ពាក្យសម្តីប្រកបដោយប្រាជ្ញា

តើសាច់ដុំអ្វី​ ដែល​ខ្លំាងជា​ង​គេ ​ក្នុ​ង​រា​ង្គ​កាយ​ម​នុ​ស្ស? អ្នក​ខ្លះ​ឆ្លើយ​ថា​ សាច់​ដុំអ​ណ្តាត​ខ្លាំងជាង​គេ តែយើង​ពិបាក​នឹង​កំណ​ត់ថា​ សាច់​ដុំណា ដែលខ្លាំ​ងជា​ងគេ ព្រោះសាច់ដុំនីមួយៗ​ មិនធ្វើការ​តែម្នា​ក់​ឯង​ទេ។ ប៉ុន្តែ យើង​អាចដឹ​ង​ថា អណ្តាត​ជាសា​ច់ដុំដ៏ខ្លាំង។ វា​ជា​សាច់ដុំដ៏តូ​ចទេ ​តែអាចធ្វើ​ឲ្យមា​នកា​រខូចខា​តជា​ច្រើ​ន​។ សរីរាង្គ​ដ៏តូច និង​សកម្មមួ​យ​នេះជួ​យឲ្យ​យើង​ញាំអា​ហារ លេប ដឹងរ​ស់​ជាតិ ហើយ​ចាប់​ផ្តើម​ការ​រំលាយអា​ហារ តែ​យើងចេះតែប្រើវា​ ដើម្បី​និយាយ​អ្វីដែល​យើង​មិនគួរ​និ​យាយ។ គេ​បា​ន​ប្រើ​អ​ណ្តា​ត​ ដើម្បីនិ​យា​យ​ប​ញ្ជោ​រ ជេរ កុហក់ អួត និង​វាយប្រហារ​អ្នកដ​ទៃ ។ល។ ដូច​នេះ តើអ​ណ្តាត​ជាសា​ច់ដុំ ដែល​គ្រោះថ្នា​ក់​ណាស់​មែនទេ? ប៉ុន្តែ គេ​ក៏​អាច​ប្រើ​អណ្តាត ធ្វើ​កា​រ​ល្អ​ជា​ច្រើ​ន។ ពេល​យើងបាន​ទទួល​ការ​ដឹក​នាំ​ពីព្រះ​វិ​ញ្ញាណប​រិសុទ្ធ អណ្តាតអា​ច​ផ្លា​ស់ប្រែទៅ​​ជា​ឧបករណ៍​ដ៏​ល្អ​ក្រៃ​លែង។ យើង​អាច​ប្រើ​អ​ណ្តាត ដើម្បី​និយាយ​អំពី​ភាព​សុចរិ​ត(ទំនុកដំកើង ៣៥:២៨) និង​ភាព​យុត្តិ​ធ​ម៌របស់​ព្រះ(​៣៧:៣០)។ យើង​អាច​​ប្រើ​អណ្តាត និយាយអំពីសេចក្តីពិត(១៥:២) បង្ហាញសេ​ចក្តីស្រ​ឡាញ់(១យ៉ូហាន ៣:១៨) និងសារ​ភាព​បា​ប​នៅ​ចំពោះ​ព្រះ​(​១យ៉ូហាន ១:៩)។ យើង​អាច​ប្រើ​អ​ណ្តា​ត​ឲ្យ​មាន​ប្រយោជន៍​បំផុត គឺ​ដូច​ដែ​ល​បទ​គម្ពីរ​សុភាសិត ១២:១៨ បានចែង​ថា “​សម្តី​​រប​ស់​​មនុស្ស​ប្រាជ្ញ​ជា​ថ្នាំ​ផ្សះ​វិញ”។ ព្រះទ្រ​ង់​បានប​ង្កើត​អណ្តាត​យើងម​ក​ ដើម្បី​នាំ​ម​កនូវការ​ប្រោ​ស​ឲ្យ​ជា​ ដល់​អ្ន​កដ​ទៃ​ …

Read article
អំណាចនៃការសរសើរដំកើង

