ការទទួលស្វាគមន៍ក្នុងព្រះគ្រីស្ទ

នៅចុង​ទសវត្សរ៍​ឆ្នាំ១៨០០ និង​ដើម​ទសវត្សរ៍​ឆ្នាំ ១៩០០ ពេល​នាវា​ទាំង​ឡាយ​ចូល​សំចត ​នៅ​កំពុង​ផែសាវ៉ាណាហ រដ្ឋ​ចច​ជា គេ​តែង​តែ​ឃើញ​រូប​ចម្លាក់​អ្នក​ស្រី​ផ្លរិន ម៉ាទូស(Florence Martus) កំពុង​ឈរ​ស្វាគមន៍។ គេ​បាន​ហៅ​រូប​ចម្លាក់​នេះ​ថា “នារី​គ្រវី​កូន​កន្សែង”។ អស់​រយៈ​ពេល​៤៤​ឆ្នាំ រូប​ចម្លាក់​អ្នក​ស្រី​ផ្លរិន​បាន​ទទួល​ស្វាគមន៍​នាវា​ធំ​ៗ មក​ពី​គ្រប់​ទិស​ទី​ក្នុង​ពិភព​លោក ដោយ​គ្រវី​កូន​កន្សែង​ដៃ​នៅ​ពេល​ថ្ងៃ ឬ​កាន់​ចង្កៀង​នៅ​ពេល​យប់។ សព្វ​ថ្ងៃ​នេះ រូប​ចម្លាក់​អ្នក​ស្រី​ផ្លរិន ឈរ​ជា​មួយ​រូប​ចម្លាក់​សត្វ​ឆ្កែ​ដ៏​ស្មោះ​ត្រង់​របស់​គាត់ នៅ​សួន​ច្បារ​ម៉ូរែល ក្នុង​កំពង់​ផែរ​សាវ៉ាណាហ ដោយ​ទទួល​ស្វាគមន៍​នាវា ដែល​ចូល​សំចត។ ការ​ស្វាគមន៍​ដ៏​កក់​ក្តៅ គឺ​ជា​សញ្ញា​បញ្ចាក់​ពី​ការ​ទទួល​គ្នា​ឲ្យ​ចូល​ក្នុង​សហគមន៍​ ឬ​ក្រុម​របស់​ខ្លួន។ ក្នុងបទគម្ពីរ រ៉ូម ១៥:៧ សាវ័ក​​ប៉ុល​បាន​ជំរុញ​អ្នក​អាន​របស់​គាត់ ឲ្យ  “​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ព្រះគ្រីស្ទ​បាន​ទទួល​យើង​ដែរ”។ត្រង់​ចំនុច​នេះ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ប្រព្រឹត្ត​ល្អ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​នាម​ជា​បង​ប្អូន ក្នុង​ព្រះ​គ្រីស្ទ ដ្បិត​ក្នុង​ខ.៥-៦ គាត់​បាន​ប្រាប់​យើង ឲ្យ​រស់​នៅ​ជា​មួយ​គ្នា ដោយ​ភាព​សុខ​ដុម។ មាន​ន័យ​ថា យើង​ត្រូវ “មាន​គំនិត​តែ​១ តាម​ព្រះគ្រីស្ទយេស៊ូវ ដើម្បី​ឲ្យយើង​ព្រម​ព្រៀង​មូល​មាត់​តែ​មួយ​នឹង​សរសើរដំកើង ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា”។ ការ​ទទួល​ស្វាគមន៍​បង​ប្អូន​រួម​ជំនឿ​ក្នុង​ព្រះគ្រីស្ទ មិន​គ្រាន់​តែ​បាន​បង្ហាញ​នូវ​សេចក្តី​ស្រឡាញ់ ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ឆ្លុះ​បញ្ចាំង​អំពី​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ របស់​ព្រះ ដែល​បាន​ទទួល​ស្វាគមន៍​យើង…

