យុថ្ការបស់យើង
បន្ទាប់ពីអ្នកស្រីអេស្តេឡា ភីហ្វ្រម(Estella Pyfrom) បានចូលនិវត្តន៍ ក្នុងអាជីពជាគ្រូបង្រៀន គាត់បានទិញឡានក្រុងមួយគ្រឿង។ គាត់ក៏បានដំឡើងតុ សម្រាប់ដាក់កំព្យូទ័រជាច្រើនគ្រឿង នៅក្នុងឡានក្រុងនោះ។ សព្វថ្ងៃនេះ គេបានដាក់ឈ្មោះឲ្យឡានក្រុងរបស់គាត់ថា “ឡានក្រុងដែលមានគំនិតភ្លឺថ្លា” ដោយសារគាត់បានបើកបរវា ទៅរកក្មេងៗដែលងាយរងគ្រោះ ក្នុងខ័ណ្ឌផាម ប៊ីច រដ្ឋផ្លូរីដា ដើម្បីឲ្យពួកគេធ្វើកិច្ចការដែលគ្រូដាក់ឲ្យ និងសិក្សាអំពីបច្ចេកវិទ្យាក្នុងឡានគាត់។ អ្នកស្រីអេស្តេឡាកំពុងជួយឲ្យក្មេងទាំងនោះមានលំនឹង និងក្តីសង្ឃឹមក្នុងជីវិត ដើម្បីកុំឲ្យពួកគេបោះបង់ចោលក្តីស្រមៃ សម្រាប់ពេលអនាគត។ ក្នុងសតវត្សរ៍ទី១ សហគមន៍គ្រីស្ទបរិស័ទបានទទួលរងការគំរាមកំហែង ដោយទុក្ខវេទនា និងការបាក់ទឹកចិត្ត។ បានជាអ្នកនិពន្ធព្រះគម្ពីរហេព្រើបានសរសេរសំបុត្របង្រៀន និងលើកទឹកចិត្តគ្រីស្ទបរិស័ទទាំងនោះ កុំឲ្យបោះបង់ចោលសេចក្តីជំនឿ ដែលជាក្តីសង្ឃឹមចំពោះពេលអនាគត(២:១)។ ក្តីសង្ឃឹមរបស់ពួកគេ គឺជាជំនឿលើព្រះ ដែលនាំឲ្យបានសេចក្តីសង្រ្គោះ និងចូលនគរស្ថានសួគ៌ ហើយអាចរកបាន ក្នុងអង្គព្រះយេស៊ូវគ្រីស្ទ និងក្នុងការលះបង់របស់ទ្រង់។ ពេលដែលព្រះយេស៊ូវយាងឡើងស្ថានសួគ៌ បន្ទាប់ពីទ្រង់មានព្រះជន្មរស់ឡើងវិញ គឺមានន័យថា ទ្រង់បានការពារក្តីសង្ឃឹម សម្រាប់ពេលអនាគត(៦:១៩-២០)។ ការសុគត ការមានព្រះជន្មរស់ឡើងវិញ និងការវិលត្រឡប់របស់ទ្រង់ ទៅនគរស្ថានសួគ៌វិញ បានផ្តល់នូវការធានា និងលំនឹងដល់ជីវិតគ្រីស្ទបរិស័ទ គឺដូចជាយុថ្កា ដែលគេបានទំលាក់ចុះ នៅក្នុងសមុទ្រ ដើម្បីការពារនាវាមិនឲ្យរសាត់អណ្តែតទៅឆ្ងាយ។ ក្តីសង្ឃឹមដែលទ្រង់ប្រទាន សម្រាប់ពេលអនាគត…
Read articleមើលទៅឯភ្នំ!