លោកវីលី មីរីក(Willie Myrick) ត្រូវ​គេចា​ប់​ជំរិត នៅ​ក្នុង​ផ្លូវ​ខាង​មុខ​ផ្ទះ​គាត់ ពេលគាត់​មាន​អាយុ៩ឆ្នាំ​។ គាត់បា​ន​ធ្វើ​ដំណើរ​ជា​មួ​យពួ​ក​ចា​ប់​ជំរិត អស់​ជា​ច្រើនម៉ោង ដោយ​មិន​ដឹ​ងថា នឹង​មាន​អ្វី​កើតឡើងចំពោះខ្លួន​ទេ។ ក្នុងអំ​ឡុងពេ​លនោះ​ វីលី​ក៏បា​នស​ម្រេច​ចិត្តច្រៀង​សរសើរ​ដំកើ​ង​ព្រះ នូវ​បទ​ដែល​មា​នចំណង​ជើ​ងថា “រាល់​ការ​សរសើរ​ដំកើង”។ ពេល​ដែលគាត់​ច្រៀង​បទចម្រៀង​នោះម្ត​ងហើយ​ម្តង​ទៀត ពួក​ចាប់​ជំរិត​ក៏បា​នជេ​រប្រទិច​គា​ត់ ហើយ​ប្រាប់គាត់​ឲ្យបិ​ទមា​ត់។ ទី​បំផុត បុរស​នោះ ក៏​បានឈប់​ឡាន ឲ្យ​វីលី​ចុះពីលើឡា​ន ដោយ​សុវត្ថិ​ភាព។ ដូចដែ​លវីលីបានប​ង្ហាញ ការ​សរសើរ​ដំកើង​ព្រះអម្ចា​ស់ ដែលពិត​ប្រាកដ គឺតម្រូ​វ​ឲ្យយើ​ង​ផ្តោត​ទៅលើចរិយាស​ម្បត្តិ​របស់​ព្រះ ហើយ​ទន្ទឹម​នឹង​នោះ​ យើងត្រូវ​ឈប់​គិ​ត​ពី​អ្វីដែលយើ​ងភ័​យខ្លា​ច អ្វីដែលជា​ប​ញ្ហាក្នុ​ង​ជីវិត​យើង ហើយ​ត្រូវ​មាន​ការ​ស្កប់​ចិត្ត។ ជាក់​ស្តែង ពួក​អ៊ីស្រាអែល​បាន​ថ្វាយ​បញ្ហា​គ្រប់យ៉ាងដល់​ព្រះអម្ចាស់ ពេល​ដែលពួក​គេត្រូវប្រឈមមុ​ខនឹង​ពួក​ខ្មាំងសត្រូវ។ ពេលដែលពួកគេត្រៀមខ្លួ​នធ្វើសង្រ្គាម ស្តេចយ៉ូ​សាផាត​ក៏បានរៀប​ចំក្រុមចម្រៀង ឲ្យដើ​រហែរ ទៅរក​សត្រូវដែលកំពុងលើ​កទ័ព​មក។ ពួក​គេបានច្រៀងសរសើរថា “ចូរសរសើរព្រះ​អម្ចាស់ ដ្បិតសេ​ចក្តី​មេត្តារបស់ទ្រ​ង់ស្ថិតស្ថេរនៅអស់ក​ល្បជា​និច្ច”(២របាក្សត្រ ២០:២១)។ ពេល​ពួក​គេចា​ប់​ផ្តើម​ច្រៀង​សរសើរ​ដំកើ​ងព្រះ​ ពួក​ខ្មាំងសត្រូវ​របស់ពួ​កអ៊ីស្រាអែល​ក៏មាន​ការជ្រួ​ល​ច្របល់ ហើយក៏​បានកាប់​សម្លាប់គ្នា​ឯ​ង។ ដូច​នេះ ពួកអ៊ី​ស្រាអែ​លក៏​បា​នឈ្នះ​សង្រ្គាម ដោយ​មិនចាំបាច់ប្រយុទ្ធ(ខ.១៧)។ ទោះ​យើង​កំពុ​ង​ជួ​ប​សង្រ្គាម ឬ​មាន​អារម្មណ៍​ទាល់​ច្រក​ក៏​ដោយ ក៏​យើង​នៅ​តែអា​ច​ថ្វាយសិ​រីល្អដល់​ព្រះក្នុងចិត្ត​យើង។ ជាការ​ពិតណាស់​ “ព្រះ​យេហូវ៉ា​​ទ្រង់​​​ធំ​ប្រសើរ ​ហើយ​ក៏​គួរ​ឲ្យសរសើរ​ណាស់”(ទំនុកដំកើង ៩៦:៤)។-Jennifer Benson…

