ការពិបាកនៅក្នុងការផ្លាស់ប្តូរ
បន្ទាប់ពីលោកគ្រីស សេនឌ័រ(Chris Sanders) ដែលជាអតីតកីឡាករអត្តពលិកអាជីព មានរបួសធ្វើឲ្យអាជីពរបស់គាត់ត្រូវបញ្ចប់ គាត់ក៏បានប្រាប់អតីតយុទ្ធជនមួយក្រុមថា ទោះបីជាគាត់មិនដែលមានបទពិសោធន៍ នៅសមរភូមិក៏ដោយ ក៏គាត់នៅតែអាចយល់អំពីសម្ពាធនៃការផ្លាស់ប្តូរដ៏ពិបាក ពីមនុស្សដែលមានកាយសម្បទាគ្រប់គ្រាន់ ទៅជាជនពិការ។ ការផ្លាស់ប្តូរធំៗសុទ្ធតែអាចនាំឲ្យមានការពិបាកខ្លាំង ទោះការផ្លាស់ប្តូរនោះ បណ្តាលមកពីការបាត់បង់ការងារ ការបាត់បង់ទំនាក់ទំនងប្តីប្រពន្ធ ឬជាការមានជម្ងឺធ្ងន់ ឬជាការខាតបង់ផ្នែកហរិញ្ញវត្ថុក៏ដោយ។ អតីតអត្តពលិករូបនោះបានប្រាប់អតីតយុទ្ធជនទាំងនោះថា ពេលពួកគេមានការផ្លាស់ប្តូរ ពីជីវិតជាទាហាន ទៅរស់នៅជាជនស៊ីវិល គន្លឹះដើម្បីឲ្យពួកគេមានជោគជ័យក្នុងជីវិត គឺត្រូវស្វែងរកជំនួយពីព្រះ។ សូមយើងអានបទគម្ពីរយ៉ូស្វេ ពេលណាយើងស្ថិតក្នុងដំណើរនៃការផ្លាស់ប្តូរដ៏ពិបាក។ បន្ទាប់ពីសាសន៍អ៊ីស្រាអែលបានវិលវល់នៅក្នុងវាលរហោស្ថានអស់រយៈពេល៤០ឆ្នាំ ហើយឆ្លងកាត់ការពិបាកជាច្រើន ព្រះទ្រង់ក៏បានឲ្យពួកគេត្រៀមខ្លួន ចូលទឹកដីសន្យា។ បន្ទាប់ពីលោកម៉ូសេដែលជាអ្នកដឹកនាំដ៏ឆ្នើមរបស់ពួកគេបានស្លាប់ហើយ លោកយ៉ូស្វេដែលជាអ្នកជំនួយរបស់គាត់ ក៏បានមើលការខុសត្រូវបន្តពីគាត់។ ព្រះទ្រង់ក៏បានប្រាប់លោកយ៉ូស្វេ ឲ្យ“មានកំឡាំង និងចិត្តក្លាហានឡើង ដើម្បីនឹងកាន់ ហើយប្រព្រឹត្តតាមក្រឹត្យវិន័យគ្រប់ជំពូក ដែលម៉ូសេជាអ្នកបម្រើទ្រង់ បានបង្គាប់មក ហើយកុំឲ្យងាកបែរចេញទៅខាងស្តាំ ឬខាងឆ្វេង ប្រយោជន៍ឲ្យគាត់បានកើតការនៅកន្លែងណា ដែលគាត់ទៅ(យ៉ូស្វេ ១:៧)។ លោកយ៉ូស្វេត្រូវតែយកព្រះបន្ទូលរបស់ព្រះជាគោល នៅក្នុងការដឹកនំាប្រជាជនអ៊ីស្រាអែល ក្នុងគ្រប់ស្ថានភាពទាំងអស់។ ព្រះរាជបញ្ជា និងព្រះបន្ទូលសន្យា ដែលព្រះអម្ចាស់ប្រទានលោកយ៉ូស្វេ ក៏សម្រាប់ឲ្យយើងអនុវត្តតាមផងដែរ គឺយើងត្រូវ “មានកំឡាំង និងចិត្តក្លាហានចុះ កុំឲ្យខ្លាចឡើយ…
Read articleឪពុកដែលមានក្តីស្រឡាញ់