ខ្ញុំចូលចិត្តដើរតាមផ្លូវលំមួយខ្សែ ក្នុងឧទ្យាន នៅក្បែរផ្ទះខ្ញុំ។ មានកន្លែងមួយដែលខ្ញុំដើរទៅដល់ មានទេសភាពថ្មខ្សាច់ពណ៌ក្រហម ដែលនៅខាងក្រោយ មានកំពូលភ្នំស្រួចៗដ៏ធំសម្បើម កម្ពស់ជាង ៤៣០០ម៉ែត្រ។ ជួនកាល ពេលខ្ញុំដើរកាត់កន្លែងនោះ ដោយមានបញ្ហាជាច្រើននៅក្នុងចិត្ត ខ្ញុំក៏បានមើលទៅផ្លូវលំដ៏ធំ និងរៀបស្មើនោះ។ បើសិនជាគ្មាននរណាម្នាក់ នៅក្បែរនោះទេ ខ្ញុំនឹងឈប់ ហើយសូត្រទំនុករបស់ស្តេចដាវីឌឮៗ។ គេដាក់ចំណងជើងឲ្យទំនុកនេះថា “ចម្រៀងនៃអ្នកឡើងភ្នំ”(ទំនុកដំកើង ១២០-១៣៤) ដែលកាលពីសម័យបុរាណ ប្រជាជនអ៊ីស្រាអែលតែងតែច្រៀងទំនុកមួយនេះ ខណៈពេលដែលពួកគេដើរតាមផ្លូវ ទៅទីក្រុងយេរូសាឡិម ដើម្បីចូលរួមពិធីបុណ្យធំៗទាំងបីរបស់អ៊ីស្រាអែល ដែលគេតែងប្រារព្ធធ្វើរៀងរាល់ឆ្នាំ។ ទំនុកដំកើង ជំពូក ១២១ បានចាប់ផ្តើម ដោយពាក្យថា “ខ្ញុំនឹងងើបភ្នែកមើលទៅឯភ្នំ តែសេចក្តីជំនួយជួយដល់ខ្ញុំមកពីណា សេចក្តីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី”(ខ.១-២)។ ព្រះអាទិករទ្រង់មិនមែនជាអង្គបុគ្គលដែលគង់នៅឆ្ងាយពីយើងទេ តែទ្រង់ជាអ្នករួមដំណើរជាមួយយើង ដែលតែងតែគង់នៅជាមួយយើង ហើយមិនដែលងោកងុយ ក៏មិនដែលផ្ទំលក់ ទោះយើងស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ(ខ.៣-៧) ទ្រង់ដឹកនាំ ហើយការពារយើង ក្នុងដំណើរជីវិត “ក្នុងពេលបច្ចុប្បន្ន និងជារៀងរាបដរាប”(ខ.៨)។ ក្នុងវិថីជីវិតដ៏វែងឆ្ងាយ ភ្នែករបស់យើង ត្រូវផ្តោតទៅលើព្រះ ដែលជាប្រភពនៃជំនួយរបស់យើង។ ពេលដែលយើងបាក់ទឹកចិត្ត យើងអាចនិយាយឮៗថា…
Read articleរៀនមិនចេះឈប់
សឺរល(Sheryl) ចូលចិត្តអានសៀវភៅខ្លាំងណាស់។ ពេលដែលអ្នកដទៃកំពុងរវល់មើលទូរទស្សន៍ ឬលេងហ្គេមវីដេអូ ភ្នែករបស់នាងបានផ្តោតទៅលើទំព័រសៀវភៅយ៉ាងជក់ចិត្ត។ នាងមានភាពឧស្សាហ៍ដូចនេះតាំងពីក្មេង។ ជាញឹកញាប់ ឪពុកម្តាយរបស់នាង បាននាំនាងទៅលេងម្តាយមីងរបស់ពួកគាត់ដែលជាម្ចាស់បណ្ណាគារមួយ។ នៅទីនោះ សឺរលតែងអង្គុយលើភ្លៅលោកតាអេឌ(Ed) ហើយគាត់ក៏បានអានសៀវភៅឲ្យស្តាប់ ដោយណែនាំនាងឲ្យស្គាល់ភាពអស្ចារ្យ និងភាពសប្បាយរីករាយ ដែលមានក្នុងសៀវភៅទាំងឡាយ។ កាលពីប៉ុន្មានសតវត្សរ៍មុន មានយុវជនម្នាក់ឈ្មោះ ធីម៉ូថេ បានទទួលការដឹកនាំ ឲ្យដើរតាមផ្លូវនៃការរៀនសូត្រ។ ក្នុងសំបុត្រចុងក្រោយរបស់សាវ័កប៉ុល គាត់បានទទួលស្គាល់ថា លោកធីម៉ូថេបានទទួលការណែនាំពីជីដូន និងម្តាយរបស់គាត់ ឲ្យសិក្សាព្រះគម្ពីរ(២ធីម៉ូថេ ១:៥)។ បន្ទាប់មក សាវ័កប៉ុលក៏បានលើកទឹកចិត្តធីម៉ូថេ ឲ្យបន្តរៀន និងនៅជាប់ក្នុងព្រះបន្ទូលព្រះ ព្រោះគាត់បានស្គាល់បទគម្ពីរទាំងប៉ុន្មាន តាំងពីក្មេង(២ធីម៉ូថេ ៣:១៤-១៥)។ សម្រាប់អ្នកជឿព្រះ យើងមិនគួរឈប់រៀនសូត្រខាងវិញ្ញាណឡើយ ព្រោះវាជួយឲ្យយើងមានអំណរ និងលូតលាស់ក្នុងជីវិតខាងវិញ្ញាណ។ ការអាន និងការរៀនព្រះគម្ពីរអាចជាផ្នែកដ៏ធំមួយ នៅក្នុងការរៀនសូត្រខាងវិញ្ញាណ តែយើងក៏ត្រូវការអ្នកដទៃលើកទឹកចិត្ត និងបង្រៀនយើងផងដែរ។ តើនរណាជួយឲ្យអ្នកលូតលាស់ខាងវិញ្ញាណ? ហើយតើមាននរណាខ្លះ ដែលអ្នកអាចជួយឲ្យលូតលាស់ខាងវិញ្ញាណ? កាលណាយើងជួយអ្នកដទៃឲ្យលូតលាស់ គឺមានន័យថា យើងកំពុងមានការដឹងគុណ និងសរសើរដំកើងព្រះ ហើយពង្រឹងទំនាក់ទំនងរបស់យើងជាមួយទ្រង់ ឲ្យកាន់តែរឹងមាំឡើង។-Dennis Fisher
Read articleតើអំពល់អ្វីដល់អ្នក?
ជួនកាល ខ្ញុំអាចមានការបាក់ទឹកចិត្ត នៅក្នុងការខិតខំសម្រេចគោលដៅ ពេលដែលបានដឹងថា អ្នកដទៃបានសម្រេចគោលដៅនោះបានមុន ឬបានទទួលលទ្ធផលល្អជាងខ្ញុំ។ ខ្ញុំងាយនឹងមានការបាក់ទឹកចិត្តដូចនេះ ហេតុនេះហើយ ខ្ញុំក៏បានរំឭកខ្លួនឯងឲ្យបានញឹកញាប់ថា ព្រះទ្រង់បានប្រទានដល់ខ្ញុំ នូវអ្វីៗគ្រប់យ៉ាងដែលខ្ញុំត្រូវការ ដើម្បីសម្រេចនូវកិច្ចការ ដែលទ្រង់សព្វព្រះទ័យឲ្យខ្ញុំធ្វើ។ បានសេចក្តីថា ខ្ញុំមិនចាំបាច់ត្រូវមានថវិការច្រើនជាងមុន ឬចាំបាច់ត្រូវមានការធានាថា ខ្ញុំនឹងទទួលជោគជ័យនោះឡើយ។ ខ្ញុំក៏មិនចាំបាច់ត្រូវមានបរិយាកាសការងារល្អជាងមុខ ឬមានការងារថ្មីដែរ។ ខ្ញុំក៏មិនត្រូវការការយល់ព្រម ឬការអនុញ្ញាតពីអ្នកដទៃ ហើយក៏មិនត្រូវការសុខភាពល្អ ឬពេលវេលាច្រើនជាងមុនទេ។ ព្រះទ្រង់អាចប្រទានឲ្យខ្ញុំនូវរបស់ទាំងនេះ តែខ្ញុំមានអ្វីៗដែលខ្ញុំត្រូវការហើយ ដ្បិតកាលណាទ្រង់ចាត់ឲ្យខ្ញុំ បំពេញកិច្ចការអ្វីមួយ នោះទ្រង់ក៏ប្រទាននូវធនធាន មិនឲ្យខ្ញុំខ្វះអ្វីឡើយ។ អ្វីដែលខ្ញុំត្រូវធ្វើនោះ គឺត្រូវប្រើពេលវេលា និងអំណោយទាន ដែលទ្រង់បានប្រទាន ដើម្បីធ្វើជាព្រះពរដល់អ្នកដទៃ និងថ្វាយសិរីល្អដល់ទ្រង់។ ព្រះយេស៊ូវ និងលោកពេត្រុសក៏ធ្លាប់បានសន្ទនាគ្នា អំពីបញ្ហានេះផងដែរ។ បន្ទាប់ពីបានចម្អិនអាហារពេលព្រឹក នៅលើឆ្នេរសមុទ្រកាលីឡេ ព្រះយេស៊ូវបានប្រាប់លោកពេត្រុស អំពីការអ្វីដែលនឹងកើតឡើង នៅចុងបញ្ចប់នៃជីវិតគាត់។ លោកពេត្រុសក៏បានចង្អុលទៅសាវ័កម្នាក់ទៀតរបស់ទ្រង់ ដោយទូលសួរទ្រង់ថា “តើអ្នកនោះនឹងបានដូចម្តេចទៅ?” ព្រះយេស៊ូវទ្រង់ក៏បានឆ្លើយថា “តើអំពល់អ្វីដល់អ្នក?” នេះជាសំណួរដែលខ្ញុំចាំបាច់ត្រូវសួរខ្លួនឯង នៅពេលណាខ្ញុំប្រៀបធៀបខ្លួនឯង និងអ្នកដទៃ។ ហើយខ្ញុំត្រូវឆ្លើយប្រាប់ខ្លួនឯងថា “វាមិនមែនជាអ្វីដែលខ្ញុំត្រូវខ្វល់ទេ”។ កិច្ចការដែលខ្ញុំត្រូវធ្វើនោះ…
Read articleកុំអស់សង្ឃឹម
ការធ្វើម្ហូប អាចក្លាយជាកិច្ចការដ៏គួរឲ្យធុញទ្រាន់ បើសិនជាខ្ញុំធ្វើវាមួយថ្ងៃបីដង ជារៀងរាល់ថ្ងៃ ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍។ ខ្ញុំអាចនឿយហត់ នឹងការបកសម្បក ចិត កាត់ ហាន់ និងលាយគ្រឿង រួចរង់ចាំឲ្យម្ហូបឆ្អិន។ ប៉ុន្តែ ខ្ញុំមិនដែលហត់នឿយនឹងការញាំអាហារទេ! តាមពិត ការញាំអាហារគឺជាអ្វីដែលមនុស្សជាទូទៅចូលចិត្ត ទោះបីជាយើងត្រូវធ្វើជារៀងរាល់ថ្ងៃក៏ដោយ។ សាវ័កប៉ុលបានបង្រៀនអំពីការសាបព្រោះ និងច្រូតកាត់ផល ព្រោះគាត់បានដឹងថា យើងអាចមានការនឿយណាយ នឹងធ្វើការល្អ(កាឡាទី ៦:៧-១០)។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ”(ខ.៩)។ ការស្រឡាញ់ខ្មាំងសត្រូវ ការប្រៀនប្រដៅកូន ឬអធិស្ឋានឥតឈប់ឈរ មិនមែនជាការងាយស្រួលទេ។ ទោះជាយ៉ាងណាក៏ដោយ ការច្រូតកាត់ផលល្អ ដែលយើងសាបព្រោះ គឺមិនគួរឲ្យធុញទ្រាន់ទេ! តើយើងនឹងមានអំណរប៉ុណ្ណា ពេលយើងឃើញសេចក្តីស្រឡាញ់ឈ្នះទុក្ខព្រួយ ឬឃើញក្មេងៗដើរតាមផ្លូវរបស់ព្រះ ឬបានដឹងថា