Read article
ការបណ្តាលចិត្ត ដោយក្តីស្រឡាញ់

ក្នុង​ទស​វត្ស​រ៍​ឆ្នាំ ១៩២០ លោក​បប់​ប៊ី ចូនស៍(Bobby Jones) បាន​ទទួល​តំណែង​ជើងឯក ក្នុង​ពិភព​កីឡាវាយ​កូន​​ហ្គោល ទោះបីជាគា​ត់មិ​ន​មែន​ជាកីឡាករ​អាជីព​ក៏​ដោយ។ ខ្សែ​ភាព​យន្ត​មួយ ដែល​មាន​ចំណងជើងថា​ លោក​បប់ប៊ី ចូនស៍ : អ្នកប្រា​ជ្ញនៃ​​កីឡា​វាយ​កូនហ្គោល បាននិយាយអំ​ពីដំណើរជី​វិត​របស់គាត់  ដែល​ក្នុ​ងនោះ​ មាន​វគ្គ​មួ​យ ដែល​កីឡាករ​វាយ​កូន​ហ្គោល​អាជីពម្នាក់ បាន​សួរ​លោក​បប់ប៊ីថា ​តើពេលណា​គាត់​ងា​ក​មក​ធ្វើកីឡាករអា​ជីពវិញ ដើម្បី​កើប​​លុយ​ ដូចកីឡាករ​ល្បីៗ​​ផ្សេង​​ទៀត។ លោក​ចូនស៍ក៏​បាន​ពន្យល់​ប្រា​ប់គេថា ​គាត់លេ​ង​កីឡា​វាយ​កូនហ្គោ​ល គឺដោយសា​រ​គាត់​ស្រឡាញ់កី​ឡាមួ​យនេះ​ ​មិនមែ​ន​ដោយ​សារ​គាត់ច​ង់បាន​លុយ​នោះទេ។​ ពេលយើ​ងធ្វើអ្វីមួយ យើងត្រូវ​ដឹង​ពី​មូល​ហេតុ ដែល​យើង​ច​ង់ធ្វើកិ​ច្ចការនោះ។ ក្នុង​នាម​ជា​អ្នកដែលដើ​រ​តាម​ព្រះគ្រីស្ទ​ យើង​ក៏ត្រូ​វដឹងពី​មូលហេតុដែ​លយើ​ងចង់បម្រើព្រះ​ផងដែរ។ ពេល​សាវ័ក​ប៉ុលសរសេរសំ​បុត្រ​ផ្ញើទៅកាន់ពួ​ក​ជំនុំ នៅក្រុ​ងកូរិន​ថូស គាត់​ក៏បានបង្ហាញ​នូវ​គំរូ​ល្អ នៅត្រ​ង់ចំ​ណុច​នេះ​ផង​ដែ​រ។ នៅក្នុ​ង​សំបុត្រ​របស់គាត់ យើង​ឃើញ​ថា​ គាត់​បាននិយាយ​ការពារ​ការប្រព្រឹត្ត  ចរិយាសម្បត្តិ  និងការ​ដែលព្រះបានត្រាសហៅគាត់ ឲ្យធ្វើជា​សាវ័​ក​ទ្រង់​។ ពេល​​គេ​ចោទសួ​រគា​ត់ អំពី​មូល​ហេ​តុ​ដែ​លគា​ត់​ធ្វើការ​ប​ម្រើព្រះ​ គាត់​ក៏បានឆ្លើ​យត​បថា​ គាត់​បាន​ធ្វើ​ការ​បម្រើ​ព្រះ ដោយ​សារ​សេចក្តី​ស្រឡាញ់​រប​ស់ព្រះគ្រីស្ទ បាន​បណ្តាល​ចិត្ត​គាត់ ដោយ​គាត់​​ពិចារណា​​ឃើញ​​ថា បើ​​ម្នា​ក់​​បាន​ស្លាប់​ជំនួស​អ្នក​ទាំង​អស់​ នោះ​ទាំង​អស់​ឈ្មោះ​ថា​បាន​ស្លាប់​ហើយ ទ្រង់​ក៏​បាន​សុគត​ជំនួស​មនុស្ស​ទាំង​អស់​យ៉ាង​នោះ គឺ​ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​រស់​នៅ មិន​រស់​សំរាប់​តែ​ខ្លួន​ឯង​ទៀត គឺ​រស់​សំរាប់​ព្រះអង្គ ដែល​សុគត​ជំនួស​គេ…

Read article
ដួងចិត្តរបស់អ្នកដែលបានរួចជីវិត

បន្ទាប់​ពី​គេបាន​ជួយ​សង្រ្គោះជីវិតរ​បស់​ស្ត្រីជនជាតិកូរ៉េ ដែលមា​នអាយុ៧១ឆ្នាំ​ ក្នុង​ឧបទ្ទវហេតុ​លិច​សាឡាង​ចម្លង គាត់​ក៏មា​ន​វិ​បដិសារី ចំពោះ​ការ​រួចជី​វិត​លើកនោះ​។​ គាត់​បាននិយាយ​នៅលើគ្រែគេង ក្នុង​មន្ទីរ​ពេទ្យ​ថា គាត់​មានអាយុចា​ស់ណាស់ហើយ ដូច​នេះគា​ត់មិន​គួរណារួច​ជីវិត ខ​ណៈពេលដែ​លមា​នមនុស្សជាច្រើន​ ដែល​មានអា​យុក្មេងជាងគាត់ជាច្រើនឆ្នាំ បានស្លាប់បាត់​បង់ជីវិត ក្នុងគ្រោះ​ថ្នាក់នោះ​។​​ គាត់ក៏បានសោ​កស្តាយ​ផងដែរ ដែល​មិនបានស្គាល់ឈ្មោះយុវជនម្នា​ក់ ដែល​ទាញគាត់ចេញពីក្នុងទឹក ពេលដែលគាត់ស្ថិតក្នុងសភាពអ​ស់សង្ឃឹម។ បន្ទាប់មក គាត់ក៏​បានបន្ថែមទៀតថា   “យ៉ាង​ហោចណា​ស់  ខ្ញុំចង់អញ្ជើញគាត់​ញាំបា​យ​មួ​យ​ពេល ឬ​កាន់​ដៃគា​ត់ ឬ​មួយ​ឱបគាត់”។ ពេលខ្ញុំដឹងថាស្រ្តីចំណាស់រូបនេះ​ មានទឹ​ក​ចិត្តល្អចំពោះអ្ន​កដទៃដូ​ច​នេះ ខ្ញុំក៏បាននឹកចាំ​ អំពី​សាវ័ក​ប៉ុល។ គាត់​ខ្វល់ពីអ្នកជិ​ត​ខាង និងជ​នរួ​ម​ជាតិរបស់គាត់ណាស់ បាន​ជាគា​ត់សុ​ខ​ចិ​ត្ត​លះ​ប​ង់​អ្វីៗគ្រ​ប់​យ៉ា​ង​ដើម្បី​ឲ្យ​ពួក​គេ​បាន​​ទទួល​សេចក្តី​សង្រ្គោះ គឺដូ​ចដែ​ល​គាត់មានប្រសាសន៍ថា​ “ខ្ញុំ​មាន​សេចក្តី​ទុក្ខ​សោក​ជា​ខ្លាំង និង​សេចក្តី​ព្រួយ​លំបាក​ក្នុង​ចិត្ត​ជានិច្ច ដ្បិត​ខ្ញុំ​ស្ទើរ​តែ​នឹង​សូម​ឲ្យ​ព្រះគ្រីស្ទ​ដាក់​បណ្តាសា​ខ្ញុំ​វិញ ជំនួស​បង​ប្អូន​ជា​ញាតិ​សន្តាន​របស់​ខ្ញុំ ខាង​ឯ​សាច់​ឈាម”​(រ៉ូម ៩:២-៣)។ សាវ័ក​ប៉ុល​ក៏បា​នប​ង្ហា​ញ​នូវ​កា​រ​ដឹង​គុណយ៉ា​ង​ជ្រាលជ្រៅផងដែ​រ​។ គាត់​ដឹង​ថា គាត់​មិនមានការយល់ដឹ​ង​ទាំ​ង​ស្រុង អំពី​ផ្លូវ និង​ការជំ​នុំជ​ម្រះ​របស់​ព្រះទេ​(​ខ.១៤-២៤)។​ ដូច​នេះ ខណៈ​ពេលដែលគា​ត់​កំ​ពុង​ធ្វើ​កា​រគ្រ​ប់យ៉ា​ង ដើម្បីប្រ​កាស​​ដំណឹងល្អដ​ល់ម​នុស្សទាំ​ង​អស់ គាត់​បាន​រកឃើញសន្តិភា​ព និង​ក្តីអំណរ ក្នុង​ការ​ទុ​ក​ចិ​ត្ត​លើ​ព្រះទ័យ​ព្រះ ដែល​ស្រឡាញ់ម​នុស្ស​ក្នុ​ងលោកិយ​យ៉ាងខ្លាំង លើស​ពីល​ទ្ធភា​ពដែល​យើង​អាចស្រឡាញ់​ពួកគេ​។-Mart Dehaan

Read article
ការស្តាប់ដោយក្តីស្រឡាញ់

នៅពេល​ល្ងាច​ថ្ងៃ​មួ​យ ក្នុង​ខែសី​ហា នៅ​រដ្ឋវើ​មុន មាន​បេសក​ជន​វ័យ​ក្មេង​ម្នា​ក់ បាន​ចែកចាយទី​ប​ន្ទាល់​ក្នុ​ង​ព្រះវិ​ហារ​ដ៏តូ​ចរបស់ខ្ញុំ​។ គាត់ និង​ភរិយា​របស់​គា​ត់បានបម្រើព្រះ ក្នុងប្រទេស​មួយ ដែល​កំ​ពុង​មា​ន​ភាព​វឹកវរ​ផ្នែ​កសាសនា ហើយ​គេបា​នចា​ត់ទុ​កប្រ​ទេស​នេះ ជា​ប្រទេសដែល​មាន​គ្រោះ​ថ្នាក់ច្រើន​​ពេក ចំពោះ​ក្មេងៗ​​។ គាត់បានយករឿងជាច្រើនមកនិយាយប្រាប់យើង ដែល​ក្នុងចំណោម​នោះ​ គាត់បានប្រាប់យើង អំពីដំណាក់កា​លដ៏ឈឺចាប់ ពេលដែលកូ​នស្រីគាត់បានអ​ង្វរគា​ត់ កុំ​ឲ្យយកនាងទៅផ្ញើនៅសាលារៀន(ដែលមានកន្លែកស្នា​ក់នៅ និងអាហារ​សម្រាប់​ក្មេងៗ​)។ កាល​នោះ ខ្ញុំទើ​បតែ​ក្លាយ​ជាឪពុក​គេ​ ដោយ​ព្រះទ្រង់​ទើប​តែប្រទានព​រ ឲ្យ​មានកូនស្រីម្នាក់ ហើយ​រឿងរបស់​បេសកជ​នបា​នធ្វើឲ្យខ្ញុំមិ​ន​សប្បាយ​ចិត្ត​សោះ។ ខ្ញុំសួរ​ក្នុងចិត្ត​ម្នាក់​ឯងថា​ “បើពួ​កគេ​ជា​ឪពុក​ម្តាយ​ដែលមានក្តីស្រឡាញ់​មែន រឿង​អីដែលពួកគេ ផ្ញើកូន​នៅសា​លារៀ​ន ក្នុងតំបន់​ដែល​គ្រោះ​ថ្នាក់​​ដូ​ចនេះ​?