Read article
ខ្មាំងសត្រូវនៃការទុកចិត្ត

មេ​បញ្ជាការ​កង​ទ័ព តែង​តែ​ចង់​មាន​ទាហាន​គ្រប់​ចំនួន ដើម្បី​បំពេញ​បេសក​កម្ម​របស់​ខ្លួន។ ពួក​គេភា​គ​ច្រើន​ចង់​មាន​ទាហាន​ច្រើន​លើស​លប់ ជា​ជា​ង​មាន​ចំនួន​តិច​តួច​ពេក ប៉ុន្តែ មនុស្ស​គ្រប់​គ្នាមិ​នមែ​ន​សុទ្ធ​តែ​យល់​ស្រប​​គ្នា​ថា កង​ទ័ព​ត្រូវ​មាន​ចំនួន​ប៉ុន្មាន ទើ​ប​គ្រប់​គ្រាន់​នោះ​ឡើយ។ ពេល​លោក​គេឌាន​បាន​ជ្រើស​រើស​ទ័ព ដែល​មាន​គ្នា​៣២០០០​នាក់ ដើម្បី​តតាំង​នឹង​ពួក​សាសន៍​ដែលសង្កត់​សង្កិន​ពួក​អ៊ីស្រាអែល ព្រះ​អម្ចា​ស់​ទ្រង់​ក៏បា​នមា​ន​បន្ទូល​ទៅគាត់ថា “ចំនួន​​មនុ​ស្ស​​ដែ​ល​​នៅ​​ជា​​មួយ​​នឹង​ឯង មាន​គ្នា​ច្រើន​ពេក​ណាស់ នឹង​ឲ្យ​អញ​ប្រគល់​ពួក​ម៉ាឌាន​មក ក្នុង​កណ្តាប់​ដៃ​គេ មិន​បាន​ឡើយ ក្រែង​ពួក​អ៊ីស្រាអែល​អួត​ខ្លួន   ទាស់​នឹង​អញ​វិញ   ដោយ​ថា   អញ​បាន​ជួយ​សង្គ្រោះ​ខ្លួន​អញ​ទេ”(ពួកចៅហ្វាយ ៧:២)។ ដូចនេះ ព្រះ​អម្ចាស់​ក៏បា​នចា​ប់​ផ្តើ​មប​ន្ថយ​ចំនួន​ទ័ព​របស់​លោក​គេ​ឌាន។ ពេល​ទ្រង់​អនុញ្ញាត​​ឲ្យ​​អ្នកដែល​​​ភ័យ​ខ្លាច​ចាក​ចេញ​ពី​ជួរ​ទ័ព នោះ​មាន​ពួក​ប្រុស​ៗ​២២០០០​នាក់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិ​ញ​(ខ.៣)។ ការ​កាត់​ចំនួន​ជាលើ​ក​ទីពីរ បាន​បន្ថយ​កង​ពល​ដែល​នៅស​ល់១​០០០០​នាក់ ឲ្យ​ធ្លាក់​មក​ត្រឹម​ចំនួន​៣០០​នាក់វិញ ដែល​ក្នុ​ង​នោះព្រះ​អម្ចាស់​បាន​មាន​បន្ទូល​អំពី​អ្នក​ទាំង​នោះថា​ “អញ​​នឹ​ង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា ហើយ​ប្រគល់​ពួក​ម៉ាឌាន​មក​ក្នុង​កណ្តាប់​ដៃ​ឯង ដោយសារ​មនុស្ស​៣០០​នាក់…”(ខ.៧)។ ហើយការនោះក៏បានកើតឡើងយ៉ាងដូច្នោះមែន(ខ.១៩-២៣)។ នៅ​ក្នុង​ការ​រស់​នៅ​ដោយ​ជំនឿ ធនធាន​របស់​យើង​អាច​ក្លាយ​ជា​ខ្មាំង​សត្រូវ​នៃ​ការ​ទុក​ចិត្ត​ព្រះ។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ពឹង​ផ្អែក​លើទ្រ​ង់ គឺ​មិន​មែន​ពឹង​ផ្អែក​ទៅ​លើក​ម្លាំង​របស់​យើង​ទេ  កម្លាំ​ង​​នោះ​ជាកម្លាំង​ខាង​រូប​កាយ ខាង​ហិរញ្ញ​វត្ថុ ឬ​ប្រាជ្ញា​របស់​យើង​នោះ​ទេ។ ពេល​ដែល​ព្រះអម្ចាស់​កាត់​បន្ថយ​ធន​ធាន​របស់​យើង ពី​ចំនួន “៣២០០០ ទៅ៣០០” ទ្រង់​មិន​មែន​កំពុង​តែ​ដាក់​ទោ​សយើ​ង​ទេ។ ទ្រង់​ធ្វើ​ការ​នេះ ដើម្បី​រៀប​ចំ​ផ្លូវ​ឲ្យ​យើង​ថ្វាយ​សិរីល្អ​ដល់​ទ្រង់ តាម​រយៈ​ជីវិត​របស់​យើង ពេល​ដែល​យើង​ទទួល​ស្គាល់ និង​ទុក​ចិ​ត្ត​អំណាច​ចេស្តា​ទ្រង់។-David McCasland

