័យក្មេងបានដកដង្ហើមធំ ខណៈពេលដែលនាងកំពុងប្រមែលប្រមូលអាហារដែលមានតែបន្តិចបន្តួច សម្រាប់កូនស្រី អាយុ៣ឆ្នាំរបស់នាង។ នាងក៏បានមើលទៅកន្រ្តកផ្លែឈើ នៅលើតុក្នុងផ្ទះបាយដ៏តូចរបស់ខ្លួន មិនឃើញមានផ្លែឈើសូម្បីតែមួយផ្លែ នោះនាងក៏បានដកដង្ហើមធំ ហើយលាន់មាត់ថា “បើយើងមានត្រឹមតែផ្លែឈើមួយកន្រ្តកនេះ នោះខ្ញុំនឹងមានអារម្មណ៍ថា ខ្ញុំជាអ្នកមាន!” ពេលនោះ កូនស្រីរបស់នាងក៏បានស្ដាប់ឮ។ រយៈពេលប៉ុន្មានសប្តាហ៍កន្លងផុតទៅ។ ព្រះទ្រង់បានផ្គត់ផ្គង់គ្រួសារដ៏តូចមួយនេះ។ ប៉ុន្តែ ម្ដាយដ៏កំសត់ម្នាក់នេះ នៅតែមានការព្រួយបារម្ភ។ ថ្ងៃមួយ កូនស្រីតូចរបស់នាងបានចូលក្នុងផ្ទះបាយ ។ នាងក៏បានចង្អុលទៅកន្រ្តកពេញដោយផ្លែឈើនៅលើតុ ទាំងលាន់មាត់ថា “ម៉ាក់ មើលហ្ន យើងជាអ្នកមានហើយ!” គ្រួសារនេះមិនបានប្រែក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើននោះទេ។ ពួកគេគ្រាន់តែបានទិញផ្លែប៉ោមមួយស្បោងដាក់នៅលើតុបាយប៉ុណ្ណោះ។ នៅពេលលោកយ៉ូស្វេ ដែលជាអ្នកដឹកនាំពួកអ៊ីស្រាអែល ជិតដល់ពេលលាចាកលោក គាត់បានចែកចាយព្រះបន្ទូលមកពីព្រះអម្ចាស់ ដោយបានរំឭកឡើងវិញ អំពីអស់ទាំងការដែលព្រះអង្គបានធ្វើសម្រាប់ពួកគេ។ ហើយគាត់ក៏បាននិយាយសង្កត់ធ្ងន់ថា “អ្នករាល់គ្នាបានរស់នៅក្នុងទីរហោស្ថានអស់រយៈពេលយ៉ាងយូរ” (យ៉ូស្វេ ២៤:៧) ព្រះទ្រង់បានឲ្យស្រុក១ដល់អ្នករាល់គ្នា ដែលឯងមិនបានប្រកបការអ្វីសោះ ហើយទីក្រុងដែលឯងមិនបានសង់ផង សព្វថ្ងៃអ្នករាល់គ្នាបាននៅក្នុងទីក្រុងទាំងនោះ ហើយក៏បរិភោគផ្លែទំពាំងបាយជូរ និងផ្លែអូលីវដែលអ្នករាល់គ្នាមិនបានដាំផងដែរ”(ខ.១៣)។ លោកយ៉ូស្វេក៏បានបញ្ឈរថ្មធំមួយ ទុកជាការរំឭកដល់ពួកអ៊ីស្រាអែល អំពីការផ្គត់ផ្គង់របស់ព្រះ (ខ.២៦)។ ក្រោយពេលមានការលំបាក និងខ្វះខាតជាច្រើន ឥឡូវនេះ គ្រួសារមួយនេះ កំពុងរស់នៅក្នុងទីកន្លែងមួយផ្សេងទៀត ដែលមានដើមឈើហូបផ្លែ…
Read articleយើងអាចដឹងច្បាស់
