ការបន្តដើរតាមព្រះគ្រីស្ទ
កាលនៅពីក្មេង ខ្ញុំចូលចិត្តចំណាយពេលឈប់សម្រាកនៅរដូវក្តៅ នៅកន្លែងបោះជំរុំយុវជន។ កាលនោះ ខ្ញុំបានអង្គុយប្រកៀកស្មាគ្នា ជាមួយមិត្តភក្តិ នៅពីមុខភ្នក់ភ្លើង នៅយប់ចុងក្រោយ នៃការបោះជំរុំយុវជន។ យើងក៏បានចែកចាយ អំពីការអ្វីខ្លះដែលយើងទទួលបាន ពីការសិក្សាអំពីព្រះ និងព្រះគម្ពីរកន្លងមក ហើយយើងក៏បានច្រៀងសរសើរដំកើងព្រះ។ មានបទចម្រៀងមួយ ដែលខ្ញុំនៅចាំរហូតមកដល់សព្វថ្ងៃ ដែលបទនោះផ្តោតទៅលើការសម្រេចចិត្តដើរតាមព្រះយេស៊ូវ។ វគ្គបន្ទរមានឃ្លាដ៏សំខាន់មួយ ដែលគេច្រៀងថា “ខ្ញុំមិនបែរក្រោយ”។ ពេលលោកអេលីសេបានសម្រេចចិត្តដើរតាមលោកអេលីយ៉ា លោកអេលីសេបានធ្វើនូវកិច្ចការ ដែលគួរឲ្យភ្ញាក់ផ្អើលជាច្រើន ដែលធ្វើឲ្យគាត់ពិបាក ពោលគឺមិនអាចវិលត្រឡប់ទៅរកអាជីពជាកសិករវិញ។ បន្ទាប់ពីគាត់វិលត្រឡប់ទៅផ្ទះវិញ ហើយធ្វើពិធីជប់លៀងលាផ្ទះ គាត់ក៏បាន “យកគោ១នឹមសំឡាប់ទៅ ហើយស្ងោរដោយគ្រឿងប្រដាប់ទឹមគោ”(១ពង្សាវតាក្សត្រ ១៩:២១)។ គាត់បានយកឧបករណ៍សម្រាប់ធ្វើស្រែរបស់គាត់ ទៅដុតចម្អិនអាហារ ជាសញ្ញាបញ្ជាក់ថា គាត់បានបោះបង់ចោលផ្លូវជីវិតចាស់របស់គាត់ហើយ។ គាត់បានស្ងោរសាច់គោដែលគាត់បានសម្លាប់ថ្មីៗ ពីលើភ្លើងដែលកំពុងឆេះ ហើយចែកគេគ្រប់គ្នាបរិភោគនៅទីនោះ។ បន្ទាប់មក “គាត់ក្រោកឡើងទៅតាមអេលីយ៉ា ដើម្បីបំរើលោក”(ខ.២១)។ ការថ្វាយជីវិតយើងដល់ព្រះ ដែលសក្តិសមនឹងទទួលភក្តីភាពរបស់យើង ច្រើនតែមានការលះបង់។ នៅពេលខ្លះ យើងត្រូវធ្វើការសម្រេចចិត្តដ៏ពិបាក សម្រាប់ទំនាក់ទំនង បញ្ហាហិរញ្ញវត្ថុ និងរបៀបនៃការរស់នៅ។ ទោះជាយ៉ាងណាក៏ដោយ គ្មានការលះបង់ណាដែលធំជាង ព្រះពរដែលយើងនឹងទទួលបាន ពីការបន្តដើរតាមព្រះគ្រីស្ទឡើយ។ គឺដូចដែលព្រះយេស៊ូវបានមានបន្ទូលថា “ព្រោះអ្នកណាដែលចង់ឲ្យរួចជីវិត…
Read articleនរណាជាអ្នកជិតខាងខ្ញុំ?