Read article
ការជម្នះសេចក្តីកំហឹង

ពេល​ខ្ញុំ​កំពុង​អាន​សារ​ដែល​គេ​បាន​ផ្ញើ​មក​ទូរស័ព្ទ​របស់​ខ្ញុំ ខ្ញុំ​ស្រាប់​តែ​មាន​កំហឹង​ក្តៅ​ឡើង ​ស្ទើរ​ស្ល​ឈាម។   ពេល​នោះ  ខ្ញុំ​ហៀប​តែ​នឹង​បាញ់​សារ​វាយ​ប្រហារ​តប​ទៅ​វិញ  តែ​មានសម្លេង​មួយ​នៅ​ក្នុង​ចិត្ត​ខ្ញុំ បាន​ប្រាប់​ខ្ញុំ ឲ្យ​សម្រួល​អារម្មណ៍ ហើយ​រង់​ចាំ​ឆ្លើយ​តប​ទៅ​គេ​វិញ នៅ​ថ្ងៃ​ស្អែក​។​ នៅ​ពេល​ព្រឹក បន្ទាប់​ពី​បាន​គេង​លក់​យ៉ាង​ស្កប់​ស្កល់​កាល​ពី​ពេល​យប់ បញ្ហា​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​ម្សិល​មិញ ហាក់​ដូច​ជា​មិន​សូវ​មាន​ឥទ្ធិ​ពល​មក​លើ​ខ្ញុំ​ទៀត​ទេ។ ពី​ដំបូង​ខ្ញុំ​បាន​បំប៉ោង​វា​ឲ្យ​ធំ​ហួស​ខ្នាត ព្រោះ​ខ្ញុំ​មិន​ចង់​យក​ប្រយោជន៍​អ្នក​ដទៃ ជា​សំខាន់​ជាង​ប្រយោជន៍​ខ្លួន​ឯង ហើយខ្ញុំ​មិន​ព្រម​ជួយ​អ្នក​ដទៃ ដោយ​ទុក​ឲ្យ​ខ្លួន​ឯង​ពិបាក​ឡើយ។ ខ្ញុំ​មាន​ការ​សោក​ស្តាយ​ណាស់ ដែល​ខ្ញុំ​ត្រូវ​បាន​ល្បួង​ឲ្យ​ឆ្លើយ​តប ដោយ​កំហឹង ជា​ញឹក​ញាប់។ ប៉ុន្តែ ជានិច្ច​ជា​កាល ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​អនុវត្ត​តាម​សេចក្តី​ពិត​នៃ​ព្រះ​គម្ពីរ ​ដែល​ខ្ញុំ​បាន​យល់​ច្បាស់ ដែល​បានចែងថា “ចូរ​ខឹង​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ កុំ​ឲ្យ​សេចក្តី​កំហឹង​របស់​អ្នក​នៅ​ដរាប​ដល់​ថ្ងៃ​លិច​ឡើយ”(អេភេសូរ ៤:២៦) ហើយ “កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង”(ភីលីព ២:៤)។ ខ្ញុំ​សូម​អរ​ព្រះ​គុណ​ព្រះ​ ដែល​បាន​ប្រទាន​ព្រះ​វិញ្ញាណ​ទ្រង់​ ដើម្បី​ជួយ​យើង​ក្នុង​ការ​ប្រយុទ្ធ​នឹង​អំពើ​បាប​របស់​យើង។ ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល និង​សាវ័ក​ពេត្រុស​បាន​ហៅ​ព្រះ​រាជ​កិច្ច​របស់​ព្រះ​វិញ្ញាណ​ថា “ព្រះ​រាជ​កិច្ច​នៃ​ការ​ញែក​ចេញ​ជា​បរិសុទ្ធ”(២ថែស្សាឡូនិច ២:១៣ ១ពេត្រុស ១:២)។ បើ​គ្មាន​អំណាច​ទ្រង់​ជួយ​ទេ យើង​គ្មាន​សង្ឃឹម ហើយ​ក៏​បរា​ជ័យ​ផង តែ​យើង​អាច​មាន​ជ័យ​ជម្នះ ដោយ​ពឹង​អំណាច​ចេស្តា​ទ្រង់។-Poh Fang Chia

