ការផ្គត់ផ្គង់របស់ព្រះ
ខ្ញុំ និងកូនស្រីខ្ញុំបានចាត់ទុកនំខេកប្រោននី ជាអាហារដ៏អស្ចារ្យក្នុងចំណោមអាហារដ៏អស្ចារ្យទាំង៧ នៃពិភពអាហារឆ្ងាញ់ៗ។ ថ្ងៃមួយ ពេលយើងកំពុងលាយគ្រឿងផ្សំ ជាមួយស្ករសូកូឡា ដែលយើងចូលចិត្តប្រើធ្វើនំខេក កូនស្រីខ្ញុំក៏បានសុំឲ្យខ្ញុំ ទុកម្សៅដែលបានលាយហើយខ្លះ នៅបាតចាន បន្ទាប់ពីចាក់ចូលទៅក្នុងខ្ទះសម្រាប់ដុតនំហើយ។ នាងចង់ញាំម្សៅដែលនៅសល់នោះ។ ខ្ញុំក៏បានញញឹម ហើយយល់ព្រម។ បន្ទាប់មក ខ្ញុំក៏បានប្រាប់នាងថា “កូនអាចប្រមូលម្សៅលាយដែលនៅសល់នោះ តែបើកូនចង់ធ្វើនំខេកប្រោនី កូនត្រូវយកវាទៅដុតសិន”។ ខណៈពេលដែលយើងកំពុងធ្វើនំយ៉ាងសប្បាយរីករាយ ខ្ញុំក៏បានពន្យល់កូនស្រីខ្ញុំថា នៅគ្រាសញ្ញាចាស់នាងរស់បានដើរប្រមូលគ្រាប់ស្រូវដែលនៅសល់ ក្នុងវាលស្រែ ដើម្បីធ្វើអាហារសម្រាប់ខ្លួនឯង និងសម្រាប់នាងណាអូមី ដែលម្តាយក្មេករបស់នាង(នាងរស់ ២:២-៣)។ ដោយសារអ្នកទាំងពីរសុទ្ធតែត្រូវប្តីស្លាប់ចោល ពួកគេក៏បានវិលត្រឡប់ទៅស្រុកកំណើតរបស់នាងណាអូមី។ នៅទីនោះ នាងរស់ក៏បានជួបលោកបូអូស ដែលជាម្ចាស់ដីដ៏មានស្តុកស្តម្ភ។ នាងបានសុំឲ្យគាត់អនុញ្ញាតឲ្យនាង ដើររើសគួរស្រូវដែលពួកអ្នកច្រូតស្រូវជ្រុះ(ខ.៧)។ គាត់ក៏បានយល់ព្រម ហើយបង្គាប់ពួកឈ្នួលគាត់ ឲ្យទម្លាក់គួរស្រូវខ្លះឲ្យនាងរើស(ខ.១៦)។ យ៉ាងណាមិញ ព្រះទ្រង់ក៏បានផ្គត់ផ្គង់យើង ដោយព្រះពរដ៏បរិបូរ គឺដូចដែលលោកបូអូសបានជួយនាងរស់ ឲ្យទទួលផលពីវាលស្រែរបស់គាត់ផងដែរ។ ទ្រង់មានធនធានច្រើនហូរហៀរ ហើយទ្រង់ក៏បានទម្លាក់ព្រះពរឲ្យយើងទទួល។ ទ្រង់សព្វព្រះទ័យនឹងប្រទានឲ្យយើងមានជីវជាតិចិញ្ចឹមខាងវិញ្ញាណ និងខាងសាច់ឈាម យ៉ាងគ្រប់គ្រាន់។ គ្រប់ទាំងអំណោយល្អៗ ដែលយើងបានទទួល សុទ្ធតែជាព្រះពររបស់ទ្រង់។-Jennifer Benson Schuldt
Read articleភាពមិនអាចទាយស្មានបាននៃជីវិត