ម៉ារី(Mary) មានអំណរ នៅក្នុងការប្រជុំក្រុម ក្នុងព្រះវិហាររបស់នាង នៅពាក់កណ្តាលសប្តាហ៍ ជាមួយមិត្តភក្តិមួយចំនួន ដើម្បីអធិស្ឋាន ថ្វាយបង្គំ និងពិភាក្សាអំពីសំណួរ ដែលមានក្នុងការអធិប្បាយព្រះបន្ទូល កាលពីសប្តាហ៍មុន។ សប្តាហ៍នេះ ពួកគេនឹងចែកចាយ អំពីភាពខុសគ្នា រវាង “ការទៅ” ព្រះវិហារ និង “ការធ្វើជា” ពួកជំនុំ ក្នុងលោកិយដែលធ្វើទុក្ខបៀតបៀន។ នាងទន្ទឹងរង់ចាំជួបមិត្តភក្តិរបស់នាង ហើយធ្វើការពិភាក្សាគ្នាយ៉ាងរស់រវើក។ ខណៈពេលដែលនាងកំពុងរើសសោរឡាន រៀបចេញទៅក្រៅ សម្លេងកន្តឹងទ្វារផ្ទះក៏បានរោទ៍ឡើង។ អ្នកស្រីស៊ូ(Sue) ដែលជាអ្នកជិតខាងរបស់នាង បានមកសួរនាងថា “សូមទោស ដែលខ្ញុំមករំខានអ្នក។ តើព្រឹកនេះ អ្នកមានពេលទំនេរទេ?” ពេលដែលម៉ារីហៀបនឹងប្រាប់គាត់ថា នាងត្រូវចេញទៅក្រៅ អ្នកស្រីស៊ូក៏បានបន្តទៀតថា “ខ្ញុំបានយកឡានទៅឲ្យគេជួសជុល។ តាមធម្មតា ខ្ញុំអាចដើរ ឬជិះកង់ទៅផ្ទះក៏បាន ប៉ុន្តែ ឥឡូវ ខ្ញុំឈឺចង្កេះ មិនអាចដើរ ឬជិះកង់បានទៀតទេ”។ ម៉ារីមានការស្ទាក់ស្ទើរបន្តិច នាងក៏ឆ្លើយទាំងញញឹមថា “ចាស មិនអីទេ ខ្ញុំនឹងជួនអ្នកស្រីទៅផ្ទះ”។ ម៉ារីគ្រាន់តែឃើញអ្នកជិតខាងម្នាក់នេះ គឺមិនដែលបាននិយាយគ្នាពីមុនមកទេ។ ប៉ុន្តែ ពេលនាងបើកឡានជូនគាត់ទៅផ្ទះ នាងក៏បានដឹងថា…
Read articleឆ្លុះបញ្ចាំងអំពីសិរីល្អរបស់ព្រះ
លោកលី តាំង(Li Tang) ជាវិចិត្រករជនជាតិចិន នៅសតវត្សរ៍ទី១២ ដែលបានគូររូបទេសភាពដ៏រស់រវើក ដែលមានរូបមនុស្ស សត្វបក្សី និងសត្វក្របីដ៏គួរឲ្យគយគន់។ ដោយសារគាត់មានសមត្ថភាពដ៏អស្ចារ្យ នៅក្នុងការគូរវាសបានយ៉ាងល្អ នៅលើផ្ទាំងក្រណាត់សូត គេក៏បានចាត់ទុកគាត់ជាកំពូលវិចិត្រករ ផ្នែករូបទេសភាពនៃជនជាតិចិន។ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ដែលសិល្បៈករនៅទូទាំងពិភពលោក បានពិពណ៌នា អំពីអ្វីៗដែលពួកគេបានឃើញ នៅក្នុងស្នាព្រះហស្តបែបសិល្បៈដ៏អស្ចារ្យរបស់ព្រះ។ គឺដូចមានសេចក្តីចែងថា “ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាស ក៏បង្ហាញការដែលព្រះហស្តទ្រង់ធ្វើ”(ទំនុកដំកើង ១៩:១)។ ព្រះគម្ពីរបានចែងឲ្យយើងដឹងថា ភាពប៉ិនប្រសប់របស់មនុស្ស គឺជាអំណោយទានមកពីព្រះ ដែលបានបង្កើតយើងម្នាក់ៗមកឲ្យមានរូបភាពដូចទ្រង់ ដែលជាព្រះអាទិករ(លោកុប្បត្តិ ១:២៧)។ ព្រះទ្រង់បានជ្រើសរើសសិល្បៈករ ដែលជំនាញខាងឈើ មាស ប្រាក់ លង្ហិន និងត្បូង ឲ្យបង្កើតគ្រៀងលម្អរ គ្រឿងប្រដាប់ប្រើប្រាស់ អាសនា និងគ្រឿងក្រណាត់ នៅសម័យដែលពួកអ៊ីស្រាអែលថ្វាយបង្គំទ្រង់ ក្នុងរោងឧបោសថ(និក្ខមនំ ៣១:១-១១)។ សិល្បៈករទាំងនេះបានប្រើអំណោយទានរបស់ខ្លួន ដើម្បីធ្វើកិច្ចការដែលមានប្រយោជន៍ខាងវិញ្ញាណ ដែលជំរុញ និងនាំពួកសង្ឃ និងរាស្រ្តរបស់ព្រះអម្ចាស់ ក្នុងការថ្វាយបង្គំទ្រង់ ដែលបានហៅពួកគេឲ្យធ្វើជារាស្រ្តព្រះអង្គ។ ការបង្ហាញចេញនូវភាពអស្ចារ្យ តាមទម្រង់សិល្បៈផ្សេងៗ បានឆ្លុះបញ្ចាំងអំពីសម្រស់នៃស្នាព្រះហស្ត និងថ្វាយព្រះកិត្តិនាមដល់ព្រះអាទិករ និងព្រះដ៏ប្រោសលោះ…
Read articleស្ថិតនៅក្រោមការឡោមព័ទ្ធ
ក្នុងអំឡុងពេលសង្រ្គាមបូសស្នៀ(ឆ្នាំ១៩៩២ ដល់១៩៩៦) មានជនស៊ីវិល និងទាហានជាង១ម៉ឺននាក់ បានបាត់បង់ជីវិត ក្នុងទីក្រុងសារ៉ាជេវ៉ូ ខណៈពេលដែលមានការបាញ់កំាភ្លើង និងការបាញ់ផ្លោងសន្ធប់ ចេញពីភ្នំដែលនៅតំបន់ជិតខាង។ លោកស្ទីវិនហ្គាឡូវេយ(Steven Galloway) ក៏បាននិពន្ធសៀវភៅរឿងប្រលោមលោក ដែលមានចំណងជើងថា អ្នកលេងវីយូឡុងធំ នៃទីក្រុងសារ៉ាជេវ៉ូ ដែលក្នុងនោះ គាត់បានពិពណ៌នាអំពីសង្រ្គាមនៅតំបន់នោះ ក្នុងអំឡុងពេលនៃការឡោមព័ទ្ធរដ្ឋធានី ដែលមានរយៈពេលយូរបំផុត ក្នុងប្រវត្តិសាស្រ្តនៃសង្រ្គាមសម័យទំនើប។ រឿងប្រលោមលោកនេះ មានតួអង្គប្រឌិតសំខាន់ៗ បីនាក់ ដែលត្រូវសម្រេចចិត្តថា តើត្រូវគិតពីខ្លួនឯងជាទីមួយ ក្នុងការតស៊ូ ដើម្បីឲ្យរួចជីវិតក្នុងសង្រ្គាម ឬត្រូវជម្នះកាលៈទេសៈដ៏គ្រោះថ្នាក់ ដើម្បីគិតពីអ្នកដទៃ ក្នុងអំឡុងគ្រាដ៏វេទនា។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសាវ័កប៉ុល ដែលបានសរសេរសំបុត្រនៅក្នុងមន្ទីរឃុំឃាំង នៅទីក្រុងរ៉ូម ផ្ញើទៅកាន់គ្រីស្ទបរិស័ទនៅក្រុងភីលីព ដោយបង្រៀនពួកគេថា “ចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង”(ភីលីព ២:៣-៤)។ សាវ័កប៉ុលបានលើកឡើង អំពីគំរូដ៏អស្ចារ្យរបស់ព្រះយេស៊ូវ ដែលបានផ្តោតទៅលើអ្នកដទៃ ដោយមិនគិតពីប្រយោជន៍ខ្លួនឯង គឺដូចមានសេចក្តីចែងថា “ត្រូវតែមានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ ដែលទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយ … ទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ … នោះក៏បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់ឈើឆ្កាងផង”(ខ.៥-៨)។…
Read articleក្របីចម្លងភក់
កាលពីពេលព្រឹកថ្ងៃមួយ លីលៀ(Lilia) បានរៀបចំខ្លួនទៅធ្វើការ ទន្ទឹមនឹងនោះ ជេស(Jess)កូនស្រីរបស់គាត់ដែលមានអាយុ៤ឆ្នាំ ក៏រៀបចំខ្លួនធ្វើកិច្ចការរបស់នាងផងដែរ។ គ្រួសារមួយនេះបានទិញម៉ាស៊ីនអាំងនំប៉័ងស្វ័យប្រវត្តិ ដែលបង្វិលនំប៉័ងពីទម្រខាងលើ ចុះមកទម្រខាងក្រោម ធ្វើឲ្យជេសមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ពីបីនាទីក្រោយមក លីលៀក៏បានឃើញនំប៉័ងមួយដុំដែលមិនទាន់អំាង និងនំប៉័ងកន្លះចំណិត ដែលបានអាំងហើយ នៅលើទម្រខាងក្រោម។ ជេសក៏បាននិយាយឮៗថា “ខ្ញុំពិតជាពូកែដុតនំមែន!” នេះមិនមែនជាការអស្ចារ្យទេ ដែលក្មេងស្រីដែលចង់ដឹងចង់ឃើញម្នាក់ អាចអាំងនំប៉័ងដោយប្រើមាស៊ីនស្វ័យប្រវត្តិ។ ប៉ុន្តែ ពេលដែលព្រះយេស៊ូវធ្វើឲ្យនំប៉័ង៥ដុំ និងត្រីពីរកន្ទុយ ក្លាយជាអាហារសម្រាប់មនុស្សរាប់ពាន់នាក់ នៅជើងភ្នំ ពួកគេក៏បានទទួលស្គាល់ការអស្ចារ្យ ក្នុងព្រឹត្តិការណ៍នោះ ហើយចង់តាំងទ្រង់ជាស្តេច(យ៉ូហាន ៦:១-១៥)។ ជាការពិតណាស់ នគររបស់ព្រះយេស៊ូវ មិនមែនជា “នគររបស់លោកិយ”ទេ(យ៉ូហាន ១៨:៣៦) ហើយទ្រង់ក៏បានយាងចេញទៅ។ ពេលពួកបណ្តាជនរកឃើញទ្រង់ នៅថ្ងៃបន្ទាប់ ព្រះគ្រីស្ទទ្រង់ក៏បានបង្ហាញថា ពួកគេបានគិតខុសហើយ។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នារកខ្ញុំ មិនមែនដោយព្រោះបានឃើញទីសំគាល់ទេ គឺដោយព្រោះតែបានបរិភោគនំបុ័ងឆ្អែតប៉ុណ្ណោះ”(៦:២៦)។ ពួកគេច្រឡំថា ព្រះយេស៊ូវ នឹងធ្វើជាស្តេច ដែលប្រទានឲ្យពួកគេមានអាហារបរិភោគឆ្អែត និងរំដោះជនជាតិពួកគេពីការគ្រប់គ្រងរបស់បរទេស។ តែព្រះយេស៊ូវទ្រង់ក៏បានលើកទឹកចិត្តពួកគេថា “កុំឲ្យខំប្រឹងឲ្យបានតែអាហារ ដែលតែងតែពុករលួយនោះឡើយ ចូរខំឲ្យបានអាហារ ដែលនៅស្ថិតស្ថេរ…
Read articleអ្នកដែលជួយយើងយ៉ាងស្ងាត់ស្ងៀម
ការរកឃើញថ្នាំពីនីស៊ីលីន(Penicillin) បានធ្វើឲ្យការព្យាបាលជម្ងឺមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ មុនឆ្នាំ ១៩៤០ ការកើតជម្ងឺឆ្លងបាក់តេរី ច្រើនតែនំាឲ្យបាត់បង់ជីវិត។ តែចាប់តាំងពីពេលដែលគេរកឃើញថ្នាំពីនីស៊ីលីនមក អ្នកជម្ងឺជាច្រើនរាប់មិនអស់ បានរួចជីវិត ដោយថ្នាំនេះបានសម្លាប់បាក់តេរីដ៏កាចសាហាវ ក្នុងខ្លួនពួកគេ។ ក្រុមអ្នកស្រាវជ្រាវដែលបានរកឃើញសក្តានុពលនៃថ្នាំនេះ ហើយបានផលិត សម្រាប់ការប្រើប្រាស់ទូទំាងពិភពលោក ក៏បានទទួលពានរង្វាន់ណូបែលសន្តិភាព ក្នុងឆ្នាំ ១៩៤៥។ អស់រយៈពេលជាច្រើនសតវត្សរ៍ មុនពេលគេរកឃើញថ្នាំពីនីស៊ីលីន មានអ្នកសម្លាប់មេរោគដ៏ស្ងប់ស្ងាត់ដទៃទៀត ដែលកំពុងធ្វើការយ៉ាងសកម្ម ដោយសង្រ្គោះជីវិតមនុស្សដោយបំផ្លាញបាក់តេរីផងដែរ។ អ្នកសម្លាប់មេរោគដ៏ស្ងប់ស្ងាត់នេះ គឺជាកោសិកាឈាមស។ ព្រះទ្រង់បានប្រើពួកវាឲ្យធ្វើការយ៉ាងស្វិតស្វាញ ដើម្បីការពារយើងពីជម្ងឺទាំងឡាយ។ គ្មាននរណាដឹងថា ពួកវាបានបញ្ឈប់ការចូលលុកលុយរបស់ជម្ងឺប៉ុន្មាន ឬបានសង្រ្គោះជីវិតមនុស្សប៉ុន្មាននាក់ទេ។ កាលពីមុន គេមានការទទួលការទទួលស្គាល់ពួកវា តែបន្តិចបន្តួចប៉ុណ្ណោះ សម្រាប់គ្រប់ការល្អដែលពួកវាបានធ្វើ។ យ៉ាងណាមិញ មនុស្សក៏បានប្រព្រឹត្តចំពោះព្រះអម្ចាស់ ដូចនេះផងដែរ។ គេច្រើនតែស្តីបន្ទោសទ្រង់ ពេលដែលមានបញ្ហាអ្វីកើតឡើង តែគេកម្រសរសើរទ្រង់ សម្រាប់ការល្អដែលបានកើតឡើង។ ជារៀងរាល់ថ្ងៃ មនុស្សជាច្រើនក្រោកពីគេង ងូតទឹកស្លៀកពាក់ ធ្វើដំណើរទៅធ្វើការ ឬសាលារៀន ឬផ្សា ហើយក៏ត្រឡប់ទៅផ្ទះវិញ ដោយសុវត្ថិភាព។ គេមិនដឹងថា ព្រះទ្រង់បានការពារពួកគេមិនឲ្យមានគ្រោះថ្នាក់ ប៉ុន្មានដងហើយទេ។ ប៉ុន្តែ ពេលដែលមានសោកនាដកម្មកើតឡើង យើងសួរថា “តើព្រះនៅទីណា?”…
Read article