Read article
រូបភាពពិតរបស់ព្រះយេស៊ូវ

លោក​រ៉ូបឺត ហេងស៍(Robert Henkes) ជា​អ្នក​និព្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ​រូប​ភាព​របស់​ស្រ្តី​អាមេរិក​ដែល​ល្បី​ឈ្មោះ ដែល​ក្នុង​នោះ​គាត់​បាន​សរសេរ​ថា “ការ​ផ្តិត​យក​រូប​ភាព​របស់​មនុស្ស មិន​គ្រាន់​តែ​ជា​ការ​ប្រើ​ម៉ាស៊ីន​ថត​រូប​នរណា​ម្នាក់ ឲ្យ​តែ​បាន​រូប​ថត ឬ​គូរ​រូប​ពួក​គេ​ដាក់​ផ្ទាំង​គំនូរ​ប៉ុណ្ណោះ​ឡើយ”។ ការ​ផ្តិត​យក​រូប​ភាព​របស់​មនុស្ស គឺ​មិន​គ្រាន់​តែ​គិត​អំពី​រូប​ភាព​នៅ​សម្បក​ក្រៅ​ប៉ុណ្ណោះ​ទេ  តែ​ក៏​ត្រូវ​គិត​អំពី​អារម្មណ៍ ​ក្នុង​ជម្រៅ​​នៃ​វិញ្ញាណ​របស់​មនុស្ស​ផង​ដែរ​។ ក្នុង​ការ​ផ្តិត​យក​រូប​ភាព​របស់​មនុស្ស សិល្បៈករ​ពិត​ប្រាកដជា​ ព្យាយាម “ផ្តិត​យក​លក្ខណៈ​ដ៏​ពិត​របស់​បុគ្គល​ដែល​គាត់​បាន​ថត​រូប​នោះ”។ អស់​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ដែល​គេ​បាន​គូរ​រូប​ព្រះយេស៊ូវ នៅ​លើ​ផ្ទាំង​គំនូរ​ជា​ច្រើន។ អ្នក​ប្រហែល​ជា​បាន​ឃើញ​រូប​គំនូរ​របស់​ទ្រង់ នៅ​តាម​ព្រះវិហារ ឬ​សារៈ​មន្ទីរ​សិល្បៈ ឬ​ប្រហែល​ជា​មាន​រូប​គំនូរ​ទ្រង់ នៅ​ក្នុង​ផ្ទះ​​របស់​អ្នក​​ផង។ ជា​ការ​ពិត​ណាស់ គ្មាន​រូប​មួយ​ណា ដែល​ជា​រូប​ពិត​របស់​ព្រះ​អង្គ​ឡើយ ព្រោះ​យើង​មិន​ដែល​មាន​រូប​ថត​របស់​ទ្រង់ ហើយ​ក៏​មិន​ដែល​ឃើញ​រូប​គំនូរ​របស់​ទ្រង់ ដែល​វិចិត្រ​ករ​បាន​គូរ ពេល​បាន​ឃើញ​ទ្រង់​ផ្ទាល់​ភ្នែក​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​អាច​ដឹង​ថា ទ្រង់​មាន​លក្ខណៈ​ដ៏​ពិត​ដូច​ម្តេច​ខ្លះ ក្នុង​បទ​គម្ពីរ​អេសាយ ជំពូក​៥៣។ ការ​ពិពណ៌នា​ក្នុង​បទ​គម្ពីរ​នេះ​ បាន​និយាយ​លម្អិត​យ៉ាង​ច្បាស់​លាស់ អំពី​រូប​ពិត​របស់​ទ្រង់​ថា “ទ្រង់​បាន​ទ្រាំទ្រ រង​អស់​ទាំង​សេចក្តី​ឈឺ​ចាប់​របស់​យើង … ប៉ុន្តែ​យើង​រាល់​គ្នា​បាន​រាប់​ទ្រង់​ទុក​ជា​អ្នក​មាន​ទោស​វិញ គឺ​ជា​អ្នក​ដែល​ព្រះ​បាន​វាយ ជា​អ្នក​ដែល​រង​វេទនា តែ​ទ្រង់​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ … ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់”(ខ.៤-៥)។ បទ​គម្ពីរ​នេះ​ជួយ​ឲ្យ​យើង​មើល​ឃើញ​ក្តី​ស្រឡាញ់…

