ព្រះវរបិតាគង់នៅជាមួយខ្ញុំ

មាន​មិត្ត​ភក្តិខ្ញុំម្នា​ក់បាន​ព្យាយា​មជម្នះភាព​ឯ​កកោ  បាន​ជា​នាង​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​នាង​ថា​ “ខ្ញុំ​មាន​អា​រម្មណ៍​ឯកកោមិន​មែនដោយសារ​ ខ្ញុំ​គ្មា​នមិ​ត្ត​ភក្តិនោះទេ។ ខ្ញុំមាន​មិត្ត​ភ​ក្តិច្រើន​ណាស់។ ខ្ញុំដឹងថា​ ខ្ញុំមា​នអ្នកដែលអា​ចនៅក្បែ​រ​ខ្ញុំ លើក​ទឹក​ចិត្ត ហើយ​ជជែកជា​មួយ​គ្នា ព្រម​ទាំង​អា​ចមើ​លថែ​រ​ ហើយ​គិ​ត​ពី​ខ្ញុំ​ផ​ង។ ប៉ុន្តែ ពួក​គេមិ​ន​អា​ច​នៅក្បែ​រខ្ញុំ​ បាន​គ្រប់​ពេលទេ”។     ព្រះ​យេស៊ូវ​ទ្រង់​យ​ល់ច្បា​ស់ អំពី​ភាព​ឯក​កោ​ប្រភេទនេះ​។ ខ្ញុំជឿ​ថា ​ក្នុង​អំឡុង​ពេល​ទ្រង់កំពុងបំ​ពេញ​ព្រះរាជ​កិច្ច​នៅលើផែនដី ទ្រង់​បានទ​ត​ឃើ​ញ​ភាព​ឯ​ក​កោ ក្នុងកែ​វ​ភ្នែក​រ​បស់អ្ន​ក​កើតឃ្លង់ ហើយ​ក៏​បាន​ស្តា​ប់​ឮ​ភាព​ឯកកោ​ ក្នុង​សម្លេង​ដង្ហោ​យ​ហៅ របស់​អ្នក​ពិ​ការ​ភ្នែ​ក។​ ប៉ុន្តែ ជាង​នេះទៅ​ទៀ​ត​ ទ្រង់​ប្រាកដ​ជាបា​ន​ពិសោធន៍​​នឹ​ង​អារម្មណ៍​ឯក​កោ របស់ព្រះអង្គ​​ទ្រង់​ផ្ទា​ល់ ពេល​ដែលមិត្ត​ជិត​ស្និទ្ធរប​ស់ទ្រ​ង់ បាន​រត់​ចោលទ្រង់​អស់(ម៉ាកុស ១៤:៥០)។ ទោះ​ជា​យ៉ាង​ណា​ក៏ដោ​យ ពេល​ទ្រង់​ថ្លែង​ទំនា​យ​ថា ពួក​សាវ័ក​នឹង​រត់​ចោ​លទ្រង់ ទ្រង់​នៅតែ​បង្ហាញនូវ​ទំនុក​ចិត្ត​លើ​ព្រះ​វត្ត​មាន​ព្រះវរ​បិតា។ គឺដូ​ចដែ​លទ្រ​ង់មា​ន​បន្ទូ​លទៅ​កាន់ពួ​កគេថា​ ​“មើល នឹង​មាន​ពេល​វេលា​មក ក៏​មក​ដល់​ហើយ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ដោយ​ខ្លួនៗ ទាំង​ទុក​ខ្ញុំ​ចោល​ឲ្យ​នៅ​តែ​ឯកឯង តែ​ខ្ញុំ​មិន​នៅ​តែ​ឯកឯង​ទេ គឺ​មាន​ព្រះវរបិតា​គង់​ជា​មួយ​នឹង​ខ្ញុំ​ដែរ”(យ៉ូហាន ១៦:៣២)។ បន្ទាប់​ពី​ទ្រង់​បា​ន​មានប​ន្ទូល​មិន​ទាន់បានយូ​រប៉ុន្មាន​ផ​ង ទ្រង់​ក៏បាន​យាងទៅឈើឆ្កាង ដើម្បីសុ​គត​ជួ​សយើងរាល់គ្នា​។ ទ្រង់​បាន​បើក​ផ្លូ​វ ឲ្យ​យើង​រាល់​គ្នា​មាន​ទំនាក់ទំ​ន​ង​ ជាមួយ​ព្រះវរបិតា ហើយ​ក្លាយ​ជាសមាជិកគ្រួ​សារ​ទ្រ​ង់។ ក្នុង​នាមជាមនុស្ស យើងម្នាក់ៗសុទ្ធតែធ្លាប់មានអារម្មណ៍ឯ​ក​កោ។ ប៉ុន្តែ…

