គោលបំណងនៃសកម្មភាពដដែលៗ

មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​ទស្សនា​នៅ​សារៈមន្ទីរ​របស់​ចក្រ​ភព​អង់​គ្លេស។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​បាន​ឃើញ​នាឡិការ​ដែល​ដំណើរ​ការ​ដោយ​គ្រាប់​ឃ្លី​ដែក​ដែល​រមាល​ចុះ​ឡើង​ៗ ឥត​ឈប់​ឈរ។ គ្រាប់​ឃ្លី​ដែក​នោះ​រមាល​តាម​ចង្អូរ ​នៅ​លើ​បន្ទះ​ដែក​បះ​បើក​មួយ​បន្ទះ រហូត​ទៅប៉ះ​នឹង​គន្លឹះ​នៅ​ចុង​ម្ខាង​ទៀត។ បន្ទះ​ដែក​នោះ​ក៏​បះ​ឡើង នៅ​ចុង​ម្ខាង​ទៀត ធ្វើ​ឲ្យ​គ្រាប់​ឃ្លី​នោះ​រមាល​ធ្លាក់​មក​ខាង​នោះ​វិញ ហើយ​ធ្វើ​ឲ្យ​ទ្រនិច​នាឡិការ​ដើរ​បាន​មួយ​នាទី។ រៀង​រាល់​ឆ្នាំ គ្រាប់​ឃ្លី​ដែក​នោះ បាន​ធ្វើ​ដំណើរ​ចុះ​ឡើង​ៗ​ដដែល​ៗ ចម្ងាយ​សរុប ៤០២៣​គីឡូ​ម៉ែត្រ នៅ​លើ​បន្ទះ​ដែក​នោះ​ដដែល​ៗ មិន​ដែល​បាន​ទៅ​កន្លែង​ណា​ផ្សេងឡើយ។ យើង​ម្នាក់​ៗ​ងាយ​នឹង​មាន​អារម្មណ៍​ថា ជាប់​ខ្លួន​ទៅ​ណា​មិន​រួច ដោយ​សារ​សកម្ម​ភាព​ដដែល​ៗ​ប្រចាំ​ថ្ងៃ ដែល​ហាក់​ដូច​ជា​គ្មាន​អ្វីប្លែក ពេល​ដែល​យើង​មិន​អាច​មើល​ឃើញ​គោល​បំណង​ដែល​ធំ​ជាងនោះ។ សាវ័ក​ប៉ុល​មាន​ចិត្ត​ប្រាថ្នា​ចង់​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ប្រកាស​ដំណឹងល្អ នៃ​ព្រះគ្រីស្ទ។ គាត់​មាន​ប្រសាសន៍​ថា “បាន​ជា​ខ្ញុំ​ខំ​រត់​យ៉ាង​ដូច្នោះ មិន​មែន​បែប​ដូច​ជា​មិន​ស្គាល់​ផ្លូវ​ទេ ខ្ញុំ​ក៏​ខំ​ប្រដាល់​យ៉ាង​ដូច្នោះ​ដែរ មិន​មែន​ដូច​ជា​ដាល់​ខ្យល់​ទេ”(១កូរិនថូស ៩:២៦)។ កិច្ចការ​អ្វី​ក៏​អាច​មាន​ភាព​ច្រំដែល ដូច​ជា​ការ​ធ្វើ​ដំណើរ ការ​អធិ​ប្បាយ​ព្រះ​បន្ទូល ការ​បង្រៀន និង​ជា​ពិសេស គឺ​ការ​នៅ​ជាប់​ក្នុង​ពន្ធ​ធនាគា។​ តែ​សាវ័ក​ប៉ុល​ជឿ​ថា គាត់​អាច​បម្រើ​ព្រះ​គ្រីស្ទ ដែល​ជា​ព្រះ​អម្ចាស់ នៅ​គ្រប់​ស្ថាន​ភាព​ទាំង​អស់។ ការ​ធ្វើ​កិច្ច​ការ​ច្រំ​ដែល​ៗ អាច​នាំ​ឲ្យ​ស្លាប់​បាន​ នៅ​ពេល​ដែល​យើង​មិន​អាច​មើល​ឃើញ​គោលបំណង នៅ​ក្នុង​ការ​ធ្វើ​កិច្ច​ការ​នោះ។ សាវ័ក​ប៉ុល​មាន​ទស្សន​វិស័យ​ដែល​មើល​ឃើញ​គោល​បំណង ​ដោយ​ជម្នះ​កាលៈ​ទេសៈ​ដែល​លំបាក​លំបិន ព្រោះ​គាត់​កំពុង​ស្ថិត​ក្នុង​ការ​រត់​ប្រណាំង​នៃក្តី​ជំនឿ ដែល​ត្រូវ​បន្ត​រហូត​ដល់​ទី។ សាវ័ក​ប៉ុល​បាន​អនុញ្ញាត​ឲ្យ​ព្រះ​យេស៊ូវ​គង់​នៅ ក្នុង​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ជីវិត​គាត់ ធ្វើ​ឲ្យ​គាត់​រក​ឃើញ​អត្ថ​ន័យ​នៃ​ជីវិត ទោះ​ជា​ត្រូវធ្វើកិច្ចការដដែលៗក៏ដោយ។ យើងក៏អាចធ្វើដូចគាត់ផងដែរ។-David…