Read article
កសាងជីវិតដែលសក្តិសម

ចៅ​ៗ​របស់​ខ្ញុំ​ ចូល​ចិត្ត​លេង​ល្បែង​សង់​ផ្ទះ​ណាស់។ក្មេង​ៗ​ទាំ​ង​នោះ មា​ន​ដុំ​ជ័​រ​ជ្រុង​ៗ​តូច​ៗ​ជាច្រើនពណ៌ សម្រាប់​ឲ្យពួក​គេ​សង់ប៉​ម​បន្ទាយ យន្ត​ហោះ ផ្ទះ ឬ​សាងស​ង់អ្វី​ផ្សេង​ទៀត តាម​ក្តី​ស្រមៃ និង​​ចំណង់​ចំណូល​ចិត្តរ​បស់​ខ្លួន​។ បន្ទាប់​ពី​ចៅៗ​រ​បស់​ខ្ញុំ​ ​បាន​ចាប់​ផ្តើម​ចាក់​បំណែក​តូច​ៗទាំង​នោះ ចេញ​ពី​ប្រអប់​មក​លើកម្រាល​ឥដ្ឋ​ហើយ  ពួក​គេ​ក៏​​ចាប់​ផ្តើម​ផ្គុំបំ​ណែក​ទាំង​នោះចូ​លគ្នា​។ ប៉ុន្តែ  មិន​យូរ​ប៉ុន្មាន ​ ពួក​គេ​ក៏យ​ល់ថា​ ពួក​គេ​មិន​ត្រូវ​ការ​ការ​ណែនាំ​ នៅ​ក្នុង​ការ​សាង​សង់​ទេ។ នៅ​ទី​បំផុត ការ​នេះ​ក៏​បាន​នាំ​ឲ្យ​ពួក​គេ​ឈាន​ដល់​ដំណាក់​កាល​មួយ ដែល​ពួក​គេ​ដឹង​ខ្លួន​ថា ការ​សាង​សង់​ទៅតា​ម​ការ​នឹក​ឃើញ​របស់​ខ្លួន មិ​ន​នាំ​ឲ្យ​មាន​លទ្ឋ​ផល​ល្អ​ទេ​។ ដូច្នេះ ពួក​គេ​ក៏​រុះ​រើ​បំណែក​ទាំង​នោះ​ចេញ​ពី​គ្នា ដើម្បី​ចាប់​ផ្តើម​សាង​សង់​សារជា​​ថ្មីម្តង​ទៀត ប៉ុន្តែ លើក​នេះ ពួក​គេ​ដឹង​យ៉ាង​ច្បាស់​ថា ការ​ធ្វើ​តាម​ការ​ណែ​នាំ ពិត​ជា​មាន​សារៈ​សំខាន់​យ៉ាង​ណា ចំពោះ​ពួក​គេ។ តើ​អ្នក​ចង់​ឱ្យបំ​ណែក​នៃ​ជីវិត​របស់​អ្នក ត្រូវ​បាន​រុះ​រើ​ចេញ​ពីគ្នា​ ហើយ​ផ្គុំ​ចូល​គ្នា​ឡើ​ងវិ​ញ​ តាម​ការ​ណែ​នាំ​របស់​ព្រះអ​ម្ចាស់​ឬ? ប្រ​សិន​បើ​អ្នក​មាន​ព្រះ​យេស៊ូវ​ជា​ជើង​ជញ្ជាំងរ​បស់​អ្នក នោះ​ចូរ​ចាប់​ផ្តើម​​កសាងជី​វិត​តាម​ប្លង់​រប​ស់​ទ្រង់​ចុះ។ សាវ័ក​ប៉ុល​បាន​សរសេ​រថា “ត្រូវ​ប្រយ័ត្ន​រៀង​​ខ្លួន អំពីបែ​បណា​ដែ​លស​ង់”ពី​លើជើ​ងជ​ញ្ជាំងនោះ​(១កូរិនថូស  ៣:១០-១១ )។ តើ​ប្លង់​នោះ​ជា​អ្វី? នៅក្នុង​ប្លង់​នោះមា​ន​ដូចជា ការ​គិតប្រ​យោជន៍​គេ​ឱ្យលើ​សជាង​ខ្លួន ដោយ​ចិត្ត​សុភាព(ភីលីព  ២:៣-៤) ការ​ធ្វើ​ទាន​ដោយ​សប្បុរស​នូវ​ធន​ធាន​របស់អ្ន​ក ដល់​អ្នក​ដែល​គេ​ត្រូ​វ​ការ​(យ៉ាកុប ២:១៤-១៧) ការ​ឆ្លើយ​តប​ដោយ​សេចក្តី​ស្រឡាញ់​ ចំពោះអ​ស់អ្ន​ក​ណាដែ​លបា​ន​ធ្វើ​ខុស​នឹង​អ្នក​(រ៉ូម ១២:១៤-២១)។…