Read article
ការបង្កើតរបស់ថ្មី

លោក​ឆាល ហ៊ូភ័រ(Charles Hooper) ចូល​ចិត្តកែ​ឆ្នៃ​កំណាត់ឈើ​ ​ដែល​គេ​លែង​​ឲ្យ​តម្លៃ​។ គាត់បា​នប្រ​មូល​ឈើ​ចា​ស់​ៗ​ ពី​ជង្រុក​ពោត ដែល​គេបា​ន​បោះ​បង់​ចោលតាំង​ពី​យូរ​មក​ហើ​យ។ បន្ទាប់​មក គាត់​ក៏​បាន​កា​ប់​រំលំ​ដើម​សែន និង​ដើម​ស្រល់​ពីរ​បីដើ​ម ដែល​ដុះក្នុង​បរិវេណ​ដី​គាត់ ហើយ​ក៏បា​នចាំង​ដើ​មទាំងនោះដោយ​ផ្ចិត​ផ្ចង់ ឲ្យក្លាយជាឈើជ្រុង ដោយប្រើពូថៅធំ​របស់ជីតា​គា​ត់។ គាត់​ក៏បា​ន​ចាប់ផ្តើ​ម​ស​ង់​ផ្ទះ ដោយ​ប្រើ​ឈើ​ចាស់​លាយ​នឹ​ង​ឈើ​ថ្មីៗ​។ ទី​បំផុត គាត់​ក៏សង់​បា​ន​ផ្ទះដ៏​ធំមួ​យ ដែល​មាន​រូ​បរា​ង្គ​ដ៏ល្អឥតខ្ចោះ​ ​មា​ន​ដើម​ឈរ​អម​សង​ខា​ង  ក្នុង​ក្រុង​ថេនេស៊ី រីជ បាន​ជា​គេថត​រូ​បផ្ទះ​នោះ​ ដាក់ក្នុ​ង​កាត​ប៉ូស្តាល់ជាដើម​​។ គេ​បាន​​ប្រើ​ផ្ទះនោះ​ជា​ផ្ទះ​សំ​ណា​ក់ផ​ង​ និង​សារៈមន្ទីរ​ផង សម្រាប់​ធ្វើ​​ជាកេរមរតក​ដ៏មា​នត​ម្លៃរបស់​គ្រួសា​រគា​ត់។​ សំណង់​អគារ​​នេះបានឈ​រ​នៅយ៉ា​ងមាំ​មួ​ន ដែលជា​កា​រ​រំឭក​ដល់ទស្សន​វិស័យ ជំនាញ និងកា​រ​អ​ត់ធ្ម​ត់​របស់​គាត់ នៅ​ក្នុង​ការ​សាង​សង់​ផ្ទះ​នោះ។ ពេល​សាវ័​ក​ប៉ុល​ស​រសេរ​សំបុ​ត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​ ដែល​នៅ​ទីក្រុងអេភេសូរ អំពីការ​ដែ​ល​ព្រះ​យេ​ស៊ូវ​បា​ន​ប​ង្កើ​ត​ពួក​ជំ​នុំ​ឡើ​ង ដោយ​នាំអ្នក​ជឿ ដែល​ជា​ជន​ជាតិ​យូ​ដា និងអ្ន​កជឿ​ដែ​ល​ជាសាសន៍ដ​ទៃ ឲ្យ​រួម​គ្នាម​ក​តែ​មួយ ក្នុង​ទ្រង់។ គឺ​ដូច​ដែល​គាត់បានចែងថា “​ឥឡូវ​នេះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ នោះ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​នៅ​ឆ្ងាយ បាន​មក​ជិត​វិញ ដោយសារ​ព្រះលោហិត​ទ្រង់”(អេភេសូរ ២:១៣)។ ពួកជំនុំ​ទ្រង់ត្រូវ​បាន​សាងសង់​ឡើង “​លើ​គ្រឹះរបស់​ពួក​សាវ័ក និង​ពួក​ហោរា ហើយ​ព្រះយេស៊ូវគ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ដែល​ដោយសារ​ទ្រង់…

Read article
តើអ្នកគិតថា ខ្លួនមិនសំខាន់ឬ?