ខណៈពេលដែលខ្ញុំកំពុងអង្គុយនៅលើរថភ្លើង ធ្វើដំណើរឆ្ពោះទៅរកការណាត់ជួបដ៏សំខាន់មួយ ខ្ញុំក៏បានចាប់ផ្ដើមឆ្ងល់ថា តើខ្ញុំកំពុងតែស្ថិតនៅលើរថភ្លើងដែលខ្ញុំត្រូវជិះឬទេ? ខ្ញុំមិនធ្លាប់ធ្វើដំណើរតាមផ្លូវនោះ ពីមុនមកទេ ហើយក៏មិនបានសួរគេថា រថភ្លើងនេះទៅណាដែរ។ ទីបំផុត ខ្ញុំក៏រួចផុតពីមន្ទឹលសង្ស័យ ពេលខ្ញុំបានមកដល់ស្ថានីយបន្ទាប់ ដោយដឹងថា ខ្ញុំពិតជាមិនបានឡើងជិះរថភ្លើងខុសទេ! រឿងនេះធ្វើឲ្យខ្ញុំនឹកចាំអំពីការសង្ស័យ ដែលអាចប្លន់យកសេចក្តីសុខ និងទំនុកចិត្តពីយើង។ មានពេលមួយ ខ្ញុំមានការពិបាក ដោយមិនដឹងច្បាស់ថា ខ្លួនពិតជាបានទទួលសេចក្តីសង្រ្គោះមែនឬអត់ ប៉ុន្តែ ព្រះទ្រង់បានជួយខ្ញុំឲ្យអាចឈ្នះការសង្ស័យនេះ។ ក្រោយមក បន្ទាប់ពីខ្ញុំបានចែកចាយទីបន្ទាល់ អំពីការដែលខ្ញុំបានប្រែចិត្តទទួលជឿព្រះយេស៊ូវ និងអំពីការដឹងច្បាស់ថា ខ្ញុំនឹងបានទៅនគរស្ថានសួគ៌ នោះស្រាប់តែមានគេសួរខ្ញុំថា “តើធ្វើដូចម្តេចឲ្យអ្នកអាចដឹងច្បាស់ថា អ្នកពិតជាបានសង្រ្គោះ ហើយនឹងបានទៅនៅនគរស្ថានសួគ៌មែន?” ខ្ញុំក៏បានឆ្លើយតប ដោយមានទំនុកចិត្ត និងការបន្ទាបខ្លួន ហើយបង្ហាញខគម្ពីរដែលព្រះទ្រង់បានប្រើ ដើម្បីជួយឲ្យខ្ញុំដឹងច្បាស់ក្នុងចិត្ត គឺខគម្ពីរដែលបានចែងថា “ខ្ញុំបានសរសេរសេចក្ដីទាំងនេះ ផ្ញើមកអ្នករាល់គ្នា ដែលជឿដល់ព្រះនាមព្រះរាជបុត្រានៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ចហើយ” (១យ៉ូហាន ៥:១៣)។ ព្រះទ្រង់សន្យាថា ដោយសារសេចក្តីជំនឿលើព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះ នោះយើងមានជីវិតអស់កល្បជានិច្ច។ គឺដូចមានសេចក្តីចែងថា “ព្រះអង្គបានប្រទានឲ្យយើងមានជីវិតអស់កល្បជានិច្ច ហើយជីវិតនោះគឺនៅក្នុងព្រះរាជបុត្រារបស់ទ្រង់”(ខ.១១)។ ការដឹងច្បាស់ថា ខ្លួនបានសង្រ្គោះ ជួយពង្រឹងសេចក្តីជំនឿរបស់យើង ហើយក៏ស្អាងចិត្តរបស់យើងឡើង…
Read articleជ្រលងនៃទស្សនវិស័យ
កំណាព្យ ដែលជាសេចក្តីអធិស្ឋានរបស់គ្រីស្ទបរិស័ទភ្ជួរីធិន មានចំណងជើងថា “ជ្រលងនៃទស្សនវិស័យ” និយាយអំពីចំងាយរវាងមនុស្សមានបាប និងព្រះដ៏បរិសុទ្ធរបស់ពួកគេ។ បុរសដែលមានបាបនោះបានទូលទៅព្រះថា “ទ្រង់បាននាំទូលបង្គំមកជ្រលងនៃទស្សនវិស័យ… ដែលហ៊ុមព័ទដោយភ្នំនៃអំពើបាប តែទូលបង្គំបានមើលឃើញសិរីល្អទ្រង់”។ បុរសនោះដឹងថាខ្លួនមានបាប តែគាត់នៅតែមានក្តីសង្ឃឹម។ គាត់បន្តទៀតថា “គេអាចមើលឃើញពន្លឺផ្កាយ ពីក្នុងអណ្តូងដែលជ្រៅបំផុត ហើយអណ្តូងកាន់តែជ្រៅប៉ុណ្ណា នោះពន្លឺទ្រង់ក៏បានបញ្ចេញពន្លឺចូលទៅកាន់តែភ្លឺច្បាស់”។ ទីបំផុតបទកំណាព្យនេះក៏បានបញ្ចប់ ដោយការទូលសូមថា “សូមឲ្យទូលបង្គំរកឃើញពន្លឺទ្រង់ ក្នុងភាពងងឹត… សូមឲ្យទូលបង្គំរកឃើញសិរីល្អទ្រង់ ក្នុងជ្រលងរបស់ទូលបង្គំ”។ លោកយ៉ូណាសបានរកឃើញសិរីល្អព្រះ ក្នុងអំឡុងពេលដែលគាត់កំពុងនៅក្នុងទីជម្រៅនៃមហាសមុទ្រ។ គាត់បានបះបោរប្រឆាំងនឹងព្រះ ហើយក៏បានធ្លាក់ខ្លួនចូលក្នុងពោះត្រី ដោយសារតែអំពើបាបរបស់គាត់។ លោកយ៉ូណាសក៏បានស្រែករកព្រះពីក្នុងពោះត្រីថា “ទ្រង់បានបោះទូលបង្គំទៅក្នុងទីជំរៅ គឺចុះទៅក្នុងផ្ទៃនៃសមុទ្រ ទឹកបាននៅព័ទ្ធជុំវិញទូលបង្គំ”(យ៉ូណាស ២:៤)។ ទោះជាគាត់ស្ថិតក្នុងស្ថានភាពដ៏វេទនាដូចនេះក៏ដោយ ក៏គាត់នៅតែទូលទ្រង់ថា “ទូលបង្គំបាននឹកដល់ព្រះយេហូវ៉ា ហើយសេចក្តីអធិស្ឋានរបស់ទូលបង្គំបានចូលទៅក្នុងព្រះវិហារបរិសុទ្ធ នៅចំពោះទ្រង់”(ខ.៧)។ ព្រះទ្រង់ក៏បានឮគាត់អធិស្ឋាន ហើយក៏បានឲ្យសត្វត្រីដោះលែងគាត់។ ទោះបីជាអំពើបាបបានធ្វើឲ្យយើងឃ្លាតឆ្ងាយពីព្រះក្តី យើងនៅតែអាចមើលទៅទ្រង់ ពីចំណុចដ៏ទាបបំផុតនៃជីវិតយើង ហើយឃើញទ្រង់ ឃើញភាពបរិសុទ្ធ សេចក្តីល្អ និងព្រះគុណទ្រង់។ បើយើងងាកបែរចេញពីអំពើបាបយើង ហើយសារភាពចំពោះព្រះ ទ្រង់នឹងអត់ទោសបាបឲ្យយើង។ ព្រះទ្រង់ឆ្លើយតបសេចក្តីអធិស្ឋាននៅក្នុងជ្រលងភ្នំ។-Jennifer Benson Schuldt
Read articleពន្លឺប៉ូលខាងជើង
ខ្ញុំបានជួបពន្លឺភ្លឺផ្លេកដ៏កម្រមានជាលើកដំបូង ពេលខ្ញុំរៀននៅមហាវិទ្យាល័យ។ នៅពេលយប់ដ៏ត្រជាក់ នៅរដូវរងារ នៅឆ្ងាយពីពន្លឺភ្លើងនៃទីក្រុង ខ្ញុំបានជិះឡានដឹកចំប៊ើង ជាមួយមិត្តភក្តិដ៏អ៊ូអរ នៅពេលដែលផ្ទៃមេឃចាប់ផ្តើមមានពន្លឺភ្លឺផ្លេក ដ៏គួរឲ្យចង់ទស្សនា។ ពេលនោះខ្ញុំក៏បានថតចម្លងនូវអនុស្សាវរីយដ៏រីករាយនេះ ទុកក្នុងចិត្តខ្ញុំ។ ចាប់តាំងពីពេលយប់នោះមក ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះបាតុភូត អូរ៉ូរ៉ា បូរេលីស ដែលគេហៅឈ្មោះម្យ៉ាងទៀតថា ពន្លឺនៃប៉ូលខាងជើង។ ភាគច្រើន គេឃើញមានពន្លឺនោះ នៅតំបន់ភាគខាងជើង នៅឆ្ងាយពីតំបន់ដែលខ្ញុំរស់នៅ តែយូរៗម្តង