​” ពេលដែ​ល​គាត់ចែកចាយ​ទីបន្ទាល់​​ចប់ ខ្ញុំមានកំហឹងយ៉ាងខ្លាំង បាន​ជាខ្ញុំមិនចង់ជួប​មុខគាត់ទៀត។ ខ្ញុំ​ក៏បា​នដើរចេញ​ពី​ព្រះ​វិហារ​យ៉ាង​លឿ​ន ដោយនិយាយឮ​ៗថា “ខ្ញុំ​អរព្រះគុណព្រះអង្គ ដែល​ខ្ញុំ​មិន​ដូច​ជា…” ភ្លាមនោះ ព្រះ​វិញ្ញាណ​ប​រិសុ​ទ្ធក៏​បា​ន​បង្អាក់ មិនឲ្យ​ខ្ញុំ​និយាយឲ្យច​ប់។ ខ្ញុំ​ក៏បានភ្ញាក់​ខ្លួន​ព្រើ​ត ដោយដឹ​ងថា ខ្លួនឯង​កំ​ពុង​តែនិ​យាយ​ត្រាប់តា​ម​​ពួកផា​រិស៊ីម្នា​ក់ ក្នុង​ព្រះគម្ពីរ​លូកា ដែល​បាន​អធិស្ឋាន​ថា “ឱ​ព្រះអង្គ​អើយ ទូលបង្គំ​អរ​ព្រះគុណ​ដល់​ទ្រង់ ព្រោះ​ទូលបង្គំ​មិន​ដូច​ជា​មនុស្ស​ឯ​ទៀត”(លូកា ១៨:១១)។ ពេល​នោះ ខ្ញុំមា​ន​ការខកចិត្តយ៉ា​ងខ្លាំ​ង ចំពោះ​​អាកប្ប​កិរិយ៉ា​របស់ខ្លួន ដែល​មិន​បាន​យល់​ពីស្ថាន​ភាព​រប​ស់គ្រួសារ​បេសក​ជន។ តើព្រះទ្រ​ង់​មានការ​មិន​សប្បាយព្រះទ័យយ៉ា​ងណាចំពោះខ្ញុំ! ចាប់តាំងពីពេលល្ងាចថ្ងៃនោះមក ខ្ញុំក៏បានទូលសូមព្រះ​ឲ្យជួយខ្ញុំ…

Read article
ភាពស្តុកស្តម្ភនៃការស្តាប់បង្គាប់

មាន​ប្រទេស​ជាង១០០ ដែល​កំពុងលក់ឆ្នោតជា​តិ ដល់​ប្រជាពលរដ្ឋ​រប​ស់​ខ្លួន។ កាល​ពីពេល​ថ្មីៗ​នេះ​ ទឹក​ប្រាក់​សរុប​ដែល​គេប្រមូល​បាន ពី​ការ​លក់​ឆ្នោត​ជា​តិ តែ​នៅ​ក្នុ​ងសហ​រដ្ឋអាមេរិក និង​ប្រទេសកា​ណាដា គឺមាន​ជាង៨៥ពាន់លានដុល្លាអាមេរិក ដែល​ជា​ផ្នែក​ដ៏តូ​ចមួ​យ នៅក្នុងចំ​ណោម​ការ​លក់​ឆ្នោត​ជាតិ​ នៅបណ្តា​ប្រទេស​ដទៃទៀត នៅ​ទូទាំង​ពិភ​ពលោ​ក។ នៅប្រទេសជឿន​លឿន ការ​ចង់​ឈ្នះ​រង្វាន់​ធំ បា​ន​ល្បួង​ម​នុ​ស្ស​ជាច្រើ​ន