មិនមែនល្អតែសម្បកក្រៅ
ក្នុងយុគសម័យ ដែលប្រព័ន្ធផ្សព្វផ្សាយបានគ្របដណ្តប់គ្រប់ផ្នែកទាំងអស់នៃសង្គម ទីប្រឹក្សាផ្នែករូបភាព បានក្លាយជាបុគ្គលដ៏សំខាន់មិនអាចខ្វះបាន។ សីល្បៈករ កីឡាករ អ្នកនយោបាយ និងអ្នកដឹកនាំមុខជំនួញជាច្រើន ចង់ឲ្យពិភពលោកមានទស្សនៈល្អ ចំពោះខ្លួន។ ពួកគេក៏បានជួលទីប្រឹក្សាដែលមានតម្លៃខ្ពស់ ឲ្យផ្តល់យោបល សម្រាប់ការផ្សព្វផ្សាយ ដើម្បីឲ្យអតិថិជន ស្រឡាញ់ និងចូលចិត្តពួកគេ ទោះជួនកាល ពួកគេល្អតែសម្បកក្រៅក៏ដោយ។ តាមពិត អ្វីដែលមនុស្សត្រូវការ មិនមែនជាការតុបតែងលម្អឲ្យស្អាតតែសម្បកក្រៅនោះឡើយ តែអ្វីដែលយើងត្រូវការនោះ គឺការផ្លាស់ប្រែនៅក្នុងចិត្ត។ ភាពខ្វះចន្លោះក្នុងផ្នែកដ៏ជ្រៅបំផុតនៃវិញ្ញាណយើង មិនអាចកែប្រែ ដោយគ្រឿងលម្អខាងសាច់ឈាមបានទេ។ ភាពខ្វះចន្លោះទាំងនោះមានទំនាក់ទំនងដោយផ្ទាល់ នឹងធាតុពិត ដែលមាននៅក្នុងចិត្ត និងគំនិតរបស់យើង ហើយក៏បង្ហាញឲ្យយើងដឹងថា យើងបានដាច់ចេញឆ្ងាយប៉ុណ្ណា ពីភាពគ្រប់លក្ខណ៍ ដែលព្រះបានបង្កើតមក។ ប៉ុន្តែ មនុស្សមិនអាចពឹងផ្អែកលើសមត្ថភាពខ្លួនឯង ដើម្បីសម្រេចនូវការផ្លាស់ប្រែនេះឡើយ។ មានតែព្រះគ្រីស្ទទេ ដែលបានប្រទានយើង នូវការផ្លាស់ប្រែដ៏ពិត ដែលមិនគ្រាន់តែជាការកែប្រែមុខមាត់ ឬរូបរាង្គខាងក្រៅប៉ុណ្ណោះឡើយ។ សាវ័កប៉ុលបានមានប្រសាសន៍ថា អ្នកដែលមានជីវិតអស់កល្បជានិច្ចក្នុងព្រះគ្រីស្ទត្រូវ “ប្រដាប់ខ្លួនដោយមនុស្សថ្មីវិញ ដែលកំពុងតែកែឡើងខាងឯសេចក្តីចេះដឹង ឲ្យបានត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក”(កូល៉ុស ៣:១០)។ បើយើងមានជីវិតថ្មីហើយ នោះមានក្តីសង្ឃឹមដ៏ពោរពេញ! ព្រះគ្រីស្ទកែប្រែយើង ឲ្យក្លាយជាមនុស្សថ្មី នៅក្នុងទ្រង់ គឺមនុស្សដែលមានចិត្តផ្លាស់ប្រែជាថ្មី…
Read articleផ្លូវដ៏អាថ៌កំបាំង
ពេលកូនប្រុសខ្ញុំចាប់ផ្តើមចូលរៀនភាសាចិន ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានឃើញក្រដាសមេរៀនជាច្រើន ដែលគាត់យកមកផ្ទះ នៅថ្ងៃទីមួយ។ ក្នុងនាមជាអ្នកនិយាយភាសាអង់គ្លេសពីកំណើត ខ្ញុំពិបាកនឹងយល់ អំពីទំនាក់ទំនងរវាងតួអក្សរ និងពាក្យសម្រាប់និយាយ ក្នុងភាសាចិន។ ភាសានេះហាក់ដូចជាមានភាពស្មុគ្រស្មាញចំពោះខ្ញុំណាស់ ពោលគឺស្ទើរតែមិនអាចឲ្យខ្ញុំយល់បាន។ ជួនកាល ខ្ញុំមានអារម្មណ៍ថាពិបាកយល់ផងដែរ ពេលដែលខ្ញុំពិចារណា អំពីរបៀបដែលព្រះទ្រង់ធ្វើការ។ ខ្ញុំដឹងថា ទ្រង់បានមានបន្ទូលថា គំនិតទ្រង់មិនដូចគំនិតរបស់យើងរាល់គ្នាទេ ឯផ្លូវរបស់យើងរាល់គ្នាក៏មិនមែនជាផ្លូវរបស់ទ្រង់ដែរ(អេសាយ ៥៥:៨)។ ប៉ុន្តែ ពេលខ្លះ ខ្ញុំនៅតែចង់ដឹងថា ហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យការនេះ ឬការនោះកើតឡើង។ ព្រះបន្ទូលដែលខ្ញុំបានអានជាទៀងទាត់ និងព្រះវិញ្ញាណរបស់ទ្រង់ ដែលគង់នៅក្នុងខ្ញុំ ក៏ជួយឲ្យខ្ញុំរកឃើញដំណោះស្រាយ។ កាលណាខ្ញុំមានសំណួរបែបនេះ ខ្ញុំត្រូវព្យាយាមបន្ទាបខ្លួនចុះ ដោយចាំថា លោកយ៉ូបក៏មិនបានទទួលចម្លើយ សម្រាប់សំណួរទាំងអស់ ដែលគាត់បានសួរដោយចិត្តឈឺចាប់នោះដែរ(យ៉ូប ១:៥,៨)។ គាត់បានព្យាយាមស្វែងយល់ តែព្រះទ្រង់ក៏បានសួរគាត់វិញថា “ឯងដែលប្រកាន់ទោសដូច្នេះ តើនឹងធ្វើឲ្យព្រះដ៏មានគ្រប់ព្រះចេស្តារាងចាលឬ ឯងដែលបន្ទោសដល់ព្រះដូច្នេះ”(៤០:២)។ លោកយ៉ូបក៏បានឆ្លើយ ទាំងចិត្តសោកស្តាយថា “តើនឹងឲ្យទូលបង្គំទូលដល់ទ្រង់ដូចម្តេចបាន ទូលបង្គំនឹងដាក់ដៃខ្ទប់មាត់វិញ”(ខ.៤)។ លោកយ៉ូបនិយាយអ្វីមិនចេញ នៅចំពោះភាពធំឧត្តម្ភរបស់ព្រះ។ ទោះបីជាពេលខ្លះ ផ្លូវរបស់ព្រះហាក់ដូចជាអាថ៌កំបាំង ហើយមិនអាចយល់បានក៏ដោយ ក៏យើងនៅតែអាចដឹងប្រាកដថា ផ្លូវរបស់ទ្រង់ខ្ពស់ជាងផ្លូវរបស់យើង។-Jennifer Benson Schuldt
Read articleផ្លូវចូលទៅរកព្រះ
បច្ចេកវិទ្យាមានប្រយោជន៍ជាច្រើនរាប់មិនអស់ សម្រាប់មនុស្សសម័យថ្មី។ សម្រាប់អ្នកដែលមានអ៊ីនធឺណេតប្រើ ពួកគេអាចបើកមើលអ៊ីនធឺណេត ស្វែងរកពត៌មាន អំពីសុខភាពភ្លាមៗ ហើយពួកគេអាចទំនាក់ទំនងមិត្តភក្តិណាម្នាក់ភ្លាមៗ តាមរយៈទូរស័ព្ទ ផ្ញើសារ ឬតាមរយៈហ្វេសប៊ុកជាដើម។ តែពេលខ្លះ បច្ចេកវិទ្យាក៏អាចធ្វើឲ្យយើងមានការនឿយណាយផងដែរ។ កាលពីថ្ងៃមុន ពេលខ្ញុំចង់បើកមើលគណនីយធនាគារបស់ខ្ញុំ តាមអ៊ីនធឺណេត មានសំណួរសុវត្ថិភាពជាច្រើន ដែលខ្ញុំត្រូវឆ្លើយ មុននឹងគេអនុញ្ញាតឲ្យខ្ញុំចូលមើល។ ដោយសារខ្ញុំមិនចំាច្បាស់ អំពីចម្លើយទាំងអស់នោះ គេក៏បានបិទមិនឲ្យខ្ញុំចូលមើលគណនីយធនាគារបស់ខ្ញុំ នៅពេលនោះតែម្តង។ ម្យ៉ាងទៀត យើងអាចគិតអំពីការពិបាក នៅពេលដែលការទំនាក់ទំនងបានដាច់ ដោយសារទូរស័ព្ទអស់ថ្ម ហើយមិនអាចទំនាក់ទំនងឡើងវិញ ទាល់តែយើងរកឃើញឆ្នាំងសាកថ្មទូរស័ព្ទ។ ហេតុនេះហើយបានជាខ្ញុំមានអំណរ ដោយដឹងថា ពេលខ្ញុំចូលទៅរកព្រះ ដោយការអធិស្ឋាន ខ្ញុំមិនចាំបាច់ត្រូវឆ្លើយសំណួរសុវត្ថិភាពអ្វីឡើយ ហើយក៏មិនត្រូវការថ្មទូរស័ព្ទដែរ។ ខ្ញុំចូលចិត្តបទគម្ពីរយ៉ូហានខ្សែទីមួយ ដែលបានធានាយើងថា “យើងក៏មានសេចក្តីក្លាហាន ដល់ទ្រង់យ៉ាងដូច្នេះដែរ គឺថា បើយើងនឹងសូមអ្វី ដែលត្រូវតាមព្រះហឫទ័យទ្រង់ នោះទ្រង់នឹងទទួលព្រម”(១យ៉ូហាន ៥:១៤)។ យើងអាចចូលទៅរកព្រះអម្ចាស់បានគ្រប់ពេល ដ្បិតទ្រង់មិនដែលងោកងុយ ក៏មិនដែលផ្ទំលក់ឡើយ(ទំនុកដំកើង ១២១:៤)។ ហើយសូមអរព្រះគុណទ្រង់ ដែលដោយសារសេចក្តីស្រឡាញ់ដែលទ្រង់មានចំពោះយើង នោះទ្រង់តែងតែផ្ទៀងព្រះកាណ៍រង់ចាំស្តាប់យើងអធិស្ឋានជានិច្ច។-Joe Stowell
Read articleព្រះគង់ក្នុងទូកជាមួយ
ពេលដែលនាវាដំណើរកម្សាន្តមួយបានចូលសំចតនៅកំពង់ផែរ គេឃើញអ្នកដំណើរទាំងឡាយចេញមកខាងក្រៅ ទាំងប្រញាប់ប្រ1ញាល់។ ពួកគេអត់ទ្រាំនឹងការលំបាក ក្នុងអំឡុងពេលពីរបីថ្ងៃមុន ដោយសារជម្ងឺរាតត្បាតបានផ្ទុះឡើង នៅក្នុងនាវា ធ្វើឲ្យមនុស្សរាប់រយនាក់មានជម្ងឺ។ អ្នកដំណើរម្នាក់ដែលគេបានសម្ភាស ពេលគាត់កំពុងចេញពីនាវា បាននិយាយថា “ខ្ញុំមិនចង់រអ៊ូរទាំច្រើនពេកទេ។ ព្រោះខ្ញុំដឹងថា យើងទាំងអស់គ្នាកំពុងតែជិះទូកតែមួយ”។ បទគម្ពីរម៉ាថាយ ជំពូក៨ ក៏បានចែងអំពីការធ្វើដំណើរតាមផ្លូវទឹកផងដែរ(ខ.២៣-២៧)។ ព្រះយេស៊ូវបានយាងឡើងទូក ហើយពួកសិស្សទ្រង់ក៏បានឡើងទូកតាមទ្រង់(ខ.