ឈ្មោះដែលបានដាក់ឲ្យ
គ្រួសារភាគច្រើនមានរឿងផ្សេងៗប្រចំាគ្រួសារ។ ជាក់ស្តែង ក្រុមគ្រួសារខ្ញុំក៏មានរឿងមួយ ដែលប្រាប់ពីរបៀបដែលឪពុកម្តាយខ្ញុំបានដាក់ឈ្មោះឲ្យខ្ញុំ។ ក្នុងអំឡុងពេលដំបូង នៃជីវិតអាពាហ៍ពិពាហ៍របស់ឪពុកម្តាយខ្ញុំ ពួកគាត់ប្រហែលជាមានការមិនយល់ស្របគ្នា នៅក្នុងការដាក់ឈ្មោះឲ្យកូនប្រុសដំបូងរបស់ពួកគាត់។ ម្តាយរបស់ខ្ញុំចង់បានកូនប្រុសម្នាក់ ដែលមានឈ្មោះដូចឪពុករបស់ខ្ញុំ តែឪពុកខ្ញុំមិនចង់ឲ្យកូនប្រុសគាត់មានឈ្មោះដូចគាត់ទេ។ បានជាបន្ទាប់ពីមានការពិភាក្សាជាច្រើនមក ពួកគាត់ក៏បានព្រមព្រមគ្នាថា បើកូនប្រុសពួកគាត់ កើតនៅថ្ងៃដូចឪពុកខ្ញុំ ពួកគាត់នឹងដាក់ឈ្មោះឲ្យដូចឪពុកខ្ញុំ។ ខ្ញុំក៏បានកើតនៅចំថ្ងៃកំណើតរបស់ឪពុកខ្ញុំ។ រឿងនេះ ពិតជាអស្ចារ្យណាស់។ ហើយខ្ញុំក៏មានឈ្មោះដូចគាត់ ដោយគ្រាន់តែបន្ថែមឈ្មោះពីក្រោយថា “ជូនា”(Junior) ដែលប្រែមកថា “តូច”។ ការដាក់ឈ្មោះឲ្យកូន ក៏ជាការសំខាន់ផងដែរ ដែលមានតាំងពីសម័យដើមមក។ ពេលលោកយ៉ូសែបបានទទួលដំណឹងថា នាងម៉ារា ដែលជាគូដណ្តឹងមានផ្ទៃពោះ គាត់មានការពិបាកចិត្តយ៉ាងខ្លាំង។ ពេលនោះ មានទេវតាមួយអង្គបានយាងមកជួបគាត់ ដើម្បីប្រាប់គាត់ អំពីព្រះទ័យព្រះវរបិតា នៅក្នុងការដាក់ឈ្មោះឲ្យបុត្រដែលនឹងប្រសូត្រនោះ ដោយមានបន្ទូលថា “នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប”(ម៉ាថាយ ១:២១)។ ត្រង់ចំណុចនេះ ទេវតាមិនគ្រាន់តែបានប្រាប់ឲ្យដាក់ឈ្មោះបុត្រតូចនោះថា យេស៊ូវប៉ុណ្ណោះទេ តែព្រះនាមទ្រង់បញ្ជាក់ប្រាប់ពីមូលហេតុ ដែលទ្រង់យាងមកក្នុងលោកិយ : គឺដើម្បីទទួលទោសនៃអំពើបាប ដែលយើងសក្តិសមនឹងទទួល។ គោលបំណងដែលទ្រង់បានយាងមកប្រសូត្រ នៅក្នុងក្រោលសត្វ គឺបានបង្ហាញ នៅក្នុងព្រះនាមរបស់ទ្រង់…
Read articleចិត្តដែលផ្លាស់ប្រែ