គេឃើញពន្លឺនោះ នៅតំបន់ដែលមានខ្សែបណ្តោយទាបជាងតំបន់ប៉ូល។ ពេលបានឃើញម្តងហើយ ធ្វើឲ្យខ្ញុំចង់មើលម្តងទៀត។ ពេលណាខ្ញុំមានឱកាសល្អ ខ្ញុំក៏បាននិយាយទៅកាន់មិត្តភក្តិខ្ញុំថា “ប្រហែលជាយប់នេះ យើងបានមើលពន្លឺនៅលើមេឃនោះទៀត…”។ ព្រះគម្ពីរទាំងមូល ច្រើនតែនិយាយអំពីពន្លឺ និងសិរីល្អ នៅក្នុងការពិពណ៌នាអំពីការយាងមកវិញនៃព្រះអម្ចាស់។ ពេលទ្រង់យាងមក ពន្លឺថ្ងៃ និងពន្លឺដូងច័ន្ទនឹងមិនមានភាពចាំបាច់ទៀតឡើយ(អេសាយ ៦០:១៩)។ សាវ័កយ៉ូហាន បានពិពណ៌នាអំពីព្រះដែលគង់នៅលើបល្ល័ង្ក ដោយពាក្យថា “ឯព្រះអង្គដែលគង់នៅនោះ មើលទៅមានភាពដូចជាត្បូងមណីជោតិ និងត្បូងទទឹម ក៏មានឥន្ទធនូនៅព័ទ្ធជុំវិញបល្ល័ង ដែលមើលទៅដូចជាត្បូងមរកត”(វិវរណៈ ៤:៣)។ ពេលខ្ញុំឃើញបទគម្ពីរនេះចែងអំពីពន្លឺនៅព័ទ្ធជុំវិញបល្ល័ង្កព្រះ ដែលមើលទៅដូចត្បូងមរកត ខ្ញុំក៏បាននឹកឃើញពន្លឺរបស់ប៉ូលខាងជើង។ ដូចនេះ ពេលដែលខ្ញុំបានឃើញពន្លឺដ៏រុងរឿង ដែលបានបង្ហាញឡើង នៅលើមេឃ…
Read articleការលះបង់
អង្គការមនុស្សធម៌ជាច្រើន ដែលបានជួយដល់អ្នកដែលមានការខ្វះខាតផ្សេងៗ បានពឹងផ្អែកទៅលើការបរិច្ចាក នូវខោអាវ និងរបស់របរប្រើប្រាស់ក្នុងផ្ទះ ពីអ្នកដែលមានគ្រប់គ្រាន់ ដែលខ្លួនលែងត្រូវការ ឬចង់បាន។ ការលះបង់នូវរបស់ដែលខ្លួនឈប់ប្រើប្រាស់ ដល់អ្នកដែលខ្វះខាត គឺជាទង្វើរល្អមួយ ដែលមានប្រយោជន៍សម្រាប់អ្នកដទៃ។ ប៉ុន្តែ ជាញឹកញាប់ យើងច្រើនតែមានការស្ទាក់ស្ទើរមិនចង់បែកចេញពីរបស់របរ ដែលមានតម្លៃ ដែលយើងប្រើជារៀងរាល់ថ្ងៃ។ ពេលសាវ័កប៉ុលកំពុងជាប់ឃុំខ្លួន ក្នុងទីក្រុងរ៉ូម គាត់ត្រូវការការលើកទឹកចិត្តជាប្រចាំ និងត្រូវការមិត្តសំឡាញ់ដ៏ស្មោះត្រង់នៅក្បែរគាត់។ ប៉ុន្តែ គាត់បានចាត់គូរកនការងារដែលជិតស្និទ្ធនឹងគាត់បំផុត ឲ្យទៅជួយពួកជំនុំនៅក្រុងភីលីព(ភីលីព ២:១៩-៣០)។ គឺដូចដែលគាត់មានប្រសាសន៍ថា “ខ្ញុំសង្ឃឹម ដោយនូវព្រះអម្ចាស់យេស៊ូវថា បន្តិចទៀត ខ្ញុំនឹងចាត់ធីម៉ូថេមកឯអ្នករាល់គ្នា … ដ្បិតខ្ញុំគ្មានអ្នកណាមានគំនិតដូចជាគាត់ ដែលនឹងយកចិត្តទុកដាក់ក្នុងការរបស់អ្នករាល់គ្នា ដោយស្មោះត្រង់នោះទេ”(ខ.