មនុស្សដែលមិនសមទំនង
អ្នកស្រីហ្វេននី ខេមប៊ល(Fanny Kemble) ជាតារាភាពយន្តអង់គ្លេស ដែលបានផ្លាស់ទីលំនៅ មកសហរដ្ឋអាមេរិក ក្នុងដើមទសវត្សរ៍ឆ្នាំ ១៨០០ ហើយក៏បានរៀបការជាមួយម្ចាស់ចំការម្នាក់ ឈ្មោះ ភាស បាត់ធ្លើ(Pierce Butler) នៅភាគខាងត្បូងនៃសហរដ្ឋអាមេរិក។ អ្នកស្រីហ្វេននីមានចិត្តអរសប្បាយ ក្នុងការរស់នៅ ដោយសារទ្រព្យសម្បត្តិទទួលបានពីចំការនោះ តែក្រោយមក គាត់ក៏បានបាត់អំណរ ពេលដែលបានដឹងថា ខ្លួនកំពុងមានភាពហ៊ឺហារ នៅលើគំនរទុក្ខរបស់ពួកទាសករ ដែលកំពុងធ្វើការក្នុងចំការរបស់ស្វាមីគាត់។ អ្នកស្រីហ្វេននីក៏បានលែងលះស្វាមីរបស់គាត់ បន្ទាប់ពីគាត់បានសរសេរកំណត់ហេតុរៀបរាប់ អំពីភាពសាហាវព្រៃផ្សៃ ដែលពួកទាសករច្រើនតែបានទទួលរង។ គេក៏បានចែកផ្សាយកំណត់ហេតុរបស់គាត់យ៉ាងទូលំទូលាយ ក្នុងចំណោមអ្នកប្រឆាំងនឹងរបបទាសភាព ហើយកំណត់ហេតុនោះត្រូវបានគេបោះពុម្ពផ្សាយ ក្នុងឆ្នាំ ១៨៦៣ ដោយមានចំណងជើងថា កំណត់ហេតុរបស់គេហដ្ឋាន ក្នុងចំការមួយ នៅរដ្ឋចចចាហ៍ ពីឆ្នាំ១៨៣៨ ដល់១៨៣៩ ។ ដោយសារអតីតភរិយារបស់ម្ចាស់ទាសករម្នាក់នេះ ប្រឆាំងនឹងរបបទាសភាព គេក៏បានហៅគាត់ថា “អ្នកប្រឆាំងរបបទាសភាព ដែលមិនសមទំនង”។ ក្នុងរូបកាយព្រះគ្រីស្ទ ជាញឹកញាប់ ព្រះទ្រង់បានធ្វើឲ្យយើងមានការភ្ញាក់ផ្អើល ដោយការអស្ចារ្យ។ ជាទៀងទាត់ ទ្រង់បានប្រើមនុស្ស និងស្ថានភាព ដែលមិនសមទំនង ដើម្បីសម្រេចបំណងព្រះទ័យរបស់ទ្រង់។ គឺដូចដែលសាវ័កប៉ុលបានសរសេរថា “ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកីយ៍នេះ…
Read articleចាញ់បោកចរន្តទឹក
ក្នុងសៀវភៅដែលមានចំណងជើងថា ខួរក្បាលដ៏អាថ៌កំបាំង អ្នកនិពន្ធផ្នែកវិទ្យាសាស្រ្ត ឈ្មោះ សានខា វេដានថាម(Shankar Vedantam) បានធ្វើការពិពណ៌នា អំពីថ្ងៃដែលគាត់បានចេញទៅហែលទឹកកម្សាន្ត។ នៅថ្ងៃនោះ ទឹកមានសភាពស្ងប់ ហើយថ្លាល្អ បានជាគាត់មានអារម្មណ៍ថា ខ្លួនគាត់ជាមនុស្សខ្លាំង និងមានមោទនភាព ដែលបានហែលទឹកបានចម្ងាយឆ្ងាយ យ៉ាងងាយស្រួល។ គាត់ក៏បានសម្រេចចិត្តហែលទឹកចេញពីឆ្នេរ ទៅរកទឹកជ្រៅ។ ប៉ុន្តែ គាត់មិនអាចហែលត្រឡប់មកវិញបាន ទោះព្យាយាមយ៉ាងណាក៏ដោយ។ តាមពិត គាត់បានចាញ់បោកចរន្តទឹក។ គាត់មានភាពងាយស្រួលនៅក្នុងការហែល ទៅរកទឹកជ្រៅ មិនមែនដោយសារកម្លាំងរបស់គាត់ទេ តែគឺដោយសារគាត់បានហែលតាមបណ្តោយខ្សែទឹកហូរ ដោយមិនដឹងខ្លួន។ ក្នុងទំនាក់ទំនងរបស់យើងជាមួយព្រះ ក៏អាចមានបញ្ហាកើតឡើងដូចនេះផងដែរ។ “ការចាក់បណ្តោយ” អាចនាំឲ្យយើងគិតថា ខ្លួនឯងខ្លាំងខុសពីការពិត។ ពេលជីវិតយើងមានភាពស្រួល យើងច្រើនតែគិតថា ភាពសុខស្រួលនោះ គឺបានមកពីកម្លាំង ឬសមត្ថភាពរបស់យើង។ យើងប្រែជាមានអំណួត និងទុកចិត្តខ្លួនឯង។ ប៉ុន្តែ ទាល់តែយើងមានបញ្ហា ទើបយើងដឹងថា ខ្លួនឯងមានកម្លាំង និងសង្ឃឹមតិចប៉ុណ្ណា។ បញ្ហានេះក៏បានកើតឡើងចំពោះពួកអ៊ីស្រាអែលផងដែរ។ ព្រះទ្រង់មានផែនការប្រទានពរពួកគេ ឲ្យមានជ័យជម្នះផ្នែកកងទ័ព សន្តិភាព និងភាពសម្បូរសប្បាយ។ ប៉ុន្តែ ពួកគេគិតថា ខ្លួនបានទទួលជ័យជម្នះនោះ ដោយសារកម្លាំងខ្លួនឯង…
Read articleនៅលើភ្នំដ៏ឆ្ងាយ
ជាញឹកញាប់ ខ្ញុំបាននឹកឃើញអនុស្សាវរីយ ពេលដែលកូនៗរបស់ខ្ញុំនៅពីក្មេង។ ខ្ញុំនៅចាំថា កាលនោះ យើងមានទម្លាប់ក្រោកពីព្រលឹម។ ជារៀងរាល់ពេលព្រឹក ខ្ញុំតែងតែដើរចូលបន្ទប់គេងរបស់ពួកគេ ហើយដាស់ពួកគេឲ្យក្រោកឡើង ដោយហៅឈ្មោះពួកគេ ដោយសម្លេងដ៏ស្រទន់ ហើយប្រាប់ពួកគេថា ដល់ពេលក្រោកពីគេងហើយ។ ពេលខ្ញុំអានបទគម្ពីរ ដែលនិយាយអំពីការដែលលោកអ័ប្រាហាំ ក្រោកពីព្រលឹម ដើម្បីធ្វើតាមបង្គាប់របស់ព្រះ ខ្ញុំក៏បាននឹកចាំ អំពីពេលដែលខ្ញុំទៅដាស់កូនៗរបស់ខ្ញុំ ឲ្យក្រោកពីព្រលឹម ហើយខ្ញុំក៏ចង់ដឹងផងដែរថា តើលោកអ័ប្រាហាំមានអារម្មណ៍ទុក្ខព្រួយយ៉ាងណា ពេលដែលគាត់ត្រូវដាស់អ៊ីសាក់ ឲ្យក្រោកពីគេង ដើម្បីរៀបចំខ្លួន ទៅថ្វាយយញ្ញបូជា តាមបង្គាប់របស់ព្រះ។ បន្ទាប់មក ពេលទៅដល់កន្លែងថ្វាយយញ្ញបូជា លោកអ័ប្រាហាំក៏បានចងកូនប្រុសគាត់ ដាក់នៅលើអាសនា ប៉ុន្តែ ព្រះទ្រង់ក៏បានប្រទានសត្វចៀមមួយក្បាល ឲ្យគាត់ធ្វើយញ្ញបូជាជាជំនួសវិញ។ ជាច្រើនឆ្នាំក្រោយមក ព្រះទ្រង់ក៏បានប្រទាននូវយញ្ញបូជាមួយទៀត ដែលជាយញ្ញបូជាចុងក្រោយបង្អស់ ដែលជាព្រះរាជបុត្រាទ្រង់។ ចូរយើងពិចារណាថា ព្រះវរបិតាទ្រង់មានអារម្មណ៍ពិបាកយ៉ាងណា ពេលទ្រង់លះបង់ព្រះរាជបុត្រាតែមួយ ដែលទ្រង់ស្រឡាញ់ជាទីបំផុត! ហើយទ្រង់បានឆ្លងកាត់នូវការពិបាកទាំងអស់នេះ ដោយសារទ្រង់ស្រឡាញ់យើងរាល់គ្នា។ សរុបមក យើងមិនចាំបាច់សង្ស័យទៀតទេថា ព្រះទ្រង់ស្រឡាញ់យើងឬអត់។-Joe Stowell
Read articleកិច្ចការដែលសំខាន់បំផុត
ក្នុងអំឡុងពេលកម្មវិធីថ្វាយបង្គំព្រះ នៅព្រះវិហារ ខ្ញុំបានសង្កេតឃើញទារកម្នាក់ ដែលឪពុករបស់វាកំពុងអង្គុយពរ នៅលើកៅអីនៅជួរខាងមុខខ្ញុំ ប្រហែលបីបួនជួរ។ ពេលដែលទារកដ៏តូចនោះអើតមើលមកក្រោយ រំលងស្មារបស់ឪពុកវា ខ្ញុំឃើញកែវភ្នែកវាបើកធំៗ មើលមកសមាជិកពួកជំនុំទាំងឡាយ ដោយចម្ងល់។ វាបានញញឹមដាក់មនុស្សមួយចំនួន ទាំងហៀរទឹកមាត់កក្លាក់ ហើយវាក៏បានដាក់ម្រាមដៃរបស់វា ចូលក្នុងមាត់ តែវាមិនដែលភ្លេចបៀបមេដៃរបស់វាឡើយ។ ខ្ញុំក៏បានបង្វែរអារម្មណ៍ចេញពីការអធិប្បាយរបស់លោកគ្រូគង្វាល ខណៈពេលដែលភ្នែករបស់ខ្ញុំចេះតែចង់ងាកមើលទារក ដ៏គួរឲ្យស្រឡាញ់ម្នាក់នេះ ម្តងហើយម្តងទៀត។ ក្នុងការរស់នៅ ជាធម្មតា យើងអាចជួបការរំខានគ្រប់បែបគ្រប់សណ្ឋាន។ តាមព្រះគម្ពីរលូកា យើងឃើញថា មានពេលមួយនាងម៉ាថាត្រូវចំណាយពេលស្តាប់ព្រះយេស៊ូវមានបន្ទូល ជាមួយនាងម៉ារាប្អូនស្រីរបស់នាង តែការរវល់រៀបចំម្ហូបអាហារ បម្រើទ្រង់ គឺជាការរំខានមិនឲ្យនាងនៅស្តាប់ព្រះបន្ទូលទ្រង់។ ពេលនោះ នាងម៉ារានៅតែបន្តផ្តោតចិត្តស្តាប់ទ្រង់ ដោយមិនឲ្យអ្វីរំខាននាងឡើយ។ នាងម៉ារា “បានអង្គុយស្តាប់ព្រះបន្ទូល នៅទៀបព្រះបាទព្រះអម្ចាស់”(លូកា ១០:៣៩)។ ពេលនាងម៉ាថារអ៊ូរ ដោយសារនាងម៉ារាមិនបានជួយកិច្ចការនាង ព្រះយេស៊ូវក៏បានមានបន្ទូលថា “ម៉ាថាៗអើយ នាងព្រួយចិត្តខំប្រឹងរៀបចំធ្វើអីច្រើនម៉្លេះ មានសេចក្តីតែ១ទេ ដែលសំរាប់ត្រូវការ ឯម៉ារា នាងបានរើសចំណែកយ៉ាងល្អ ដែលមិនត្រូវយកចេញពីនាងឡើយ”(ខ.៤១-៤២)។ ព្រះបន្ទូលព្រះយេស៊ូវត្រង់ចំណុចនេះ បានរំឭកយើងថា ទំនាក់ទំនង ដែលយើងមានជាមួយទ្រង់ គឺសំខាន់ជាងការរវល់ដទៃទៀត ដែលយើងប្រហែលជាកំពុងផ្តោតចិត្ត។ កិច្ចការល្អៗ អាចធ្វើឲ្យយើងខកខានមិនបានធ្វើកិច្ចការដែលសំខាន់បំផុត។…