នៅក្នុងការប្រកួតជើងឯកកីឡាវាយកូនហ្គោលរបស់ស្រ្តី នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០០៣ អ្នកស្រីហ៊ីលឡារី លូងគ៍(Hilary Lunke) មិនមែនជាកីឡាករដែលធ្លាប់មានឈ្មោះល្បីទេ តែគាត់ដណ្តើមបានពានរង្វាន់ធំបំផុត ក្នុងប្រវត្តិសាស្រ្តនៃកីឡាវាយកូនហ្គោលរបស់ស្រ្តី។ គាត់មិនគ្រាន់តែបានវាយកូនហ្គោលបញ្ចូលរុន្ធទាំង១៨ ក្នុងការប្រកួតបើក នៅសហរដ្ឋអាមេរិកប៉ុណ្ណោះទេ តែនេះថែមទាំងជាជ័យជម្នះតែមួយគត់ ក្នុងអាជីពរបស់គាត់ជាកីឡាករវាយកូនហ្គោល។ គេមិននឹកស្មានសោះថា គាត់នឹងទទួលជ័យជម្នះយ៉ាងដូចនេះ។ ជ័យជម្នះរបស់គាត់ ជាជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើល និងបានជម្រុញចិត្តអ្នកដទៃ ដែលសបញ្ជាក់ផងដែរថា ផ្នែកដែលរំភើបរីករាយបំផុតនៅក្នុងវិស្ស័យកីឡា គឺភាពមិនអាចទាយស្មានរបស់កីឡា។ ទោះជាយ៉ាងណាក៏ដោយ ភាពមិនអាចទាយស្មាន ដែលកើតមានក្នុងជីវិតមនុស្ស មិនតែងតែមានភាពរំភើបរីករាយយ៉ាងដូចនេះឡើយ។ យើងប្រើគំនិតយោបល ហើយប្រើយុទ្ធសាស្រ្ត។ យើងធ្វើផែនការ ធ្វើការប៉ាន់ស្មាន ហើយធ្វើការស្នើរសុំ នូវការអ្វីដែលយើងចង់ឲ្យកើតឡើង ក្នុងជីវិត តែជាញឹកញាប់ យើងគ្រាន់តែអាចទាយស្មានប៉ុណ្ណោះ។ យើងមិនដឹងថា ខ្លួននឹងទទួលលទ្ធផលយ៉ាងណា នៅឆ្នាំក្រោយ ខែក្រោយ សប្តាហ៍ក្រោយ ឬថ្ងៃក្រោយឡើយ។ ដូចនេះ យើងត្រូវអធិស្ឋាន ហើយធ្វើផែនការ ហើយបន្ទាប់មក យើងត្រូវទុកចិត្តព្រះ ដែលជ្រាបទាំងស្រុង គ្មានកន្លែងចន្លោះ អំពីការអ្វីដែលយើងមិនអាចទាយស្មានបាន។ ហេតុនេះហើយ បានជាខ្ញុំស្រឡាញ់ព្រះបន្ទូលសន្យាក្នុងបទគម្ពីរ ទំនុកដំកើង ៤៦:១០ ដែលបានចែងថា “ចូរបង្អង់សិន…
Read articleពូកែចាប់កំហុស
ពេលខ្ញុំអានកាសែត ឬទស្សនាវដ្តីម្តងៗ ខ្ញុំច្រើនតែកត់សំគាល់ឃើញ គេសរសេរខុសវេយ្យករណ៍ ឬខុសអក្ខរាវិរុទ្ធ។ ខ្ញុំមិនព្យាយាមចាប់កំហុសអ្នកសរសេរនោះទេ តែយើងងាយនឹងមើលឃើញគេសរសេរខុសជាញឹកញាប់។ ពេលនោះ ខ្ញុំក៏បានឆ្លើយតប ដោយរិះគន់ការសែត និងអ្នកដែលបោះពុម្ភផ្សាយថា “ហេតុអ្វីបានជាគេមិនប្រើកម្មវិធី ពិនិត្យអក្ខរាវិរុទ្ធ ឬជួលអ្នកពិនិត្យអក្ខរាវិរុទ្ធ?” អ្នកប្រហែលជាមានបទពិសោធន៍ស្រដៀងនឹងខ្ញុំដែរ នៅក្នុងមុខជំនាញរបស់អ្នក។ ជាញឹកញាប់ ពេលដែលយើងកាន់តែមានការយល់ដឹង