Read article
អំណាចនៃពាក្យសម្តី

លោក​នែលសិន មែនឌែលឡា(Nelson Mandela) បាន​ដឹក​នាំ​ការ​ប្រឆាំង​នឹង​របប​បែង​ចែក​ពូជសាសន៍ នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ហើយ​ក៏​បាន​ត្រូវ​គេ​ដាក់​គុក ​អស់​រយៈ​ពេល​ជាង​៣​ទសវត្សរ៍។ គាត់​ស្គាល់​ពី​អំណាច​នៃ​ពាក្យ​សម្តី។ ដូច​នេះ​ជា​រឿយ​​ៗ គេ​បាន​ដកស្រង់​ពាក្យ​សម្តី​របស់​គាត់ មក​ប្រើ​ក្នុង​ពេល​បច្ចុប្បន្ន តែ​ពេល​គាត់​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង គេ​មិន​អាច​ដក​ស្រង់​ពាក្យ​សម្តី​គាត់​មក​ប្រើ ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដោយ​សារ​គេ​ខ្លាច​មាន​ទោស​។ បន្ទាប់​ពី​គេ​បាន​ដោះ​លែង​គាត់​បាន ១ទសវត្សរ៍  គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ដែល​មាន​ប្រពៃណីយ​ប្រើ​ពាក្យ​ស្រាល​ៗ​ទេ។ បើ​សិន​ជា​ការ​ជាប់​គុក​២៧​ឆ្នាំ បាន​ធ្វើ​អ្វី​ម្យ៉ាង​ចំពោះ​យើង នោះ​គឺ​វា​ត្រូវ​ប្រើ​ភាព​ស្ងប់​ស្ងាត់​នៃ​ភាព​ឯក​កោ ដើម្បី​ធ្វើ​ឲ្យ​យើង​ដឹង​ថា ពាក្យ​សម្តី​មាន​តម្លៃ​ប៉ុណ្ណា ហើយដឹង​ថា ពាក្យ​សម្តី​ដ៏​ពិត​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ណា មក​លើ​ការ​ស្លាប់​រស់​របស់​មនុស្ស”។ ស្តេច​សាឡ៉ូម៉ូន ដែល​បាន​អ្នក​និពន្ធ​ខគម្ពីរ​ភាគ​ច្រើន ក្នុង​ព្រះ​គម្ពីរ​សុភា​សិត  បាន​មាន​បន្ទូល​ជា​ញឹក​ញាប់  អំពី​អំណាច​នៃ​ពាក្យ​សម្តី​។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ទោះ​ទាំង​សេចក្តី​ស្លាប់ ហើយ​នឹង​ជីវិត​ក៏​នៅ​ក្នុង​អំណាច​នៃ​អណ្តាត​ដែរ”(សុភាសិត ១៨:២១)។ ពាក្យ​សម្តី​មាន​អំណាច នាំ​ឲ្យ​មនុស្ស​ទទួល​ផល​វិជ្ជ​មាន ក៏​ដូច​ជា​អវិជ្ជ​មាន(ខ.២០)។ ពាក្យ​សម្តី​មាន​អំណាច​ផ្តល់​ឲ្យ​នូវ​ជីវិត តាម​រយៈ​ការ​លើក​ទឹក​ចិត្ត និង​ភាព​ស្មោះត្រង់ ឬ​វាយ​ប្រហារ និង​សម្លាប់ តាម​រយៈ​ការ​កុហក់ និង​និយាយ​ដើម។ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​ប្រើ​ពាក្យ​សម្តី​ល្អ​ៗ ដែល​នាំ​មក​នូវ​លទ្ធ​ផល​វិជ្ជ​មាន? មាន​វិធី​តែ​មួយ​គត់ គឺ​យើង​ត្រូវ​រក្សា ឬ​ការពារ​ចិត្ត​យើង : ​គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ចូរ​រក្សា​ចិត្ត…