២៣)។ បន្ទាប់មក ស្រាប់តែមានខ្យល់ព្យុះដ៏ខ្លាំងមួយបក់មក ហើយពួកសាវ័កមានការភ័យតក់ស្លត់យ៉ាងខ្លាំង។ តែព្រះយេស៊ូវទ្រង់ផ្ទំលក់ បានជាពួកគេតើនទ្រង់ឡើង ដោយគិតថា ទ្រង់មិនបានជ្រាបអំពីគ្រោះមហន្តរាយនេះទេ។ ខណៈពេលដែលព្រះយេស៊ូវកំពុងគង់ នៅក្នុងទូកជាមួយពួកសាវ័ក ទ្រង់មិនបានខ្វល់ខ្វាយអំពីអាកាសធាតុឡើយ។ ក្នុងនាមជាព្រះអាទិករដែលមានគ្រប់អំណាចចេស្តា ទ្រង់មិនមានការភ័យខ្លាច ចំពោះខ្យល់ព្យុះឡើយ។ “ទ្រង់ក្រោកឡើង កំហែងដល់ខ្យល់ និងសមុទ្រ នោះក៏ស្ងប់ឈឹងអស់ទៅ”(ខ.២៦)។ តែយើងមិនមានគ្រប់អំណាចចេស្តាឡើយ ហើយយើងងាយនឹងមានការភ័យខ្លាចណាស់។ ដូចនេះ តើយើងត្រូវធ្វើដូចម្តេច ពេលដែលខ្យល់ព្យុះនៃជីវិតកំពុងបក់បោកមក? ទោះខ្យល់ព្យុះនោះមានរយៈពេលខ្លី ឬយូរក៏ដោយ ក៏យើងនៅតែអាចទុកចិត្តថា “យើងកំពុងនៅក្នុងទូកជាមួយព្រះមួយអង្គ ដែលសូម្បីតែខ្យល់ និងសមុទ្រក៏ស្តាប់បង្គាប់ទ្រង់ដែរ”។-Cindy Hess Kasper
Read articleក្តីស្រឡាញ់ និងពន្លឺ
មានមិត្តភក្តិមួយក្រុម បានចាប់ផ្តើមរៀបផែនការដាំបន្លែ ក្នុងច្បារដំណាំរបស់ខ្លួន នៅរដូវប្រាំង។ អ្នកខ្លះឆាប់ចាប់ផ្តើមអនុវត្ត ដោយដាំគ្រាប់ពូជ ខាងក្នុងអគារ ដើម្បីឲ្យពួកគេអាចគ្រប់គ្រងលក្ខខ័ណ្ឌប្រកប និងផ្តល់ឲ្យនូវបរិស្ថានដ៏ល្អបំផុត សម្រាប់ឲ្យគ្រាប់ពូជចេញពន្លក។ បន្ទាប់ពីអាកាសធាតុត្រជាក់ដ៏គ្រោះថ្នាក់ ដែលធ្វើឲ្យទឹកទន្លេកក បានកន្លងផុតទៅ ពួកគេនឹងយកគ្រាប់ដែលចេញពន្លក ទៅដាំខាងក្រៅ។ បន្ទាប់ពីពួកគេបានដាំ ក្នុងច្បារបន្លែហើយ ពួកគេត្រូវចាប់ផ្តើមសម្អាតស្មៅ ដាក់ជី ស្រោចទឹក ហើយការពារមិនឲ្យពពួកសត្វកកេរ និងសត្វល្អិតបំផ្លាញដំណាំ។ ដូចនេះ ដើម្បីផលិតអាហារ គេត្រូវធ្វើការជាច្រើន។ មុនពេលពួកអ៊ីសា្រអែលចូលទឹកដីសន្យា លោកម៉ូសេបានរំឭកពួកគឺ អំពីការខិតខំបង្ករបង្កើនផល។ ពេលពួកគេកំពុងរស់នៅក្នុងនគរអេស៊ីព្ទ ពួកគេត្រូវខិតខំធ្វើការបញ្ចូលទឹក ក្នុងច្បារបន្លែ ដោយប្រើកម្លំាងបាយ(ចោទិយកថា ១១:១០) តែព្រះទ្រង់បានសន្យាថា នៅក្នុងទឹកដីដែលទ្រង់កំពុងនាំពួកគេចូលទៅរស់នៅ ទ្រង់នឹងមិនឲ្យពួកគេពិបាកដូចមុនឡើយ គឺដូចដែលទ្រង់បានមានបន្ទូលថា ទ្រង់នឹងបង្អុរឲ្យមានភ្លៀងមកលើស្រុកនោះតាមរដូវកាល គឺជាភ្លៀងខាងដើមរដូវ និងខាងចុងរដូវ(ខ.