ក្នុងផ្នែកអ្វីមួយកាន់តែច្បាស់ នោះយើងហាក់ដូចជាកាន់តែងាយរកឃើញកំហុស នៅក្នុងផ្នែកនោះ។ ការនេះក៏អាចជះផលអាក្រក់មកលើទំនាក់ទំនង របស់យើងជាមួយអ្នកដទៃផងដែរ។ ប៉ុន្តែ បទគម្ពីរភីលីព ១:៩ បានប្រាប់យើងឲ្យមានការឆ្លើយតបខុសពីនេះ។ គឺដូចដែលសាវ័កប៉ុលបានបង្រៀនយើង ឲ្យមានសេចក្តីស្រឡាញ់ ចម្រើនកាន់តែច្រើនឡើង ដោយនូវសេចក្តីចេះដឹង និងយោបល់គ្រប់ជំពូក។ ព្រះទ្រង់មានផែនការឲ្យយើងមានក្តីស្រឡាញ់កាន់តែជ្រាលជ្រៅ ពេលយើងបានដឹង និងបានយល់កាន់តែច្រើន។ យើងមិនគួរបង្កើតឲ្យមានវិញ្ញាណដែលពូកែរិះគន់ ហើយធ្វើពុតជា មិនចាប់អារម្មណ៍ ឬមិនខ្វល់ពីអ្នកដទៃនោះឡើយ ផ្ទុយទៅវិញ ពេលយើងដឹងអំពីអ្នកដទៃកាន់តែច្រើន យើងក៏គួរតែអាណិតគេកាន់តែខ្លាំងផងដែរ។ និយាយរួម យើងត្រូវជំនួសការរិះគន់ ដោយសេចក្តីអាណិតវិញ។ ព្រះអម្ចាស់មិនបានត្រាសហៅយើង ឲ្យធ្វើជាអ្នកតាមចាប់កំហុសអ្នកដទៃឡើយ ផ្ទុយទៅវិញ ទ្រង់បានហៅយើងឲ្យ “ពេញជាផលនៃសេចក្តីសុចរិតដែលមកដោយសារព្រះយេស៊ូវគ្រីស្ទ សំរាប់ជាសិរីល្អ ហើយជាសេចក្តីសរសើរដល់ព្រះ”(ខ.១១)។ ពេលព្រះអម្ចាស់បំពេញចិត្តយើង ដោយក្តីស្រឡាញ់ យើងអាចមើលរំលងកំហុសអ្នកដទៃ…
Read articleអភ័យឯកសិទ្ធិក្នុងគ្រួសារព្រះ
កាលខ្ញុំនៅរៀននៅសាលាបឋមសិក្សា នៅប្រទេសហ្កាណា ខ្ញុំត្រូវរស់នៅ ជាមួយគ្រួសារមួយដែលមានក្តីស្រឡាញ់ និងការមើលថែរយ៉ាងដិតដល់ នៅឆ្ងាយពីឪពុកម្តាយរបស់ខ្ញុំ។ ថ្ងៃមួយ ក្មេងៗទាំងអស់ត្រូវផ្តុំគ្នា សម្រាប់ការជួបជុំប្រចាំគ្រួសារ។ ជាដំបូង យើងម្នាក់ៗ ត្រូវចែកចាយ អំពីបទពិសោធន៍ផ្ទាល់ៗខ្លួន។ តែបន្ទាប់មក គេក៏បានប្រើពាក្យគួរសម ប្រាប់ខ្ញុំឲ្យចាកចេញពីការជួបជុំនោះ ព្រោះក្នុងវគ្គទីពីរនេះ គេប្រជុំតែជាមួយ “កូនបង្កើត” ប៉ុណ្ណោះ។ ការនេះក៏បានរំឭកខ្ញុំថា ខ្ញុំមិនមែនជា “កូនរបស់គ្រួសារនេះទេ”។ ទោះក្រុមគ្រួសារនេះ មានក្តីស្រឡាញ់ចំពោះខ្ញុំក៏ដោយ ក៏ពួកគេបានតម្រូវឲ្យខ្ញុំនៅក្រៅការប្រជុំរបស់គ្រួសារ ព្រោះខ្ញុំគ្រាន់តែជាអ្នកស្នាក់នៅជាមួយពួកគេប៉ុណ្ណោះ និយាយរួម