មានពេលមួយខ្ញុំបានឃើញគ្រួសារមួយ ដែលឪពុកម្តាយកំពុងមានការនឿយហត់ នៅក្នុងការមើលកូនតូចៗដ៏រពិសទាំងពីរនាក់ ដែលជាសិស្សសាលាមត្តេយ្យ។ អ្នកទាំងពីរមានការពិបាក នៅក្នុងការអូសនាំពួកវា ចេញចូលអាកាសយាន្តដ្ឋាន និងចេញចូលយន្តហោះ ហើយពេលនោះ ជើងហោះហើរចុងក្រោយរបស់ពួកគេក៏ត្រូវបានពន្យាពេលទៀត។ ពេលខ្ញុំមើលក្មេងប្រុសទាំងពីរកំពុងរត់ចុះឡើង ក្នុងចំណោមហ្វូងមនុស្សដ៏អ៊ូអរ នៅកន្លែងច្រកទ្វារ ខ្ញុំក៏បានឆ្ងល់ថា ឪពុកម្តាយរបស់ពួកគេ នឹងធ្វើឲ្យពួកគេអង្គុយនៅស្ងៀម ក្នុងយន្តហោះ ឲ្យបានកន្លះម៉ោង ក្នុងដំណើរទៅទីក្រុងគ្រែន រេភីត ដោយរបៀបណា។ ពេលយើងបានចូលអង្គុយក្នុងយន្តហោះ ខ្ញុំក៏បានកត់សំគាល់ឃើញថា បុរសជាឪពុកកំពុងអង្គុយ នៅលើកៅអីខាងក្រោយខ្ញុំ ជាមួយកូនប្រុសរបស់គាត់ម្នាក់ ហើយម្នាក់ទៀតអង្គុយជាមួយម្តាយវា នៅជួរផ្សេង។ បន្ទាប់មក ខ្ញុំក៏បានឮឪពុកដ៏ហត់នឿយរូបនោះបបួលកូនប្រុសគាត់ ឲ្យស្តាប់គាត់អានសៀវភៅរឿង ឲ្យវាស្តាប់។ ក្នុងអំឡុងពេលនៃការហោះហើរកន្លះម៉ោង ឪពុកដែលមានក្តីស្រឡាញ់នោះ ក៏បានអានឲ្យកូនរបស់ខ្លួនស្តាប់ ដោយសម្លេងស្រទន់ និងការអត់ធ្មត់ ធ្វើឲ្យវានៅស្ងៀម ហើយស្តាប់គាត់អានរឿងយ៉ាងជក់ចិត្ត។ ក្នុងចំណោមបទគម្ពីរទំនុកដំកើង ដែលស្តេចដាវីឌបាននិពន្ធ មានទំនុកមួយបានប្រកាសថា “ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យអាណិតដល់អស់អ្នក ដែលកោតខ្លាចទ្រង់ ដូចជាឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនដែរ”(ទំនុកដំកើង ១០៣:១៣)។ បទគម្ពីរនេះបានប្រាប់ឲ្យយើងដឹងថា ព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ ទ្រង់បានស្រឡាញ់កូនទ្រង់ខ្លាំងប៉ុណ្ណា ហើយក៏បានរំឭកថា យើងមានពរណាស់ ដែលអាចមើលទៅទ្រង់ ហើយស្រែកឡើងថា “ឱអ័ប្បា…
Read articleសត្វចៀមដែលបានបាត់
មានពេលមួយ ឡរ៉ា(Laura) បានលើកសត្វពពែមួយក្បាល និងសត្វចៀមមួយក្បាលដាក់នៅលើរទេះសណ្តោង បន្ទាប់ពីនាងបានខ្ចីសត្វទាំងនោះពីកសិករ យកទៅព្រះវិហារ សម្រាប់ហាត់សមការសម្តែងរឿង អំពីព្រះរាជកំណើតព្រះយេស៊ូវ។ សត្វទាំងនោះក៏បានជល់គ្នា ហើយក៏បានដេញគ្នា ហើយមួយសន្ទុះក្រោយមក ពួកវាក៏មានសភាពស្ងប់ស្ងាត់ឡើងវិញ។ ឡរ៉ាក៏បានចាប់ផ្តើមដឹកពួកវាទៅព្រះវិហារ តែនាងត្រូវឈប់ចាក់សាំង។ ពេលនាងកំពុងចាក់សាំង នាងឃើញសត្វពពែកំពុងឈរ នៅចំណតឡាន តែមិនឃើញសត្វចៀមសោះ។ មុននោះ ពេលនាងព្យាយាមយ៉ាងវក់វី ដើម្បីធ្វើឲ្យពួកវានៅស្ងៀម នាងបានភ្លេចចាក់គន្លឹះទ្វាររទេះសណ្តោង។ នាងក៏បានទូរស័ព្ទទៅតំរួតប្រចាំតំបន់ និងមិត្តភក្តិមួយចំនួន ឲ្យជួយស្វែងរកវា នៅក្បែរហាងនានា និងរកមើលក្នុងចំការពោត និងក្នុងព្រៃរហូតដល់ថ្ងៃលិច។ មានមនុស្សជាច្រើនបានអធិស្ឋាន ឲ្យនាងរកឃើញសត្វចៀមនោះវិញ។ នៅពេលព្រឹកថ្ងៃបន្ទាប់ ឡរ៉ា និងមិត្តភក្តិរបស់នាងម្នាក់ ក៏បានដើរបិទក្រដាសប្រកាសតាមរក “ចៀមដែលបាត់” នៅតាមហាងនានា ក្នុងតំបន់។ ពួកគេក៏បានឈប់សម្រាកនៅកន្លែងចាក់សាំង។ មានភ្ញៀវម្នាក់នៅកន្លែងចាក់សាំងនោះ បានឮពួកគេនិយាយគ្នាជាមួយអ្នកគិតលុយ អំពីការបិទប្រកាសស្វែងរកចៀមនោះ ហើយក៏បានប្រាប់ពួកគេថា គាត់ដឹងថា សត្វចៀមនោះនៅកន្លែងណា។ សត្វចៀមនោះបានដើរវង្វេង ចូលទៅក្នុងកសិដ្ឋានរបស់អ្នកជិតខាងគាត់ ហើយអ្នកជិតខាងគាត់ក៏បានចាប់វាដាក់ក្នុងជង្រុកមួយយប់ហើយ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំថា ព្រះយេស៊ូវទ្រង់ក៏មានព្រះទ័យទុកដាក់ចំពោះសត្វចៀមដែលវង្វេងបាត់ ដែលរាប់បញ្ចូលទាំងអ្នក និងខ្ញុំផងដែរ។ ព្រះយេស៊ូវបានយាងចុះពីស្ថានសួគ៌មក ដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ និងប្រទានសេចក្តីសង្រ្គោះ(យ៉ូហាន ៣:១៦)។…
Read articleការនឹកចំាអំពីព្រះបន្ទូលព្រះ
លោកឆេម ផូថូក(Chaim Potok) ដែលជាអ្នកនិពន្ធសៀវភៅដែលលក់ដាច់បំផុត បាននិពន្ធរឿងប្រលោមលោក មានចំណងជើងថា អ្នកដែលត្រូវបានជ្រើសរើស ដោយរៀបរាប់ អំពីការប្រកួតកីឡាវាយបាល់បេសប៊ល រវាងក្រុមកីឡាករពីក្រុម ដែលមានដើមកំណើតជនជាតិយូដា ក្នុងទីក្រុងញូយ៉ក។ លោករ៉ូវិន ម៉ាលធ័រ(Reuven Malter) ដែលជាតួឯកក្នុងរឿងនេះ បានកត់សំគាល់ឃើញថា ឯកសណ្ឋានរបស់គួរប្រកួតរបស់ខ្លួន មានចំណុចពិសេសខុសគេ នៅត្រង់ខ្សែរំយោលបួនខ្សែ នៅជាយអាវរបស់ពួកគេម្នាក់ៗ។ លោករ៉ូវិន