Read article
ខ្ញុំបានមកជួយ

មាន​អ្នក​កាសែត​ម្នាក់​ឈ្មោះ យ៉ាកុប រីស(Jacob Riis) បាន​ធ្វើ​ការ​ពិពណ៌នា អំពី​ភាព​ក្រី​ក្រ នៅ​ទីក្រុង​ញូយ៉ក ក្នុង​សតវត្សរ៍​ទី​១៩ ធ្វើ​ឲ្យ​មាន​ភាព​តក់​ស្លត់ ដល់​សាធារណៈ​ជន​ទូទៅ ដែល​មិន​ខ្វល់​ពី​សង្គម។  គាត់​បាន​និពន្ធ​សៀវ​ភៅ​ដែល​មាន​ចំណង​ជើង​ថា ការ​រស់​នៅ​របស់​ប្រជាជន​ពាក់​កណ្តាល​ទៀត​ ដែល​ក្នុង​នោះ គាត់​បាន​បង្ហាញ​រូប​ថត​នៃ​តថ​ភាព​សង្គម​នៃ​អ្នក​ក្រ​តោក​យ៉ាក យ៉ាង​ច្បាស់​លាស់ ដែល​សាធារណៈ​ជន​មិន​អាច​ប្រកែក​បាន។ ក្នុង​នាម​ជា​កូន​ទីបី ក្នុង​គ្រួសារ​ក្រីក្រ​ដែល​មាន​កូន​១៥​នាក់ គាត់​បាន​សរសេរ​ពិពណ៌នា​យ៉ាង​មាន​ប្រសិទ្ធិ​ភាព ព្រោះ​គាត់​ធ្លាប់​រស់​នៅ ក្នុង​ពិភព​នៃ​ភាព​ទាល់​ក្រ​អស់​សង្ឃឹម។ បន្ទាប់​ពី​គាត់​បាន​ដាក់​លក់​សៀវភៅ​នោះ​ មិន​ទាន់​បាន​យូរប៉ុន្មាន​ផង គាត់​ក៏​បាន​ទទួល​កាត​ប៉ូស្ទាល់​ពី​យុវជន​ម្នាក់​ដែល​ទើប​តែចាប់​ផ្តើម​អាជីព​ជា​អ្នក​នយោ​បាយ។ នៅ​ខ្នង​កាត​ប៉ូស្ទាល់​ យុវ​ជន​នោះ​បាន​សរសេរ​ថា “ខ្ញុំ​បាន​អាន​សៀវភៅ​របស់​លោក ហើយ​ខ្ញុំ​បាន​មក​ជួយ​ហើយ។ ពី​ខ្ញុំស៊ីអេដូរ រូសសេវែល(Theodore Roosevelt)”(ក្រោយ​មក អ្នក​នយោបាយ​វ័យ​ក្មេង​រូប​នេះ ក៏​បាន​ក្លាយ​ជា​ប្រធានា​ធិបតី​អាមេរិក)។​ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា តាម​បទ​គម្ពីរ យ៉ាកុប(១:១៩-២៧) អ្នក​ដែល​មាន​ក្តី​ជំនឿ​ដ៏​ពិត ឆ្លើយ​តប​ចំពោះ​សេចក្តី​ត្រូវ​ការ​របស់​អ្នក​ដទៃ។ សូម​ឲ្យ​ចិត្ត​យើង​បាន​ផ្លាស់​ប្រែ ពី​ភាព​អសកម្ម ទៅ​ជា​សកម្ម និង​ពី​ការ​និយាយ​តែ​ម៉ាត់ ទៅ​ជា​ការ​អនុវត្ត ដោយ​ជួយ​អ្នក​ដទៃ។ ក្តី​អាណិត​មិន​គ្រាន់​តែ​ជួយ​ដល់​អ្នក​ដែល​មាន​ទុក​លំបាក ក្នុង​ជីវិត​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​ឲ្យ​ពួក​គេ​បើក​ចិត្ត​ទទួល​ព្រះ​បន្ទូល​ដ៏​អស្ចារ្យ ពី​ព្រះ​សង្រ្គោះ​នៃ​យើង ដែល​ស្គាល់​ពី​តម្រូវ​ការ​របស់​ពួក​គេ ​ហើយ​អាច​ធ្វើ​ការ​ជា​ច្រើន ដើម្បី​ជួយ​ពួក​គេ។-Randy Kilgore

Read article