Read articleចាប់ផ្តើមពីចំណុចនេះទៅ!
នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៤៤ ពេលដែលទ័ពអាមេរិក និងពួកសម្ព័ន្ធមិត្តបានសម្រុកចូលទឹកដីប្រទេសបារាំង មានមេបញ្ជាការអាមេរិកបីនាក់ បានរត់ទៅផ្តុំគ្នា នៅក្នុងរណ្តៅគ្រាប់ផ្លោង នៅឯឆ្នេរសមុទ្រយូតាស ក្នុងខេត្តនរមេនឌី ប្រទេសបារាំង។ ដោយសារទឹកសមុទ្របានជោរឡើងលិចឆ្នេរ ធ្វើឲ្យនាវារបស់ពួកគេឈប់នៅឆ្នេរសមុទ្រ ដោយមិនចំាកន្លែងដែលបានព្រៀងទុក ក្នុងផែនការ ដូចនេះ អ្នកទាំងបីក៏បានធ្វើការសម្រេចចិត្តទាំងប្រថុយថា ពួកគេនឹងធ្វើការវាយសម្រុកចេញពីទីតាំងនោះតែម្តង។ ដូចនេះ ពួកគេចាំបាច់ត្រូវប្រយុទ្ធ ចេញពីចំណុចចាប់ផ្តើមដ៏ពិបាក។ លោកសូលក៏ធ្លាប់ជាប់នៅកន្លែងដ៏ពិបាក ដែលគាត់ចាំបាច់ត្រូវធ្វើការសម្រេចចិត្ត បន្ទាប់ពីបានជួបព្រះយេស៊ូវ នៅតាមផ្លូវ ទៅក្រុងដាម៉ាស(កិច្ចការ ៩:១-២០)។ ភ្លាមៗនោះ ព្រះទ្រង់ក៏បានបើកបង្ហាញឲ្យគាត់ភ្ញាក់ដឹងខ្លួនថា គាត់បានជ្រើសរើសយកទីតាំង និងទិសដៅនៃជីវិតខុសហើយ ដូចនេះ ជីវិតរបស់គាត់កាលពីមុន គឺគ្មានតម្លៃទេ។ ការបោះជំហានទៅមុខ អាចមានការពិបាក ហើយតម្រូវឲ្យមានការខិតខំធ្វើកិច្ចការដែលពិបាក។ ប៉ុន្តែ លោកសូលក៏បានឆ្លើយតបទៅទ្រង់វិញថា “ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្តេច?”(ខ.៦)។ ជាញឹកញាប់ យើងច្រើនតែជាប់ខ្លួន នៅកន្លែងដ៏ពិបាក ខុសពីការរំពឹងទុក។ យើងប្រហែលជាលិចលង់នៅក្នុងបំណុល មានការខ្វះខាតផ្នែករូបកាយ ឬកំពុងតែរងទុក្ខ ដោយសារទម្ងន់នៃអំពើបាបរបស់យើង។ ប៉ុន្តែ ទោះនៅថ្ងៃនេះ ព្រះគ្រីស្ទបានរកយើងឃើញ ក្នុងមន្ទីរឃុំឃាំង ឬក្នុងរាជវាំង ឬមួយទ្រង់បានទតឃើញយើងមានការប្រេះបែក…
Read articleការអ្វីដែលយើងធ្វើ