១៤)។ ដើម្បីទទួលព្រះពរនោះ ទ្រង់មានលក្ខខ័ណ្ឌមួយ គឺឲ្យពួកគេ “ស្តាប់អស់ពីចិត្ត តាមបង្គាប់ ដែលទ្រង់ប្រាប់នោះ ឲ្យបានស្រឡាញ់ដល់ព្រះអម្ចាស់ ជាព្រះនៃពួកគេ និងគោរពប្រតិបត្តិដល់ទ្រង់ឲ្យអស់ពីចិត្ត អស់ពីព្រលឹងផង(ខ.១៣)។ ព្រះអម្ចាស់កំពុងនាំរាស្ត្រទ្រង់ ទៅកន្លែងមួយ ដែលនៅទីនោះ ការស្តាប់បង្គាប់ និងព្រះពររបស់ទ្រង់…
Read articleសៀវភៅដែលជាប្រភពដ៏អស្ចារ្យ
មនុស្សរាប់លាននាក់ នៅទូទាំងពិភពលោក បានទស្សនាខ្សែភាពយន្ត មានចំណងជើងថា រសាត់តាមខ្យល់ ដែលបានចាប់ផ្តើមចាក់បញ្ចាំង នៅសហរដ្ឋអាមេរិក ជាលើកទីមួយ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៣៩។ ខ្សែភាពយន្តនេះបានទទួលពានរង្វាន់អាខេដេមី អ័វ៉ត ដប់ដង ហើយនៅតែស្ថិតក្នុងចំណោមខ្សែភាពយន្តដែលមានជ័យជម្នះបំផុត ក្នុងផ្នែកជំនួញរបស់ហូលីវូត។ ខ្សែភាពយន្តនេះ ត្រូវបានផលិត ផ្អែកទៅលើរឿងប្រលោមលោក ដែលអ្នកស្រីម៉ាហ្ការែត មីឆេល(Margaret Mitchell) បាននិងពន្ធ និងបោះពុម្ភផ្សាយក្នុងឆ្នាំ ១៩៣៦ ដែលបានលក់ដាច់អស់មួយលានក្បាលក្នុងរយៈពេល៦ខែ ហើយក៏បានទទួលពានរង្វាន់ ភូលីតហ្សឺរ ហើយត្រូវបានគេបកប្រែជាង៤០ភាសា។ ខ្សែភាពយន្តដែលមានភាពល្បីល្បាញ ច្រើនតែមានប្រភពនៅក្នុងសៀវភៅដ៏មានអំណាច ដែលមានឈ្មោះល្បីជាច្រើនសម័យកាល។ ការនេះបានធ្វើឲ្យខ្ញុំចាំថា មូលដ្ឋានគ្រឹះនៃជំនឿរបស់គ្រីស្ទបរិស័ទ គឺផ្អែកទៅលើព្រះគម្ពីរបរិសុទ្ធ។ ចាប់តាំងពីកណ្ឌលោកុប្បត្តិដល់កណ្ឌវិវរណៈ ព្រះគម្ពីរបាននិយាយផ្តោតទៅលើផែនការដែលព្រះទ្រង់មានសម្រាប់មនុស្សជាតិ ដែលជាស្នាព្រះហស្តរបស់ទ្រង់។ បទគម្ពីរទំនុកដំកើង ជំពូក១១៩ បានចែងអំពី អំណាច និងភាពចាំបាច់ ដែលព្រះបន្ទូលមានចំពោះជីវិតយើង។ ព្រះបន្ទូលបំភ្លឺផ្លូវយើង(ខ.១០៥) ប្រទានឲ្យយើងមានកម្លាំងឡើងវិញ(ខ.១០៧) ហើយការពារមិនឲ្យយើងវង្វេងចេញពីសេចក្តីពិត(ខ.១១០)។ តាមរយៈព្រះគម្ពីរ យើងរកឃើញប្រាជ្ញា ការនាំផ្លូវ ជីវិត និងក្តីអំណរ។ គឺដូចមានសេចក្តីចែងថា…
Read article