ក្នុងអំឡុងដើមទសវត្សរ៍ឆ្នាំ ១៩៧០ នៅប្រទេសហ្កាណា មានបណ្ណប្រកាស ដែលមានចំណងជើងថា “ចិត្តរបស់មនុស្ស” ត្រូវបានគេបិទនៅតាមជញ្ជាំងអគារជាច្រើន និងនៅលើក្តារខៀនបិទប្រកាសសាធារណៈ។ នៅលើបណ្ណប្រកាសនោះ គេឃើញមានរូបសត្វល្មូនគ្រប់ប្រភេទ (ជានិមិត្តរូបតំណាងឲ្យសេចក្តីអាក្រក់ ដែលគួរឲ្យស្អប់ខ្ពើម) នៅក្នុងរូបគំនូរបេះដូង ដែលនៅខាងលើមានក្បាលបុរសម្នាក់ដែលមិនសប្បាយចិត្តសោះ។ នៅក្នុងរូបមួយទៀត គេឃើញមានរូបបេះដូង ដែលស្អាត ហើយស្រគត់ស្រគំ ហើយនៅពីលើមានរូបក្បាលមនុស្សប្រុសម្នាក់ដែលមានការស្កប់ចិត្ត។ នៅពីក្រោមរូបទាំងពីរនោះ គេបានសរសេរអក្សរថា “តើចិត្តរបស់អ្នកមានសណ្ឋានដូចរូបមួយណា?” ក្នុងបទគម្ពីរ ម៉ាថាយ ១៥:១៨-១៩ ព្រះយេស៊ូវបានពន្យល់ អំពីការអ្វីដែលធ្វើឲ្យមនុស្សស្មោកគ្រោក។ គឺដូចដែលទ្រង់មានបន្ទូលថា “ឯសេចក្តីដែលចេញពីមាត់មក នោះមកអំពីចិត្តវិញ គឺសេចក្តីទាំងនោះហើយ ដែលធ្វើឲ្យមនុស្សស្មោកគ្រោក ដ្បិតគឺពីក្នុងចិត្តនោះឯងដែលចេញអស់ទាំងគំនិតអាក្រក់ គឺការកាប់សំឡាប់គេ ផិតគ្នា សហាយស្មន់ លួចប្លន់ ធ្វើបន្ទាល់ក្លែងក្លាយ ហើយនិងជេរប្រមាថ”។ នោះហើយជាសណ្ឋាននៃចិត្ត ដែលបែកចេញពីព្រះ គឺសណ្ឋាននៃចិត្តរបស់ជនជាតិអ៊ីស្រាអែល ពេលដែលអំពើបាបរបស់ពួកគេបានបង្ខំឲ្យពួកគេនិរទេសចេញពីស្រុកកំណើត(អេសេគាល ៣៦:២៣)។ ព្រះទ្រង់បានសន្យា ក្នុងបទគម្ពីរ អេសេគាល ៣៦:២៦ ថា “អញនឹងឲ្យឯងមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯងដែរ អញនឹងដកចិត្តដែលរឹងដូចថ្ម ពីរូបសាច់ឯងចេញ រួចនឹងឲ្យមានចិត្តជាសាច់វិញ”(សូមមើល ១១:១៩…
Read articleមនុស្សដូចយើងរាល់គ្នា
នៅចុងសតវត្សរ៍ទី១៨ លោកវីលៀម ខារេយ(William Carey) បានទទួលការត្រាស់ហៅ ឲ្យធ្វើដំណើរ ទៅប្រទេសឥណ្ឌា ធ្វើបេសកជនផ្សាយដំណឹងល្អ នៃព្រះយេស៊ូវ។ បណ្តាគ្រូគង្វាលដែលនៅក្បែរគាត់បានចម្អកឲ្យគាត់ថា “អ្នកកំលោះ បើព្រះសព្វព្រះទ័យនឹងសង្រ្គោះនរណាម្នាក់ នៅប្រទេសឥណ្ឌា ទ្រង់នឹងសង្រ្គោះ ដោយមិនចាំបាច់ប្រើអ្នក ឬខ្ញុំទេ!” ត្រង់ចំណុចនេះ គ្រូគង្វាលទាំងនោះ មិនបានយល់អំពីចំណុចសំខាន់នៃការធ្វើការជាដៃគូជាមួយព្រះទេ។ តាមពិត ព្រះទ្រង់បានធ្វើនូវកិច្ចការជាច្រើន ដោយប្រើមនុស្សដូចយើងរាល់គ្នា។ ក្នុងនាមជាដៃគូ ក្នុងការងារបម្រើព្រះ នៅលើផែនដីនេះ យើងចង់ឲ្យបំណងព្រះទ័យព្រះបានសម្រេច តែទន្ទឹមនឹងនោះ យើងក៏ត្រូវប្តេជ្ញាចិត្តធ្វើអ្វីក៏ដោយ ដែលព្រះទ្រង់តម្រូវឲ្យយើងធ្វើថ្វាយទ្រង់។ ព្រះយេស៊ូវបានបង្រៀនយើងឲ្យអធិស្ឋានថា “សូមរាជ្យទ្រង់បានមកដល់ សូមឲ្យបំណងព្រះទ័យទ្រង់បានសម្រេច”(ម៉ាថាយ ៦:១០)។ សេចក្តីអធិស្ឋាននេះ មិនមែនសម្រាប់ឲ្យយើងអធិស្ឋាន ដោយមិនធ្វើអ្វីសោះនោះឡើយ។ យើងមានតួនាទីខុសៗគ្នា ដើម្បីបំពេញ ក្នុងការធ្វើការជាមួយព្រះ។ យើងមានតួនាទីដើរតាមគំរូរបស់ព្រះយេស៊ូវ ដោយធ្វើការថ្វាយនគរទ្រង់ ដោយការប្រព្រឹត្ត និងការអធិស្ឋានរបស់យើង។ យើងជារូបកាយព្រះគ្រីស្ទ នៅក្នុងលោកិយនេះ គឺដូចដែលសាវ័កប៉ុលបានចែងក្នុងបទគម្ពីរ កូល៉ុស ១:២៤។ ពេលយើងបម្រើអ្នកដទៃ ព្រះគ្រីស្ទក៏កំពុងបម្រើអ្នកនោះ ក្នុងពេលតែមួយផងដែរ។ ពេលយើងបង្ហាញក្តីមេត្តា ដល់អ្នកដែលកំពុងមានការឈឺចាប់ គឺមានន័យថា យើងកំពុងតែឈោងទៅរកគាត់…
Read articleអ្នកថែរបំប៉នខាងវិញ្ញាណ
លោកហ្វ្រានស៊ីស អេឡិន(Francis Allen) បាននាំឲ្យខ្ញុំទទួលជឿព្រះយេស៊ូវ ហើយសព្វថ្ងៃនេះ លោកហ្វ្រានស៊ីសជិតដល់ពេលដែលគាត់ត្រូវទៅជួបព្រះយេស៊ូវមុខទល់នឹងមុខហើយ។ ខ្ញុំក៏បានទៅលេងផ្ទះគាត់ ពេលដែលគាត់កាន់តែជិតដល់ពេលជម្រាបលាយើងរាល់គ្នាទៅនៅនគរស្ថានសួគ៌។ ខ្ញុំចង់និយាយទៅកាន់គាត់ នូវការអ្វីដែលគួរឲ្យចងចាំ និងមានន័យ។ ខ្ញុំបានឈរនៅក្បែរគ្រែគេងរបស់គាត់ អស់រយៈពេលជិត១ម៉ោង។ គាត់បានអស់សំណើច ពេលខ្ញុំនិយាយរឿងរបស់ខ្ញុំឲ្យគាត់ស្តាប់។ បន្ទាប់មក គាត់ក៏អស់កម្លាំង ហើយយើងក៏និយាយសាច់ការណ៍វិញម្តង ដោយគាត់ចំណាយកម្លាំង ដើម្បីនិយាយប្រាប់ខ្ញុំ អំពីចំណុចខ្វះខាតដែលគាត់នៅឃើញមាន ក្នុងជីវិតខ្ញុំ។ ខ្ញុំក៏បានស្តាប់គាត់និយាយ ទាំងខំព្យាយាមនឹករកពាក្យសម្រាប់និយាយលាគាត់ជាលើកចុងក្រោយ។ គាត់ក៏បានកាត់សម្តីខ្ញុំ មុនពេលខ្ញុំមានឱកាសនិយាយលាគាត់។ គាត់ថា “រេនឌី(Randy) អ្នកចាំអ្វីដែលខ្ញុំបានប្រាប់អ្នកទេ? យើងគ្មានអ្វីដែលត្រូវខ្លាច នៅក្នុងរឿងនៃជីវិតរបស់យើងឡើង ព្រោះយើងដឹងថា ជីវិតយើងនឹងបញ្ចប់ដោយរបៀបណា។ ខ្ញុំមិនមានការភ័យខ្លាចទេ។ អ្នកទៅធ្វើអ្វី ដែលខ្ញុំបានប្រាប់អ្នកចុះ”។ ពាក្យជម្រុញចិត្តនេះ បានរំឭកខ្ញុំ អំពីការអ្វីដែលសាវ័កប៉ុលបាននិយាយ ទៅកាន់អ្នកជឿព្រះ នៅក្រុងភីលីពថា “សេចក្តីអ្វីដែលអ្នករាល់គ្នាបានរៀន បានទទួល បានឮ ហើយឃើញក្នុងខ្ញុំ នោះចូរឲ្យប្រព្រឹត្តតាមសេចក្តីទាំងនោះចុះ”(ភីលីព ៤:៩)។ លោកហ្វ្រង់ស៊ីសមានពន្លឺ នៅក្នុងកែវភ្នែកគាត់ នៅថ្ងៃចុងក្រោយដែលខ្ញុំជួបគាត់ ដូចកាលថ្ងៃទីមួយ ដែលខ្ញុំជួបគាត់។ គាត់គ្មានការភ័យខ្លាចនៅក្នុងចិត្តគាត់ទេ។ ពាក្យពេចន៍ជាច្រើនដែលខ្ញុំបានសរសេរ រឿងដែលខ្ញុំបាននិយាយប្រាប់…
Read articleការងាកចេញពីភាពបាត់បង់
អ្នកនិពន្ធម្នាក់ ឈ្មោះលោកវីលៀម ហ្ស៊ីនស័រ(William Zinsser) បានពិពណ៌នា អំពីការទៅមើលផ្ទះរបស់គាត់ជាលើកចុងក្រោយ។ គាត់បានចម្រើនវ័យធំឡើង ក្នុងផ្ទះនោះ ជាកន្លែងដែលគាត់ស្រឡាញ់យ៉ាងខ្លាំង កាលពីវ័យកុមារ។ ពេលគាត់ និងភរិយាគាត់បានធ្វើដំណើរមកដល់កូនភ្នំមួយ ដែលគេអាចឈរមើលតំបន់ឆកសមុទ្រម៉ានហាសសេត(Manhasset Bay) និងតំបន់ឡង អាយឡិន សោន(Long Island Sound) ពួកគេក៏បានដឹងថា ផ្ទះនោះត្រូវបានគេរុះរើចោលហើយ នៅសល់តែរណ្តៅដ៏ធំមួយប៉ុណ្ណោះ។ ពួកគេក៏ដើរទៅកាន់ជញ្ជាំងការពារទឹកសមុទ្រ ដែលនៅក្បែរនោះ ដោយការបាក់ទឹកចិត្ត។ លោកវីលៀមក៏បានមើលទៅឆ្នេរសមុទ្រ ដែលមានសម្លេង និងទេសភាពដ៏ស្រស់ស្អាត។ ក្រោយមក គាត់ក៏បានសរសេរអំពីបទពិសោធន៍មួយនេះ នៅក្នុងសៀវភៅរបស់គាត់ថា “ខ្ញុំមានអារម្មណ៍ធូរស្បើយ ហើយគ្រាន់តែមិនសប្បាយចិត្តបន្តិច។ ទេសភាពមាត់សមុទ្រនៅតែល្អស្អាតដូចមុន : គឺទេសភាពដី និងសមុទ្រដែលព្រះបានតុបតែងយ៉ាងពិសេស ដែលខ្ញុំនៅតែចងចាំយ៉ាងច្បាស់ បានជាខ្ញុំនៅតែស្រមៃឃើញនៅក្នុងចិត្ត”។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ក៏បានសរសេរនៅក្នុងបទគម្ពីរទំនុកដំកើង អំពីពេលដ៏វេទនា ដែលព្រលឹងគាត់មិនព្រមក្សាន្តទុក្ខ ហើយវិញ្ញាណគាត់ក៏ល្វើយទៀត(ទំនុកដំកើង ៧៧:២-៣)។ ប៉ុន្តែ ក្នុងពេលមានទុក្ខយ៉ាងនេះ គាត់ឈប់ផ្តោតទៅលើសេចក្តីទុក្ខរបស់គាត់ ហើយងាកមកផ្តោតចិត្តទៅលើព្រះសង្រ្គោះរបស់គាត់វិញ ដោយថ្លែងថា “ទូលបង្គំនឹងរឭកពីអស់ទាំងការនៃព្រះយេហូវ៉ា ដ្បិតទូលបង្គំនឹកឃើញអស់ទាំងការអស្ចារ្យ ដែលទ្រង់បានធ្វើកាលពីដើម”(ខ.១១)។ ដើម្បីជម្នះការបាក់ទឹកចិត្ត យើងត្រូវផ្តោតទៅលើព្រះ…