Read article
ពេលដែលរឿងអាក្រក់កើតឡើង

ខគម្ពីរ​ទីមួយ ដែល​មនុស្ស​ជា​ច្រើន ចូល​ចិត្ត​ដក​ស្រង់ ពេល​ជួប​រឿង​អាក្រក់ គឺ​ខ​គម្ពីរ​ដែល​ចែងថា​ “គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា សំរាប់​សេចក្តី​ល្អដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះដំរិះ​ទ្រង់”(រ៉ូម ៨:២៨)។ ប៉ុន្តែ ពេល​យើង​កំពុងជួប​រឿង​អាក្រក់ យើង​ពិបាក​នឹង​ជឿ​ថា ព្រះ​ទ្រង់​កំពុង​ផ្សំ​ការ​ទាំង​អស់ សម្រាប់​ជា​សេចក្តី​ល្អ​ដល់​យើង។ ខ្ញុំ​ធ្លាប់​អង្គុយ​ក្បែរ​បុរស​ម្នាក់ ដែល​បាន​បាត់​បង់ កូន​ប្រុស​អស់​បី​នាក់ ជា​បន្ត​បន្ទាប់ ហើយ​ខ្ញុំ​ក៏​បាន​ស្តាប់​គាត់​រៀប​រាប់​ពី​ទុក្ខ​លំបាក​របស់​គាត់​ថា “តើ​ព្រះ​ប្រើ​សោក​នាដ​កម្ម​នេះ សម្រាប់​ជា​ប្រយោជន៍​ដល់​ខ្ញុំ ដោយ​របៀប​ណា?” ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ឆ្លើយ​ប្រាប់​គាត់​យ៉ាង​ដូច​ម្តេច​ទេ នៅ​ពេល​នោះ គឺ​មាន​តែ​បន្ត​អង្គុយ​កំដរ​គាត់ យ៉ាង​ស្ងាត់​ស្ងៀម ហើយ​កាន់​ទុក្ខ​ជា​មួយ​គាត់។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក គាត់​បាន​អរ​ព្រះ​គុណ​ព្រះ​ថា ទុក្ខ​ព្រួយ​របស់​គាត់ កំពុង​នាំ​គាត់​ចូល​ទៅ​ជិត​ព្រះ​កាន់​តែ​ខ្លាំង”។​ យើង​ប្រហែល​ជា​ពិបាក​យល់​អត្ថន័យ​នៃ​បទ​គម្ពីរ រ៉ូម ៨:២៨ តែ​មាន​ទីបន្ទាល់​ជា​ច្រើន​រាប់​មិន​អស់ ដែល​បាន​បង្ហាញ​ថា ព្រះ​ទ្រង់​ពិត​ជា​បាន​ប្រើ​ទុក្ខ​លំបាក សម្រាប់​ជា​ប្រយោជន៍​ដល់​យើង​មែន។ ជាក់​ស្តែង អ្នក​ស្រី​ហ្វេននី ក្រូសប៊ី(Fanny Crosby) ដែល​ជា​អ្នក​និពន្ធ​ទំនុក​បរិសុទ្ធ បាន​លើក​ទី​បន្ទាល់​នៃ​ជីវិត​គាត់ ដែល​ព្រះ​បាន​ប្រើ​សោកនាដ​កម្ម សម្រាប់​ជា​ប្រយោជន៍​ដល់​គាត់។ គាត់​បាន​ពិការ​ភ្នែក នៅ​អាយុ​៥​ឆ្នាំ។ នៅ​អាយុ​៨​ឆ្នាំ គាត់​ក៏​ចាប់​ផ្តើម​សរសេរ​បទ​កំណាព្យ និង​ទំនុក​បរិសុទ្ធ។ គាត់​បាន​និពន្ធ​បទ​ចម្រៀង​៨០០០បទ សម្រាប់​សរសើរ​ដំកើង និង​ថ្វាយ​បង្គំ​ព្រះ…