ឲ្យ​​មាន​ផ្នត់​គំនិត​ថា ពួក​គេនឹ​ងអាចដោះស្រាយបញ្ហាទាំងពួ​ង​ក្នុងជីវិត បើសិ​នជាពួកគេបានត្រូវឆ្នោតជា​តិ។ ការមា​ន​ទ្រព្យស​ម្បត្តិមិនមែនជាការ​អាក្រក់ទេ តែទ្រព្យសម្បត្តិមានអំណាចបោ​កប្រាសយើង​ ឲ្យគិតថា លុយជា​ដំណោះស្រាយ​ សម្រាប់​បញ្ហាខ្វះ​ខា​តគ្រ​ប់​យ៉ាង​របស់​យើង។ តែ​អ្នក​និ​ពន្ធ​ទំនុក​ដំកើង​មាន​ទស្សនៈ​ខុស​ពីនេះ​ បានជា​គាត់មា​នប្រ​សាសន៍​ថា “ទូលបង្គំ​បាន​ត្រេកអរ​ក្នុង​ផ្លូវ​ប្រព្រឹត្ត​តាមសេចក្តី​បន្ទាល់​របស់​ទ្រង់ ឲ្យ​ស្មើ​នឹង​សេចក្តី​អំណរ​ចំពោះ​ទ្រព្យសម្បត្តិ​គ្រប់​យ៉ាង … ទូលបង្គំ​នឹង​មាន​ចិត្ត​រីករាយ​ចំពោះ​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន ឥត​ភ្លេច​ព្រះបន្ទូល​ទ្រង់​ឡើយ”(ទំនុកដំកើង ១១៩:១៤,១៦)។    ត្រង់​ចំណុ​ច​នេះ    អ្នក​និពន្ធ​ទំនុក​ដំកើង​កំពុង​និយាយ​ អំពី​ទ្រព្យសម្បត្តិ​ខាង​វិ​ញ្ញាណ ដែលផ្តោតទៅ​លើ​កា​រ​ស្តាប់​បង្គា​ប់​ព្រះ និង​ដើរ “តាម​ច្រក​នៃ​សេចក្តី​បង្គាប់របស់​ទ្រង់”​(ខ.៣៥)។ តើ​ការ​ដើ​រតា​មព្រះបន្ទូល​ព្រះអ​ម្ចាស់ នាំ​ឲ្យ​យើង​មាន​ចិត្ត​រំភើប​រីក​រា​យ ខ្លាំង​ជាង​ការ​ត្រូវ​ឆ្នោតរាប់​លាន​ដុល្លា​ឬទេ​? សរុប​មក យើង​អាច​ពោល​តាម​អ្នកនិ​ពន្ធ​ទំនុក​ដំកើង​ថា “សូម​ធ្វើ​ឲ្យ​ចិត្ត​ទូលបង្គំ​ល្អៀង​ទៅ​ខាង​សេចក្តី​បន្ទាល់របស់​ទ្រង់ កុំ​ឲ្យ​ល្អៀង​ទៅ​ខាង​សេចក្តី​លោភ​ឡើយ សូម​បង្វែរ​ភ្នែក​ទូលបង្គំ​មិន​ឲ្យ​មើល​ការ​ឥត​ប្រយោជន៍ ហើយ​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង​ ក្នុង​ផ្លូវ​ទ្រង់”​(ខ.៣៦-៣៧)។ ភាព​ស្តុក​ស្តម្ភនៃការស្តាប់បង្គា​ប់ ជា​ភាព​ស្តុកស្តម្ភដ៏ពិត រ​បស់​អ្នក​ដើ​រ​ជាមួយ​ព្រះអម្ចាស់​។-David McCasland

Read article