ការអធិស្ឋានរបស់យើងបានទទួលការឆ្លើយតប។ ការចម្អិនអាហារអាចចំណាយពេលជាច្រើនម៉ោង ប៉ុន្តែ តាមធម្មតា ក្រុមគ្រួសាររបស់ខ្ញុំញាំអាហារជុំគ្នា ដោយចំណាយពេលយ៉ាងយូរ២០នាទី។ តែការទទួលផលខាងវិញ្ញាណ គឺមានរយៈពេលអស់កល្បជានិច្ច។ ដរាបណា យើងនៅមានពេលនៅឡើយ ចូរយើងធ្វើការល្អ ហើយរង់ចាំទទួលព្រះពរពីព្រះ តាមពេលដែលទ្រង់បានកំណត់។ នៅថ្ងៃនេះ…
Read articleកម្លាំងនៅក្នុងភាពស្ងប់រម្ងាប់
ក្នុងអំឡុងពេលដើមដំបូង នៃជីវិតរបស់ខ្ញុំ ជាគ្រីស្ទបរិស័ទ ខ្ញុំបានធ្វើការប្តេជ្ញាចិត្តរស់នៅ ក្នុងជីវិតថ្មី តែទន្ទឹមនឹងនោះ ខ្ញុំក៏បានឆ្ងល់ផងដែរថា តើខ្ញុំអាចរស់នៅក្នុងរយៈពេលមួយឆ្នាំ ដោយមិនវិលបែរទៅរកផ្លូវចាស់ ដែលមានពេញដោយអំពើបាបដែរឬទេ? ប៉ុន្តែ បទគម្ពីរនិក្ខមនំ ១៤:១៤ បានជួយលើកទឹកចិត្តខ្ញុំថា “ព្រះយេហូវ៉ាទ្រង់នឹងច្បាំងជំនួសអ្នករាល់គ្នា ឯអ្នករាល់គ្នានឹងនៅតែស្ងៀមវិញ”(និក្ខមនំ ១៤:១៤)។ លោកម៉ូសេបានថ្លែងនូវពាក្យលើកទឹកចិត្តនេះ ទៅកាន់ពួកអ៊ីស្រាអែល ពេលដែលពួកគេទើបតែបានភៀសខ្លួនចេញពីរបបទាសភាព ក្នុងនគរអេស៊ីព្ទ ហើយស្តេចផារ៉ោនក៏កំពុងតែលើកទ័ពដេញតាមពួកគេពីក្រោយ ធ្វើឲ្យពួកគេមានការភ័យខ្លាច និងបាក់ទឹកចិត្ត។ កាលខ្ញុំនៅមានជំនឿក្មេងខ្ចីក្នុងព្រះគ្រីស្ទ ខ្ញុំបានជួបការល្បួងជាច្រើន ក្នុងការរស់នៅ តែបទគម្ពីរនេះបានលើកទឹកចិត្តខ្ញុំ ឲ្យ “នៅតែស្ងៀមវិញ”។ សព្វថ្ងៃនេះ ប្រហែលជា៣៧ឆ្នាំក្រោយមក ខ្ញុំកំពុងរស់នៅក្នុងស្ថានភាព ដែលមានពេញដោយភាពតប់ប្រម៉ល់ បានជាខ្ញុំត្រូវនៅស្ងៀម ហើយស្ងប់រម្ងាប់ ដូចកាលពីមុន ដោយទុកចិត្តទ្រង់ ក្នុងជីវិតជាគ្រីស្ទបរិស័ទ។ គឺដូចដែលអ្នកនិពន្ធទំនុកដំកើង បានប្រាប់យើង ឱឈប់បង្អង់សិន ដោយដឹងថា ព្រះទ្រង់ជាព្រះនៃយើង(ទំនុកដំកើង ៤៦:១០)។ ពេលយើងនៅតែស្ងៀម យើងមានឱកាសពិចារណាអំពីព្រះ ដោយដឹងថា “ព្រះអង្គជាទីពឹងជ្រក ក៏ជាកំឡាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន”(ខ.១)។ ពេលយើងនៅតែស្ងៀម យើងអាចមើលឃើញភាពកម្សោយរបស់ខ្លួនឯង ហើយទទួលស្គាល់ថា យើងត្រូវចុះចូលនឹងព្រះ។…
Read article