Read article
ធ្វើដំណើរជាមួយអ្នកដែលមាន​ទុក្ខ

ពេល​ដែល​ខារ៉ូល(Carole) ប្អូន​ស្រី​ខ្ញុំ ទៅ​ពិនិត្យ​ជម្ងឺ​រក​ឃើញ​ថា នាង​មាន​ជម្ងឺ​មហា​រីក​សុដន់ ក្រុម​គ្រួសារ​យើង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ ការ​ពិនិត្យ​ជម្ងឺ ការ​វះ​កាត់ និង​ការ​ព្យាបាល​ជម្ងឺ​នេះ នាំ​ឲ្យ​យើង​មាន​ការ​បារម្ភ​ពី​សុខ​ភាព​នាង បាន​ជា​យើង​នាំ​គ្នាអធិស្ឋាន​ឲ្យ​នាង។  ជា​ច្រើន​ខែ​ក្រោយ​មក យើង​ក៏​បាន​ទទួល​ដំណឹង អំពី​ការ​ព្យា​បាល​ដ៏​ពិបាក​របស់​នាង។ ប៉ុន្តែ យើង​ទាំង​អស់​គ្នា​ក៏​បាន​អប​អរ ពេល​បាន​ដឹង​ថា ការ​វះ​កាត់ និង​ការ​ព្យា​បាន​​​ទទួល​ជោគ​ជ័យ​​។ ខារ៉ូល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​ជា​សៈ​ស្បើយ! បន្ទាប់​មក មិន​ទាន់​បាន​១​ឆ្នាំផ​ង លីនដា(Linda) ប្អូន​ស្រីរបស់​ខ្ញុំ​ម្នាក់​ទៀត ក៏​បាន​ជួប​នឹង​រឿង​ដូច​គ្នា​នេះ​ទៀត។ ភ្លាម​ៗ​នោះ ​ខារ៉ូល​ក៏​បាន​មក​ក្បែរ​លីន​ដា ដើម្បី​ជួយ​ឲ្យ​នាង​យល់ អំពី​ការ​អ្វី​ខ្លះ​ដែល​ត្រូវ​រំពឹង​ថា នឹង​កើត​ឡើង និង​ពី​របៀប​ត្រៀម​ខ្លួន​សម្រាប់​រឿងដែល​នាង​ត្រូវ​ប្រឈម​មុខ។​ បទ​ពិសោធន៍​របស់​ខារ៉ូល​បាន​ជួយ​ឲ្យ​នាង​មាន​លទ្ធភាព រួម​ដំណើរ​ជា​មួយ​លីនដី ជួយ​ឲ្យ​នាង​ឆ្លង​កាត់​ការ​ពិបាក។​ យ៉ាង​ណា​មិញ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​យ៉ាងដូច​នេះ​ឯង គឺ​ដូច​ដែល​បទ​គម្ពីរ ២កូរិនថូស ១:៣-៤ បាន​ចែង​ថា “សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា គឺ​ជា​ព្រះវរបិតា​ដ៏​មាន​សេចក្តី​មេត្តាករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក ដែល​ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា ប្រយោជន៍​ឲ្យ​យើង​អាច​នឹង​កំសាន្ត​ចិត្ត​អ្នក​ឯ​ទៀត ក្នុង​អស់​ទាំង​សេចក្តី​វេទនា​របស់​គេ​បាន​ដែរ គឺ​ដោយសារ​សេចក្តី​ក្សាន្ត​នោះ​ឯង ដែល​ព្រះ​បាន​កំសាន្ត​ចិត្ត​យើង​ស្រេច​ហើយ”។ សូម​អរ​ព្រះ​គុណ​ព្រះ​អម្ចាស់ ដែល​ទ្រង់​មិន​បាន​ខ្ជះ​ខ្ជាយ​ការ​អ្វី​ឡើយ។ ទ្រង់​បាន​ប្រើ​ទុក្ខ​លំបាក​របស់​យើង  ជា​ឱកាស ដើម្បី​ឲ្យ​យើង​ពិសោធន៍​នឹង​ការ​កម្សាន្ត​ចិត្ត​របស់​ទ្រង់ ហើយ​ថែម​ទាំង​បាន​បើក​ផ្លូវ​ឲ្យ​យើង…