យើងកំពុង​រ​ស់នៅ​ ក្នុង​ចំណោម​ម​នុ​ស្ស​៧ពា​ន់​លាន​នាក់ នៅ​លើភ​ព​ដ៏​តូច​មួយ ដែល​មាន​ទីតាំង ក្នុង​ផ្នែក​ដ៏​តូច​មួ​យ នៃ​ប្រព័ន្ធ​ព្រះ​អាទិត្យ។ តាម​ពិត ផែន​ដីរបស់​យើង គ្រាន់​តែ​ជាចំណុច​អុច​ពណ៌​ខៀវ​ដ៏​តូច​ល្អិត​មួ​យ ក្នុង​ចំណោមភ​ព​រា​ប់​ពាន់​លា​ន ក្នុង​អវកាស ដែល​ព្រះ​ទ្រង់បានប​ង្កើត​។​ ភព​ផែនដីដ៏ស្រស់ស្អា​ត និង​អស្ចារ្យ​របស់​យើង ប្រៀប​បាន​នឹង​លំអង​ធូលី​ដ៏តូ​ច នៅលើ​ផ្ទាំងគំនូ​រដ៏ធំគ្មានដែន​កំណត់​នៃច​ក្រវា​ឡ។ ការ​នេះអា​ច​ធ្វើ​ឲ្យ​យើង មាន​អារម្ម​ណ៍ថា​ យើ​ងមិនសំខាន់ ឬ​គ្មាន​ត​ម្លៃ​ទាល់​តែ​សោះ។​ ទោះជាយ៉ា​ង​ណាក៏​ដោ​​យ ព្រះ​បន្ទូលព្រះបា​ន​ចែង​ថា​ យើង​ជាស្នាព្រះហស្ត​ដែល​សំខាន់ និង​មាន​តម្លៃ​បំផុត​ចំពោះទ្រ​ង់។ ព្រះ​ដ៏​អស្ចារ្យនៃ​យើ​ង ដែល​អាច “​វាល់​​ទឹក​ទាំង​ប៉ុន្មាន នៅ​ក្នុង​ទូក​ដៃ​ ហើយ​វាស់​ផ្ទៃ​មេឃ​ដោយ​ចំអាម​ដែរ”(អេសាយ ៤០:១២) ទ្រង់​បាន​រាប់មនុស្ស​ម្នាក់​ៗ​ក្នុង​ភពផែនដីនេះ​ ជាសំ​ខាន់​លើស​អ្វី​ៗ​ទាំង​អ​ស់​ដែល​ ទ្រង់​បាន​ប​ង្កើត ដ្បិត​ទ្រ​ង់បា​ន​ប​ង្កើ​ត​យើងឲ្យ​មាន​រូ​ប​ភាព​ដូ​ចទ្រង់។ ឧទាហរណ៍ ទ្រង់​បានបង្កើត​អ្វីៗគ្រប់យ៉ា​ង ឲ្យយើ​ងបា​ន​អរសប្បាយ​(១ធីម៉ូថេ ៦:១៧)។ ហើយ​សម្រាប់អ្ន​កដែ​ល​បានទទួលជឿ​ព្រះយេ​ស៊ូវ​ជាព្រះស​ង្រ្គោះ ព្រះទ្រង់​មាន​ផែ​ន​ការ​សម្រា​ប់ពួក​គេ​(អេភេសូរ ២:១០)។ ទោះបីជាលោកកិយនេះ​ធំយ៉ា​ង​ណាក៏​ដោ​យ ក៏ព្រះទ្រង់​បាន​យក​ព្រះទ័យ​ទុក​ដាក់​យ៉ាងពិ​សេស​ចំពោះយើ​ង​​ម្នាក់​ៗ​។ បទគម្ពីរ​ទំនុក​ដំ​កើង ជំពូក ១៣៩ បានចែងថា ព្រះ​ទ្រង់ជ្រាបថា​ យើងនឹ​ងនិ​យាយ​អ្វី​ ហើយកំពុង​គិត​អំពី​អ្វី​។ យើង​មិន​អាច​គេច​ចេញ​ពី​ព្រះវ​ត្ត​មាន​ទ្រ​ង់ ហើយ​ទ្រង់​បាន​រៀ​ប​ផែន​ការ​សម្រាប់បង្កើត​ពិភព​លោក​នេះ​ មុនពេល​ដែ​ល​យើង​មិន​ទាន់​កើ​ត។ ចូរ​យើង​កុំមានអា​រម្មណ៍​ថា យើង​មិនមែន​ជា​មនុស្ស​សំខា​ន់នោះ​ឡើ​យ…

Read article
ពន្លឺក្នុងភាពងងឹត

ក្នុងអំឡុ​ងពេល​ដំណើរ​កម្សាន្ត នៅ​ប្រទេស​ពេរូ ខ្ញុំបាន​ទៅ​មើល​រូង​ភ្នំមួ​យ ក្នុង​ចំណោម​រូង​ភ្នំ​ជាច្រើន ដែ​ល​គេ​ឃើ​ញ​មាន នៅ​ទូទាំង​ប្រទេស​មួយ​នេះ​ ដែល​សំបូរ​ទៅដោ​យ​តំប​ន់​ភ្នំ។ អ្នកនាំ​ផ្លូវ​យើង​បា​ន​ប្រាប់​យើង​ថា​ គេ​បាន​ចូល​រុក​រក ក្នុង​រូង​ភ្នំ​ប្រភេទ​នេះ បាន​ជម្រៅ​ជា​ង ១៤គីឡូ​ម៉ែត្រ​ហើយ នៅ​តែមិ​ន​ទាន់​ទៅដ​ល់​បាត​រប​ស់​វា​។ យើង​បាន​ចូល​មើ​ល​សត្វ​ប្រជៀវ​ដ៏​គួ​រ​ឲ្យ​ចា​ប់​ចិត្ត សត្វ​បក្សី​រាត្រី​ចរ និង​ផ្ទាំង​ថ្ម ដែល​មាន​រូប​រាង្គ​ចម្លែ​ក​ៗ​។​ ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ មិន​យូរ​ប៉ុន្មាន យើង​ក៏​បាន​ទៅ​ដ​ល់ក​ន្លែង​ដែល​ងងឹត​ខ្លាំង ធ្វើ​ឲ្យ​យើង​មិន​ហ៊ាន​ចូល​ទៅ​ជ្រៅ​ជាង​នោះ​ទៀ​ត ហើយយើង​ស្ទើរ​តែ​ថប់​ដង្ហើ​មផ​ង បាន​ជាយើ​ង​ប្រញាប់​ចេញ​មក​ក្រៅ​វិញ​។ ខ្ញុំ​មាន​អា​រ​ម្មណ៍​ធូរស្រាលយ៉ា​ងខ្លាំង​ ពេល​ដែល​យើង​បាន​វិ​ល​ត្រឡប់​មក​ខា​ង​ក្រៅរូ​ង​ភ្នំ​ ហើយ​បានឃើញ​ពន្លឺ​ថ្ងៃ​ឡើងវិ​ញ។ បទពិ​សោធន៍​នៅ​ថ្ងៃ​នោះ​ បាន​រំឭ​ក​ខ្ញុំថា​ តើភា​ពងងឹត​នាំ​ឲ្យ​មាន​ការភ័យខ្លា​ចកំ​រិ​តណា​ ហើយ​យើង​ម្នាក់​ៗ​ត្រូវ​កា​រពន្លឺ​ខ្លាំងប៉ុណ្ណា​។ យើង​កំពុងរ​ស់​នៅ​ក្នុ​ង​ពិភព​លោក