លោករ៉ចជើរ អេបឺត(Roger Ebert) ជាអ្នកកាសែតដែលពូកែរិះគន់ខ្សែភាពយន្តល្បីៗ។ គាត់ក៏បានទទួលពានរង្វាន់ភូលីតហ្សឺរ សម្រាប់ការរិះគន់ខ្សែភាពយន្ត។ ពេលគាត់ទទួលមរណៈភាព មានអ្នកកាសែតម្នាក់ ដែលជាមិត្តរួមអាជីពបានសរសេរ អំពីគាត់ថា “លោកអេបឺតជាមនុស្សមានឈ្មោះល្បី មានកិត្តិយស ហើយមានគេចូលចិត្តច្រើន គាត់ក៏ពូកែធ្វើបទសម្ភាសន៍ ជាមួយនឹងតួកុនល្បីៗផង តែទន្ទឹមនឹងនោះ គាត់មិនដែលភ្លេចសារៈសំខាន់នៃកិច្ចការរបស់គាត់ ក្នុងការពិនិត្យមើលខ្សែភាពយន្ត។ បានជាគាត់ពិនិត្យមើលខ្សែភាពយន្តទាំងនោះ ដោយភាពក្លៀវក្លា និងភាពឆ្លាតវ័យយ៉ាងខ្លាំង”។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំអំពីសាវ័កប៉ុល។ គាត់មិនដែលភ្លេចសារៈសំខាន់នៃកិច្ចការ ដែលព្រះទ្រង់បានហៅឲ្យគាត់ធ្វើឡើយ។ គាត់តែងតែផ្តោតទៅលើព្រះគ្រីស្ទ ថែមទាំងមានចិត្តក្លៀវក្លាជានិច្ច នៅក្នុងទំនាក់ទំនងជាមួយព្រះគ្រីស្ទ។ ទោះជាគាត់ត្រូវជជែកជាមួយពួកទស្សនវិទូ នៅក្រុងអាថែន ឬជួបគ្រោះថ្នាក់សំពៅលិច នៅសមុទ្រ ឬជាប់ច្រវ៉ាក់នៅក្នុងគុកក្តី គាត់នៅតែផ្តោតទៅលើការបានស្គាល់ទ្រង់ និងព្រះចេស្តានៃដំណើរដែលទ្រង់រស់ឡើងវិញ ហើយនិងសេចក្តីប្រកបក្នុងការរងទុក្ខរបស់ទ្រង់ ហើយផ្តោតទៅលើការបង្រៀនអំពីទ្រង់(ភីលីព ៣:១០)។ ពេលសាវ័កប៉ុលកំពុងនៅក្នុងគុក គាត់បានសរសេរសំបុត្រថា “បងប្អូនអើយ ខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានសេចក្តីនេះ១ គឺថា ខ្ញុំភ្លេចសេចក្តីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅឯសេចក្តីខាងមុខទៀត ទាំងរត់ដំរង់ទៅឯទី ដើម្បីឲ្យបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះ ក្នុងព្រះគ្រីស្ទយេស៊ូវ”(៣:១៣-១៤)។ ទោះជាគាត់ស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ សាវ័កប៉ុលនៅតែខំមមុលទៅមុខ តាមការត្រាស់ហៅរបស់ព្រះ ក្នុងនាមជាសាវ័ករបស់ព្រះគ្រីស្ទ។ ចូរយើងនៅតែចងចាំជានិច្ច អំពីសារៈសំខាន់ នៃការរស់នៅជាមនុស្ស…
Read article