ខ្ញុំមិនមែនជាផ្នែកមួយនៃគ្រួសារគេឡើយ។ រឿងនេះបានរំឭកខ្ញុំ អំពីបទគម្ពីរយ៉ូហាន ១:១១-១២ ដែលបានចែងថា ព្រះរាជបុត្រានៃព្រះបានយាងចុះមករករាស្រ្តទ្រង់ ហើយពួកគេមិនព្រមទទួលទ្រង់។ ហើយអ្នកដែលទទួលទ្រង់កាលពីសម័យនោះ ក៏ដូចជានៅសម័យបច្ចុប្បន្ន គឺបានទទួលសិទ្ធិធ្វើជាកូនរបស់ព្រះ។ ពេលយើងក្លាយជាកូនចិញ្ចឹមក្នុងគ្រួសារទ្រង់ “ព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ”(រ៉ូម ៨:១៦)។ ព្រះយេស៊ូវមិនបានបណ្តេញនរណាម្នាក់ ដែលព្រះវរបិតាបានទទួលចិញ្ចឹមនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់បានទទួលស្វាគមន៍យើង ឲ្យធ្វើជាផ្នែកដ៏អស់កល្បនៃគ្រួសារទ្រង់។ គឺដូចមានសេចក្តីចែងថា “អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ”(យ៉ូហាន ១:១២)។-Lawrence Darmani
Read articleសម្រេចគោលបំណងរបស់ព្រះ
កាលខ្ញុំរៀននៅវិទ្យាល័យ ខ្ញុំមានមោទនភាព ចំពោះសមត្ថភាពរបស់ខ្ញុំ នៅក្នុងការលេងអុក ឬចត្រង្គ។ ខ្ញុំបានចូលរួមក្នុងក្លឹបអុក ហើយក្នុងអំឡុងពេលអាហារថ្ងៃត្រង់ គេអាចឃើញខ្ញុំកំពុងអង្គុយ អានសៀវភៅយ៉ាងជក់ចិត្ត ជាមួយក្មេងដទៃទៀត នៅតុអាហារ ដែលមានដូចជាសៀវភៅ មានចំណងជើងថា សៀវភៅស្តេចអុកពិសេស ។ ខ្ញុំបានរៀនតិចនិចលេងអុក ហើយក៏បានឈ្នះភាគច្រើននៃការប្រកួតដែលខ្ញុំចូលរួម។ តែក្រោយមក ខ្ញុំក៏បានទុកល្បែងអុកចោល អស់រយៈពេលជាង២០ឆ្នាំមកហើយ។ បន្ទាប់មក ខ្ញុំក៏បានជួបមនុស្សម្នាក់ ដែលពិតជាពូកែលេងអុកមែន។ គាត់បានរៀនជំនាញលេងអុក ឲ្យបានល្អឥតខ្ចោះ ចាប់តាំងពីនៅរៀននៅវិទ្យាល័យ ហើយខ្ញុំក៏បានដឹងថា ការប្រកួតជាមួយគ្រូអុក មានលក្ខណៈយ៉ាងដូចម្តេច។ ទោះខ្ញុំចេះដើរក្រឡាអុក តាមទំនើងចិត្តរបស់ខ្លួនក្តី ក៏យុទ្ធសាស្រ្តរបស់ខ្ញុំសុទ្ធតែមិនសូវមានប្រសិទ្ធិភាព។ គាត់មានជំនាញខ្ពស់ជាងខ្ញុំ បានជាខ្ញុំខំដើរកូនអុកបំពេញគោលបំណងខ្លួនឯង តែទីបញ្ចប់ ខ្ញុំបែរជាបំពេញគោលបំណងឲ្យគាត់ ដោយមិនដឹងខ្លួន។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំថា ព្រះទ្រង់បានប្រទានឲ្យមនុស្សមានសេរីភាពបះបោរប្រឆាំងនឹងការរៀបចំ ដែលទ្រង់មានតាំងពីដើម តែទោះជាពួកគេខិតខំប្រឆាំងនឹងទ្រង់យ៉ាងណាក៏ដោយ ក៏ទីបំផុត ទ្រង់នៅតែប្រើពួកគេ ឲ្យសម្រេចគោលដៅនៃការស្អាងឡើងវិញរបស់ទ្រង់(រ៉ូម ៨:២១ ២ពេត្រុស ៣:១៣ វិវរណៈ ២១:១)។ ការនេះបានកែប្រែទស្សនៈដែលខ្ញុំមាន អំពីការល្អ និងការអាក្រក់។ ខ្ញុំអាចថ្វាយដល់ព្រះ នូវការល្អ ដែលមានដូចជា…
Read articleប្រាជ្ញាសម្រាប់ប្រើក្នុងបណ្តាញអ៊ីនធើណិត
ពេលយើងមើលផ្នែកខាងក្រោម នៃគេហទំព័រពត៌មាន នៅតាមបណ្តាញអ៊ីនធើណិត យើងនឹងឃើញផ្នែកសម្រាប់ “បញ្ចេញមតិ ឬ comment” ដែលអ្នកអាន អាចបញ្ចេញមតិយោបលផ្សេងៗបាន។ សូម្បីតែនៅក្នុងគេហទំព័រពត៌មានដ៏ល្បីល្បាញបំផុត ក៏មិនខ្វះអ្នកបញ្ចេញមតិ ដែលប្រើពាក្យអសុរោះ ការជេរប្រទិច និងហៅឈ្មោះអាក្រក់ៗ ។ល។ កណ្ឌគម្ពីរសុភាសិត ត្រូវបានចងក្រងប្រហែល៣០០០ឆ្នាំមុន ប៉ុន្តែ ប្រាជ្ញាដែលមានក្នុងបទគម្ពីរនេះ អាចប្រើត្រូវគ្រប់សម័យកាល ហើយក៏ត្រូវនឹងបរិបទនៃការផ្សាយពត៌មានថ្មីៗ ប្រចាំថ្ងៃ ក្នុងសង្គមបច្ចុប្បន្នផងដែរ។ សុភាសិតពីរផ្សេងគ្នា ក្នុងជំពូក២៦ ហាក់ដូចជាមានន័យផ្ទុយពីគ្នា បើយើងមិនគិតឲ្យស៊ីជម្រៅទេនោះ ប៉ុន្តែ សុភាសិតទាំងពីរសុទ្ធតែអាចប្រើ ត្រូវយ៉ាងល្អឥតខ្ចោះសម្រាប់បណ្តាញសង្គមសព្វថ្ងៃ។ គឺដូចមានសេចក្តីចែងថា “កុំឲ្យឆ្លើយតបនឹងមនុស្សល្ងីល្ងើ តាមសេចក្តីចំកួតរបស់វាឡើយ ក្រែងឯងក៏បានដូចជាវាដែរ”(ខ.៤)។ ហើយ “ចូរឆ្លើយតបនឹងមនុស្សល្ងីល្ងើ ឲ្យចំនឹងសេចក្តីចំកួតរបស់វាចុះ ក្រែងវាមើលខ្លួនដោយសេចក្តីអំនួតថា ជាអ្នកមានប្រាជ្ញា”(ខ.៥)។ តាមពិតសុភាសិតទាំងពីរខនេះមិនមានន័យផ្ទុយគ្នាទេ គឺគ្រាន់តែចង់បង្រៀនយើង កុំឲ្យឆ្លើយតប តាមរបៀបរបស់មនុស្សល្ងីល្ងើ។ តែចូរឆ្លើយតប ឲ្យបានសមរម្យ ដើម្បីកុំឲ្យគេគិតថា ភាពល្ងង់ល្ងើនោះ ជាប្រាជ្ញានោះឡើយ។ បញ្ហាដែលខ្ញុំមាននោះគឺថា ភាពល្ងង់ល្ងើដែលខ្ញុំជួបប្រទះ ច្រើនតែជាភាពល្ងង់ល្ងើរបស់ខ្លួនឯង។ ជួនកាល ខ្ញុំបានបញ្ចេញយោបល ឬ comment…
Read article