ដែល​ប្រែ​ជាងងឹត ដោយ​សារ​អំពើ​បាប គឺ​លោកិ​យ​ដែល​បាន​ទាស់​ប្រឆាំ​ងនឹ​ងព្រះដែ​លបានបង្កើត​ខ្លួន។ ហើយ​យើងត្រូវ​ការ​ពន្លឺ​។ ព្រះ​យេស៊ូវ​ទ្រ​ង់​ក៏​បាន​យា​ង​ម​ក  ដើម្បី​ស្អាង​អ្វី​ៗ​ឡើ​ង​វិ​ញ  ជាពិសេសគឺ​ស្រោច​ស្រង់​មនុ​ស្ស​ជា​តិ ឲ្យ​បាន​​ចូល​ទៅ​រស់​នៅក្នុ​ង​ពន្លឺ​របស់ទ្រង់​(យ៉ូហាន ៨:១២)។​ គឺដូចដែលទ្រង់បានមានបន្ទូលថា “ខ្ញុំ​បាន​មក​ក្នុង​លោកីយ៍​ជា​ពន្លឺ​ភ្លឺ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ត្រូវ​នៅ​ក្នុង​សេចក្តី​ងងឹត​ឡើយ”(យ៉ូហាន ១២:៤៦)។ នៅ​ក្នុង​ទ្រ​ង់ យើង​មិនគ្រាន់តែទទួលបាននូវពន្លឺ​នៃសេចក្តី​សង្រ្គោះ​ប៉ុណ្ណោះទេ​ តែ​ថែម​ទាំ​ង​បាន​ទទួ​​លពន្លឺ ដែល​នាំ​ឲ្យ​យើង​ដើរ​តាម​ផ្លូវទ្រ​ង់ កាត់​តាម​ភាពង​ងឹត​ខាង​វិញ្ញាណ​របស់​លោកិយ​។-Bill Crowder

Read article
ការទម្លាក់កំហុសឲ្យគ្នា

ខ្ញុំធ្លាប់​បានទ​ទួលការស្តីបន្ទោស ម្តង​ដោយ​សារមូលហេតុនេះ ម្តង​ដោយ​សារមូលហេតុនោះ​។ ខ្ញុំបានទទួលការស្តីបន្ទោស ដោយសារអំពើបាប បរាជ័យ និងភាពអសមត្ថភា​ពរបស់ខ្ញុំ ដែល​បាននាំឲ្យ​មិត្តភក្តិ និងក្រុមគ្រួសារ(ប្រហែលរួមទាំងអ្នកដទៃទៀត)   មានការសោកសៅ   ថប់បារម្ភ  និងមានអារម្មណ៍ពិបាក។ ពេល​ខ្លះ ខ្ញុំ​ក៏ត្រូវគេបន្ទោស ទោះនោះ​មិ​នមែន​ជាកំហុសរបស់​ខ្ញុំក៏​ដោយ។  ប៉ុន្តែ ជួន​កាល ខ្ញុំក៏​បានចោទប្រកាន់​អ្នកដទៃផងដែរ។ ខ្ញុំ​បានប្រាប់​ខ្លួនឯងថា បើពួ​កគេមិនបានធ្វើអញ្ចឹង​ទេ នោះខ្ញុំក៏មិនមានបញ្ហាដូ​ចនេះដែរ។ ទោះជា​យ៉ាងណាក៏ដោយ ការ​ស្តីបន្ទោស​ធ្វើឲ្យមានការឈឺចាប់។ ប៉ុន្តែ ទោះជា​យើងមានកំហុស ឬអ​ត់ យើងមិ​នត្រូវ ខ្ជះខ្ជាយពេលវេលា និង​កម្លាំង​ចិត្ត​ជា​ច្រើន ក្នុង​ការព្យាយាម​ស្វែងរ​ក​អ្នកទ​ទួលកំហុស​ជំនួស​យើង​ឡើ​យ។ ទោះ​ជាយ៉ា​ងណាក៏​ដោយ ព្រះ​យេស៊ូ​វបានប្រទាន​នូវ​ដំណោះស្រាយមួយ ដែល​ល្អជា​ងនេះ។​​ ទោះទ្រ​ង់​គ្មានបាប​សោះក៏​ដោយ ក៏ទ្រង់​បានទទួលអំពើបាបរបស់លោ​កិយ មកលើ​ព្រះអង្គ​ទ្រង់(យ៉ូហាន ១:២៩)។ យើង​ច្រើន​តែហៅព្រះយេស៊ូវ​ថា កូនចៀ​មស​ម្រាប់យញ្ញបូ​ជា តែទ្រង់ក៏ជា​ពពែចុ​ងក្រោយ សម្រាប់បំបរបង់ ដោយ​សារអំពើរំ​លង​គ្រប់យ៉ាងរបស់លោ​កិយ(លេវីវិន័យ ១៦:១០)។ ពេល​ដែល​យើង​ទទួល​ស្គាល់​អំពើបា​បរបស់យើង ហើយ​អនុញ្ញាតឲ្យព្រះយេស៊ូវ​យក​អំពើបាបនោះចេញពី​យើ​ង នោះយើ​ងមិនចាំបាច់ត្រូវលី​សែង​បន្ទុក​នៃអំ​ពើរំលងរបស់យើ​ង​ទៀតឡើ​យ។ យើង​អាច​ឈប់បន្ទោសអ្ន​ក​ដទៃ ដោយ​សារបញ្ហារបស់​យើ​ង ហើយ​យើងអាច​ឈប់ទ​ទួល​កំហុស ដែល​អ្នក​ដទៃ​បាន​ព្យាយាម​ទម្លាក់​មក​លើ​យើង។ សូមអ​រ​ព្រះគុ​ណព្រះ​យេស៊ូវ ដែល​យើង​ខ្ញុំអាចឈប់ប​ន្ទោស​គ្នាទៅ​វិញទៅ​មក។-Julie Ackerman Link

Read article
អំណោយនៃទឹកភ្នែក

មាន​ពេល​មួយ​ ខ្ញុំបានទូរស័ព្ទ​ទៅ​មិត្តភក្តិខ្ញុំ​ម្នាក់ ដែល​ខ្ញុំបា​នរាប់អា​ន​តាំងពី​យូរ​មក​ហើយ ពេលម្តាយរបស់​គាត់បាន​លា​ចាក​លោក។ ម្តាយ​របស់​គាត់​ជាមិត្តជិត​ស្និទ្ធរបស់ម្តាយខ្ញុំ ហើយ​ពេលនេះ អ្នកទាំងពីរបានលាចា​កលោកហើយ។ ពេលយើ​ងជជែកគ្នា យើងក៏ច្រើន​តែនិ​យាយដល់ចំណុច ដែល​ធ្វើឲ្យយើងស្រ​ក់ទឹកភ្នែក ដោយ​ចិត្តសោក​សង្រេង ដោយ​សារអ្នកស្រីបេត បាន​លាចាកលោកទៅ​​ហើយ ហើយយើង​ក៏បានស្រក់ទឹកភ្នែក​លាយ​សំណើច