Read article
បិទវាចោលសិន

កាល​កូន​ៗ​របស់​ខ្ញុំ​នៅ​ក្មេង យើង​បាន​ធ្វើ​ដំណើរ​ទៅ​លេង​ជី​ដូន​ជីតា​ខ្ញុំ នៅ​តំបន់​វីសខុនស៊ីន​ខាង​ជើង។ នៅ​ទីនោះ ទូរ​ទស្សន៍​របស់​ពួក​គាត់​ចាប់​ប៉ុស្តិ៍​មិន​សូវ​ច្បាស់​​ ប៉ុន្តែ ទូរទស្សន៍​មិន​សូវ​សំខាន់​សម្រាប់​ពួក​គាត់​ទេ។ ខ្ញុំ​ក៏​បាន​ឃើញ​ស្កុត(Scott) កូន​ប្រុស​ខ្ញុំ កំពុង​ដូរ​ប៉ុស្តិ៍​ចុះ​ឡើង​ៗ ហើយ​គាត់​ក៏​សួរ​ខ្ញុំ​ដោយ​ចិត្ត​នឿយ​ណាយ​ថា “តើ​ឲ្យ​កូន​ធ្វើ​ដូច​ម្តេច បើ​ទូរទស្សន៍​នេះ​មើល​បាន​តែ​ប៉ុស្តិ៍ ដែល​មាន​កម្ម​វិធី​ដែល​កូន​មិន​ចូល​ចិត្ត​មើល?” ខ្ញុំ​ក៏​និយាយ​ទាំង​ញញឹម​ថា “កូន​ឯង​បិទ​វាទៅ!” នេះ​មិន​មែន​ជា​យោបល​ដែល​គាត់​សង្ឃឹម​ថា នឹង​ទទួល​​ពី​ខ្ញុំ​ឡើយ​។ សព្វ​ថ្ងៃ​នេះ ការ​ធ្វើ​តាម​យោបល​មួយ​នេះ កាន់​តែ​មាន​ការ​ពិបាក ខណៈ​ពេល​ដែល​យើង​មាន​ឧបករណ៍​ជា​ច្រើន សម្រាប់​កម្សាន្ត ទទួល​ពត៌​មាន និង​ទំនាក់​ទំនង ដែល​កំពុង​រំខាន​យើង។  ជួន​កាល អ្វី​ដែល​យើង​ត្រូវ​ធ្វើ គឺ​គ្រាន់​តែ​បិទ​ឧបករណ៍​ទាំង​អស់​នោះ ហើយ​សម្រាក​គំនិត​របស់​យើង មួយ​រយៈ​ពេល​ខ្លី​សិន និយាយ​ឲ្យ​ខ្លី យើង​គ្រាន់​តែ​ចាំ​បាច់​ត្រូវ “ដក​ខ្លួន​ចេញ” មួយ​រយៈ​សិន។ ជា​ញឹក​ញាប់ ព្រះយេស៊ូវ​បាន​ដក​ខ្លួន​ចេញ មួយ​រយៈ ពេល​ដែល​ទ្រង់​ត្រូវ​ការចំណាយ​ពេល​ស្ងាត់​ស្ងៀម​អធិស្ឋាន(ម៉ាថាយ ១៤:១៣)។ ទ្រង់​បាន​លើក​ទឹក​ចិត្ត​ពួក​សាវ័ក​ទ្រង់ ឲ្យ​ទៅ​រក​កន្លែង​ស្ងាត់​ដោយ​ឡែក មួយ​រយៈ​ពេល​ខ្លី​ផង​ដែរ(ម៉ាកុស ៦:៣១)។ ការ​ចំណាយ​ពេល​ស្ងាត់​ស្ងៀម ដើម្បី​ជញ្ជឹង​គិត មាន​ប្រយោជន៍​សម្រាប់​យើង​ម្នាក់​ៗ។ ស្ថិត​ក្នុង​ពេល​នោះ យើង​អាច​ចូល​ទៅ​ជិត​ព្រះ។ ចូរ​យើង​យក​គំរូ​តាម​ព្រះ​យេស៊ូវ និង​ប្រាជ្ញា​របស់​ទ្រង់។ ចូរ​ដក​ខ្លួន​ចេញ​មួយ​រយៈ ហើយ ​“សម្រាក​បន្តិច​សិន”។ ការ​ធ្វើ​ដូច​នេះ…