១៩-២០)។ ហើយគាត់មានប្រសាសន៍ទៀតថា “ខ្ញុំបានយល់ឃើញថា ត្រូវចាត់អេប៉ាប្រូឌីតមកឯអ្នករាល់គ្នាដែរ គាត់ជាបងប្អូន ជាគូកនធ្វើការ ហើយធ្វើទាហានជាមួយនឹងខ្ញុំ ដែលអ្នករាល់គ្នាបានចាត់គាត់ទៅ ឲ្យជួយផ្គត់ផ្គង់សេចក្តីដែលខ្ញុំត្រូវការ”(ខ.២៥)។ ត្រង់ចំណុចនេះបានបង្ហាញថា សាវ័កប៉ុលបានលះបង់ឲ្យអ្នកដទៃនូវរបស់អ្វី ដែលគាត់ត្រូវការបំផុត។ របស់អ្វីក៏ដោយ ដែលយើងគិតថា “មានតម្លៃបំផុត” ក្នុងជីវិតយើង នៅថ្ងៃនេះ អាចមានប្រយោជន៍យ៉ាងខ្លាំង សម្រាប់នរណាម្នាក់ ដែលយើងស្គាល់។ របស់ទាំងនោះអាចជា ពេលវេលា…
Read articleចេះឈឺឆ្អាលចំពោះអ្នកក្រ
កាលពីឆ្នាំ ១៧៨០ លោករ៉ូបឺត រៃគ៍(Robert Raikes) មានចិត្តឈឺឆ្អាលចំពោះក្មេងក្រីក្រ ដែលមិនមានការអប់រំ ក្នុងតំបន់ដែលគាត់រស់នៅ ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ គាត់បានកត់សំគាល់ឃើញថា គេមិនបានធ្វើអ្វីសោះ ដើម្បីជួយដល់ក្មេងៗទាំងនេះ ដូចនេះ គាត់ក៏បានចាប់ផ្តើមធ្វើឲ្យមានភាពខុសប្លែក។ គាត់បានជួលស្រ្តីមួយក្រុម ឲ្យបើកសាលារៀន សម្រាប់ក្មេងៗទាំងនោះ នៅថ្ងៃអាទិត្យ។ គ្រូបង្រៀនទាំងនោះបានយកព្រះគម្ពីរ ប្រើជាសៀវភៅមេរៀន ដើម្បីបង្រៀនក្មេងក្រីក្របំផុតនៅទីក្រុងឡុង ឲ្យចេះអាន និងបានបង្ហាត់ពួកគេ ឲ្យស្គាល់ប្រាជ្ញានៃព្រះគម្ពីរផងដែរ។ មិនយូរប៉ុន្មាន មានក្មេងប្រហែល១០០នាក់ បានចូលរៀនក្នុងថ្នាក់រៀនទាំងនោះ ហើយក៏បានបរិភោគអាហារថ្ងៃត្រង់ ដោយរីករាយ ក្នុងបរិស្ថានស្អាត និងមានសុវត្ថិភាព។ គេក៏បានហៅសាលារៀនទាំងនោះថា “សាលារៀនថ្ងៃអាទិត្យ” ដែលបានប៉ះពាល់ជីវិតក្មេងប្រុសស្រីរាប់ពាន់នាក់។ មកដល់ឆ្នាំ ១៨៣១ សាលារៀនថ្ងៃអាទិត្យ ក្នុងចក្រភពអង់គ្លេស បានទទួលសិស្សឲ្យចូលរៀនបានដល់ចំនួន១លាននាក់ ទាំងអស់នេះ គឺដោយសារបុរសម្នាក់ ដែលបានយល់អំពីសេចក្តីពិត ដែលបានចែងមកថា “មនុស្សសុចរិតរមែងពិចារណាយល់ហេតុនៃមនុស្សទាល់ក្រ”(សុភាសិត ២៩:៧)។ ជាការពិតណាស់ ព្រះយេស៊ូវបានយកព្រះទ័យទុកដាក់យ៉ាងខ្លាំង ចំពោះអ្នកដែលកំពុងជួបការលំបាក់។ ក្នុងបទគម្ពីរ ម៉ាថាយ ជំពូក២៥ ទ្រង់បានបង្រៀនថា អ្នកដើរតាមព្រះគ្រីស្ទត្រៀមខ្លួនជាស្រេច សម្រាប់ការយាងមកវិញនៃព្រះអម្ចាស់…
Read article