Read articleវាលរហោស្ថានខាងវិញ្ញាណ
តើវាលរហោស្ថានមានអ្វី ក្រៅពីភាពស្ងួតហួតហែង ដីហុយសំពោង ហើយនិងគ្រោះថ្នាក់នោះ។ វាជាកន្លែងដែលមានទឹកតិចតួច ពិបាកនឹងឲ្យមានជីវិតរស់នៅណាស់។ ដូចនេះ គ្មាននរណាចង់រស់នៅក្នុងវាលរហោស្ថានទេ។ ការរស់នៅក្នុងវាលរហោស្ថាន គឺពិបាកណាស់។ មានមនុស្សតិចតួចណាស់ ដែលជ្រើសរើសកន្លែងបែបនេះ។ តែជួនកាល យើងធ្លាក់ខ្លួន ចូលទៅក្នុងវាលរហោស្ថាន ដោយមិនអាចជៀសបាន។ នៅគ្រាសញ្ញាចាស់ យើងឃើញថា រាស្រ្តរបស់ព្រះបានធ្លាប់ឆ្លងកាត់ការរស់នៅ ក្នុងវាលរហោស្ថាន។ ភាគច្រើននៃទឹកដី នៅតំបន់មជ្ឈិមបូព៌ា រាប់បញ្ចូលទាំងអ៊ីស្រាអែល គឺជាវាលរហោស្ថាន លើកលែងតែតំបន់ជ្រលងភ្នំយ័រដាន់ និងតំបន់នៅជុំវិញសមុទ្រកាលីឡេ។ ព្រះទ្រង់សម្រេចព្រះទ័យ “កសាងមហាគ្រួសាររបស់ទ្រង់” ក្នុងតំបន់ ដែលហ៊ុមព័ទ្ធទៅដោយវាលរហោស្ថាន ជាកន្លែងដែលទ្រង់អាចសម្តែងចេញនូវសេចក្តីល្អ ដល់កូនរបស់ទ្រង់ ពេលដែលពួកគេទុកចិត្តលើការការពារ និងការផ្គត់ផ្គង់ជាប្រចាំថ្ងៃរបស់ទ្រង់(អេសាយ ៤៨:១៧-១៩)។ សព្វថ្ងៃនេះ មនុស្សភាគច្រើនមិនរស់នៅក្នុងវាលរហោស្ថានខាងសាច់ឈាមទេ តែជាញឹកញាប់ យើងបានឆ្លងកាត់ទុក្ខលំបាកក្នុងជីវិត ដែលប្រៀបបាននឹងការធ្វើដំណើរក្នុងវាលរហោស្ថាន។ ជួនកាល យើងធ្លាក់ខ្លួនចូលក្នុងស្ថានភាពបែបនោះ ដោយសារយើងមិនស្តាប់បង្គាប់ព្រះ។ នៅពេលខ្លះទៀត យើងត្រូវឆ្លងកាត់វាលរហោស្ថានខាងវិញ្ញាណ មិនមែនដោយសារការសម្រេចចិត្ត ឬទង្វើររបស់យើងទេ។ ពេលនរណាម្នាក់បោះបង់យើងចោល ឬមានជម្ងឺចូលលុកលុយក្នុងរាង្គកាយយើង យើងក៏មានអារម្មណ៍ថា ហាក់ដូចជាកំពុងស្ថិតនៅក្នុងវាលហោស្ថាន ដែលខ្វះអាហារ និងពិបាករស់នៅ។ ប៉ុន្តែ ទោះជាយើងស្ថិតនៅក្នុងវាលរហោស្ថានខាងសាច់ឈាម…
Read article