Read article
កិច្ចការដែលត្រូវធ្វើសម្រាប់គ្រួសារ

កាល​ពី​សម័យ​សង្រ្គាម​លោក​លើក​ទី​២ ឪពុក​របស់​ខ្ញុំ​បាន​រង​របួស​ជើង​យ៉ាង​ធ្ងន់​ធ្ងរ ដោយ​សារ​ត្រូវ​គ្រាប់​កំា​ភ្លើង ពេល​គាត់​ដឹក​នំា​ទ័ព វាយ​ដំណ្តើម​ទួល លេខ៦០៩ ក្នុង​តំបន់​អាហ្វ្រិក​ខាង​ជើង។ ចាប់​តាំង​ពី​ពេល​នោះ​មក  គាត់​មិន​មាន​កាយ​សម្បទា​មួយ​រយ​ភាគ​រយ​ទៀត​ឡើយ។ ​បួន​ប្រាំ​ឆ្នំា​ក្រោយ​មក ​ខ្ញុំ​ក៏​បាន​ចាប់​កំណើត ហើយ​ពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​មិន​ដែល​ដឹង​ថា គាត់​ធ្លាប់​ត្រូវ​របួស​ឡើយ ទាល់​តែ​មាន​គេ​ប្រាប់​ខ្ញុំ នៅ​ពេល​ក្រោយ​មក​ទៀត។​ ទោះ​បី​ជា​ជើង​គាត់​មាន​ការ​ឈឺ​ចាប់​ជាប់​ជា​និច្ច​ក៏​ដោយ ក៏​គាត់​មិន​ដែល​ត្អូញ​ត្អែរ ហើយ​ក៏​មិន​ដែល​យក​វា​ជា​លេស ដើម្បី​គេច​ចេញ​ពី​ការ​ចិញ្ចឹម​គ្រួសារ​នោះ​ឡើយ។ ឪពុក​ម្តាយ​ខ្ញុំ​ស្រឡាញ់​ព្រះ​ដ៏​ជា​ព្រះ​សង្រ្គោះ ហើយ​បាន​ចិញ្ចឹម​អប់​រំ​ខ្ញុំ ឲ្យ​ស្រឡាញ់ ទុក​ចិត្ត និង​បម្រើ​ទ្រង់។ ពួក​គាត់​បាន​ទុក​ចិត្ត​ព្រះ ខិត​ខំ​ធ្វើ​ការ ហើយ​ស្រឡាញ់​ដោយ​គ្មាន​លក្ខខ័ណ្ឌ ទោះ​ជា​ស្ថិត​ក្នុង​ពេល​ដ៏​ពិបាក​យ៉ាង​ណា​ក្តី។ បទ​គម្ពីរ​សុភាសិត ១៤:២៦ បាន​ចែង​ថា “មនុស្ស​ដែល​កោតខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​មាន​ទី​ពឹង​មាំមួន ហើយ​កូន​ចៅ​របស់​គេ​នឹង​បាន​ទី​ពំនាក់​ដែរ”។ ឪពុក​របស់​ខ្ញុំ​បាន​បំពេញ​នូវ​កិច្ច​ការ​ទាំង​នេះ​ឯង សម្រាប់​ក្រុម​គ្រួសារ​។ ទោះ​គាត់​ជួប​ទុក្ខ​លំបាក​អ្វី​ក៏​ដោយ គាត់​នៅ​តែ​ផ្តល់​កន្លែង​ដ៏​មាន​សុវត្ថិ​ភាព​សម្រាប់​យើង ទាំង​ខាង​វិញ្ញាណ ខាង​ផ្លូវ​អារម្មណ៍ និង​ផ្លូវ​កាយ។ ឪពុក​ម្តាយ​របស់​ខ្ញុំ​អាច​ផ្តល់​ឲ្យ​នូវ​កន្លែង​ដ៏​សុខ​សាន្ត សម្រាប់​ក្រុម​គ្រួសារ ដោយ​សារ​ជំនួយ​មក​ពី​ព្រះ​វរ​បិតា ដែល​គង់​នៅ​ស្ថាន​សួគ៌ ដែល​ក្តី​ស្រឡាញ់​ទ្រង់ មាន​ភាព​ជ្រាលជ្រៅ ហើយ​ស្ថិត​ស្ថេរ​អស់​កល្ប​ជា​និច្ច។-Dave Branon

Read article