ក៏បាននឹកចាំថា រំយោងទាំងបួនខ្សែនោះ ដែលជាសញ្ញាបញ្ជាក់អំពីការស្តាប់បង្គាប់ដ៏តឹងរឹង តាមក្រឹត្យវិន័យរបស់ព្រះ ក្នុងព្រះគម្ពីរសញ្ញាចាស់។ ប្រវត្តិនៃការដាក់រំយោលនៅជាយអាវរបស់ជនជាតិយូដា គឺបានចាប់ផ្តើម តាំងពីពេលដែលព្រះទ្រង់មានបន្ទូល តាមរយៈលោកម៉ូសេ ឲ្យរាស្រ្តរបស់ទ្រង់ធ្វើរំយោល ដែលមានលាយខ្សែអំបោះពណ៌ផ្ទៃមេឃ ហើយភ្ជាប់នឹងជ្រុងទាំងបួន នៃជាយអាវរបស់ពួកគេ(ជនគណនា ១៥:៣៨)។ ព្រះអម្ចាស់បានមានបន្ទូលថា “នោះនឹងបានសំរាប់ជារំយោល ឲ្យឯងរាល់គ្នាមើល ដើម្បីឲ្យនឹកចាំពីអស់ទាំងបញ្ញត្តនៃព្រះយេហូវ៉ា ព្រមទាំងប្រព្រឹត្តតាមផង”(ខ.៣៩)។ នៅសម័យសញ្ញាចាស់ ព្រះទ្រង់បានប្រើរំយោលអាវ ដើម្បីឲ្យប្រជាជនអ៊ីស្រាអែលនឹកចាំអំពីក្រឹត្យវិន័យរបស់ទ្រង់។ នៅសម័យបច្ចុប្បន្ន យើងក៏មានវិធីនឹកចាំពីព្រះបន្ទូលរបស់ព្រះផងដែរ។ យើងអាចមើលទៅព្រះគ្រីស្ទ ដែលបានធ្វើជាគំរូ ដោយស្តាប់បង្គាប់ព្រះវរបិតារបស់ទ្រង់ជានិច្ច(យ៉ូហាន ៨:២៩)។ បានជាយើង “ត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ហើយកុំឲ្យផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្តីប៉ងប្រាថ្នា …
Read articleបរាជ័យមិនធ្វើឲ្យយើងអស់ផ្លូវ
ក្នុងអំឡុងពេលសង្រ្គាមលោកលើកទី២ លោកនាយករដ្ឋមន្ត្រីវីនស្តុន ឈើឈីល(Winston Churchill) បានធ្វើការកំឡាចិត្តជនជាតិអង់គ្លេស ដែលកំពុងមានការភ័យខ្លាច នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៤០ ព្រោះអ៊ីត្លែ ដែលជាសត្រូវរបស់ពួកគេដឹងថា អាឡឺម៉ង់ត្រូវវាយអង់គ្លេសឲ្យបាក់ស្បាត ដើម្បីឈ្នះសង្រ្គាម ពុំនោះទេ អាឡឺមង់នឹងចាញ់សង្រ្គាមមិនខាន ដូចនេះ គាត់ក៏បានប្រាប់ពួកគេឲ្យប្រុងប្រៀបខ្លួន ដើម្បីប្រយុទ្ធដល់ទីបញ្ចប់ ហើយចងចាំថា បើចក្រភពអង់គ្លេសមានអាយុកាល១ពាន់ឆ្នាំ នោះគេនឹងថា ពេលនេះជាពេលដែលល្អបំផុតរបស់ប្រជាជនអង់គ្លេស។ យើងម្នាក់ៗសុទ្ធតែចង់ឲ្យគេនឹកចាំ អំពី “ពេលដែលល្អបំផុត”របស់យើង។ សម្រាប់សាវ័កពេត្រុសវិញ ពេលដែលល្អបំផុតរបស់គាត់ ប្រហែលជាពេលដែលគាត់បានប្រកាសថា “យើងខ្ញុំក៏បានជឿ ហើយដឹងថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពិត”(យ៉ូហាន ៦:៦៩)។ ទោះជាយ៉ាងណាក៏ដោយ ជួនកាល យើងឲ្យតម្លៃខ្លួនឯង ដោយផ្អែកទៅលើកំហុសរបស់យើង។ បន្ទាប់ពីលោកពេត្រុសបានប្រកែកជាច្រើនដងថា គាត់មិនស្គាល់ព្រះយេស៊ូវ គាត់ក៏បានចេញទៅ ហើយក៏ទួញយំ ដោយចិត្តដ៏ល្វីងជូរចត់(ម៉ាថាយ ២៦:៧៥ យ៉ូហាន ១៨)។ យើងម្នាក់ៗសុទ្ធតែមានចំណុចខ្វះខាត ក្នុងទំនាក់ទំនង ក្នុងការតយុទ្ធនឹងអំពើបាប និងក្នុងភាពស្មោះត្រង់ចំពោះព្រះ គឺមិនខុសពីលោកពេត្រុសទេ។ ប៉ុន្តែ ពេលយើងមានកំហុស ឬបរាជ័យ គឺមិនមានន័យថា យើងអស់ផ្លូវកែនោះទេ។…
Read articleពាក្យសម្តីប្រកបដោយប្រាជ្ញា
តើសាច់ដុំអ្វី ដែលខ្លំាងជាងគេ ក្នុងរាង្គកាយមនុស្ស? អ្នកខ្លះឆ្លើយថា សាច់ដុំអណ្តាតខ្លាំងជាងគេ តែយើងពិបាកនឹងកំណត់ថា សាច់ដុំណា ដែលខ្លាំងជាងគេ ព្រោះសាច់ដុំនីមួយៗ មិនធ្វើការតែម្នាក់ឯងទេ។ ប៉ុន្តែ យើងអាចដឹងថា អណ្តាតជាសាច់ដុំដ៏ខ្លាំង។ វាជាសាច់ដុំដ៏តូចទេ តែអាចធ្វើឲ្យមានការខូចខាតជាច្រើន។ សរីរាង្គដ៏តូច និងសកម្មមួយនេះជួយឲ្យយើងញាំអាហារ លេប ដឹងរស់ជាតិ ហើយចាប់ផ្តើមការរំលាយអាហារ តែយើងចេះតែប្រើវា ដើម្បីនិយាយអ្វីដែលយើងមិនគួរនិយាយ។ គេបានប្រើអណ្តាត ដើម្បីនិយាយបញ្ជោរ ជេរ កុហក់ អួត និងវាយប្រហារអ្នកដទៃ ។ល។ ដូចនេះ តើអណ្តាតជាសាច់ដុំ ដែលគ្រោះថ្នាក់ណាស់មែនទេ? ប៉ុន្តែ គេក៏អាចប្រើអណ្តាត ធ្វើការល្អជាច្រើន។ ពេលយើងបានទទួលការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ អណ្តាតអាចផ្លាស់ប្រែទៅជាឧបករណ៍ដ៏ល្អក្រៃលែង។ យើងអាចប្រើអណ្តាត ដើម្បីនិយាយអំពីភាពសុចរិត(ទំនុកដំកើង ៣៥:២៨) និងភាពយុត្តិធម៌របស់ព្រះ(៣៧:៣០)។ យើងអាចប្រើអណ្តាត និយាយអំពីសេចក្តីពិត(១៥:២) បង្ហាញសេចក្តីស្រឡាញ់(១យ៉ូហាន ៣:១៨) និងសារភាពបាបនៅចំពោះព្រះ(១យ៉ូហាន ១:៩)។ យើងអាចប្រើអណ្តាតឲ្យមានប្រយោជន៍បំផុត គឺដូចដែលបទគម្ពីរសុភាសិត ១២:១៨ បានចែងថា “សម្តីរបស់មនុស្សប្រាជ្ញជាថ្នាំផ្សះវិញ”។ ព្រះទ្រង់បានបង្កើតអណ្តាតយើងមក ដើម្បីនាំមកនូវការប្រោសឲ្យជា ដល់អ្នកដទៃ …
Read article