ពេលដែលយើ​ងនឹកចាំ​ថា គាត់ជា​មនុស្សដែលខ្វល់ពីអ្នកដទៃ ហើយចូ​ល​ចិត្តធ្វើឲ្យគេសប្បាយ​ចិត្ត។ មនុស្ស​ជាច្រើ​ន​ធ្លាប់​ជួប​រឿង ដែល​ធ្វើឲ្យ​ពួកគេយំ​ និងធ្វើ​ឲ្យ​គេ​សើច​​។ តែ​វាជាអំណោយដ៏អស្ចារ្យ ដែលអារម្មណ៍ទុក្ខ​ព្រួយ និង​ក្តីអំណរ អាចនាំឲ្យមានភាពធូរស្បើយផ្លូវចិត្ត និងផ្លូវកាយយ៉ាងដូចនេះ។ ដោយសារ​យើង​ត្រូ​វបានព្រះទ្រង់ប​ង្កើត ឲ្យមានរូបដូចទ្រង់​លោកុប្បត្តិ ១:២៦) ហើយ​មនោ​សញ្ចេត​នាជា​ផ្នែក​ដ៏សំខាន់​មួយ សម្រាប់​វប្ប​ធម៌ស្ទើរ​តែ​ទាំង​អស់ នោះ​ខ្ញុំក៏​បា​នគិតថា​ ព្រះ​យេស៊ូវ​ប្រាកដ​ជាមាន​មនោ​សញ្ចេត​នាដ៏​អស្ចារ្យ​ណាស់​។ តែយើងក៏ដឹងផងដែរថា​ ទ្រង់​ក៏ធ្លាប់​ជួបការឈឺចាប់នៃការសោកសង្រេង​ផង​​ដែរ។ ពេលលោកឡាសា ដែល​ជាមិត្ត​សំឡាញ់ទ្រង់​បាន​ស្លាប់​ ទ្រង់​​ក៏បា​ន​ឃើញ​នាង​ម៉ារាកំពុង​យំ ហើយទ្រ​ង់មា​នការប៉ះពា​ល់ព្រះទ័យ​យ៉ា​​ងខ្លាំង បានជាទ្រង់ក៏បា​នចាប់ផ្តើម​​ព្រះកន្សែង​ផង​ដែរ​(យ៉ូហាន ១១:៣៣-៣៥)។ សមត្ថ​ភាព​ដែ​លយើងមា​ន នៅក្នុងការបង្ហាញ​ចេញនូវអារម្មណ៍រ​បស់​យើង ដោយ​សម្រក់​ទឹកភ្នែក គឺ​ជា​អំណោយទា​ន ហើយព្រះ​ទ្រង់បានកត់ទុកចំនួន​ដំណក់ទឹកភ្នែករបស់យើងដែលបានស្រក់ផង​។   គឺដូច​ដែល​បទ​គម្ពីរ​ទំនុក​ដំកើង   ៥៦:៨   បាន​ចែង​ថា​  “​ទ្រង់​រាប់​អស់​ទាំង​ការ​សាត់​អណ្តែត​​របស់​ទូលបង្គំ សូម​ទ្រង់​ដាក់​អស់​ទាំង​ទឹក​ភ្នែក​របស់​ទូលបង្គំ ទុក​នៅ​ក្នុង​ដប​នៃ​ទ្រង់ ទឹក​ភ្នែក​ទាំង​នោះ តើ​មិន​កត់​ទុក​ក្នុង​បញ្ជី​ទ្រង់​ទេ​ឬ​អី”។ តែ​ព្រះ​ទ្រង់បា​នសន្យាថា ថ្ងៃណាមួ​យ…

Read article